- autoadmin
- អន្តរជាតិ
សម្រាប់ឆ្នាំកន្លងមករយៈពេលនៃការដាក់ឱ្យនៅដាច់ដោយឡែក (ចត្តាឡីស័ក) នៅក្នុងប្រទេសថៃ គឺមានរយៈពេល ១៤ថ្ងៃ ហើយពេលខ្លះរហូតដល់ ១៦ថ្ងៃ និង ១៥យប់។ ឥឡូវនេះរដ្ឋាភិបាលថៃបានពិនិត្យមើលរយៈពេលនៃការដាក់ឱ្យនៅដាច់ដោយឡែកឡើងវិញ និងបានប្រកាសពីការផ្លាស់ប្តូរថ្មី។ ដូច្នេះប្រសិនបើអ្នកដំណើរចូលមកប្រទេសថៃបានចាក់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 រួចរាល់ រយៈពេលនៃការដាក់ឱ្យនៅដាច់ពីគ្នានឹងត្រូវកាត់បន្ថយពី ១៤ថ្ងៃ ទៅរយៈពេល ៧ ថ្ងៃវិញ។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងដោយរដ្ឋមន្រ្តីសុខភាពសាធារណៈរបស់ប្រទេសថៃលោក Anutin Charnvirankul នៅក្នុងសន្និសីទកាសែតកាលពីរសៀលថ្ងៃអាទិត្យ។ ហើយបើយោងតាមសារព័ត៌មានរ៉យទ័របានឱ្យដឹងថា អ្នកដែលមិនបានចាក់វ៉ាក់សាំង ប៉ុន្តែមានសំបុត្រពេទ្យដែលបញ្ជាក់ថាពួកគេមិនមានជំងឺ COVID-19 នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល ១០ថ្ងៃ។ លោករដ្ឋមន្រ្តី Anutin មានប្រសាសន៍ថា ការចាក់វ៉ាក់សាំងត្រូវតែអនុវត្តក្នុងអំឡុងពេល ៣ខែ
March 9, 2021 - អន្តរជាតិ
យោធាមីយ៉ាន់ម៉ានិយាយថា ខ្លួនកំពុងដកហូតអាជ្ញាប័ណ្ឌរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកចំនួន ៥ ក្នុងគោលបំណងដើម្បីធ្វើឱ្យពួកគេស្ងាត់ស្ងៀម មិនគួរចុះផ្សាយអ្វីនៅពេលមានបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារនោះឡើយ។ យោធាបានប្រកាសបែបនេះតាមរយៈទូរទស្សន៍រដ្ឋនៅថ្ងៃច័ន្ទម្សិលមិញ ដោយបានបញ្ជាក់ថា ប៉ុស្តិ៍ទាំង ៥ បានគ្របចុះផ្សាយការតវ៉ាដែលមិនឈប់ឈរ ជាពិសេសតាមរយៈអ៊ីនធឺណិត។ ទូរទស្សន៍ដែលគ្រប់គ្រងដោយរដ្ឋបាននិយាយថា ប៉ុស្ដិ៍ទាំង ៥ នេះនឹងមិនអាចនាំដំណឹងដល់សាធារណជនក្នុងកាលៈទេសៈណាក៏ដោយ។ ជម្រាបដែរថា ក្រុមអ្នកតវ៉ាបានអំពាវនាវឱ្យមានការប្រមូលផ្ដុំគ្នានៅថ្ងៃច័ន្ទនេះ ដែលបណ្តាលឱ្យមានរលកនៃការតវ៉ានៅទូទាំងប្រទេសបន្ថែមទៀត។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា កម្លាំងសន្តិសុខបានបើកការបាញ់ប្រហារដែលបណ្តាលឱ្យអ្នកតវ៉ា ៣ នាក់ស្លាប់។ ចំណែកកាលពីថ្ងៃសៅរ៍ សមាជិកម្នាក់នៃគណបក្សដែលដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី បានស្លាប់ដោយសារអំពើហិង្សានៅកន្លែងដែលគាត់បានជាប់ឃុំឃាំង៕ អត្ថបទ៖ លីដា ប្រភព៖ NHK
