- autoadmin
- អន្តរជាតិ
ប្រទេសជប៉ុនបានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ថ្មីច្រើនជាង ២ ០០០ ករណី នៅថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលជាការឆ្លងក្នុងចំនួនច្រើនលើកដំបូងបំផុត ចាប់តាំងពីប្រទេសនេះមានការផ្ទុះឡើងនៃជំងឺ COVID-19 ខណៈទីក្រុងតូក្យូក៏បានបញ្ជាក់ពីកំណត់ត្រាប្រចាំថ្ងៃខ្ពស់បំផុតមួយ នៅក្នុងអ្វីដែលអ្នកជំនាញនិយាយថា អាចជារលកទី៣ នៃការរាតត្បាតជំងឺនៅក្នុងប្រទេសនេះ។ មុនថ្ងៃពុធនេះករណីឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃនៅក្នុងប្រទេសជប៉ុនបានហក់ឡើងខ្ពស់រយៈពេល ៣ថ្ងៃ ជាប់ៗគ្នារហូតដល់ថ្ងៃសៅរ៍ ដោយតួលេខខ្ពស់បំផុតឡើងដល់ ១ ៧៣៧ នាក់ នៅថ្ងៃនោះ។ ប្រភពពីរដ្ឋាភិបាលក្នុងតំបន់បាននិយាយថា ទីក្រុងតូក្យូក៏បានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៤៩៣ ករណី ខណៈដែលរដ្ឋាភិបាលត្រៀមនឹងបង្កើនស្ថានភាពអាសន្នសម្រាប់ជំងឺដល់កម្រិតទី៤
November 18, 2020 - អន្តរជាតិ
មន្រ្តីម្នាក់បាននិយាយថា រដ្ឋាភិបាលថៃនឹងពន្យារភាពអាសន្នទូទាំងប្រទេស រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ដើម្បីការពារការកើតមានឡើងវិញនៃជំងឺ COVID-19 ក្នុងអំឡុងពេលនៃការធ្វើដំណើរទៅមកនាឱកាសឆ្នាំថ្មីខាងមុខនេះ។ លោក Taweesilp Witsanuyotin អ្នកនាំពាក្យរបស់គណៈកម្មាធិការ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងបាងកកនៅថ្ងៃពុធនេះថា កិច្ចប្រជុំមួយនៃក្រុមការងារជំងឺ COVID-19 ដឹកនាំដោយនាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា បានអនុម័តលើការពន្យារពេលនេះ ដើម្បីជួយអាជ្ញាធរអនុវត្តការដាក់នៅដោយឡែកយ៉ាងចាំបាច់។ ការពន្យាពេលដែលរំពឹងថានឹងត្រូវបានអនុម័តដោយគណៈរដ្ឋមន្រ្តីនៅសប្តាហ៍ក្រោយ នឹងក្លាយជាការពន្យារលើកទី៨ ចាប់តាំងពីការអនុវត្តដំបូងនៅក្នុងខែមីនា។ អាជ្ញាធរបានបន្ធូរបន្ថយវិធានការទប់ស្កាត់មេរោគជាបណ្តើរៗក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ ដើម្បីអនុញ្ញាតឱ្យអាជីវកម្មបើកដំណើរការឡើងវិញពេញលេញ និងភ្ញៀវខ្លះបានវិលត្រឡប់មកវិញ។ ថ្វីបើពេលនេះប្រទេសថៃបានគ្រប់គ្រងការឆ្លងជំងឺ COVID-19 នៅក្នុងសហគមន៍មែនពិត ប៉ុន្តែសេដ្ឋកិច្ចរបស់ប្រទេសបានធ្លាក់ចុះ ដោយសារតែវិស័យនាំចេញ និងទេសចរណ៍ ដែលជាវិស័យសំខាន់បំផុតទាំង ២
November 18, 2020 - អន្តរជាតិ
