- autoadmin
- អន្តរជាតិ
រដ្ឋធានីដេលីនៃប្រទេសឥណ្ឌាបានប្រកាសពីការបិទខ្ទប់រយៈពេលមួយសប្តាហ៍ បន្ទាប់ទីក្រុងមានការកើនឡើងនូវករណីថ្មីៗនៃជំងឺ COVID-19 ដែលធ្វើឱ្យប្រព័ន្ធសុខាភិបាលកំពុងមានភាពយ៉ាប់យ៉ឺន។ ការបិទខ្ទប់នឹងធ្វើឡើងចាប់ពីថ្ងៃច័ន្ទនេះ ប៉ុន្តែការិយាល័យរដ្ឋាភិបាល និងសេវាកម្មចាំបាច់ដូចជា មន្ទីរពេទ្យ ឱសថស្ថាន និងកន្លែងលក់គ្រឿងទេស នឹងត្រូវបើកទ្វារជាធម្មតាបម្រើជូនពលរដ្ឋ។ ទីក្រុងនេះក៏បានដាក់ចេញនូវបំរាមគោចរពេញមួយសប្ដាហ៍ផងដែរ ប៉ុន្តែយ៉ាងណានៅតែមានការរាយការណ៍ពីករណីថ្មីជាច្រើន ជាមួយនឹងករណីថ្មីចំនួន ២៤,៤៦២ ករណី កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ ពោលគឺចាប់តាំងពីចូលដល់ខែមេសា ប្រទេសនេះប្រឈមនឹងរលកទី២ ហើយករណីចម្លងក្នុងសហគមន៍ថ្មីៗមានកាន់តែច្រើនលើសលុប។ លោក Arvind Kejriwal នាយករដ្ឋមន្រ្តីបាននិយាយនៅក្នុងសន្និសីទកាសែតមួយនៅថ្ងៃច័ន្ទនេះថា៖«ខ្ញុំតែងតែប្រឆាំងនឹងការចាក់សោរ ប៉ុន្តែលើកនេះវានឹងជួយយើងគ្រប់គ្រងចំនួនគ្រែមន្ទីរពេទ្យនៅដេលី»។ លោកក៏បានអំពាវនាវដល់កម្មករចំណាកស្រុកនៅក្នុងទីក្រុងមិនឱ្យចាកចេញពីទីកន្លែងដែលពួកគេកំពុងរស់នៅនោះទេ ដោយសារកាលពីឆ្នាំមុនការចាក់សោរបានធ្វើឱ្យពួកគេចាកចេញពីកន្លែងរស់នៅទៅផ្ទះនៅឯស្រុកកំណើត ដោយសារអត់ការងារធ្វើនិងគ្មានប្រាក់ ហើយជាលទ្ធផលគឺមានតែការឆ្លងរាតត្បាតកាន់តែច្រើន។ លោកថាវាជាការសម្រេចចិត្តដ៏លំបាកមួយ ប៉ុន្តែរដ្ឋាភិបាលគ្មានជម្រើសអ្វីល្អជាងនេះនោះទេ ហើយរដ្ឋនឹងព្យាយាមជួយពួកគេតាមដែលអាចធ្វើទៅបាន៕ អត្ថបទ៖ លីដា
April 19, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃច័ន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ឱ្យដឹងថា ប្រទេសថៃបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ១,៣៩៤ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដោយក្នុងនោះគឺមានតែ ៦ ករណីប៉ុណ្ណោះ ជាការនាំចូលពីប្រទេស ដែលធ្វើឱ្យចំនួនឆ្លងសរុបចាប់តាំងពីប្រទេសនេះបានកត់ត្រាកាលពីឆ្នាំមុន កើនឡើងដល់ ៤៣,៧៤២ ករណី។ នៅថ្ងៃនេះផងដែរ ក៏មានការស្លាប់ថ្មីចំនួន ៣នាក់ បន្ថែមទៀតត្រូវបានគេកត់ត្រា ធ្វើនាំឱ្យការស្លាប់សរុបទាំងអស់កើនដល់ ១០៤នាក់។ យ៉ាងណាក៏ដោយករណីសម្រាប់ថ្ងៃច័ន្ទនេះគឺមានតិចជាងកាលពីថ្ងៃអាទិត្យ ដែលវាមានរហូតដល់ទៅ ១,៧៦៧ ករណីឯណោះ។ ចំណែកបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលបានកត់ត្រាជំងឺ COVID-19
