- autoadmin
- កូវីដ-១៩
អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិប្រេស៊ីលគឺលោក Ronaldinho Gaucho (រ៉ូណាល់ឌីញ៉ូ កាវឆូ) បាននិយាយថា គាត់បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ហើយកំពុងនៅដាច់ដោយឡែកពីគេ។ អតីតកីឡាកររបស់ក្លឹប Barcelona និង Paris St Germain រូបនេះ បានកំពុងតែស្ថិតនៅទីក្រុង Belo Horizonte នៅពេលដែលគាត់ត្រូវបានគេរកឃើញថា វិជ្ជមានជាមួយជំងឺ COVID-19 ហើយនៅទីនោះក៏ជាកន្លែងដែលគាត់លេងឱ្យក្រុមក្នុងស្រុកមួយឈ្មោះថា Atletico Mineiro ផងដែរ។ កីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA ២សម័យ (FIFA World Player) បាននិយាយនៅលើបណ្តាញសង្គម Instagram
October 26, 2020 - អន្តរជាតិ
ប្រទេសចិនបានប្រាប់អង់គ្លេសឱ្យកែកំហុសរបស់ខ្លួនជាបន្ទាន់ បន្ទាប់ពីចក្រភពអង់គ្លេសបានបញ្ជាក់ជាថ្មីពីផែនការរបស់ខ្លួន ក្នុងការផ្តល់សញ្ជាតិអង់គ្លេសដល់ប្រជាជនជិត ៣លាននាក់ ដែលរស់នៅហុងកុង។ ការផ្តល់ជូននេះត្រូវបានធ្វើឡើងនៅក្នុងខែកក្កដា នៅពេលដែលទីក្រុងប៉េកាំងបានដាក់ចេញនូវច្បាប់សន្តិសុខជាតិដ៏តឹងរឹងមួយ ទៅលើអតីតទឹកដីក្រោមអាណានិគមអង់គ្លេសមួយនេះ។ ចំណែកក្រុមអ្នករិះគន់និយាយថា វាធ្វើឱ្យអន្តរាយដល់សេរីភាពស៊ីវិលដែលប្រទេសចិនធ្លាប់បានយល់ព្រមគាំទ្រ នៅពេលដែលទីក្រុងហុងកុងត្រូវបានប្រគល់ឱ្យវិញនៅឆ្នាំ១៩៩៧។ យ៉ាងណាការផ្តល់ជូនរបស់អង់គ្លេសមិនមែនសម្រាប់ប្រជាជនហុងកុងទាំងអស់នោះទេ ប៉ុន្តែសម្រាប់តែអ្នកដែលកាន់លិខិតឆ្លងពលរដ្ឋអង់គ្លេសនៅក្រៅប្រទេស (BNO) ប៉ុណ្ណោះ។ មានតែអ្នកដែលកើតមុនឆ្នាំ១៩៩៧ នៅមុនពេលអង់គ្លេសប្រគល់ទឹកដីទៅឱ្យប្រទេសចិនប៉ុណ្ណោះដែលមានសិទ្ធិកាន់កាប់។ យោងតាមអគ្គកុងស៊ុលអង់គ្លេសនៅហុងកុងបានឱ្យដឹងថា ប្រជាជនហុងកុងប្រហែល ៣០០,០០០នាក់ បច្ចុប្បន្នកាន់លិខិតឆ្លងដែន BNO ខណៈដែលមនុស្សប្រមាណ ២.៩ លាននាក់ មានសិទ្ធិទទួលបានលិខិតឆ្លងដែននេះ។ ក្រុមអ្នកវិភាគរដ្ឋាភិបាលអង់គ្លេសប៉ាន់ស្មានថា មានប្រជាជនរហូតដល់ ១លាននាក់ អាចទទួលយកការផ្តល់ជូនទៅរស់នៅក្នុងចក្រភពអង់គ្លេសនៅពេលដែលទិដ្ឋាការថ្មីមាននៅក្នុងខែមករា។ ទោះយ៉ាងណាក្រុមអ្នករិះគន់និយាយថា ច្បាប់ទិដ្ឋការថ្មីនឹងមិនអាចការពារក្រុមបាតុករវ័យក្មេងកើតក្រោយឆ្នាំ១៩៩៧ ហើយត្រូវបានកំណត់គោលដៅជាចម្បងដោយច្បាប់សន្តិសុខនោះទេ៕ អត្ថបទ៖
October 24, 2020 - អន្តរជាតិ