មន្រ្តីសុខាភិបាលចិននៅថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បាននិយាយថា បុគ្គលិកស្តុកអាហារកកចំនួន ២នាក់ នៅក្នុងទីក្រុងកំពង់ផែ Tianjin បានឆ្លងជំងឺ COVID-19 ខណៈប្រទេសចិនកំពុងផ្តោតការយកចិត្តទុកដាក់លើការនាំចូល បន្ទាប់ពីមានការផ្ទុះមួយចំនួនដែលទាក់ទងនឹងអាហារកក។ កម្មករបាននិងកំពុងពិនិត្យតាមដានការនាំចូលយ៉ាងយកចិត្តទុកដាក់នៅទូទាំងប្រទេស ដោយសារថាប្រទេសនេះបានធ្វើឱ្យជំងឺ COVID-19 ស្ថិតក្រោមការគ្រប់គ្រងជាយូរមកហើយ ប៉ុន្តែករណីថ្មីៗច្រើនតែមានការទាក់ទងជាមួយនឹងអាហារកកដែលនាំចូលពីបរទេស។ នៅទីក្រុងវូហាន ជាកន្លែងដែលជំងឺ COVID-19 បានលេចចេញដំបូងគេកាលពីចុងឆ្នាំមុន អាជ្ញាធរនៅទីនោះបាននិយាយថា ពួកគេបានរកឃើញដានជំងឺនៅលើសាច់គោដែលនាំចូលពីប្រេស៊ីល។ ទីក្រុងចំនួន ៤ បន្ថែមទៀត ក៏បានរាយការណ៍កាលពីសប្តាហ៍មុនថា សំណាកដែលបានមកពីចំណីអាហារនាំចូលរួមមាន៖ សាច់ជ្រូកកកមកពីអាហ្សង់ទីន និងត្រីមីកមកពីឥណ្ឌា សុទ្ធតែបានធ្វើតេស្តវិជ្ជមានជាមួយជំងឺទាំងអស់។ មន្ត្រីគយនៅទូទាំងប្រទេសបានធ្វើតេស្តសំណាកច្រើនជាង ៨០០
November 18, 2020 - អន្តរជាតិ
ថៃ៖ កាលពីថ្ងៃអង្គារម្សិលមិញនេះគណៈរដ្ឋមន្ត្រីបានអនុម័តថវិកាចំនួន ៦ ពាន់លានបាត (ជាង ១៩៨ លានដុល្លារអាមេរិក) សម្រាប់បញ្ជាទិញវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ២៦ លានដូសពីក្រុមហ៊ុន AstraZeneca របស់ប្រទេសអង់គ្លេស នេះបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ ។ សូមបញ្ជាក់ថា ក្រុមហ៊ុនផលិតឱសថ AstraZeneca គឺជាក្នុងក្រុមហ៊ុនមួយនៅក្នុងចំណោមក្រុមហ៊ុនធំៗជាច្រើនទៀតដូចជាក្រុមហ៊ុន Pfizer និង Moderna ដែលមានសមត្ថភាពខ្ពស់ជាងគេក្នុងការផលិតវាក់សាំង ពោលគឺគិតមកទល់នឹងពេលនេះវ៉ាក់សាំងរបស់ក្រុមហ៊ុនទាំងនេះមានប្រសិទ្ធភាពរហូតដល់ជាង ៩០% ហើយ។ លោក Anucha Burapachaisri អ្នកនាំពាក្យរដ្ឋាភិបាលថៃបានឲ្យដឹងថា ថវិកាដែលត្រូវបានអនុម័តខាងលើនេះគឺជាផ្នែកមួយនេះនៃកញ្ចប់ថវិកាដែលរដ្ឋាភិបាលបានបម្រុងទុកសម្រាប់ចាយវាយពេលមានអាសន្នបន្ទាន់បង្កឡើងដោយវិបត្តិនៃជំងឺកូវីដ ១៩ ឬសម្រាប់ទិញវ៉ាក់សាងចែកជូនប្រជាពលរដ្ឋជាដើម។ លោកបានបន្តថា ថវិកាទាំង
November 18, 2020 - អន្តរជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិកនិយាយថា សហរដ្ឋអាមេរិកនឹងកាត់បន្ថយចំនួនកងទ័ពនៅអាហ្វហ្គានីស្ថាន និងអ៉ីរ៉ាក់មកនៅត្រឹមប្រមាណ ២ ៥០០នាក់ នៅពាក់កណ្តាលខែមករា។ រដ្ឋមន្រ្តីការពារជាតិស្តីទីលោក Christopher Miller បាននិយាយកាលពីថ្ងៃអង្គារថា ការផ្លាស់ប្តូរនេះនឹងអនុវត្តតាមបទបញ្ជារបស់ប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងការផ្លាស់ប្តូរកងកម្លាំងអាមេរិកនៅក្នុងប្រទេសទាំងពីរ។ លោក Miller បាននិយាយថា