- autoadmin
- កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃច័ន្ទ ទី២៥ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋាភិបាលថៃបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ១៨៧ ករណី ដែលនាំឱ្យចំនួនករណី COVID-19 សរុបនៅក្នុងប្រទេសនេះបានកើនដល់ ១៣ ៦៨៧ ករណី។ ក្នុងនោះផងដែរមានអ្នកស្លាប់ ២នាក់ បន្ថែមទៀតត្រូវបានគេរាយការណ៍ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ៧៥នាក់។ ក្នុងចំណោមករណីទាំង ១៨៧ករណី មានករណីចំនួន ១១៦ ត្រូវបានរកឃើញតាមរយៈការស្វែងរកអ្នកដែលបានប៉ះពាល់នឹងអ្នកឆ្លងមុនៗ ខណៈមាន ៦១នាក់ ជាការចម្លងក្នុងសហគមន៍ និងមាន ១០នាក់ ជាករណីនាំចូលពីបរទេស។ ក្នុងចំណោមករណីសរុបទាំងអស់
January 25, 2021 - កូវីដ-១៩
ថៃ៖ សារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា កាលពីថ្ងៃអាទិត្យ ទី២៤ ខែមករា ម្សិលមិញនះ ប្រទេសទេសថៃបានរកឃើញអ្នកជំងឺកូវីដ ១៩ ចំនួន ១៩៨ ករណី និងបានរកឃើញអ្នកស្លាប់ ១ ករណីបន្ថែមទៀតផងដែរ។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ នៃប្រទេសថៃបានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះមាន ១១៨ ករណីគឺជាការចម្លងនៅក្នុងសហគមន៍ហើយភាគច្រើននៃករណីចម្លងនៅក្នុងសហគមន៍នេះបានរកឃើញនៅក្នុងខេត្តសាមុតសាខន ខណៈករណីឆ្លងក្រៅនេះគឺបានកើតមានចំពោះអ្នកដំណើរទើបមកពីប្រទេសជាច្រើនដូចជា អារ៉ាប់រួម បារ៉ែន បែលហ្ស៊ិក និងបារាំងជាដើម។ ដោយឡែកចំពោះករណីស្លាប់ ១ ករណីវិញ គឺបានកើតមានចំពោះស្រ្តីចំណាស់វ័យ ៧៣ ឆ្នាំ ដែលគាត់បានឆ្លងជំងឺកូវីដ
January 25, 2021 - អន្តរជាតិ
រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃប្រទេសស្រីលង្កាបានឆ្លងជំងឺកូវីដ១៩ ក្រោយទើបផ្សព្វផ្សាយពីសុីរ៉ូមឱសថបុរាណដើម្បីអាចការពារជំងឺកូវីដ១៩។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកស្រី Pavithra Wanniarachchi បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃសុក្រ ហើយគាត់ធ្លាប់ជាអ្នកផ្សព្វផ្សាយពីសុីរ៉ូមម៉្យាងដែលផលិតដោយបុរសម្នាក់ ដោយបានអះអាងថា វាមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបានយូរអង្វែង។ ជម្រាបដែរថា ប្រទេសនេះមានករណីជំងឺកូវីដ១៩ សរុបចំនួន ៥៦ ០៧៦ ករណី និងការស្លាប់មានចំនួន ២៧៦ ករណី។ លោកស្រី Wanniarachchi គឺជារដ្ឋមន្រ្តីទី៤ ដែលធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ ហើយគាត់បានបង្ហាញការគាំទ្ររបស់គាត់ចំពោះស៉ីរ៉ូម និងបានផ្សព្វផ្សាយវាថា ជាថ្នាំអាចជួយបញ្ឈប់ជំងឺរាតត្បាតនេះបាន ខណៈមានមនុស្សរាប់ពាន់នាក់បានទៅរកទិញស៉ីរ៉ូមនោះ។ ចំណែកបុរសដែលជាអ្នកបង្កើតទឹកស៉ីរ៉ូមបាននិយាយថា ស៉ីរ៉ូមរបស់គាត់មានរួមបញ្ចូលដូចជា៖ ទឹកឃ្មុំ និងចន្ទន៍គ្រឹះស្នា ហើយរូបមន្តនេះគឺគាត់បានមកពីការយល់សប្តិ។ លោកស្រី
January 25, 2021 - អន្តរជាតិ
ប្រធានបុគ្គលិករបស់សេតវិមាននិយាយថា រដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន បានចាប់ផ្តើមអំពាវនាវដល់សមាជិកសភា ដើម្បីអនុម័តលើផែនការផ្តល់ជំនួយសង្គ្រោះសេដ្ឋកិច្ចដ៏ធំមួយ។ លោក Ron Klain បានពិភាក្សាអំពីសំណើចំនួន ១.៩ ទ្រីលានដុល្លារ ក្នុងអំឡុងពេលកម្មវិធីមួយរបស់ទូរទស្សន៍ NBC កាលពីថ្ងៃអាទិត្យ ដោយលោកបាននិយាយថា ប្រធានទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកប្រធានាធិបតី កំពុងប្រជុំតាមអ៉ីនធឺណេតជាមួយសមាជិកព្រឹទ្ធសភាប្រជាធិបតេយ្យ និងសាធារណរដ្ឋអំពីការស្នើនេះ។ លោក Ron Klain បានជំរុញឱ្យសភា«អនុម័តច្បាប់នេះឱ្យបានលឿន» ដោយផ្អែកលើមូលដ្ឋានទ្វេភាគី ហើយវាមិនមែនជាបញ្ហារវាងបក្សនោះទេ។ ប៉ុន្តែការប្រឆាំងរបស់បក្សសាធារណរដ្ឋចំពោះទំហំដ៏ធំនៃកញ្ចប់សេដ្ឋកិច្ចនេះគឺនៅតែរឹងមាំ ខណៈដែលសារពើពន្ធរបស់ប្រទេសកាន់តែយ៉ាប់យ៉ឺន។ ឥឡូវនេះការយកចិត្តទុកដាក់គឺផ្តោតលើថា តើប្រធានាធិបតីលោក ចូ បៃដិន អាចបញ្ចុះបញ្ចូលបក្សសាធារណរដ្ឋឱ្យគាំទ្រសំណើជំនួយ ដែលជាផ្នែកមួយនៃការអំពាវនាវរបស់លោកឱ្យមានឯកភាពជាតិដែរឬទេ៕ អត្ថបទ៖
January 25, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីថ្ងៃអាទិត្យ ទី២៤ ខែមករា បានឱ្យដឹងថា កោះតៃវ៉ាន់នឹងត្រូវដាក់ពលរដ្ឋរបស់ខ្លួនជាង ៥,០០០ នាក់ ឱ្យនៅដាច់ឆ្ងាយពីគ្នានៅតាមផ្ទះ ដោយសារខ្លួនកំពុងព្យាយាមទប់ទល់នឹងការផ្ទុះឡើងនៃករណីជំងឺ COVID-19 ក្នុងសហគមន៍ ដែលបានផ្សារភ្ជាប់ទៅនឹងមន្ទីរពេទ្យមួយ។ ទឹកដីនេះតែងគ្រប់គ្រងជំងឺ COVID-19 បានយ៉ាងល្អ ដោយចាប់តាំងពីមានវត្តមាននៃជំងឺ COVID-19 ពួកគេមានករណីប្រមាណ ៨៩០ករណី ដែលជាភាគច្រើនជាករណីនាំចូល ប៉ុន្តែចាប់តាំពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ មក ចំនួនអ្នកឆ្លងក្នុងសហគមន៍ទាក់ទងនឹងមន្ទីរពេទ្យមួយក៏បានផ្ទុះឡើង។ មនុស្សចំនួន ១៥នាក់ បានឆ្លងជំងឺ COVID-19 នៅឯមន្ទីរពេទ្យនៅភាគខាងជើងនៃទីក្រុង Taoyuan ហើយថ្វីបើវាជាចំនួនតិចបើប្រៀបធៀបទៅនឹងផ្នែកជាច្រើននៃពិភពលោក
January 25, 2021 - អន្តរជាតិ
អង្គការសុខភាពពិភពលោកនិយាយថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីធានាវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer / BioNTech ចំនួន ៤០ លានដូស ហើយគួរតែអាចចាប់ផ្តើមចែកចាយដល់ប្រទេសដែលមានចំណូលទាប និងក្រីក្រនៅខែកុម្ភៈនេះ។ អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានប្រកាសពីកិច្ចព្រមព្រៀងនេះកាលពីថ្ងៃសុក្រ ដោយនិយាយថា៖ «វាមានន័យថាយើងខិតជិតដល់ការបំពេញតាមការសន្យារបស់ COVAX ហើយ»។ ការរៀបចំនេះត្រូវបានបញ្ចូលទៅក្នុងគម្រោង COVAX ដែលត្រូវបានរៀបចំឡើង ដើម្បីធានាបាននូវការចែកចាយវ៉ាក់សាំងឱ្យបានស្មើភាពគ្នានៅជុំវិញពិភពលោក។ WHO ក៏មានកិច្ចព្រមព្រៀងសម្រាប់វ៉ាក់សាំងចំនួន ១៥០ លានដូល្លា ដែលបង្កើតដោយក្រុមហ៊ុនអង់គ្លេស AstraZeneca និងសាកលវិទ្យាល័យ Oxford
January 23, 2021 - កូវីដ-១៩
មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 (CCSA) នៅថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១ បានរាយការណ៍ថា មានករណីជំងឺ COVID-19 ថ្មីចំនួន ១៩៨ ករណី ត្រូវបានបញ្ជាក់ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលនាំឱ្យចំនួនឆ្លងសរុបនៅក្នុងប្រទេសថៃកើនដល់ ១៣,៣០២ ករណី។ ជំនួយការអ្នកនាំពាក្យ CCSA គឺអ្នកស្រីវេជ្ជបណ្ឌិត Panprapa Yongtrakul មានប្រសាសន៍ថា ក្នុងចំណោមករណីថ្មីទាំងអស់មាន ៦៩ ជាករណីក្នុងសហគមន៍ ខណៈ ១១១ ករណី ត្រូវបានរកឃើញដោយការតាមស្វែងរកអ្នកមានទំនាក់ទំនងជាមួយករណីពីមុន និង ១៨
January 23, 2021 - អន្តរជាតិ
អាមេរិក៖ កងសន្តិសុខជាតិអាមេរិកចន្លោះពី ១៥០-២០០ នាក់ ដែលត្រូវបានដាក់ពង្រាយឲ្យការពារសន្តិសុខនៅក្នុងទីក្រុងវ៉ាស៊ីនតោន ក្នុងអំឡុងពេលលោក ចូ បៃដិន ស្បថឡើងកាន់តំណែងជាប្រធានាធិបតីជាផ្លូវការនោះ ត្រូវបានធ្វើតេស្តវិជ្ជមានជាមួយនឹងជំងឺ COVID-19 ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ការធ្វើតេស្តវិជ្ជមានចំពោះកងសន្តិសុខជាតិអាមេរិកខាងលើនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រ ទី២២ ខែមករា កន្លងទៅ ខណៈគេជាជឿថា ចំនួនសន្តិសុខដែលវិជ្ជមានជាមួយនឹងជំងឺ COVID-19 នឹងបន្តកើនឡើងនៅប៉ុន្មានថ្ងៃខាងមុខទៀត។ គួររម្លឹកជូនថាតាំងពីសប្តាហ៍មុនមកម្ល៉េះ អាមេរិកបានដាក់ពង្រាយកងកម្លាំងសន្តិសុខជាតិជាង ២៥ ០០០ នាក់ ឲ្យការពារសន្តិសុខនៅជុំវិញវិមានកាពីតូល និងតាមកន្លែងសំខាន់ៗជាច្រើនទៀត ដើម្បីត្រៀមការពារជាមួយនឹងចលនាប្រឆាំងតវ៉ាពីសំណាក់ក្រុមអ្នកគាំទ្រលោក ដូណាល់
January 23, 2021 - អន្តរជាតិ
ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga បានចេញមកបញ្ជាក់ថា ជប៉ុននឹងបេ្តជ្ញាបន្តដំណើរការ នៃការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ បើទោះជាព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះត្រូវបានពន្យារពេលជាច្រើនដង ដោយសារតែវិបត្តិនៃជំងឺ COVID-19 ក៏ដោយ។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា ការចេញមកបញ្ជាក់ពីសំណាក់លោកនាយរដ្ឋមន្ត្រី ត្រូវបានធ្វើឡើងក្រោយពីមានពាក្យចចាមអារ៉ាមថា ជប៉ុនបានសម្រេចលុបចោលព្រឹត្តិការណ៍កីឡាមួយនេះជាផ្លូវការហើយ។ ជម្រាបដែរថា កាលពីប៉ុន្មានថ្ងៃមុននេះមានសមាជិកគណៈរដ្ឋមន្ត្រីជប៉ុនម្នាក់បាននិយាយថា ការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ទំនងជាមិនអាចធ្វើទៅបានឡើយព្រោះតែវិបត្តិនៃជំងឺ COVID-19 ហើយការនិយាយបែបនេះ ក៏បានបង្កើតជាពាក្យចចាមអារ៉ាមថា ជប៉ុនបានសម្រេចលុបចោលព្រឹត្តិការណ៍កីឡានេះជាផ្លូវការតែម្តង។ យ៉ាងណាក្តីលោកនាយករដ្ឋមន្ត្រីជប៉ុន បានបញ្ជាក់យ៉ាងច្បាស់ហើយថា ពេលនេះជប៉ុនកំពុងតែខិតខំស្វែងរកគ្រប់វិធីដើម្បីរៀបចំព្រឹត្តិការណ៍កីឡាមួយនេះឲ្យទាល់តែបាននៅពេលខាងមុខ ហើយជប៉ុននឹងព្យាយាមផ្តល់សុវត្ថិភាពគ្រប់គ្រាន់ ជូនក្រុមកីឡាករមកពីបណ្តាលប្រទេសនានា ដែលនឹងត្រូវចូលរួមក្នុងមហាព្រឹត្តិការណ៍កីឡានេះផងដែរ៕ អត្ថបទ៖
January 23, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ភស្តុតាងដំបូងទៅលើជំងឺ COVID-19 បានបង្ហាញថា ប្រភេទវីរុសថ្មីដែលបានផ្ទុះឡើងនៅចក្រភពអង់គ្លេស គឺទំនងជាមានគ្រោះថ្នាក់ដល់អាយុជីវិតច្រើនជាងមុន។ ការរកឃើញនេះបានកើតឡើងបន្ទាប់ពីមានការប្រៀបធៀបទិន្នន័យការស្លាប់របស់អ្នកជំងឺ COVID-19 រវាងប្រភេទពីមុន និង ប្រភេទថ្មីដែលកំពុងចម្លងរីករាលដាលពេញចក្រភពអង់គ្លេស។ វាជាការវាយតម្លៃដោយសុខភាពសាធារណៈនៃប្រទេសអង់គ្លេស មហាវិទ្យាល័យ Imperial College, សាលាអនាម័យនិងវេជ្ជសាស្ត្រត្រូពិកទីក្រុងឡុងដ៍ និងសាកលវិទ្យាល័យ Exeter ដែលបានព្យាយាមវាយតម្លៃថា តើជំងឺ COVID-19 ប្រភេទថ្មីនៅអង់គ្លេសមានគ្រោះថ្នាក់ដល់កម្រិតណា។ ភស្តុតាងរបស់ពួកគេក៏ត្រូវបានពិនិត្យដោយក្រុមអ្នកវិទ្យាសាស្ត្រមកពី ក្រុមទីប្រឹក្សាថ្មីស្តីពីការគំរាមកំហែងដល់ការដកដង្ហើម (Nervtag) ផងដែរ។ នាយករដ្ឋមន្ត្រីលោក Boris Johnson បានប្រាប់សន្និសីទខ្លីមួយថា៖«បន្ថែមពីលើការរីករាលដាលកាន់តែលឿន ឥឡូវនេះវាក៏លេចចេញនូវភស្តុតាងមួយចំនួន ដែលបង្ហាញថាវ៉ារ្យ៉ង់ថ្មី ដែលផ្ទុះឡើងនៅទីក្រុងឡុងនិងភាគអាគ្នេយ៍ អាចមានទំនាក់ទំនងជាមួយនឹងកម្រិតមរណភាពខ្ពស់»។
January 23, 2021












