- autoadmin
- អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា តុលាការផ្នែកលែងលះនៅទីក្រុងប៉េកាំង បានបង្គាប់ឱ្យបុរសម្នាក់សងជំងឺចិត្តដល់ប្រពន្ធរបស់គាត់ចំនួន ៥ ម៉ឺនយ័ន (៧,៧០០ ដុល្លារអាមេរិក) សម្រាប់កម្លាំងពលកម្មដែលមិនបានបង់ប្រាក់រយៈពេល ៥ឆ្នាំ ដែលពួកគេនៅជាប្ដីប្រពន្ធនឹងគ្នា។ ករណីនេះបានបង្កឱ្យមានការជជែកវែកញែកយ៉ាងធំតាមអ៉ីនធឺណេតលើតម្លៃការងារផ្ទះរបស់ស្ត្រីជាប្រពន្ធ ដោយអ្នកខ្លះនិយាយថាចំនួនសំណងនេះគឺនៅតិចតួចណាស់។ សេចក្តីសម្រេចនេះធ្វើឡើង បន្ទាប់ពីប្រទេសចិនបានដាក់ចេញនូវច្បាប់ក្រមរដ្ឋប្បវេណីថ្មីស្ដីពីការលែងលះគ្នា។ រូបភាពតំណាង យោងតាមកំណត់ត្រារបស់តុលាការបាននិយាយថា បុរសនោះមាននាមត្រកូល Chen ហើយគាត់បានដាក់ពាក្យសុំលែងលះប្រពន្ធគាត់ ដែលមាននាមត្រកូល Wang កាលពីឆ្នាំមុន បន្ទាប់ពីបានរៀបការជាមួយគ្នានៅឆ្នាំ២០១៥។ ដំបូងឡើយស្ត្រីជាប្រពន្ធមានការស្ទាក់ស្ទើរក្នុងការលែងលះ ប៉ុន្តែក្រោយមកបានស្នើសុំសំណងហិរញ្ញវត្ថុ ដោយលើកហេតុផលថា លោក Chen មិនបានមើលការខុសត្រូវការងារផ្ទះ ឬថែទាំកូនឱ្យបានល្អនោះទេ។ ក្រោយមកតុលាការស្រុក Fangshan នៃទីក្រុងប៉េកាំង ក៏បានសម្រេចតាមការស្នើរបស់នាង
February 24, 2021 - អន្តរជាតិអ្នកវិទ្យាសាស្ត្រ WHO និយាយថា ពុំមានភស្តុតាងដែលថាវីរុសកូរ៉ូណា បែកចេញពីមន្ទីរពិសោធន៍នៅក្រុងវូហាននោះទេ
អ្នកវិទ្យាសាស្ត្រអូស្រ្តាលីលោក Dominic Dwyer ដែលស្ថិតនៅក្នុងក្រុមបេសកកម្មរបស់អង្គការសុខភាពពិភពលោក (WHO) ទៅកាន់ប្រទេសចិនបាននិយាយថា វីរុសកូរ៉ូណា (វីរុសនៃជំងឺ COVID-19) មិនទំនងត្រូវបានបែកចេញពីមន្ទីរពិសោធន៍នោះទេ។ លោកបាននិយាយថា ក្រុមការងាររបស់លោកបានចុះធ្វើការពិនិត្យមើល ដើម្បីរកការពិតថា តើវីរុសពិតជាបែកចេញពីមន្ទីរពិសោធន៍នៅក្រុងវូហានឬក៏យ៉ាងណា? ព្រោះកន្លងមកមានការចោទគ្នាខាងនយោបាយជាច្រើនលើបញ្ហានេះ។ លោក Dominic Dwyer បានបន្ដថា៖«យើងបានសន្និដ្ឋានថាវាមិនទំនងនោះទេ។ យើងបានឮថាសំណាកឈាមរបស់អ្នកវិទ្យាសាស្ត្រ ដែលត្រូវបានយកនិងរក្សាទុកជាប្រចាំ ត្រូវបានគេធ្វើតេស្តរកមើលសញ្ញាថាពួកគេធ្លាប់ឆ្លងជំងឺនេះឬទេ។ ប៉ុន្តែមិនមានភស្តុតាងណាមួយចំពោះវីរុសកូរ៉ូណានោះទេ។ យើងក៏ពិនិត្យមើលការធ្វើសវនកម្មជីវសាស្ត្ររបស់ពួកគេ។ តែគ្មានភស្តុតាងទេ»។ ជម្រាបដែរថា លោក Dwyer និងអ្នកវិទ្យាសាស្ត្រដទៃទៀតក្នុងបេសកកម្មរបស់អង្គការសុខភាពពិភពលោកបានមកដល់ទីក្រុងវូហាន នៅខេត្ត Hubei របស់ប្រទេសចិន កាលពីថ្ងៃទី១៤ ខែមករា។
February 24, 2021 - អន្តរជាតិ
