autoadmin
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ នៅថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ បានរាយការណ៍ថា រដ្ឋាភិបាលថៃបានរាយការណ៍ពីករណីជំងឺ COVID-19 ថ្មីចំនួន ៧៩៥ ករណី ដោយក្នុងនោះមានការចម្លងក្នុងស្រុកចំនួន ៧៨៣ ករណី និងការនាំចូលពីបរទេសចំនួន ១២ ករណី ដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ២១,២៤៩ ករណី ។ ពុំមានការស្លាប់ថ្មីត្រូវបានគេរាយការណ៍នោះទេ ដូច្នេះការស្លាប់សរុបគឺនៅតែមាន ៧៩នាក់ ដដែល។ លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 បានមានប្រសាសន៍ថា ក្នុងចំណោមករណីក្នុងស្រុកទាំង ៧៨៣

    February 3, 2021
  • អន្តរជាតិ

    ការធ្វើរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងការចាប់ខ្លួនទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី កាលពីព្រឹកថ្ងៃច័ន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ កំពុងធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងប្រទេសមានការមិនសប្បាយចិត្តនោះឡើយ។ ជាក់ស្ដែងបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ពលរដ្ឋនៅក្នុងទីក្រុង Yangon បានធ្វើការគោះឆ្នាំគោះចាន និងស៊ីផ្លេពេញផ្លូវ ដើម្បីជាការបញ្ជាក់ពីការប្រឆាំងជាមួយរដ្ឋប្រហារមួយនេះ។ សូម្បីតែបុគ្គលិកពេទ្យនៅតាមទីក្រុងធំៗក៏គ្រោងនឹងចេញធ្វើកូដកម្ម ខណៈពេលដែលសកម្មជនកំពុងអំពាវនាវឱ្យមានយុទ្ធនាការនៃការរើបម្រះស៊ីវិល។ យ៉ាងណាអ្នកឆ្លើយឆ្លងព័ត៌មាននិយាយថា យោធាហាក់ដូចជាគ្រប់គ្រងការតវ៉ានេះបានយ៉ាងរឹងមាំ។ ចំណែកសមាជិកសភាជាង ១០០ នាក់ ក៏ត្រូវបានយោធាឃុំឃាំងនៅកន្លែងស្នាក់នៅរបស់ពួកគេ ក្នុងរដ្ឋធានី Nay Pyi Taw ប៉ុន្តែឥឡូវនេះពួកគេអាចចេញពីទីនោះបានហើយ។ គួររំលឹកដែរថា ពួកយោធាបានធ្វើរដ្ឋប្រហារនៅព្រឹកព្រលឹមថ្ងៃច័ន្ទ និងបានប្រកាសភាពអាសន្នពេញមួយឆ្នាំ បន្ទាប់ពីបានចោទប្រកាន់គណបក្សរបស់លោកស្រី

    February 3, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឱ្យដឹងថា ក្រុមអ្នកជំនាញមកពីអង្គការសុខភាពពិភពលោក គ្រោងនឹងទៅមន្ទីរពិសោធន៍មួយនៅទីក្រុងវូហាន នៃប្រទេសចិន ដែលជាកន្លែងស្ថិតនៅចំកណ្តាលនៃភាពចម្រូងចម្រាសជុំវិញប្រភពដើមនៃជំងឺ COVID-19 ។ ប្រភពបាននិយាយថា ក្រុមនេះត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចនៅវិទ្យាស្ថានវូហានវិសាណូសាស្ដ្រ (Wuhan Institute of Virology) នៅថ្ងៃពុធនេះ។ ក្រុមនេះបានធ្វើការស៊ើបអង្កេតយ៉ាងពេញទំហឹងនៅក្នុងទីក្រុង ចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុន ដើម្បីជួយរកប្រភពដើមនៃវីរុសនេះ។ រម្លឹកដែរថា រដ្ឋបាលចាស់របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជារឿយៗបានចោទប្រកាន់ថា វីរុសនៃជំងឺ COVID-19 បានលេចចេញពីវិទ្យាស្ថានមួយនោះ ដោយសារថាវិទ្យាស្ថានបានសិក្សាពីវីរុសកូរ៉ូណារបស់សត្វប្រចៀវ ប៉ុន្តែភាគីខាងចិនបានបដិសេធការចោទប្រកាន់នេះ។ ប្រភពបាននិយាយថា សមាជិករបស់ WHO អាចនឹងជួបជាមួយអ្នកជំនាញខាងវីរុសកូរ៉ូណាលើសត្វប្រចៀវឈ្មោះ Shi Zhengli

