- autoadmin
- អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃច័ន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសថៃបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ៣៦៩ ករណី ដោយក្នុងនោះមាន ១២នាក់ ជាករណីនាំចូលពីបរទេស ដែលធ្វើឱ្យចំនួនសរុបមានដល់ ១២,៤២៣ នាក់ នេះបើតាមមជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 (CCSA) ។ ពុំមានការស្លាប់ថ្មីត្រូវបានគេកត់ត្រានោះទេ ដូច្នេះការស្លាប់ចាប់តាំងពីប្រទេសថៃរងការវាយប្រហារពីជំងឺ COVID-19 គឺនៅមាន ៧០នាក់ ដដែល។ ក្នុងចំណោមករណីថ្មីៗទាំងអស់មាន ៨២នាក់ ជាករណីក្នុងសហគមន៍ ដែលពួកគេបានធ្វើដំណើរទៅតំបន់ដែលមានហានិភ័យខ្ពស់។ ចំណែកករណីចំនួន
January 18, 2021 - អន្តរជាតិ
ន័រវេស៖ យោងតាមសារព័ត៌មាន Times of India បានរាយការណ៍ថា មានពលរដ្ឋន័រវេសចំនួន ២៣ នាក់ បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីពួកគេបានចាក់វ៉ាក់សាំងការពារជំងឺ COVID-19 ដូសលើកទី ១ របស់ក្រុមហ៊ុន Pfizer របស់សហរដ្ឋអាមេរិក។ ប្រភពខាងលើបានបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះដែលបានស្លាប់ទាំង ២៣ នាក់នោះ គឺមានជនរងគ្រោះចំនួន ១៣នាក់ ត្រូវបានអាជ្ញាធរសុខាភិបាលន័រវេសរកឃើញថា បានស្លាប់ព្រោះតែមានប្រតិកម្មទៅនឹងវ៉ាក់សាំងផ្ទាល់តែម្តង ដែលអាការៈនៃប្រតិកម្មនោះមានដូចជាក្តៅខ្លួនខ្លាំង និងក្អួតចង្អោរជាដើម ខណៈជនរងគ្រោះទាំង ១៣នាក់ គឺសុទ្ធតែជាមនុស្សចាស់ជរាមានអាយុយ៉ាងតិច ៨០ឆ្នាំ ដែលសម្រាកនៅឯកន្លែងថែទាំចាស់ជរា។ ក្រោយកើតមានហេតុការណ៍អកុសលនេះអាជ្ញាធរសុខាភិបាលនៃប្រទេសន័រវេស បានណែនាំឲ្យមន្ត្រីសុខាភិបាលខ្លួនត្រូវចេះប្រុងប្រយ័ត្នឲ្យបានខ្ពស់មុនការចាក់វ៉ាក់សាំងជូនពលរដ្ឋ ព្រោះថាតាមរយៈបទពិសោធណ៍ខាងលើនេះអាចបង្ហាញថា
January 18, 2021 - អន្តរជាតិ
យោងតាមសារព័ត៌មានជប៉ុន NHK បានឱ្យដឹងថា អាជ្ញាធរនៃប្រទេសប្រេស៊ីលបានផ្តល់ការយល់ព្រមសម្រាប់ការប្រើប្រាស់ជាបន្ទាន់ លើវ៉ាក់សាំងរបស់ក្រុមហ៊ុនឱសថចិន Sinovac Biotech និងក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca ដែលវ៉ាក់សាំងនឹងត្រូវចែកចាយទៅរដ្ឋទាំង ២៧ នាពេលឆាប់ៗនេះ។ បុគ្គលិកថែទាំសុខភាពនៅទីក្រុងសៅប៉ូឡូ បានស្ថិតក្នុងចំណោមអ្នកមានអាទិភាពមុនគេ ហើយពួកគេបានចាប់ផ្តើមទទួលការចាក់ថ្នាំបង្ការជំងឺ COVID-19 កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ មន្រ្តីប្រេស៊ីលនិយាយថា វ៉ាក់សាំង Sinovac ចំណាយតិចជាងវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក និងអឺរ៉ុប។ ពួកគេក៏បានបន្ថែមដែរថា ភាគីប្រទេសចិនបានសហការជាមួយប្រេស៊ីល ដោយផ្តល់ទិន្នន័យសិក្សារបស់វ៉ាក់សាំង ដើម្បីធានាថាវ៉ាក់សាំងគឺមានសុវត្ថិភាព។ រដ្ឋាភិបាលនិយាយថា ខ្លួនចង់ពង្រីកកម្មវិធីចាក់វ៉ាក់សាំង ប៉ុន្តែយ៉ាងណាពួកគេមិនបានធានាថា វ៉ាក់សាំងនឹងមានគ្រប់គ្រាន់សម្រាប់ពលរដ្ឋទាំង ២០០លាននាក់ របស់ខ្លួននោះទេ។ ជម្រាបដែរថា រហូតមកដល់ពេលនេះមានពលរដ្ឋប្រមាណ ៨.៤ លាននាក់
January 18, 2021 - កូវីដ-១៩
ថៃ៖ សារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា កាលពីថ្ងៃអាទិត្យទី១៧ ខែមករា ម្សិលមិញនេះ ប្រទេសថៃបានរកឃើញអ្នកជំងឺកូវីដ ១៩ ចំនួន ៣៧៤ ករណីបន្ថែមទៀត ប៉ុន្តែថៃគ្មានករណីអ្នកស្លាប់ថ្មីនោះទេ។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់នោះមានចំនួន ៣២១ ករណីត្រូវបានរកឃើញដោយប្រើវិធីធ្វើតេស្តរហ័សចំពោះអ្នកជំងឺដែលមានភាគរយក្នុងការឆ្លងជំងឺខ្ពស់ស្រាប់ទៅហើយ និងភាគច្រើនត្រូវបានរកឃើញនៅក្នុងខេត្តសាមុតសាខន។ ដោយឡែកករណីឆ្លងចំនួន ៤៣ ករណីបានរកឃើញចំពោះពលរដ្ឋទូទៅនៅក្នុងសហគមន៍តាមរយៈការធ្វើតេស្តស្វែករកមេរោគធម្មតា និង ១០ ករណីផ្សេងទៀតត្រូវបានរកឃើញចំពោះអ្នកដំណើរដែលទើបត្របល់មកពីបរទេស។ ប្រភពបានបន្តថា ក្នុងចំណោមអ្នកឆ្លងនៅក្នុងសហគមន៍ទាំង ៤៣ ករណីនោះ គឺមាន ២៤ ករណីបានរកឃើញនៅក្នុងខេត្តសាមុតសាខន ១០ ករណីបានរកឃើញនៅក្នុងក្រុងបាងកក
January 18, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ប្រទេសចិនមានករណីជំងឺ COVID-19 ច្រើនជាង ១០០ ករណីក្នុងមួយថ្ងៃ រយៈពេល ៦ថ្ងៃ ជាប់ៗគ្នាមកហើយ ជាមួយនឹងការកើនឡើងនៃការឆ្លងនៅតំបន់ភាគឦសាន ដែលបង្កការព្រួយបារម្ភពីរលកថ្មីមួយទៀត មុនពេលរដូវវិស្សមកាលចូលឆ្នាំថ្មីខាងមុខនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍សម្រាប់ថ្ងៃច័ន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ បាននិយាយថា ករណីចំនួន ១០៩ ត្រូវបានរកឃើញកាលពីថ្ងៃអាទិត្យ ដោយមាន ៩៣នាក់ ជាករណីក្នុងសហគមន៍ ហើយករណីចំនួន ៥៤ ក្នុងចំណោមនោះ គឺត្រូវបានរកឃើញនៅក្នុងខេត្តហេប៉ី ដែលនៅជិតទីក្រុងប៉េកាំង។ ខេត្តជីលីនភាគឦសានក៏បានរាយការណ៍នូវករណីថ្មីចំនួន ៣០