វៀតណាម៖ ពលរដ្ឋនៅទីក្រុងហូជីមិញមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលអាជ្ញាធរក្រុងបានអនុវត្តការធ្វើតេស្តរកជំងឺ COVID-19 នៅតាមភោជនីយដ្ឋាននានា កាលពីថ្ងៃទី២២ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ។ គណៈកម្មាធិការប្រជាជនស្រុក ប៊ិញថាញ់ បានសហការជាមួយមន្ទីរពេទ្យ និងស្ថានីយវេជ្ជសាស្ត្រ ដើម្បីយកសំណាកអតិថិជន និងបុគ្គលិកនៅតាមភោជនីយដ្ឋានជាច្រើនរបស់ស្រុក ដោយធ្វើការតេស្ដសាកល្បងដោយចៃដន្យទៅលើ ១០ តំបន់ ចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។ ជាក់ស្ដែងកាលពីថ្ងៃទី២២ ខែកុម្ភៈ មានសំណាកសរុបចំនួន ៣២ ត្រូវបានយកនៅភោជនីយដ្ឋានចំនួន ៣ តាមបណ្តោយផ្លូវ Phan Van Tri និង Pham
February 24, 2021 - អន្តរជាតិ
ក្រុមហ៊ុនឱសថយក្សអាមេរិក Pfizer បាននិយាយថា ខ្លួនសង្ឃឹមនឹងចាប់ផ្តើមការសាកល្បងវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 លើកុមារដែលមានអាយុពី ១១ឆ្នាំ ឬក្មេងជាងនេះ។ ក្រុមហ៊ុន Pfizer បានលើកឡើងបែបនេះ បន្ទាប់ពីបានចូលរួមការបើកសវនាការនៅឯគណៈកម្មាធិការសមាជិកសភាកាលពីថ្ងៃអង្គារ ដោយក្នុងនោះមានការចូលរួមពីក្រុមហ៊ុនឱសថធំៗចំនួន ៥ រួមទាំងក្រុមហ៊ុន Moderna ។ ជាក់ស្ដែងក្រុមហ៊ុន Pfizer ក៏បាននិងកំពុងធ្វើការសាកល្បងវ៉ាក់សាំងលើមនុស្សអាយុពី ១២ ដល់ ១៥ឆ្នាំ ផងដែរ។ លោក John Young ប្រធានផ្នែកអាជីវកម្មរបស់ Pfizer បាននិយាយថា ក្រុមហ៊ុនរបស់លោកបន្តប្រមូលភ័ស្តុតាងស្តីពីសុវត្ថិភាព និងប្រសិទ្ធភាព ដើម្បីគាំទ្រសក្តានុពលការប្រើប្រាស់វ៉ាក់សាំងនេះ ដោយមិនរាប់បញ្ចូលចំពោះការប្រើប្រាស់សម្រាប់ស្ថានភាពបន្ទាន់នោះឡើយ។ ពោលគឺក្រុមហ៊ុន
February 24, 2021 - អន្តរជាតិ
ក្រុមអ្នកតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា បានវិលត្រឡប់មកតាមដងផ្លូវទីក្រុង និងទីប្រជុំជនវិញនៅថ្ងៃអង្គារម្សិលមិញនេះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន U.S. News ។ នៅទីក្រុង Mandalay ដែលជាទីក្រុងធំបំផុតទី២ របស់ប្រទេសមីយ៉ាន់ម៉ា ពិធីបុណ្យសពមួយត្រូវបានធ្វើឡើងសម្រាប់លោក Thet Naing Win អាយុ ៣៧ឆ្នាំ ដែលជាអ្នកតវ៉ាម្នាក់ក្នុងចំណោម ២នាក់ ដែលត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងសន្តិសុខកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ លោកនិងក្មេងជំទង់ម្នាក់ទៀតត្រូវបានគេសម្លាប់ នៅពេលដែលប៉ូលីស និងយោធាបានបើកការបាញ់បោះបំបែកហ្វូងអ្នកតវ៉ា ដោយសារក្រុមអ្នកតវ៉ាព្យាយាមចូលទៅគាំទ្រក្រុមកម្មករដែលចេញមកធ្វើការប្រឆាំងរួមគ្នា