autoadmin
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ញូវយ៉កប៉ុស្តិ៍ បានឱ្យដឹងថា អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Tel Aviv ប្រទេសអ៉ីស្រាអែល បានផ្លាស់ប្តូរដំណើរការចាស់របស់មនុស្សវ័យចំណាស់ដោយជោគជ័យ តាមរយៈ «ការព្យាបាលដោយអុកស៊ីសែន» នៅក្នុងរបកគំហើញថ្មីមួយ។ ពួកគេបានអះអាងថាការព្យាបាលដោយអុកស៊ីសែន (Hyperbaric Oxygen Therapy) បានផ្លាស់ប្តូររាងកាយរបស់មនុស្សវ័យចំណាស់ក្នុងកម្រិតកោសិកា (cellular level) ធៀបទៅនឹងរបៀបដែលពួកគេក្មេងជាងអាយុបច្ចុប្បន្ន ២៥ឆ្នាំ នៅក្នុងការសិក្សាលើមនុស្សចំនួន ៣៥នាក់ ដែលមានអាយុលើសពី ៦៤ឆ្នាំ និងត្រូវបានបង្ហោះនៅក្នុងទិនានុប្បវត្តិ Aging កាលពីថ្ងៃពុធកន្លងទៅនេះ។ នៅក្នុងការសិក្សានេះ ពួកគេបានដាក់អ្នកចូលរួមវ័យចំណាស់ទាំងនោះនៅក្នុងបន្ទប់មួយរយៈពេល ៩០នាទី ក្នុងមួយថ្ងៃ  ៥ថ្ងៃ ក្នុងមួយសប្តាហ៍ នៅក្នុងរយៈពេល ៣ខែ ហើយបានសិក្សាពីផលប៉ះពាល់របស់វាទៅលើកោសិកាវ័យចំណាស់

    November 23, 2020
  • អន្តរជាតិ

    វៀតណាម៖ បុរសវៀតណាមម្នាក់បានច្រកសាំងចូលដបជាច្រើនដប ហើយដុតគប់ចូលផ្ទះអ្នកជិតខាង បង្កឲ្យមានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅទាំងយប់ ព្រោះតែគាត់ខឹងនឹងអ្នកជិតខាងនោះច្រៀងខារ៉ាអូខេឮៗរំខានគាត់ខ្លាំងពេក។ បើតាមសារព័ត៌មាន Tuoitre News បានឲ្យដឹងថា ហេតុការណ៍នោះបានកើតឡើងនៅម៉ោង ១១ និង ៣០ នាទីយប់ កាលពីថ្ងៃសៅរ៍ ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។ តាមសាក្សីដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលមានការគប់គ្រាប់បែកសាំងបុរសជាអ្នកបង្កហេតុបានសម្តែងនូវការមិនពេញចិត្តជាខ្លាំងចំពោះសំឡេងច្រៀងឡូឡារបស់ក្រុមអ្នកជិតខាង ហើយគាត់ក៏បានស្រែកឲ្យគេឈប់ច្រៀងជាច្រើនដងដែរ តែគ្មានអ្នកណាម្នាក់ចាប់អារម្មណ៍សោះ។ ដោយអត់ទ្រាំនឹងទង្វើអ្នកជិតខាងមិនបាន បុរសជាអ្នកបង្កហេតុក៏បានគប់គ្រាប់បែកសាំងជាច្រើនដបពីផ្ទះជាន់ទី៣ របស់គាត់ចូលទៅរានហាលផ្ទះអ្នកជិតខាងនោះ ហើយភ្លើងក៏ផ្ដើមឆេះ និងបន្តរាលដាលដល់ផ្ទះនៅក្បែរនោះមួយចំនួនទៀតផង។ បុរសជាជនបង្កហេតុត្រូវបានគេដឹងថា មានអាយុ ៦១ ឆ្នាំ ជាមនុស្សចូលចិត្តទទួលទានគ្រឿងស្រវឹងជាប្រចាំ និងជាមនុស្សមានចរិតកាច ឆេវឆាវ និងឆាប់ខឹងផងដែរ។

