កូវីដ-១៩

ប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ៤២នាក់ ប៉ុណ្ណោះនៅថ្ងៃនេះ ប៉ុន្តែបន្ថែមការស្លាប់ថ្មី១នាក់

BY
autoadmin
March 2, 2021

មជ្ឈមណ្ឌលរដ្ឋបានសម្រាប់ស្ថានភាពជំងឺ COVID-19 នៃប្រទេសថៃ នៅថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ថា មានករណីថ្មីចំនួន ៤២នាក់ និងអ្នកស្លាប់ម្នាក់ ត្រូវបានបញ្ជាក់នៅថ្ងៃនេះ។ ក្នុងចំណោមករណីថ្មីទាំងអស់ មានករណីនាំចូលចំនួន ៣ ខណៈអ្នកជំងឺ ៣៩នាក់ បានឆ្លងជំងឺនៅពេលទៅទស្សនាតំបន់ដែលមានហានិភ័យខ្ពស់ដូចជា៖ ២៤នាក់ នៅខេត្តសាមុតសាខុន, ៥នាក់ នៅខេត្តផាថុមថានី, ៤ នាក់ នៅខេត្តតាក និង ២នាក់ នៅខេត្តនុនថាបូរី និងណាខនផាថុម។

ចំណែកអ្នកជំងឺ COVID-19 ដែលបានស្លាប់ត្រូវបានគេដឹងថា មានអាយុ ៩២ឆ្នាំ មានជំងឺទឹកនោមផ្អែម សម្ពាធឈាមខ្ពស់ និងជំងឺបេះដូង រស់នៅខេត្តផាថុមថានី ដែលនាំឱ្យករណីស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសថៃមានសរុប ៨៤នាក់។ គិតត្រឹមថ្ងៃអង្គារនេះ ប្រទេសនេះមានករណីជំងឺ COVID-19 សរុបចំនួន ២៦,០៧៣ ករណី ដោយក្នុងនោះមាន ២៣,២៨៤ នាក់ ជាការចម្លងក្នុងសហគមន៍ និង ២,៧៨៩ នាក់ ជាការនាំចូលពីបរទេស។ អ្នកជំងឺ ២៥,៤២០នាក់ បានជាសះស្បើយ ហើយអ្នកជំងឺ ៥៦៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: