- autoadmin
- អន្តរជាតិ
កូរ៉េខាងត្បូង៖ ចេញពីការប្រើប្រាស់នៅក្នុងបរិបទនៃការលេងហ្គេម ពេលនេះបច្ចេកវិទ្យាសម្រាប់មើលឃើញរូបជាក់ស្តែង Virtual Reality (VR) ត្រូវបានគេយកទៅប្រាស់យ៉ាងសកម្មនៅក្នុងការងារទូទៅជាពិសេសនៅក្នុងក្របខណ្ឌវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ ជាក់ស្តែងថ្មីៗនេះស្ថានីយ៍ទូរទស្សន៍ឯកសាររបស់កូរ៉េខាងត្បូង MBC បានយកបច្ចេក VR នេះទៅប្រើប្រាស់នៅក្នុងកម្មវិធីទូរទស្សន៍មួយដែលមានឈ្មោះថា “ខ្ញុំបានជួបអ្នក” រដូវកាលទី ២ ដែលតាមរយៈកម្មវិធីមួយនេះគេបានអញ្ញាតឲ្យបុរសម្នាក់បានជួបជាមួយនឹងប្រពន្ធរបស់គាត់ ដែលបានស្លាប់យូរមកហើយជាថ្មីម្តង។ សូមបញ្ជាក់ថា ការជួបគ្នារវាងមនុស្សរស់ជាមួយនឹងអ្នកស្លាប់នៅពេលនេះ គឺជាការយកសំឡេង រូបភាព និងកាយវិការជាក់ស្តែងរបស់អ្នកដែលបានស្លាប់រួចទៅហើយនោះមកបង្កើតជាទស្សនីភាពថ្មីឡើងវិញ ហើយនៅពេលដែលគេពាក់វ៉ែនតាបច្ចេកវិទ្យា VR ទៅគឺវាហាក់បីដូចជាគេបានជួបនិងបានសន្ទនាជាមួយនិងអ្នកដែលស្លាប់ហើយនោះជាថ្មីម្តងទៀតអីចឹង។ បើយោងតាមតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Asia One បានឲ្យដឹងថា បុរសដែលបានជួបប្រពន្ធតាមរយៈបច្ចេកវិទ្យា VR នៅពេលនេះមានឈ្មោះថា Kim Jung-soo
February 1, 2021 - អន្តរជាតិ
សិង្ហបុរី៖ យុវជនសិង្ហបុរីវ័យ ១៦ ឆ្នាំម្នាក់ត្រូវអាជ្ញាធរសម្រេចឃុំខ្លួនដោយយោងទៅតាមច្បាប់ការពារសន្តិសុខជាតិបន្ទាប់ពីគេបានរកឃើញថា យុវជនរូបនេះបានរៀបគម្រោងធ្វើភេរវកម្មវាយប្រហារក្រុមម៉ូស្លីម នៅវិហារអ៊ីស្លាមពីរកន្លែងស្ថិតនៅតំបន់ Woodlands។ ក្នុងពេលចាប់ខ្លួនយុវជនរូបនេះមានមុខរបរត្រឹមជាសិស្សកំពុងរៀនថ្នាក់អនុវិទ្យាល័យប៉ុណ្ណោះ ហើយដោយសារតែរូបគេមិនទាន់គ្រប់អាយុសម្រាប់ទទួលទោសទើបខាងអាជ្ញាធរមិនបានបង្ហាញអត្តសញ្ញាណពិតប្រាកដរបស់យុវជនរូបនេះទេ ខណៈរូបគេគឺជាអ្នកទោសភេរវកម្មក្មេងជាងគេបង្អស់សម្រាប់ប្រទេសសិង្ហបុរីផងដែរ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា យុវជនរូបនេះត្រូវបានជម្រុញទឹកចិត្តឲ្យមានគំនិតចង់ធ្វើភេរវកម្មបន្ទាប់ពីគេបានមើលសកម្មភាពភេរវកម្មដែលជាការបាញ់ប្រហារទ្រង់ទ្រាយធំមួយនៅក្នុងក្រុង Christchurch នៃប្រទេសនូវែលសេឡង់ កាលពីថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៩ តាមរយៈបណ្តាញសង្គម YouTube ។ តាមគម្រោងយុវជនសិង្ហបុរីរូបនេះចង់ធ្វើភេរវកម្មមួយនៅក្នុងថ្ងៃគំរប់ខួប ២ ឆ្នាំ នៃការធ្វើភេរវកម្មខាងលើនេះ ដោយរូបគេនឹងប្រើប្រាស់កាំបិតពិឃាតមួយ។ តាមភស្តុតាងដែលក្រុមអាជ្ញាធរបានរកឃើញគឺយុវជនរូបនេះបានរៀបគម្រោងរួចជាស្រេចដូចជា កំណត់ទីតាំងសម្រាប់ធ្វើភេរវកម្មគឺក្នុងអាគារចំនួន ២
January 31, 2021 - អន្តរជាតិ
