autoadmin
  • អន្តរជាតិ

    នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បាននិយាយថា វិធានការទប់ស្កាត់ប្រឆាំងនឹងជំងឺ COVID-19 ដែលបានដាក់លើប្រទេសអង់គ្លេស នឹងត្រូវបានបន្ធូរបន្ថយនៅពេលស្ថានការណ៍ជំងឺបានប្រសើរឡើង។ ជាក់ស្ដែងនៅថ្ងៃច័ន្ទនេះផ្ទាល់ លោកនាយករដ្ឋមន្ត្រីបានប្រកាសអំពីការបន្ធូរបន្ថយនេះ នៅពេលដែលអង់គ្លេសមានការចុះថយនូវករណីឆ្លងថ្មីៗ ហើយកម្មវិធីចាក់វ៉ាក់សាំងបានបន្ដធ្វើឡើងជាបន្ដបន្ទាប់។ គួររំលឹកជូនដែរថា អង់គ្លេសបានប្រឈមនឹងការឆ្លងរីករាលដាលដ៏អាក្រក់បំផុតនៅឆ្នាំនេះ ដោយសារតែជំងឺ COVID-19 បំលែងខ្លួនថ្មី ហើយចំនួនឆ្លងដ៏ច្រើនបំផុតដែលធ្លាប់កត់ត្រាគឺ ៦០,០០០ ករណីក្នុងមួយថ្ងៃ ប៉ុន្តែប៉ុន្មានរយៈចុងក្រោយនេះគឺមានតែ ២,០០០ ករណី​ប៉ុណ្ណោះ។ ចាប់ផ្តើមពីថ្ងៃច័ន្ទសប្តាហ៍ក្រោយ តៀមស្រា និងភោជនីយដ្ឋាននៅទីក្រុងឡុងដ៍ នឹងអាចបម្រើអតិថិជននៅក្នុងហាងបាន ដែលវាជាការបន្ធូរបន្ថយជាលើកដំបូងបំផុតក្នុងរយៈពេលជិត ៥ ខែចុងក្រោយនេះ។ កន្លែងបិទជិត (indoor) ដូចជារោងកុន និងសារមន្ទីរ

    May 11, 2021
  • អន្តរជាតិ

    និយ័តករអាមេរិកកាលពីថ្ងៃច័ន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១ បានអនុញ្ញាតឱ្យវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer និង BioNTech អាចប្រើប្រាស់បានចំពោះកុមារដែលមានអាយុ ១២ឆ្នាំ ហើយបាននិយាយថា ពួកគេអាចចាប់ផ្តើមទទួលថ្នាំបង្ការបាននៅថ្ងៃព្រហស្បតិ៍ ដែលវាបានចូលរួមចំណែកនៅក្នុងការពង្រីកកម្មវិធីចាក់វ៉ាក់សាំងរបស់អាមេរិក បើទោះបីជាមួយរយៈចុងក្រោយនេះអត្រាចាក់វ៉ាក់សាំងមានការថយចុះក៏ដោយ។ ដូច្នេះវានឹងក្លាយជាវ៉ាក់សាំងបង្ការជំងឺ COVID-19 ដំបូងបង្អស់ ដែលត្រូវបានអនុញ្ញាតសម្រាប់ក្មេងអាយុពី ១២ ទៅ ១៥ឆ្នាំ នៅឯសហរដ្ឋអាមេរិក។ លោកប្រធានាធិបតី ចូ បៃដិន ក៏បានចេញសេចក្តីថ្លែងការណ៍មួយអបអរចំពោះការអនុញ្ញាតនេះ ដោយហៅវាថាជា «ការអភិវឌ្ឍដ៏ជោគជ័យមួយក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស» ។ គាត់បាននិយាយថា៖«ប្រសិនបើអ្នកជាឪពុកម្តាយដែលចង់ការពារកូនរបស់អ្នក ឬក្មេងជំទង់ម្នាក់ដែលចាប់អារម្មណ៍ក្នុងការចាក់វ៉ាក់សាំងនោះ ការសម្រេចចិត្តថ្ងៃនេះគឺជាជំហានមួយខិតទៅជិតគោលដៅនោះ»។

