autoadmin
  • អន្តរជាតិ

    ហ្វីលីពីន៖ ទីបំផុតការស្លាប់របស់អតីតអ្នកបម្រើការងារនៅលើយន្តហោះជនជាតិហ្វីលីពីនគឺនាង Christine Dacera ត្រូវបានគេរកឃើញហើយ គឺនាងបានស្លាប់ព្រោះតែបញ្ហាសុខភាពផ្ទាល់ខ្លួន តែវាមិនមែនជាករណីរំលោភនិងសម្លាប់នោះទេ នេះបើយោងតាមរបាយការណ៍ចេញពីមន្ទីរពិសោធន៍ឧក្រិដ្ឋកម្មប៉ូលីសជាតិហ្វីលីពីន។ របាយការណ៍ដែលមានការទទួលស្គាល់ជាផ្លូវការនិងស្របច្បាប់ពេញលេញមួយនេះបានបញ្ជាក់ថា នាង Christine Dacera បានស្លាប់ព្រោះតែមានបញ្ហាដាច់សរសៃឈាមក្រហមនៅក្នុងរាងកាយ ដែលសរសៃឈាមមួយនេះគឺជាសរសៃឈាមធំនិងសំខាន់បំផុតមួយនៅក្នុងរាយកាយមនុស្ស។ របាយការណ៍បានបន្តថា មុនពេលសរសៃឈាមក្រហមមួយនេះបានដាច់ គឺកម្រិតសម្ពាធឈាមនៅក្នុងសរសៃឈាមជាច្រើនផ្សេងទៀតក្នុងរាយកាយជនរងគ្រោះបានឡើងខ្ពស់ខ្លាំងនិងប៉ោងជាច្រើនកន្លែងផងដែរ។ បន្ទាប់ពីសរសៃឈាមបានក្រហមបានដាច់ វាបានធ្វើឲ្យផ្នែកខ្លះនៃរាងកាយជនរងគ្រោះត្រូវខ្សោះឈាម ដែលជាលទ្ធផលវាបានធ្វើឲ្យនាងមានអាការៈវិលមុខ ក្អួតចង្អោរ ចុះខ្សោយ ធីងធោង ស្រដៀងទៅនឹងអ្នកស្រវឹងស្រាដែរ តែអាការៈនេះមិនបានបង្កឡើងដោយសារជនរងគ្រោះបានទទួលទានគ្រឿងស្រវឹងនោះទេ។ ការពិសោធន៍មិនបានរកឃើញថា ជនរងគ្រោះបានទទួលទានគ្រឿងស្រវឹងលើសកម្រិត ឬបានប្រើប្រាស់គ្រឿងញៀនមុនពេលស្លាប់នោះទេ។ របាយការណ៍បានបញ្ជាក់ថា តាមធម្មតាបញ្ហាសុខភាពរបស់ជនរងគ្រោះនេះគឺច្រើនតែកើតមានចំពោះមនុស្សចាស់តែប៉ុណ្ណោះ តែក្នុងករណីខ្លះវាក៏អាចកើតមានចំពោះយុវជនវ័យក្មេងដែលមានសុខភាពមិនអំណោយផលពីធម្មតាស្រាប់ផងដែរ។ ក្នុងរបាយការណ៍ដដែលនេះក៏បានរកឃើញទៀតថា បេះដូងរបស់នាង Christine

    January 28, 2021
  • រថយន្ត

    នៅឯសន្និសិទប្រាក់ចំណូលប្រចាំត្រីមាសរបស់ក្រុមហ៊ុន Tesla នាយកប្រតិបត្តិលោក Elon Musk បានរាយការណ៍អំពីប្រាក់ចំណេញប្រចាំឆ្នាំដំបូងរបស់គាត់ និងបានលើកឡើងអំពីការកើនឡើងនៃការរំពឹងទុករបស់ក្រុមហ៊ុន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Engadget ។ យោងតាមលោក Elon Musk បានឱ្យដឹងថា ក្រុមហ៊ុន Tesla រំពឹងថា នឹងផ្តល់ការដឹកជញ្ជូនរថយន្តភីកអាប់អគ្គិសនី Cybertruck មួយចំនួនតូចនៅក្នុងឆ្នាំ២០២១ ប៉ុន្តែការផលិតក្នុងកម្រិតបរិមាណច្រើនត្រូវបានកំណត់សម្រាប់ឆ្នាំក្រោយ។ តាមអ្វីដែលយើងបានឃើញ ក្រុមហ៊ុន Tesla មិនទាន់បានបញ្ចេញនូវរូបភាពថ្មីៗ នៃការរចនាផ្នែកខាងក្រៅនៅក្នុងឯកសាររបស់ខ្លួនទេ ប៉ុន្តែផ្នែកខាងក្នុងនៃរថយន្ត Model S/X ដែលជំនាន់ថ្មីនឹងមានបំពាក់ដៃចង្កូតដូចគំរូដើមរបស់ Cybertruck ​​ដូច្នេះហើយត្រកូល Model ទំនងជានឹងផលិតឡើងបែបនេះ។ លោក

