- autoadmin
- អន្តរជាតិ
តាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្ដិ៍ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ បានរាយការណ៍ថា ការិយាល័យពុទ្ធសាសនា (NOB) បានចេញសេចក្តីបញ្ជាមួយ ហាមឃាត់ព្រះសង្ឃ និងលោកនេន មិនឱ្យចូលរួមក្នុងមហាបាតុកម្មនោះឡើយ។ លោក Narong Songarom ប្រធានការិយាល័យពុទ្ធសាសនាបាននិយាយថា ការិយាល័យ និងក្រុមប្រឹក្សាជាន់ខ្ពស់នៃប្រទេសថៃ បានជូនដំណឹងដល់ប្រធានសាខាគ្រប់គ្រងព្រះសង្ឃនៅទូទាំងប្រទេស ដើម្បីធ្វើឱ្យប្រាកដថា ព្រះសង្ឃ និងលោកនេន មិនចូលរួមក្នុងនយោបាយ ឬសកម្មភាពនយោបាយនោះទេ ហើយអ្នកដែលល្មើសនឹងត្រូវចាប់ផ្សឹក។ ការអត្ថាធិប្បាយរបស់លោកគឺជាការឆ្លើយតបនឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ និងរូបថតមួយចំនួន ដែលបានបង្ហាញពីវត្តមានរបស់ព្រះសង្ឃ និងលោកនេន បានចូលរួមក្នុងការប្រឆាំងរដ្ឋាភិបាល។ ពួកគេបានចូលរួមក្នុងការតវ៉ា បើទោះបីជាមានការព្រមានម្តងហើយម្តងទៀតពី NOB
November 12, 2020 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានឱ្យដឹងថា អង់គ្លេសបានក្លាយជាប្រទេសដំបូងបង្អស់នៅអឺរ៉ុប ដែលមានចំនួនអ្នកស្លាប់លើសពី ៥០,០០០នាក់ ដោយសារវីជំងឺ COVID-19 ។ ក្នុងនោះអាជ្ញាធរសុខាភិបាលអង់គ្លេសបានបញ្ជាក់ពីការស្លាប់ថ្មីចំនួន ៥៩៥នាក់ បន្ថែមទៀតកាលពីថ្ងៃពុធ ដែលនាំឱ្យចំនួនមនុស្សស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសនេះកើនដល់ ៥០,៣៦៥ នាក់។ ឥឡូវនេះរដ្ឋាភិបាលស្ទើរតែទូទាំងអឺរ៉ុប បានដាក់ការរឹតត្បឹតសារជាថ្មីម្តងទៀត បន្ទាប់ពីមានការកើនឡើងនូវករណីថ្មីៗក្នុងចំនួនច្រើននារយៈពេលកន្លងមកនេះ។ លោកនាយករដ្ឋមន្រ្តី Boris Johnson បានមានប្រសាសន៍ថា៖«យើងមិនទាន់រួចខ្លួននៅឡើយទេ» ហើយលោកបានជំរុញឱ្យមនុស្សគ្រប់គ្នាបន្ដ «អនុវត្តតាមការណែនាំ ធ្វើអ្វីដែលត្រឹមត្រូវដើម្បីទប់ស្កាត់ជំងឺ»។ ពេលនេះរដ្ឋាភិបាលអង់គ្លេសមិនអាចទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 បាននោះទេ បើទោះបីជាមានការបិទទ្វារថ្មីនៅក្នុងប្រទេសអង់គ្លេស ដែលបានចូលជាធរមានកាលពីថ្ងៃព្រហស្បតិ៍ក៏ដោយ។ ដូច្នេះប្រជាជននៅអង់គ្លេសត្រូវតែចៀសវាងការចេញក្រៅដែលមិនចាំបាច់ អ្នកលក់រាយដែលមិនចាំបាច់ត្រូវតែបិទទ្វារ
November 12, 2020 - អន្តរជាតិ
