autoadmin
  • កូវីដ-១៩

    យោងតាមគម្រោងឃ្លាំមើលជំងឺ COVID-19 (Tracking Project) នៅថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា សហរដ្ឋអាមេរិកបានកត់ត្រាការឆ្លងថ្មីៗចំនួន ១០៣,០០០ ករណី ដែលជាចំនួនច្រើនបំផុតក្នុងរយៈពេល ១ថ្ងៃ ជាលើកដំបូងបំផុត ចាប់តាំងពីប្រទេសនេះមានការរីករាលដាលពីជំងឺ COVID-19 ។ វាគឺជាចំនួនច្រើនបំផុតមិនធ្លាប់មានពីមុនមក ខណៈចំនួនជាមធ្យមរយៈពេល ៧ថ្ងៃ កន្លងមកនេះ បានបង្ហាញពីការកើនឡើងយ៉ាងឆាប់រហ័ស ដោយបានកត់ត្រាករណីថ្មីប្រមាណ ៨៦,៣៦៣ ក្នុងមួយថ្ងៃ។ យោងតាមទិន្នន័យពីសាកលវិទ្យាល័យចនហបគីនស៍បាននិយាយថា ចំនួននោះគឺច្រើនជាង ២ដង នៃកំណត់ត្រាដែលបានកើតឡើងនៅថ្ងៃទី៤ ខែកញ្ញា គឺទើបតែ ២ ខែមុននេះប៉ុណ្ណោះ។

    November 5, 2020
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Associated Press បានឱ្យដឹងថា ក្រុមយុទ្ធនាការរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ពាក្យបណ្តឹងនៅថ្ងៃពុធនេះ សម្រាប់ការបោះឆ្នោតនៅរដ្ឋផេនស៊ីលវេនៀ មីឈីហ្គែន និងរដ្ឋចចចៀ ដោយសារថារដ្ឋសំខាន់ៗទាំងនេះកំពុងត្រូវបានបក្សប្រជាធិបតេយ្យនាំមុខ។ រដ្ឋទាំង ៣ គឺជារដ្ឋមួយចំនួនក្នុងចំណោមរដ្ឋសំខាន់ៗដែលបក្សទាំង ២ ត្រូវការសំឡេងពីទីនោះដើម្បីឈ្នះ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីរវាងលោក ដូណាល់ ត្រាំ និងលោក ចូ បាយដិន។ ជម្រាបដែរថាដើម្បីបានក្លាយជាប្រធានាធិបតីអាមេរិកថ្មី ម្នាក់ក្នុងចំណោមអ្នកទាំង ២ ត្រូវការ ២៧០ សំឡេងពីទូទាំងរដ្ឋនៅសហរដ្ឋអាមេរិក ខណៈដែលពេលនេះលោក ចូ បាយដិន កំពុងនាំមុខជាមួយលទ្ធផល ២៦៤

    November 5, 2020
  • អន្តរជាតិ

    ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ថា សភាប្រជាជនជាន់ខ្ពស់របស់កូរ៉េខាងជើងនៅថ្ងៃពុធ ទី០៤ ខែវិច្ឆិកា បានណែនាំការហាមឃាត់ការជក់បារីនៅតាមទីសាធារណៈមួយចំនួន ដើម្បីផ្តល់ឱ្យប្រជាជននូវ «បរិស្ថានរស់នៅប្រកបដោយអនាម័យ» ។ KCNA បានដកស្រង់សម្តីសមាជិកសភាបាននិយាយថា ច្បាប់ហាមជក់ថ្នាំជក់មានគោលបំណងដើម្បីការពារអាយុជីវិត និងសុខភាពរបស់ប្រជាជនកូរ៉េខាងជើង ដោយរឹតបន្តឹងការត្រួតពិនិត្យផ្នែកច្បាប់ និងសង្គមទៅលើការផលិត និងការលក់បារី។ KCNA បាននិយាយថា ច្បាប់បានចែងថាការជក់បារីត្រូវបានហាមឃាត់នៅក្នុងកន្លែងជាក់លាក់មួយ ដូចជាមជ្ឈមណ្ឌលអប់រំនយោបាយនិងមនោគមវិជ្ជា រោងភាពយន្តនិងរោងកុន និង មូលដ្ឋានសុខាភិបាលនិងសុខភាពសាធារណៈ។ គួរឱ្យដឹងដែរថាប្រទេសកូរ៉េខាងជើងមានអត្រាខ្ពស់នៃការជក់បារីក្នុងចំណោមបុរសចំនួន ៤៣.៩% គិតត្រឹមឆ្នាំ២០១៣ នេះបើយោងតាមអង្គការសុខភាពពិភពលោក។ ចំណែកមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រូវបានគេស្គាល់ថាជាអ្នកងប់នឹងជក់បារី ដែលត្រូវបានគេមើលឃើញជាញឹកញាប់ជាមួយនឹងបារីនៅក្នុងដៃ នៅក្នុងរូបថតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។

