- autoadmin
- អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃពុធនេះបានរាយការណ៍ថា គណៈរដ្ឋមន្រ្តីថៃកាលពីថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ បានអនុម័តលើល្បឿនកំណត់នៅលើផ្លូវជាតិ និងផ្លូវហាយវ៉េ ឱ្យបានលឿនជាងមុនរហូតដល់ ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង។ អ្នកនាំពាក្យរងរដ្ឋាភិបាលលោកស្រី Traisuree Taisaranakul បាននិយាយថា គណៈរដ្ឋមន្រ្តីកាលពីម្សិលមិញបានអនុម័តជាគោលការណ៍ លើសេចក្តីព្រាងបទបញ្ញត្តិស្តីពីការកំណត់ល្បឿននៅលើផ្លូវហាយវ៉េ ដែលបានស្នើដោយក្រសួងដឹកជញ្ជូន។ បទប្បញ្ញត្តិនេះអាចអនុវត្តបានចំពោះផ្លូវហាយវ៉េ ដែលមានគន្លងយ៉ាងតិច ២ ដែលកំពុងរត់ក្នុងទិសដៅតែមួយ និងមានបរិក្ខារចែកទ្រូងផ្លូវ ជាមួយនឹងរបាំងការពារត្រឹមត្រូវ។ ផ្លូវថ្នល់ក៏មិនត្រូវឱ្យមានចន្លោះណាមួយ ដែលអាចឱ្យអ្នកជិះយានយន្តជិះបកក្រោយ (U-turn) នោះដែរ។ លោកស្រីបាននិយាយថា ការកំណត់ល្បឿនថ្មីត្រូវបានគេរំពឹងថា នឹងធ្វើឱ្យប្រសើរឡើងនូវលំហូរចរាចរណ៍។ ល្បឿនកំណត់សម្រាប់រថយន្តដឹកទំនិញផ្ទុកទម្ងន់លើសពី ២ ២០០ គីឡូក្រាម
December 2, 2020 - អន្តរជាតិ
អគ្គព្រះរាជអាជ្ញានៃសហរដ្ឋអាមេរិក បានឆ្លើយតបលើកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលបដិសេធលទ្ធផលនៃការបោះឆ្នោតកាលពីខែមុន ដោយបាននិយាយថា គ្មានភស្តុតាងបញ្ជាក់ពីការក្លែងបន្លំសន្លឹកឆ្នោតនោះទេ។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Associated Press លោក William Barr បាននិយាយថា ក្រសួងយុត្តិធម៌មិនបានរកឃើញភស្តុតាងណាមួយនៃការលួចបន្លំសន្លឹកឆ្នោតទេ។ ប៉ុន្តែយ៉ាងណាក្រុមអ្នកច្បាប់របស់លោក ដូណាល់ ត្រាំ និយាយថា ខ្លួននឹងបន្តកិច្ចខិតខំប្រឹងប្រែងតាមផ្លូវច្បាប់របស់ខ្លួន។ លោក Barr បាននិយាយថា ក្រសួងយុត្តិធម៌និងសន្តិសុខមាតុភូមិ បានតាមដានរាល់ការអះអាងនៃការក្លែងបន្លំ ប៉ុន្តែគ្មានអ្វីដែលអាចផ្លាស់ប្តូរលទ្ធផលនៃការបោះឆ្នោតនោះទេ។ លោកបានបន្ថែមថា ការអះអាងមួយនៃការក្លែងបន្លំជាប្រព័ន្ធ ដែលជាប់ទាក់ទងនឹងម៉ាស៊ីនដែលអាចបន្លំលទ្ធផលនៃការបោះឆ្នោត គឺគ្មានការបញ្ជាក់ច្បាស់លាស់នោះទេ។ ជម្រាបដែរថាលោក Barr ធ្លាប់ជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីនាពេលកន្លងមក ដោយលោក
