autoadmin
  • អន្តរជាតិ

    សារព័ត៌មាន World of Buzz បានចុះផ្សាយនូវអត្ថបទដ៏គួរឲ្យក្តួកក្តុលមួយដែលបានបង្ហាញថា មានលោកគ្រូបង្រៀនម្នាក់សុខចិត្តយកកុំព្យូទ័រទៅបំពេញការដល់លើគ្រែក្នុងមន្ទីរពេទ្យ ហើយគាត់បានបន្តការងាររហូតដល់ដង្ហើមចុងក្រោយនៃជីវិតរបស់គាត់តែម្តង។ លោកគ្រូដែលមានទឹកចិត្តគួរឲ្យគោរពរូបនេះមានឈ្មោះថា Alejandro Navarro តែគេមិនបានដឹងច្បាស់ថា គាត់បង្រៀនមុខវិជ្ជាអ្វី និងនៅសាលាណាមួយនោះទេ។ តាមរយៈសារលើគណនី Facebook មានឈ្មោះថា “Sandra A. Venegas” ដែលត្រូវជាកូនបង្កើតលោកគ្រូបង្រៀនម្នាក់នេះបានឲ្យដឹងថា លោកគ្រូ Alejandro Navarro មានជំងឺត្រូវបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ទាំងដែលរូបគាត់ត្រូវមានកិច្ចការសាលាសំខាន់មួយមិនទាន់បានធ្វើចប់នៅឡើយ នោះគឺការបូកសរុបពិន្ទុប្រលងចុងក្រោយរបស់កូនសិស្សគាត់។ បើគាត់មិនបានធ្វើកិច្ចការនេះទេ កូនសិស្សប្រាកដជាមិនបានដឹងពីលទ្ធផលនៃការសិក្សារបស់ពួកគេថា ជាប់ ធ្លាក់ ឬបានពិន្ទុអាក្រក់ ល្អ យ៉ាងណានោះទេ​ ដូចនេះហើយទើបត្រូវបញ្ចប់ការងារមួយនេះឲ្យខានតែបានបើទោះជាគាត់កំពុងតែសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យក៏ដោយ។ គណនី

    December 23, 2020
  • កូវីដ-១៩

    អាជ្ញាធរនៃប្រទេសឈីលីបានប្រកាសថា យ៉ាងហោចណាស់មានមនុស្សចំនួន ៥៨នាក់ ដែលស្ថិតនៅមូលដ្ឋានយោធាចំនួន ២ នៅទ្វីបអង់តាក់ទិក ឬនៅលើនាវាកងទ័ពជើងទឹក ដែលបានធ្វើដំណើរទៅកាន់ទ្វីបនេះ បានតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 ។ គួរឱ្យដឹងដែរថានេះគឺជាលើកដំបូងបំផុត ដែលទ្វីបអង់តាក់ទិក មានការរាយការណ៍អំពីករណីជំងឺ COVID-19 នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មាន Channel News Asia នៅថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០។ កងទ័ពប្រទេសឈីលីនៅថ្ងៃច័ន្ទទី២១ ខែធ្នូ បានប្រកាសថា មានមនុស្សចំនួន ៣៦នាក់ នៅឯមូលដ្ឋានឧត្តមសេនីយ៍ Bernardo O’Higgins Riquelme ទ្វីបអង់តាក់ទិក បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19

    December 23, 2020
  • អន្តរជាតិ

    ម្តាយរបស់ស្រីអ្នកដំណើរនារីជនជាតិអង់គ្លេសម្នាក់ ដែលបានស្លាប់បាត់បង់ជីវិតក្នុងពេលមកកម្សាន្តនៅលើកោះរ៉ុង ប្រទេសកម្ពុជា បានស្នើសុំឲ្យអាជ្ញាធរកម្ពុជាបើកការស៊ើបអង្កេតជុំវិញករណីស្លាប់របស់កូនស្រីគាត់ម្តងទៀត ដោយសារគាត់មិនជឿថាកូនស្រីរបស់គាត់ជាមនុស្សញៀនថ្នាំអ្វីនោះទេ​ បន្ទាប់ពីលទ្ធផលនៃការពិនិត្យលើសាកសពជនរងគ្រោះកាលពីមុនបង្ហាញថា ក្នុងខ្លួនរបស់នារីរងគ្រោះមានសារធាតុញៀន និងថ្នាំសម្រើបផ្លូវភេទ។ ម្ដាយរបស់នារីរងគ្រោះរូបនេះអះអាងយ៉ាងច្បាស់ថា កាលពីនាងនៅអង់គ្លេស នាងមិនដែលប្រើប្រាស់ថ្នាំញៀនណាមួយនោះទេ ដោយហេតុនេះគាត់សង្ស័យថាមានមនុស្សដាក់ថ្នាំកូនស្រីរបស់គាត់។ នាង Amelia Bambridge ដែលជាជនរងគ្រោះ សូមរម្លឹកជូនថា ស្ត្រីជនរងគ្រោះមានឈ្មោះថា Amelia Bambridge អាយុ ២១ ឆ្នាំ បានកាន់លិខិតឆ្លងដែនសញ្ជាតិអង់គ្លេស ដើម្បីមកដើរកម្សាន្ដតែម្នាក់នៅតំបន់អាស៊ីកាលពីអំឡុងឆ្នាំ២០១៩ កន្លងមកនេះ។ នៅក្នុងខែតុលា ឆ្នាំ២០១៩ នាងបានធ្វើដំណើរទៅដល់កោះរ៉ុង ជាទីកន្លែងដែលនាងបានបាត់ខ្លួន ហើយមួយសប្តាហ៍ក្រោយមកគេបានប្រទះឃើញសាកសពរបស់នាងអណ្តែតនៅលើផ្ទៃទឹកសមុទ្រ ដែលមានចម្ងាយប្រមាណជា ៩៦ គីឡូម៉ែត្រ ពីកន្លែងកើតហេតុ។

    December 23, 2020
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០ បានព្រមានថា លោកមិនចុះហត្ថលេខាលើលិខិតស្នើផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដែលមានទឹកប្រាក់ ៨៩២ ពាន់លានដុល្លារ ដែលរួមបញ្ចូលទាំងថវិកាដែលត្រូវការចាំបាច់សម្រាប់ពលរដ្ឋអាមេរិកនោះទេ ដោយនិយាយថា វាគួរតែត្រូវបានធ្វើការកែសម្រួល ដើម្បីបង្កើនចំនួនទឹកប្រាក់ឱ្យច្រើនជាងនេះ។ ការគំរាមរបស់ប្រធានាធិបតីដែលជិតផុតអាណត្តិរូបនេះ បានបង្កភាពវឹកវរដល់កិច្ចប្រឹងប្រែងទ្វេភាគីនៅក្នុងសភា ក្នុងការផ្តល់ជំនួយដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត COVID-19 ។ លោក ដូណាល់ ត្រាំ បាននិយាយនៅលើបណ្តាញសង្គម Twitter ថា៖«លិខិតស្នើដែលពួកគេគ្រោងនឹងបញ្ជូនមកខ្ញុំវិញ គឺខុសពីការរំពឹងទុក។ វាពិតជាគួឱ្យអាម៉ាស់ណាស់»។ ជម្រាបដែរថាទាំងសមាជិកសភាសហរដ្ឋអាមេរិក និងព្រឹទ្ធសភាបានអនុម័តច្បាប់នោះកាលពីយប់ថ្ងៃច័ន្ទ។ លោកបាននិយាយថា លោកចង់ឱ្យសភាបង្កើនចំនួនទឹកប្រាក់ជំនួយដល់ ២

    December 23, 2020
  • អន្តរជាតិ

    ក្រុមហ៊ុនផលិតឱសថអាឡឺម៉ង់ BioNTech បានលើកឡើងថា ខ្លួនមានទំនុកចិត្តថាវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលខ្លួនបានបង្កើតរួមគ្នាជាមួយក្រុមហ៊ុនអាមេរិក Pfizer នឹងមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺ COVID-19 ទម្រង់ថ្មីនៅក្នុងចក្រភពអង់គ្លេស។ នាយកប្រតិបត្តិក្រុមហ៊ុន BioNTech លោក Ugur Sahin បានថ្លែងទៅកាន់អ្នកសារព័ត៌មានតាមអ៉ីនធរឺណេតកាលពីថ្ងៃអង្គារ ដោយបាននិយាយថា តាមបែបវិទ្យាសាស្ត្រវាទំនងជាវ៉ាក់សាំងនេះ ក៏អាចបង្កើតជាប្រព័ន្ធភាពស៊ាំឆ្លើយតបនឹងវ៉ារ្យង់ថ្មីផងដែរ។ ទោះជាយ៉ាងណាលោកបានបន្ថែមថា ក្រុមហ៊ុនរបស់លោកនឹងត្រូវការប្រហែល ២សប្តាហ៍ ដើម្បីប្រមូលទិន្នន័យបន្ថែម។ លោក Ugur Sahin បាននិយាយផងដែរថា ប្រសិនបើវ៉ាក់សាំងចាំបាច់ត្រូវកែតម្រូវដើម្បីដោះស្រាយជាមួយជំងឺ COVID-19 ប្រភេទថ្មី ក្រុមហ៊ុនរបស់គាត់នឹងអាចធ្វើបានក្នុងរយៈពេលប្រហែល ៦ សប្តាហ៍។ លោក

    December 23, 2020
  • អន្តរជាតិ

    ក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេសកាលពីថ្ងៃច័ន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០ បាននិយាយថា មេរោគ COVID-19 ប្រភេទថ្មី ដែលបានចម្លងយ៉ាងឆាប់រហ័សនៅក្នុងប្រទេសអង់គ្លេស អាចចម្លងទៅកុមារបានយ៉ាងងាយស្រួលដូចជាមនុស្សធំដែរ។ អ្នកវិទ្យាសាស្ត្រមកពីក្រុមប្រឹក្សារដ្ឋស្តីពីការគំរាមកំហែងប្រព័ន្ធដង្ហើមរបស់រដ្ឋាភិបាល (NERVTAG) ដែលកំពុងតាមដានការផ្លាស់ប្ដូរនេះបាននិយាយថា បញ្ហានេះបានក្លាយជាសម្ពាធយ៉ាងខ្លាំងសម្រាប់ភាគខាងត្បូងនៃអង់គ្លេស ហើយឆាប់ៗនេះអាចនឹងដូចគ្នានៅទូទាំងប្រទេស។ លោក Peter Horby សាស្ត្រាចារ្យផ្នែកជំងឺឆ្លងនៅសាកលវិទ្យាល័យ Oxford និងជាប្រធាន NERVTAG បាននិយាយថា៖«ឥឡូវនេះយើងមានទំនុកចិត្តខ្ពស់ថា ប្រភេទថ្មីនេះពិតជាមានការចម្លងច្រើនជាងប្រភេទដទៃទៀត ដែលបច្ចុប្បន្នមាននៅចក្រភពអង់គ្លេស»។ ចំណែកលោក Neil Ferguson ដែលជាសាស្រ្តាចារ្យ និងអ្នកជំនាញផ្នែករោគឆ្លងនៃសាកលវិទ្យាល័យ Imperial College London និងជាសមាជិកនៃ

    December 22, 2020
  • អន្តរជាតិ

    អង្គការសុខភាពពិភពលោកកំពុងវិភាគទៅលើជំងឺ COVID-19 ប្រភេទថ្មី ដែលត្រូវបានគេរកឃើញថា កំពុងរីករាលដាលនៅក្នុងចក្រភពអង់គ្លេស។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទថា៖«ចក្រភពអង់គ្លេសបានរាយការណ៍ពីការប្រភេទជំងឺថ្មីដែលកាន់តែងាយស្រួលឆ្លង ប៉ុន្តែមិនមានភស្តុតាងដែលបង្ហាញថា វាទំនងជាបង្កឱ្យមានជំងឺធ្ងន់ធ្ងរ ឬមរណភាពទេ»។ WHO បាននិយាយថា ប្រភេទថ្មីនេះគឺដូចគ្នានៅក្នុងប្រទេសអូស្ត្រាលី អ៉ីស្លង់ អ៉ីតាលី ហូឡង់ និងដាណឺម៉ាក។ ក្នុងនោះលោកស្រី Maria Van Kerkhove មន្រ្តីបច្ចេកទេសរបស់អង្គការសុខភាពពិភពលោក ដែលទទួលបន្ទុកការឆ្លើយតបនឹងមេរោគឆ្លងបាននិយាយថា ឥឡូវនេះអ្នកវិទ្យាសាស្ត្រកំពុងពិនិត្យមើលការឆ្លើយតបនៃអង្គបដិប្រាណរបស់រាងកាយចំពោះវីរុសថ្មីនេះ។ ចំណែកប្រធានអ្នកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោកលោកស្រី Soumya Swaminathan ក៏បាននិយាយដែរថា ការផ្លាស់ប្តូរមួយចំនួននៃជំងឺ COVID-19 ប្រភេទថ្មីនេះត្រូវបានកត់គេសម្គាល់

    December 22, 2020
  • អន្តរជាតិ

    លោកតា Santa Claus ម្នាក់បានចុះមកចែកកាដូជូនមនុស្សលោកខុសបច្ចេកទេសត្រូវជាប់នៅលើបង្គោលខ្សែរភ្លើងយ៉ាងយូរទម្រាំតែគេជួយសង្គ្រោះយកគាត់ចុះមកដីវិញបាន។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន CNN បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Rio Linda រដ្ឋ California សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃចន្ទ ម្សិលមិញនេះ។ គួរបញ្ជាក់ជូនថា តាមវប្បធម៌របស់ក្រុមអ្នកកាន់សាសនាកាតូលិកនៅក្នុងថ្ងៃទី ២៥ ធ្នូខាងមុខនេះពួកគេនឹងប្រារព្ធពិធីបុណ្យមួយដែលមានឈ្មោះថា Christmas ឬប្រជាពលរដ្ឋខ្មែរនិយមហៅថា បុណ្យណូអ៊ែល ហើយនៅក្នុងពិធីបុណ្យនេះបើតាមជំនឿនិងតាមខ្សែភាពយន្តគឺមានលោកតា Santa Claus ឬលោកតាណូអ៊ែលជិះស្គីរលើទឹកកកនិងហោះហើរគ្រប់ទីកន្លែងដើម្បីចែកស្ករគ្រាប់ឬអំណោយផ្សេងៗទៅប្រជាពលរដ្ឋជាពិសេសគឺក្មេងៗតែម្តង។ យ៉ាងណាក្តីសម្រាប់នៅក្នុងសង្គមជាក់ស្តែងវិញ នាពេលកន្លងមកក៏មានមនុស្សមួយចំនួនបានតែងខ្លួនជាលោកតាណូអ៊ែលដើរតាមផ្លូវសាធារណៈចែកអំណោយដល់ប្រជាពលរដ្ឋផងដែរ ដើម្បីបង្កើតបរិយាកាសរីករាយនៅក្នុងពិធីបុណ្យនិងដើម្បីបួងសួងឲ្យពលរដ្ឋទាំងអស់ជួបតែសំណាងល្អ។ ដោយឡែកនៅក្នុងករណីខាងលើនេះវិញគឺ មានបុរសដែលតែងខ្លួនជាលោកតាណូអ៊ែលម្នាក់ចង់ឲ្យមានកាចាប់អារម្មណ៍ខ្លាំងទើបរូបគាត់សម្រេចលោតចេញពីយន្តខ្នាតតូចមួយគ្រឿងដោយប្រើប្រាស់ឆ័ត្រយោងសម្រាប់ចុះមកទីក្រុងដើម្បីចែកអំណោយជូនប្រជាពលរដ្ឋ តែជាអកុសគាត់ក៏បានជាប់នៅលើបង្គោលខ្សែភ្លើងយ៉ាងយូរទើបក្រុមការងាពន្លត់អគ្គិភ័យអាចជួយយកគាត់ចុះមកដីវិញបាន។ យ៉ាងណាក្តី លោកតាណូអ៊ែលរូបនេះមិនមានរបួសធ្ងន់ធ្ងរនោះទេ៕ អត្ថបទ៖ភក្តី

