- autoadmin
- អន្តរជាតិ
រដ្ឋមន្រ្តីសុខភាពសាធារណៈថៃលោក Anutin Charnvirakul បាននិយាយថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសដំបូងរបស់ក្រុមហ៊ុន Sinovac នឹងមកដល់ប្រទេសថៃនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។ បើតាមកាសែត Nation Nation បានរាយការណ៍ថា វ៉ាក់សាំងចំនួន ២០០ ០០០ ដូស នឹងចាកចេញពីប្រទេសចិនមកកាន់ប្រទេសថៃ នៅថ្ងៃទី២០ ខែកុម្ភៈនេះ។ ការលើកឡើងរបស់លោក Anutin Charnvirakul គឺបន្ទាប់ពីមានការរិះគន់លើរដ្ឋាភិបាលថៃ ចំពោះភាពយឺតយ៉ាវក្នុងការបញ្ចេញវ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនពលរដ្ឋ ខណៈប្រទេសថៃផ្ទាល់ក៏រំពឹងថា នឹងទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca/Oxford
February 17, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានឱ្យដឹងថា ក្មេងៗអាយុចន្លោះពី ៦ ដល់ ១៧ឆ្នាំ ប្រមាណជា ៣០០នាក់ កំពុងទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់សាកលវិទ្យាល័យ Oxford សហការជាមួយក្រុមហ៊ុន AstraZeneca ដែលជាផ្នែកមួយនៃការសាកល្បងថ្មីចុងក្រោយ ដើម្បីឱ្យអ្នកស្រាវជ្រាវអាចវាយតម្លៃថា តើវ៉ាក់សាំងមានប្រសិទ្ធភាពជាមួយក្រុមមនុស្សអាយុតិចទាំងនេះ ឬទេ។ ការសាកល្បងត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យ Oxford និងទីតាំងជាដៃគូរបស់ខ្លួននៅឯទីក្រុង London, Southampton និង Bristol ជាមួយនឹងវ៉ាក់សាំងបង្ការជំងឺ COVID-19 ឈ្មោះថា ChAdOx1 nCoV-19 ។ វេជ្ជបណ្ឌិតលោក Clive
February 17, 2021 - អន្តរជាតិ
ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី កំពុងប្រឈមមុខនឹងការជាប់ឃុំឃាំងបន្ដទៀត បើទោះបីជាការឃុំខ្លួនរបស់លោកស្រីដំបូងឡើយត្រូវផុតកំណត់តាំងពីថ្ងៃច័ន្ទក៏ដោយ។ គួររំលឹកដែរថា លោកស្រី អ៊ុងសាន ស៊ូជី និងសមាជិកកាន់អំណាចផ្សេងទៀត រួមទាំងប្រធានាធិបតីលោក វីន ម្យីន៍ ត្រូវបានគេឃុំខ្លួន ចាប់តាំងពីមានរដ្ឋប្រហារយោធាមួយកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ មកម៉្លេះ។ មេធាវីរបស់លោកស្រី និងក្រុមមន្រ្តីមកពីតុលាការក្នុងរដ្ឋធានីណៃពិដោ បានប្រាប់អ្នកយកព័ត៌មាននៅក្នុងឱកាសដាច់ដោយឡែកពីគ្នាកាលពីថ្ងៃអង្គារថា លោកស្រីត្រូវបានចោទប្រកាន់ពីបទនាំចូលវិទ្យុទាក់ទងដោយខុសច្បាប់ និងប្រើប្រាស់ដោយគ្មានការអនុញ្ញាត។ ពួកគេបាននិយាយថា គាត់ក៏ប្រឈមនឹងការចោទប្រកាន់ពីបទរំលោភលើបទបញ្ជាទប់ស្កាត់ជំងឺ COVID-19 ក្នុងកំឡុងពេលយុទ្ធនាការបោះឆ្នោតកាលពីឆ្នាំមុន។ ការចោទប្រកាន់ដដែលនេះក៏ត្រូវបានប្តឹងប្រឆាំងនឹងប្រធានាធិបតីលោក វីន ម្យីន៍ ផងដែរ។ មេដឹកនាំទាំង ២ ត្រូវបានគេរាយការណ៍ថា បានចូលរួមក្នុងដំណើរការកាត់ក្តីតាមអ៊ិនធឺណេតនៅថ្ងៃអង្គារម្សិលមិញនេះ
February 17, 2021 - អន្តរជាតិ