ប្រមុខអង្គការសុខភាពពិភពលោកបានអំពាវនាវឱ្យមានភាពស្មើគ្នា នៅក្នុងការចែកចាយវ៉ាក់សាំងបង្ការជំងឺ COVID-19 នៅជុំវិញពិភពលោក។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានធ្វើការអំពាវនាវនេះនៅថ្ងៃសុក្រ ពោលគឺជិតមួយឆ្នាំបន្ទាប់ពីអង្គការសហប្រជាជាតិបានប្រកាសថាជំងឺ COVID-19 គឺជាបញ្ហាជាបន្ទាន់នៃសុខភាពសាធារណៈ (Public Health Emergency of International Concern) ។ លោក Tedros បាននិយាយថា កាលពីមួយឆ្នាំមុនមានករណីជំងឺតិចជាង ១០០ ដែលបានរកឃើញនៅក្រៅទឹកដីប្រទេសចិន ប៉ុន្តែចាប់តាំងពីពេលនោះមករហូតដល់ពេលនេះ ការឆ្លងនៅទូទាំងពិភពលោកបានកើនឡើងដល់ ១០០ លាននាក់។ លោកបានអំពាវនាវដល់បណ្តាប្រទេសដែលបានចាប់ផ្តើមចាក់វ៉ាក់សាំងដើម្បីធានាថា បុគ្គលិកសុខាភិបាល និងមនុស្សចាស់ទទួលការចាក់ថ្នាំបង្ការមុនគេ។ លោកក៏បានជំរុញឱ្យពួកគេបរិច្ចាគថ្នាំដែលប្រើមិនអស់ ទៅដល់គម្រោងកម្មវិធី
January 30, 2021 - កូវីដ-១៩
មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានការណ៍ជំងឺ Covid-19 ឬ CCSA នៅថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១ បានប្រកាសពីករណីថ្មីនៃជំងឺ Covid-19 ចំនួន ៩៣០ករណី ដែលនាំឱ្យចំនួនសរុបកើនដល់ ១៧,៩៥៣ ករណី នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ខ្លួន។ ភាគច្រើននៃករណីទាំងនោះ ក៏ដូចជាករណីជាច្រើនសប្តាហ៍កន្លងមក គឺមកពីខេត្តសាមុតសាខន នៅក្នុងកន្លែងស្នាក់នៅរបស់ពលករចំណាកស្រុក ជំរំ និងរោងចក្រ ដែលពួកគេត្រូវបានហាមឃាត់មិនឱ្យមានប្រាស្រ័យទាក់ទង ឬផ្ដុំគ្នាជាមួយមនុស្សនៅខាងក្រៅ។ ក្នុងចំណោមករណីថ្មីទាំងអស់គឺមានតែ ១៤នាក់ ប៉ុណ្ណោះជាករណីនាំចូល ហើយក្រៅពីនោះគឺមាន៖ ៨៨៩ករណី គឺជាការរកឃើញតាមរយៈការស្វែងរកក្នុងជំរំសហគមន៍ និង ២៧នាក់ គឺជាការរកឃើញពីការពិនិត្យនៅតាមមន្ទីរពេទ្យ។ CCSA ក៏បានប្រកាសពីការស្លាប់ថ្មីបន្ថែម ១នាក់
January 30, 2021 - អន្តរជាតិ
ឥណ្ឌូនេស៊ី ៖បុរសឥណ្ឌូនេស៊ីបានចាក់សម្លាប់មិត្តភក្តិរស់នៅក្នុងផ្ទះជាមួយគ្នាបន្ទាប់ពីមិត្តភក្តិដែលជាជនរងគ្រោះនោះបាននិយាយថា “គាត់មើលទៅសង្ហាណាស់”។ ស្ដាប់មើលទៅវាហាក់ដូចជាប្លែកខ្លាំងណាស់ តែយោងតាមសារព័ត៌មាន World of Buzz បានបញ្ជាក់ថា ហេតុការណ៍នេះពិតជាបានកើតឡើងនៅក្នុងតំបន់ Siak នៃខេត្ត Riau ភាគខាងកើតនៃប្រទេសឥណ្ឌូនេស៊ី។ រូបតំណាង បុរសជាជនបង្កហេតុត្រូវបានគេហៅដោយសង្ខេបថា KS មានអាយុ ៤៥ឆ្នាំ ខណៈជនរងគ្រោះមានឈ្មោះថា Susiato alias Yanto ហើយបុរសទាំង ២ នេះមិនមែនជាមិត្តជិតស្និតជាមួយគ្នានោះទេ ដោយពួកគាត់ទើបចាប់ផ្តើមស្គាល់គ្នាក្រោយពីបានជួលផ្ទះនៅរួមគ្នាកាលពីពេលថ្មីៗនេះតែប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា នៅក្នុងថ្ងៃកើតហេតុនោះបុរសទាំង ២ នាក់នេះបានរៀបចំខ្លួនរួចជាស្រេចដើម្បីចេញទៅធ្វើការដូចគ្នា ដោយបុរសជាជនរងគ្រោះត្រូវជិះម៉ូតូជាមួយភក្តិភក្តិម្នាក់ផ្សេងទៀត។ មុនពេលចេញពីផ្ទះ ជនរងគ្រោះបានទៅនិយាយទៅកាន់ជនបង្កហេតុថា៖ “ថៃ្ងនេះ