March 9, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃសៅរ៍ ទី០៦ ខែមីនា ឆ្នាំ២០២១ នេះបានឱ្យដឹងថា ទាហានជើងទឹកថៃម្នាក់ដែលបានហែលទឹកទៅជួយសង្គ្រោះសត្វឆ្មាចំនួន ៤ក្បាល ចេញពីទូកនេសាទដែលគេបោះបង់ចោលក្រោយកើតមានអគ្គីភ័យ នៅក្នុងសមុទ្រ Andaman នៃខេត្ត Satun របស់ប្រទេសថៃ ពេលនេះបានទទួលពានរង្វាន់វីរៈបុរសសង្គ្រោះសត្វ «The Hero to Animals» ពីអង្គការ PETA ។ អនុប្រធានអង្គការ PETA (People for the Ethical Treatment of Animals) លោក Jason Baker បាននិយាយថា សកម្មភាពក្លាហាន និងក្ដីអាណិតអាសូររបស់អ្នកជួយសង្គ្រោះទាំងនេះ
March 6, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃសៅរ៍ ទី០៦ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៦៤ករណី ដោយក្នុងនោះមាន ១០ករណី ជាការនាំចូលពីបរទេស ដែលធ្វើនាំឱ្យចំនួនសរុបនៃករណីជំងឺ COVID-19 ដែលប្រទេសនេះបានកត់ត្រាចាប់តាំងពីឆ្នាំមុនកើនដល់ ២៦,៣០៥ នាក់។ ពុំមានការស្លាប់ថ្មីត្រូវបានកត់ត្រាទេនៅថ្ងៃនេះ ដូច្នេះការស្លាប់សរុបនៅតែមាន ៨៥ នាក់ដដែល។ គិតត្រឹមថ្ងៃសៅរ៍នេះចំនួនករណីជំងឺ COVID-19 ដែលបានបញ្ជាក់នៅក្នុងប្រទេសថៃ បានកើនឡើងដល់ ២៦,៣០៥ ករណី ដោយក្នុងនោះមាន ២៣,៤៧២ ករណី ជាការចម្លងក្នុងសហគមន៍
March 6, 2021 - អន្តរជាតិ
YouTube បានលុបចោលនូវគណនីចំនួន ៥ ដែលគ្រប់គ្រងដោយយោធានៃប្រទេសមីយ៉ាន់ម៉ា ពីបទរំលោភលើគោលការណ៍ណែនាំរបស់វេទិកា នៅចំពេលដែលការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារពីសំណាក់ហ្វូងបាតុករនៅតែបន្ដ ហើយអំពើហិង្សារបស់កងកម្លាំងសន្តិសុខមកលើអ្នកតវ៉ាក៏កាន់តែមានការកើនឡើង។ YouTube បាននិយាយថា ខ្លួនកំពុងពិនិត្យមើលខ្លឹមសារបន្ថែមទៀតដែលអាចរំលោភលើច្បាប់របស់ខ្លួន ហើយមុននេះ YouTube ក៏បានផ្អាកដំណើរការគណនីជាច្រើន ដើម្បីពិនិត្យមើលលើមាតិកាណាមួយដែលរំលោភបំពានលើច្បាប់របស់ខ្លួនផងដែរ។ ការសម្រេចចិត្តរបស់ YouTube បានធ្វើឡើងបន្ទាប់ពី Facebook កាលពីពេលថ្មីៗនេះក៏បានប្រកាសថា ខ្លួនបានលុបទំព័រ (Page) ដែលទាក់ទងនឹងយោធាមីយ៉ាន់ម៉ា ក៏ដូចជាលុបគណនីចេញពីបណ្ដាញ Instagram ។ ការកើនឡើងនូវអំពើហិង្សាដោយកម្លាំងសន្តិសុខ បានដាក់សម្ពាធដល់សហគមន៍ពិភពលោកឱ្យចាត់វិធានការលើយោធាមីយ៉ាន់ម៉ា ដែលព្យាយាមដណ្ដើមអំណាចដោយការធ្វើរដ្ឋប្រហារទម្លាក់ និងចាប់ឃុំខ្លួនទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី សមាជិកសំខាន់ៗរបស់បក្សកាន់អំណាច កាលពីថ្ងៃទី០១ ខែកុម្ភៈ