    February 3, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សាព័ត៌មាន Coconuts News បានរាយការណ៍ថា អ្នកលក់ស្រាបៀរ និងម្ចាស់បារជាច្រើននាក់នៅក្នុងទីក្រុងបាងកក បានប្រមូលផ្ដុំគ្នាបញ្ចេញកំហឹងរបស់ពួកគេចំពោះច្បាប់រឹតបន្ដឹងទប់ស្កាត់ជំងឺ COVID-19 ដោយបានធ្វើការចាក់ទម្លាយធុងស្រាបៀរនៅពីមុខក្រសួងសុខាភិបាល។ ហេតុការណ៍បានកើតឡើងកាលពីថ្ងៃច័ន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញនេះ បន្ទាប់ពីរាប់សប្ដាហ៍មកហើយ ដែលក្រុមអ្នកលក់ស្រា បានទាមទារឱ្យមានការបន្ថូរបន្ថយច្បាប់នេះ ដែលវាបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគេយ៉ាងខ្លាំង។ លោក Archirawas Wannasrisawas មកពីសមាគមស្រាបៀរនិយាយថា ការតវ៉ានេះគឺដើម្បីបញ្ជាក់ពីចំនួនស្រាបៀរដែលនឹងត្រូវខ្ជះខ្ជាយ ដោយសារតែការហាមឃាត់ការលក់របស់ពួកគេ។ គាត់និយាយថា ហាងជាង ៣០០ កន្លែង និងពលរដ្ឋចំនួន ៥,០០០ នាក់ នៅតំបន់ទីក្រុងបាងកកបានរងផលប៉ះពាល់ ដោយសារការរឹតបន្តឹងពាក់ព័ន្ធនឹងវិធាការទប់ស្កាត់ការចម្លងជំងឺ COVID-19 ហើយបច្ចុប្បន្នកំពុងខាតបង់ប្រហែល

    February 2, 2021
  • អន្តរជាតិ

    រដ្ឋាភិបាលជប៉ុនគ្រោងនឹងពង្រីកស្ថានភាពអាសន្ននៅក្នុងទីក្រុងតូក្យូ អូសាកា និងអាណាខេត្តចំនួន ៨ ផ្សេងទៀត ខណៈដែលមន្រ្តីសុខភាពសាធារណៈកំពុងព្យាយាមដោះស្រាយលើបញ្ហាជំងឺ COVID-19 ។ ដូច្នេះមានន័យថា វិធានការនេះនឹងនៅតែមានសម្រាប់តំបន់ដែលបានរៀបរាប់ខាងលើ រហូតដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១។ លោកនាយករដ្ឋមន្រ្តី Suga Yoshihide បាននិយាយនៅថ្ងៃអង្គារនេះថា៖«ករណីថ្មីកំពុងធ្លាក់ចុះ។ ខ្ញុំគិតថា វិធានការមានប្រសិទ្ធភាពគឺផ្តោតលើការបរិភោគ និងការផឹក» ។ ស្ថានភាពគ្រាអាសន្នបច្ចុប្បន្នគ្របដណ្តប់លើទីក្រុងតូក្យូ និងខេត្តចំនួន ១០ ផ្សេងទៀត។ វានឹងផុតកំណត់នៅថ្ងៃទី០៧ ខែកុម្ភៈខាងមុខនេះ ខណៈកន្លែងតែមួយគត់ដែលនឹងត្រូវបានដកចេញគឺនៅខេត្តតូឈីជី។ ចំណែករង្គសាល និងភោជនីយដ្ឋានតំបន់ផ្សេងទៀត នឹងបន្ដស្នើសុំឱ្យកាត់បន្ថយពេលវេលាធ្វើការរបស់ពួកគេ។ អ្នកស្រុកនឹងត្រូវបានគេស្នើសុំមិនឱ្យចេញក្រៅបើមិនចាំបាច់ ហើយកន្លែងខ្លះអាចនឹងដកការរឹតត្បឹតវិញបានមុនកាលកំណត់ ប្រសិនបើស្ថានភាពធូរស្រាល។