ប៉ុន្តែអាជ្ញាធរបានបង្ខំក្រុមកម្មករឱ្យត្រឡប់ទៅធ្វើការរបស់ពួកគេវិញ។ កម្មករបានចេញមកតវ៉ា ក៏ដូចជាក្រុមអ្នកធ្វើការស៊ីវិល និងកម្មករសហគ្រាសផ្សេងទៀត សុទ្ធតែបានមកចូលរួមក្នុងចលនារើបម្រះ (Civil disobedience) ដើម្បីប្រឆាំងនឹងរដ្ឋប្រហារកាលពីថ្ងៃទី០២ ខែកុម្ភៈ កន្លងទៅនេះ និងការចាប់ខ្លួនទីប្រឹក្សារដ្ឋលោកស្រី
February 24, 2021 - អន្តរជាតិ
នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បាននិយាយថា ប្រទេសថៃនឹងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ក្រុមអាទិភាពនានា រួមទាំងបុគ្គលិកសុខាភិបាលនៅចុងសប្តាហ៍នេះ។ រំលឹកដែរថា ប្រទេសថៃទើបតែបានអនុម័តឱ្យមានការប្រើប្រាស់ជាបន្ទាន់ នូវវ៉ាក់សាំងបង្ការរបស់ក្រុមហ៊ុនចិន Sinovac Biotech កាលពីថ្ងៃច័ន្ទ ហើយកញ្ចប់វ៉ាក់សាំងដំបូងចំនួន ២០០ ០០០ ដូស នៃវ៉ាក់សាំងសរុប ២ លានដូស នឹងមកដល់នៅថ្ងៃពុធនេះផ្ទាល់។ នាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា បានសរសេរនៅក្នុងហ្វេសប៊ុកថា៖«យើងនឹងចាប់ផ្តើមចាក់វ៉ាក់សាំងជូនដល់ក្រុមគោលដៅក្នុងរយៈពេលបីថ្ងៃ បន្ទាប់ពីវ៉ាក់សាំងបង្ការមកដល់»។ វ៉ាក់សាំង Sinovac នឹងត្រូវបានផ្តល់ឱ្យក្រុមអាទិភាពនៅក្នុងខេត្តចំនួន ១៣
February 24, 2021 - អន្តរជាតិ
នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានបង្ហាញពីផែនការដើម្បីបន្ធូរបន្ថយការរឹតត្បិតទប់ស្កាត់ការចម្លងជំងឺ COVID-19 នៅប្រទេសអង់គ្លេសជាច្រើនដំណាក់កាល ដោយចាប់ផ្តើមនៅដើមខែមីនា។ លោក Johnson បានប្រកាសផែនការជា ៤ ដំណាក់កាល នៅក្នុងសភាកាលពីថ្ងៃចន្ទ ដោយជំហានដំបូងគឺសាលាទាំងអស់នឹងចាប់ផ្តើមបើកទ្វារពីថ្ងៃទី០៨ ខែមីនា។ ការជួបជុំនៅខាងក្រៅដែលមានមនុស្ស ៦នាក់ ឬតិចជាងនេះ នឹងត្រូវបានអនុញ្ញាតចាប់ពីថ្ងៃទី២៩ ខែមីនា។ ជំហានទី២ ចាប់ផ្តើមនៅថ្ងៃទី១២ ខែមេសា ដែលអនុញ្ញាតឱ្យហាង និងជាងកាត់សក់អាចបើកឡើងវិញ ហើយរង្គសាល និងភោជនីយដ្ឋាន អាចបម្រើអតិថិជនអង្គុយនៅខាងក្រៅបាន។ ចំណែកការរឹតបន្តឹងផ្សេងទៀត ត្រូវបានគេគ្រោងនឹងលើកជាដំណាក់កាល។ រដ្ឋាភិបាលអង់គ្លេសនិយាយថា ថ្ងៃទី២១ ខែមិថុនា គឺជាកាលបរិច្ឆេទដំបូងដែលអាចទៅរួចសម្រាប់ការបំពេញគ្រប់ដំណាក់កាលទាំងនេះ។
