- autoadmin
- អន្តរជាតិ
អាជ្ញាធរសុខាភិបាលនៅក្រុងក្វាងចូវភាគខាងត្បូងប្រទេសចិន កំពុងបន្ថែមការប្រុងប្រយ័ត្នខ្ពស់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីបានបញ្ជាក់ពីការឆ្លងជំងឺ COVID-19 ថ្មីៗរាប់សិបករណី ដែលភាគច្រើនមានពាក់ព័ន្ធនឹងជំងឺ COVID-19 បំប្លែងខ្លួននៅប្រទេសឥណ្ឌា។ អាជ្ញាធរបាននិយាយថា ទីក្រុងដែលមានករណីជំងឺ COVID-19 ដំបូងកាលខែធ្នូឆ្នាំមុនមួយនេះ បានបញ្ជាក់ពីករណីថ្មីជាច្រើនចាប់តាំងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ហើយអ្នកផ្សេងទៀតដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺមុន ក៏បានធ្វើតេស្តវិជ្ជមានជាមួយជំងឺនេះផងដែរ។ អាជ្ញាធរបានព្យាយាមឆ្លើយតបនឹងការផ្ទុះឡើងនេះជាមួយនឹងការធ្វើតេស្ត PCR ជាបន្ទាន់ លើប្រជាជនប្រមាណ ២.២ លាននាក់ ដែលរស់នៅក្នុងទីក្រុង ខណៈមានករណីចំនួន ៤៦ រួចមកហើយ ដែលត្រូវបានបញ្ជាក់ក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយនេះ។ អាជ្ញាធរគ្រោងនឹងពង្រីកការធ្វើតេស្តតាមតំបន់ផ្សេងទៀត និងបានបិទជាបណ្តោះអាសន្ននូវអនុវិទ្យាល័យ និងវិទ្យាល័យជាច្រើន។ មធ្យោបាយដឹកជញ្ជូនមួយចំនួនត្រូវបានផ្អាក
May 31, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ប្រទេសវៀតណាមកំពុងបើកការធ្វើតេស្ដសាកល្បងប្រជាជននៅទីក្រុងហូជីមិញទាំងមូល និងដាក់ចេញនូវវិធានការណ៍រក្សាគម្លាតនានា ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺ COVID-19 ជាពិសេសគឺការបំប្លែងខ្លួនថ្មីមួយទៀត ដែលខ្លួនទើបតែបានរកឃើញនាពេលថ្មីៗនេះ។ រំលឹកផងដែរថាកាលពីប៉ុន្មានថ្ងៃមុននេះ ប្រទេសវៀតណាមបានរកឃើញជំងឺ COVID-19 បំប្លែងខ្លួនថ្មី ដែលជាប្រភេទកូនកាត់រវាងការបំប្លែងមកពីចក្រភពអង់គ្លេស និងប្រទេសឥណ្ឌា ដែលមិនទាន់មានប្រទេសណាមានវត្តមានជំងឺ COVID-19 ប្រភេទនេះនៅឡើយ។ រដ្ឋាភិបាលវៀតណាមបាននិយាយថា ការបំប្លែងខ្លួនថ្មីនេះរួមបញ្ចូលគ្នានូវលក្ខណៈពិសេសនៃប្រភេទ ដែលបានកំណត់ដំបូងនៅក្នុងប្រទេសឥណ្ឌា និងចក្រភពអង់គ្លេស ហើយគឺងាយចម្លងតាមខ្យល់ទៀតផង។ ជារួមប្រទេសវៀតណាមមានការឆ្លងសរុបជាង ៧,០០០ នាក់ និងមានអ្នកស្លាប់ចំនួន ៤៧ នាក់ ប៉ុន្តែចំនួនកើនឡើងក្នុងរលកថ្មីចុងក្រោយ គឺមានច្រើនជាងពាក់កណ្តាលនៃចំនួនករណីសរុបតាំងតែពីឆ្នាំមុន។ ការផ្ទុះឡើងចុងក្រោយបង្អស់នៅទីក្រុងហូជីមិញ គឺជាប់ទាក់ទងនឹងបេសកកម្មគ្រិស្តសាសនាមួយ ដែលយ៉ាងហោចណាស់មានករណីវិជ្ជមានចំនួន ១២៥ ករណី ត្រូវបានគេកត់ត្រា