    February 2, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន India Times បានរាយការណ៍ថា អ្នកស្ម័គ្រចិត្តដំបូងប្រហែល ១,៥០០ នាក់ នៅក្នុងការសាកល្បងព្យាបាលដំណាក់កាលទី៣ (ចុងក្រោយ) នៃការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់សាកលវិទ្យាល័យ Oxford និងក្រុមហ៊ុន AstraZeneca ត្រូវបានផ្តល់ខុសកម្រិតថ្នាំ ប៉ុន្តែមិនត្រូវបានជូនដំណឹងថា មានកំហុសកើតឡើងនៅក្នុងការសាកល្បងនោះទេ។ លិខិតដែលទទួលបានដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានបង្ហាញថា ក្រុមអ្នកស្ម័គ្រចិត្តត្រូវបានគេផ្តល់កម្រិតវ៉ាក់សាំងតែពាក់កណ្ដាលនៃចំនួនដែលបានគ្រោងទុកប៉ុណ្ណោះ ដែលនោះហើយគឺជាកំហុសឆ្គងនៃការសាកល្បង។ ផ្ទុយទៅវិញកំហុសនោះបែរជាត្រូវបានអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Oxford មើលឃើញថា ជាឱកាសល្អដើម្បីដឹងថា តើវ៉ាក់សាំងមានប្រសិទ្ធិភាពកម្រិតណា នៅក្នុងលិខិតមួយកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០។ លិខិតនោះត្រូវបានចុះហត្ថលេខាដោយប្រធានផ្នែកស៊ើបអង្កេតនៃការជំនុំជម្រះ សាស្រ្តាចារ្យសាកលវិទ្យាល័យ Oxford លោក Andrew J.

    February 2, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ សម្រាប់ថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១ បានរាយការណ៍ថា គិតមកទល់ពេលនេះ ប្រទេសថៃមានករណីជំងឺ COVID-19 សរុបជាង ២០,០០០ នាក់ បន្ទាប់ករណីថ្មីចំនួន ៨៣៦ ត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ។ មានការស្លាប់ថ្មីចំនួន ២នាក់ ត្រូវបានបញ្ជាក់ផងដែរ ដែលនាំឱ្យចំនួននៃការស្លាប់មានដល់ ៧៩នាក់។ ក្នុងចំណោមករណីថ្មីៗទាំងអស់មាន ៨១៩ ករណី ជាការចម្លងក្នុងសហគមន៍ និងមាន ១៧ ករណី ជាការនាំចូលពីបរទេស។ ក្នុងចំណោមករណីក្នុងសហគមន៍ទាំងអស់ មានករណីចំនួន ៧១០ គឺជាការរកឃើញតាមរយៈការចុះធ្វើតេស្តតាមសហគមន៍