ថៃ៖ អាជ្ញាធរថៃបានបង្ហាញនូវក្តីកង្វល់ជាថ្មីអំពីលទ្ធភាពនៃការឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីមានពលរដ្ឋជាច្រើននាក់ បានធ្វើការជួបជុំគ្នារៀបចំពិធីបុណ្យមួយ ដោយមិនបានគោរពទៅតាមវិធានការអនាម័យ។ ពិធីបុណ្យសាសនាដែលពលរដ្ឋថៃបានរៀបចំឡើងយ៉ាងអធិកអធ័មនោះគឺឈ្មោះថា “ពិធីបុណ្យហែអ្នកតា” (Vegetarian Festival/Nine Emperor Gods) ដែលបានរៀបចំឡើងនៅក្នុងខេត្តភូកេត កាលពីថ្ងៃទី១៦ តុលាកន្លងទៅនេះ ហើយបុណ្យនេះមានរយៈពេលរហូតដល់ទៅ ៩ ថ្ងៃ។ បើនិយាយទៅពិធីបុណ្យមួយនេះមានដើមកំណើតមកពីប្រទេសចិន ហើយពលរដ្ឋថៃដែលជាប់សែស្រលាយចិន តែងរៀបចំពិធីនេះឡើងជារៀងរាល់ឆ្នាំមិនដែលខាននោះទេ។ តាមជំនឿនៅក្នុងពិធីបុណ្យនេះគេជឿថា ក្នុងរយៈពេល ៩ថ្ងៃនៃពិធីបុណ្យ នឹងមានទេវតាចំនួន ៩ អង្គចុះមកពីឋានសួគ៌ មកលាងជម្រះបាបរបស់ប្រជាពលរដ្ឋ និងផ្តល់សំណាងល្អដល់ពលរដ្ឋគ្រប់រូប ដូចនេះហើយទើបពលរដ្ឋជាច្រើននាក់ចេញមកដើរជុំគ្នាយ៉ាងច្រើនកុះករ ដើម្បីស្វាគមន៍ទេវតាទាំងនោះ។ យ៉ាងណាក្តី បើយោងតាមលោក Prasert Fakthongkol
October 24, 2020 - អន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសចេញពីសេតវិមានកាលពីថ្ងៃសុក្រថា ប្រទេសស៊ូដង់ និងអ៉ីស្រាអែល បានព្រមព្រៀងធ្វើឱ្យទំនាក់ទំនងមានលក្ខណៈប្រក្រតីឡើងវិញហើយ។ ប្រទេសស៊ូដង់គឺជាប្រទេសអារ៉ាប់ទី ៣ ដែលឈានដល់កិច្ចព្រមព្រៀងបែបនេះជាមួយអ៉ីស្រាអែល ដែលវាជាការជួយជ្រោមជ្រែងដោយរដ្ឋបាលត្រាំ។ សេចក្តីថ្លែងការណ៍រួមដែលចេញដោយប្រទេសទាំង ៣ និយាយថា អ៉ីស្រាអែល និងស៊ូដង់ នឹងចាប់ផ្តើមចរចារកមធ្យោបាយ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម កិច្ចការសេដ្ឋកិច្ច និងអាកាសចរណ៍ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។ កាលពីដើមសប្តាហ៍នេះលោក ដូណាល់ ត្រាំ បានជូនដំណឹងដល់សភាអំពីការសម្រេចចិត្តរបស់លោក ក្នុងការដកប្រទេសស៊ូដង់ចេញពីបញ្ជីអ្នកឧបត្ថម្ភភេរវកម្ម។ រដ្ឋបាលលោកត្រាំមុននេះក៏បានសម្រុះសម្រួលកិច្ចព្រមព្រៀងសន្តិភាពរវាងអ៉ីស្រាអែល និងប្រទេសអារ៉ាប់ ២ ផ្សេងទៀត គឺអារ៉ាប់រួម និងបារ៉ែនផងដែរ។ លោក ដូណាល់ ត្រាំ
October 24, 2020 - អន្តរជាតិ
អាជ្ញាធរបាននិយាយថា យន្តហោះហ្វឹកហាត់របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកមួយគ្រឿង ដែលបានហោះចេញពីរដ្ឋ Florida បានធ្លាក់កាលពីថ្ងៃសុក្រ នៅក្នុងសង្កាត់មួយនៃតំបន់ Alabama ក្បែរ Gulf Coast ដោយបានសម្លាប់មនុស្សទាំង ២នាក់ ដែលនៅក្នុងយន្តហោះ។ លោក Zach Harrell អ្នកនាំពាក្យរបស់មេបញ្ជាការកងនាវាចរកងទ័ពជើងទឹកបាននិយាយថា អ្នកទាំង ២ បានជិះយន្តហោះហ្វឹកហាត់ T-6B Texan II ប៉ុន្តែមិនបានបញ្ចេញឈ្មោះភ្លាមៗទេ ហើយក៏មិនមានរបាយការណ៍ស្តីពីការរងរបួសនៅនឹងកន្លែងនោះដែរ។ អ្នកនាំពាក្យកងនាវាចរលោកស្រី Julie Ziegenhorn បាននិយាយថា យន្តហោះបានហោះចេញពីស្ថានីយអាកាស Naval Field Whiting Field
