autoadmin
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា លោក Ugur Sahin ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុន BioNTech បានបង្ហាញនូវទំនុកចិត្តខ្ពស់របស់លោក ចំពោះវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលក្រុមហ៊ុនឱសថអាល្លឺម៉ង់ BioNTech បានសហការបង្កើតឡើងជាមួយក្រុមហ៊ុនឱសថអាមេរិក Pfizer ដោយបាននិយាយថា វ៉ាក់សាំងអាចមានប្រសិទ្ធភាពជាមួយនឹងជំងឺ COVID-19 ប្រភេទ «B1617» ដែលបំលែងខ្លួននៅប្រទេសឥណ្ឌាបាន ដោយផ្អែកលើការសិក្សាកាលពីមុនមក។ លោក Ugur Sahin បាននិយាយថា លោកមានជំនឿចិត្តយ៉ាងខ្លាំងចំពោះវ៉ាក់សាំងបង្ការ ដែលក្រុមហ៊ុនទាំង ២ បានបង្កើតឡើងរួមគ្នា ហើយបើទោះបីជាឥឡូវនេះក្រុមហ៊ុនរបស់លោកកំពុងសិក្សាបន្ថែមលើការបំលែងខ្លួននៅប្រទេសឥណ្ឌាក៏ដោយ

    April 29, 2021
  • អន្តរជាតិ

    ពលរដ្ឋនៅក្នុងខេត្ត Nakhon Si Thammarat របស់ប្រទេសថៃ បានធ្វើការព្រមានទៅកាន់អាជ្ញាធរដោយបានសរសេរថា ពួកគេនឹងដុតកម្ទេចសាលសន្និសិទរបស់ខេត្តចោល ប្រសិនបើមន្ត្រីសុខាភិបាលដំឡើងវាទៅជាកន្លែងព្យាបាលបណ្ដោះអាសន្ន ហើយបញ្ជូនអ្នកជំងឺពីតំបន់ផ្សេងចូកមកព្យាបាលនៅក្នុងខេត្តរបស់ពួកគេ ដោយសារថាពួកគេខ្លាចអ្នកក្រៅអាចនាំជំងឺ COVID-19 មកចម្លងនៅក្នុងខេត្ត។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger បានឱ្យដឹងថា អាជ្ញាធរនៅខេត្ត Nakhon Si Thammarat មានបំណងយកសាលសន្និសិទមួយ នៅស្រុកមឿង មកធ្វើជាកន្លែងព្យាបាលអ្នកជំងឺ COVID-19 ឬទទួលព្យាបាលអ្នកជំងឺដែលបញ្ជូនមកពីកន្លែងផ្សេង ដើម្បីទប់ស្កាត់ភាពជាប់គាំងនៅតាមមន្ទីរពេទ្យក្នុងទីប្រជុំជន ខណៈដែលប្រទេសនេះកំពុងមានករណីកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលចុងក្រោយនេះ ប៉ុន្តែយ៉ាងណាពលរដ្ឋមិនបានពេញចិត្តនឹងគំនិតនេះទេ ។ ពលរដ្ឋរស់នៅតំបន់ Na Khian បាននិយាយថា ពួកគេយល់ព្រមឱ្យមានការដំឡើងកន្លែងព្យាបាលបណ្ដោះអាសន្ននៅឯសាលសន្និសិទរបស់ខេត្ត សម្រាប់ព្យាបាល ឬធ្វើចត្តាឡីស័ក

    April 29, 2021
  • អន្តរជាតិ

    ស្ថានការណ៍នៅក្នុងប្រទេសឥណ្ឌាកាន់តែអាក្រក់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ខណៈដែលចំនួនមរណភាពដោយសារជំងឺ COVID-19 នៅក្នុងប្រទេសនេះបានកើនឡើងរហូតដល់ជាង ២០០,០០០ ករណី គិតត្រឹមថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១។ អ្វីដែលគួរឱ្យសង្វេគចិត្តជាងនេះទៅទៀត គឺកង្វះអុកស៊ីសែននៅតាមមន្ទីរពេទ្យ និងកង្វះខាតផ្នែកវេជ្ជសាស្ត្រផ្សេងទៀត ដែលតម្រូវឱ្យប្រទេសនេះត្រូវការជំនួយពីអន្តរជាតិជាចាំបាច់។ យើងសង្កេតឃើញថា រលកទី២នៅក្នុងប្រទេសឥណ្ឌា គឺទើបតែផ្ទុះឡើងត្រឹមតែជាងមួយខែប៉ុណ្ណោះ ប៉ុន្តែវាបានធ្វើឱ្យវិស័យសុខាភិបាលដួលរលំ កន្លែងបញ្ចុះសពមានភាពមមាញឹកគ្រប់ពេល ហើយចំនួនអ្នកឆ្លងថ្មីទៀតសោធ គឺមានលើសពី ៣០០,០០០ នាក់ ជារៀងរាល់ថ្ងៃក្នុងសប្ដាហ៍កន្លងមក។ នៅថ្ងៃពុធនេះផ្ទាល់ ប្រទេសឥណ្ឌាបានកត់ត្រាករណីថ្មីរហូតដល់ទៅ ៣៦០,៩៦០ ករណី ដែលជាកំណត់ត្រាប្រចាំថ្ងៃថ្មីបំផុតមួយទៀតនៅក្នុងពិភពលោកនេះ ដែលនាំឱ្យប្រទេសនេះមានករណីឆ្លងសរុបជាង ១៨ លាននាក់។  ថ្ងៃនេះ ត្រូវបានគេចាត់ទុកថាជាថ្ងៃដ៏អាក្រក់សម្រាប់ប្រទេសឥណ្ឌា

    April 28, 2021
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសន្យាថា លោកនឹងផ្តល់ថ្នាំបង្ការជំងឺ COVID-19 ដល់ប្រទេសឥណ្ឌា ដើម្បីជួយក្នុងការដោះស្រាយវិបត្តិវេជ្ជសាស្ត្រ ដែលបណ្តាលមកពីការកើនឡើងនៃការឆ្លងជំងឺ COVID-19 នាពេលថ្មីៗនេះ។ គួរឱ្យដឹងដែរថា ប្រទេសឥណ្ឌាបានមើលឃើញពីការផ្ទុះឡើងនូវករណីថ្មីៗជាច្រើន ក្នុងរយៈពេលជាងមួយខែកន្លងមកនេះ ហើយនៅក្នុងរដ្ឋធានីញូវដេលីផ្ទាល់ គឺមានការខ្វះខាតយ៉ាងខ្លាំងនៃការផ្គត់ផ្គង់អុកស៊ីសែន ខណៈដែលប្រព័ន្ធវេជ្ជសាស្ត្រកំពុងប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរ។ លោកបាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងបញ្ជូនជំនួយជាបន្ទាន់គ្រប់ប្រភេទ រួមទាំងថ្នាំ Remdesivir និងថ្នាំប្រឆាំងនឹងមេរោគផ្សេងទៀត ក៏ដូចជាគ្រឿងម៉ាស៊ីនមួយចំនួនដែលត្រូវការសម្រាប់ផលិតវ៉ាក់សាំងក្នុងស្រុក។ កាលពីថ្ងៃច័ន្ទកន្លងទៅ ប្រធានាធិបតីលោក ចូ បៃដិន ក៏បាននិយាយទូរស័ព្ទជាមួយគ្នានឹងនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី ដើម្បីពិភាក្សាទាក់ទងនឹងពេលវេលាណា ដែលសហរដ្ឋអាមេរិកអាចបញ្ជូនវ៉ាក់សាំងទៅកាន់ប្រទេសឥណ្ឌា នៅពេលដែលសហរដ្ឋអាមេរិកបានប្រកាសខ្លួនថា នឹងផ្ដល់វ៉ាក់សាំងចំនួន ៦០