    November 5, 2020
  • អន្តរជាតិ

    ស្របពេលដែលលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកកំពុងមានភាពប្រកៀកប្រកិតគ្នា ថ្មីៗនេះលោក ដូណាល់ ត្រាំ បានប្រកាសដំណឹងយ៉ាងគួរឱ្យភ្ញាក់ផ្អើលមួយ ដោយលោកបានប្តេជ្ញាចិត្តថានឹងប្ដឹងទៅតុលាការកំពូលអាមេរិក ជុំវិញការចោទប្រកាន់របស់លោកអំពីការលួចបន្លំសន្លឹកឆ្នោត។ ប្រធានាធិបតីលោក ដូណាល់ ត្រាំ បាននិយាយថា៖«យើងនឹងទៅតុលាការកំពូលអាមេរិក។ យើងចង់ឱ្យការបោះឆ្នោតទាំងអស់បញ្ឈប់។ យើងមិនចង់ឱ្យពួកគេរកសន្លឹកឆ្នោតណាមួយនៅម៉ោង ៤ព្រឹក ហើយបន្ថែមវាទៅក្នុងបញ្ជីទេ»។ យ៉ាងណាក៏លោក ដូណាល់ ត្រាំ មិនបានផ្តល់ការពន្យល់បន្ថែមអំពីចេតនារបស់លោកទេ ប៉ុន្តែបានអះអាងថាលោកបានឈ្នះ និងចោទប្រកាន់ថាមានការលួចបន្លំសន្លឹកឆ្នោត ដោយមិនផ្តល់ភស្តុតាងណាមួយឡើយ។ ចំណែកខាងលោក ចូ បាយដិន ឯណោះវិញក៏កំពុងមានជំនឿចិត្តយ៉ាងខ្លាំង ស្របពេលដែលគាត់កំពុងមានសំឡេងនាំមុខលោក ដូណាល់ ត្រាំ ជាមួយនឹងសំឡេង ២២៥ ទល់នឹង ២១៣ (ទិន្នន័យខ្លះ

    November 4, 2020
  • អន្តរជាតិ

    បើយោងតាមរបាយការណ៍ថ្មីចុងក្រោយរបស់បណ្ឌិត្យសភាគ្រូពេទ្យកុមារ និងសមាគមមន្ទីរពេទ្យកុមារអាមេរិកបានឱ្យដឹងថា កុមារប្រមាណជាង ៨៥០,០០០ នាក់ នៅសហរដ្ឋអាមេរិកត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺ COVID-19 ចាប់តាំងពីប្រទេសនេះបានរងការវាយប្រហារពីជំងឺ COVID-19 ដំបូង។ យោងតាមរបាយការណ៍បានឱ្យដឹងថា ករណីលើកុមារថ្មីៗសរុបចំនួន ៦១,៤៤៧ នាក់ ត្រូវបានរាយការណ៍កាលពីសប្តាហ៍មុន គិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៩ ខែតុលា ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីការរាតត្បាតរាលដាលបានចាប់ផ្តើម។ សូម្បីតែកាលពីក្នុងខែតុលា មានករណីលើកុមារជិត ២០០ ០០០ នាក់ ដែលត្រូវបានរាយការណ៍នៅក្នុងប្រទេស។ កុមារសរុបចំនួន ៨៥៣,៦៣៥ នាក់ ត្រូវបានរាយការណ៍ថាឆ្លងជំងឺ COVID-19 នៅក្នុងសហរដ្ឋអាមេរិក ហើយកុមារបានចូលរួមចំណែក ១១.១%

