autoadmin
  • អន្តរជាតិ

    លោក ចូ បាយដិន បាននិយាយសារជាថ្មីម្តងទៀតថា លោកមានទំនុកចិត្តយ៉ាងខ្លាំងលើជ័យជម្នះមួយនេះ ខណៈដែលលោកកំពុងតែជិតផ្តួលលោក ដូណាល់ ត្រាំ បានសម្រេចនៅក្នុងបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនេះ។ បេក្ខភាពមកពីបក្សប្រជាធិបតេយ្យរូបនេះ ឥឡូវកំពុងមានសំឡេងគាំទ្រ ២៥៣ (ទិន្នន័យBBC) ហើយសំឡេងដែលត្រូវការគ្រប់គ្រាន់ ដើម្បីក្លាយខ្លួនជាអ្នកដឹកនាំសហរដ្ឋអាមេរិកបានគឺ ២៧០ សំឡេង។ ឥឡូវនេះសន្លឹកឆ្នោតនៅក្នុងរដ្ឋសមរភូមិដូចជា៖ Georgia, Nevada, Pennsylvania និង Arizona ក៏លោក ចូ បាយដិន បានកំពុងតែនាំមុខលោក ដូណាល់ ត្រាំ គ្រប់រដ្ឋផងដែរ ដូច្នេះអាចនិយាយបានថា គាត់មានជំនឿចិត្តកាន់តែច្រើន។ មានន័យថាប្រសិនបើលោក ចូ

    November 7, 2020
  • អន្តរជាតិ

    អូស្រ្តាលី៖ ការស្ទង់មតិមួយបានរកឃើញថា មានប្រជាពលរដ្ឋអូស្រ្តាលីរាប់លាននាក់ បានប្តេជ្ញាចិត្តថានឹងទិញទូរស័ព្ទ iPhone 12 យកមកប្រើប្រាស់ បើទោះជាការទិញទូរស័ព្ទនេះធ្វើឲ្យពួកគេមានបញ្ហារឿងលុយកាក់សម្រាប់ចាយវាយប្រចាំថ្ងៃក៏ដោយ។ ការស្ទង់មតិមួយនេះត្រូវបានធ្វើឡើងដោយគេហទំព័រ  WhistleOut ដែលមានមូលដ្ឋាននៅក្នុងប្រទេសអូស្រ្តាលីផ្ទាល់តែម្តង។ របាយការណ៍របស់គេហទំព័របានបង្ហាញថា ១​ ភាគ ៣ ឬស្នើនឹង ៣៨% នៃពលរដ្ឋដែលបានចូលរួមការស្ទង់មតិ មានគម្រោងទិញទូរស័ព្ទ iPhone 12 យកទៅប្រើប្រាស់នៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ការស្ទង់មតិបានបង្ហាញទិន្នន័យយ៉ាងលម្អិតថា ក្នុងចំណោមពលរដ្ឋដែលគ្រោងនឹងទិញទូរស័ព្ទ iPhone 12 យកមកប្រើទាំងអស់នោះ មាន ៤៩% គ្រោងនឹងទិញទូរស័ព្ទ iPhone 12 ក្នុងតម្លៃ ២ ០០០

    November 7, 2020
  • កូវីដ-១៩

    សហរដ្ឋអាមេរិកបានបង្កើតកំណត់ត្រាថ្មីមួយទៀតកាលពីថ្ងៃសុក្រ នៅពេលដែលប្រទេសនេះបានរកឃើញអ្នកជំងឺ COVID-19 ថ្មីច្រើនជាង ១២៥,០០០ នាក់បន្ថែមទៀត ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានពីមុនមក។ គិតត្រឹមថ្ងៃសុក្រមានករណីឆ្លងជំងឺ COVID-19 ថ្មីយ៉ាងហោចណាស់ ១២៥,៥៩៦ ករណី ដែលជារបាយការណ៍ខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃ ចាប់តាំងពីប្រទេសនេះមានការរាតត្បាតពីជំងឺ COVID-19 ។ វាក៏ត្រូវបានកត់សម្គាល់ផងដែរថា នេះជាថ្ងៃទី ៣ ជាប់ៗគ្នា ដែលប្រទេសនេះមានករណីជំងឺលើសពី ១០០,០០០ ក្នុងមួយថ្ងៃ។ ក្រៅពីចំនួនករណីថ្មីៗគិតត្រឹមល្ងាចថ្ងៃសុក្រ មានអ្នកស្លាប់យ៉ាងតិច ១,១៣៧ នាក់ បន្ថែមទៀត នេះបើយោងតាមសាកលវិទ្យាល័យចនហបគីនស៍។ លើសពីនេះទៀតជនជាតិអាមេរិកជាង ៥៤,០០០ នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាមួយនឹងជំងឺ COVID-19

    November 7, 2020
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា តុលាការកំពូលសហរដ្ឋអាមេរិកបានបដិសេធការស្នើសុំរបស់គណបក្សសាធារណរដ្ឋ នៅរដ្ឋ Pennsylvania ដែលចង់ឱ្យមានការបញ្ឈប់ការរាប់សន្លឹកឆ្នោត ដែលមកយឺតក្រោយថ្ងៃបោះឆ្នោត។ ចៅក្រម​តុលាការ​កំពូល​លោក Samuel Alito បានបញ្ជាឱ្យរដ្ឋ Pennsylvania បន្តរក្សាសន្លឹកឆ្នោតដែលមកដល់យឺតដាច់ដោយឡែកនៅអំឡុងពេលនេះ ជាមួយនឹងការបញ្ជាក់ពីការសម្រេចចិត្តមួយនេះ។ ញត្តិបន្ទាន់ចុងក្រោយដែលផ្ដោតលើសន្លឹកឆ្នោតមកយឺត និងត្រូវបានតុលាការកំពូលច្រានចោលនេះ គឺបានដាក់ឡើងដោយគណបក្សសាធារណរដ្ឋ នៅពេលដែលបេក្ខភាពមកពីបក្សប្រជាធិបតេយ្យគឺលោក ចូ បាយដិន បាននិងកំពុងតែផ្ដួលសំឡេងលោក ដូណាល់ ត្រាំ នៅរដ្ឋ Pennsylvania ។ សន្លឹកឆ្នោតទាំងនោះភាគច្រើនត្រូវបានគេជឿថាជាអ្នកគាំទ្រលោក បាយដិន ហើយក្រុមសាធារណរដ្ឋនិយាយថា

    November 7, 2020
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ កាលពីពេលថ្មីៗនេះមានមហាជនជាច្រើនបានសរសើរលោកតាជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលគាត់មានសំណាងអាចរៀបការជាមួយនឹងក្មេងស្រីវ័យជំទង់ម្នាក់ជាប្តីប្រពន្ធពេញច្បាប់​ តែយ៉ាងណាក្តីចំណងស្នេហ៍មួយនេះមិនមានអាយុកាលយូរអង្វែងឡើយ ដោយពេលនេះអ្នកទាំងពីរបានសម្រេចលែងលះគ្នាបាត់ទៅហើយ។ គួរម្លឹកជូនថា កាលពីជាង ២​ សប្តាហ៍មុន លោកតា Abah Sarna វ័យ ៧៨ឆ្នាំ បានរៀបការជាមួយនឹងយុវតីម្នាក់មានឈ្មោះថា Noni Navita អាយុទើបតែ ១៧ឆ្នាំ ហើយកម្មពិធីមង្គលការបានរៀបចំឡើងនៅក្នុងខេត្តចាវ៉ាខាងលិចនៃប្រទេសឥណ្ឌូនេស៊ី។ គិតមកទល់ពេលនេះគឺពួកគេទើបតែរៀបការបានរយៈពេល ២២ថ្ងៃ ប៉ុណ្ណោះ ស្រាប់តែលោកតា Abah Sarna សម្រេចចិត្តលែងលះប្រពន្ធក្មេងវិញ ទាំងដែលខាងស្រ្តីជាប្រពន្ធមិនបានដឹងរឿងអ្វីទាល់សោះ។ ចំណែកខាងក្រុមគ្រួសារខាងកូនក្រមុំបានឲ្យដឹងថា ពួកគាត់រួមទាំងកូនក្រមុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានឃើញលោកតា Abah Sarna ហុចលិខិតសុំលែងលះទៅកាន់ប្រពន្ធរបស់គាត់