March 6, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT បានរាយការណ៍ថា យន្ដហោះម៉ូដែល Boeing 737 MAX របស់ក្រុមហ៊ុន American Airlines មួយគ្រឿង ដែលបានធ្វើដំណើរចេញពីក្រុង Miami ឆ្ពោះទៅរដ្ឋ New Jersey ត្រូវបង្ខំចិត្តធ្វើការចុះចតជាបន្ទាន់ បន្ទាប់ពីផ្នែកមួយនៃម៉ាស៊ីនសាំងរបស់យន្តហោះមានបញ្ហា ដែលធ្វើឱ្យពីឡុតត្រូវផ្ដាច់ប្រព័ន្ធម៉ាស៊ីនមួយនោះភ្លាម។ ប្រភពព័ត៌មានបាននិយាយថា ប្រធានក្រុមអាកាសយានិកបានប្រកាសអាសន្នឡើង នៅពេលដែលយន្តហោះទៅដល់ជិតអាកាសយានដ្ឋានអន្តរជាតិ Newark របស់រដ្ឋ New Jersey កាលពីថ្ងៃសុក្រ ដោយបានចុះចតយ៉ាងជោគជ័យ ជាមួយនឹងការប្រើតែម៉ាស៊ីនតែមួយប៉ុណ្ណោះ។ យ៉ាងណាក៏ដោយក្រុមហ៊ុនបាននិយាយថា បញ្ហានេះមិនទាក់ទងជាមួយប្រព័ន្ធ MCAS របស់យន្តហោះ ដែលបញ្ហានោះវាធ្លាប់ជាមូលហេតុនៅពីក្រោយហេតុការណ៍ធ្លាក់យន្ដហោះចំនួន ២លើក នៅក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩
March 6, 2021 - អន្តរជាតិ
អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា ឆ្នាំ២០២១ បាននិយាយថា ឯកអគ្គរដ្ឋទូតថ្មីរបស់មីយ៉ាន់ម៉ាប្រចាំនៅអង្គការសហប្រជាជាតិឈ្មោះថា Tin Maung Naing បានលាលែងពីតំណែងវិញ ដោយនិយាយថាអ្នកកាន់តំណែងមុនគឺលោក Kyaw Moe Tun ដែលត្រូវបានបណ្តេញដោយរដ្ឋាភិបាលយោធា នឹងនៅតែបន្តធ្វើជាតំណាងឱ្យប្រទេសរបស់គាត់។ គួរឱ្យដឹងដែរថា ចាប់តាំងពីរដ្ឋប្រហារយោធានៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ រាល់មន្ត្រីសំខាន់ៗជាច្រើនរបស់រដ្ឋាភិបាលលោកស្រី អ៊ុងស៊ាង ស៊ូជី ជាពិសេសអ្នកគាំទ្រប្រជាធិបតេយ្យ គឺសុទ្ធតែត្រូវបានរុះរើដោយពួកយោធា។ ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាលោក Kyaw Moe Tun ដែលត្រូវពួកយោធាដកតំណែងចេញ លោក Kyaw Moe Tun ត្រូវបានពួកយោធាដកតំណែង
March 5, 2021 - អន្តរជាតិ
យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបាននិយាយថា ប្រទេសវៀតណាមនឹងធ្វើការផាកពិន័យរាល់ជនណាម្នាក់ដែលដាក់ទណ្ឌកម្មលើសត្វចិញ្ចឹម ប៉ុន្តែយ៉ាងណាការពិន័យដំបូងៗអាចនឹងត្រូវបានគេសម្រាល ដោយសារថាពលរដ្ឋត្រូវការពេលវេលាដើម្បីសម្របខ្លួនជាមួយច្បាបថ្មីនេះ។ ប្រភពព័ត៌មាន Vietnam Insider បាននិយាយថា ការពិន័យនឹងរួមបញ្ចូលទាំងមាត្រាទី១៤ នៃច្បាប់ការរំលោភបំពានរបស់ក្រសួងកសិកម្ម។ ប្រធាននាយកដ្ឋានប៉ូលីសឃុំ និងប្រធានគណៈកម្មាធិការប្រជាជនគ្រប់ជាន់ថ្នាក់ មានសិទ្ធិចេញផាកពិន័យដល់អ្នកល្មើស។ បុគ្គលម្នាក់ៗអាចត្រូវផាកពិន័យ ១លានដុង (៤៣ដុល្លារ) ដល់ ៣លានដុង (១៣០ដុល្លារ) ប្រសិនបើពួកគេវាយ ដាក់ទ្រុង ឬព្រងើយកន្តើយចំពោះសត្វចញ្ចឹមរបស់ពួកគេ ខណៈការផាកពិន័យសម្រាប់អង្គភាពណាមួយគឺ ៦លានដុង ឬ ២៦០ដុល្លារ។ ចំណែកទីសត្តឃាតដែលវាយសត្វ ឬមិនមានទ្រុង ដើម្បីធានាអនាម័យមុនពេលសម្លាប់ពួកគេ នឹងត្រូវពិន័យជាប្រាក់ពី ៣លានដុង ដល់ ៥លានដុង។ ក្រឹត្យនេះក៏បានបង្កើនការផាកពិន័យពី ៣០
March 5, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ សម្រាប់ថ្ងៃសុក្រ ទី០៥ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ៧៩ករណី ដោយក្នុងនោះមាន ៦៥ករណី ជាការចម្លងនៅក្នុងសហគមន៍ និង ១៤ករណី ជាការនាំចូលពីបរទេស ដែលនាំឱ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបរបស់ប្រទេសនេះកើនដល់ ២៦,៤២១ករណី។ ក្នុងចំណោមករណីក្នុងសហគមន៍ទាំងអស់មាន ៥០ករណី ត្រូវបានកត់ត្រាចេញពីខេត្តសាមុតសាខន ដែលជាខេត្តមានការផ្ទុះឡើងនូវរលកថ្មីចុងក្រោយនៅក្នុងប្រទេសថៃ។ ចំណែកក្នុងចំណោមករណីសរុបទាំង ២៦,២៤១ ករណី មានអ្នកជំងឺចំនួន ២៥,៦៤១ (៩៨%) បានជាសះស្បើយ ហើយមានអ្នកជំងឺ ៥១៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ទូទាំងពិភពលោក ករណីជំងឺ
March 5, 2021 - អន្តរជាតិ
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចលោក Yasutoshi Nishimura បាននិយាយនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលជប៉ុនគ្រោងនឹងពន្យាភាពអាសន្ន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 សម្រាប់ទីក្រុងតូក្យូ និងអាណាខេត្តជិតខាងចំនួន ៣ រហូតដល់ថ្ងៃទី២១ ខែមីនា។ ស្ថិតក្រោមស្ថានភាពអាសន្ន រដ្ឋាភិបាលបានស្នើសុំភោជនីយដ្ឋាន និងបារបិទនៅម៉ោង ៨យប់ ហើយឈប់បម្រើស្រាមួយម៉ោងមុនបិទហាង។ ប្រជាជនក៏ត្រូវបានស្នើសុំឱ្យស្នាក់នៅផ្ទះ បន្ទាប់ពីម៉ោង ៨យប់ លើកលែងតែពួកគេមានហេតុផលចាំបាច់ដើម្បីចេញទៅក្រៅ។ ទីក្រុងតូក្យូ ឈីបា កាណាហ្គាវ៉ា និងសៃតាម៉ា ដែលពលរដ្ឋ ៣០% នៃប្រជាជនសរុបរបស់ប្រទេសនេះ បានស្វែងរកការពន្យារពេលឱ្យលើសពីកាលបរិច្ឆេទកំណត់ដែលបានគ្រោងទុកនៅថ្ងៃទី០៧ ខែមីនា ខណៈដែលករណីឆ្លងជំងឺ COVID-19 មិនទាន់ធ្លាក់ចុះគ្រប់គ្រាន់តាមគោលដៅនោះទេ។ លោក
March 5, 2021