    April 28, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នារសៀលថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានរកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ២,០១២ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនឆ្លងសរុបរបស់ប្រទេសថៃកើនដល់ ៦១,៦៩៩ ករណី។ ភាគច្រើននៃករណីដែលបានកត់ត្រានៅថ្ងៃនេះ គឺជាអ្នករស់នៅទីក្រុងបាងកក ដោយមានករណីចំនួន ៨៣០ ករណី ខណៈខេត្តឈុនបូរីមាន ១០៨ ករណី និងខេត្តសាមុតប្រាកាន ១៦១ ករណី។ ហើយក្នុងចំណោមករណីទាំងអស់សម្រាប់ថ្ងៃនេះផ្ទាល់ គឺសុទ្ធតែជាករណីក្នុងសហគមន៍ និងមានតែ ១១

    April 28, 2021
  • អន្តរជាតិ

    ថៃ៖ ទីក្រុងបាងកកកំពុងប្រឈមនឹងរលកថ្មីៗនៃជំងឺ COVID-19 ដោយចាប់តាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ រហូតមកទល់ពេលនេះ ទីក្រុងនេះតែមួយមានករណីជំងឺ COVID-19 សរុបជាង ១០,០០០ ករណី ដែលធ្វើឱ្យវាអាចប្រឈមនឹងកង្វះខាតខាងផ្នែកវេជ្ជសាស្ត្រនាពេលខាងមុខ ខណៈពេលដែលបច្ចុប្បន្នប្រទេសថៃមានករណីថ្មីៗហក់ឡើងដល់ ៤ខ្ទង រៀងរាល់ថ្ងៃ។ ដូច្នេះដើម្បីជួយសម្រួលដល់ភាពចង្អៀតណែនណាន់តាន់តាប់នៅតាមមន្ទីរពេទ្យនានាក្នុងទីក្រុង អ្នកជំងឺមួយចំនួនត្រូវបានគេបញ្ជូនទៅព្យាបាលនៅខេត្តជិតខាង គឺខេត្ត Samut Prakan និង Samut Sakhon ដើម្បីសម្រួលបន្ទុកដ៏ធំមួយនេះ។ ជាក់ស្ដែងនៅក្នុងខេត្ត Samut Sakhon ដែលធ្លាប់ជាទីតាំងនៃការផ្ទុះឡើងនៅអំឡុងខែធ្នូ និងខែមករា បានចាប់ផ្ដើមបើកទ្វារមន្ទីរព្យាបាលបណ្ដោះអាសន្នរបស់ខេត្តឡើងវិញ ស្របពេលដែលខេត្ត Samut Prakan ក៏បានប្រែអន្តេវាសិកដ្ឋានចំនួន

    April 28, 2021
  • អន្តរជាតិ

    អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា ជំងឺ COVID-19 បំលែងខ្លួនថ្មី ទំនងជាបានចូលរួមចំណែកនៅក្នុងការកើនឡើងនូវករណីថ្មីៗ ដែលកើតមានឡើងនៅក្នុងប្រទេសឥណ្ឌា ហើយឥឡូវនេះប្រភេទបំលែងខ្លួនមួយនោះត្រូវបានគេរកឃើញនៅក្នុងប្រទេសជាច្រើន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ ទីភ្នាក់ងារបាននិយាយថា ជំងឺ COVID-19 បំលែងខ្លួននៅប្រទេសឥណ្ឌាឈ្មោះថា «B1617» ត្រូវបានគេរកឃើញពីករណីជាង ១,២០០ ជាបន្ដបន្ទាប់ ដែលត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធទិន្នន័យបើកចំហរ GISAID ចេញពីយ៉ាងហោចណាស់ ១៧ ប្រទេសកាលពីថ្ងៃអង្គារ។ WHO បាននិយាយនៅក្នុងរបាយការណ៍បច្ចុប្បន្នភាពប្រចាំសប្តាហ៍របស់ខ្លួនថា៖ «ករណីទាំងនោះភាគច្រើនត្រូវបានបង្ហោះចេញពីប្រទេសឥណ្ឌា