April 19, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃច័ន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១ នេះបានរាយការណ៍ថា ចក្រភពអង់គ្លេសបានបើកការសាកល្បងមួយ ដែលនឹងរកឱ្យឃើញថា តើអ្នកធ្លាប់កើតជំងឺ COVID-19 ម្ដងរួចមកហើយនោះ អាចនឹងកើតជំងឺនេះសារឡើងវិញដែរឬទេ។ ពោលគឺអ្នកចូលរួមដែលធ្លាប់មានជំងឺ COVID-19 ម្ដងរួចហើយនោះ នឹងត្រូវទៅប៉ះពាល់ជាមួយនឹងបរិស្ថានដែលមានជំងឺ COVID-19 ដើម្បីធ្វើការពិសោធន៍ថា ពួកគេនឹងអាចឆ្លងជំងឺនេះម្ដងទៀតឬទេ។ រំលឹកដែរថាកាលពីខែកុម្ភៈកន្លងទៅ អង់គ្លេសក៏បានក្លាយជាប្រទេសដំបូងគេបង្អស់ក្នុងពិភពលោក ដែលបានធ្វើការសាកល្បងឱ្យអ្នកស្ម័គ្រចិត្តទៅប៉ះពាល់នឹងតំបន់ដែលមានជំងឺ COVID-19 ដើម្បីជំរុញការស្រាវជ្រាវអំពីជំងឺរាតត្បាតមួយនេះផងដែរ។ ការសិក្សាដែលចាប់ផ្ដើមនៅថ្ងៃច័ន្ទនេះផ្ទាល់ក៏ស្រដៀងនឹងការសិក្សាកាលពីខែកុម្ភៈដែរ ប៉ុន្តែខុសត្រង់ថា ម្ដងនេះពួកគេសាកល្បងចំពោះអ្នកដែលធ្លាប់មានជំងឺ COVID-19 ហើយនឹងត្រូវសិក្សាថា តើជំងឺនេះពិតជាអាចកើតឡើងម្ដងទៀតចំពោះអ្នកដែលធ្លាប់ឆ្លងវាម្ដងរួចមកហើយនោះទេ? ដូចយើងដឹងហើយថា
April 19, 2021 - កូវីដ-១៩
ក្រសួងសុខាភិបាលឥណ្ឌាបានធានាដល់ពលរដ្ឋរបស់ខ្លួនថា ពួកគេនឹងដាក់បន្ថែមនូវគ្រែជាច្រើនទៀតនៅតាមមន្ទីរពេទ្យរដ្ឋ សម្រាប់ទុកទទួលអ្នកជំងឺ COVID-19 បើទោះបីជាប្រទេសនេះប្រឈមនឹងការកើនឡើងនូវករណីជំងឺ COVID-19 ច្រើនយ៉ាងណាក៏ដោយ។ ជាក់ស្ដែងកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ប្រទេសនេះបានកត់ត្រានូវករណីជំងឺ COVID-19 ថ្មីរហូតដល់ទៅ ២៦១,៥០០ ករណី ដែលជាតួលេខច្រើនបំផុតមិនធ្លាប់មានពីមុននោះទេ។ ក្នុងនោះគឺទីក្រុងដេលីបានរាយការពីការឆ្លងថ្មីច្រើនជាងគេ ជាមួយនឹងករណីថ្មីចំនួន ២៥,៥០០ ករណី ត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ក្រសួងបាននិយាយថា មន្ទីរពេទ្យជាធម្មតាត្រូវបានទុកដោយឡែកសម្រាប់បុគ្គលិកក្រសួង ហើយក្រុមហ៊ុនក្នុងវិស័យសាធារណៈនឹងអាចប្ដូរទៅជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺ COVID-19 វិញ ជាមួយនឹងឧបករណ៍ជំនួយផ្សេងៗ។ កិច្ចខិតខំប្រឹងប្រែងនេះបានបង្ហាញថា ពួកគេនៅមិនទាន់មានបញ្ហាកង្វះគ្រែព្យាបាលនៅឡើយទេ ហើយក្រសួងក៏បានដាក់បន្ថែមនូវរថភ្លើងពិសេសមួយ ដែលនឹងអាចដឹកជញ្ជូនអុកស៊ីហ្សែនទៅកាន់រដ្ឋដែលត្រូវការឱ្យទាន់ពេលវេលា។ គួរឱ្យដឹងដែរថា ប្រទេសឥណ្ឌាគឺជាប្រទេសមានការឆ្លងជំងឺ COVID-19
