autoadmin
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានរកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ១១៩ករណី នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដោយក្នុងនោះមាន ៧ករណី ជាការនាំចូលពីប្រទេស។ នៅថ្ងៃនេះក៏មានការស្លាប់ថ្មី ១ ត្រូវបានគេបញ្ជាក់ផងដែរ ដែលនាំឱ្យចំនួនស្លាប់សរុបកើនដល់ ៩០នាក់ ចាប់តាំងពីប្រទេសនេះមានវត្តមានជំងឺ COVID-19 ជាលើកដំបូងកាលពីឆ្នាំមុន។ គិតត្រឹមថ្ងៃសៅរ៍នេះ ចំនួនករណីដែលបានបញ្ជាក់នៅក្នុងប្រទេសថៃបានកើនឡើងដល់ ២៧,៧១៣ ជាមួយនឹងករណីចំនួន ២៤,៧៤៥ ជាការចម្លងនៅក្នុងសហគមន៍។ មានមនុស្សចំនួន ២៦,៥១២នាក់

    March 20, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail នៅថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ថា លោក Boris Johnson បានអញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19  ដែលបង្កើតឡើងដោយក្រុមហ៊ុន AstraZeneca សហការជាមួយសាកលវិទ្យាល័យ Oxford ។ រូបភាពនៅកន្លែងចាក់ថ្នាំបង្ហាញថា នាយករដ្ឋមន្រ្តីវ័យ ៥៦ឆ្នាំរូបនេះ បានលើកមេដៃឡើងទាំងសងខាងភ្លាម ដើម្បីបញ្ជាក់ពីការចាក់វ៉ាក់សាំងដោយជោគជ័យ បន្ទាប់ពីគាត់បានទៅចាក់វានៅឯ St Thomas កណ្ដាលទីក្រុងឡុងដ៍។ ដើម្បីជាការជំរុញទឹកចិត្តពលរដ្ឋឱ្យមកចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 បន្ថែមទៀត លោក Boris Johnson បាននិយាយថា គាត់គ្មានអារម្មណ៍ប្លែកអ្វីនៅពេលចាក់វ៉ាក់សាំងនោះទេ។ ជាមួយនឹងការទទួលវ៉ាក់សាំងរបស់ AstraZeneca

    March 20, 2021
  • អន្តរជាតិ

    ភ្នំភ្លើងមួយបានផ្ទុះឡើងនៅភាគនិរតីនៃរដ្ឋធានី Reykjavik របស់ប្រទេសអ៉ីស្លង់ ដែលធ្វើឱ្យមានកម្អែភ្នំភ្លើងហូរប្រវែងប្រហែល ៥០០-៧០០ ម៉ែត្រ នៅភ្នំភ្លើង Fagradalsfjall លើឧបទ្វីប Reykjanes ។ ការផ្ទុះចុងក្រោយរបស់ភ្នំភ្លើងនេះ គឺប្រហែល ៨០០ ឆ្នាំមុន ហើយប្រទេសនេះក៏បានកត់ត្រាការរញ្ជួយដីជាង ៤០,០០០ ក្នុងរយៈពេល ៣ សប្តាហ៍កន្លងមកនេះ។ កាលពីឆ្នាំ២០១០ ការផ្ទុះនៃភ្នំភ្លើងមួយទៀតគឺនៅភ្នំ Eyjafjallajokull បានធ្វើឱ្យចរាចរណ៍ផ្លូវអាកាសត្រូវផ្អាកនៅទូទាំងទ្វីបអឺរ៉ុប។ យ៉ាងណាភ្នំភ្លើងនេះមិនបញ្ចេញផេះ ឬផ្សែងច្រើនទេ ដូច្នេះអាកាសចរណ៍នឹងមិនទទួលរងការរំខានឡើយ។ ការិយាល័យឧតុនិយមអ៊ីស្លង់បាននិយាយថា ភ្នំភ្លើង Fagradalsfjall បានផ្ទុះឡើងនៅម៉ោងប្រមាណ ២០ និង ៤៥នាទី

