autoadmin
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃច័ន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ បានរាយការណ៍ថា ការតវ៉ានៅប្រទេសមីយ៉ាន់ម៉ាបានអូសបន្លាយដល់ថ្ងៃទី៣ ខណៈប៉ូលីសនៅក្នុងរដ្ឋធានីបានប្រើប្រាស់ឡានទឹក ដើម្បីបាញ់បំបែកហ្វូងបាតុករដែលប្រឆាំងនឹងពួកយោធា។ អ្នកស្រុកនៅទីក្រុងណៃពិដោ (Naypyidaw) ដែលបានចូលរួមក្នុងការតវ៉ាបានប្រាប់ AFP ថា៖ «ប៉ូលិសបានប្រើឡានទឹក ដើម្បីបាញ់បោសសម្អាតផ្លូវ»។ ចំណែកអ្នកថតរូបរបស់ AFP នៅទីនោះ ក៏បានមើលឃើញហេតុការណ៍ផ្ទាល់ភ្នែកផងដែរ។ ប៉ូលីសបានប្រើឡានទឹកបាញ់នៅក្នុងការប៉ះទង្គិចមួយ ប្រឆាំងនឹងក្រុមបាតុកររាប់ពាន់នាក់ដែលបានប្រមូលផ្តុំគ្នា។ រូបភាពប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថា ក្រុមអ្នកតវ៉ាមួយចំនួនបានរងរបួស នៅពេលដែលក្រុមបាតុករត្រូវបានគេច្រានដួលដល់ដី។ ប៉ូលីសក្រោយមកក៏បានបញ្ឈប់ការប្រើឡានទឹក បន្ទាប់ពីក្រុមអ្នកតវ៉ាបានអំពាវនាវដល់ពួកគេ ប៉ុន្តែបាតុកម្មនៅតែបន្ត។ ជម្រាបដែរថា ប្រទេសមីយ៉ាន់ម៉ាបានបន្ដធ្វើការតវ៉ាទ្រង់ទ្រាយធំទូទាំងប្រទេសរយៈពេល ៣ថ្ងៃ ជាប់ៗគ្នាមកហើយគិតត្រឹមថ្ងៃច័ន្ទនេះ បន្ទាប់ពីរដ្ឋប្រហារយោធាបានចាប់ឃុំខ្លួនលោកស្រីទីប្រឹក្សារដ្ឋ

    February 8, 2021
  • អន្តរជាតិ

    មន្ត្រីសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋបាលរបស់លោក ចូ បៃដិន គ្រោងនឹងប្រកាសចូលរួមជាមួយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិសារជាថ្មី ដែលនេះគឺជាការស្ដារទំនាក់ទំនងឡើងវិញមួយ បន្ទាប់ពីសហរដ្ឋអាមេរិកនៅក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីក្រុមប្រឹក្សាអស់រយៈពេល ៣ឆ្នាំ កន្លងមកហើយ។ ទីក្រុងវ៉ាស៊ីនតោននឹងវិលត្រឡប់ទៅកាន់ស្ថាប័នដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវនេះក្នុងនាមជាអ្នកសង្កេតការណ៍មួយ ដោយសម្លឹងឆ្ពោះទៅរកការបោះឆ្នោតជាសមាជិកពេញលេញ។ ការសម្រេចចិត្តនេះក៏ទំនងជាទាក់ទាញការរិះគន់ពីសមាជិកសភាអភិរក្សនិយម និងមនុស្សជាច្រើននៅក្នុងសហគមន៍គាំទ្រអ៊ីស្រាអែល។ រំលឹកដែរថាលោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីទីភ្នាក់ងារសិទ្ធិមនុស្សមួយនេះក្នុងឆ្នាំ២០១៨ ដោយសារភាពលម្អៀងប្រឆាំងនឹងប្រទេសអ៊ីស្រាអែល ក៏ដូចជាចំនួនប្រទេសផ្តាច់ការក្នុងចំណោមសមាជិករបស់ខ្លួន និងដោយសារតែភ្នាក់ងារនេះមិនអាចធ្វើតាមអ្វីដែលសហរដ្ឋអាមេរិកចង់បាន។ បន្ថែមពីលើការថ្កោលទោសរបស់ទីភ្នាក់ងារសិទ្ធិមនុស្សលើអ៊ីស្រាអែល រដ្ឋបាលរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ មិនពេញចិត្តចំពោះភាពលម្អៀងនេះទេ ដោយគាត់បានចោទថា សមាជិករបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សដូចជា៖ ចិន គុយបា អេរីទ្រា រុស្ស៊ី