December 2, 2020 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger នៅថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ស្ត្រីជនជាតិថៃចំនួន ៣នាក់ ដែលបានលួចឆ្លងចេញចូលតាមព្រំដែនធម្មជាតិ ថៃ-ភូមា ដើម្បីត្រឡប់មកប្រទេសថៃវិញ ដោយមិនបានធ្វើចត្តាឡីស័កត្រឹមត្រូវ ហើយក្រោយមកវិជ្ជមានជាមួយជំងឺ COVID-19 នឹងត្រូវប្រឈមមុខជាមួយនឹងផ្លូវច្បាប់។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Anutin Charnvirakul មានប្រសាសន៍ថា គាត់បានស្នើសុំឱ្យអាជ្ញាធរធ្វើការផ្តន្ទាទោសលើស្ត្រីទាំង ៣នាក់ ឱ្យធ្ងន់ធ្ងរទៅតាមផ្លូវច្បាប់ដែលបានកំណត់។ មិនត្រឹមតែស្ត្រីទាំង ៣ អាចប្រឈមនឹងការចោទប្រកាន់ពីបទចេញចូលខុសច្បាប់ទេ ពួកគេក៏អាចត្រូវបានចោទប្រកាន់ពីបទបង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈ ក៏ដូចជាការបំពានច្បាប់គ្រប់គ្រងការឆ្លងជំងឺ និងក្រឹត្យគ្រាអាសន្នផងដែរ។ លោក Anutin Charnvirakul និយាយថា
December 1, 2020 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider នៅថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងសុខាភិបាលវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ១ កាលពីថ្ងៃច័ន្ទម្សិលមិញនេះ ហើយវាគឺជាលើកដំបូងក្នុងរយៈពេល ៣ខែ ដែលប្រទេសនេះបានរកឃើញករណីឆ្លងជំងឺនៅក្នុងស្រុក។ អ្នកជំងឺម្នាក់នោះជាអ្នកជំងឺលេខ «១៣៤៧» គឺជាគ្រូបង្រៀនភាសាអង់គ្លេស អាយុ ៣២ឆ្នាំ ហើយជាអ្នករស់នៅសង្កាត់ទី៦ នៃទីក្រុងហូជីមិញ។ គាត់បានឆ្លងជំងឺ COVID-19 ពីមិត្តភក្តិរបស់គាត់ម្នាក់ ដែលជាអ្នកបម្រើការលើយន្តហោះ និងរស់នៅក្នុងផ្ទះតែមួយ។ ប្រភពដដែលបាននិយាយថា អ្នកបម្រើការលើយន្តហោះម្នាក់នោះ បានត្រឡប់មកប្រទេសវិញនៅថ្ងៃទី១៤ ខែវិច្ឆិកា និងត្រូវបានបញ្ជូនទៅកន្លែងនៅដាច់ដោយឡែក ដែលរៀបចំដោយ Vietnam Airlines
December 1, 2020 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ សាកសពរបស់ក្មេងស្រីអាយុ ៨ ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញនៅបាតអាំងទឹកក្នុងផ្ទះលំហែរមួយកន្លែងក្នុងតំបន់ Buleleng កោះបាលី ប្រទេសឥណ្ឌូនេស៊ី ដែលហេតុការណ៍នេះបានកើតឡើងដោយសារតែបងស្រីរបស់ជនរងគ្រោះរវល់តែថតវីដេអូសម្រាប់បង្ហោះក្នុងកម្មវិធី TikTok ខ្លាំងពេលរហូតទុកឲ្យប្អូនស្រីលង់ទឹកស្លាប់តែម្នាក់ឯង។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា បងស្រីរបស់ជនរងគ្រោះមានអាយុ ១៧ ឆ្នាំ គឺជាអ្នកឧស្សាហ៍លេង TikTok ម្នាក់ ហើយនៅក្នុងថ្ងៃកើតហេតុ បងស្រីជនរងគ្រោះបានទៅស្នាក់នៅផ្ទះលំហែរដែលជាកន្លែងកើតហេតុចំនួន ២ ថ្ងៃដើម្បីថតវីដេអូ TikTok ជាមួយនឹងមិត្តភក្តិ ២-៣ នាក់ផ្សេងទៀត ដោយគាត់បាននាំប្អូនស្រីដែលជាជនរងគ្រោះទៅជាមួយផង។ ប្រភពខាងលើបានបន្តថា ព្រោះតែរវល់នឹងការថតវីដេអូខ្លាំងពេកបងស្រីរបស់ជនរងគ្រោះក៏បានទុកនាងចោលតែម្នាក់ឯងនៅក្បែរអាងទឹក ហើយជាអកុសលក្មេងស្រីរងគ្រោះក៏បានរអិលដួលបោកក្បាលសន្លប់និងធ្លាក់ចូលទៅក្នុងអាងទឹកតែម្តង។ ព្រោះហេតុផលនេះហើយទើបគេមិនបានឮសំឡេងក្មេងស្រីរងគ្រោះស្រែកឲ្យគេជួយដូចអ្នកលង់ទឹកផ្សេងទៀតឡើយ ហើយប្រមណជា
December 1, 2020 - អន្តរជាតិ
អង្គការសុខភាពពិភពលោកបានជំរុញឱ្យពិភពលោក ធ្វើការកាត់បន្ថយការប្រារព្ធពិធីបុណ្យនៅក្នុងអំឡុងពេលចុងឆ្នាំនេះ ដើម្បីចៀសវាងការរីករាលដាលនៃជំងឺ COVID-19 ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃច័ន្ទ លោក Tedros Adhanom អគ្គនាយកអង្គការសុខភាពពិភពលោក បានជំរុញឱ្យអ្នកដែលមានគម្រោងរៀបចំពិធីណាមួយ មិនគួរមានការរៀបចំ ឬចូលរួមពិធីជប់លៀងធំៗនោះទេ ព្រោះវានឹងធ្វើឱ្យពួកគេប្រឈមនឹងហានិភ័យនៃការឆ្លងវីរុសនេះ។ លោក Tedros បាននិយាយថា៖«ការជួបជុំជាមួយក្រុមគ្រួសារ និងមិត្តភក្តិ គឺមិនសាកសមនឹងធ្វើឱ្យពួកគេ ឬខ្លួនអ្នកប្រថុយនោះទេ។ យើងទាំងអស់គ្នាត្រូវពិចារណាថា តើជីវិតរបស់នរណាដែលយើងកំពុងប្រថុយ ជាមួយនឹងការសម្រេចចិត្តដែលយើងបានធ្វើនេះ»។ ការអំពាវនាវនេះបានកើតឡើងនៅពេលបុណ្យណូអែល និងពិធីបុណ្យចុងឆ្នាំដទៃទៀត កាន់តែខិតជិតមកដល់។ គិតមកត្រឹមថ្ងៃច័ន្ទនេះចំនួនអ្នកឆ្លងជំងឺ COVID-19 ដែលត្រូវបានបញ្ជាក់ជាសកល មានលើសពី ៦២.៩៥ លាននាក់ ខណៈចំនួនអ្នកស្លាប់លើសពី ១.៤៦
December 1, 2020 - កូវីដ-១៩
ចំនួនសរុបនៃអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៦២.៩ លាននាក់ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK នៅថ្ងៃអង្គារនេះ។ យោងតាមទិន្នន័យដែលត្រូវបានចងក្រងដោយសាកលវិទ្យាល័យចនស៍ហបគីនស៍របស់សហរដ្ឋអាមេរិក ការឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកមានចំនួន ៦២ ៩៥៣ ៥៥៦ នាក់ គិតត្រឹមម៉ោង ១៨ និង ០០ ព្រឹកថ្ងៃច័ន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ខណៈចំនួនអ្នកស្លាប់ទូទាំងពិភពលោក ក៏បានកើនឡើងដល់ ១ ៤៦៣ ៣៤៩ នាក់ ផងដែរ។ សហរដ្ឋអាមេរិកនៅតែមានករណីខ្ពស់បំផុតនៅលើពិភពលោក គឺមានការឆ្លងចំនួន ១៣
December 1, 2020 - អន្តរជាតិ