    November 23, 2020
  • អន្តរជាតិ

    ទីភ្នាក់ងារការពារកុមាររបស់អង្គការសហប្រជាជាតិ «យូនីសេហ្វ» កាលពីថ្ងៃច័ន្ទ ទី២៣ ខែវិច្ឆិកា បាននិយាយថា វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ជិត ២ ពាន់លានដូស នឹងត្រូវបានដឹកតាមផ្លូវទឹក និងផ្លូវអាកាស ទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍នៅឆ្នាំក្រោយ នៅក្នុងប្រតិបត្តិការដ៏ធំសម្បើមមួយ ខណៈមេដឹកនាំពិភពលោកបានសន្យាថា នឹងធ្វើឱ្យការចែកចាយវ៉ាក់សាំងមានភាពស្មើគ្នា។ យូនីសេហ្វបាននិយាយថា ខ្លួនកំពុងធ្វើការជាមួយក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនដឹកជញ្ចូនជាង ៣៥០ ក្នុងការចែកចាយវ៉ាក់សាំង និងស៊ឺរាំងចំនួន ១ពាន់លាន ដល់ប្រទេសក្រីក្រដូចជា៖ ប៊ូរុនឌី អាហ្វហ្គានីស្ថាន និងយេម៉ែន ដែលជាផ្នែកមួយនៃកម្មវិធី COVAX ផ្ដួចផ្ដើមដោយអង្គការសុខភាពពិភពលោក។ លោក Etleva Kadilli

    November 23, 2020
  • អន្តរជាតិ

    អាមេរិក៖ សារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា អាមេរិកសង្ឃឹមនឹងចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងជំងឺកូវីដ ១៩ នៅដើមខែឆ្នូខាងមុខនេះហើយ នេះបើយោងតាមប្រមុខរដ្ឋាភិបាលអាមេរិកជូនដំណឹងកាលពីថ្ងៃអាទិត្យម្សិលមិញ។ ប្រភពខាងលើបានបន្តថា ការចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងនេះគឺជាចំណុចដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នៅអាមេរិក ដែលជាទីកន្លែងមានចំនួនអ្នកឆ្លងច្រើនបំផុតនៅលើពិភពលោក។ តាមគម្រោងអាមេរិកនឹងចាក់វ៉ាក់សាំងក្នុងចំណោមពលរដ្ឋចំនួន ២០ លាននាក់នៅក្នុងខែធ្នូនេះ និង ៣០ លាននាក់ក្នុងមួយខែ នៅខែបន្ទាប់មកទៀត។ បើតាមលោក Moncef Slaoui ប្រធានរដ្ឋបាលចំណីអាហារនិងឱសថអាមេរិកបានប្រាប់ឲ្យដឹងថា បើគ្មានអ្វីប្រែប្រួលទេ ថ្ងៃទី ១១-១២ ខែធ្នូនេះកម្មវិធីចាក់វ៉ាក់សាំងនឹងចាប់ផ្ដើមហើយ តែមកទល់នឹងពេលនេះគេនៅរង់ចាំការអនុញ្ញាតជាផ្លូវការពីរដ្ឋាភិបាលជាមុនសិន។ វ៉ាក់សាំងដែលអាមេរិកគ្រោងនឹងយកមកប្រើប្រាស់នោះគឺជាវ៉ាក់សាំងផលិតដោយក្រុមហ៊ុន Pfizer និង Moderna ដែលត្រូវបានគេអះអាងថា មានប្រសិទ្ធរហូតដល់ ៩៥%ទៅហើយ។

    November 23, 2020
  • អន្តរជាតិ

    រដ្ឋាភិបាលកូរ៉េខាងត្បូងនិយាយថា ខ្លួននឹងរឹតបន្ដឹងបទប្បញ្ញត្តិរក្សាគម្លាតនៅក្នុងតំបន់សេអ៊ូល និងកន្លែងផ្សេងទៀតឱ្យកាន់តែច្រើន ដើម្បីកាត់បន្ថយការឆ្លងជំងឺ COVID-19 ។ រដ្ឋាភិបាលបានធ្វើការប្រកាសកាលពីថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ខណៈដែលប្រទេសនេះបានបញ្ជាក់ថា មានអ្នកឆ្លងថ្មីជាង ៣០០ នាក់ ក្នុងរយៈពេល ៥ ថ្ងៃជាប់ៗគ្នាមកនេះ។ ចាប់ផ្តើមពីថ្ងៃអង្គារការបរិភោគអាហារនៅតាមភោជនីយដ្ឋាន នឹងត្រូវហាមឃាត់ចាប់ពីម៉ោង ៩យប់។ ចំនួនអ្នកចូលរួមក្នុងការប្រមូលផ្តុំណាមួយ និងព្រឹត្តិការណ៍នានា នឹងត្រូវបានកំណត់ត្រឹម ៩៩នាក់ ។ ការចូលរួមមើលកីឡា នឹងត្រូវបានកំណត់ត្រឹម ១០% នៃសមត្ថភាពកន្លែងអង្គុយទស្សនា។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងសុខុមាលភាព លោកស្រី Park Neung-hoo