ម៉ាឡេស៊ី៖ ការលក់ស្លាកលេខរថយន្តដែលជាលេខពិសេសក្នុងតម្លៃខ្ពស់ឬដាក់លក់តាមរយៈដេញថ្លៃគឺជាវិធីរកប្រាក់ចំណូលជូនជាតិមួយ ដែលប្រទេសជាច្រើននៅជុំវិញពិភពលោករួមទាំងប្រទេសកម្ពុជាផងបានកំពុងតែអនុវត្ត។ ជាក់ស្តែង បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា នាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃប្រទេសម៉ាឡេស៊ីអាចរកប្រាក់ចំណូលបានរហូតដល់ ៧.៣ លាន រីងហ្គីត (១,៧៦៥,៨៤៥ ដុល្លារអាមេរិក) ក្នុងរយៈពេលត្រឹមតែ ៥ ថ្ងៃប៉ុណ្ណោះពីការដាក់លក់ស្លាកលេខរថយន្តពិសេសៗមួយចំនួនតាមរយៈការដេញថ្លៃក្នុងតម្លៃខ្ពស់ៗ។ ស្លាកលេខដែលបានលក់ចេញក្នុងតម្លៃខ្ពស់បំផុតនោះគឺស្លាកលេខ PPP1 ដែលមានតម្លៃរហូតដល់ ២៦០,០០០ រីងហ្គីត (៦២,៨៩៤ ដុល្លារអាមេរិក) បន្ទាប់មកគឺស្លាកលេខ PPP9 មានតម្លៃ ១៦០,០០០ រីងហ្គីត (៣៨,៧០៤ ដុល្លារអាមេរិក) និងស្លាកលេខថ្លៃបំផុតលំដាប់ទីបីគឺស្លាកលេខ PPP6
November 12, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានឱ្យដឹងថា លោក ដូណាល់ ត្រាំ បានកោតសរសើរដល់អភិបាលរងរដ្ឋតិចសាស់ គឺលោក Dan Patrick បន្ទាប់ពីលោកអភិបាលរងបានប្រកាសផ្តល់ប្រាក់រង្វាន់រហូតដល់ ១លានដុល្លារ សម្រាប់អ្នកបង្ហាញភស្តុតាងទាក់ទងការក្លែងបន្លំសន្លឹកឆ្នោត។ លោក Dan Patrick បាននិយាយថា លោកនឹងចំណាយរង្វាន់ពីមូលនិធិយុទ្ធនាការផ្ទាល់ខ្លួនសម្រាប់ព័ត៌មាន ដែលនាំឱ្យមានការចាប់ខ្លួនពីការលួចបន្លំសន្លឹកឆ្នោត និងការកាត់ទោសលើជនល្មើស ដូចអ្វីដែលលោក ដូណាល់ ត្រាំ បដិសេធមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត។ លោក Dan Patrick បាននិយាយថា៖«អ្នកដែលផ្តល់ព័ត៌មានដែលនាំឱ្យមានការចាប់ខ្លួន និងផ្តន្ទាទោសចំពោះការលួចបន្លំសន្លឹកឆ្នោត នឹងត្រូវទទួលបានប្រាក់រង្វាន់អប្បបរមា ២៥,០០០ ដុល្លារ»។ លោកបានបន្តទៀតថា៖«ខ្ញុំគាំទ្រការខិតខំប្រឹងប្រែងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ
November 12, 2020 - អន្តរជាតិ
គណៈកម្មការអឺរ៉ុបបានធ្វើសេចក្តីប្រកាសកាលពីថ្ងៃពុធថា សហគមន៍អឺរ៉ុបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីទិញវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ៣០០ លានដូស ដែលវ៉ាក់សាំងនេះកំពុងបង្កើតឡើងដោយក្រុមហ៊ុនអាមេរិក Pfizer និងក្រុមហ៊ុន BioNTech របស់អាល្លឺម៉ង់។ ក្រោមកិច្ចព្រមព្រៀងនេះ សហភាពអឺរ៉ុបនឹងទិញថ្នាំចំនួន ២០០ លានដូស ជាមួយនឹងជម្រើសក្នុងការទិញបន្ថែមរហូតដល់ ១០០ លានដូស ថែមទៀត។ ជម្រាបដែរថានេះជាកិច្ចព្រមព្រៀងទី៤ហើយ ដែលអឺរ៉ុបបានចុះហត្ថលេខាដើម្បីទិញវ៉ាក់សាំងបង្ការជំងឺ COVID-19។ ប្រធានគណៈកម្មាធិការអឺរ៉ុបលោក Ursula von der Leyen បានមានប្រសាសន៍ថា នៅពេលដែលវ៉ាក់សាំងត្រូវបានអនុញ្ញាតរួចរាល់ ពួកវានឹងនាំយើងឱ្យទៅរកដំណោះស្រាយប្រកបដោយចីរភាព។ ចំណែកក្រុមហ៊ុន Pfizer បាននិយាយកាលពីថ្ងៃច័ន្ទថា