    March 20, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឱ្យដឹងថា កម្លាំងសន្តិសុខនៅមីយ៉ាន់ម៉ា បានសម្លាប់បាតុករប្រឆាំងនឹងរដ្ឋប្រហារយ៉ាងតិច ១០ នាក់បន្ថែមទៀត កាលពីថ្ងៃសុក្រម្សិលមិញនេះ។ ជម្រាបដែរថា ការតវ៉ានៅប្រទេសមីយ៉ាន់ម៉ានៅតែបន្ដមានឡើងជារឿយៗ បើទោះបីជាពួកយោធាបានប្រកាសច្បាប់អាជ្ញាសឹកនៅតាមតំបន់មួយចំនួន បូករួមទាំងការដកហូតច្បាប់អនុញ្ញាតពីកន្លែងសំខាន់ៗ ហើយបាននិងកំពុងបន្តការបង្ក្រាបមកលើបាតុករយ៉ាងឃោរឃៅក៏ដោយ។ ជាក់ស្ដែងអ្នកកាសែត BBC ដែលជាអ្នករាយការណ៍ពីរដ្ឋធានីណៃពិដោម្នាក់ ត្រូវបានចាប់ខ្លួនដោយបុរសមិនស្គាល់អត្តសញ្ញាណកាលពីថ្ងៃសុក្រ ខណៈសារព័ត៌មាន BBC បានអំពាវនាវឱ្យអាជ្ញាធររកទីតាំងរបស់អ្នកកាសែតនោះ និងបញ្ជាក់ពីសុវត្ថិភាពរបស់គាត់។ កម្លាំងសន្តិសុខមីយ៉ាន់ម៉ាក៏បានឃាត់ខ្លួនអ្នកកាសែតរបស់សារព័ត៌មាន Associated Press ដែលកំពុងរាយការណ៍ពីកន្លែងតវ៉ាផងដែរ។ គួរឱ្យដឹងដែរថា មនុស្សយ៉ាងហោចណាស់ ២,៤០០ នាក់ ត្រូវបានគេចាប់ខ្លួន និង ២១១នាក់ ត្រូវបានគេសម្លាប់ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ

    March 20, 2021
  • អន្តរជាតិ

    មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 នៅថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ តាមរយៈការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានឱ្យដឹងថា មជ្ឈមណ្ឌលបានសម្រេចចិត្តបន្ធូរបន្ថយការរឹតត្បឹតនានាជាបណ្តើរៗ ចំពោះភ្ញៀវបរទេសដែលចូលមកកាន់ប្រទេសថៃ ចាប់ផ្តើមនៅថ្ងៃទី០១ ខែមេសា។ ការបន្ធូរបន្ថយរួមមានការកាត់បន្ថយ ឬសម្រួលរយៈពេលធ្វើចត្តាឡីស័ក និងបង្កើនសកម្មភាពជាច្រើនផ្សេតទៀត ដែលអាចឱ្យភ្ញៀវទេសចរមានភាពងាយស្រួលក្នុងការចូលមកកាន់ប្រទេសនេះ។ អ្នកនាំពាក្យ CCSA លោក Taweesilp Visanuyothin បាននិយាយថា ការបន្ធូរបន្ថយទាំងនោះរួមមាន៖ – មិនចាំបាច់បង្ហាញឯកសារដែលបញ្ជាក់ពីអាទិភាពក្នុងការហោះហើរ។ – អនុញ្ញាតឱ្យចាកចេញពីបន្ទប់ទៅកន្លែងហាត់ប្រាណ អាងហែលទឹក ការជិះកង់ និងដើរទិញឥវ៉ាន់នៅខាងក្រៅ សម្រាប់អ្នកដែលបានធ្វើចត្តាឡីស័ករួច។ – ការបំពាក់ឧបករណ៍ «អង្កេតការយ៉ាងជិតស្និទ្ធ» ហើយនៅតាមអាកាសយានដ្ឋាន ផ្លូវដឹកជញ្ជូន

    March 19, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Radio Free Europe នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសហ្វីលីពីនបានអនុម័តវ៉ាក់សាំង Sputnik V របស់ប្រទេសរុស្ស៊ី សម្រាប់ការប្រើប្រាស់ជាបន្ទាន់ ទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ។ វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ឈ្មោះថា Sputnik V ដែលត្រូវបានអភិវឌ្ឍដោយវិទ្យាស្ថាន Gamaleya របស់ប្រទេសរុស្ស៊ី គឺជាវ៉ាក់សាំងទី៤ ដែលទទួលបានការអនុញ្ញាតឱ្យប្រើជាបន្ទាន់នៅក្នុងប្រទេសហ្វីលីពីន ហើយ FDA របស់ប្រទេសនេះជឿជាក់ថា វាមានប្រសិទ្ធភាពនិងសុវត្ថិភាពច្រើនជាហានិភ័យ។ គួរឱ្យដឹងដែរថា ហ្វីលីពីនជាប្រទេសមានករណីជំងឺ COVID-19 ខ្ពស់បំផុតលំដាប់ទី២ និងមានការស្លាប់ច្រើនបំផុតនៅអាស៊ីអាគ្នេយ៍

