- autoadmin
- អន្តរជាតិ
ថៃ៖ អាជ្ញាធរថៃបានបញ្ជាក់ថា ការប្រើប្រាស់គូប៉ុងសម្រាប់ទិញអាហារដែលមានរូបទាពណ៌លឿងរបស់ក្រុមបាតុករនោះគឺជារឿងខុសច្បាប់ ហើយអ្នកដែលបានបំពាន់ច្បាប់មួយនេះអាចប្រឈមនិងការជាប់គុកជាច្រើនឆ្នាំ និងពិន័យជាប្រាក់រាប់សែនបាតផងដែរ។ គួររម្លឹកជូនថា គូប៉ុងចំនួន ៣ ០០០ សន្លឹកមានរូបទាពណ៌លឿងពាក់មកុដនៅលើក្បាល និងពាក់គ្រឿងឥស្សរិយយសជាច្រើននៅលើខ្លួន ដែលគេមើលឃើញថា ជាការប្រដូចទៅហ្នឹងព្រះមហាក្សត្រថៃនោះ ត្រូវបានគេយកទៅចែកជូនក្រុមបាតករថៃដោយឥតគិតថ្លៃក្នុងអំឡុងពេលពួកគេប្រមូលផ្ដុំគ្នាធ្វើបាតុកម្ម កាលពីល្ងាចថ្ងៃពុធ កន្លងមកនេះ។ គូប៉ុងមួយសន្លឹកមានតម្លៃជាលុយចំនួន ១០ បាត (០.៣៣ ដុល្លារអាមេរិក) ហើយក្រុមបាតុករអាចយកគូប៉ុងនេះ ទៅប្តូរយកភេសជ្ជៈ ឬអាហារផ្សេងៗ ដែលគេបានរៀបចំលក់នៅក្បែរកន្លែងធ្វើបាតុកម្មផងដែរ។ សម្រាប់សកម្មជនថៃ ការចែកជូនគូប៉ុងនេះគឺជាការលើកទឹកចិត្តឲ្យក្រុមបាតុករអាចទទួលបានភេសជ្ជៈ ឬអាហារដោយឥតគិតថ្លៃ បន្ទាប់ពីពួកគេនឿយហត់នឹងការស្រែកតវ៉ា។ យ៉ាងណាក្តីសម្រាប់អាជ្ញាធរថៃបានមើលឃើញថា រូបនៅក្នុងគូប៉ុងមានលក្ខណៈប្រមាថព្រះមហាក្សត្រថៃយ៉ាងខ្លាំង ហើយបើយោងទៅតាមច្បាប់ប្រមាថព្រះជេស្តាព្រះមហាក្សត្រនោះ អ្នកផលិតគូប៉ុងនេះអាចប្រឈមនឹងការជាប់គុកពី ១០-២០
November 28, 2020 - អន្តរជាតិ
អ៉ីរ៉ង់បាននិយាយថា អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរដ៏លេចធ្លោម្នាក់របស់ខ្លួន ត្រូវបានគេធ្វើឃាតនៅថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងការវាយប្រហារទៅលើរថយន្តរបស់គាត់ នៅខាងក្រៅទីក្រុងតេអេរ៉ង់ ហើយខ្លួនបានចោទប្រកាន់ថាអ៉ីស្រាអែលជាអ្នកនៅពីក្រោយរឿងនេះ។ ក្រសួងការពារជាតិអ៉ីរ៉ង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកវិទ្យាសាស្ត្រឈ្មោះ Mohsen Fakhrizadeh បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលក្រុមអ្នកវាយប្រហារបានវាយប្រហាររថយន្តរបស់គាត់ នៅមុនពេលមានការផ្ទុះអាវុធជាមួយក្រុមសន្តិសុខរបស់គាត់។ របាយការណ៍នោះបានបន្ថែមទៀតថា លោក Fakhrizadeh ដែលជាប្រធានអង្គការស្រាវជ្រាវនិងច្នៃប្រតិដ្ឋរបស់ក្រសួង ក្រោយមកត្រូវបានបញ្ជាក់ថាស្លាប់ បន្ទាប់ពីគ្រូពេទ្យមិនអាចធ្វើឱ្យគាត់រស់ឡើងវិញបាន។ ជម្រាបដែរថាលោក Mohsen Fakhrizadeh ត្រូវបានពិពណ៌នាដោយនាយករដ្ឋមន្រ្តីអ៉ីស្រាអែល Benjamin Netanyahu ថាជាបិតានៃកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសអ៉ីរ៉ង់ គាត់បានធ្វើដំណើរតាមរថយន្តមួយនៅជិតក្រុងអាប់សាដ នៃទីក្រុងតេអេរ៉ង់ ក្នុងដាម៉ាវ៉ានខោនធីភាគខាងកើត។ របាយការណ៍របស់ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ស្តីពីការធ្វើឃាតបានពិពណ៌នាគាត់ថាជា៖«អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែររបស់ប្រទេសរបស់យើង» ហើយបាននិយាយថា អ៉ីស្រាអែលមានចិត្តអមិត្តចំពោះលោក។
November 28, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាររបស់សារព័ត៌មានជប៉ុន NHK បានឱ្យដឹងថា អង្គការសុខភាពពិភពលោកបានសង្កត់ធ្ងន់ថា គ្មានភ័ស្តុតាងណាមួយដែលបញ្ជាក់ថា វីរុសកូរ៉ូណា (វីរុសនៃជំងឺ COVID-19) មានដើមកំណើតនៅខាងក្រៅប្រទេសចិននោះទេ។ រំលឹកជូនថាករណីនៃជំងឺ COVID-19 ដំបូងត្រូវបានគេរកឃើញនៅក្នុងទីក្រុងវូហាន របស់ប្រទេសចិន កាលពីដើមខែធ្នូ ឆ្នាំ២០១៩។ ប៉ុន្តែកាលពីដើមខែនេះវិទ្យាស្ថានមួយនៅប្រទេសអ៉ីតាលី ក៏បានចេញផ្សាយលទ្ធផលនៃការសិក្សាមួយដែលបង្ហាញថា វីរុសអាចនឹងត្រូវបានបែកធ្លាយរួចទៅហើយនៅក្នុងប្រទេសអ៉ីតាលី នៅខែកញ្ញា ឆ្នាំ២០១៩។ ថ្វីបើមានការសិក្សាបែបនោះ យ៉ាងណាលោក Michael Ryan ប្រធានកម្មវិធីបន្ទាន់ផ្នែកសុខភាពរបស់អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃសុក្រថា លោកគិតថាវាមិនប្រាកដនោះទេក្នុងការនិយាយថា «ជំងឺនេះមិនបានលេចឡើងនៅក្នុងប្រទេសចិន» នេះបើតាមការធ្វើអត្ថាធិប្បាយរបស់គាត់ នៅពេលឆ្លើយតបទៅអ្នកកាសែតមកពីបណ្តាញព័ត៌មានចិន។ ចំណែកអគ្គនាយកអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បាននិយាយថា ក្រុមអន្តរជាតិមួយនឹងធ្វើដំណើរទៅទីក្រុងវូហាន ដើម្បីរកមើលប្រភពដើមនៃវីរុសនេះ
November 28, 2020 - អន្តរជាតិ
លោក ចូ បៃដិន បានក្លាយជាបេក្ខភាពប្រធានាធិបតីដំបូងគេបង្អស់ ដែលទទួលបានសំឡេងគាំទ្រច្រើនជាង ៨០ លានសន្លឹក ដោយចំនួនសំឡេងគាំទ្រដ៏ច្រើនបំផុតរបស់លោក នៅតែអាចកើនឡើងនៅប៉ុន្មានថ្ងៃខាងមុខទៀត ខណៈសន្លឹកឆ្នោតនៅតែបន្តរាប់នៅទូទាំងប្រទេសនៅឡើយ។ គិតត្រឹមល្ងាចថ្ងៃអង្គារកន្លងទៅ លោក ចូ បៃដិន ទទួលបានសំឡេងគាំទ្រច្រើនជាង ៨០,០១១,០០០ សំឡេង ខណៈប្រធានាធិបតីជិតអស់អាណត្តិលោក ដូណាល់ ត្រាំ ទទួលបានច្រើនជាង ៧៣,៨០០,០០០ នាក់។ សំឡេងគាំទ្ររបស់ប្រធានាធិបតីថ្មីរូបនេះ ធ្វើឱ្យគាត់ក្លាយជាបេក្ខភាពដែលទទួលបានសំឡេងគាំទ្រច្រើនបំផុតលំដាប់ទី២ ក្នុងប្រវត្តិសាស្ត្រអាមេរិក។ លោក ចូ បៃដិន បានឈ្នះសំឡេងប្រតិភូចំនួន ៣០៦ សំឡេង រីឯលោក ដូណាល់
