- autoadmin
- អន្តរជាតិ
លោកតា Tom Moore ដែលធ្លាប់រៃអង្គាសប្រាក់បានជាង ៣០ លានផោន សម្រាប់សេវាសុខភាពជាតិ NHS បានទទួលមរណភាពនៅឯមន្ទីរពេទ្យនាពេលថ្មីៗនេះ បន្ទាប់ពីជំងឺរលាកសួតរបស់គាត់កាន់តែធ្ងន់ធ្ងរ ហើយគាត់ក៏បានឆ្លងជំងឺ COVID-19 នៅអំឡុងពេលជំងឺសួតរបស់គាត់ធ្វើទុក្ខផងដែរ នេះបើតាមការចុះផ្សាយរបស់ Guinness World Records ។ អតីតអនុសេនីយ៍ ដែលមានវ័យ ១០០ឆ្នាំរូបនេះ ធ្លាប់បានបំបែកឯតទគ្គកម្មសម្រាប់ការរៃអង្គាសប្រាក់បានច្រើនបំផុត ដោយការដើរសប្បុរសធម៌ ជាមួយនឹងចំនួនប្រាក់ដ៏គួរឱ្យភ្ញាក់ផ្អើលគឺ ៣២,៧៩៦,១៥៥ ផោន ឬ ៤៤,៥២៨,១០០ ដុល្លារអាមេរិក ពីវេបសាយ JustGiving គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ ចំនួនដ៏ច្រើននោះបានបំបែកកំណត់ត្រាចាស់
March 3, 2021 - អន្តរជាតិ
សហរដ្ឋអាមេរិកបានចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលត្រូវការចាក់តែមួយដង ផលិតដោយក្រុមហ៊ុនឱសថយក្ស Johnson & Johnson បន្ទាប់ពីវាបានទទួលការអនុម័តឱ្យប្រើប្រាស់ជាផ្លូវការ សម្រាប់ស្ថានភាពបន្ទាន់ដោយ FDA ។ ក្នុងនោះប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសកាលពីថ្ងៃអង្គារថា ការបង្កើនការផលិតវ៉ាក់សាំងថ្មីនេះនឹងធានាបាននូវការផ្គត់ផ្គង់ដូសគ្រប់គ្រាន់សម្រាប់មនុស្សពេញវ័យអាមេរិកគ្រប់រូបនៅចុងខែឧសភា ពោលគឺ ២ ខែមុនការរំពឹងទុក។ ការដឹកជញ្ជូនបានចាប់ផ្តើមនៅថ្ងៃច័ន្ទ ហើយវ៉ាក់សាំងដំបូងបានទៅដល់មជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យរដ្ឋ Ohio នៃទីក្រុង Columbus កាលពីថ្ងៃអង្គារ។ វាគឺជាវ៉ាក់សាំងទី៣ បន្ទាប់ពីវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna និង Pfizer/BioNTech ដែលត្រូវបាន FDA របស់អាមេរិក អនុម័តឱ្យប្រើប្រាស់សម្រាប់ស្ថានភាពបន្ទាន់។ អ្វីដែលគួរឱ្យកត់សម្គាល់ គឺវ៉ាក់សាំងនេះមានភាពអំណោយផល ដោយសារថាវាអាចដាក់ក្នុងសីតុណ្ហភាពពី
March 3, 2021 - អន្តរជាតិ
ទ្វីបនៅផែនដីរបស់យើងកាលពី ៣០០ លានឆ្នាំមុន គឺគ្រាន់តែជាទ្វីបយ៉ាងធំល្ហល្ហេវហៅថា Pangea លុះក្រោយមកវាក៏បានរសាត់ចេញពីគ្នាតាមរយៈស្រទាប់រឹងខាងក្រៅ ឬស្រទាប់តិចតូនិច ដែលធ្វើឱ្យផែនដីយើងនេះមានទ្វីបដាច់ៗពីគ្នារហូតមក។ ទ្វីបនៅលើផែនដីនេះគឺមិនមែននៅតែមួយកន្លែងនោះទេ ហើយជាការពិតទៅ ផែនដីគឺមានចលនាតាំងតែពីរាប់ពាន់លានឆ្នាំមុនមកម៉្លេះ ហើយប្រហែលជា ៤០០ ទៅ ៦០០ឆ្នាំ ទ្វីបថ្មីមួយទៀតអាចនឹងមានវត្តមានឡើង ដូច្នេះក្រុមអ្នកស្រាវជ្រាវមួយក្រុមបានព្យាយាមលើកយកគំរូចំនួន ៤ ដែលផែនដីអាចនឹងមានសណ្ឋានបែបនោះ នៅពេលដែលទ្វីបបន្ដរសាតចេញពីគ្នានៅរាប់លានឆ្នាំខាងមុខទៀត នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Maxisciences ។ ការរសាតចេញពីគ្នារបស់ Pangea បានកំណត់ឱ្យមានសេណារីយ៉ូមូលដ្ឋានចំនួន ៤ សម្រាប់ផែនដីនៅរយៈពេល ២០០ លានឆ្នាំខាងមុខដូចជា៖ Novopangea, Pangea Ultima, Aurica និង
March 3, 2021 - កូវីដ-១៩
មជ្ឈមណ្ឌលរដ្ឋបានសម្រាប់ស្ថានភាពជំងឺ COVID-19 នៃប្រទេសថៃ នៅថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ថា មានករណីថ្មីចំនួន ៤២នាក់ និងអ្នកស្លាប់ម្នាក់ ត្រូវបានបញ្ជាក់នៅថ្ងៃនេះ។ ក្នុងចំណោមករណីថ្មីទាំងអស់ មានករណីនាំចូលចំនួន ៣ ខណៈអ្នកជំងឺ ៣៩នាក់ បានឆ្លងជំងឺនៅពេលទៅទស្សនាតំបន់ដែលមានហានិភ័យខ្ពស់ដូចជា៖ ២៤នាក់ នៅខេត្តសាមុតសាខុន, ៥នាក់ នៅខេត្តផាថុមថានី, ៤ នាក់ នៅខេត្តតាក និង ២នាក់ នៅខេត្តនុនថាបូរី និងណាខនផាថុម។ ចំណែកអ្នកជំងឺ COVID-19 ដែលបានស្លាប់ត្រូវបានគេដឹងថា មានអាយុ ៩២ឆ្នាំ
March 2, 2021 - អន្តរជាតិ
តុលាការបារាំងកាលពីថ្ងៃច័ន្ទ ទី០១ ខែមីនា ឆ្នាំ២០២១ បានរកឃើញថា អតីតប្រធានាធិបតីលោក Nicolas Sarkozy មានពិរុទ្ធភាពក្រោមបទសូកប៉ាន់ចៅក្រម និងប្រើប្រាស់អំណាច ដែលធ្វើឱ្យគាត់ក្លាយជាប្រមុខរដ្ឋនៃប្រទេសបារាំងទី២ នាសម័យបច្ចប្បន្ន ដែលត្រូវបានគេផ្តន្ទាទោសពីបទពុករលួយ ។ នេះក៏ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់ប្រទេសបារាំង ដែលអតីតប្រធានាធិបតីត្រូវបានកាត់ទោសពីបទពុករលួយ។ លោក Nicolas Sarkozy ត្រូវបានគេផ្តន្ទាទោសឱ្យជាប់ពន្ធនាគារមួយឆ្នាំ និងការព្យួរទោសរយៈពេលពីរឆ្នាំ។ តុលាការបាននិយាយថា គាត់មានសិទ្ធិស្នើសុំឱ្យឃុំខ្លួននៅផ្ទះ ដោយត្រូវពាក់ខ្សែដៃអេឡិចត្រូនិកម៉្យាងដើម្បីតាមដានសកម្មភាពគាត់។ ចំណែកព្រះរាជអាជ្ញាបានប្រាប់តុលាការថា បុរសអាយុ ៦៦ឆ្នាំ ដែលបានដឹកនាំប្រទេសបារាំងពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១២ និងនៅតែមានឥទិ្ធពលក្នុងចំណោមអ្នកអភិរក្សរូបនេះ គួរតែត្រូវដាក់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ និងជាប់ពន្ធនាគារដោយផ្ទាល់យ៉ាងតិច ២ឆ្នាំ។