ការកាត់បន្ថយចំនួនកងទ័ពនឹងត្រូវបញ្ចប់នៅថ្ងៃទី១៥ ខែមករា។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនិយាយថា ទាហានអាមេរិកប្រហែល ៤ ៥០០ នាក់ ស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និង ៣ ០០០ នាក់នៅក្នុងប្រទេសអ៉ីរ៉ាក់។ ជម្រាបដែរថាលោក ដូណាល់ ត្រាំ ធ្លាប់បាននិយាយម្តងហើយម្តងទៀតថា លោកនឹងនាំទាហានអាមេរិកពីបរទេសមកចូលស្រុកវិញ។
November 18, 2020 - អន្តរជាតិ
ប្រធានាធិបតីនៃប្រទេសរុស្ស៊ីលោក វ្លាឌីមៀ ពូទីន កាលពីថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា បានអំពាវនាវឱ្យមានការខិតខំរួមគ្នាមួយនៅក្នុងបណ្តាប្រទេស BRICS ស្តីពីការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ខណៈដែលគាត់បានស្នើឱ្យវ៉ាក់សាំង Sputnik V ដែលរុស្ស៊ីជាអ្នកបង្កើននិងចុះបញ្ជីដំបូងគេ អាចត្រូវបានផលិតនៅក្នុងប្រទេសឥណ្ឌា និងប្រទេសចិន។ រលឹកដែរថាគិតមកទល់ពេលនេះប្រទេសរុស្ស៊ីបានចុះបញ្ជីវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ចំនួន ២ ហើយវ៉ាក់សាំងទី៣ ក៏គ្រោងនឹងចុះបញ្ជីនៅចុងឆ្នាំនេះផងដែរ។ ថ្លែងតាមរយៈវីដេអូពីចម្ងាយទៅកាន់មេដឹកនាំរបស់បណ្ដាប្រទេស BRICS លោក វ្លាឌីមៀ ពូទីន បានមានប្រសាសន៍ថា៖«យើងជឿជាក់ថាវាមានសារៈសំខាន់ក្នុងការពន្លឿនការបង្កើតមជ្ឈមណ្ឌល សម្រាប់ការអភិវឌ្ឍនិងស្រាវជ្រាវវ៉ាក់សាំងនៅក្នុងបណ្ដាប្រទេសរបស់ BRICS ដែលយើងបានព្រមព្រៀងធ្វើកាលពី ២ឆ្នាំមុន តាមគំនិតផ្តួចផ្តើមរបស់មិត្តអាហ្វ្រិកខាងត្បូង»។ លោកបាននិយាយថា ប្រទេសរុស្ស៊ីនឹងធ្វើការសាកល្បងគ្លីនិករួមគ្នាជាមួយប្រទេសឥណ្ឌា
November 18, 2020 - កូវីដ-១៩
យោងតាមសារព័ត៌មានប្រចាំថ្ងៃ Nikkei នៅថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានរាយការណ៍ថា ទីក្រុងតូក្យូកំពុងត្រៀមបង្កើនកម្រិតប្រកាសអាសន្នលើជំងឺ COVID-19 របស់ខ្លួនដល់កម្រិតខ្ពស់បំផុតទី៤ ខណៈចំនួនករណីវិជ្ជមាននៅក្នុងរាជធានីបានកើនឡើងជាបន្ដបន្ទាប់។ ដោយដកស្រង់ប្រភពដែលមិនបញ្ចេញឈ្មោះជាច្រើនបាននិយាយថា ដើម្បីជាផ្នែកមួយនៃការទប់ស្កាត់ការរាលត្បាតជំងឺ រដ្ឋាភិបាលក្រុងកំពុងពិចារណាស្នើសុំឱ្យអាជីវកម្មមួយចំនួន ឱ្យកាត់បន្ថយពេលវេលាធ្វើការរបស់ពួកគេម្តងទៀត។ សេចក្តីប្រកាសនឹងធ្វើនៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែអាជ្ញាធរក្រុងតូក្យូមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។ ទីក្រុងតូក្យូធ្លាប់បានបន្ទាបកម្រិតប្រកាសអាសន្នដល់កម្រិតទី២ នៅថ្ងៃទី១០ ខែកញ្ញា បន្ទាប់ពីចំនួននៃការឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃបានធ្លាក់ចុះពីកម្រិតកំពូលនៃករណីឆ្លងចំនួន ៤០០ករណី កាលពីនៅរដូវក្តៅកន្លងទៅ។ ទោះយ៉ាងណាចាប់តាំងពីដើមខែនេះ ការឆ្លងមេរោគប្រចាំថ្ងៃបានកើនឡើងខ្ពស់ ដែលឈានដល់កម្រិតអាសន្នទី៣ ជាមួយនឹងករណីចំនួន ៣៩៣ ត្រូវបានរាកការណ៍កាលពីសប្តាហ៍មុន។ ទោះយ៉ាងណាជប៉ុននៅមានការឆ្លង និងការស្លាប់តិចជាងនៅក្នុងបណ្តាប្រទេសលោកខាងលិច ដោយមានករណីវិជ្ជមានប្រហែល
November 18, 2020 - អន្តរជាតិ
ចិន៖ សារព័ត៌មាន South China Moring Post បានចុះផ្សាយនូវអត្ថបទដែលជាការរកឃើញថ្មីមួយបង្ហាញថា អ្នកបើកបរថយន្តនៅក្នុងទីក្រុងប៉េកាំងជាច្រើនបានចំណាយលុយរៀបការក្លែងក្លាយដើម្បីមានសិទ្ធទទួលបានស្លាកលេខរថយន្តដោយស្របច្បាប់។ មុននឹងឈានដល់ខ្លឹមសារសំខាន់នៃប្រធានបទខាងលើនេះ សូមបញ្ជាក់ជូនប្រិយមិត្តឲ្យដឹងថា នៅក្នុងទីក្រុងជាច្រើននៃប្រទេសចិនការស្នើសុំស្លាកលេខរថយន្តដើម្បីឲ្យរថយន្តមានភាពស្របច្បាប់ក្នុងការប្រើប្រាស់នោះមិនមែនជារឿងងាយស្រួលនោះទេ។ គោលបំណងនៃការរឹតបណ្ដឹងនេះក៏ព្រោះតែរដ្ឋាភិបាលចិនចង់កាត់បន្ថយចំនួនអ្នកប្រើប្រាស់រថយន្តឲ្យមានចំនួនតិចដែលជាផ្នែកមួយជួយទប់ស្កាត់ការបំពុលបរិស្ថាន កាត់បន្ថយផ្សែងកខ្វក់នៅក្នុងទីក្រុង និងសម្រួលដល់ការកកស្ទះចរាចរណ៍។ តាមរបាយការណ៍បានបង្ហាញថា សម្រាប់ស្លាកលេខរថយន្តប្រើប្រាស់សាំងមួយលេខអាចមានអ្នកដាក់ពាក្យស្នើសុំរហូតដល់ទៅ ៣ ០០០ នាក់ ហើយចំពោះស្លាកលេខរថយន្តដើរដោយថាមពលអគ្គិសនីមួយវិញអ្នកដាក់ពាក្យស្នើសុំម្នាក់អាចរង់ចាំដល់រយៈពេល ៩ ឆ្នាំឯណោះទើបអាចទទួលវាបាន។ យ៉ាងណាក្តី នៅចំពោះមុខស្ថានភាពតឹងរឹងនេះអាជ្ញាធរចិនក៏បានដាក់ចេញនូវវិធានការអនុគ្រោះមួយចំនួនផ្សេងទៀតផងដែរ ដូចការដេញថ្លៃយកស្លាកលេខ ការចាប់ឆ្នោតកាលពីឆ្នាំ ២០១១ និងការអនុវត្តច្បាប់នៃពីការផ្ទេរកម្មសិទ្ធិពីប្តីទៅប្រពន្ធ ឬពីប្រពន្ធទៅប្តីក្រោយការលែងលះគ្នាជាដើម។ ផ្អែកទៅលើច្បាប់នៃការផ្ទេរកម្មសិទ្ធិរវាងប្តីប្រពន្ធរួមផ្សំជាមួយនឹងកត្តាអនុគ្រោះសម្រាប់មនុស្សស្រីក្នុងការដាក់ពាក្យស្នើសុំស្លាកលេខរថយន្ត វប្បធម៌នៃការរៀបការក្លែងក្លាយក៏បានកើតមានឡើង តាមរយៈក្រុមបុរសបង់ប្រាក់ក្រៅផ្លូវការមួយចំនួនដើម្បីរៀបការក្លែងក្លាយជាមួយស្រ្តីណាម្នាក់តែជាការរៀបការស្របច្បាប់ ហើយបន្ទាប់មកពួកគេក៏ធ្វើការលែងលះគ្នាវិញដោយភាគីខាងស្រីសម្រេចផ្ទេរសិទ្ធិប្រើប្រាស់ស្លាកលេខរថយន្តមួយទៅកាន់ភាគីខាងបុរស។ ចំពោះតម្លៃនៃការរៀបការក្លែងក្លាយវិញមិនថោកនោះទេដោយជាមធ្យមសម្រាប់បុរសណាដែលចង់បានស្លាកលេខរថយន្តស៊ីសាំងគឺត្រូវចំណាយប្រាក់ចំនួន ១៦០
November 18, 2020 - អន្តរជាតិ
