autoadmin
  • អន្តរជាតិ

    អ្នកវិទ្យាសាស្ត្រម្នាក់ដែលបានជួយរកឃើញវីរុសអេបូឡានៅទ្វីបអាហ្រ្វិក កាលពីប្រហែល ៤០ឆ្នាំមុន បានព្រមានពីវីរុសថ្មីមួយទៀត ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងរីករាលដាលយ៉ាងឆាប់រហ័សដូចជាជំងឺ COVID-19 ។ សាស្រ្តាចារ្យលោក Jean-Jacques Muyembe Tamfum បានព្រមានថា មនុស្សជាតិប្រឈមនឹងការគំរាមកំហែងដែលមិនស្គាល់ជាច្រើន ក្នុងទម្រង់ជាជំងឺដែលអាចធ្វើឱ្យមនុស្សទូទាំងពិភពលោកជួបគ្រោះថ្នាក់។ ខណៈដែលជំងឺ COVID-19 ចំនួន ២ ប្រភេទផ្សេងគ្នា បានធ្វើឱ្យកក្រើកដល់ពិភពលោក ជាមួយនឹងការកើនឡើងនៃករណីនាពេលថ្មីៗ ការរំពឹងថានឹងមានជំងឺប្រភេទថ្មី ឬហៅថា «ជំងឺ X» ក៏បានកើតមានឡើង ហើយវានឹងក្លាយជាជំងឺរាតត្បាតនាពេលអនាគត (X សំដៅទៅលើជំងឺដែលនឹងកើតមានឡើងយ៉ាងនឹកស្មានមិនដល់)។ បច្ចុប្បន្ននេះការគំរាមកំហែងនៃ «ជំងឺ X» បានជះឥទ្ធិពលដល់មនុស្សយ៉ាងខ្លាំង

    January 8, 2021
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានទទួលស្គាល់ថា លោក ចូ បៃដិន នឹងក្លាយជាប្រធានាធិបតីបន្ទាប់ពីលោក។ នៅក្នុងវីដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃព្រហស្បតិ៍ (ម៉ោងនៅអាមេរិក) លោក ដូណាល់ ត្រាំ បានសរសេរថា៖«សភាបានបញ្ជាក់លទ្ធផល ហើយរដ្ឋបាលថ្មីនឹងត្រូវបើកសម្ពោធនៅថ្ងៃទី២០ ខែមករា»។ លោកបានបន្ថែមថា «ពេលវេលានេះទាមទារឱ្យមានការស្រុះស្រួល និងការផ្សះផ្សាគ្នា»។ pic.twitter.com/csX07ZVWGe — Donald J. Trump (@realDonaldTrump) January 8, 2021 អត្ថបទ៖ លីដា ប្រភព៖ NHK

    January 8, 2021
  • អន្តរជាតិ

    អាមេរិក៖ សារព័ត៌មាន BBC បានរាយការណ៍ថា ក្រុមអ្នកបើករថយន្តសង្គ្រោះបន្ទាន់នៅក្នុងក្រុង Los Angeles រដ្ឋ Californi សហរដ្ឋអាមេរិក ត្រូវបានគេណែនាំមិនឲ្យនាំយកអ្នកជំងឺណាដែលទំនងជាមិនអាចសង្គ្រោះជីវិតបានទៅកាន់មន្ទីរពេទ្យនោះទេ។ ការណែនាំរបៀបនេះស្ដាប់មើលទៅវាហាក់ឃោឃៅនិងអមនុស្សធម៌ណាស់ តែយ៉ាងណាក្តីវាគឺជាជម្រើសមួយនៅក្នុងស្ថានភាពដែលជំងឺកូវីដ ១៩ កំពុងរាតត្បាតខ្លាំងដែលធ្វើឲ្យមន្ទីរពេទ្យត្រូវផ្ទុកអ្នកជំងឺយ៉ាងច្រើនសន្ធឹកសន្ធាប់លើសចំនួនកំណត់ ខណៈសម្ភារៈបរិក្ខាពេទ្យមានចំនួនកំណត់។ ប្រភពខាងលើបាបន្តថា ក្រុង Los Angeles មានតួលេខអ្នកឆ្លងជំងឺកូវីដ ១៩ រាប់ពាន់នាក់ក្នុងមួយថ្ងៃៗជាក់ស្តែងកាលពីថ្ងៃចន្ទកន្លងទៅក្រុងមួយនេះបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៩ ១៤២ ករណី ស្លាប់ចំនួន ៧៧ ករណី ខណៈគិតជាមធ្យម Los Angeles