ស្ថិតក្នុងកិច្ចប្រជុំគណៈកម្មាធិការសភាជាន់ទាបនៅថ្ងៃច័ន្ទនេះ នាយករដ្ឋមន្រ្តីជប៉ុនលោក Suga Yoshihide បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នឹងចាប់ផ្តើមនៅថ្ងៃពុធសប្ដាហ៍នេះ ដោយចាប់ផ្ដើមពីបុគ្គលិកពេទ្យទៅ។ លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីផ្តល់វ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបានជូនពលរដ្ឋ។ គួររំលឹកផងដែរថា ប្រទេសជប៉ុនក៏ទើបតែបានអនុម័តឱ្យមានការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer កាលពីថ្ងៃអាទិត្យផងដែរ។ សមាជិកសភានៃគណបក្សប្រជាធិបតេយ្យសេរីលោក Murai Hideki បាននិយាយថា កន្លែងចាក់វ៉ាក់សាំងផ្សេងៗគួរតែត្រូវបានរៀបចំឡើង ដូច្នេះការចាក់ថ្នាំបង្ការរោគអាចត្រូវបានផ្តល់ជូនប្រជាជនឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ លោកបានចង្អុលបង្ហាញថា ប្រជាជនវ័យចំណាស់មិនគួរទៅកន្លែងចាក់វ៉ាក់សាំងដែលបានកំណត់ទេ ប៉ុន្តែពួកគាត់គួរតែអាចទទួលបានការចាក់ថ្នាំបង្ការនៅឯមណ្ឌលសុខភាព៕ អត្ថបទ៖ លីដា ប្រភព៖ NHK
February 15, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃច័ន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានរាយការណ៍ថា អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសនីហ្សេរីយ៉ាលោកស្រី Ngozi Okonjo-Iweala ទំនងនឹងត្រូវប្រកាសថា ជាមេដឹកនាំស្ត្រីដំបូងបំផុតរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នាពេលឆាប់ៗនេះ។ អតីតយុទ្ធជនធនាគារពិភពលោករូបនេះ ត្រូវបានគេរំពឹងថា នឹងត្រូវគេជ្រើសរើសជាអគ្គនាយិកាថ្មី ហើយអ្វីដែលគាត់បានសម្លឹងឃើញមុនគេ គឺកំណែទម្រង់នៅក្នុងស្ថាប័នដែលពោរពេញទៅដោយបញ្ហា ដោយសារផលវិបាកនៃជំងឺ COVID-19 មួយនេះ។ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចូលរួមគាំទ្រលោកស្រីយ៉ាងខ្លាំង ក្រោយរដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូងលោកស្រី Yoo Myung-hee ដែលជាបេក្ខភាពប្រជែងចុងក្រោយបានធ្លាក់ពីការជ្រើសរើសនោះ។ បន្ទាប់ពីទទួលបានការគាំទ្រពីរដ្ឋបាលរបស់លោក ចូ បៃដិន លោកស្រី Okonjo-Iweala
February 15, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand សម្រាប់ថ្ងៃច័ន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានកត់ត្រាករណីជំងឺ COVID-19 ចំនួន ១៤៣ ករណី និងការស្លាប់ថ្មីចំនួន ២ ករណី ដែលនាំឱ្យចំនួនឆ្លងសរុបមានដល់ ២៤,៧១៤ ករណី និងការស្លាប់សរុបចំនួន ៨២ ករណី។ ក្នុងចំណោមករណីថ្មីៗទាំងអស់គឺមានតែ ១១ ករណីប៉ុណ្ណោះ ដែលជាករណីនាំចូលពីបរទេស និងត្រូវបានដាក់ដោយឡែកនៅពេលទៅដល់ប្រទេសថៃភ្លាម។ ក្នុងចំណោមករណីឆ្លងសរុបទាំងអស់នៅក្នុងប្រទេសថៃ មានអ្នកជំងឺ ២២,០៦៤ នាក់ ជាការចម្លងក្នុងសហគមន៍ ដោយក្នុងនោះមាន ១៣,៩៩០
February 15, 2021 - អន្តរជាតិ
គិតមកទល់ពេលនេះគឺរយៈពេល ២ សប្ដាហ៍មកហើយ បន្ទាប់ពីរដ្ឋប្រហារយោធានៃប្រទេសមីយ៉ាន់ម៉ា បានចាប់ឃុំខ្លួនទីប្រឹក្សាលោកស្រី អ៊ុងសាន ស៊ូជី និងប្រធានាធិបតីលោក វីន ម្យីន៍ ក៏ដូចជាសមាជិកបក្សកាន់អំណាចដទៃទៀត កាលពីថ្ងៃទី០១ ដើមខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការអនុញ្ញាតពីតុលាការរបស់ប្រទេស។ នៅថ្ងៃច័ន្ទនេះផ្ទាល់ វាក៏ដល់ពេលដែលការឃុំខ្លួនត្រូវផុតកំណត់ផងដែរ ប៉ុន្តែក្រុមយោធាហាក់ដូចជាមិនព្រមឱ្យមានការដោះលែងអ្នកទាំង ២ ភ្លាមៗនោះទេ។ ពោលគឺក្រុមយោធាទំនងជានឹងទាមទារឱ្យមានការឃុំខ្លួនមេដឹកនាំទាំង ២នាក់ បន្ថែមទៀត ដោយសារបទចោទប្រកាន់មួយចំនួន។ ជម្រាបដែរថា ឯកសារដែលនគរបាលបញ្ជូនទៅតុលាការ បានចោទប្រកាន់លោកស្រី អ៊ុងសាន ស៊ូជី ពីបទនាំចូលឧបករណ៍ទំនាក់ទំនងខុសច្បាប់ និងប្រើប្រាស់ដោយគ្មានការអនុញ្ញាត។ ហើយលោក វីន ម្យីន៍
