autoadmin
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចុះហត្ថលេខាលើច្បាប់មួយស្តីពី «បទឧក្រិដ្ឋចំពោះការស្អប់ខ្ពើម» មកលើជនជាតិអាមេរិកអាស៊ី បន្ទាប់ពីកន្លងមកមានការវាយប្រហារយ៉ាងសាហាវពីសំណាក់ជនជ្រុលនិយមមួយចំនួន មកទៅលើពលរដ្ឋអាស៊ីរស់នៅលើទឹកដីសហរដ្ឋអាមេរិក ចាប់តាំងពីការចាប់ផ្តើមរីករាលដាលនៃជំងឺ COVID-19 ។ ដូច្នេះសភារបស់សហរដ្ឋអាមេរិកបានអនុម័តច្បាប់នេះ ក្នុងគោលបំណងប្រឆាំងនឹងការស្អប់ខ្ពើម ដោយផ្អែកលើការរើសអើងជាតិសាសន៍ និងភាពលំអៀង។ នៅក្នុងពិធីចុះហត្ថលេខាមួយកាលពីថ្ងៃព្រហស្បតិ៍ លោក ចូ បៃដិន បាននិយាយថា៖«អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ជនជាតិអាមេរិកដើមកំណើតអាស៊ី ជនជាតិដើមហាវ៉ៃ អ្នកកោះប៉ាស៊ីហ្វិក សហគមន៍ចម្រុះនានា បានជួយកសាងប្រជាជាតិនេះឡើង តែផ្ទុយទៅវិញពួកគេត្រូវបានមើលរំលង បំភ្លេចចោល និងមិនយកចិត្តទុកដាក់»។ គាត់ក៏បាននិយាយថា៖«ភាពស្ងប់ស្ងាត់ចំពោះរឿងនេះគឺជាការសមគំនិត។ ហើយយើងមិនអាចសមគំនិតជាមួយវាបានទេ យើងត្រូវតែនិយាយវាចេញមក។ យើងត្រូវតែមានសកម្មភាព។» លោក ចូ បៃដិន

    May 21, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 (CCSA) បានប្រកាសថា ខ្លួនបានរកឃើញវត្តមានជំងឺ COVID-19 បំប្លែងខ្លួននៅឥណ្ឌា លើកម្មករដែលធ្វើការនៅជំរំអភិវឌ្ឍន៍អ៊ីតាលី-ថៃ ក្នុងតំបន់ Lak Si របស់ទីក្រុងបាងកក។ នេះមិនមែនជាលើកដំបូងសម្រាប់ប្រទេសថៃទេ ប៉ុន្តែវាបានបន្ថែមការព្រួយបារម្ភកាន់តែច្រើន ព្រោះថាជំងឺបំប្លែងខ្លួននេះ មានការឆ្លងរាលដាលលឿន អាចបង្កឱ្យឈឺធ្ងន់ធ្ងរ និងមិនត្រូវជាមួយវ៉ាក់សាំងនោះទេ។ ប្រភពព័ត៌មានបាននិយាយថា ជំរុំអ៊ីតាលី-ថៃ បានក្លាយជាចង្កោមឆ្លងថ្មី បន្ទាប់ពីកម្មករចំនួន ១,០៦០ នាក់ ក្នុងចំណោមកម្មករចំនួន ១,៦៦៧ នាក់