November 12, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួរ បានរាយការណ៍ថា ភូមិចំនួន ២ នៅភាគខាងកើតប្រទេសថៃ ត្រូវបានប្រកាសថាជាតំបន់រាតត្បាតជំងឺសត្វជ្រូក បន្ទាប់ពីសត្វជ្រូកចិញ្ចឹមនៅក្នុងកសិដ្ឋានក្នុងតំបន់មួយចំនួន បានស្លាប់ដោយសារជំងឺជ្រូកត្រចៀកខៀវ (PRRS)។ ការិយាល័យបសុសត្វខេត្តស្ថិតក្រោមក្រសួងកសិកម្មនៅខេត្តស្រះកែវភាគខាងកើត បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនបានធ្វើការសម្រេចចិត្តប្រកាសភូមិ Ban Kok Khaonieu និងភូមិ Ban Nong Klam ដែលស្ថិតនៅក្នុងស្រុក Khao Chakan ថាជាតំបន់រាតត្បាតជំងឺសត្វជ្រូក។ យោងតាមការិយាល័យបានឱ្យដឹងថា ខ្លួនបានបញ្ជាឱ្យចាប់សត្វជ្រូកចំនួន ៦០០ក្បាល នៅតាមភូមិសម្រាប់ជាជំហានត្រៀមបង្ការបន្ទាន់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺជ្រូកប្រភេទនេះ។ ជ្រូកចិញ្ចឹមទាំងអស់នៅក្នុងភូមិទាំង ២ ដែលនៅសេសសល់ ត្រូវបានសម្លាប់មេរោគចោលទាំងអស់។ អ្នកបង្កាត់ពូជជ្រូកនៅក្នុងស្រុកដែលរងផលប៉ះពាល់ ក៏ត្រូវបានណែនាំឱ្យឃ្លាំមើលសត្វរបស់ពួកគេ
November 11, 2020 - កូវីដ-១៩
ប្រទេសម៉ុងហ្គោលីបានកត់ត្រាការឆ្លងជំងឺ COVID-19 ជាលើកដំបូងរបស់ខ្លួន នៅថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីមានករណីនាំចូលរាប់រយជាបន្ដបន្ទាប់។ រដ្ឋមន្រ្តីលោក Munkhsaikhan Togtmol បាននិយាយថា អ្នកជំងឺក្នុងស្រុកម្នាក់នោះជាស្ត្រីម្នាក់ ដែលរស់នៅក្រុង Ulaanbaatar ហើយគាត់បានឆ្លងជំងឺ COVID-19 ពីប្ដីរបស់គាត់ដែលជាអ្នកបើកឡានដឹកទំនិញពីប្រទេសរុស្ស៊ី។ ប្ដីរបស់គាត់ត្រូវបានរកឃើញថាវិជ្ជមានជាមួយជំងឺ បន្ទាប់ពីត្រូវបានគេដាក់ដោយឡែក ២១ថ្ងៃ នៅពេលដែលគាត់ត្រឡប់មកប្រទេសវិញ។ មនុស្ស ២៤នាក់ ផ្សេងទៀត ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយប្តីប្រពន្ធនេះ ពេលនេះសុទ្ធតែត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក។ អាជ្ញាធរបានបញ្ជាឱ្យបិទទ្វាររយៈពេល ៣ថ្ងៃ នៅ Ulaanbaatar ដោយសាលារៀនក៏ត្រូវបិទទ្វារផងដែរ។ ក្រសួងសុខាភិបាលបានជំរុញឱ្យសមាជិកទស្សនិកជន នៅក្នុងការប្រគុំតន្រ្តីដែលចូលរួមដោយប្តីប្រពន្ធនេះ
November 11, 2020 - អន្តរជាតិ
រដ្ឋបាលសហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងលក់យន្ដហោះចម្បាំងបំបាំងកាយ F-35 រហូតដល់ ៥០គ្រឿង ទៅឱ្យប្រទេសអារ៉ាប់រួម។ ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនគ្រោងនឹងលក់យន្តហោះចម្បាំងបំបាំងកាយ យន្តហោះគ្មានមនុស្សបើកដែលមានសមត្ថភាពផ្ទុកមីស៊ីល និងអាវុធផ្សេងទៀតឱ្យទៅប្រទេសអារ៉ាប់រួម ខណៈកញ្ចប់ទាំងនេះមានតម្លៃជាង ២៣.