    May 11, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅរសៀលថ្ងៃច័ន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១ នេះបានរាយការណ៍ថា ប្រទេសថៃបានរកឃើញករណីជំងឺ COVID-19 ដែលបំលែងខ្លួននៅប្រទេសឥណ្ឌា បានឆ្លងមកលើពលរដ្ឋរបស់ខ្លួនជាលើកដំបូងបំផុត។ គួរឱ្យដឹងដែរថា ជំងឺ COVID-19 បំលែងខ្លួននៅប្រទេសឥណ្ឌា គឺជាប្រភេទជំងឺដែលឆ្លងលឿន និងមានភាពធ្ងន់ធ្ងរជាងមុន ហើយវាក៏ទំនងមិនត្រូវជាមួយវ៉ាក់សាំងបង្ការនាពេលបច្ចុប្បន្ននោះទេ ដោយសារតែវាមានហ្សែនដល់ទៅ ២ ប្រភេទ នៅក្នុងជំងឺតែមួយ។ បើយោងតាមមជ្ឈមណ្ឌលរដ្ឋបានសម្រាប់ស្ថានភាពជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនបាននិយាយថា ស្ត្រីរូបនោះមានអាយុ ៤២ឆ្នាំ ហើយគាត់ក៏កំពុងមានផ្ទៃពោះប្រហែល ២៥ សប្ដាហ៍ផងដែរ។

    May 10, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business-Standard នៅថ្ងៃច័ន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១ នេះបានរាយការណ៍ថា ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៣៦៦,១៦១ ករណី នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនឆ្លងសរុបកើនដល់ ២២,៦៦២,៥៧៥ ករណី ខណៈដែលចំនួនមរណភាពបានកើនដល់ ២៤៦,១១៦ ករណី។ ឥឡូវនេះប្រទេសឥណ្ឌាមានអ្នកជំងឺសម្រាកនៅមន្ទីរពេទ្យចំនួន ៣.៧៥ លានករណី ខណៈអ្នកជំងឺ ១៨,៦៧១,២២២ នាក់ ឬ ៨២.១៥% បានជាសះស្បើយនិងរំសាយទៅផ្ទះវិញហើយ។ ករណីឆ្លងនៅតាមរដ្ឋដែលរងគ្រោះខ្លាំងក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះមានដូចជា៖ រដ្ឋ Maharashtra បានរាយការណ៍ថា

    May 10, 2021
  • អន្តរជាតិ

    ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ BioNTech បានដាក់ពាក្យសុំការអនុញ្ញាតិទៅកាន់រដ្ឋបាល​ចំណីអាហារ​និង​ឪ​ស​ថ (FDA) កាលពីថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១ ដើម្បីស្នើឱ្យមានការប្រើប្រាស់ពេញលេញចំពោះវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលពួកគេបានរួមដៃគ្នាបង្កើតឡើង សម្រាប់មនុស្សដែលមានអាយុចាប់ពី ១៦ឆ្នាំ ឬច្រើនជាងនេះ។ កន្លងមកវ៉ាក់សាំងត្រូវបានអនុញ្ញាតឱ្យមានការប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់ប៉ុណ្ណោះ ដូច្នេះប្រសិនបើវាទទួលបានការអនុញ្ញាតមែននោះ វានឹងក្លាយជាវ៉ាក់សាំងដំបូងគេបង្អស់នៅសហរដ្ឋអាមេរិក ដែលទទួលបានការអនុម័តពេញលេញពីអាជ្ញាធរឱសថរបស់សហរដ្ឋអាមេរិក។ លោក Albert Bourla នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Pfizer បានមានប្រសាសន៍ថា៖«យើងទន្ទឹងរងចាំធ្វើការជាមួយ FDA ដើម្បីបំពេញការដាក់បញ្ចូលនេះ និងគាំទ្រដល់ការពិនិត្យឡើងវិញរបស់ពួកគេ ដោយមានគោលដៅធានាការអនុម័តវ៉ាក់សាំងឱ្យបានពេញលេញក្នុងប៉ុន្មានខែខាងមុខនេះ»។ គួរឱ្យដឹងដែរថា រដ្ឋបាលចំណីអាហារនិងឪសថ ធ្លាប់បានអនុម័តវ៉ាក់សាំងបង្ការជំងឺ COVID-19