    November 4, 2020
  • អន្តរជាតិ

    យោងតាមការធ្វើបច្ចុប្បន្នភាពរបស់ការសែតញូវយ៉កថែមស៍ សម្រាប់ថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ (ម៉ោងក្នុងកម្ពុជា) ទាក់ទងនឹងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក បានបង្ហាញថា លោក ចូ បាយដិន ដែលជាបេក្ខភាពមកពីបក្សប្រជាធិបតេយ្យកុំពុងនាំមុខលោក ដូណាល់ ត្រាំ ដែលជាបេក្ខភាពរបស់បក្សសាធារណរដ្ឋក្នុងលទ្ធផល ២២៥ ទល់នឹង ២១៣ សំឡេង។ គួរឱ្យដឹងដែរថា ដើម្បីឈ្នះក្នុងការបោះឆ្នោតនេះបេក្ខភាពទាំង ២ ត្រូវការ ២៧០ សំឡេង។ អត្ថបទ៖ លីដា ប្រភព៖ New York Times

    November 4, 2020
  • អន្តរជាតិ

    ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកបានចូលមកដល់ជាផ្លូវការ ហើយចំពេលដែលលទ្ធផលនៃការបោះឆ្នោតកំពុងចេញជាបន្ដបន្ទាប់ផងនោះ បេក្ខភាពមកពីបក្សទាំង ២ បានបង្ហាញពីជំនឿចិត្តក្នុងការឈ្នះរៀងខ្លួន។ ជាក់ស្ដែងលោក ចូ បាយដិន បានថ្លែងទៅកាន់អ្នកគាំទ្រនៅរដ្ឋ Delaware ដែលលោកកំពុងនាំមុខថា៖«យើងជឿជាក់ថាយើងកំពុងស្ថិតនៅលើផ្លូវ ដើម្បីឈ្នះការបោះឆ្នោតនេះ។ យើងបានដឹងដោយសារតែការបោះឆ្នោតដែលមិនធ្លាប់មានពីមុនមក … វានឹងចំណាយពេលបន្តិច។ យើងនឹងត្រូវអត់ធ្មត់»។ ចំណែកលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏កំពុងសង្ឃឹមខ្ពស់ខ្លាំងមិនចាញ់លោក ចូ បាយដិន នោះដែរ ដោយគាត់បានបង្ហោះដារចូលក្នុងបណ្ដាញ Twitter ដោយនិយាយថា៖«យើងឡើងបានខ្ពស់» ហើយគាត់បានអះអាងថា មានការប៉ុនប៉ងលួចសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតនេះទៀតផង។ ប៉ុន្តែគាត់ក៏បាននិយាយផងដែរថា គាត់នឹងធ្វើសេចក្តីថ្លែងការណ៍មួយនៅយប់នេះ ដោយបញ្ចប់ការសរសេររបស់គាត់ថា «ជ័យជំនះធំមួយ» ៕ អត្ថបទ៖

    November 4, 2020
  • អន្តរជាតិ

    ថៃ៖ ទូកនេសាទរបស់វៀតណាមមួយគ្រឿងត្រូវបានគេរកឃើញបានចូលទៅធ្វើសកម្មភាពនេសាទដោយខុសច្បាប់នៅក្នុងដែនសមុទ្ររបស់ប្រទេសថៃ នេះបើយោងតាមសេចក្តីប្រកាសរបស់មជ្ឈមណ្ឌលបញ្ជាការពង្រឹងដែនសមុទ្រនៃកងនាវាចរទី ២ នៃប្រទេសថៃ កាលពីថ្ងៃច័ន្ទ ទី ២ វិច្ឆិកាកន្លងទៅនេះ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Bangkok Post បានឲ្យដឹងថា ទូកនេសាទរបស់វៀតណាមនោះមា​នផ្ទុកមនុស្សចំនួន ៤ នាក់ និងត្រូវបានរកឃើញនៅលើដែនសមុទ្រថៃដែលមានចម្ងាយប្រមាណជា ១៣០ គីឡូម៉ែត្រពីក្រុង Songkhla របស់ប្រទេសថៃ។ ប្រភពខាងលើបានបន្តថា បន្ទាប់ពីទទួលបានដំណឹងអំពីទូកនេសាទខុសច្បាប់ចូលមកក្នុងដែនទឹករបស់ខ្លួនភ្លាម អាជ្ញាធរថៃបានធ្វើអន្តរាគមន៍ជាបន្ទាន់និងអាចធ្វើការឃាត់ទូកនេសាទវៀតណាមបាននៅក្នុងថ្ងៃកើតហេតុនោះភ្លាមៗផងដែរ។ ក្រោយការឃាត់ខ្លួនពលរដ្ឋវៀតណាម ៤ នាក់ដែលបានធ្វើសកម្មភាពនេសាទនោះត្រូវអាជ្ញាធរថៃធ្វើការចោទប្រកាន់ជាច្រើនករណីរួមមាន ការចូលមកក្នុងប្រទេសថៃដោយខុសច្បាប់ និងធ្វើសកម្មភាពនេសាទខុសច្បាប់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Bangkok Post 