April 19, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei បានរាយការណ៍ថា អ្នកកាសែតឯករាជ្យរបស់ជប៉ុនម្នាក់ ត្រូវបានកម្លាំងសន្តិសុខរបស់មីយ៉ាន់ម៉ាចាប់ខ្លួន នៅក្នុងទីក្រុងយ៉ាំងហ្គោនកាលពីថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១។ អ្នកកាសែតម្នាក់នោះត្រូវបានគេស្គាល់ឈ្មោះថា Yuki Kitazumi ជាអតីតអ្នកយកព័ត៌មានប្រចាំកាសែត Nikkei មានមូលដ្ឋាននៅទីក្រុងតូក្យូ ដែលសព្វថ្ងៃនេះគឺគាត់កំពុងរស់នៅក្នុងទីក្រុងយ៉ាំងហ្គោនដើម្បីយកការស្ថានភាពនៅមីយ៉ាន់ម៉ា ហើយគាត់ត្រូវបានកម្លាំងសន្ដិសុខចាប់ខ្លួនគាត់នៅឯក្បែរផ្ទះរបស់គាត់តែម្ដង។ ឥឡូវនេះស្ថានទូតប្រទេសជប៉ុនប្រចាំទីក្រុងយ៉ាំងហ្គោន កំពុងព្យាយាមបញ្ជាក់របាយការណ៍នេះពីអាជ្ញាធរ។ ជម្រាបផងដែរថា អ្នកកាសែតវ័យ ៤៥ ឆ្នាំរូបនេះ ក៏ធ្លាប់ត្រូវបានកម្លាំងសន្តិសុខចាប់ឃុំខ្លួនមួយរយៈពេលផងដែរ នៅពេលដែលគាត់បានចូលរួមក្នុងការតវ៉ាប្រឆាំងរដ្ឋប្រហារនៅទីនោះកាលពីថ្ងៃទី២៦ ខែកុម្ភៈ ប៉ុន្តែចំពោះលើកនេះវិញគេនៅមិនទាន់បញ្ជាក់លម្អិតទេថា តើរូបគាត់ត្រូវបានកម្លាំងសន្ដិសុខចាប់ខ្លួនដោយសារមូលហេតុអ្វី៕ អត្ថបទ៖ លីដា ប្រភព៖ Nikkei
April 19, 2021 - អន្តរជាតិ
អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ២០២១ នេះបានអំពាវនាវឱ្យមានការបញ្ឈប់ការលក់សត្វព្រៃទាំងរស់នៅក្នុងទីផ្សារចំណីអាហារ ដើម្បីការពារការកើតមានឡើងនូវជំងឺថ្មីៗផ្សេងទៀត។ WHO បាននិយាយថា ខណៈដែលទីផ្សារបែបប្រពៃណីបែបនេះ បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ស្បៀងអាហារ និងជីវភាពរស់នៅរបស់ប្រជាជនជាច្រើន ដូច្នេះការហាមឃាត់ការលក់សត្វព្រៃអាចជួយការពារសុខភាពរបស់កម្មករផ្សារ និងអ្នកដើរផ្សារដូចគ្នា។ WHO បានបន្ថែមថា ករណីនៃ COVID-19 កាលពីពេលផ្ទុះឡើងដំបូង គឺមានទំនាក់ទំនងទៅនឹងទីផ្សារលក់ដុំអាហារបែបនេះនៅឯក្រុងវូហានក្នុងប្រទេសចិន ដែលភាគច្រើនអ្នកជំងឺ COVID-19 ជាម្ចាស់តូប និយោជិកទីផ្សារ ឬភ្ញៀវបានមកផ្សារជាទៀងទាត់។ ការណែនាំបណ្តោះអាសន្ននេះត្រូវបានជម្រាបជូនឡើង ស្របជាមួយអង្គការពិភពលោកសម្រាប់សុខភាពសត្វ និងកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ។ WHO បាននិយាយថា៖«សេចក្តីណែនាំនេះជាវិធានការណ៍បន្ទាន់ ដើម្បីអំពាវនាវឱ្យប្រទេសនានាបញ្ឈប់ការលក់សត្វព្រៃដែលគេចាប់បាន នៅក្នុងទីផ្សារចំណីអាហារ។ សត្វ