    May 8, 2021
  • កូវីដ-១៩

    ក្រសួងសុខាភិបាលវៀតណាមបានកត់ត្រាករណីជំងឺ CO VID-19 ថ្មីចំនួន ១៥ករណី នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១ ហើយអ្នកទាំងអស់សុទ្ធតែទាក់ទងនឹងការឆ្លងពីមុនៗ ដែលនាំឱ្យចំនួនឆ្លងសរុបនៃការផ្ទុះឡើយនូវករណីជំងឺ COVID-19 នៅប្រទេសវៀតណាមនារយៈពេលចុងក្រោយនេះកើនដល់ ១៧៦ ករណី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។ ក្នុងចំណោមករណីថ្មីៗសម្រាប់ថ្ងៃសៅរ៍នេះ មានម្នាក់ត្រូវបានរកឃើញនៅទីក្រុងហាណូយ ខណៈ ១៤នាក់ ផ្សេងទៀត គឺត្រូវបានរកឃើញនៅក្នុងខេត្តបាក់នីញ។ ចាប់តាំងពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងជំងឺ COVID-19 ក្នុងសហគមន៍សរុបទាំងអស់ចំនួន ១៧៦ករណី ដែលឆ្លងចេញពីក្រុមផ្សេងៗគ្នា នៅក្នុងទីក្រុង និងខេត្តចំនួន

    May 8, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅរសៀលថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងសុខាភិបាលនៃប្រទេសឥណ្ឌាបានរាយការណ៍អំពីករណីមរណភាព ដែលទាក់ទងជាមួយនឹងជំងឺ COVID-19 ចំនួន ៤,១៨៧ ករណី នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបមាន ២៤០,០០០ នាក់។ នៅថ្ងៃនេះផ្ទាល់ ករណីឆ្លងថ្មីបានកើនឡើងដល់ ៤០១,០៧៨ ករណី ដែលធ្វើឱ្យចំនួនឆ្លងសរុបចាប់តាំងពីប្រទេសឥណ្ឌាមានការចាប់ផ្តើមរាតត្បាតនៃជំងឺ COVID-19 មានដល់ ២១.៩ លានករណី។ រលកទី ២ នៃការរាតត្បាតនៃជំងឺ COVID-19 នៅប្រទេសឥណ្ឌា ដែលចាប់ផ្ដើមនៅដើមខែមេសា បានធ្វើឱ្យប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសឈានដល់ការដួលរលំ ដោយមានទាំងបញ្ហាខ្វះខាតគ្រែ

    May 8, 2021
  • អន្តរជាតិ

    ក្រុមហ៊ុនឱសថអាមេរិក Pfizer Inc និងដៃគូអាល្លឺម៉ង់ BioNTech SE បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេនឹងបរិច្ចាគវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលពួកគេផលិតរួមគ្នា ជូនដល់អត្តពលិកនិងប្រតិភូរបស់ពួកគេ ដែលចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូ។ ក្រុមហ៊ុនបាននិយាយថា ដូសដំបូងត្រូវបានគេរំពឹងថា នឹងត្រូវបញ្ជូនទៅប្រតិភូដែលចូលរួមនៅចុងខែឧសភា ជាមួយគោលដៅដើម្បីធានាថា គណៈប្រតិភូនឹងទទួលបាននូវដូសទី២ មុនពេលអញ្ជើញទៅដល់ទីក្រុងតូក្យូរបស់ប្រទេសជប៉ុន។ ផែនការនេះត្រូវបានដាក់ឱ្យអនុវត្តឡើង ក្រោយពេលដែលគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានជួបប្រជុំជាមួយរដ្ឋាភិបាលជប៉ុន នៅក្រោយពេលដែលលោក Albert Bourla នាយកប្រតិបត្តិនៃក្រុមហ៊ុន Pfizer ស្ម័គ្រចិត្តថា នឹងផ្តល់វ៉ាក់សាំងដល់អត្តពលិក និងគណៈប្រតិភូរបស់ពួកគេ។ ដូច្នេះការបរិច្ចាគវ៉ាក់សាំងនេះគឺជាមធ្យោបាយមួយផ្សេងទៀត ដើម្បីជួយធ្វើឱ្យកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូ២០២០