October 24, 2020 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឱ្យដឹងថា ចំនួនករណីឆ្លងជំងឺ COVID-19 ដែលត្រូវបានរាយការណ៍នៅសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា គឺជាចំនួនខ្ពស់បំផុតទី២ ចាប់តាំងពីប្រទេសនេះមានការឆ្លងរាលដាលនៃជំងឺ។ ករណីអ្នកចូលមន្ទីរពេទ្យ និងអ្នកស្លាប់កំពុងបង្កើនល្បឿន ខណៈអាកាសធាតុចុះត្រជាក់ខ្លាំងនៅទូទាំងប្រទេស។ ករណីថ្មីក្នុងមួយថ្ងៃចំនួន ៧៦,១៩៥ ត្រូវបានបញ្ជាក់សម្រាប់ថ្ងៃព្រហស្បតិ៍ ខណៈប្រទេសនេះធ្លាប់បានរាយការណ៍ករណីចំនួន ៧៧,២៩៩ កាលពីថ្ងៃទី ១៦ ខែកក្កដា ដែលជាចំនួនច្រើនបំផុតរបស់ខ្លួន។ ការស្លាប់របស់សហរដ្ឋអាមេរិកក៏មាននិន្នាការកើនឡើងផងដែរ ដោយមានអ្នកស្លាប់ចំនួន ៩១៦នាក់ ត្រូវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ មួយថ្ងៃបន្ទាប់ពីប្រទេសនេះបានរាយការណ៍ថា មានអ្នកស្លាប់ថ្មីជាង ១,២០០នាក់ ជាលើកដំបូងចាប់តាំងពីខែសីហា។ មរណភាពនៃជំងឺ COVID-19 កើនឡើង
October 24, 2020 - អន្តរជាតិ
ចិន៖ ពិធីជួបជុំសមាជិកគ្រួសារនិងពិសារអាហារពេលល្ងាចរួមគ្នាមួយបានប្រែក្លាយទៅជារឿងសោកសៅបំផុត ព្រោះតែសមាជិកគ្រួសារចំនួន ៩ នាក់ក្នុងចំណោម ១២ បានស្លាប់ជាបន្តបន្ទាប់ព្រោះតែពុលអាហារដែលពួកគេបានញ៉ាំជាមួយគ្នានោះ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Chinadaily បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Jixi ខេត្ត Heilongjiang ភាគខាងត្បូងប្រទេសចិន។ ប្រភពបានបន្តថា នៅក្នុងថ្ងៃកើតហេតុនោះសមាជិកនៃគ្រួសាររងគ្រោះខាងលើបានធ្វើដំណើរមកពីទីកន្លែងផ្សេងៗគ្នាដើម្បីជួបជុំគ្នាហើយពួកគេបានធ្វើមីម្យ៉ាង មានឈ្មោះថា ‘Suantangzi’ ដែលជាមីសរសៃធំៗធ្វើពីម្សៅពោតសម្រាប់ញ៉ាំជុំគ្នា។ យ៉ាងណាក្តី ក្មេងៗចំនួន ៣ នាក់មិនបានញ៉ាំមីនេះទេ ព្រោះតែពួកគេមិនចេះញ៉ាំដែលមីដែលមានរសជាតិរបៀបនោះ ហើយពួកគេក៏មានសំណាងល្អមិនពុលមីស្លាប់ដែរ។ ដោយឡែកសមាជិកគ្រួសារចំនួន ៨ នាក់បានពុលមីស្លាប់នៅម៉ោងប្រមាណជា ១១ យប់នៅថ្ងៃកើតហេតុនោះ ខណៈស្រីវ័យ ៤៧ ឆ្នាំបានបញ្ជូនទៅដល់មន្ទីរពេទ្យ និងស្លាប់នៅថ្ងៃបន្ទាប់។ តាមការពិនិត្យរបស់ក្រុមវេជ្ជបណ្ឌិតជំនាញបានឲ្យដឹងថា
October 24, 2020 - អន្តរជាតិ