    May 21, 2021
  • អន្តរជាតិ

    ក្រុមអ្នកជំនាញរបស់ក្រសួងសុខាភិបាលជប៉ុន គ្រោងនឹងសម្រេចចិត្តអនុម័តការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ២ បន្ថែមទៀត នៅថ្ងៃព្រហស្បតិ៍នេះ។ ដូច្នេះអ្នកជំនាញនឹងត្រូវពិនិត្យមើលទៅលើការផលិតវ៉ាក់សាំង របស់ក្រុមហ៊ុនឱសថអាមេរិក Moderna និងមួយទៀតដោយក្រុមហ៊ុនអង់គ្លេស AstraZeneca សហការជាមួយសាកលវិទ្យាល័យ Oxford ។ ក្រសួងបានត្រៀមខ្លួនរួចជាស្រេចក្នុងការអនុម័តលើវ៉ាក់សាំងទាំង ២ បន្ទាប់ពីការសិក្សារបស់ខ្លួនកន្លងមកបានរកឃើញថា វ៉ាក់សាំងអាចបន្សាបអង្គបដិប្រាណ ដែលអាចទប់ទល់មិនឱ្យឆ្លងជំងឺ COVID-19 បាន។ ក្រសួងក៏ទំនងជានឹងអនុម័តការប្រើប្រាស់វ៉ាក់សាំងទាំង ២ សម្រាប់មនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ហើយនឹងបែងចែកក្រុមអាយុនាពេលក្រោយបន្ថែមទៀត។ ប្រសិនបើគណៈកម្មាធិការយល់ព្រមនៅថ្ងៃនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Tamura Norihisa នឹងបើកភ្លើងបៃតងជាផ្លូវការនៅព្រឹកថ្ងៃសុក្រស្អែកផ្ទាល់តែម្ដង។ គេរំពឹងថា

    May 20, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសឥណ្ឌាបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីចំនួន ២៧៦,១១០ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ខណៈការស្លាប់ថ្មីបានកើនឡើង ៣,៨៧៤ នាក់។ ដូច្នេះតួលេខនៃការឆ្លងសរុបនៅថ្ងៃនេះ បានធ្វើឱ្យចំនួនករណីឆ្លងសរុបរបស់ឥណ្ឌាមានដល់ ២៥.៧៧ លានករណី ខណៈចំនួនអ្នកស្លាប់សរុបមាន ២៨៧,១២២ នាក់៕ អស់រយៈពេលជាច្រើនខែមកហើយ ដែលប្រទេសឥណ្ឌាបានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារជំងឺ COVID-19 ដោយសារតែការបំលែងខ្លួនថ្មីមួយត្រូវបានរកឃើញនៅទីនោះ ដែលបានជំរុញឱ្យមានការកើនឡើងនៃការឆ្លងថ្មីៗ ហើយពេលខ្លះមានដល់ទៅជាង ៤០០,០០០ នាក់ក្នុងមួយថ្ងៃ។ ខណៈមន្ទីរពេទ្យ

    May 20, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK នៅថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១ នេះបានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា ការិយាល័យអគ្គមេធាវីរដ្ឋញូវយ៉កបានបើកការស៊ើបអង្កេតព្រហ្មទណ្ឌមួយ លើក្រុមហ៊ុនរបស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដោយបានដាក់ការសង្ស័យថា ក្រុមហ៊ុនរបស់លោក មិនបានរាយការណ៍ពីតម្លៃទ្រព្យសម្បត្តិឱ្យបានត្រឹមត្រូវនោះទេ ដើម្បីទទួលបានអត្ថប្រយោជន៍ពន្ធ។ លោក ដូណាល់ ត្រាំ ដែលបានដឹកនាំចក្រភពជំនួញរបស់លោក រហូតដល់លោកបានស្បថចូលកាន់តំណែងជាប្រធានាធិបតីនៅឆ្នាំ២០១៧ តែងតែបដិសេធយ៉ាងដាច់អហង្ការក្នុងការបង្ហាញប្រាក់ពន្ធរបស់លោក។ ប៉ុន្តែនៅក្នុងខែកុម្ភៈ តុលាការកំពូលសហរដ្ឋអាមេរិក បានបញ្ជាឱ្យគាត់បង្ហាញរបាយការណ៍ហិរញ្ញវត្ថុតាមការស្នើសុំរបស់ព្រះរាជអាជ្ញារដ្ឋញូវយ៉ក។ ដូច្នេះឥឡូវនេះក្រុមហ៊ុនរបស់លោក ក៏ដូចជាសម្ព័ន្ធរបស់ក្រុមហ៊ុនហៅថា Trump Organization កំពុងស្ថិតក្រោមការស៊ើបអង្កេតព្រហ្មទណ្ឌដោយមេធាវីស្រុក Manhattan ៕ អត្ថបទ៖ លីដា ប្រភព៖