January 18, 2021 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ មេបញ្ជាការក្រុមការងារជួយសង្គ្រោះជនរងគ្រោះឥណ្ឌូនេស៊ីម្នាក់បានប្តេជ្ញាថា នឹងព្យាយាមស្វែងរកសាកសពជនរងគ្រោះទាំង ៦២ នាក់បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះចូលទៅក្នុងសមុទ្រឲ្យទាល់តែឃើញ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា មេបញ្ជាការរូបនេះមានឈ្មោះថា Charles Batlajery អាយុ ៣៥ ឆ្នាំមានបទពិសោធណ៍ក្នុងការជាអ្នកជួយសង្រ្គោះជនរងគ្រោះរយៈពេល ១៥ ឆ្នាំ ហើយបច្ចុប្បន្នរូបគាត់កំពុងដឹកនាំភ្នាក់ងារស្វែងរកនិងជួយសង្គ្រោះឥណ្ឌូនេស៊ី។ គួរបញ្ជាក់ជូនថា ក្រៅតែពីមានភ្នាក់ងារជាតិឥណ្ឌូនេស៊ីមួយនេះក៏មានដែរក្រុមអ្នកជួយសង្គ្រោះស្ម័គ្រចិត្តនិងក្រុមអ្នកជួយសង្គ្រោះមកពីស្ថាប័នផ្សេងៗជាច្រើនទៀតសរុបមានចំនួនប្រមាណជា ៣ ០០០ នាក់ ដែលកំពុងតែបំពេញភារកិច្ចយ៉ាងសកម្មជុំវិញហេតុការណ៍ធ្លាក់យន្តហោះនេះ។ លោក Charles Batlajery រហូតមកទល់នឹងពេលនេះអ្វីដែលបានរកឃើញមានដូចជា បំណែកយន្តហោះ បំណែកសាកសព និងប្រអប់ខ្មៅចំនួន ១ ដែលអាចឲ្យគេដឹងត្រឹមថា ពេលយន្តហោះធ្លាក់ចូលសមុទ្រនោះម៉ាស៊ីនទាំង
January 18, 2021 - អន្តរជាតិ
អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ៧៧នាក់ បានស្លាប់ និង ៧៤៣នាក់ បានរងរបួស បន្ទាប់ពីមានការរញ្ជួយដីកម្រិត ៦.២ រ៉ិចទ័រ បានវាយប្រហារខេត្ត Sulawesi ភាគខាងលិច របស់ឥណ្ឌូនេស៊ីកាលពីថ្ងៃសុក្រ។ ចាប់តាំងពីមានគ្រោះរញ្ជួយដីនោះរួចមក ក្រុមអ្នកជួយសង្គ្រោះនៅ Majene និងទីប្រជុំជនខេត្ត Mamuju បានប្រញាប់ប្រញាល់ស្វែងរកអ្នកដែលអាចនៅរស់រានមានជីវិត ដែលការសង្គ្រោះនឹងត្រូវបញ្ចប់នៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីការស្វែងរករយៈពេល ៧២ម៉ោង កន្លងមក។ មន្ដ្រីកំពុងប្រើឆ្កែសង្គ្រោះដើម្បីស្វែងរកមនុស្សដែលជាប់នៅក្រោមអគារបាក់រលំ ប៉ុន្តែការខ្វះខាតឧបករណ៍ធុនធ្ងន់កំពុងរារាំងប្រតិបត្តិការ ខណៈដែលការមកដល់នៃគ្រឿងជំនួយពីតំបន់ផ្សេងៗ ត្រូវបានពន្យារពេលដោយសារផ្លូវថ្នល់ត្រូវបានកាត់ផ្តាច់។ គួរឱ្យដឹងដែរថា ឥណ្ឌូនេស៊ីក៏ជាប្រទេសដែលមានចំនួនករណីស្លាប់ និងឆ្លងជំងឺ COVID-19 ច្រើនបំផុតខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ ដូច្នេះការបង្ការការឆ្លងក្នុងចំណោមជនភៀសខ្លួនពីកន្លែងរងគ្រោះជិត
January 18, 2021 - អន្តរជាតិ