ភាពតានតឹងកំពុងកើនឡើងនៅក្នុងប្រទេសថៃ នៅមុនពេលសមាជិកសភានឹងធ្វើការបោះឆ្នោតលើសំណើមួយ ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ប្រទេសនៅថ្ងៃពុធនេះ។ សភារបស់ថៃកាលពីថ្ងៃអង្គារបានចាប់ផ្តើមការជជែកពិភាក្សាលើសេចក្តីព្រាងវិសោធនកម្មចំនួន ៧ នៅក្នុងសម័យប្រជុំរយៈពេល ២ថ្ងៃ របស់ខ្លួន ខណៈក្រុមបាតុករវ័យក្មេងគាំទ្រសំណើរបស់ក្រុមស៊ីវិល ដែលពួកគេស្វែងរកការដកហូតមាត្រាក្រម ដែលបានផ្តល់អំណាចយោធានៅក្នុងនយោបាយ ក៏ដូចជាធ្វើកំណែទម្រង់រាជាធិបតេយ្យ។ ប៉ុន្តែយ៉ាងណាសមាជិកសភាខ្លះរួមទាំងសមាជិកសភានៃគណបក្សកាន់អំណាច មានការស្ទាក់ស្ទើរចំពោះការធ្វើកំណែទម្រង់ចំពោះរបបរាជានិយម។ ក្រុមបាតុករបានប៉ុនប៉ងហែក្បួនឆ្ពោះទៅវិមានរដ្ឋសភា ដើម្បីតវ៉ាប្រឆាំងនឹងគណបក្សកាន់អំណាចកាលពីថ្ងៃអង្គារម្សិលមិញនេះ។ ចំណែកខាងប៉ូលីសបានដាក់របាំងថ្មនិងលួសបន្លា ហើយបានបាញ់ទៅលើបាតុករដោយប្រើកាណុងបាញ់ទឹក ដើម្បីបំបែកហ្វូងអ្នកតវ៉ា។ ក្រុមរាជានិយមមួយក្រុមដែលពាក់អាវពណ៌លឿងក៏បានចូលរួម ហើយបានរុញក្រុមបាតុករ ក៏ដូចជាការប៉ះទង្គិចគ្នាផ្សេងៗទៀត។ អាជ្ញាធរមូលដ្ឋាននិយាយថា មនុស្សយ៉ាងតិច ៤១នាក់ បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នានេះ ខណៈដែលខាងបាតុករប្ដេជ្ញាថា ពួកគេនឹងធ្វើមហាបាតុកម្មជាថ្មីទៀត៕ អត្ថបទ៖ លីដា ប្រភព៖ NHK
November 18, 2020 - អន្តរជាតិ
ថៃ៖ ពលករចំណាកស្រុកខុសច្បាប់ចំនួន ៨ នាក់ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងបាងកក ប្រទេសថៃ ក្នុងពេលដែលអាជ្ញាធរអនុវត្តវិធានការទប់ស្កាត់ពលករខុសច្បាប់ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ ១៩ ។ បើតាមលោក Pakkhapong Sai-ubon អ្នកនាំពាក្យនៃការិយាល័យអន្តោប្រវេសន៍ប្រចាំទីក្រុងបាងកក បានឲ្យដឹងថា ការចាប់ខ្លួនពលករខុសច្បាប់ទាំងនេះត្រូវបានធ្វើឡើងនៅទីតាំងផ្សេងៗគ្នា ចាប់តាំងពីថ្ងៃទី ២មកដល់ថ្ងៃទី ១១ វិច្ឆិកានេះ ហើយនៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះ អាជ្ញាធរថៃក៏បានឃាត់ខ្លួនពលរដ្ឋថៃម្នាក់ផងដែរពីបទផ្តល់កន្លែងស្នាក់នៅដល់ពលករខុសច្បាប់ផងដែរ។ អ្នកនាំពាក្យរូបនេះបានបន្តថា ពលករចំណាកស្រុកខុសច្បាប់ទាំងអស់នោះមាន ៤ នាក់មកពីប្រទេសឡាវ ២ នាក់មកពីប្រទេសមីយ៉ាន់ម៉ា ១ មកពីប្រទេសនីហ្សេរីយ៉ា និង ១នាក់ទៀតមកពីប្រទេសកម្ពុជា។ អាជ្ញាធរថៃបានបញ្ជាក់បន្ថែមថា ពលករខុសច្បាប់ទាំង ៨ នាក់ត្រូវផ្តន្ទាទោសពីបទចូលមកក្នុងប្រទេសថៃដោយគ្មានអនុញ្ញាតនិងស្នាក់នៅក្នុងប្រទេសថៃក្នុងរយៈពេលយូរលើសការកំណត់។
November 18, 2020