April 13, 2021 - អន្តរជាតិ
ក្រសួងការងាររបស់ប្រទេសថៃនឹងផ្តល់ឧបករណ៍ធ្វើតេស្តជំងឺ COVID-19 ដោយឥតគិតថ្លៃ ជូនដល់សមាជិកការងារដែលស្ថិតនៅក្នុងក្រុមដែលមានហានិភ័យខ្ពស់ពីការឆ្លងនៃជំងឺ COVID-19 នៅក្រោមគ្រោងការណ៍សន្តិសុខសង្គមរបស់ខ្លួន ដោយយោងទៅតាមមាត្រាទី៣៣ ៣៩ និង ៤០ នៃច្បាប់ការងាររបស់ប្រទេសថៃ។ មាត្រាទី៣៣ និង៣៩ មានន័យថា រដ្ឋាភិបាលនឹងធ្វើការរ៉ាប់រងថ្លៃចំណាយលើឧបករណ៍តេស្ដរកជំងឺ COVID-19 ចំពោះបុគ្គលិក ឬ អតីតបុគ្គលិកការងារដែលមានហានិភ័យខ្ពស់ ខណៈដែលមាត្រាទី៤០ មានន័យថា ពលរដ្ឋដែលប្រកបអាជីវកម្មដោយខ្លួនឯង ក៏នឹងត្រូវបានផ្ដល់ជូនការយកចិត្តទុកដាក់នេះដូចគ្នា ពោលគឺអ្នកដែលងាយនឹងឆ្លងជំងឺ COVID-19 ត្រូវបានផ្ដល់អាទិភាពទទួលបានឧបករណ៍នេះដោយឥតគិតថ្លៃ។ កម្មវិធីនេះនឹងចាប់ផ្ដើមនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នៅឯមជ្ឈមណ្ឌលយុវជនទីក្រុងបាងកក (ជប៉ុន-ថៃ) ក្នុងសង្កាត់ Din Daeng ។ លោក
April 13, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានឱ្យដឹងថា រដ្ឋាភិបាលថៃនៅថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ២០២១ បានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ៩៦៥ករណី ប៉ុន្តែមានតែ ៩ករណី ប៉ុណ្ណោះដែលជាការនាំចូលពីបរទេស ដែលធ្វើឱ្យចំនួនឆ្លងសរុបចាប់តាំងពីការចាប់ផ្តើមរាតត្បាតកាលពីឆ្នាំមុនមានដល់ ៣៤,៥៧៥ ករណី។ ថ្ងៃនេះ មិនមានសេចក្តីរាយការណ៍អំពីការស្លាប់ថ្មីទេ ដែលធ្វើឱ្យចំនួនអ្នកស្លាប់នៅមាន ៩៧ នាក់ដដែល តែយ៉ាងណានេះជាថ្ងៃទី៣ ជាប់ៗគ្នាមកហើយ ដែលប្រទេសថៃមានករណីថ្មីជាង ៩០០ ករណី នៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួន។ ខេត្តឈៀងម៉ៃបាននាំមុខគេនៅក្នុងរបាយការណ៍ថ្ងៃនេះ ជាមួយនឹងករណីថ្មីចំនួន ២៥១ ហើយបន្ទាប់មកគឺទីក្រុងបាងកកមានចំនួន ១៩៤ករណី, ខេត្តឈុនបូរីមាន ៩៧ករណី និង