    March 19, 2021
  • អន្តរជាតិ

    នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន នឹងចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលបង្កើតឡើងដោយសាកលវិទ្យាល័យ Oxford សហការជាមួយក្រុមហ៊ុន AstraZeneca ជាលើកដំបូងបំផុត ហើយលោកបានជំរុញសាធារណជនឱ្យចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺនេះទាំងអស់គ្នា។ ការប្រកាសនេះមានឡើងបន្ទាប់ពីទីភ្នាក់ងារថ្នាំអឺរ៉ុប (EMA) បានអះអាងថា វ៉ាក់សាំងរបស់ AstraZeneca គឺមានសុវត្ថិភាពនិងប្រសិទ្ធភាពជាធម្មតា ដែលជាការឆ្លើយតបនឹងរបាយការណ៍ពីមុនដែលថា វាបានធ្វើឱ្យអ្នកដែលចាក់វ៉ាក់សាំងរួចមានបញ្ហាកកឈាម។ នាយករដ្ឋមន្ត្រីវ័យ ៥៦ឆ្នាំរូបនេះ បានជម្រុញឱ្យប្រជាជនចូលរួមចាក់វ៉ាក់សាំង ហើយបាននិយាយថា គម្រោងទាំងអស់នឹងនៅតែបន្ដធ្វើ បើទោះបីមានការធ្លាក់ចុះនៃការផ្គត់ផ្គង់វ៉ាក់សាំងក៏ដោយ។ ថ្លែងប្រាប់សន្និសិទនៅ Downing Street កាលពីថ្ងៃព្រហស្បតិ៍លោក បូរីស ចនសុន បាននិយាយថា៖«ថ្នាំរបស់ AstraZeneca គឺមានសុវត្ថិភាព ប៉ុន្តែអ្វីដែលមិនមានសុវត្ថិភាពគឺឆ្លងជំងឺ COVID-19

    March 19, 2021
  • អន្តរជាតិ

    យោងតាមសារព័ត៌មាន BBC បានរាយការណ៍ថា ប្រទេសឈានមុខនៅសហភាពអ៊ឺរ៉ុបជាច្រើននឹងចាប់ផ្តើមការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលបង្កើតឡើងដោយសាកលវិទ្យាល័យ Oxford សហការជាមួយក្រុមហ៊ុន AstraZeneca សារជាថ្មីឡើងវិញ បន្ទាប់ពីនិយតករឱសថអឺរ៉ុបបានសន្និដ្ឋានយ៉ាងច្បាស់ថា វ៉ាក់សាំងគឺមានសុវត្ថិភាពនិងមានប្រសិទ្ធភាពជាធម្មតា ដែលជាការឆ្លើយតបនឹងការសង្ស័យពីមុនដែលបាននិយាយថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ AstraZeneca បានធ្វើឱ្យមានបញ្ហាកកឈាម។ ទីភ្នាក់ងារថ្នាំអឺរ៉ុប (EMA) បានពិនិត្យឡើងវិញនូវបញ្ហានេះ បន្ទាប់ពីប្រទេសនៅអឺរ៉ុបចំនួន ១៣ បានផ្អាកការប្រើប្រាស់វ៉ាក់សាំង ដោយសារការភ័យខ្លាចពីលទ្ធភាពនៃការផ្សារភ្ជាប់របស់វ៉ាក់សាំងទៅនឹងការកកឈាម។ យ៉ាងណាក៏ដោយ EMA បានរកឃើញថា ថ្នាំនោះមិនត្រូវបានផ្សារភ្ជាប់ជាមួយនឹងហានិភ័យនៃការកកឈាម ដែលបានរាយការណ៍កន្លងមកនោះទេ។ ឥឡូវនេះប្រទេសអាល្លឺម៉ង់ បារាំង អ៊ីតាលី និងអេស្បាញ ក៏បាននិយាយថាពួកគេគិតនឹងបន្តប្រើវ៉ាក់សាំងនេះវិញ។