    May 19, 2021
  • អន្តរជាតិ

    ទីភ្នាក់ងារស្បៀងអាហារសិង្ហបុរី (SFA) នៅថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១ បានរាយការណ៍ថា អាជ្ញាធរសិង្ហបុរីកំពុងធ្វើការស៊ើបអង្កេតលើភោជនីយដ្ឋានថៃមួយ ចំពោះការលក់ និងការកាន់កាប់ឈាមជ្រូកខុសច្បាប់។ កាលពីថ្ងៃទី១៤ ខែឧសភា កន្លងទៅថ្មីៗនេះ ទីភ្នាក់ងារនេះបានធ្វើប្រតិបត្តិការនៅឯភោជនីយដ្ឋានថៃមួយ ក្នុងផ្សារទំនិញ Golden Mile Tower បន្ទាប់ពីទទួលបានដំណឹងនេះ ហើយពួកគេក៏បានរកឃើញថា ភោជនីយដ្ឋានគឺបានលក់អាហារមានផ្ទុកឈាមជ្រូកពិតមែន និងបានរឹបអូសយកឈាមជ្រូកមួយចំនួនពីទីនោះផងដែរ។ SFA បាននិយាយថា ផលិតផលបែបនេះត្រូវបានហាមឃាត់នៅក្នុងប្រទេសសិង្ហបុរី ពីព្រោះឈាមសត្វធ្វើឱ្យបាក់តេរីលូតលាស់បានយ៉ាងងាយ និងអាចផ្ទុកនូវជំងឺផ្សេងៗទៀត ហើយការប្រមូលយកឈាមដែលគ្មានអនាម័យត្រឹមត្រូវ ក៏អាចជាភ្នាក់ងារបង្កឱ្យមានមេរោគចូលទៅក្នុងឈាមទាំងនោះដែរ។ អាហារឈាមទាំងនេះក៏គ្មានប្រភពច្បាស់លាស់នោះទេ ខណៈនៅសិង្ហបុរីផ្ទាល់ អាហារអាចនាំចូលបានលុះត្រាតែមានការអនុញ្ញាត ហើយរាល់ការប្រគល់ទំនិញត្រូវតែប្រកាស និងមានលិខិតអនុញ្ញាតត្រឹមត្រូវ។

    May 19, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសឥណ្ឌាមានអ្នកស្លាប់ដោយសារជំងឺ COVID-19 ថ្មីចំនួន ៤,៥២៩ នាក់ និងការឆ្លងថ្មីជាង ២៦៧,០០០ ករណី នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 ប្រចាំថ្ងៃបានកើនឡើងខ្លាំងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយសារករណីឆ្លងបានវាយប្រហារដល់ជនបទ ហើយនៅទីនោះមិនមានមណ្ឌលសុខភាពគ្រប់គ្រាន់នោះទេ។ ជាមួយនឹងចំនួនមរណភាពចុងក្រោយនិងច្រើនបំផុតមិនធ្លាប់មានពីមុន ប្រទេសឥណ្ឌាពេលនេះមានអ្នកស្លាប់ដោយសារជំងឺ COVID-19 សរុបចំនួន ២៨៣,២៤៨ នាក់ ដេញពីក្រោយសហរដ្ឋអាមេរិក ដែលមានអ្នកស្លាប់ជាង ៦០ ម៉ឺននាក់ និងប្រេស៊ីលប្រមាណជា