    November 4, 2020
  • អន្តរជាតិ

    ក្រុមអ្នកស្រាវជ្រាវអាមេរិកនិយាយថា មានមនុស្សជាង ១០០ លាននាក់ បានទៅចូលរួមបោះឆ្នោតមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកជាផ្លូវការចូលមកដល់។ គម្រោងរៀបចំការបោះឆ្នោតនៅសហរដ្ឋអាមេរិកបានឱ្យដឹងថា តួលេខគិតត្រឹមរសៀលថ្ងៃអង្គារនេះ (ម៉ោងនៅអាមេរិក) សន្លឹកឆ្នោតសរុបមានចំនួនប្រហែល ៧៤ ភាគរយ នៃសន្លឹកឆ្នោតសរុបដែលបានរាប់នៅក្នុងការបោះឆ្នោតចុងក្រោយក្នុងឆ្នាំ២០១៦។ ប្រជាជនប្រមាណជាង ៦៥.២ លាននាក់ ត្រូវបានគេប៉ាន់ស្មានថាបានបោះឆ្នោតតាមអ៉ីមែល ហើយមានមនុស្សជាង ៣៥.៩ លាននាក់ផ្សេងទៀត បានទៅបោះឆ្នោតមុនកាលកំណត់។ សាស្រ្តាចារ្យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យផ្លរីដា (Florida) លោក Michael McDonald គឺជាអ្នកដឹកនាំគម្រោងនេះ ហើយគាត់បាននិយាយថា ចំនួនទាំងនេះគឺជាចំនួនមនុស្សដែលបានទៅបោះឆ្នោតមុនថ្ងៃបោះឆ្នោតផ្លូវការ។ គម្រោងរៀបចំការបោះឆ្នោតក៏ប៉ាន់ស្មានដែរថា ចំនួនអ្នកទៅបោះឆ្នោតនឹងឈានដល់ ១៦០លាននាក់ ដែលជាកំណត់ត្រាថ្មីមួយ។ ចំណែកអត្រាអ្នកដែលទៅបោះឆ្នោតផ្ទាល់ក៏ត្រូវបានគេប៉ាន់ស្មានថា នឹងឈានដល់

    November 4, 2020
  • អន្តរជាតិ

    ប៉ូលីសបាននិយាយថា បុរសវ័យក្មេងជនជាតិស្វីស ២នាក់ ត្រូវបានចាប់ខ្លួននៅក្បែរទីក្រុង Zurich កាលពីថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ពាក់ព័ន្ធនឹងការបាញ់ប្រហារដ៏សាហាវនៅទីក្រុងវីយែន (Vienna)។ ប៉ូលីសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការស៊ើបអង្កេតរបស់ប៉ូលីសបានឈានដល់ការកំណត់អត្តសញ្ញាណបុរសអាយុ ១៨ឆ្នាំ និងអាយុ ២៤ឆ្នាំ ជាជនជាតិស្វីស» ដោយបន្ថែមថាបុរសទាំង ២នាក់ ត្រូវបានចាប់ខ្លួននៅរសៀលថ្ងៃអង្គារនេះ នៅភាគឦសាននៃទីក្រុង Winterthur នៅក្នុងការសម្របសម្រួលជាមួយអាជ្ញាធរប្រទេសអូទ្រីស។ សេចក្តីថ្លែងការណ៍បាននិយាយថា៖«វិសាលភាពនៃទំនាក់ទំនងរវាងមនុស្ស ២នាក់ ដែលត្រូវបានចាប់ខ្លួន និងអ្នកធ្វើឃាតដែលត្រូវបានចោទប្រកាន់បច្ចុប្បន្ន គឺជាប្រធានបទនៃការស៊ើបអង្កេត»។ គួររំលឹកដែរថា នៅក្នុងការបាញ់ប្រហារយ៉ាងសាហាវនៅទីក្រុងវីយែននោះ មានមនុស្ស ៤នាក់ ត្រូវបានគេសម្លាប់ ហើយប៉ូលីសបានកំណត់អត្តសញ្ញាណជនសង្ស័យម្នាក់ឈ្មោះថា Kujtim Fejzulai

    November 4, 2020