ក្រសួងកសិកម្មជប៉ុននៅថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ នេះបាននិយាយថា «ជំងឺផ្តាសាយបក្សី» ត្រូវបានគេរកឃើញនៅកសិដ្ឋានចិញ្ចឹមសត្វមួយ ក្នុងទីក្រុង Hyuga ខេត្ត Miyazaki នៅលើកោះ Kyushu ។ ខេត្ត Miyazaki នេះផ្ទាល់ គឺជាខេត្តទី៤ របស់ជប៉ុន ដែលកំពុងមានការផ្ទុះឡើងនៃជំងឺផ្ដាសាយបក្សី ខណៈដែលការឆ្លងរាលដាលនេះ គឺជាការឆ្លងដ៏អាក្រក់បំផុតចាប់តាំងពីឆ្នាំ២០១៦។ វាបានចាប់ផ្ដើមផ្ទុះឡើងកាលពីខែមុន នៅក្នុងខេត្ត Kagawa កោះ Shikoku ប៉ុន្តែយ៉ាងណាក្រសួងបាននិយាយថា មិនមានលទ្ធភាពដែលមនុស្សនឹងឆ្លងជំងឺផ្តាសាយបក្សីពីការបរិភោគបក្សី ឬស៊ុតនោះទេ។ មាន់ចំនួន ៤០,០០០ ក្បាល នៅកសិដ្ឋានក្នុងខេត្ត Miyazaki នឹងត្រូវគេសម្លាប់
December 1, 2020 - អន្តរជាតិ
ក្រុមហ៊ុនផលិតឱសថរបស់អាមេរិក Moderna បានដាក់ពាក្យសុំការអនុញ្ញាតឱ្យប្រើជាបន្ទាន់ សម្រាប់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 របស់ខ្លួន បន្ទាប់ពីការសិក្សារបស់ពួកគេមានលទ្ធផលវិជ្ជមាន។ ក្រុមហ៊ុន Moderna បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទ ដោយបានប្រកាសលទ្ធផលនៃការសាកល្បងព្យាបាលដំណាក់កាលទី៣ របស់ខ្លួន ដែលមានការចូលរួមពីអ្នកចូលរួមជាង ៣០,០០០ នាក់។ ក្រុមហ៊ុនបាននិយាយថា ប្រសិទ្ធភាពរបស់វ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 គឺមាន ៩៤.១% ហើយគ្មានការព្រួយបារម្ភអំពីសុវត្ថិភាពធ្ងន់ធ្ងរណាមួយ ត្រូវបានរកឃើញអំឡុងពេលសាកល្បងនោះឡើយ។ ការសាកល្បងដំណាក់កាលចុងក្រោយ ក៏មានពាក់ព័ន្ធនឹងការស៊ើបអង្កេតលើករណីជំងឺ COVID-19 ចំនួន ១៩៦ ករណីផងដែរ ដោយក្នុងនោះមាន ១១ ករណី ត្រូវបានចាក់វ៉ាក់សាំងរបស់ Moderna ហើយ ១៨៥
December 1, 2020 - អន្តរជាតិ
នាយកដ្ឋានដែនសមុទ្រនិងធនធានរបស់ថៃ (DMCR) បានព្រមានដល់ប្រជាជនមិនឱ្យបរិភោគមឹករង្វង់ខៀវ ឬហៅថា Blue-ring ដែលគេយកមកអាំងលក់នោះទេ ព្រោះថាពិសរបស់វាគឺសាហាវណាស់។ មឹករង្វង់ខៀវនេះត្រូវបានគេប្រទះឃើញលក់នៅផ្សារមួយ ក្នុងខេត្ត Pathum Thani ហើយទំព័រហ្វេសប៊ុកផ្លូវការរបស់ DMCR បានសរសេរថា វិទ្យាស្ថានស្រាវជ្រាវ និង នាយកដ្ឋានដែនសមុទ្រនិងធនធាន បានទទួលរបាយការណ៍នេះពីពលរដ្ឋម្នាក់ឈ្មោះថា Jantra Phumphuang ដែលបានឃើញមឹកប្រភេទនេះត្រូវបានដាក់លក់នៅទីផ្សារ។ ទំព័រហ្វេសប៊ុករបស់នាយកដ្ឋានក៏បានបង្ហោះរូបភាពនៃមឹកអាំងជាចង្កាក់ៗ ដែលមានលាយឡំនឹងមឹករង្វង់ខៀវ ដើម្បីដាស់តឿនអ្នកបរិភោគឱ្យពិនិត្យមើលអាហាររបស់ពួកគេឱ្យបានត្រឹមត្រូវ ថាតើមឹកអាំងដែលពួកគេទិញទៅបរិភោគទាំងនោះ ជាមឹកដែលមានស្នាមអុចៗខៀវ និងមានពិសសាហាវ ឬអត់។ ពិសមឹកដែលមានរាងដូចក្នុងរូបនេះគឺសាហាវណាស់ ដែលអាចធ្វើឱ្យមានហានិភ័យដល់ជីវិត ហើយពិសរបស់វាអាចទ្រាំទ្រនឹងកម្ដៅជាង ២០០ អង្សាសេ ដូច្នេះ DMCR
November 30, 2020