February 15, 2021 - អន្តរជាតិ
ប្រទេសជប៉ុនបានអនុម័តជាផ្លូវការនូវវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនឱសថអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ BioNTech កាលពីថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ដែលជាការបើកភ្លើងខៀវលើកដំបូងសម្រាប់ការប្រើប្រាស់ក្នុងស្រុក ដែលបើកផ្លូវឱ្យប្រទេសនេះចាប់ផ្តើមការចាក់ថ្នាំបង្ការដល់បុគ្គលិកសុខាភិបាលក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ ការអនុម័តយ៉ាងលឿនពីក្រសួងសុខាភិបាលការងារ និងសុខុមាលភាព គឺជាជំហានទៅមុខដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងថ្មីមួយទៀត ដើម្បីគ្រប់គ្រងការរាតត្បាតនៃជំងឺ COVID-19 នៅក្នុងប្រទេសជប៉ុន។ ការអនុម័តនេះបានកើតឡើងចំពេលដែលមានការមិនពេញចិត្តជាមួយនឹងនាយករដ្ឋមន្រ្តីលោក Yoshihide Suga ចំពោះការឆ្លើយតបនឹងវិបត្តិសុខភាពសាធារណៈរបស់លោក ខណៈដែលជប៉ុនមានពេលតិចជាង ៦ ខែប៉ុណ្ណោះ មុនពេលបើកទ្វារទទួលព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិក។ ជម្រាបដែរថា ទិន្នន័យពីការសាកល្បងព្យាបាលនៅដំណាក់កាលចុងក្រោយបានបង្ហាញថា វ៉ាក់សាំងមានប្រសិទ្ធភាព ៩៥% សម្រាប់ជំងឺ COVID-19 នេះបើតាមការអះអាងរបស់ក្រុមហ៊ុនឱសថយក្សអាមេរិក
February 15, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ប្រទេសហ្គីណេបានប្រកាសជាផ្លូវការថា ខ្លួនកំពុងដោះស្រាយជាមួយនឹងការរីករាលដាលនៃជំងឺអេបូឡា បន្ទាប់ពីមានមនុស្សយ៉ាងតិច ៣ នាក់ បានស្លាប់ដោយសារជំងឺនេះ។ អ្នកជំងឺដែលបានស្លាប់ និងមនុស្ស ៤នាក់ ផ្សេងទៀត បានធ្លាក់ខ្លួនឈឺមានអាការ រាគក្អួត និងហូរឈាម បន្ទាប់ពីពួកគេបានចូលរួមពិធីបុណ្យសពរបស់គិលានុបដ្ឋាយិកាម្នាក់ ដែលគាត់បានស្លាប់ដោយសារជំងឺនេះដូចគ្នា។ គេជឿថាអ្នកជំងឺប្រហែលជាបានប៉ះពាល់សាកសពរបស់គិលានុបដ្ឋាយិកាម្នាក់នោះ ខណៈដែលរយៈពេលមេរោគសំងំអាចមានចាប់ពី ២ថ្ងៃ ទៅ ៣សប្ដាហ៍។ ជម្រាបដែរថា នៅចន្លោះឆ្នាំ២០១៣ និងឆ្នាំ២០១៦ មនុស្សជាង ១១,០០០ នាក់បានស្លាប់ នៅក្នុងការឆ្លងរាលដាលនៃជំងឺអេបូឡានៅអាហ្វ្រិកខាងលិច ដែលបានចាប់ផ្តើមនៅក្នុងប្រទេសហ្គីណេនេះផ្ទាល់។ ដើម្បីជាការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺនេះ ដែលភាគច្រើនប៉ះពាល់នៅប្រទេសហ្គីណេ និងអ្នកជិតខាងរបស់ខ្លួន ប្រទេសលីបេរីយ៉ា និងសៀរ៉ាឡេអូន
February 15, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand សម្រាប់ថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ១៥៧ ករណី នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដោយក្នុងនោះមាន ៨នាក់ គឺជាករណីនាំចូលពីបរទេស ដែលនាំឱ្យចំនួនឆ្លងសរុបចាប់តាំងពីប្រទេសនេះមានករណីជំងឺ COVID-19 ដំបូងកាលពីឆ្នាំមុន កើនដល់ ២៣,៩០៣ ករណី។ ក៏មានការស្លាប់ថ្មីម្នាក់ត្រូវបានកត់ត្រាផងដែរ ដែលនាំឱ្យការស្លាប់សរុបបានកើនឡើងដល់ ៨០ ករណី។ គិតត្រឹមថ្ងៃពុធចំនួនករណីជំងឺ COVID-19 ដែលបានបញ្ជាក់នៅក្នុងប្រទេសថៃ បានកើនឡើងដល់ ២៣,៩០៣
February 10, 2021