    January 28, 2021
  • បច្ចេកវិទ្យា

    តាមការមើលឃើញកន្លងមកអ្នកផលិតស្មាតហ្វូនធំៗ តែងតែព្យាយាមស្វែងរកទិសដៅថ្មីសម្រាប់ការអភិវឌ្ឍន៍របស់ពួកគេ។ យ៉ាងណាសម្រាប់ឆ្នាំនេះ OPPO មើលបានឃើញទិសដៅចំនួន ២ គឺស្មាតហ្វូនអេក្រង់បត់ និងស្មាតហ្វូនកាមេរ៉ាក្រោមអេក្រង់។ ថ្វីបើបច្ចេកវិទ្យាទាំង ២ មានការពិបាកក្នុងការបញ្ចេញជាផលិតកម្ម ប៉ុន្តែសម្រាប់អ្នកលេងទីផ្សារពិតប្រាកដ ពួកគេនឹងធ្វើយ៉ាងណាដើម្បីបោះជំហានឱ្យបានមុនគូប្រជែង។  ហើយនេះគឺជាអ្វីដែល OPPO កំពុងតែព្យាយាមធ្វើ ដើម្បីទីផ្សារនៃបច្ចេកវិទ្យាមួយនេះ។ + OPPO និង គូប្រជែង សព្វថ្ងៃនេះបើនិយាយពីបច្ចេកវិទ្យាកាមេរ៉ាក្រោយអេក្រង់ គឺក្រុមហ៊ុន Samsung បានផលិតវារួចហើយផងដែរ ដោយគេហៅថា UPC / Under Panel Camera ដែលវាជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុនផ្ទាល់។ បច្ចេកវិទ្យា UPC ដំបូងត្រូវបានបង្ហាញនៅលើឡេបថប OLED

    January 28, 2021
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក Joe Biden បានមានប្រសាសន៍ថា គាត់នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរបស់មេដឹកនាំពិភពលោក នៅខែមេសាឆ្នាំនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុ។ សេតវិមានបានប្រកាសពីវិធានការណ៍ជាក់ស្តែងដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុនៅថ្ងៃពុធនេះ មួយសប្តាហ៍បន្ទាប់ពីលោក Biden បានចូលកាន់តំណែង។ លោក Biden ចាត់ទុកការដោះស្រាយការប្រែប្រួលអាកាសធាតុជាអាទិភាពកំពូលមួយ សម្រាប់រដ្ឋបាលរបស់លោក។ លោកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដើម្បីចូលរួមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ នៅថ្ងៃទីមួយនៃការកាន់តំណែងជាប្រធានាធិបតីរបស់លោក។ លោកបាននិយាយថា រដ្ឋបាលរបស់លោកដាក់វិបត្តិអាកាសធាតុនៅចំណុចកណ្តាលនៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក និងការពិចារណាសន្តិសុខជាតិ។ ដោយប្រកាសពីផែនការនៃកិច្ចប្រជុំកំពូលនៅថ្ងៃទី២២ ខែមេសា សម្រាប់មេដឹកនាំពិភពលោក រួមទាំងមេដឹកនាំពីប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំៗ លោក Biden បានពណ៌នាអំពីការប្រែប្រួលអាកាសធាតុថាជា«ការគំរាមកំហែងមួយដែលយើងកំពុងប្រឈម»។ លោកបានមានប្រសាសន៍ថា៖ «យើងបានរង់ចាំយូរពេកហើយ ដើម្បីដោះស្រាយវិបត្តិអាកាសធាតុនេះ» យើងមិនអាចនៅរង់ចាំទៀតទេ។ លោក

    January 28, 2021
  • អន្តរជាតិ

    ក្រុមហ៊ុនផលិតឱសថអង់គ្លេសដ៏ធំ AstraZeneca គ្រោងនឹងចាប់ផ្តើមផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួននៅប្រទេសជប៉ុន។ កាលពីខែធ្នូក្រុមហ៊ុនបានចុះកិច្ចសន្យាជាមួយរដ្ឋាភិបាលជប៉ុន ដើម្បីផ្តល់វ៉ាក់សាំងចំនួន ១២០ លានដូស ហើយថ្នាំចំនួន ៣០ លានដូស ត្រូវបានគេរំពឹងថា នឹងនាំចូលទៅប្រទេសជប៉ុននៅខែមីនា។ ក្រុមហ៊ុននិយាយថា ដើម្បីបង្កើនការផ្គត់ផ្គង់ខ្លួននឹងចាប់ផ្តើមផលិតវ៉ាក់សាំងនេះនៅក្នុងប្រទេសជប៉ុននាពេលអនាគតផងដែរ តាមរយៈការផ្តល់ការងារដល់ក្រុមហ៊ុនមួយចំនួន រួមទាំងអ្នកផលិតឱសថនៅខេត្ត Hyogo ភាគខាងលិចប្រទេសជប៉ុន។ រហូតដល់ទៅ ៩០ លានដូស នៃវ៉ាក់សាំងរបស់ AstraZeneca ដែលផលិតនៅក្នុងប្រទេសជប៉ុន ត្រូវបានគេរំពឹងថា នឹងត្រូវបានផ្គត់ផ្គង់សម្រាប់កម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេស ប្រសិនបើវ៉ាក់សាំងនេះត្រូវបានយល់ព្រមដោយក្រសួងសុខាភិបាល។ ដោយសារការផ្គត់ផ្គង់វ៉ាក់សាំងគឺយឺតជាងកាលវិភាគនៅអឺរ៉ុប និងប្រទេសដទៃទៀត ក្រុមហ៊ុន AstraZeneca មានគោលបំណងសម្រាប់ការផ្គត់ផ្គង់មានស្ថេរភាពនៅក្នុងប្រទេសជប៉ុន

    January 28, 2021
  • អន្តរជាតិ

    ប្រធានផ្នែកហិរញ្ញវត្ថុ (CFO) របស់រដ្ឋ Florida នៃសហរដ្ឋអាមេរិកបាននិយាយថា ក្រុង Sunshine បានត្រៀមរួចជាស្រេច ប្រសិនបើទីក្រុងតូក្យូខកខានមិនបានធ្វើជាម្ចាស់ផ្ទះអូឡាំពិកទេនោះ។ រំលឹកដែរថា ព្រឹត្តិការណ៍អូឡាំពិករដូវក្តៅឆ្នាំ២០២០ នៅទីក្រុងតូក្យូ ត្រូវបានពន្យារពេលដោយសារការរីករាលដាលនៃជំងឺ COVID-19 ហើយក៏នឹងត្រៀមរៀបចំឡើងវិញនៅខែកក្កដានេះ។ ប៉ុន្តែយ៉ាងណាដោយសារតែអំឡុងពេលនេះ ជប៉ុនកំពុងប្រឈមនឹងការឆ្លងរាលដាលនៃជំងឺ COVID-19 កាន់តែខ្លាំងឡើង វាធ្វើឱ្យអនាគតនៃការបើកព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងតូក្យូ មិនអាចរំពឹងទុកជាមុនបានទេ។ CFO គឺលោក Jimmy Patronis បានផ្ញើលិខិតទៅប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដោយនិយាយថា គាត់លើកទឹកចិត្តឱ្យពិចារណាផ្លាស់ប្តូរទីតាំងនៃការប្រកួតទៅកាន់រដ្ឋ Florida ។ នៅក្នុងលិខិតមួយនោះ លោកបានចង្អុលបង្ហាញពីចំណុចសំខាន់ៗរបស់ Florida ដែលធ្វើឱ្យវាក្លាយជាកន្លែងល្អសម្រាប់ព្រឹត្តិការណ៍ហ្គេម រួមមានការចាក់វ៉ាក់សាំងរបស់រដ្ឋ ការបើកអាជីវកម្មឡើងវិញ

    January 27, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានឱ្យដឹងថា រដ្ឋាភិបាលថៃនៅថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១ បានរាយការណ៍អំពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ៨១៩ករណី និងការស្លាប់ថ្មីបន្ថែម ១នាក់ ។ ក្នុងចំណោមករណីថ្មីៗទាំងអស់មាន ៨០៨ករណី ជាការចម្លងក្នុងសហគមន៍ និង ១១ ករណី ជាករណីនាំចូលពីបរទេស។ លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 បាននិយាយថា អ្នកស្លាប់ចុងក្រោយគឺជាបុរសជនជាតិថៃម្នាក់ ដែលមានអាយុ ៥៦ ឆ្នាំ គាត់មានជំងឺដាច់សរសៃឈាមខួរក្បាល ហើយជាអ្នកជំងឺឈឺសម្រាកនៅលើគ្រែ។ ក្នុងចំណោមករណីថ្មីទាំង ៨១៩ ករណី