    February 8, 2021
  • អន្តរជាតិ

    យ៉ាងហោចណាស់មានមនុស្សចំនួន ៧ នាក់បានស្លាប់ និង ១៧០នាក់ ត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួន បន្ទាប់ពីផ្ទាំងទឹកកកមួយបានបាក់ធ្លាក់នៅក្បែរភូមិ Raini ក្នុងតំបន់ Tapovan នៃស្រុក Chamoli ក្នុងជួរភ្នំ Garhwal Himalayas នៃរដ្ឋ Uttarakhand ប្រទេសឥណ្ឌា កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញនេះ ដែលបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ក្នុងនោះសាកសពបុរស ៧នាក់ ត្រូវបានគេរកឃើញ ប៉ុន្តែគ្មាននរណាម្នាក់អាចនិយាយបានថា មានមនុស្សប៉ុន្មាននាក់ឱ្យប្រាកដ ដែលបានស្លាប់នៅក្នុងគ្រោះមហន្តរាយនោះទេ។ គម្រោងវារីអគ្គីសនី ១៣.២ មេហ្គាវ៉ាត់ ឈ្មោះថា Rishiganga នៅជិតក្រុង Jashimath ត្រូវបានទឹកហូរបោកទៅ ខណៈគម្រោងវារីអគ្គីសនីទំហំ ៥២០

    February 8, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា បណ្ដាញអ៊ីនធឺណេតនៅមីយ៉ាន់ម៉ាត្រូវបានស្តារឡើងវិញបានមួយផ្នែក គិតត្រឹមថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ខណៈដែលការបិទបណ្តាញ និងប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីការចាប់ឃុំខ្លួនទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី បានបង្កឱ្យមានកំហឹងជាសាធារណៈ និងការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារដោយពួកយោធានៅទូទាំងប្រទេសនេះ។ យ៉ាងណាក៏ដោយថ្វីបើអ៊ីនធឺណេតត្រូវបានស្ដារឡើងវិញ ប៉ុន្តែបណ្ដាញសង្គមគឺនៅតែមិនទាន់អាចប្រើប្រាស់បានវិញនៅឡើយទេ។ កាលពីថ្ងៃអាទិត្យម្សិលមិញនេះគឺជាថ្ងៃតវ៉ាទី២ របស់ក្រុមបាតុករគាំទ្រលោកស្រីទីប្រឹក្សា និងជាការប្រមូលផ្ដុំគ្នារាប់ម៉ឺននាក់ច្រើនជាងថ្ងៃតវ៉ាទី១ ដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍ទៅទៀត។ ការតវ៉ាប្រឆាំងនឹងរបបយោធាត្រូវបានមើលឃើញយ៉ាងច្បាស់នៅក្នុងទីក្រុងយ៉ាំងហ្គោន ដោយអ្នកតវ៉ាមានពាក់អាវពណ៌ក្រហម ទង់ក្រហម និងបាឡុងពណ៌ក្រហម ដែលជាពណ៌តំណាងឱ្យគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី ។ ពួកគេបានស្រែកថា «យើងមិនចង់បានរបបផ្តាច់ការយោធាទេ! យើងចង់បានប្រជាធិបតេយ្យ!» អ្នកតវ៉ាយ៉ាងច្រើនមកពីគ្រប់តំបន់នៃទីក្រុងយ៉ាំងហ្គោន