    November 23, 2020
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ កាលពីប៉ុន្មានថ្ងៃមុននេះអង្គភាពខ្មែណូតបានចុះផ្សាយនូវអត្ថបទមួយដែលបង្ហាញអំពីបុរសកំពូលសំណាងម្នាក់អាចក្លាយខ្លួនជាសេដ្ឋីមួយប៉ប្រិចភ្នែកបន្ទាប់ពីរូបគាត់រើសបានអាចម៌ផ្កាយកម្រមួយដុំមានតម្លៃជិត ២ លានដុល្លារអាមេរិក។ យ៉ាងណាក្តី ពេលនេះឱកាសក្លាយជាសេដ្ឋីនោះបានរលាយបាត់ទៅហើយ បន្ទាប់ពីម្ចាស់អាចម៌មួយរូបនេះបានលក់វាក្នុងតម្លៃត្រឹមតែជាង ១ ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ។ គួររម្លឹកជូនថា ប៉ុន្មានថ្ងៃមុននេះមានអាចម៌ផ្កាយមួយដុំទម្ងន់ជាង ២,២ គីឡូក្រាមបានធ្លាក់មកចំដំបូលផ្ទះរបស់លោក Josua Hutagalung អាយុ ៣៤ ឆ្នាំ ដែលកំពុងរស់នៅលើកោះស៊ូម៉ាត្រានៃប្រទេសឥណ្ឌូនេស៊ី។ តាមការវាយតម្លៃរបស់ក្រុមអ្នកជំនាញផ្នែកអាចម៌ផ្កាយបានឲ្យដឹងថា អាចម៌ផ្កាយមួយដុំនោះអាចមានតម្លៃរហូតដល់ ៧,៦ លានរីងហ្គីត (ជាង ១,៨ លានដុល្លារអាមេរិក) ព្រោះតែវាជាប្រភេទអាចម៌ផ្កាយកម្រដែលមានអាយុកាលរាប់ពាន់លានឆ្នាំ។ យ៉ាងណាក្តី ព្រោះតែមិនស្គាល់ពីប្រភេទអាចម៌ផ្កាយច្បាស់លាស់និងមិនបានដឹងពីតម្លៃរបស់វានោះ លោក Josua Hutagalung បានឲ្យដឹងថា គាត់បានលក់អាចម៌ផ្កាយនោះឲ្យទៅឈ្មួញម្នាក់បានទៅហើយក្នុងតម្លៃត្រឹមតែ

    November 22, 2020
  • កូវីដ-១៩

    ប្រទេសចិនកំពុងចាប់ផ្តើមធ្វើតេស្តទ្រង់ទ្រាយធំលើមនុស្ស ៣លាននាក់ នៅផ្នែកមួយនៃភាគខាងជើងនៃទីក្រុងធានជីន ហើយបានធ្វើតេស្តពលរដ្ឋចំនួន ៤ ០១៥ នាក់ផ្សេងទៀត នៅក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុងសៀងហៃ បន្ទាប់ពីបានរកឃើញករណីជំងឺ COVID-19 ចំនួននៅទីនោះ។ គណៈកម្មការសុខភាពជាតិបានកត់ត្រាករណីឆ្លងក្នុងស្រុកថ្មីចំនួន ៧ នៅថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយក្នុងនោះមាន ៥នាក់ នៅក្រុងធានជីន និង ២ករណី នៅសៀងហៃ។ ទីក្រុងធានជីនកាលពីថ្ងៃសុក្របានរាយការណ៍ពីការឆ្លងក្នុងសហគមន៍ ដែលពាក់ព័ន្ធនឹងបុគ្គល ៤នាក់ ផ្សេងគ្នា និងករណីមួយផ្សេងទៀត។ ជាការឆ្លើយតបអាជ្ញាធរមូលដ្ឋានបានបិទសហគមន៍ដែលជាកន្លែងដែលពួកគេរស់នៅ ក៏ដូចជាមន្ទីរពេទ្យ និងសាលាមត្តេយ្យ។ យោងតាមទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់រដ្ឋាភិបាលក្នុងតំបន់បានឱ្យដឹងថា នៅថ្ងៃសៅរ៍េនះអាជ្ញាធរបានចាប់ផ្តើមធ្វើតេស្តលើប្រជាជនទាំងអស់នៅក្នុងស្រុកប៊ីនហៃ នៃទីក្រុងធានជីង។