    May 7, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK នៅថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១ បានរាយការណ៍ឱ្យដឹងថា រដ្ឋាភិបាលនៃប្រទេសជប៉ុនគ្រោងនឹងបន្តភាពអាសន្នរបស់ខ្លួន នៅទីក្រុងតូក្យូ និងតំបន់ចំនួន ៣ ផ្សេងទៀត ក្នុងរយៈពេលប្រហែលជា ៣សប្តាហ៍ ពោលគឺរហូតដល់ចុងខែឧសភានេះ ដើម្បីទប់ស្កាត់ការកើនឡើងនូវករណីជំងឺ COVID-19 ដែលកំពុងវាយប្រហារយ៉ាងខ្លាំងនៅក្នុងរយៈពេលចុងក្រោយនេះ ខណៈដែលនៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូនឹងឈានចូលមកដល់។ រដ្ឋាភិបាលជប៉ុនកំពុងស្នើសុំឱ្យប្រជាជននៅតំបន់ដែលរងផលប៉ះពាល់ គួរស្នាក់នៅផ្ទះឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ពួកគេនឹងស្នើសុំដល់ហាងលក់ទំនិញ និងមជ្ឈមណ្ឌលផ្សារទំនើប ដើម្បីឱ្យមានការកាត់បន្ថយម៉ោងធ្វើការជាជាងបិទទាំងស្រុង ដើម្បីកំណត់ផលប៉ះពាល់ដល់សេដ្ឋកិច្ច។ ក្រុមមន្ត្រីក៏នឹងជម្រុញឱ្យបារ និងភោជនីយដ្ឋាននានា មិនគួរឱ្យមានការសេពគ្រឿងស្រវឹង និងបិទទ្វារត្រឹមម៉ោង ៨យប់។ ការប្រកាសអាសន្នបន្ថែមនេះ នឹងមានឥទ្ធិពលលើទីក្រុងតូក្យូ អូសាកា ហ្យូហ្គូ និងក្យូតូ៕

    May 7, 2021
  • កូវីដ-១៩

    គិតត្រឹមរយៈពេលមួយសប្ដាហ៍កន្លងមកនេះ ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺ COVID-19 ថ្មីសរុបរហូតដល់ទៅ ១.៥៧ លានករណី ខណៈដែលអត្រាចាក់វ៉ាក់សាំងរបស់ប្រទេសនេះបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែបញ្ហាដឹកជញ្ជូន និងកង្វះការផ្គត់ផ្គង់វ៉ាក់សាំង។ រលកទី២នៃជំងឺ COVID-19 បានធ្វើឱ្យប្រទេសឥណ្ឌាបន្តកើតមាននូវការឆ្លងរាតត្បាតថ្មីជារៀងរាល់ថ្ងៃ ជាមួយនឹងករណីយ៉ាងហោចណាស់ ៣០០,០០០​ ករណី ក្នុងរយៈពេលជាង ២ សប្ដាហ៍ចុងក្រោយនេះ ហើយឥឡូវនេះជំងឺ COVID-19 ក៏កំពុងតែវាយប្រហារទៅដល់តំបន់ដាច់ស្រយាល ដែលបានធ្វើឱ្យមានបញ្ហាប្រឈមកាន់តែខ្លាំង ដោយសារតែវិស័យសុខាភិបាលនៅជនបទគឺនៅមានកម្រិត។ នៅថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១ នេះផ្ទាល់ ប្រទេសឥណ្ឌាបានរាយការណ៍អំពីចំនួនករណីថ្មីនៃជំងឺ COVID-19 ចំនួន ៤១៤,១៨៨ ករណី និងការស្លាប់ថ្មីចំនួន

    May 7, 2021