    January 8, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា វិមាន Capitol Hill ពេលនេះត្រូវបានធានាសុវត្ថិភាពជាថ្មីម្តងទៀត ប៉ុន្តែមានមនុស្សចំនួន ៤នាក់ រួមទាំងស្ត្រីម្នាក់បានស្លាប់ បន្ទាប់ពីអ្នកគាំទ្រប្រធានាធិបតីលោក ដូណាល់ ត្រាំ បានសម្រុកចូលអគារមួយក្នុងចំណោមអគារដ៏ល្បីល្បាញបំផុតរបស់អាមេរិកមួយនេះ។ វិមាន Capitol Hill បានស្ថិតនៅក្នុងភាពវឹកវរ បន្ទាប់ពីលោក ត្រាំ បានជំរុញឱ្យអ្នកគាំទ្ររបស់គាត់ប្រឆាំងនឹងការរាប់សន្លឹកឆ្នោតជាផ្លូវការ ដែលការរាប់នោះនឹងបញ្ជាក់ពីជ័យជម្នះរបស់ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន ។ ភ្លាមៗបន្ទាប់ពីម៉ោង ១រសៀល ថ្ងៃពុធ (ET) អ្នកតវ៉ារាប់រយនាក់ដែលគាំទ្រលោក ដូណាល់ ត្រាំ បានរុញច្រានរបាំងដែលដាក់នៅតាមបណ្តោយវិមាន Capitol

    January 8, 2021
  • អន្តរជាតិ

    ទីភ្នាក់ងារឱសថនៃប្រទេសន័រវេសបានប្រកាសថា ពលរដ្ឋរបស់ខ្លួនដែលរស់នៅក្នុងមណ្ឌលថែទាំចំនួន ២នាក់ បានទទួលមរណភាព រយៈពេលជាច្រើនថ្ងៃបន្ទាប់ពីទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech ហើយឥឡូវនេះការស៊ើបអង្កេតមួយត្រូវបានធ្វើឡើងចំពោះការស្លាប់នេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយអំពីការស្លាប់នេះបានពោលថា៖«យើងត្រូវតែវាយតម្លៃថា តើវ៉ាក់សាំងគឺជាមូលហេតុនៃការស្លាប់ឬវាជាការចៃដន្យ ដែលមរណភាពបានកើតឡើងភ្លាមៗ បន្ទាប់ពីការចាក់វ៉ាក់សាំង»។ ប្រភពបានកត់សម្គាល់ថា ដោយសារតែមនុស្សចាស់ជរាមានឱកាសទទួលការចាក់វ៉ាក់សាំងមុនគេ វាអាចទៅរួចទាំងស្រុងដែលថា ការស្លាប់អាចកើតឡើងដោយចៃដន្យ។ ជម្រាបដែរថាមានមនុស្សប្រហែល ៤០០នាក់ បានស្លាប់ជារៀងរាល់សប្តាហ៍ នៅក្នុងមណ្ឌលថែទាំចាស់ជរានៅប្រទេសន័រវេស។ ឥឡូវនេះទីភ្នាក់ងារឱសថ រួមជាមួយវិទ្យាស្ថានជាតិសុខភាពសាធារណៈ កំពុងពិនិត្យមើលការស្លាប់របស់អ្នកទាំង ២ ។ ទិន្នន័យបានបញ្ជាក់ថា ផលប៉ះពាល់ពីវ៉ាក់សាំងគឺមានតិចតួចនិងមិនរហូតនោះទេ ទោះបីជាមានរបាយការណ៍ខ្លះ បាននិយាយពីប្រតិកម្មអាលែហ្សីនៅសហរដ្ឋអាមេរិក និងអង់គ្លេស ក្នុងចំណោមមនុស្សដែលធ្លាប់មានប្រវត្តិបែបនេះក៏ដោយ។ មន្ត្រីរដ្ឋាភិបាលអាមេរិកជាច្រើនបានទទួលវ៉ាក់សាំង Pfizer-BioNTech