    November 7, 2020
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃសៅរ៍នេះបានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា (ម៉ោងអាមេរិក) បានប្រាប់គូប្រជែងរបស់លោក គឺលោក ចូ បាយដិន ថា «កុំទាន់ចេះតែគិត» ថាខ្លួនអាចត្រឡប់ទៅកាន់សេតវិមានក្នុងនាមជាប្រធានាធិបតីថ្មី ទាំងដែលការពិតគឺលោក ចូ បាយដិន បានវ៉ាដាច់សំឡេងគាត់យ៉ាងច្រើនក៏ដោយ។ លោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្ដាញសង្គម Twitter ថា៖«លោក ចូ បាយដិន មិនគួរអះអាងថា ការិយាល័យប្រធានាធិបតីជារបស់ខ្លួនដោយមិនត្រឹមត្រូវនោះទេ។ ខ្ញុំក៏អាចនិយាយបែបនោះបានដែរ។ នីតិវិធីច្បាប់កំពុងតែចាប់ផ្តើមហើយ!»

    November 7, 2020
  • អន្តរជាតិ

    លទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នៅតែមិនទាន់ប្រកាសពេញលេញជាផ្លូវការ ប៉ុន្តែឱកាសនៃការឈ្នះរបស់បេក្ខភាពមកពីបក្សប្រជាធិបតេយ្យ គឺលោក ចូ បាយដិន បានរំកិលកាន់តែកៀកជាបណ្ដើរៗទៅហើយ។ ឥឡូវនេះលោក ចូ បាយដិន កំពុងតែនាំមុខសំឡេងនៅរដ្ឋ Pennsylvania ដែលជារដ្ឋមួយក្នុងចំណោមរដ្ឋសំខាន់ៗមានសំឡេងច្រើន។ ប៉ុន្តែយ៉ាងណាបេក្ខភាពរបស់បក្សសាធារណរដ្ឋគឺលោក ដូណាល់ ត្រាំ នៅតែប្តេជ្ញាថានឹងប្រកួតប្រជែងនឹងលទ្ធផលនេះ។ ប្រសិនបើលោក ចូ បាយដិន ឈ្នះបានរដ្ឋ Pennsylvania លោកនឹងមានសំឡេងឆ្នោតច្រើនជាង ២៧០ ដែលគ្រប់គ្រាន់ សម្រាប់ដំណើរទៅកាន់សេតវិមានរបស់គាត់។ លោក ចូ បាយដិន ក៏នៅតែរក្សាការនាំមុខនៅរដ្ឋ Georgia, Nevada និង Arizona

    November 7, 2020
  • អន្តរជាតិ

    ថៃ៖ អាជ្ញាធរថៃបានសម្រេចដាក់ប៉ុស្តិ៍ត្រួតពិនិត្យអ្នកបើកបរក្នុងពេលស្រវឹង ដែលមានស្តង់ដាថ្មីមួយដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព និងតម្លាភាពខ្ពស់ក្នុងពេលអនុវត្តច្បាប់។ ប៉ុស្តិ៍ត្រួតពិនិត្យថ្មីនេះត្រូវបានគេប្រទះឃើញមាននៅមុខស្ថានីយ៍ប៉ូលិសក្នុងក្រុងបាងកក ដែលស្ថិតនៅដំណាក់កាលសាកល្បង ហើយនៅពេលដ៏ឆាប់ខាងមុនេះ ប៉ុស្តិ៍ត្រួតពិនិត្យដែលមានស្តង់ដាខ្ពស់នេះ នឹងត្រូវបានដាក់គ្រប់ទីកន្លែងពេញផ្ទៃប្រទេសថៃផងដែរ។ បើតាមលោកឧត្តមសេនីយ៍ទោ Suwat Jangyodsuk អគ្គស្នងការនគរបាលជាតិថៃបានឲ្យដឹងថា ប៉ុស្តិ៍ត្រួតពិនិត្យថ្មីនេះមាន ៣ ប្រភេទគឺទំហំធំ មធ្យម និងតូច។ លោកបានបន្តថា ប៉ុស្តិ៍ត្រួតពិនិត្យទំហំធំនឹងមានមន្ត្រីប៉ូលិសជំនាញផ្នែកចរាចរណ៍ចុះធ្វើទៅការងារចំនួន ១២ នាក់ ប៉ុស្តិ៍ត្រួតពិនិត្យទំហំមធ្យមមានមន្ត្រីប៉ូលីសចំនួន ៩នាក់ និងប៉ុស្តិ៍ត្រួតពិនិត្យខ្នាតតូចមានមន្ត្រីប៉ូលីសត្រឹមតែ ៧ នាក់ប៉ុណ្ណោះ។ ឧត្តមសេនីយ៍ទោ Suwat Jangyodsuk បានបន្តថា នៅតាមប៉ុស្តិ៍ត្រួតពិនិត្យនីមួយៗនឹងមានបំពាក់ទៅដោយកាមេរ៉ាសុវត្ថិភាពទំនើប ប្រព័ន្ធផ្តល់សញ្ញាប្រុងប្រយ័ត្នសម្រាប់អ្នកបើកបរនៅចម្ងាយ ១៥០