November 27, 2020 - អន្តរជាតិ
ក្រុមហ៊ុន Foxconn បានសម្រេចធ្វើការផ្លាស់ប្តូរទីតាំងផលិតផ្នែកខ្លះនៃឧបករណ៍អេឡិចត្រូនិច iPad និង MacBook ពីប្រទេសចិនទៅកាន់ប្រទេសវៀតណាមហើយ នេះបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Reuters។ ប្រភពបានបានបន្តថា ការសម្រេចធ្វើការផ្លាស់ប្តូរនេះត្រូវបានធ្វើឡើងតាមសំណើរបស់ក្រុមហ៊ុន Apple បន្ទាប់ពីក្រុមហ៊ុនយក្សរបស់អាមេរិកមួយនេះបារម្ភខ្លាចក្រែងសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិកធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនខ្លួន។ គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសមួយនេះបានផ្តើមកើតមានតាំងពីជំនាន់លោក ដូណាល់ ត្រាំ នៅកាន់តំណែជាប្រធានាធិបតីអាមេរិកម្លះ ដោយរដ្ឋបាលអាមេរិកក្រោយការដឹកនាំរបស់លោក ដូណាល់ ត្រាំ បានសម្រេចដំឡើងពន្ធយ៉ាងច្រើនចំពោះផលិតផលចិនដែលត្រូវនាំយកទៅលក់ក្នុងផ្សារអាមេរិក។ ឥរិយាបថនេះមិនត្រឹមតែបានប៉ះពាល់ដល់ផលិតផលចិនប៉ុណ្ណោះទេ តែក្រុមហ៊ុនអាមេរិកមួយចំនួនដែលកំពុងធ្វើការវិនិយោគនៅលើទឹកចិនក៏បានរងនូវផលអវិជ្ជមានផងដែរ។ ជាក់ស្តែងដូចជាក្រុមហ៊ុនផលិតទូរស័ព្ទ Apple Inc, ជាដើម បើទោះជាក្រុមហ៊ុនមួយនេះមានមូលដ្ឋាននៅសហរដ្ឋអាមេរិកក៏ដោយ តែក្រុមហ៊ុន Apple Inc, ត្រូវបញ្ជាទិញគ្រឿងសម្រាប់ដំឡើងផលិតផលខ្លួនពីតាមបណ្តាប្រទេសមួយចំនួនជាពិសេសគឺប្រទេសចិនតែម្តង ព្រោះតែការបញ្ជាទិញគ្រឿងឬឧបករណ៍ផ្សេងៗពីប្រទេសចិនមានតម្លៃថោកជាងការផលិតដោយផ្ទាល់នៅលើទឹកដីអាមេរិក។
November 27, 2020 - កូវីដ-១៩
កូរ៉េខាងត្បូងបានរាយការណ៍ថា ខ្លួនបានបញ្ជាក់ករណីជំងឺ COVID-19 ច្រើនជាង ៥០០ករណី ២ថ្ងៃជាប់ៗគ្នាមកហើយ នៅថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលអាចនិយាយបានថា ជាកម្រិតខ្ពស់មួយក្នុងរយៈពេល ៩ខែ កន្លងមកនេះ។ ប្រទេសនេះកំពុងប្រឈមនឹងរលកនៃការឆ្លងរាលដាលលើកទី៣ នៅទូទាំងប្រទេស ដែលធ្វើឱ្យអាជ្ញាធរប្រញាប់ប្រញាល់ផ្ដល់គ្រែទៅមន្ទីរពេទ្យបន្ថែមទៀត។ លោក Chung Sye-kyun នាយករដ្ឋមន្រ្តីបានថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីការឆ្លើយតបនឹងជំងឺរាតត្បាតថា៖«ស្ថានការណ៍នេះធ្ងន់ធ្ងរ និងធ្ងន់ធ្ងរបំផុត ព្រោះទីក្រុងនិងខេត្តទាំង ១៧ និងជាពិសេសសង្កាត់ទាំង ២៥ ក្នុងទីក្រុងសេអ៊ូល កំពុងរាយការណ៍ពីករណីថ្មីៗ»។ ករណីនៅថ្ងៃសុក្រមានចំនួន ៥៦៩ ដែលត្រូវបានកត់ត្រា ពោលគឺបន្ទាប់ពីខ្លួនបានកត់ត្រាករណីនៅថ្ងៃព្រហស្បតិ៍ចំនួន ៥៨៣នាក់ ដែលជាការកើនឡើងខ្ពស់បំផុតចាប់តាំងពីថ្ងៃទី០៦