January 30, 2021 - អន្តរជាតិវៀតណាមបានអនុម័តលើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ខណៈកំពុងប្រឈមនឹងរលកនៃករណីថ្មីៗ
រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម Nguyen Thanh Long បាននិយាយនៅព្រឹកថ្ងៃសៅរ៍នេះថា ក្រសួងបានយល់ព្រមលើការប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ។ ជម្រាបដែរថានេះគឺជាការអនុម័តដំបូងបង្អស់ទៅលើវ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់សិទ្ធិចែកចាយនៅប្រទេសវៀតណាម។ យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា AstraZeneca បានប្តេជ្ញាផ្តល់ថ្នាំចំនួន ៣០-៥០ លានដូស ក្នុងឆ្នាំ២០២១ ហើយចំនួនវ៉ាក់សាំងចំនួន ៥០,០០០ ដូស គួរតែមាននៅក្នុងខែកុម្ភៈនេះ។ ប្រភពព័ត៌មានបាននិយាយថា AstraZeneca លក់វ៉ាក់សាំងនេះឱ្យវៀតណាមក្នុងតម្លៃតិចជាង ១០ ដុល្លារ សម្រាបថ្នាំ ២ម្ជុល ដោយផ្អែកលើគោលការណ៍មិនស្វែងរកប្រាក់ចំណេញ។ យោងតាមកាសែត Tuoi Tre បានឱ្យដឹងថា ក្នុងពេលដំណាលគ្នានេះដែរការសាកល្បងគ្លីនិកនៅតែត្រូវបានធ្វើឡើងសម្រាប់វ៉ាក់សាំងបង្ការជំងឺ COVID-19
January 30, 2021 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ សម្រាប់លោកអ្នកដែលចូលចិត្តញ៉ាំមីកញ្ចប់ប្រាកដជាធ្លាប់បានស្គាល់ហើយនូវមីគោកដ៏ល្បីឈ្មោះរបស់ប្រទេសឥណ្ឌូនេស៊ី គឺ Indomie ។ យើងធ្លាប់តែញ៉ាំមីតែមិនដែលដឹងថាអ្នកណាជាអ្នកបង្កើតវានោះទេ ដូច្នេះថ្ងៃនេះយើងទៅស្គាល់អ្នកផលិតមីទាំងអស់គ្នានិងសម្តែងនូវការគោរពលើកចុងក្រោយចំពោះគាត់ផដែរ ព្រោះតែគាត់បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃពុធ ទី២៧ ខែមករា កន្លងទៅថ្មីៗនេះ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា មី Indomie ជាផលិតផលរបស់ក្រុមហ៊ុន Indofood ដែលមានទីតាំងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយរសជាតិមីកញ្ចប់នេះត្រូវបានរកឃើញដោយអ្នកស្រី Nunuk Nuraini ដែលបានស្លាប់ក្នុងអាយុ ៥៩ ឆ្នាំ កាលពីពេលថ្មីៗនេះ។ ប្រភពបានបន្តថា អ្នកស្រី Nunuk Nuraini បានបម្រើការងារប្រធានគ្រប់គ្រងផ្នែកអភិវឌ្ឍន៍រសជាតិនៅក្នុងក្រុមហ៊ុនផលិតមីខាងលើនេះអស់រយៈពេល ៣០ ឆ្នាំមកហើយ
January 30, 2021 - អន្តរជាតិ