    November 21, 2020
  • អន្តរជាតិ

    នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានព្រមានថា ច្បាប់ស្ដីពី​ការ​ប្រមាថ​មហាក្សត្រ (Lèse Majesté Law) នឹងស្ថិតក្នុងចំណោម «ច្បាប់និងមាត្រាទាំងអស់» ដែលត្រូវអនុវត្តប្រឆាំងនឹងក្រុមបាតុករ។ នៅពេលសួរដោយអ្នកសារព័ត៌មាននៅឯវិមានរដ្ឋាភិបាលថា តើមាត្រាទី១១២ នៃក្រមព្រហ្មទណ្ឌ ដែលត្រូវបានស្គាល់ថាជាច្បាប់ស្ដីពី​ការ​ប្រមាថ​មហាក្សត្រនឹងត្រូវយកមកអនុវត្តដែរឬទេ? លោក ប្រាយុទ្ធ បានមានប្រសាសន៍ថា «វាស្ថិតក្នុងចំណោមច្បាប់ទាំងអស់នោះ។ តើអ្នកយល់ពីពាក្យថាច្បាប់ទាំងអស់ទេ?» ដោយផ្អែកលើករណីនានាដែលពាក់ព័ន្ធនឹងការប្រមាថរបបរាជានិយម លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា៖«រដ្ឋាភិបាលត្រូវតែចាត់វិធានការយ៉ាងឆាប់រហ័ស ពីព្រោះប្រជាជនជាច្រើនបានបញ្ចេញមតិលើបញ្ហានេះ ហើយប្រជាជនទូទាំងប្រទេសមិនអាចទទួលយកបានទេ»។ កាលពីថ្ងៃព្រហស្បតិ៍លោក ប្រាយុទ្ធ ក៏បានប្រកាសដែរថា «ច្បាប់និងមាត្រាទាំងអស់» នឹងត្រូវបានអនុវត្តប្រឆាំងនឹងក្រុមអ្នកតវ៉ាដែលរំលោភច្បាប់។ ប៉ុន្តែកាលពីដើមឆ្នាំលោកបាននិយាយថា មាត្រា ១១២ នៃក្រមព្រហ្មទណ្ឌមិនទាន់ត្រូវបានប្រើទេ តាមការស្នើសុំរបស់ព្រះមហាក្សត្រថៃ។ លោកក៏បានផ្តល់ការព្រមានជាថ្មីម្ដងទៀត