    May 19, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ បានរាយការណ៍ថា ករណីជំងឺ COVID-19 របស់ប្រទេសឥណ្ឌា បានកើនឡើងដល់ ២៥ លានករណី បន្ទាប់ពីបានកត់ត្រាការឆ្លងថ្មីចំនួន ២៦៣,៥៣៣ ករណី នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ឥឡូវនេះបញ្ហានៅត្រង់ថា ព្យុះស៊ីក្លូនមួយបានវាយប្រហារទៅកាន់តំបន់មានការឆ្លង ដែលវាបានបង្កើនភាពស្មុគស្មាញកាន់តែខ្លាំងដល់ប្រព័ន្ធវេជ្ជសាស្ត្ររបស់ប្រទេស។ ចំណែកឯអាជ្ញាធរក៏កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីបញ្ជូនម៉ាស់ទៅឱ្យពលរដ្ឋដែលកំពុងភៀសខ្លួននៅក្នុងជម្រកបណ្ដោះអាសន្នផងដែរ។ ប្រទេសឥណ្ឌាក៏បានកត់ត្រាការស្លាប់ថ្មីចំនួន ៤,៣២៩ ផងដែរនៅថ្ងៃនេះ ដែលធ្វើឱ្យចំនួនមរណភាពកើនដល់ ២៧៨,៧១៩ ករណី នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល។ គេសង្កេតឃើញថា ចំនួនឆ្លងថ្មីៗនារយៈពេលចុងក្រោយនេះមានការថយចុះបន្ដិច ប៉ុន្តែទោះជាយ៉ាងណាជំងឺ COVID-19

    May 18, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress សម្រាប់រសៀលថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ បានរាយការណ៍ថា ក្រសួងសុខាភិបាលវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៨៥ បន្ថែមទៀតនៅរសៀលនេះ ដែលជាករណីក្នុងសហគមន៍កត់ត្រាចេញពីទីក្រុង និងខេត្តចំនួន ៩ របស់ប្រទេស។ កាលពីព្រឹកមិញនេះផ្ទាល់ ក្រសួងសុខាភិបាលក៏បានប្រកាសពីករណីក្នុងសហគមន៍ចំនួន ១៩ ករណីផងដែរ ដូច្នេះវានាំឱ្យចំនួនករណីឆ្លងជំងឺ COVID-19 គិតត្រឹមរសៀលថ្ងៃនេះ មានដល់ ១០៤ ករណី។ រហូតមកទល់នឹងពេលនេះ ប្រទេសវៀតណាមមានករណីជំងឺ COVID-19 ក្នុងសហគមន៍សរុបចំនួន ១,៤២៥ ករណី ចាប់តាំងពីរលកនៃការឆ្លងជំងឺ COVID-19 ចុងក្រោយ ដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៧

    May 18, 2021
  • អន្តរជាតិ

    ក្រសួងសុខាភិបាលរបស់ប្រទេសជប៉ុននឹងធ្វើការអនុញ្ញាតលើការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Moderna នៅចុងសប្តាហ៍នេះ បន្ទាប់ពីក្រសួងទទួលបានពាក្យសុំរបស់ Moderna និង AstraZeneca ។ ជម្រាបដែរថា បច្ចុប្បន្នវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer គឺជាវ៉ាក់សាំងតែមួយគត់ ដែលត្រូវបានប្រើនៅពេលប្រទេសជប៉ុន សម្រាប់ចាក់បង្ការមនុស្សចាស់ និងអ្នកដទៃទៀត។ ដូច្នេះក្រសួងនឹងកោះប្រជុំអ្នកជំនាញនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិនិត្យមើលទិន្នន័យរបស់វ៉ាក់សាំងទាំង ២ ។ ក្រសួងទំនងជានឹងផ្តល់ភ្លើងបៃតងដល់វ៉ាក់សាំង Moderna នៅដើមថ្ងៃសុក្រ បន្ទាប់ពីទទួលបានការយល់ព្រមពីអ្នកជំនាញ។ វ៉ាក់សាំង Moderna ត្រូវបានគេរំពឹងថា នឹងត្រូវបានអនុវត្តនៅកន្លែងចាក់វ៉ាក់សាំងធំ ដែលនឹងត្រូវបើកនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ។ ចំពោះវ៉ាក់សាំង AstraZeneca វិញ មន្ត្រីក្រសួងនឹងថ្លឹងថ្លែងដោយប្រុងប្រយ័ត្ននូវហានិភ័យការកកឈាម

    May 18, 2021