    February 2, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានរាយការណ៍ថា ប្រទេសចិនបាននិយាយថា ខ្លួនកំពុងតែបង្ក្រាបនូវបទឧក្រិដ្ឋមួយ ដែលទាក់ទងនឹងការបង្កើត «វ៉ាក់សាំងក្លែងក្លាយ» សម្រាប់ជំងឺ COVID-19 ដែលបានដំណើរការតាំងតែពីខែកញ្ញា។ សារព័ត៌មានចិនស៊ីនហួបានរាយការណ៍ថា នាយកដ្ឋានប៉ូលីសនៅខេត្តជាំងស៊ូ ទីក្រុងប៉េកាំង និងខេត្តសានដុង បានចាប់ខ្លួនមនុស្សជាង ៨០នាក់ ដែលពាក់ព័ន្ធនឹងការផលិតវ៉ាក់សាំងជំងឺ COVID-19 ក្លែងក្លាយចំនួនជាង ៣,០០០ ដូស។ ក្រសួងសន្តិសុខសាធារណៈចិនកំពុងស៊ើបអង្កេតលើឧក្រិដ្ឋកម្ម ដែលទាក់ទងទៅនឹងការផលិត និង ការលក់វ៉ាក់សាំងក្លែងក្លាយ និង «ការអនុវត្តថ្នាំនិងការក្លែងបន្លំខុសច្បាប់ ក្រោមរូបភាពចាក់ថ្នាំបង្ការ»។ ប៉ូលីសបានរកឃើញថា ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២០ តរៀងមក អ្នកប្រព្រឹត្តបទល្មើសទាំងនេះបានទទួលប្រាក់ចំណេញយ៉ាងច្រើន ក្រោមរូបភាពចាក់ថ្នាំបង្ការ COVID-19 ដោយប្រើវ៉ាក់សាំងក្លែងក្លាយ

    February 2, 2021
  • អន្តរជាតិ

    ថៃ៖ ចោរក្លាហានម្នាក់បានដើរចូលទៅប្លន់យកប្រាក់អស់ជាង ២ ម៉ឺនដុល្លារ (៦សែនបាត) ពីធនាគារមួយកន្លែងនៅក្នុងប្រទេសថៃ ហើយបានដើរចេញពីធនាគារដោយសុវត្ថិភាព ប៉ុន្តែអ្វីដែលគួរឱ្យអស់សំណើរបំផុតនោះគឺថា ក្រោយពេលប៉ូលីសធ្វើការស៊ើបអង្កេត និងរឹបអូសបានវត្ថុតាងរបស់ចោរនោះ ទើបដឹងថា ចោរនោះមានសំណាងត្រូវឆ្នោតទឹកប្រាក់រង្វាន់ ១សែនបាត ដែលបានប្រកាសលទ្ធផលឆ្នោតនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញនេះ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Thairath បានឲ្យដឹងថា ហេតុការណ៍ប្លន់នោះបានកើតឡើងនៅម៉ោង ១០ និង ៣០ នាទីព្រឹក កាលពីថ្ងៃទី២៥ ខែមករា ហើយចំពោះទីតាំងកើតហេតុវិញ គឺនៅធនាគារ Krung Thai Bank ដែលមានសាខានៅក្នុងផ្សារទំនើប Bang Kapi ក្នុងទីក្រុងបាងកក

    February 2, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១ បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានគំរាមដាក់ទណ្ឌកម្មលើប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីប្រទេសនេះបានធ្វើរដ្ឋប្រហារយោធាចាប់ខ្លួនទីប្រឹក្សារដ្ឋ និងសមាជិកជាន់ខ្ពស់របស់បក្សកាន់អំណាច ហើយលោកក៏បានអំពាវនាវឱ្យមានការឆ្លើយតបជាអន្តរជាតិរួមគ្នាមួយ ដើម្បីជំរុញពួកយោធាឱ្យប្រគល់អំណាចមកវិញ។ លោក ចូ បៃដិន បានថ្កោលទោសចំពោះការដណ្តើមអំណាចរបស់ពួកយោធា ទៅលើរដ្ឋាភិបាលដែលដឹកនាំដោយជនស៊ីវិល កាលពីថ្ងៃច័ន្ទម្សិលមិញនេះ និង ការឃុំខ្លួនមេដឹកនាំជាប់ឆ្នោត និងអតីតម្ចាស់រង្វាន់ណូបែល លោកស្រី អ៊ុងសាន ស៊ូជី ថាជាការ «វាយលុកដោយផ្ទាល់ទៅលើការផ្លាស់ប្ដូររបស់ប្រទេសនេះ ឈានទៅរកលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ»។ វិបត្តិនៅមីយ៉ាន់ម៉ាបង្ហាញពីការសាកល្បងដ៏ធំមួយជាលើកដំបូងរបស់លោក ចូ​ បៃដិន នៅក្នុងការសហការបន្ថែមទៀត

    February 2, 2021