February 23, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានកត់ត្រាករណីជំងឺ COVID-19 ចំនួន ៩៥ករណី ដោយក្នុងនោះមាន ២ករណី ជាការនាំចូលពីបរទេស។ ពុំមានការស្លាប់ថ្មីត្រូវបានបញ្ជាក់នោះទេ ដូច្នេះការស្លាប់នៅតែមាន ៨៣នាក់ ដដែល។ ចំណែកចំនួនករណីក្នុងសហគមន៍ភាគច្រើន គឺនៅតែត្រូវបានរាយការណ៍ពីខេត្តសាមុតសាខន ដោយខេត្តនេះតែមួយមានអ្នកជំងឺ COVID-19 ថ្មីចំនួន ៥២នាក់។ គិតត្រឹមថ្ងៃអង្គារចំនួនករណីដែលបានបញ្ជាក់នៅក្នុងប្រទេសថៃបានកើនឡើងដល់ ២៥,៥៩៩ ករណី ដោយមានអ្នកជំងឺ ២២,៨៨៥ នាក់ ជាករណីក្នុងស្រុក ខណៈ ២,៧១៤
February 23, 2021 - អន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងដឹកនាំការធ្វើពិធីអុជទៀនមួយ ដើម្បីឧទ្ទិសដល់ជនជាតិអាមេរិក ដែលបានស្លាប់ដោយសារជំងឺ COVID-19 បន្ទាប់ពីប្រទេសនេះបានកត់ត្រាការស្លាប់សរុបដោយសារជំងឺនេះចំនួន ៥០០,០០០ នាក់ កាលពីថ្ងៃច័ន្ទ។ យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថា ចំនួនអ្នកស្លាប់នៅអាមេរិកបានកើនដល់ ៥០០,០៥៤ នាក់ គិតត្រឹមថ្ងៃច័ន្ទ ខណៈមានករណីឆ្លងសរុបចំនួន ២៨ លានករណី នៅទូទាំងប្រទេសចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតនេះ។ លេខាធិការសារព័ត៌មានសេតវិមានលោកស្រី Jen Psaki បាននិយាយថា ទង់ជាតិអាមេរិកនៅឯអគារសហព័ន្ធទាំងអស់ នឹងត្រូវបង្ហូតតែពាក់កណ្តាលសម្រាប់រយៈពេល ៥ថ្ងៃ ដើម្បីសម្គាល់ដល់ការស្លាប់ដ៏សោកសៅនេះ។ ចំណែកលោក ចូ បៃដិន នឹងនៅស្ងៀមស្ងាត់មួយសន្ទុះនៅក្នុងពិធីអុជទៀនឧទ្ទិសនោះ ដោយមានការចូលរួមពីភរិយារបស់គាត់ ក៏ដូចជាអនុប្រធានាធិបតី
February 23, 2021 - អន្តរជាតិ
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យយោធាមីយ៉ាន់ម៉ា បញ្ឈប់ការបង្ក្រាបលើក្រុមបាតុករដែលប្រឆាំងនឹងរដ្ឋប្រហារនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។ លោក Guterres បានថ្លែងបែបនេះនៅក្នុងសុន្ទរកថាវីដេអូមួយ ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៅប្រទេសស្វីសកាលពីថ្ងៃច័ន្ទ ដោយបានមានប្រសាសន៍ថា៖«យើងមើលឃើញការធ្វើឱ្យចុះខ្សោយនៃលទ្ធិប្រជាធិបតេយ្យ ការប្រើប្រាស់កម្លាំងឃោរឃៅ ការចាប់ខ្លួនតាមអំពើចិត្ត ការបង្ក្រាបនៅក្នុងគ្រប់រូបភាពទាំងអស់»។ លោក Antonio Guterres បានកត់សម្គាល់ផងដែរថា៖«ខ្ញុំសូមអំពាវនាវដល់យោធាមីយ៉ាន់ម៉ាឱ្យបញ្ឈប់ការបង្ក្រាបជាបន្ទាន់។ ដោះលែងអ្នកទោស។ បញ្ឈប់អំពើហឹង្សា គោរពសិទ្ធិមនុស្ស និងឆន្ទៈរបស់ប្រជាជនដែលបានបង្ហាញនៅក្នុងការបោះឆ្នោតនាពេលថ្មីៗនេះ»។ ជម្រាបដែរថា ការតវ៉ានៅប្រទេសភូមានៅមិនទាន់ស្ងប់ស្ងាត់នៅឡើយទេ ចាប់តាំងពីទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី និងប្រធានាធិបតីលោក វីន ម្យីន៍ ត្រូវបានរដ្ឋប្រហារយោធាចាប់ឃុំខ្លួន៕ អត្ថបទ៖ លីដា
February 23, 2021