    March 19, 2021
  • អន្តរជាតិ

    ទីភ្នាក់ងារត្រួតពិនិត្យឱសថរបស់សហភាពអ៊ឺរ៉ុប (EMA) បានសន្និដ្ឋានថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន AstraZeneca គឺមានសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់។ ការសន្និដ្ឋាននេះគឺបន្ទាប់ពីក្រុមអ្នកជំនាញរបស់ទីភ្នាក់ងារ បានធ្វើការត្រួតពិនិត្យវ៉ាក់សាំងរបស់ AstraZeneca ឡើងវិញ ទៅតាមរបាយការណ៍មួយចំនួនដែលរាយការណ៍ពីការកកឈាមចំពោះអ្នកដែលបានទទួលវ៉ាក់សាំងរួច។ ជាក់ស្ដែងប្រទេសអាល្លឺម៉ង់ បារាំង និងបណ្តាប្រទេសអ៊ឺរ៉ុបដទៃទៀត គឺបានផ្អាកការប្រើប្រាស់វ៉ាក់សាំងនេះជាបណ្ដោះអាសន្នអស់ហើយ ដើម្បីជាវិធានការបង្ការទុកជាមុន។ EMA បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វ៉ាក់សាំងនេះមានគុណប្រយោជន៍សម្រាប់ការពារប្រជាជនពីហានិភ័យខ្ពស់ពីជំងឺ COVID-19 ហើយភ្នាក់ងារនេះបានបន្ថែមទៀតថា ពួកគេនៅតែមិនអាចកំណត់ច្បាស់ពីទំនាក់ទំនងរវាងករណីកកឈាមជាមួយនឹងវ៉ាក់សាំងបាននោះទេ ដែលការលើកឡើងនេះក៏ដូចគ្នាជាមួយការលើកឡើងរបស់ WHO មុននេះផងដែរ។ យ៉ាងណាក៏ដោយខ្លួននឹងបង្ហាញការវិភាគបន្ថែមទៀត ដើម្បីបញ្ជាក់ពីតំណភ្ជាប់បុព្វហេតុណាមួយដែលចាំបាច់។ បន្ទាប់ពីសេចក្តីប្រកាសរបស់ EMA ប្រទេសបារាំង និងអ៊ីតាលី បាននិយាយថា

    March 19, 2021
  • អន្តរជាតិ

    កាលពីពេលថ្មីៗនេះប្រធានាធិបតីរបស់សហរដ្ឋអាមេរិកគឺលោក ចូ បៃដិន បានហៅមេដឹកនាំរុស្ស៊ីថាជា «ឃាតករ» បន្ទាប់ពីសារព័ត៌មាន ABC News បានសួរគាត់ថា «តើលោកគិតថាមេដឹកនាំរុស្ស៊ីជាឈាតករឬទេ?» ដែលចម្លើយបែបនោះបានធ្វើឱ្យវិមានក្រឺមឡាំងមានការខឹងសម្បារយ៉ាងខ្លាំង។ យ៉ាងណាក៏ដោយ ថ្លែងនៅក្នុងសន្និសីទវីដេអូតាមទូរទស្សន៍មួយនៅថ្ងៃព្រហស្បតិ៍ក្រោយនោះបន្ដិច ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានឆ្លើយតបទៅវិញថា លោកជូនពរឱ្យលោក ចូ បៃដិន មានសុខភាពល្អ ហើយនេះជាពាក្យពិត មិនមែនឌឺដងទៅវិញនោះទេ។ ប៉ុន្តែក្រុមអ្នកវិភាគនិយាយថា ការពិតទៅគឺលោក ពូទីន កំពុងបង្ហាញការមិនពេញចិត្តចំពោះការលើកឡើងរបស់លោក ចូ បៃដិន ហើយនិយាយបែបនោះដោយសារគាត់ចង់បង្ហាញថា ប្រធានាធិបតីអាមេរិករូបនេះមានបញ្ហាជាមួយនឹងសមត្ថភាពក្នុងការវិនិច្ឆ័យ។ ជម្រាបដែរថា ការចម្លើយរបស់លោក ចូ បៃដិន

    March 19, 2021