    April 28, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា ប្រទេសឥណ្ឌានៅតែបន្ដកត់ត្រាករណីថ្មីនៃជំងឺ COVID-19 លើសពី ៣០០,០០០ ករណី (ក្នុងមួយថ្ងៃ) អស់រយៈពេល ៦ ថ្ងៃជាប់ៗគ្នាមកហើយ ខណៈដែលនៅថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១ នេះផ្ទាល់ ខ្លួនបានកត់ត្រាករណីឆ្លងថ្មីចំនួន ៣២៣,១៤៤ ករណី និងការស្លាប់ថ្មីចំនួន ២,៧៧១ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ឥឡូវនេះកម្លាំងកងទ័ពរបស់ប្រទេសកំពុងប្រកាសស្វែងរកជំនួយវេជ្ជសាស្ត្រ ខណៈនៅតាមមន្ទីរពេទ្យពោរពេញទៅដោយអ្នកជំងឺ COVID-19 បូករួមទាំងកង្វះគ្រែអ្នកជំងឺ និងការផ្គត់ផ្គង់អុកស៊ីសែន។ ស្របពេលជាមួយគ្នានេះដែរ ប្រទេសមួយចំនួនរួមមាន៖ប្រទេសថៃ សឹង្ហបូរី បង់ក្លាដែស

    April 27, 2021
  • កូវីដ-១៩

    មន្ទីរសុខាភិបាលខេត្ត Yen Bai របស់ប្រទេសវៀតណាម នៅថ្ងៃនេះបានរាយការណ៍ថា បុគ្គលិកសណ្ឋាគារម្នាក់នៅភាគខាងជើងនៃខេត្ត Yen Bai បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 បន្ទាប់ពីគាត់បានប៉ះពាល់ជាមួយភ្ញៀវទេសចរចំនួន ១១នាក់ មកពីប្រទេសឥណ្ឌា នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider នៅថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១ ។ ប្រភពដដែលបាននិយាយថា បុគ្គលិកម្នាក់នោះគឺជាករណីឆ្លងក្នុងសហគមន៍ដំបូងបំផុតចាប់តាំងពីថ្ងៃទី២៥ ខែមីនា ហើយនាពេលកន្លងមកនេះ រដ្ឋាភិបាលវៀតណាមក៏បានព្រមានពីការផ្ទុះឡើងថ្មីៗ ដែលអាចកើតមានចេញពីភ្ញៀវទេសចរបរទេសផងដែរ។ គិតមកទល់ពេលនេះ ភ្ញៀវទេសចរចំនួន ៤នាក់ ក្នុងចំណោម ១១នាក់ ត្រូវបានគេរកឃើញថា វិជ្ជមានជាមួយជំងឺ COVID-19។ ដូច្នេះហើយមន្ត្រីសុខាភិបាលក៏បានធ្វើតេស្ដលើរដ្ឋចំនួន

    April 27, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger នៅថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានគេពិន័យជាទឹកប្រាក់ចំនួន ៦,០០០ បាត ឬ ១៩០ ដុល្លារអាមេរិក ពីបទមិនបានពាក់ម៉ាសឱ្យបានត្រឹមត្រូវ នៅពេលដែលគាត់កំពុងដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅឯវិមានរដ្ឋាភិបាល។ រូបភាពបង្ហាញមួយសន្លឹក (ដូចខាងក្រោម) ដែលបង្ហាញពីលោកនាយករដ្ឋមន្ត្រីមិនពាក់ម៉ាស់ ត្រូវបានគេបង្ហោះលើទំព័រហ្វេសប៊ុកបន្ទាប់ពីកិច្ចប្រជុំរបស់លោក។ ក្រោយមក រូបនោះក៏ត្រូវបានគេលុបចោលវិញភ្លាមៗផងដែរ ប៉ុន្ដែមិនអាចឈ្នះការតាមដានរបស់អ្នកលេងបណ្ដាញសង្គមនោះទេ។ ក្រោយមកនៅរសៀលថ្ងៃដដែល អភិបាលក្រុងបាងកកលោក Aswin Kwanmuang អមដំណើរដោយស្នងការប៉ូលីសក្រុង និងមន្ត្រីស៊ើបអង្កេតពីស្ថានីយ៍ប៉ូលីស Dusit បានធ្វើដំណើរទៅកាន់វិមានរដ្ឋាភិបាល ដើម្បីជូនដំណឹងដល់លោកនាយករដ្ឋមន្រ្តីពីការរំលោភសេចក្តីសម្រេចរបស់ក្រុង

    April 27, 2021