ក្រុមហ៊ុនផលិតឱសថអាមេរិក Johnson & Johnson បាននិយាយថា ការសាកល្បងគ្លីនិកជាសកលលើវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួនបានបង្ហាញថា វ៉ាក់សាំងរបស់ខ្លួនគឺមានប្រសិទ្ធភាព ៦៦% ។ ក្រុមហ៊ុនបានប្រកាសលទ្ធផលបណ្តោះអាសន្ននៃការសាកល្បងគ្លីនិកដំណាក់កាលចុងក្រោយរបស់ខ្លួនកាលពីថ្ងៃសុក្រ ហើយបាននិយាយថា ក្នុងចំណោមអ្នកស្ម័គ្រចិត្តចំនួន ៤៣ ៧៨៣ នាក់ នៅក្នុងការសាកល្បងរបស់ពួកគេ គឺមានអ្នកចូលរួមចំនួន ៤៦៨នាក់ ដែលបានឆ្លងជំងឺ COVID-19 បន្ទាប់ពីទទួលវ៉ាក់សាំង។ ក្រុមហ៊ុនបាននិយាយថា បើប្រៀបធៀបជាមួយក្រុមប្រើថ្នាំ placebo វ៉ាក់សាំងមានប្រសិទ្ធភាព ៦៦% ក្នុងចំណោមករណីមធ្យមនិងធ្ងន់ធ្ងរ និង ៨៥% ក្នុងករណីធ្ងន់ធ្ងរ។ ក្រុមហ៊ុនបាននិយាយថា ការសាកល្បងរបស់ខ្លួននៅអាហ្វ្រិកខាងត្បូង គឺបានបង្ហាញប្រសិទ្ធភាព
January 30, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider នៅថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា វៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ៣៤ ករណីបន្ថែមទៀត ដែលនាំឱ្យការផ្ទុះឡើងត្រឹមរយៈពេល ៣ថ្ងៃ គឹតចាប់ពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានកើនឡើងដល់ ១៨០ករណី ខណៈចំនួនសរុបទាំងបានអស់ទូទាំងប្រទេសកើនដល់ ១,៧៣៩ ករណី។ វៀតណាមគ្មានការឆ្លងក្នុងសហគមន៍រយៈពេល ៥៥ ថ្ងៃមកហើយ ពោលគឺទើបតែមានករណីក្នុងសហគមន៍សារជាថ្មីនៅថ្ងៃព្រហស្បតិ៍នេះ។ ប្រភពនៃការចម្លងនៃការផ្ទុះនេះនៅមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ដោយអ្នកជំងឺដំបូងត្រូវបានបញ្ជាក់ថា ជាបុរសធ្វើការនៅអាកាសយានដ្ឋានអន្តរជាតិ Van Don និងស្ត្រីម្នាក់ធ្វើការនៅក្រុមហ៊ុនវៀតណាម Poyun អេឡិចត្រូនិកនៅខេត្ត Hai Duong
January 30, 2021 - អន្តរជាតិ
ក្រសួងសុខាភិបាលរបស់ប្រទេសជប៉ុនបានបង្កើតក្រុមមួយ ដើម្បីពិនិត្យមើលផលប៉ះពាល់នៃវ៉ាក់សាំងការពារជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer ។ ជម្រាបដែរថា ជប៉ុនគ្រោងនឹងចាប់ផ្តើមការចាក់វ៉ាក់សាំងបង្ការនៅចុងខែកុម្ភៈនេះ ខណៈកំពុងរង់ចាំការយល់ព្រមឱ្យមានការអនុម័យលើថ្នាំ។ រដ្ឋាភិបាលក៏នឹងធានាឱ្យមានមន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យជាតិ ចំនួន ១០០ នៅទូទាំងប្រទេស ដើម្បីបម្រើជាកន្លែងចាក់វ៉ាក់សាំងនេះ ហើយបុគ្គលិកពេទ្យនឹងមានអាទិភាពក្នុងការទទួលយកវា។ កន្លែងចាក់វ៉ាក់សាំងទាំងនេះមានភារកិច្ចត្រួតពិនិត្យប្រជាជនរយៈពេល ២៨ថ្ងៃ បន្ទាប់ពីពួកគេបានទទួលវ៉ាក់សាំងបង្ការទាំង ២លើក ។ គ្រូពេទ្យ គិលានុបដ្ឋាយិកា និងបុគ្គលិកពេទ្យជាង ១០ ០០០ នាក់ ដែលមានអាយុចាប់ពី ២០ឆ្នាំ ឡើងទៅគឺស្ថិតក្នុងចំណោមអ្នកទទួលវ៉ាក់សាំងបង្ការមុនគេ ហើយពួកគេក៏បានយល់ព្រមទទួលយកវាផងដែរ។ ចំពោះការសិក្សាវិញគឺរដ្ឋាភិបាលនឹងប្រមូលទិន្នន័យនៃវ៉ាក់សាំង ហើយនឹងប្រកាសវាជាប្រចាំ ខណៈវ៉ាក់សាំងរបស់ Moderna
January 30, 2021












