កូវីដ-១៩

ឥណ្ឌារកឃើញករណីជំងឺកូវីដ១៩ថ្មីចំនួន ៨៦,៤៩៨ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលជាចំនួនតិចជាង ១០ ម៉ឺនករណី ជាលើកដំបូងក្នុងរយៈពេល ៦៦ ថ្ងៃកន្លងមក

BY
autoadmin
June 8, 2021

ឥណ្ឌា៖ ក្រសួងសុខាភិបាល និងសុខុមាលភាពគ្រួសារបាននិយាយថា ប្រទេសឥណ្ឌានៅថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ពីជំងឺ COVID-19 ថ្មីចំនួន ៨៦,៤៩៨ ករណី និងការស្លាប់ចំនួន ២,១២៣ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលជាចំនួនឆ្លងថ្មីតិចជាង ១០០,០០០ ករណី ជាលើកដំបូងក្នុងរយៈពេល ៦៦ ថ្ងៃកន្លងមកនេះ។ វាក៏ជាចំនួនករណីទាបបំផុតផងដែរ ចាប់តាំងពីថ្ងៃទី០២ ខែមេសា នៅពេលដែលប្រទេសនេះបានឆ្លងករណីថ្មីចំនួន ៨៩,១២៩ ករណី។

ករណីសរុបសម្រាប់ថ្ងៃនេះ នាំឱ្យប្រទេសឥណ្ឌាមានករណីឆ្លងសរុបចំនួន ២៨,៩៩៦,៥៥៤ ករណី ជាមួយនឹងករណីចំនួន ១,៣០៣,៧០២ ជាករណីសកម្ម និងមានអ្នកស្លាប់សរុប ៣៥១,៣០៩ នាក់។

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ករណីជំងឺ COVID-19 ថ្មីរបស់ឥណ្ឌាបានឃើញពីនិន្នាការធ្លាក់ចុះ ដោយរក្សាការឆ្លងត្រឹមប្រមាណ ១០០,០០០ ករណី រៀងរាល់ ២៤ ម៉ោង ខណៈពេលដែលការស្លាប់ក៏នៅក្រោម ៣,០០០ នាក់ ផងដែរ។ បន្ទាប់ពីប្រយុទ្ធជាមួយរលកទី២ ដ៏ឃោរឃៅអស់រយៈពេលជាច្រើនសប្តាហ៍ ករណីជំងឺ COVID-19 ថ្មីបានធ្លាក់ចុះក្រោម ៣០០,០០០ ករណី ជាលើកដំបូងនៅថ្ងៃទី១៧ ខែឧសភា បន្ទាប់ពីបានទទួលកំណត់ត្រាខ្ពស់បំផុតចំនួន ៤១៤,១៨៨ កាលពីថ្ងៃទី០៧ ខែឧសភា៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: