- autoadmin
- អន្តរជាតិ
ឥណ្ឌា៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌាចំនួន ៥ នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះអគារក្រុមហ៊ុនផលិតវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ស្ថិតនៅក្នុងទីក្រុង Pune រដ្ឋ Maharashtra ភាគខាងត្បូងនៃប្រទេសឥណ្ឌា។ អគារក្រុមហ៊ុនដែលបានរងនូវភ្លើងឆេះនេះមួយនេះគឺកំពុងស្ថិតក្រោមការសាងសង់និងស្ថិតនៅក្នុងបរិវេណនៃវិទ្យាស្ថានជាតិឥណ្ឌា Serum ហើយវាគឺជាទីតាំងផលិតវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ធំជាងគេនៅលើពិភពលោកផងដែរ។ បើតាមលោក Murlidhar Mohol ដែលជាអភិបាលក្រុង Pune បានឲ្យដឹងថា ពលរដ្ឋដែលបានស្លាប់បាត់បង់ជីវិតនោះទំនងជាកម្មករសំណង់ដែលកំពុងធ្វើការងារសាងសង់អគារនោះផ្ទាល់តែម្តង ខណៈរហូតមកទល់នឹងពេលនេះគេនៅមិនទាន់បានដឹងច្បាស់ពីមូលហេតុបង្កឲ្យមានភ្លើងឆេះនេះទេ បើទោះជាក្រុមការងារពន្លត់អគ្គិភ័យបានពន្លត់ភ្លើងអស់ទៅហើយក្តី។ ដោយឡែកលោក Adar Poonwala ដែលជាអគ្គនាយកនៃវិទ្យាស្ថាន Serum បានឲ្យដឹងថា ហេតុការណ៍ភ្លើងឆេះអគារនេះមិនបានធ្វើឲ្យខូចខាតវ៉ាក់សាំងចំនួន ៥០ លានដូសដែលមាននៅក្នុងស្តុកស្រាប់នោះទេ ហើយដំណើរការនៃផលិតវ៉ាក់សាំងផ្សេងទៀតក៏មិនរងនូវផលប៉ះពាល់ដែរ។ ផ្ទុយទៅវិញក្រុមអ្នកជំនាញឥណ្ឌាបានឲ្យដឹងក្នុងឱកាសនេះផងដែរថា គេនឹងព្យាយាមបង្កើនការផលិតវ៉ាក់សាំងពី ១,៥ ពាន់លានដូសទៅដល់ ២,៥
January 22, 2021 - អន្តរជាតិ
យោងតាមសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា មេដឹកនាំគណបក្សសាធារណរដ្ឋនៅក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក Mitch McConnell កាលពីថ្ងៃព្រហស្បតិ៍នេះ បានស្នើដល់សភាឱ្យបញ្ជូននីតិវិធីចោទប្រកាន់លើអតីតប្រធានាធិបតី ដូណាល់ ត្រាំ ទៅកាន់ព្រឹទ្ធសភា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។ លោក McConnell ក៏បានស្នើឱ្យសភា ផ្តល់ពេលឱ្យលោក ដូណាល់ ត្រាំ រយៈពេល ២សប្តាហ៍ ដើម្បីរៀបចំរឿងក្តីរបស់គាត់មុនពេលការជំនុំជម្រះចាប់ផ្តើម។ គួរឱ្យដឹងដែរថាលោក ដូណាល់ ត្រាំ ត្រូវបានសភាចោទប្រកាន់ជាលើកទី២ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ពីបទញុះញង់ឱ្យមានការបះបោរនៅឯវិមានកាពីតូល ប្រឆាំងនឹងរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក។ លោកគឺជាប្រធានាធិបតីនៃសហរដ្ឋអាមេរិកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ ដែលទទួលរងនីតិវិធីចោទប្រកាន់រហូតដល់ទៅ
January 22, 2021 - បច្ចេកវិទ្យា
គេហទំព័រផ្លូវការរបស់ក្រុមហ៊ុនផលិតទូរស័ព្ទដ៏ធំរបស់ចិន OPPO បានចុះផ្សាយនូវអត្ថបទមួយគួរឲ្យចាប់អារម្មណ៍បំផុតមួយដែលមានចំណងជើងថា “The Billion Colour Journey Continues” ឬប្រែសម្រួលត្រឹមតែពាក្យពីភាសាអង់គ្លេសទៅខេមរភាសាថា “ដំណើរនៃពណ៌ចំនួន ១ ពាន់លានត្រូវបានបន្ត”។ តាមរយៈអត្ថបទនេះ គឺ OPPO កំពុងសាងភាពភ្ញាក់ផ្អើលមួយទៅកាន់ពិភពលោកតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយចំពោះអេក្រង់ទូរស័ព្ទដែលមានឈ្មោះ 10-bit Full-path Colour Management System ដែលអនុញ្ញាតឲ្យអេក្រង់ទូរស័ព្ទអាចបង្ហាញនូវរូបភាពក្នុងកម្រិតច្បាស់បំផុតនិងអាចមើលឃើញពណ៌រហូតដល់ចំនួន ១ ពាន់លានពណ៌ផ្សេងគ្នា ដែលមានន័យថាបើទោះជារូបភាពរបស់លោកអ្នកមានពណ៌អ្វីក៏ដោយក្នុងចំណោមពណ៌ចំនួន ១ ពាន់លាន ក៏អេក្រង់ទូរស័ព្ទអាចបង្ហាញជូនពណ៌ទាំងអស់នោះបានយ៉ាងច្បាស់ផងដែរ។ ប្រភពខាងលើបានបញ្ជាក់ថា បច្ចេកវិទ្យាដ៏ទំនើបនេះនឹងត្រូវបំពាក់ជាមួយនឹងទូរស័ព្ទ OPPO Find X3 ហើយវានឹងក្លាយជាទូរស័ព្ទទី ១
January 22, 2021 - អន្តរជាតិ
អាជ្ញាធរនៅក្នុងស្រុកមួយនៅភាគខាងត្បូងនៃទីក្រុងប៉េកាំង បានបើកការធ្វើតេស្តរកជំងឺ COVID-19 ដ៏ធំមួយ បន្ទាប់ពីករណីជំងឺ COVID-19 ទម្រង់ថ្មី ដែលផ្ទុះនៅអង់គ្លេសត្រូវបានរកឃើញនៅទីនោះ។ ស្រុក Daxing បានរាយការណ៍ថា មានអ្នកឆ្លងចំនួន ១១នាក់ ចាប់តាំងពីថ្ងៃអាទិត្យ ដោយមាន ២នាក់ ត្រូវបានបញ្ជាក់ថាឆ្លងជំងឺប្រភេទថ្មី (new strain) ដែលនាំឱ្យអាជ្ញាធរមូលដ្ឋានដាក់តំបន់ខ្លះនៃស្រុកនេះនៅក្រោមការចាក់បិទទ្វារ ហើយប្រជាជនប្រមាណ ២៤ ០០០ នាក់ នឹងត្រូវនៅដាច់ដោយឡែកក្នុងផ្ទះខ្លួនឯង។ ពួកគេបាននិយាយថា ប្រជាជនដែលមានគម្រោងធ្វើដំណើរទៅខាងក្រៅទីក្រុងប៉េកាំង គួរតែបំពេញលទ្ធផលតេស្តអវិជ្ជមានរបស់ពួកគេ ដែលទទួលបានក្នុងអំឡុងពេល ៣ថ្ងៃ នៃការចាកចេញរបស់ពួកគេ។ រដ្ឋាភិបាលចិនហាក់ដូចជាប្រញាប់ប្រញាល់ក្នុងការទប់ស្កាត់ការឆ្លងនៃជំងឺ COVID-19 ខណៈចំនួននៃការឆ្លងក៏មានការកើនឡើងនៅក្នុងខែនេះ។
January 22, 2021 - កូវីដ-១៩
មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១ បានរាយការណ៍ថា ខ្លួនបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ១៤២ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដោយក្នុងនោះមាន ១៧នាក់ ជាករណីអ្នកធ្វើដំណើរពីបរទេស ខណៈភាគច្រើននៃករណីក្នុងសហគមន៍ គឺត្រូវបានរកឃើញនៅខេត្តសាមុតសាខន ដែលជាកន្លែងមានការផ្ទុះឡើងនៃជំងឺ COVID-19 តែម្ដង។ ក្នុងចំណោមករណីថ្មីៗទាំងអស់មាន ៨៨នាក់ បានប៉ះពាល់ទៅនឹងជំងឺ COVID-19 នៅពេលដែលពួកគេបានទៅតំបន់ដែលមានហានិភ័យខ្ពស់។ ក្នុងចំណោមករណីថ្មីទាំងអស់មាន ៨៨ករណី ជាករណីក្នុងសហគមន៍ ខណៈមាន ៣៧ករណី ជាការតាមស្វែងរកចំពោះអ្នកដែលមានទំនាក់ទំនងជាមួយករណីសកម្មមុនៗ
January 21, 2021 - អន្តរជាតិ
យោងតាមសារព័ត៌មាន Daily Mail បានចុះផ្សាយនូវវីដេអូមួយដែលបង្ហាញថា ប្រទេសចិនបានដឹងពីគ្រោះថ្នាក់នៃជំងឺ COVID-19 តាំងពីដើមខែធ្នូ ឆ្នាំ២០១៩ មកម្ល៉េះ ប៉ុន្តែចិនមិនបានរាយការណ៍ជូនអង្គការសុខភាពពិភពលោក ដើម្បីដាក់សញ្ញាអាសន្នពីការរាតត្បាតនៃជំងឺនោះទេ។ វីដេអូមួយនោះមានរយៈពេល ១:៤០ នាទី ហើយវាត្រូវបានលួចថតជាសម្ងាត់ដោយក្រុមគ្រូពេទ្យទាហ៊ាន នៅក្នុងក្រុងវូហាន នៃប្រទេសចិន ដែលជាកន្លែងចាប់ផ្តើមនៃការរាតត្បាតជំងឺ COVID-19 ។ តាមរយៈខ្លឹមសារនៅក្នុងវីដេអូដ៏ខ្លីមួយនេះបានឲ្យដឹងថា តាមការពិតក្រុមពេទ្យទាហ៊ាននៅក្រុងវូហាន បានដឹងច្បាស់អំពីករណីមានអ្នកស្លាប់ដោយជំងឺ COVID-19 និងដឹងច្បាស់ថា វាអាចឆ្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀតបានយ៉ាងឆាប់រហ័យ តាំងតែពីដើមខែធ្នូ ឆ្នាំ២០១៩។ យ៉ាងណាក្តីក្រុមគ្រូពេទ្យទាំងនោះត្រូវបានគេណែនាំមិនឲ្យនិយាយរឿងនេះជាសាធារណៈឡើយ ហើយពេលប្រជុំនៅក្នុងមន្ទីរពេទ្យក៏ក្រុមគ្រូពេទ្យទាំងនោះ ត្រូវបានគេប្រាប់ឲ្យនិយាយកុហកពីករណីទាំងនោះដែរ។ ប្រភពខាងលើក៏បានបញ្ជាក់ទៀតថា ក្រុមគ្រូពេទ្យក៏បានស្នើឲ្យផ្អាកការរៀបចំពិធីបុណ្យចូលប្រឆ្នាំប្រពៃណីចិន ដែលត្រូវរៀបចំឡើងនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២០ ផងដែរ
January 21, 2021 - អន្តរជាតិ
រដ្ឋាភិបាលប្រទេសចិនបានប្រកាសថា ខ្លួនបានដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ចំនួន ២៨រូប ដែលបានបម្រើនៅក្នុងរដ្ឋបាលរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ពីបទបានធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាង ចិន-អាមេរិក យ៉ាងធ្ងន់ធ្ងរ។ ក្រសួងការបរទេសនៃប្រទេសចិនបានចេញសេចក្តីថ្លែងការណ៍មួយ តាមរយៈអ្នកនាំពាក្យរបស់ខ្លួនកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយបានបញ្ជាក់ថា ក្នុងចំណោមពួកគេទាំងនោះមាន៖ អតីតរដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeo, អតីតទីប្រឹក្សាសេតវិមានលោក Peter Navarro និងលោក Robert O’Brien ។ សេចក្តីថ្លែងការណ៍និយាយថា៖«អ្នកនយោបាយប្រឆាំងចិនមួយចំនួននៅសហរដ្ឋអាមេរិក ធ្វើការដើម្បីប្រយោជន៍នយោបាយអាត្មានិយម ការរើសអើង និងការស្អប់ខ្ពើមប្រឆាំងនឹងចិន និងមិនបង្ហាញពីផលប្រយោជន៍របស់ប្រជាជនចិន និងអាមេរិកឡើយ ដោយបានអនុវត្តសកម្មភាពឆ្កួតៗ ជាបន្តបន្ទាប់»។ វាក៏និយាយផងដែរថា «ចលនាទាំងនោះបានជ្រៀតជ្រែកយ៉ាងខ្លាំងក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ចិន
January 21, 2021 - អន្តរជាតិ
ក្រសួងសុខាភិបាលអ៉ីស្រាអែលបាននិយាយថា មនុស្សជាង ១២,៤០០ នាក់ នៅក្នុងប្រទេសរបស់ខ្លួន បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 បន្ទាប់ពីបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer / BioNTech ដោយក្នុងនោះក៏រួមមានមនុស្ស ៦៩នាក់ ដែលបានទទួលវ៉ាក់សាំងជាលើកទី២ ទៅហើយក្ដី។ ប្រភពបាននិយាយថា មានមនុស្ស ១៨៩,០០០ នាក់ បានទៅស្វែងរកការធ្វើតេស្ដរកជំងឺ COVID-19 បន្ទាប់ពីបានចាក់វ៉ាក់សាំងបង្ការ ហើយ ៦.៦% ក្នុងចំណោមពួកគេទាំងនោះបានតេស្ដវិជ្ជមានជាមួយជំងឺ នេះបើយោងតាមទិន្នន័យរបស់ក្រសួងដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានអ៉ីស្រាអែល។ ពួកគេភាគច្រើនទំនងជាបានឆ្លងភ្លាមៗបន្ទាប់ពីចាក់វ៉ាក់សាំងលើកទី១ (វ៉ាក់សាំងត្រូវចាក់២ដង) ពោលគឺអំឡុងពេលដែលប្រសិទ្ធភាពរបស់វ៉ាក់សាំងនៅមិនទាន់មានពេញលេញនៅឡើយ។ យ៉ាងណាក៏ដោយមានមនុស្សចំនួន ១,៤១០ នាក់
January 21, 2021 - អន្តរជាតិ
ក្រុមហ៊ុន Pfizer និង BioNTech បានបញ្ជាក់ពីករណីដែលថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ពួកគេ គឺអាចប្រឆាំងជាមួយជំងឺ COVID-19 ប្រភេទថ្មី (new variant) ដែលផ្ទុះឡើងនៅចក្រភពអង់គ្លេសបាន ជាមួយនឹងលទ្ធផលនៃការសាកល្បងមន្ទីរពិសោធន៍មួយផ្សេងទៀត។ បើយោងតាមលទ្ធផលសាកល្បងរបស់សាកលវិទ្យាល័យវេជ្ជសាស្ត្រ Texas បានឱ្យដឹងថា អង្គបដិប្រាណនៅក្នុងឈាមរបស់អ្នកដែលបានចាក់វ៉ាក់សាំងនោះ អាចបន្សាបវីរុសមានកំណែហ្សែនថ្មី (mutant) ដែលត្រូវបានបង្កើតនៅក្នុងមន្ទីរពិសោធន៍។ ហើយការសិក្សានេះក៏ត្រូវបានបោះពុម្ពផ្សាយនៅលើគេហទំព័រ BioRxiv សម្រាប់ការឱ្យអ្នកវិទ្យាសាស្ត្រដទៃបានត្រួតពិនិត្យផងដែរ។ មិនដូចជាការសិក្សាពីមុនដែលផ្តោតលើការផ្លាស់ប្តូរហ្សែនតែមួយមុខទេ ការស្រាវជ្រាវថ្មីបានសាកល្បងលើការផ្លាស់ប្តូរហ្សែនទាំង ១០ ដែលមានទីតាំងនៅលើប្រូតេអ៉ីនរបស់វីរុស ដែលជួយពួកវាក្នុងការភ្ជាប់ទៅនឹងកោសិកាអ្នកជំងឺ។ លទ្ធផលនៃការសាកល្បងបានបង្ហាញថា អង់ទីករក្នុងឈាមរបស់អ្នកស្ម័គ្រចិត្តចំនួន ១៦នាក់ ដែលបានចូលរួមក្នុងការសិក្សានេះ
January 21, 2021 - អន្តរជាតិ
លោក ចូ បៃដិន បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៦ ជាផ្លូវការនៅទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែពិធីសម្ពោធនេះមើលទៅមានលក្ខណៈខុសគ្នាឆ្ងាយពីឆ្នាំកន្លងមក ដោយសារមានវិធានការណ៍រក្សាគម្លាត និងកងកម្លាំងសន្តិសុខរាប់ម៉ឺននាក់នៅល្បាតនៅទីនោះ។ លោក ចូ បៃដិន បានស្បថចូលកាន់តំណែងមុនពេលថ្ងៃត្រង់នៅថ្ងៃពុធ (ម៉ោងនៅអាមេរិក) នៅពេលដែលការកាន់តំណែងរបស់លោកបានចាប់ផ្តើមជាផ្លូវការ។ ដោយបានធ្វើសច្ចាប្រណិធានក្នុងនាមជាប្រធានាធិបតី លោក ចូ បៃដិន បានមានប្រសាសន៍ថា៖«ខ្ញុំនឹងប្រតិបត្តិការិយាល័យប្រធានាធិបតីអាមេរិកដោយស្មោះត្រង់ ហើយនឹងអស់ពីសមត្ថភាពរបស់ខ្ញុំ ការពារ រក្សា និងការពាររដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក»។ នៅក្នុងសុន្ទរកថាបើកសម្ពោធរបស់គាត់ លោក ចូ បៃដិន បានសង្កត់ធ្ងន់លើបុព្វហេតុលទ្ធិប្រជាធិបតេយ្យ និងបានអំពាវនាវឱ្យមានការឯកភាពជាតិ។ គួរឱ្យដឹងដែរថា លោក ចូ បៃដិន មានអាយុ ៧៨ឆ្នាំ
January 21, 2021