៣៧ ពាន់លានដុល្លារ។ ក្រសួងការបរទេសបាននិយាយថា សត្រូវរបស់សហរដ្ឋអាមេរិកជាពិសេសនៅអ៉ីរ៉ង់ នឹងមិនបញ្ឈប់ការរំខានដល់កិច្ចព្រមព្រៀងទំនាក់ទំនងធម្មតារវាងអារ៉ាប់រួម និងអ៉ីស្រាអែលឡើយ។ សេចក្តីថ្លែងការណ៍នោះបាននិយាយថា ការលក់នេះនឹងធ្វើឱ្យយោធារបស់ប្រទេសអារ៉ាប់រួមមានសមត្ថភាព និងអាចទំនាក់ទំនងបានជាមួយយោធានៃដៃគូរបស់សហរដ្ឋអាមេរិក។ រំលឹកដែរថានៅខែសីហាប្រទេសអារ៉ាប់រួម និងអ៉ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីធ្វើឱ្យទំនាក់ទំនងការទូតមានលក្ខណៈធម្មតាឡើងវិញ ដោយមានការជ្រោមជ្រែងពីរដ្ឋបាលលោក ដូណាល់ ត្រាំ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក និងមជ្ឈឹមបូព៌ាខ្លះបានបង្ហាញទស្សនៈថា រដ្ឋបាលលោក ត្រាំ បានសម្រេចចិត្តលក់យន្ដហោះចម្បាំងទៅឱ្យអារ៉ាប់រួមនេះ គឺដើម្បីឱ្យកិច្ចព្រមព្រៀងនោះមានផ្លែផ្កា។ ទោះយ៉ាងណារដ្ឋបាលត្រូវតែទទួលបានការយល់ព្រមពីសភាដើម្បីលក់អាវុធ
November 11, 2020 - អន្តរជាតិ
ថៃ៖ បើយោងតាមសារព័ត៌មាន Bangkok Post បានឲ្យដឹងថា មានមន្ត្រីការទូតហុងគ្រីម្នាក់ដែលកំពុងធ្វើការងារនៅក្នុងទីក្រុងបាងកក ប្រទេសថៃបានឆ្លងជំងឺកូវីដ ១៩ ពីរដ្ឋមន្ត្រីការបរទេសហុងគ្រីដែលទើបធ្វើដំណើរចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសថៃកាលពីថ្ងៃទី ៣ វិច្ឆិកា កន្លងទៅនេះ។ លោកវេជ្ជបណ្ឌិត Sophon Iamsirithavorn ដែលជាប្រធានផ្នែកជំងឺឆ្លងនៃប្រទេសថៃបានបញ្ជាក់ថា មន្ត្រីការទូតហុងគ្រីរូបនេះមានអាយុ ៥៣ ឆ្នាំ បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ហើយបច្ចុប្បន្នរូបគាត់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅក្នុងវិទ្យាស្ថានគ្រប់គ្រងជំងឺឆ្លង Bamrasnaradura ក្នុងទីក្រុង Nonthaburi ភាគខាងជើងប្រទេសថៃ ខណៈរូបគាត់មិនទាន់ចេញរោគសញ្ញាអ្វីធ្ងន់ធ្ងរនៅឡើយទេ។ លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មហុងគ្រី គួរម្លឹកជូនថា មន្ត្រីការទូតវ័យ ៥៣ឆ្នាំរូបនេះបានទៅទទួលរដ្ឋមន្ត្រីការបរទេស
November 11, 2020 - អន្តរជាតិ
អ្នកនាំពាក្យរបស់រដ្ឋាភិបាលនៅថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បាននិយាយថា ប្រទេសជប៉ុនកំពុងរៀបចំកិច្ចពិភាក្សាតាមទូរស័ព្ទរវាងនាយករដ្ឋមន្រ្តីលោក Yoshihide Suga និងប្រធានាធិបតីទើបតែជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Joe Biden ដែលនឹងត្រូវធ្វើឡើងក្នុងពេលវេលាសមស្របមួយខាងមុខនេះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់អ្នកនាំពាក្យរដ្ឋាភិបាលលោក Katsunobu Kato ក៏បានឆ្លើយនឹងសំណួរដែលថា មេដឹកនាំទាំង ២ អាចនឹងជួបពិភាក្សាគ្នាតាមទូរស័ព្ទនៅថ្ងៃព្រហស្បតិ៍នេះ ដោយបានបញ្ជាក់ថា មិនទាន់មានការសម្រេចចិត្តចំពោះពេលវេលានៅឡើយទេ ប៉ុន្តែនឹងរៀបចំឡើងនៅពេលសមស្របណាមួយឆាប់ៗខាងមុខ៕ អត្ថបទ៖ លីដា ប្រភព៖ រ៉យទ័រ
November 11, 2020