April 13, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider បានរាយការណ៍ថា វ៉ាកសាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer/BioNTech មិនសូវមានប្រសិទ្ធភាពពេញលេញប្រឆាំងជាមួយជំងឺ COVID-19 ដែលបំលែងខ្លួននៅចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូងបានទេ នេះបើតាមការសិក្សារបស់សាកលវិទ្យាល័យ Tel Aviv និងសេវាកម្មសុខភាព Clalit នៃប្រទេសអ៊ីស្រាអែល។ ការសិក្សារួមគ្នានេះបានតាមដានមនុស្សជិត ៤០០នាក់ ដោយធ្វើការប្រៀបធៀបជំងឺ COVID-19 បំលែងខ្លួនទាំង ២ប្រភេទ រវាងអ្នកធ្លាប់វិជ្ជមានជាមួយជំងឺ និងអ្នកដែលបានចាក់វ៉ាក់សាំងខ្លះៗ (មួយដូស) និងចាក់វ៉ាក់សាំងបានគ្រប់ចំនួន ២ដូស ផ្សេងៗពីគ្នា។ ការសិក្សាបានរកឃើញថា ជំងឺ COVID-19 បំលែងខ្លួននៅអាហ្វ្រិកខាងត្បូង ឬ B.1.35
April 13, 2021 - អន្តរជាតិ
លោក James Shaw រដ្ឋមន្រ្តីក្រសួងបម្រែបម្រួលអាកាសធាតុនៃប្រទេសនូវែលហ្សេឡង់ នៅថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ២០២១ បាននិយាយថា ប្រទេសនូវែលហ្សេឡង់បានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលបានដាក់ចេញនូវច្បាប់មួយដែលនឹងតម្រូវឱ្យធនាគារ ក្រុមហ៊ុនធានារ៉ាប់រង និងអ្នកគ្រប់គ្រងការវិនិយោគ ត្រូវតែរាយការណ៍អំពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុមកលើអាជីវកម្មរបស់ពួកគេ។ ក្រុមហ៊ុនហិរញ្ញវត្ថុទាំងនេះនឹងត្រូវរាយការណ៍អំពីបញ្ហាទាក់ទងនឹងអាកាសធាតុ ដើម្បីឱ្យរដ្ឋាភិបាលអាចធ្វើការសិក្សាលើបញ្ហាទាំងនោះ ឈានទៅរកភាពគ្មានការបំភាយកាបូននៅពេលអនាគត។ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងមិនអាចឈានទៅរកការបំភាយកាបូនត្រឹមសូន្យនៅឆ្នាំ២០៥០ បាននោះទេ ទាល់តែវិស័យហិរញ្ញវត្ថុដឹងថាតើការវិនិយោគរបស់ពួកគេមានឥទ្ធិពលយ៉ាងដូចម្តេចចំពោះអាកាសធាតុ»។ លោកបានបន្ថែមថា ច្បាប់នេះនឹងធ្វើឱ្យក្រុមហ៊ុនហិរញ្ញវត្ថុនិងអាជីវកម្មយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះ ហានិភ័យ និងការងើបឡើងវិញរបស់អាកាសធាតុ។ ច្បាប់នេះនឹងតម្រូវឱ្យក្រុមហ៊ុនហិរញ្ញវត្ថុពន្យល់ពីរបៀបដែលពួកគេអាចគ្រប់គ្រងហានិភ័យ និងឱកាសណាមួយ ដែលទាក់ទងនឹងអាកាសធាតុ។ ជាក់ស្ដែងក្រុមហ៊ុនធំៗប្រហែល ២០០ ក្នុងចំណោមក្រុមហ៊ុនធំៗនៅក្នុងប្រទេសនេះ និងក្រុមហ៊ុនបរទេសមួយចំនួនដែលមានទ្រព្យសម្បតិ៍ ១ ពាន់លានដុល្លារនូវែលហ្សេឡង់ ឬ
April 13, 2021