May 31, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅរសៀលថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ១៧៣,៧៩០ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលជាការកើនឡើងប្រចាំថ្ងៃទាបបំផុតមួយ ក្នុងរយៈពេល ៤៥ ថ្ងៃ ខណៈការស្លាប់កើនឡើង ៣,៦១៧ នាក់។ ចំនួនករណីសម្រាប់ថ្ងៃនេះគឺតិចជាងកាលពីថ្ងៃសុក្រម្សិលមិញ ដែលមានចំនួន ១៨៦,៣៦៤ ករណី ប៉ុន្តែចំនួនមរណភាពគឺនៅតែមានច្រើនដដែល។ នេះជាលើកទី ៣ រួចមកហើយ ចាប់តាំងពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ដែលប្រទេសឥណ្ឌាមានករណីឆ្លងជំងឺ COVID-19
May 29, 2021 - អន្តរជាតិ
វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា ពួកគេបានរកឃើញវត្តមានជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីមួយប្រភេទទៀត ដែលជាប្រភេទកូនកាត់កូវីដបំប្លែងខ្លួននៅប្រទេសឥណ្ឌា និងកូវីដបំប្លែងនៅចក្រភពអង់គ្លេស នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១។ ជម្រាបដែរថា កន្លងមកប្រទេសវៀតណាមក៏មានករណីជំងឺកូវីដ១៩ បំប្លែងខ្លួននៅប្រទេសឥណ្ឌា និងអង់គ្លេស មកលើពលរដ្ឋខ្លួនមួយចំនួនផងដែរ ប៉ុន្តែនេះជាលើកដំបូងបំផុត ដែលខ្លួនរកឃើញការបំប្លែងខ្លួនទាំង ២ ប្រភេទ នៅក្នុងករណីតែមួយបែបនេះ។ ប្រភពព័ត៌មានបាននិយាយថា ការបំប្លែងខ្លួនប្រភេទថ្មីនេះគឺទើបតែរកឃើញនៅប្រទេសវៀតណាមប៉ុណ្ណោះ ហើយបើនិយាយជារួមគឺវាមានលក្ខណៈជាការបំប្លែងខ្លួនមកពីប្រទេសឥណ្ឌា ប៉ុន្តែមានហ្សែនដែលត្រូវបានរកឃើញដំបូងនៅចក្រភពអង់គ្លេស។ យ៉ាងណាក៏ដោយក្រសួងសុខាភិបាលវៀតណាមមិនបានបញ្ជាក់ពីចំនួន និងព័ត៌មានលម្អិតអំពីការរកឃើញរបស់ពួកគេនៅឡើយទេ។ គួរឱ្យដឹងដែរថា ការបំប្លែងនៅចក្រភពអង់គ្លេស ត្រូវបានគេជឿថាអាចឆ្លងបានច្រើនជាងវីរុសធម្មតា ខណៈដែលការបំប្លែងខ្លួនរបស់ឥណ្ឌា គឺអាចចម្លងបានលឿន និងមានសភាពធ្ងន់ធ្ងរ ហើយមិនងាយត្រូវជាមួយវ៉ាក់សាំងបង្ការពីមុនៗនោះទេ៕ អត្ថបទ៖
May 29, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺ COVID-19 ចំនួន ១៨៦,៣៦៤ ករណី ដែលជាការកើនឡើងប្រចាំថ្ងៃទាបបំផុតចាប់តាំងពីថ្ងៃទី១៤ ខែមេសា ខណៈការស្លាប់មានដល់ ៣,៦៦០ នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ក្រសួងសុខាភិបាលបាននិយាយថា គិតមកទល់ពេលនេះឥណ្ឌាមានករណីជំងឺ COVID-19 សរុបចំនួន ២៧.៥៦ លាននាក់ ហើយចំនួនអ្នកស្លាប់មានដល់ ៣១៨,៨៩៥ នាក់។ ចំនួនសរុបជាផ្លូវការរបស់ប្រទេសឥណ្ឌាបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ប៉ុន្តែមានការព្រួយបារម្ភថា ការឆ្លងថ្មីៗជាច្រើនមិនត្រូវបានគេរាយការណ៍ទេ ភាគច្រើនដោយសារតែការធ្វើតេស្តនៅជនបទ។ ទិន្នន័យផ្លូវការរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័របានបង្ហាញថា