    November 21, 2020
  • អន្តរជាតិ

    វៀតណាម៖ ការសាក់រូបដែលមានអត្ថន័យបង្ហាញនូវសេចក្តីស្រលាញ់ចំពោះអ្នកណាម្នាក់ ឬជាអនុស្សាវរីយ៍នៃសេចក្តីស្នេហាដ៏ជ្រាលជ្រៅមួយនោះបានក្លាយជារឿងពេញនិយមមួយនៅក្នុងចំណោមយុវវ័យនាពេលបច្ចុប្បន្ននេះ។ យ៉ាងណាក្តី ពេលខ្លះក្រុមយុវជនទាំងនោះក៏ត្រូវប្រញាប់រត់ទៅលុបសាក់ទាំងនោះចោលវិញភ្លាមផងដែរ បន្ទាប់ពីស្នេហារបស់ពួកគេបានឈានដល់ទីបញ្ចប់។ ជាក់ស្តែងសារព័ត៌មាន World of Buzz បានចុះផ្សាយនូររឿងដ៏ហួសចិត្តមួយគឺ មានយុវជនវៀតណាមម្នាក់បានរត់ទៅលុបសាកដែលជាឈ្មោះមិត្តស្រីរបស់គេទាំងទឹកមុខក្រៀមក្រំ បន្ទាប់ពីការចាក់សាក់បានត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ។ ​ ប្រភពខាងលើបានបន្តថា យុវជនវៀតណាមរូបនេះមានអាយុ ១៦ ឆ្នាំ ហើយកាលពីពេលថ្មីៗនេះរូបគេបានផ្តើមបង្កើតទំនាក់ទំនងស្នេហាជាមួយយុវតីម្នាក់ដែលមានអាយុស្រករគ្នា ដែលជាស្នេហាដំបូងរបស់គេផងដែរ។ ការជួបគ្នាលើកទីមួយភាគីខាងប្រុសបានសួរឈ្មោះខាងស្រីយ៉ាងច្បាស់និងសម្រេចសាកឈ្មោះនោះនៅលើដៃរបស់គេតែម្តង ដើម្បីបញ្ជាក់ពីសេចក្តីស្រលាញ់របស់គេ។ មុនពេលចាក់សាក់ទាំងមិត្តភក្តិនិងខាងវិចិត្រករសាក់រូបបានឃាត់ថា កុំទាន់អាលចាក់ឈ្មោះដូចនេះអី ចាំស្នេហាច្បាស់លាស់សិនទៅចាំចាក់ទើបជារឿងល្អ តែរូបគេមិនស្ដាប់តាមឡើយនិងជំនះចាក់ឈ្មោះនោះទាល់តែបាន។ មួយសប្តាហ៍ក្រោយមកយុវជនវៀតណាមរូបនេះក៏បានត្រលប់ទៅកន្លែងចាក់សាក់វិញ និងសុំលុបសាក់នោះចេញពីដៃ ព្រោះតែរូបគេបានបែកគ្នាជាមួយនិងមិត្តស្រី ហើយគេក៏មិនចង់ឃើញឈ្មោះនេះទៀតដែរ។ សូមបញ្ជាក់ថា ការលុបសាក់មានតម្លៃខ្ពស់ជាងចាក់សាក់ទៅទៀតព្រោះវាលំបាកជាង ហើយចំពោះការឈឺចាប់វិញក៏ខ្លាំងជាងពេលចាក់ដែរ៕ អត្ថបទ៖ភក្តី

    November 21, 2020
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ សត្វសេកជាង ៧០ក្បាល ដែលគេបានចាប់ដាក់នៅក្នុងដបប្លាស្ទិក និងមាន​បំណងចង់នាំយកទៅលក់នៅក្នុងទីផ្សារងងឹតនោះ ត្រូវបានគេរកឃើញនៅលើនាវាដឹកទំនិញមួយគ្រឿងនៅឯតំបន់ Papua នៃប្រទេសឥណ្ឌូនេស៊ី។ ការរកឃើញនេះបានកើតឡើងបន្ទាប់ពីក្រុមអ្នកបម្រើការងារនៅលើនាវាបានឮសំឡេងសត្វស្រែកចេញពីប្រអប់ធំមួយ ហើយដោយមានចម្ងល់ពួកគេក៏បានបើកប្រអប់នោះមើល និងប្រទះឃើញមានសត្វសេកចំនួន ៧៤ ក្បាល ដែលគេបានចាប់ដាក់នៅក្នុងដបបា្លស្ទិក ហើយនៅក្នុងនោះមានសេកចំនួន ១០ ក្បាល បានថប់ដង្ហើមងាប់បាត់ទៅហើយ។ បើតាមប៉ូលិសជំនាញបានឲ្យដឹងថា សេកទាំងនេះជាប្រភេទសេកកម្រដែលមានដើមកំណើតនៅក្នុងប្រទេសញ៉ូហ្គីណេ និងជាប្រភេទបក្សីដែលមានតម្លៃខ្ពស់ផងដែរនៅក្នុងទីផ្សារទិញដូរសត្វខុសច្បាប់។យ៉ាងណាក្តី គេមិនបានដឹងច្បាស់ទេថាជនខិលខូចមានបំណងចង់នាំយកសត្វសេកទាំងនេះទៅលក់នៅកន្លែងណាមួយឲ្យប្រាកដ ហើយអ្នកដែលនៅពីក្រោយការរត់ពន្ធសត្វសេកនេះពិតប្រាកដក៏មិនទាន់ត្រូវបានគេរកឃើញដែរ។ តាមរបាយការណ៍ដែលគេធ្លាប់ទទួលបានកន្លងមកប្រភេទបក្សីកម្រ និងជិតផុតពូជមួយចំនួនមានតម្លៃខ្ពស់ណាស់ ដូចជាសេកប្រភេទ Palm Cockatoo របស់អូស្ត្រាលីមួយក្បាលអាចមានតម្លៃដល់ ៣០ ០០០ ដុល្លារអាមេរិកឯណោះ៕ អត្ថបទ៖ ភក្តី

    November 21, 2020