    February 8, 2021
  • កូវីដ-១៩

    រដ្ឋាភិបាលថៃកាលពីថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ បានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ២៣៧ ករណី បូករួមទាំងករណីនាំចូលចំនួន ១២ ករណី ដែលនាំឱ្យចំនួនសរុបមានដល់ ២៣,៣៧១ ករណី ចាប់តាំងពីជំងឺ COVID-19 មានវត្តមានដំបូងនៅប្រទេសថៃ។ មិនមានសេចក្តីរាយការណ៍អំពីការស្លាប់ថ្មីទេ ដែលធ្វើឱ្យចំនួនអ្នកស្លាប់មាន ៧៩នាក់ ដដែល។ ជម្រាបដែរថា ករណីក្នុងសហគមន៍ភាគច្រើននៅប្រទេសថៃ ត្រូវបានរកឃើញក្នុងចំណោមពលករបរទេសនៅខេត្តសាមុតសាខន។ ក្នុងចំណោមករណីក្នុងសហគមន៍ទាំងអស់មាន ១១២ ករណី ត្រូវបានរកឃើញតាមរយៈការធ្វើតេស្ដនៅតាមសហគមន៍ និង ១១៣ ករណី ត្រូវបានរកឃើញនៅតាមមន្ទីរពេទ្យ។ គិតត្រឹមថ្ងៃអាទិត្យចំនួនករណី

    February 8, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន កំពុងជម្រុញឱ្យឆាប់ទទួលបានប្រាក់ជំនួយសេដ្ឋកិច្ច សម្រាប់ពលរដ្ឋអាមេរិកចំនួន ១.៩១ ទី្រលានដុល្លារ ដោយមិនចាំបាច់មានការគាំទ្រពីគណបក្សសាធារណរដ្ឋ។ ទោះបីជាសេដ្ឋវិទូសម័យលោក អូបាម៉ា បានព្រមានថា កញ្ចប់ថវិកានេះធំពេកក៏ដោយ ក៏លោក ចូ បៃដិន បានប្តេជ្ញាថានឹង «ចាត់វិធានការឱ្យបានឆាប់រហ័ស»។ លោកបាននិយាយថា៖«ពលរដ្ឋឥឡូវនេះកំពុងចាប់ផ្ដើមអស់សង្ឃឹម។ ក្នុងស្ថានភាពបែបនេះពួកគេសង្ឃឹមលើរដ្ឋាភិបាល ដូច្នេះរដ្ឋមិនគួរធ្វើឱ្យពួកគេអស់សង្ឃឹមទេ។» លោក បៃដិន បានបន្ដថា៖«ដូច្នេះខ្ញុំត្រូវតែធ្វើសកម្មភាពឱ្យបានឆាប់ ខ្ញុំចង់ធ្វើការជាមួយការគាំទ្រពីបក្សសាធារណរដ្ឋ ប៉ុន្តែពួកគេមិនចង់ធ្វើឱ្យដល់ចំណុចដែលពួកយើងចង់ធ្វើ»។ ជម្រាបដែរថា គម្រោងថវិកា «American Rescue Plan» មានន័យថា ពលរដ្ឋអាមេរិកម្នាក់ៗអាចទទួលបានប្រាក់ ១,៤០០

    February 6, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 (CCSA) បានរាយការណ៍ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ៤៩០ ករណី ដោយក្នុងនោះមាន ១០ ករណី ជាការនាំចូលពីបរទេស និងត្រូវបានគេដាក់ឱ្យសម្រាកនៅដាច់ដោយឡែក។ ក្នុងចំណោមករណីនាំចូលទាំងអស់ ក៏មានម្នាក់ជាជនជាតិខ្មែរផងដែរ ដែលគាត់បានឆ្លងដែនពីប្រទេសម៉ាឡេស៊ី។ គិតត្រឹមថ្ងៃសៅរ៍នេះចំនួនករណីជំងឺ COVID-19 ដែលបានបញ្ជាក់នៅក្នុងប្រទេសថៃ បានកើនឡើងដល់ ២៣,១៣៤ ករណី ហើយក្នុងនោះមាន ២០,៦០៥ ករណី ជាការចម្លងនៅក្នុងសហគមន៍ និង