    January 27, 2021
  • កូវីដ-១៩

    យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា ឥណ្ឌូនេស៊ីដែលជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទី ៤ នៅលើពិភពលោក បានកត់ត្រាការឆ្លងជំងឺ COVID-19 សរុបចំនួន ៩៩៩,២៥៦ នាក់ គិតត្រឹមថ្ងៃច័ន្ទ ជាមួយនឹងការកើនឡើងជារៀងរាល់ថ្ងៃជាមធ្យមលើសពី ១១,០០០ នាក់ ក្នុងរយៈពេលជាងមួយសប្តាហ៍មកនេះ ខណៈការស្លាប់មានសរុប ២៨ ១៣២ នាក់។ ចំនួននេះគឺខ្ពស់បំផុតខ្លះនៅអាស៊ី ប៉ុន្តែអ្នកជំនាញខាងសុខភាពជឿថា ការរីករាលដាលពិតប្រាកដទំនងជាអាក្រក់ជាងនេះទៅទៀត។ រដ្ឋាភិបាលរបស់ប្រទេសនេះក៏បានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន និងបានរឹតបន្តឹងការរឹតត្បិតសកម្មភាពដែលងាយមានហានិភ័យកាលពីដើមខែនេះ នៅចំពេលដែលមន្ទីរពេទ្យស្ថិតនៅក្នុងស្ថានភាពតានតឹង។ ប្រទេសឥណ្ឌូនេស៊ីត្រូវបានគេរិះគន់ថា មានអត្រាការធ្វើតេស្តទាបបំផុត និងការតាមដានតិចបំផុតនៅទូទាំងពិភពលោក ហើយការផ្ដោតតែលើវ៉ាក់សាំងដើម្បីបញ្ឈប់ការរាតត្បាតនេះ។ ពោលគឺរដ្ឋាភិបាលគួរតែរឹតបន្ដឹងការពាក់ម៉ាស់ ដាក់ការរក្សាគម្លាតឱ្យបានតឹងរឹង និងការអនុវត្តឱ្យចំគោលដៅដើម្បីទប់ស្កាត់ការរាតត្បាតនេះ៕ អត្ថបទ៖ លីដា ប្រភព៖ រ៉យទ័រ

    January 27, 2021
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានព្រមព្រៀងពង្រីកសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ ដែលជិតផុតកំណត់រវាងប្រទេសទាំង ២ ។ មេដឹកនាំទាំង ២ បាននិយាយតាមទូរស័ព្ទជាមួយគ្នាជាលើកដំបូង ចាប់តាំងពីលោក ចូ បៃដិន បានចូលកាន់តំណែងជាផ្លូវការកាលពីសប្តាហ៍មុន។ សន្ធិសញ្ញាកាត់បន្ថយអាវុធថ្មី (START) ឬជាយុទ្ធសាស្ត្រកាត់បន្ថយអាវុធ គឺជាចំណុចសំខាន់នៃការសន្ទនានេះ ព្រោះវានឹងត្រូវផុតកំណត់នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។ សេតវិមាននិយាយថា ភាគីទាំង ២ បានយល់ព្រមធ្វើការជាបន្ទាន់ ដើម្បីពន្យាកិច្ចព្រមព្រៀងនេះសម្រាប់រយៈពេល ៥ឆ្នាំទៀត ហើយវិមានក្រឹមឡាំងក៏បានស្វាគមន៍ចំពោះការផ្លាស់ប្តូរនេះ។ សន្ធិសញ្ញានេះត្រូវបានចុះហត្ថលេខាព្រមព្រៀងគ្នាក្នុងឆ្នាំ២០១០ និងត្រូវបានគេចាត់ទុកថា

    January 27, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK នៅថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា គិតមកទល់ពេលនេះចំនួនអ្នកឆ្លងជំងឺ COVID-19 បានកើនឡើងដល់ជាង ១០០ លាននាក់នៅទូទាំងពិភពលោក។ ទិន្នន័យដែលបានចងក្រងដោយសាកលវិទ្យាល័យចនហបគីនស៍បង្ហាញថា តួលេខបានកើនឡើងដល់ ១០០ ០៦៣ ៧០៧ គិតត្រឹមម៉ោង ២១ និង ៣០ នាទី (UTC) កាលពីថ្ងៃអង្គារ។ បើនិយាយពីតាមតំបន់ ទ្វីបអាមេរិកមានចំនួនជាង ៤០% នៃចំនួនសរុប ដោយមានករណីជាង ៤០ លានករណី។ សហរដ្ឋអាមេរិកដែលមានការឆ្លងដ៏ច្រើនបំផុតបានរាយការណ៍ថា ខ្លួនបានកត់ត្រាករណីថ្មីប្រហែលជា ១៧០,០០០ ករណី ជារៀងរាល់ថ្ងៃក្នុងមួយសប្តាហ៍កន្លងមកនេះ។

    January 27, 2021