May 28, 2021 - អន្តរជាតិ
រដ្ឋមន្រ្តីក្រសួងសុខាភិបាលជប៉ុនលោក Tamura Norihisa បានមានប្រសាសន៍ថា រដ្ឋាភិបាលប្រទេសជប៉ុនរំពឹងថា នឹងអនុម័តការពង្រីកការប្រើប្រាស់វ៉ាក់សាំង Pfizer សម្រាប់មនុស្សដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ នៅចុងខែឧសភានេះ។ ជម្រាបដែរថា បច្ចុប្បន្នប្រទេសជប៉ុនអនុញ្ញាតឱ្យមនុស្សដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ អាចទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលបង្កើតឡើងដោយក្រុមហ៊ុនអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ឈ្មោះ BioNTech មួយនេះ។ ជាក់ស្ដែងនាពេលកន្លងមក សហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួន ក៏បានអនុម័តឱ្យមានការប្រើប្រាស់វ៉ាក់សាំងសម្រាប់ក្មេងជំទងបែបនេះដែរ។ លោក Tamura Norihisa បានប្រាប់អ្នកយកព័ត៌មានថា ក្រុមជំនាញរបស់ក្រសួងសុខាភិបាលនឹងពិភាក្សាអំពីបញ្ហានេះនៅថ្ងៃសុក្រ ទី២៨ ខែឧសភា នេះផ្ទាល់។
May 28, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានរាយការណ៍ថា ប្រទេសអង់គ្លេសបានរាយការណ៍ពីករណីជំងឺ COVID-19 បំប្លែងខ្លួនថ្មីមួយ ដែលត្រូវបានរកឃើញដំបូងបង្អស់នៅក្នុងប្រទេសថៃ ក្នុងចំណោមប្រជាជនដែលបានត្រឡប់មកពីប្រទេសអេហ្ស៊ីបទៅប្រទេសថៃ។ នៅក្នុងរបាយការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍របស់ទីភ្នាក់ងារសុខភាពសាធារណៈអង់គ្លេស (PHE) បាននិយាយថា ពួកគេបានរកឃើញករណីបំប្លែងខ្លួនថ្មីចំនួន ១០៩ ករណី នៅក្នុងអង់គ្លេសផ្ទាល់ ហើយពួកគេបានដាក់កូដឈ្មោះវាថា «C.36.3» ។ វាត្រូវបានគេហៅថា «ការបំប្លែងខ្លួនមកពីប្រទេសថៃ» ដោយប្រព័ន្ធផ្សព្វផ្សាយចក្រភពអង់គ្លេស ហើយការពិពណ៌នាមួយនេះ ត្រូវបានអាជ្ញាធរថៃបដិសេធភ្លាមៗ។ របាយការណ៍ PHE បាននិយាយថា៖« C.36.3 ត្រូវបានរកឃើញដំបូងគេនៅក្នុងប្រទេសថៃ ចេញពីអ្នកដែលបានធ្វើដំណើរពីប្រទេសអេហ្ស៊ីប»។ វាមិនមានភស្តុតាងណាមួយដែលថា ប្រភេទនេះបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ ឬអាចធន់នឹងវ៉ាក់សាំង ដែលត្រូវបានគេដាក់ឱ្យប្រើនាពេលបច្ចុប្បន្ននេះទេ។ ព័ត៌មានលម្អិតរបស់ C.36.3 នៅតែមិនច្បាស់ ខណៈដែល
May 28, 2021 - អន្តរជាតិ