    January 6, 2021
  • អន្តរជាតិ

    កំពូលស្ដេចប្រដាល់ហ្វីលីពីនលោក ម៉ានី ប៉ាក់គីអាវ (Manny Pacquiao) ដែលជាសមាជិកព្រឹទ្ធសភាទើបជាប់ឆ្នោត បានប្រកាសនៅក្នុងបទសម្ភាសន៍មួយថា លោកនឹងផ្តល់ប្រាក់ជាង ៧,៥០០ ផោន ឬ ១០,០០០ ដុល្លារអាមេរិក ដើម្បីស្វែងរកអ្នកទទួលខុសត្រូវចំពោះករណីរបស់នាង Christine Angelica Dacera ដែលបានដេកស្លាប់នៅក្នុងបន្ទប់ទឹកសណ្ឋាគារផ្កាយ៤ City Garden នៅតំបន់ Makati ទីក្រុងម៉ានីល នាពេលថ្មីៗនេះ។ គាត់ក៏បានបង្ហើបឱ្យដឹងដែរថា គាត់ធ្លាប់បានជួបនាង Christine ពីមុនមក ក៏ដូចដែលគាត់បានស្គាល់ក្រុមគ្រួសាររបស់នាងផ្ទាល់ផងដែរ។ លោក ប៉ាក់គីអាវ បានប្រាប់ស្ថានីយ៍វិទ្យុ DZRH តាមរយៈសារព័ត៌មាន The Inquirer

    January 6, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្ដិ៍ សម្រាប់ថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសថៃបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៣៦៥ករណី ដែលនាំឱ្យករណីសរុបចាប់តាំងពីប្រទេសនេះបានរងការវាយប្រហារពីជំងឺ COVID-19 កើនដល់ ៩,៣៣១ ករណី។ ការស្លាប់ថ្មី ១នាក់ បន្ថែមទៀតក៏ត្រូវបានកត់ត្រាផងដែរ ដែលនាំឱ្យចំនួនស្លាបកើនដល់ ៦៦នាក់។ អ្នកជំងឺ COVID-19 ដែលបានស្លាប់ថ្មីចុងក្រោយនេះ មានអាយុ ៦៣ឆ្នាំ គឺជាអ្នកបើករថយន្តដឹកពលករចំណាកស្រុកចេញចូល កន្លែងធ្វើការ-ផ្ទះ នៅខេត្តសាមុតសាខន។ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃទី២៧ ខែធ្នូ និងបានស្លាប់នៅថ្ងៃអង្គារម្សិលមិញនេះ។ ក្នុងចំណោមករណីថ្មីទាំង ៣៦៥ ករណី

    January 6, 2021
  • អន្តរជាតិ

    អង់គ្លេស៖ សារព័ត៌មាន The Sun បានចុះផ្សាយនូវអត្ថបទដ៏គួរឲ្យរំជួលចិត្តមួយអំពីជីវិតចុងក្រោយនៃអ្នកជំងឺកូវីដ ១៩ ម្នាក់ដែលបានស្នើសុំឲ្យវេជ្ជបណ្ឌិតដោះម៉ាស់ចេញពីមុខរបស់គាត់ដើម្បីឲ្យគាត់អាចនិយាយពាក្យចុងក្រោយមួយម៉ាត់ខ្លីទៅកាន់កូនស្រីជាទីស្រលាញ់របស់គាត់។ ប្រភពខាងលើបានឲ្យដឹងថា ហេតុការណ៍មួយនេះបានកើតឡើងនៅក្នុងមន្ទីរពេទ្យ Leicester Royal Infirmary ស្ថិតនៅក្នុងទីក្រុង Leicester នៃប្រទេសអង់គ្លេស។ ស្រ្តីជាអ្នកជំងឺកូវីដ ១៩ ដែលមានពាក្យចុងក្រោយចង់ប្រាប់ទៅកាន់កូនស្រីនោះមានឈ្មោះថា Maria Rico អាយុ ៧៦ ឆ្នាំ ខណៈស្រ្តីជាកូនស្រីរបស់គាត់មានឈ្មោះថា Anabel Sharma អាយុ ៤៩ ឆ្នាំ ហើយរូបគាត់ក៏ជាអ្នកជំងឺកូវីដ ១៩ ផងដែរ ហើយអ្នកជំងឺកូវីដ ១៩ ម្តាយកូនទាំង ២