អង្គការសុខភាពពិភពលោក (WHO) បាននិយាយម្ដងហើយម្ដងទៀតថា ថ្នាំប្រឆាំងវីរុស Remdesivir មានប្រសិទ្ធិភាពតិចតួច ឬគ្មានប្រសិទ្ធិភាពទាល់តែសោះ សម្រាប់ការព្យាបាលជំងឺ COVID-19។ វាជាការលើកឡើងរបស់ប្រធានអ្នកវិទ្យាសាស្ត្រ WHO អ្នកស្រី Soumya Swaminathan នៅក្នុងសន្និសីទសារព័ត៌មានទៀងទាត់មួយកាលពីថ្ងៃសុក្រ។ ជម្រាបដែរថាថ្នាំ Remdesivir នេះត្រូវបានរដ្ឋបាលចំណីអាហារនិងឪសថអាមេរិក អនុម័តឱ្យប្រើជាផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ ហើយថ្នាំនេះក៏ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ស្ថានភាពបន្ទាន់ នៅតាមបណ្ដាប្រទេសមួយចំនួន រួមទាំងជប៉ុនផងដែរ។ កាលពីថ្ងៃទី១៥ ខែតុលា អង្គការសុខភាពពិភពលោកបានប្រកាសលទ្ធផលបណ្តោះអាសន្ន សម្រាប់ការសាកល្បងគ្លីនិករបស់ខ្លួន ដោយនិយាយថាថ្នាំនេះមើលទៅហាក់ដូចជាមានប្រសិទ្ធភាពតិចតួច ឬគ្មានប្រសិទ្ធភាពទាល់តែសោះក្នុងការការពារហានិភ័យស្លាប់ ឬកាត់បន្ថយពេលវេលានៅក្នុងមន្ទីរពេទ្យ។ អ្នកស្រី Swaminathan បាននិយាយថា លទ្ធផលនៃការសាកល្បងនេះមិនមែនជារការឆ្លើយតបទៅក្នុងសេចក្តីសម្រេចរបស់ FDA
October 24, 2020 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឱ្យដឹងថា ករណីឆ្លងជំងឺ COVID-19 នៅតំបន់អឺរ៉ុបបានកើនឡើងទ្វេដងក្នុងរយៈពេល ១០ថ្ងៃ កន្លងមកនេះ ដោយនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ខ្លួនបានកត់ត្រាករណីប្រចាំថ្ងៃរហូតដល់ទៅ ២០០ ០០០ ករណី ដែលវាជាការកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន។ កាលពីថ្ងៃទី១២ ខែតុលា ទ្វីបនេះក៏បានកត់ត្រាការឆ្លងថ្មីៗប្រចាំថ្ងៃរហូតដល់ ១០០ ០០០នាក់ ផងដែរ។ យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឱ្យដឹងថា រហូតមកដល់ពេលនេះអឺរ៉ុបបានរាយការណ៍អំពីករណីឆ្លងជំងឺ COVID-19 សរុបចំនួន ៧.៨ លាននាក់ និងប្រហែល ២៤៧,០០០នាក់ បានស្លាប់។ បណ្តាប្រទេសអឺរ៉ុបដូចជា៖ អ៉ីតាលី អូទ្រីស ក្រូអាស៊ី ស្លូវេនី
October 23, 2020 - អន្តរជាតិ
អ្នកជំនាញខាងសន្តិសុខប្រព័ន្ធអ៉ីធឺណេតជនជាតិហូឡង់ម្នាក់បាននិយាយថា គាត់បានលួចចូលគណនី Twitter របស់លោក ដូណាល់ ត្រាំ ដោយជោគជ័យកាលពីសប្តាហ៍មុន បន្ទាប់ពីបានទាយលេខសម្ងាត់របស់ប្រធានាធិបតីបានត្រឹមត្រូវ។ សម្រាប់យើងធម្មតាប្រហែលជាគិតថា មនុស្សមានអំណាចបំផុតមួយក្នុងពិភពលោកដូចជាប្រធានាធិបតីអាមេរិករូបនេះ អាចនឹងមានលេខសម្ងាត់រឹងមាំនិងពិបាកទាយ ប៉ុន្តែបើតាមលោក Victor Gevers បាននិយាយថា លេខសម្ងាត់បណ្ដាញ Twitter របស់លោក ដូណាល់ ត្រាំ គឺគ្រាន់តែ «maga2020!» ។ កាសែត De Volkskrant របស់ហូឡង់បានរាយការណ៍ថា លោក Victor Gevers បានរកឃើញថា គណនីរបស់លោក ដូណាល់ ត្រាំ
October 23, 2020