ការសិក្សាមួយរបស់ប្រទេសថៃបានបង្ហាញថា វ៉ាក់សាំង Sinovac មានប្រសិទ្ធភាពកាត់បន្ថយការឆ្លងជំងឺ COVID-19 បានរហូតដល់ ៨៣.៣% នៅក្នុងការស្ទង់មតិមួយ ដែលប្រមូលបានពីអ្នកទទួលវ៉ាក់សាំងនេះរួច នៅឯខេត្តភូកេតរបស់ប្រទេសថៃ។ ប្រជាជនរបស់ខេត្តភូកេតប្រមាណជា ២២% បានទទួលវ៉ាក់សាំង Sinovac ចំនួន ២ដង ខណៈដែល ៤៥% ផ្សេងទៀត បានទទួលថ្នាំចាក់ដំបូងរបស់ពួកគេរួចហើយ។ ពោលគឺខេត្តភូកេត គឺជាគោលដៅនៃការចាក់វ៉ាក់សាំងបង្ការរបស់ប្រទេសថៃ ដោយសារតែខេត្តទេសចណ៍ដ៏សំខាន់មួយនេះ ត្រូវត្រៀមខ្លួនក្នុងការបើកទ្វារទទួលភ្ញៀវឱ្យចូលកម្សាន្តឡើងវិញ។ លោកវេជ្ជបណ្ឌិត Kiattiphum Wongrajit លេខាធិការអចិន្ត្រៃយ៍សុខភាពសាធារណៈបានមានប្រសាសន៍ថា៖«យើងបានសិក្សាលើមនុស្ស ១,៣៦៦ នាក់ នៅក្នុងក្រុមមានហានិភ័យខ្ពស់ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ COVID-19 នៅខេត្តភូកេត»។
May 27, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា Victoria ដែលជារដ្ឋមានប្រជាជនច្រើនបំផុតទី២ របស់អូស្រ្តាលី នឹងត្រូវដាក់ការបិទខ្ទប់រយៈពេល ៧ថ្ងៃ ដើម្បីប្រឆាំងនឹងការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺ COVID-19 ហើយការបិទខ្ទប់នឹងចាប់ផ្តើមនៅពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍ (ម៉ោង ១៤ និង ០០ GMT) ។ រហូតមកដល់ពេលនេះអាជ្ញាធរបានរកឃើញករណីចំនួន ២៦ ហើយបានកំណត់ទីតាំងចំនួន ១៥០ កន្លែង ដែលកំណត់ថា ពលរដ្ឋទំនងជាបានប៉ះពាល់នឹងជំងឺ COVID-19 នេះ។ នាយករដ្ឋមន្រ្តីស្តីទីរបស់រដ្ឋ Victoria លោក James Merlino បាននិយាយថា ការផ្ទុះឡើងនេះពាក់ព័ន្ធនឹងជំងឺ COVID-19
May 27, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានរាយការណ៍ថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានគេឃើញបង្ហាញខ្លួនជាលើកដំបូងចាប់តាំងពីរដ្ឋប្រហារកាលពីខែកុម្ភៈ នៅឯតុលាការនៃទីក្រុងណៃពិដោ កាលពីនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។ រំលឹកជូនដែរថា មេដឹកគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) រូបនេះ បានប្រឈមនឹងការចោទប្រកាន់ជាច្រើន ចាប់តាំងពីការកាន់កាប់ឧបករណ៍ទាក់ទងខុសច្បាប់ រហូតដល់ការរំលោភរឿងសំងាត់របស់មន្ត្រី ហើយបើទោសធ្ងន់ធ្ងរ វាអាចធ្វើឱ្យលោកស្រីត្រូវជាប់ពន្ធនាគាររហូតដល់ទៅ ១៤ ឆ្នាំឯណោះ។ យោងតាមមេធាវីលោក Khin Maung Zaw បាននិយាយថា លោកស្រី ស៊ូជី បានឡើងតុលាការរយៈពេល ៣០ នាទី ដើម្បីពិភាក្សាអំពីរាល់ករណីទាំងអស់ដែលប្រឆាំងនឹងលោកស្រី ហើយលោកស្រីក៏បានទទូចថាពេលវេលានោះគឺតិចតួចណាស់
May 26, 2021