March 2, 2021 - កូវីដ-១៩
តាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃច័ន្ទ ទី០១ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ថា វៀតណាមរកឃើញអ្នកជំងឺ COVID-19 ថ្មីចំនួន ១៣នាក់ កាលពីល្ងាចថ្ងៃច័ន្ទ ដោយក្នុងនោះមានការចម្លងក្នុងសហគមន៍ចំនួន ៨នាក់ នៅក្រុង Hai Duong និង ៥នាក់ ជាការនាំចូលពីបរទេស។ ករណីក្នុងស្រុងទាំង ៨ករណី នៅក្រុង Hai Duong ត្រូវបានដាក់នៅដោយឡែករួចហើយ មុនពេលដែលរកឃើញថាឆ្លងជំងឺនេះ។ ចំណែកករណីនាំចូលទាំង ៥ករណី គឺបានឆ្លងចូលប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិ Ha Tien នៃខេត្ត Kien Giang
March 2, 2021 - អន្តរជាតិ
ទីប្រឹក្សាអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានប្រាប់ CNN កាលពីថ្ងៃចន្ទថា លោក ដូណាល់ ត្រាំ និងលោកជុំទាវទី១ លោកស្រី មេឡានៀ ត្រាំ បានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 នៅឯសេតវិមានកាលពីខែមករារួចហើយ។ យ៉ាងណាគេមិនទាន់ដឹងច្បាស់ថា តើវ៉ាក់សាំងណាមួយ ឬចំនួនប៉ុន្មានដូសដែលពួកគាត់បានទទួលនៅឡើយទេ។ ការលាតត្រដាងនេះធ្វើឡើងបន្ទាប់ពីអតីតប្រធានាធិបតីរូបនេះ បានជំរុញឱ្យអ្នកគាំទ្រគាត់ចាក់វ៉ាក់សាំងការពារពីជំងឺ COVID-19 ក្នុងអំឡុងពេលថ្លែងសុន្ទរកថាមួយ នៅឯសន្និសីទសកម្មភាពនយោបាយនៅទីក្រុង Orlando កាលពីថ្ងៃអាទិត្យ ដោយប្រាប់ថា៖«វ៉ាក់សាំងចាក់វ៉ាក់សាំងចាក់មិនឈឺទេ ដូច្នេះអ្នកគ្រប់គ្នាត្រូវទៅទទួលវា!»។ ប៉ុន្តែ CNN បានរាយការណ៍ពីមុនថា មន្រ្តីសេតវិមានម្នាក់កាលពីពាក់កណ្តាលខែធ្នូបាននិយាយថា លោក ដូណាល់ ត្រាំ នឹងមិនត្រូវបានគេចាក់វ៉ាក់សាំងបង្ការទេ
March 2, 2021 - អន្តរជាតិ
យោងតាមការវិភាគរបស់អង់គ្លេសមួយបានបង្ហាញថា ការចាក់តែមួយដូសនៃវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 របស់សាកលវិទ្យាល័យ Oxford សហការជាមួយក្រុមហ៊ុន AstraZeneca ឬក្រុមហ៊ុន Pfizer-BioNTech អាចកាត់បន្ថយឱកាសនៃការទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យជាង ៨០% ។ ការវិភាគនេះធ្វើឡើងដោយសុខភាពសាធារណៈប្រទេសអង់គ្លេស (PHE) រយៈពេល ៣ ទៅ ៤សប្ដាហ៍ បន្ទាប់ពីទទួលបានវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដោយផ្អែកលើមនុស្សអាយុលើសពី ៨០ឆ្នាំ ដែលពួកគេគឺជាក្រុមពលរដ្ឋដំបូង ដែលអាចទទួលបានវ៉ាក់សាំងនៅឯប្រទេសអង់គ្លេស។ អ្នកវិទ្យាសាស្ត្របានស្វាគមន៍ចំពោះការរកឃើញនេះ ប៉ុន្តែយ៉ាងណាការចាក់វ៉ាក់សាំងចំនួន ២ដូស តាមការកំណត់គឺសំខាន់ណាស់ ដើម្បីការពារពលរដ្ឋពីជំងឺ COVID-19 បានពេញលេញ។ វាកើតឡើងបន្ទាប់ពីការរកឃើញស្រដៀងគ្នានេះ ត្រូវបានបោះពុម្ពផ្សាយដោយអាជ្ញាធរសុខាភិបាលស្កុតឡេនផងដែរ។ ទិន្នន័យរបស់
March 2, 2021 - អន្តរជាតិ
នាយករដ្ឋមន្រ្តីលោក Narendra Modi បានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលបង្កើតនិងផលិតដោយប្រទេសឥណ្ឌាឈ្មោះថា Covaxin ដោយបានបើកឆាកដំណាក់កាលទី២ នៃការចាក់ថ្នាំបង្ការរោគដ៏ធំរបស់ប្រទេស។ ប្រទេសឥណ្ឌាបានឈានចូលដំណាក់កាលបន្ទាប់ នៃយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនៅថ្ងៃច័ន្ទម្សិលមិញនេះផ្ទាល់ ហើយលើកនេះគឺរាប់បញ្ចូលទាំងមនុស្សអាយុលើសពី ៦០ឆ្នាំ និងអ្នកមានអាយុលើសពី ៤៥ឆ្នាំ។ លោកនាយករដ្ឋមន្ត្រីវ័យ ៧០ ឆ្នាំរូបនេះ បានក្លាយជាមនុស្សដំបូងបង្អស់ក្នុងក្រុមអាយុលើសពី ៦០ឆ្នាំ ដែលបានទទួលវ៉ាក់សាំងបង្ការ នៅឯមន្ទីរពេទ្យ AIIMS នៅទីក្រុងដេលី។ លោក Narendra Modi បានសរសេរនៅលើបណ្ដាញ Twitter ថា៖«វាគួរឱ្យកត់សម្គាល់ពីរបៀបដែលវេជ្ជបណ្ឌិត និងអ្នកវិទ្យាសាស្ត្ររបស់យើង បានធ្វើការយ៉ាងឆាប់រហ័សដើម្បីពង្រឹងការប្រយុទ្ធជាសកលប្រឆាំងនឹងជំងឺ COVID-19»។ លោកក៏បានជំរុញឱ្យអ្នកដែលមានអាទិភាព អញ្ចើញទៅទទួលវ៉ាក់សាំងបង្ការ ដើម្បីចូលរួមការទប់ស្កាត់ជំងឺរាតត្បាតទាំងអស់គ្នា។
March 1, 2021 - កូវីដ-១៩
ថៃ៖ មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 (CCSA) នៅថ្ងៃច័ន្ទ ទី០១ ខែមីនា ឆ្នាំ២០២១ នេះបានរាយការណ៍ថា មានករណីថ្មីនៃជំងឺ COVID-19 ចំនួន ៨០ករណី ត្រូវបានគេបញ្ជាក់នៅថ្ងៃនេះ ហើយក្នុងនោះមាន ១៦នាក់ ជាអ្នកត្រឡប់ពីក្រៅប្រទេស និងត្រូវបានដាក់នៅកន្លែងដាច់ដោយឡែក។ ក្នុងចំណោមករណីក្នុងស្រុកទាំងអស់គឺមាន ២៨នាក់ បានប៉ះពាល់តំបន់មានហានិភ័យខ្ពស់, ១៩នាក់ ត្រូវបានរកឃើញពីខេត្តសាមុតសាខន ហើយក្រៅពីនោះគឺរកឃើញនៅទីក្រុងបាងកក ខេត្តណាខនផាថុម ឈុនបូរី និងរ៉ាត់ចាបូរី។ គិតត្រឹមថ្ងៃច័ន្ទនេះចំនួនករណីជំងឺ COVID-19 នៅក្នុងប្រទេសថៃបានកើនដល់ ២៦,០៣១ ករណី ដោយក្នុងនោះមាន ២៣,២៤៥ ករណី
March 1, 2021