    December 22, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋាភិបាលថៃបានរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ៤២៧ករណី ដោយក្នុងនោះមានកម្មករចំណាកស្រុកចំនួន ៣៩៧នាក់ ដែលនាំឱ្យករណីសរុបមានដល់ ៥ ៧១៦ ករណី។ ក្នុងចំណោមករណីថ្មីៗនេះ មានករណីក្នុងសហគមន៍យ៉ាងហោចណាស់ ១៦ករណី ដោយមិនគិតពីពលកចំណាក់ស្រុក និងមានករណីចំនួន ១៤ ករណី គឺជាការនាំចូល។ លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 បាននិយាយថា ពលករដែលឆ្លងមេរោគត្រូវបានរកឃើញអំឡុងពេលធ្វើតេស្តទ្រង់ទ្រាយធំ បន្ទាប់ពីការផ្ទុះឡើងនៅខេត្តសាមុតសាខុន។ អ្នកឆ្លងជំងឺក្នុងស្រុកជាពលរដ្ឋថៃចំនួន ១៦នាក់

    December 22, 2020
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយពីសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ស្ថាប័នកងទ័ពថៃបានឲ្យដឹងថា ការបិទច្រកព្រំដែនថៃមិនឲ្យមានពលករចំណាកស្រុកលួចចូលដោយខុសច្បាប់ពិតជាមិនអាចធ្វើបាន ១០០% នោះទេ បើទោះជាអាជ្ញាធរសុខាភិបាលថៃបានចេញមកបញ្ជាក់ថា ករណីចម្លងជំងឺកូវីដ ១៩ ដែលបានផ្ទុះឡើងនៅក្នុងផ្សារលក់បង្គាក្នុងខេត្តសាមុតសាខនមានជាប់ពាក់ព័ន្ធខ្លាំងក្នុងចំណោមក្រុមពលករក៏ដោយ។ ឧត្តមសេនីយ៍ឯក Santipong Thammapiya ដែលជានាយរងសេនាធិការកងទ័ពនិងជាអ្នកនាំពាក្យឲ្យស្ថាប័នកងទ័ពថៃបានឲ្យដឹងថា ក្រុមពលករចំណាកស្រុកខុសច្បាប់ទាំងនោះភាគច្រើនគឺក្រុមពលរដ្ឋមកពីប្រទេសមីយ៉ាម៉ាហើយពួកគេព្យាយាមឆ្លងដែនចូលក្នុងប្រទេសថៃតាមច្រករបៀងក្រៅផ្លូវការជាច្រើនកន្លែងតាមរយៈមេខ្យល់របស់ពួកគេ ហើយព្រំដែនថៃមានប្រវែងរហូតដល់ ៥ ៥២៦ គីឡូម៉ែត្រឯណោះទើបគេពិបាកគ្រប់គ្រងការប៉ុនប៉ងឆ្លងដែនដោយខុសច្បាប់ពីសំណាក់ក្រុមពលករឲ្យបាន ១០០% ណាស់។ អ្នកនាំពាក្យរូបនេះបានបន្តថា ក្រុមពលករចំណាកស្រុកបានត្រៀមខ្លួននិងឃ្លាំមើលក្រុមទាហ៊ានយាមនៅច្រកទ្រំដែនគ្រប់ពេលវេលា ហើយឲ្យតែមានឱកាសអំណោយផលតែបន្តិច ពួកគេនឹងឆ្លងដែនចូលមកភ្លាម ជាក់ស្តែងថ្មីៗទាហ៊ានថៃបានចាប់ខ្លួនពលករចំណាកស្រុកខុសច្បាប់មីយ៉ាន់ម៉ាបានចំនួន ២៧៩ និងបញ្ចូនទៅកាន់ប្រទេសគេវិញ តែពួកគេនៅតែព្យាយាមត្រលប់មកប្រទេសថៃវិញដដែល។ សូមបញ្ជាក់ថា នៅក្នុងរយៈពេលនេះថៃកំពុងរឹតបន្តឹងការឆ្លងដែនចូលខុសច្បាប់ពីសំណាក់ក្រុមពលករជាខ្លាំង ព្រោះករណីផ្ទុះជំងឺកូវីដ ១៩ នៅក្នុងខេត្តសាមុតសាខនត្រូវបានអាជ្ញាធរសុខាភិបាលថៃជឿថា

    December 22, 2020