    January 6, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger នៅថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រឹត្យគ្រាអាសន្នទូទាំងប្រទេសថៃ នឹងត្រូវពន្យារពេលរហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ។ គួរឱ្យដឹងដែរថា ក្រឹត្យនេះផ្តល់លទ្ធភាពដល់រដ្ឋាភិបាលថៃក្នុងការកំណត់គោលនយោបាយ និងនីតិវិធីនានា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ក៏ដូចជាការរឹតត្បិតការធ្វើដំណើរ និងការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យផ្លូវ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri មានប្រសាសន៍ថា វាគ្រាន់តែជាការពន្យារពេលបន្ថែមទៀតទៅលើក្រឹត្យបច្ចុប្បន្ន ដោយសារថាក្រឹត្យនោះនឹងផុតកំណត់នៅថ្ងៃទី១៥ ខែមករា ខាងមុខនេះ។ ការពន្យាររយៈពេល ៤៥ថ្ងៃ បន្ថែមទៀតនេះ ត្រូវបានស្នើឡើងដោយមជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 ហើយបានដាក់ជូនទៅគណៈរដ្ឋមន្រ្តីនៅថ្ងៃអង្គារផ្ទាល់។ ជម្រាបដែរថាចំនួននៃការឆ្លងជំងឺ COVID-19 ក្នុងសហគមន៍នៅប្រទេសថៃបានកើនឡើងជាបន្ដបន្ទាប់ ចាប់តាំងពីការផ្ទុះឡើងនៅឯផ្សារអាហារសមុទ្រខេត្តសាមុតសាខនកាលពីខែមុន

    January 6, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN បានឱ្យដឹងថា ទិន្នន័យថ្មីមួយដែលចេញដោយសហព័ន្ធផ្លូវនៃប្រទេសន័រវេស (OFV) បង្ហាញថា ការលក់រថយន្តអគ្គិសនីនៅប្រទេសន័រវែស បានវ៉ាដាច់ទាំងរថយន្តសាំង ម៉ាស៊ូត និងកូនកាត់រួមបញ្ចូលគ្នា នៅក្នុងឆ្នាំ២០២០។ វាជាលើកទីមួយហើយដែលមានប្រទេសមួយនៅលើពិភពលោកនេះ អាចមានការលក់រថយន្តអគ្គិសនីបានច្រើនជាងរថយន្តមានចំហេះ ហើយវាបានកើតឡើងក្រោយ ១០ឆ្នាំ ដែលរថយន្តប្រភេទនេះមានត្រឹមតែ ១% ប៉ុណ្ណោះ នៅក្នុងទីផ្សាររថយន្តថ្មីរបស់ន័រវែស។ យោងតាមទិន្នន័យរថយន្តអគ្គិសនីមានចំនួន ៥៤.៣% នៃរថយន្តថ្មីទាំងអស់ ដែលត្រូវបានលក់នៅក្នុងប្រទេសកាលពីឆ្នាំមុន ពោលគឺមានការកើនឡើងជាង ១០% បើប្រៀបធៀបទៅនឹងឆ្នាំមុនមួយទៀត (៤២.៤%) ។ ប្រទេសនេះកំពុងស្វែងរកការបញ្ចប់ការលក់រថយន្តប្រេងឥន្ធនៈ និងម៉ាស៊ូតទាំងអស់នៅឆ្នាំ២០២៥ និងបានដាក់ប្រាក់ឧបត្ថម្ភធនយ៉ាងច្រើន ដល់អ្នកដែលទិញរថយន្តអគ្គិសនីថ្មី។ ខណៈដែលរថយន្តអគ្គិសនីមានចំណែកទីផ្សារ ៥០% ក្នុងមួយខែៗ វាធ្វើឱ្យឆ្នាំ២០២០គឺជាឆ្នាំដំបូងបំផុត

    January 6, 2021