ចិន៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា ការ៉េមជិត ៥ ពាន់ប្រអប់ត្រូវបានអាជ្ញាធរសុខាភិបាលចិនរកឃើញថាមានដានវីរុសកូវីដ ១៩ ខណៈដែរសំណាកចំនួន ៣ ដែលបង្ហាញថាការ៉េមមានផ្ទុកនូវវីរុសនោះត្រូវបានរកឃើញនៅក្នុងទីក្រុងធានជីន ភាគខាងជើងនៃប្រទេសចិន។ ប្រភពខាងបានបញ្ជាក់ថា ការ៉េមទាំងអស់នោះគឺជាផលិតផលក្នុងស្រុក មានចំនួនជាក់ស្តែង ៤,៨៣៦ ប្រអប់ ហើយនៅក្នុងនោះមានការ៉េម ចំនួន ២,០៨៩ ត្រូវបានគេរក្សាទុកនៅក្នុងស្តុក ការ៉េមចំនួន ១,៨១២ ប្រអប់ត្រូវបានចែកចាយទៅកាន់ផ្សារចំនួន ៩៣៥ កន្លែងនៅតាមបណ្តាខេត្តជាច្រើនក្នុងប្រទេសចិន និងការ៉េមចំនួន ៦៥ ប្រអប់ទៀតត្រូវបានលក់ឲ្យទៅកាន់អតិថិជនរួចរាល់ហើយ។ ភ្លាមៗបន្ទាប់ពីការកឃើញខាងលើនេះ អាជ្ញាធរចិនបានសម្រេចឲ្យបុគ្គលិកដែលបានធ្វើការងារពាក់ព័ន្ធជាមួយនឹងការផលិតផល និងចែកចាយការ៉េមចំនួន ១,៦៦២នាក់
January 17, 2021 - អន្តរជាតិ
សហរដ្ឋអាមេរិកនិយាយថា ខ្លួនកំពុងដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងមន្រ្តីចិននិងហុងកុង ពាក់ព័ន្ធនឹងការចាប់ខ្លួនអ្នកនយោបាយ និងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យជាង ៥០នាក់ នៅក្នុងទឹកដីនោះ។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ដោយបាននិយាយថា លោកនឹងផ្អាករាល់ទ្រព្យសម្បត្តិរបស់មន្រ្តីហុងកុង និងរដ្ឋាភិបាលចិនចំនួន ៦ រូប ដែលមានទំនាក់ទំនងនៅអាមេរិកទាំងអស់។ លោក Pompeo បាននិយាយថា សហរដ្ឋអាមេរិកថ្កោលទោសចំពោះសកម្មភាពរបស់ចិន ដែលបំផ្លាញសេរីភាព និងដំណើរការប្រជាធិបតេយ្យរបស់ហុងកុង។ លោកបានបន្ថែមទៀតថា ប្រទេសរបស់លោកនឹងបន្តប្រើប្រាស់គ្រប់វិធានការណ៍ដែលមាន ដើម្បីឱ្យពួកគេទទួលខុសត្រូវលើបញ្ហានេះ។ ការសម្រេចចិត្តនេះគឺផ្អែកលើបទបញ្ជាប្រតិបត្តិ ដែលចុះហត្ថលេខាដោយប្រធានាធិបតី ដូណាល់ ត្រាំ កាលពីឆ្នាំមុន ជាការឆ្លើយតបទៅនឹងការណែនាំរបស់ចិនអំពីច្បាប់សន្តិសុខជាតិសម្រាប់ហុងកុង។ ប៉ូលីសហុងកុងបានចាប់ខ្លួនមនុស្សជាង ៥០នាក់ នៅថ្ងៃទី០៦
January 16, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 (CCSA) បានរាយការណ៍ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ២៣០ ករណី និងការស្លាប់ថ្មី ១នាក់ នៅថ្ងៃនេះ។ ករណីថ្មីទាំងអស់នេះមាន ៨៣នាក់ ជាករណីក្នុងស្រុក, ១២៦នាក់ ចេញពីប្រតិបត្តិការស្រាវជ្រាវអ្នកមានទំនាក់ទំនងករណីមុន និង ២១នាក់ ត្រូវបានរកឃើញនៅកន្លែងដាក់នៅដាច់ដោយឡែកពីគ្នា។ ចំនួនករណីដែលបានបញ្ជាក់នៅក្នុងប្រទេសថៃ គិតមកដល់ពេលនេះបានកើនឡើងដល់ ១១,៦៨០នាក់ ដោយមាន ៩,៤១៣ ជាករណីក្នុងសហគមន៍ បូករួមទាំង
January 16, 2021