November 27, 2020 - អន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបាននិយាយថា មូលនិធិវិនិយោគផ្ទាល់របស់សហព័ន្ធរុស្ស៊ី (RDIF) និងក្រុមហ៊ុនផលិតឱសថឥណ្ឌា Hetero បានព្រមព្រៀងគ្នាផលិតវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ឈ្មោះថា «Sputnik V» ដែលបង្កើតដោយរុស្ស៊ីចំនួនជាង ១០០ លានដូល្លា ក្នុងមួយឆ្នាំលើទឹកដីឥណ្ឌា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ RDIF ដែលបានផ្តល់មូលនិធិដល់ការអភិវឌ្ឍវ៉ាក់សាំងរុស្ស៊ីបាននិយាយថា ផលិតកម្មគ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំក្រោយ។ លោក Kirill Dmitriev ប្រធាន RDIF បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងផ្តល់ឱ្យប្រជាជននៃប្រទេសឥណ្ឌានូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាពនៅក្នុងរយៈពេលដ៏លំបាក នៃការប្រឈមនឹងរោគរាតត្បាតដ៏អាក្រក់ ដែលបានយាយីដល់ពល់រដ្ឋនៅទូទាំងពិភពលោកមិនថាជាឥណ្ឌា។ លោកបានបន្ថែមថា Sputnik V គួរតែក្លាយជាផ្នែកមួយនៃផលប័ត្រវ៉ាក់សាំងថ្នាក់ជាតិរបស់ប្រទេសនីមួយៗ៕ អត្ថបទ៖ លីដា ប្រភព៖
November 27, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថាលោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងចាកចេញពីសេតវិមានប្រសិនបើលោក ចូ បៃដិន ត្រូវបានបញ្ជាក់ជាផ្លូវការថាឈ្នះជាប្រធានាធិបតីអាមេរិកបន្ទាប់ ដោយសំឡេងឆ្នោតពីប្រតិភូ (electoral college)។ ជម្រាបដែរថាលោកប្រធានាធិបតីបដិសេធមិនទទួលយកការបរាជ័យនោះទេ ចាប់តាំងពីការបោះឆ្នោតថ្ងៃទី០៣ ខែវិច្ឆិកា ហើយបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា វានឹងពិបាកក្នុងការទទួលយកការចាញ់នេះ។ លោកក៏បានអះអាងម្តងហើយម្តងទៀតនូវការអះអាងដោយគ្មានភ័ស្តុតាង អំពីការបន្លំសន្លឹកបោះឆ្នោត ខណៈដែលលោកបានចាញ់ក្នុងលទ្ធផល ៣០៦ ទល់នឹង ២៣២ សំឡេង។ ចំនួនសំឡេងឆ្នោតប្រតិភូលើសពី ២៧០ នឹងត្រូវកំណត់ថាឈ្នះ ដូច្នេះមានន័យថាលោក ចូ បៃដិន បានឈ្នះវ៉ាដាច់សំឡេងរបសលោក ដូណាល់ ត្រាំ យ៉ាងច្រើន
November 27, 2020 - អន្តរជាតិ
វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលផលិតឡើងដោយក្រុមហ៊ុន Pfizer សហការជាមួយក្រុមហ៊ុន BioNTech វ៉ាក់សាំងផលិតដោយក្រុមហ៊ុន Moderna សហការជាមួយក្រុមហ៊ុន AstraZeneca និងវ៉ាក់សាំងរបស់ក្រុមហ៊ុនធំៗជាច្រើនទៀតនៅលើពិភពលោក ត្រូវបានគេសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ បើទោះវ៉ាក់សាំងរបស់ក្រុមហ៊ុនផលិតឱសថទាំងនេះទើបមានប្រសិទ្ធជាង ៩០ % ក៏ដោយ។ នៅក្នុងដំណាក់កាលដំបូងនៃការចែកចាយវ៉ាក់សាំងគេបានសង្កេតឃើញថា សហរដ្ឋអាមេរិកនិងបណ្តាប្រទេសមួយចំនួននៅតំបន់អឺរ៉ុបអាចមានឱកាសអាចទទួលបានវ៉ាក់សាំងមុនគេបើធៀបទៅនឹងបណ្តាប្រទេសផ្សេងៗទៀតនៅជុំវិញពិភពលោក។ ដោយហេតុផលនេះហើយទើបសាធារណៈជនជាច្រើនចង់ដឹងថា តើពេលណាទើបបណ្តាប្រទេសនៅតំបន់អាស៊ីអាចទទួលបានវ៉ាក់សាំងនេះមកប្រើប្រាស់? បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ប្រទេសអាស៊ីក៏បានបញ្ជាទិញវ៉ាក់សាំងរាប់លានដូសពីក្រុមហ៊ុនផ្សេងៗតែការទទួលបានវ៉ាក់សាំងនឹងត្រូវធ្វើឡើងជាច្រើនដំណាក់កាលតាមកាលបរិច្ឆេទនិងចំនួនកំណត់ដូចខាងក្រោមនេះ៖ + ប្រទេសអូស្រ្តាលីបានបញ្ជាទិញវ៉ាក់សាំងចំនួន ៣៤ លានដូសពីក្រុមហ៊ុនជាច្រើន ហើយនៅអំឡុងខែមករានិងកុម្ភៈឆ្នាំក្រោយនេះវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ចំនួន ៣,៨ លានដូសនឹងត្រូវដឹកជញ្ជូនទៅដល់ប្រទេសអូស្រ្តាលី។ +
November 27, 2020 - អន្តរជាតិ
ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា បាននិយាយថា លោកនឹងមិនចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នោះទេ ដែលនេះជាការឆ្លើយតបថ្មីមួយ ដោយបានបង្ហាញពីការសង្ស័យរបស់លោក ចំពោះកម្មវិធីចាក់វ៉ាក់សាំងប្រឆាំងជំងឺមួយនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលផ្សាយផ្ទាល់តាមប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើន មេដឹកនាំស្តាំនិយមបានបន្ថែមថា សភាទំនងជាមិនតម្រូវឱ្យប្រជាជនប្រេស៊ីលទាំងអស់ចាក់វ៉ាក់សាំងការពារនោះទេ។ គួឱ្យដឹងដែរថាប្រទេសប្រេស៊ីលមានចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 ខ្ពស់ជាងគេលំដាប់ទី២ នៅលើពិភពលោក ហើយលោក Bolsonaro បាននិយាយសម្រាលស្ថានភាពជាក់ស្ដែងអស់រយៈពេលជាច្រើនខែមកហើយ ទោះបីជាគាត់ផ្ទាល់បានឆ្លងជំងឺកាលពីខែកក្កដាក៏ដោយ។ លោកបាននិយាយថា៖«ខ្ញុំប្រាប់អ្នកទៅចុះ ខ្ញុំនឹងមិនចាក់វាទេ។ វាជាសិទ្ធិរបស់ខ្ញុំ»។ លោកប្រធានាធិបតី Bolsonaro ក៏បានសម្តែងការងឿងឆ្ងល់ចំពោះប្រសិទ្ធភាពនៃការពាក់ម៉ាសផងដែរ ដោយបញ្ជាក់ថាមានភ័ស្តុតាងតិចតួចដែលអាចសន្និដ្ឋានអំពីប្រសិទ្ធភាពនៃម៉ាស់ នៅក្នុងការទប់ស្កាត់ការចម្លងជំងឺ COVID-19 ៕
November 27, 2020