    November 6, 2020
  • អន្តរជាតិ

    រហូតមកទល់ពេលនេះសហរដ្ឋអាមេរិកនៅតែមិនទាន់ប្រកាសថា នរណាជាប្រធានាធិបតីថ្មីរបស់ខ្លួននៅឡើយទេ បើទោះបីជាបេក្ខភាពមកពីបក្សប្រជាធិបតេយ្យគឺលោក ចូ បាយដិន កំពុងឈ្នះបានសំឡេងច្រើនជាងលោក ដូណាល់ ត្រាំ យ៉ាងណាក៏ដោយ។ ម្នាក់ក្នុងចំណោមពួកគេត្រូវការសំឡេងច្រើនជាង ២៧០ ដើម្បីក្លាយជាប្រធានាធិបតីថ្មីពេញលេញ ហើយសន្លឹកឆ្នោតនៅរដ្ឋមួយចំនួនក៏កំពុងត្រូវបានរាប់បន្ដផងដែរ។ ជាក់ស្ដែងចាប់តាំងពីលោក ដូណាល់ ត្រាំ បានចាញ់សំឡេងយ៉ាងច្រើននៅក្នុងការបោះឆ្នោតលើកនេះ លោកបានចោទប្រកាន់លើដំណើរការបោះឆ្នោតនេះថា មានការក្លែងបន្លំ ទាំងដែលការពិតគាត់មិនទាន់មានភស្ដុតាងណាមួយយកមកអះអាងឡើយ។ ឆ្លើយតបចំពោះការចោទប្រកាន់ដោយគ្មានភស្ដុតាង និងទាមទារឱ្យមានការផ្អាកការរាប់សន្លឹកឆ្នោតពីលោក ដូណាល់ ត្រាំ និងក្រុមយុទ្ធនាការរបស់លោក ទាំងចៅក្រមនៅរដ្ឋ Michigan និង Georgia បានច្រានចោលបណ្តឹងទាំងអស់ពីក្រុមយុទ្ធនាការរបស់លោក ដូណាល់ ត្រាំ ហើយចៅក្រមគ្រោងនឹងចេញសេចក្ដីសម្រេចជាលាយលក្ខណ៍អក្សរនៅពេលក្រោយៗទៀត។ ជម្រាបដែរថារដ្ឋ Michigan

    November 6, 2020
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងបានដាក់សញ្ញាអាសន្នជាបន្ទាន់មួយ ដោយឲ្យពលរដ្ឋខ្លួនប្រមាណជា ១ ០០០ នាក់ ដែលបានទៅចូលរួមពិធីបុណ្យសពលោក Lee Kun-hee ដែលជាអតីតប្រធានក្រុមហ៊ុន Samsung Group កាលពីសប្តាហ៍មុន ត្រូវតែទៅធ្វើតេស្តរកជំងឺ COVID-19 ហើយបើខកខានមិនទាន់បានទៅធ្វើតេស្តត្រូវតែធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូ​វ។ ការដាក់សញ្ញាអាសន្នខាងលើនេះត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីក្រសួងសុខាភិបាលកូរ៉េខាងត្បូងបានរកឃើញថា មានមនុស្សម្នាក់ដែលបានទៅចូលរួមពិធីបុណ្យសពមួយនោះ បានតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ។ លោក Lee Kun-hee អតីតប្រធានក្រុមហ៊ុន Samsung Group បើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឲ្យដឹងថា អ្នកដែលត្រូវបានគេធ្វើតេស្តរកឃើញជំងឺ COVID-19 នោះគឺជាអ្នកការសែតជនជាតិកូរ៉េខាងត្បូងម្នាក់

    November 6, 2020