    February 6, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានឱ្យដឹងថា ប្រទេសវៀតណាមរំពឹងនឹងទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 ដំបូងរបស់ខ្លួន នៅក្នុងត្រីមាសទី១ ឆ្នាំ២០២១ ក្រោមគ្រោងការណ៍នៃការចែកចាយវ៉ាក់សាំង (COVAX) របស់អង្គការសុខភាពពិភពលោក។ រដ្ឋាភិបាលវៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា អង្គការសុខភាពពិភពលោកកំពុងធ្វើការជាមួយក្រសួងសុខាភិបាលលើការប្រើប្រាស់កម្មវិធី COVAX នៅក្នុងប្រទេសនេះ។ កម្មវិធីចែកចាយវ៉ាក់សាំង ឬហៅថា COVAX បានត្រៀមបម្រុងទុកវ៉ាក់សាំង COVID-19 យ៉ាងហោចណាស់ ៣៣០ លានដូស សម្រាប់ប្រទេសក្រីក្រ ហើយនឹងមានគោលបំណងផ្តល់ថ្នាំទាំងនេះ និងរាប់លានបន្ថែមទៀតនៅឆមាសទីមួយនៃឆ្នាំ ២០២១ ។ រំលឹកដែរថាក្រសួងសុខាភិបាលវៀតណាមកាលពីថ្ងៃទី៣០ ខែមករាកន្លងទៅ បានអនុម័តវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca សម្រាប់ការប្រើប្រាស់ក្នុងស្រុក។ រដ្ឋាភិបាលវៀតណាមក៏គ្រោងទិញវ៉ាក់សាំងរហូតដល់ទៅ ៣០លានដូស

    February 6, 2021
  • អន្តរជាតិ

    ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃព្រហស្បតិ៍នេះ បានព្រមានអំពីកង្វះខាតព័ត៌មានអំពីវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ប្រទេសចិន ដោយនិយាយថា វាអាចជំរុញឱ្យមានការអភិវឌ្ឍប្រភេទថ្មីៗ (coronavirus variants) ប្រសិនបើវ៉ាក់សាំងមិនមានប្រសិទ្ធភាព។ ថ្លែងទៅកាន់កិច្ចពិភាក្សាមួយជាមួយអង្គការ Atlantic Council លោក Macron ក៏ទទួលស្គាល់ពីជោគជ័យការទូតរបស់ប្រទេសចិន ក្នុងការចែកចាយវ៉ាក់សាំងទៅកាន់ប្រទេសនានា និងបានបន្ថែមថា វាជារឿងអាម៉ាស់បន្ដិចសម្រាប់មេដឹកនាំលោកខាងលិច។ លោក Emmanuel Macron បានព្រមានថា ប្រសិទ្ធភាពវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharma ឬ Sinovac គឺនៅតែមិនច្បាស់លាស់នៅឡើយ ដោយសារថាគ្មានទិន្នន័យនៃការសិក្សាសាកល្បង។ គួរឱ្យដឹងដែរថា ជាធម្មតាពត៌មានអំពីវ៉ាក់សាំងបង្ការអ្វីមួយ មិនថាជាជំងឺ

    February 6, 2021
  • អន្តរជាតិ

    លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ បាននិយាយថា ស្ទើរតែ ១៣០ ប្រទេស ដែលជាជម្រកនៃពលរដ្ឋប្រមាណ ២.៥ ពាន់លាននាក់ នៅទូទាំងពិភពលោកមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺ COVID-19 នៅឡើយទេ។ លោកបាននិយាយថា ច្រើនជាង ៣ ភាគ ៤ នៃការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ត្រូវបានប្រមូលផ្តុំនៅក្នុងប្រទេសអ្នកមានចំនួន ១០ ប៉ុណ្ណោះ។ លោកក៏បានចង្អុលបង្ហាញថា រដ្ឋាភិបាលទាំងអស់ត្រូវតែការពារប្រជាជន ដោយបន្ថែមថា នៅពេលដែលប្រទេសនានាបានចាក់វ៉ាក់សាំងដល់បុគ្គលិកសុខាភិបាល

    February 6, 2021