- autoadmin
- អន្តរជាតិ
វៀតណាម៖ យោងតាមកាកបាទក្រហមវៀតណាមបានឲ្យដឹងថា ពលរដ្ឋវៀតណាមជាច្រើនលាននាក់នឹងត្រូវប្រឈមជាមួយគ្រោះទឹកជំនន់ធ្ងន់ធ្ងរនិងអាចគំរាមគំហែងដល់អាយុជីវិតរបស់ពួកទៀតផង នៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។ លោក Nguyen Thi Xuan ដែលជាប្រធានសមាគមនកាកបាទក្រហមប្រចាំនៅប្រទេសវៀតណាមបានឲ្យដឹងថា នៅក្នុងខែនេះមានពលរដ្ឋវៀតណាមជាង ១០០ នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិតដោយសារតែគ្រោះទឹកជំនន់និងបាក់ដី ហើយភាគច្រើននៃពលរដ្ឋដែលបានស្លាប់នោះគឺជាទាហាន។ លោកបានបន្តថា វៀតណាមនឹងត្រូវមានភ្លៀងធ្លាក់ជោគជាំជាច្រើនថ្ងៃបន្តបន្ទាប់ទៀត ដែលកត្តានេះនឹងបង្កឲ្យស្ថានភាពទឹកជំនន់នៅក្នុងប្រទេសវៀតណាមកាន់តែធ្ងន់ធ្ងរថែមមួយកម្រិតទៀត។ សូបបញ្ជាក់ថា ជំនន់ទឹកភ្លៀងបានវាយប្រហារខេត្តជាច្រើនរបស់វៀតណាមក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ និងបានជនលិចផ្ទះសម្បែងប្រជាពលរដ្ឋប្រមាណជា ១៧៨ ០០០ខ្នង សម្លាប់សត្វមាន់ ទា ជ្រូក គោ របស់ប្រជាពលរដ្ឋប្រមាណជា ៧០០ ០០០ ក្បាល និងខណៈមកទល់នឹងពេលនេះនៅមានប្រជាពលរដ្ឋវៀតណាមជាច្រើននាក់កំពុងតែបាត់ខ្លួនរកមិនឃើញ។ នៅចំពោះមុខស្ថានភាពនេះ រដ្ឋាភិបាលវៀតណាមបានត្រៀមទូក យន្តហោះ ទីទួលសុវត្ថិភាព
October 21, 2020 - អន្តរជាតិ
របាយការណ៍ថ្មីមួយរបស់ មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្កាជំងឺឆ្លង (CDC) ដោយផ្អែកលើកំណត់ត្រារបស់អ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យចំនួន ៩,០០០នាក់ បាននិយាយថា ហានិភ័យនៃការស្លាប់ដោយសារជំងឺ COVID-19 របស់អ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំងនោះ គឺខ្ពស់ជាង ៥ដង ធៀបនឹងជំងឺគ្រុនផ្តាសាយតាមរដូវ។ ក្នុងនោះ CDC បាននិយាយថា៖«បើប្រៀបធៀបជាមួយអ្នកជំងឺគ្រុនផ្តាសាយ អ្នកដែលមានជំងឺ COVID-19 មានហានិភ័យស្លាប់ខ្ពស់ជាង ៥ដង ហានិភ័យនៃការចូល ICU ទ្វេដង និងពេលវេលាសម្រាកព្យាបាលយូរជាង ហើយប្រឈមនឹងហានិភ័យខ្ពស់ចំពោះផលវិបាកចំនួន ១៧ ដូចជា៖ ផ្លូវដង្ហើមធ្ងន់ធ្ងរ សរសៃឈាមបេះដូង ជំងឺឈាម (Hematologic) សរសៃប្រសាទ តម្រងនោម និងផ្សេងៗទៀត។ ការស្រាវជ្រាវបានរកឃើញថា
October 21, 2020 - អន្តរជាតិ
ក្រសួងយុត្តិធម៌អាមេរិកបានដាក់ពាក្យបណ្តឹងប្រឆាំងនឹង Google ដោយនិយាយថា ក្រុមហ៊ុននេះបានប្រើសិទ្ធិផ្តាច់មុខ ដើម្បីធ្វើឱ្យអន្តរាយដល់ការប្រកួតប្រជែងនៅក្នុងទីផ្សារស្វែងរក និងការផ្សាយពាណិជ្ជកម្ម។ នាយកដ្ឋានបានដាក់ពាក្យបណ្តឹងទៅតុលាការស្រុកនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារ ដោយរួមជាមួយរដ្ឋចំនួន ១១ ផងដែរ។ នាយកដ្ឋានចោទប្រកាន់ក្រុមហ៊ុនស្រាវជ្រាវយក្សមួយនេះ ពីការឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតឧបករណ៍ រួមមានទាំង Apple និង Samsung ដើម្បីធានាថា Google គឺជាកម្មវិធីស្វែងរកនៅលើឧបករណ៍របស់ពួកគេ។ ក្រុមហ៊ុន Google ត្រូវបានចោទប្រកាន់ផងដែរ ពីការប្រើប្រាស់ទិន្នន័យដែលទទួលបានពីសេវាកម្មស្វែងរក សម្រាប់អាជីវកម្មផ្សាយពាណិជ្ជកម្មរបស់ខ្លួន។ នាយកដ្ឋាននិយាយថា ការអនុវត្តទាំងនេះ និងការប្រព្រឹត្តផ្សេងទៀត បង្កអន្តរាយដល់ការប្រកួតប្រជែង និងអ្នកប្រើប្រាស់។ ប៉ុន្តែយ៉ាងណា Google បដិសេធការចោទប្រកាន់នេះ។ គួរឱ្យដឹងដែរថា នាយកដ្ឋានបានស៊ើបអង្កេតក្រុមហ៊ុន
October 21, 2020 - អន្តរជាតិ
ថៃ៖ នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងនៅក្នុងប្រទេសថៃបានផ្តល់អនុសាសន៍ឲ្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ កាត់បន្ថយចំនួនថ្ងៃសម្រាប់ធ្វើចត្តាឡីស័កពី ១៤ ថ្ងៃមកសល់ត្រឹម ១០ ថ្ងៃ។ យ៉ាងណាក្តី បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា សេចក្តីសម្រេចចំពោះវិធានការខាងលើនេះនឹងត្រូវធ្វើឡើងជាច្រើនដំណាក់កាល ដោយកាលពីសប្តាហ៍មុន នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងត្រូវដាក់សំណើផ្លូវការមួយទៅកាន់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ ដើម្បីសុំពិភាក្សានិងលើកយោបល់ចំពោះប្រធានបទខាងលើនេះ ហើយការសម្រេចផ្លូវការចុងក្រោយអាចនឹងត្រូវធ្វើឡើងនៅចុងខែនេះ។ បើតាមលោកវេជ្ជបណ្ឌិត Sophon Iamsirithavorn ដែលជាប្រធានផ្នែកជំងឺឆ្លងបានឲ្យដឹង ការកាត់បន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័កនេះនឹងមិនប៉ះពាល់ដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងជំងឺកូវីដ ១៩ នោះទេ ព្រោះតាមបទពិសោធណ៍កន្លងមកគេបានមើលឃើញថា ភាគច្រើននៃអ្នកដែលបានធ្វើចត្តាឡីស័កដោយគ្មានចេញរោគសញ្ញាត្រឹមតែ ១០ ថ្ងៃគឺពួកគេគ្មានឆ្លងជំងឺនោះទេ។ វេជ្ជបណ្ឌិតរូបនេះបានបន្តថា ការកាត់បន្ថយចំនួនថ្ងៃសម្រាប់ធ្វើចត្តាឡីស័កនឹងជួយសន្សំសំចៃការចំណាយមួយផ្នែករបស់អាជ្ញាធរសុខាភិបាល ហើយសម្រាប់ពលរដ្ឋដែលត្រូវធ្វើចត្តាឡីស័កវិញក៏ចំណេញដែរព្រោះពួកគេឆាប់បានចេញទៅប្រកបការងារជាធម្មតាវិញ៕ អត្ថបទ៖ភក្តី ប្រភព៖
October 21, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ចក្រភពអង់គ្លេសកំពុងគ្រោងនឹងក្លាយជាប្រជាជាតិដំបូងគេនៅក្នុងពិភពលោក ដែលនឹងដាក់មនុស្សមានសុខភាពល្អចំនួន ៩០នាក់ ឱ្យប៉ះផ្ទាល់ដោយចេទនាជាមួយវីរុសកូរ៉ូណា ដើម្បីពន្លឿនការសិក្សាសាកល្បង ឱ្យឈានដល់ការបង្កើតវ៉ាក់សាំងដែលមានប្រសិទ្ធភាព។ ការសាកល្បងនេះគ្រោងធ្វើនៅខែមករា ខណៈរដ្ឋាភិបាលក៏បានត្រៀមប្រាក់ជាង ៣៣ លានផោន ឬ ជាង៤៣លានដុល្លារ សម្រាប់ការសិក្សាមិនធ្លាប់មានពីមុននេះផងដែរ។ អ្នកជំនាញបាននិយាយថា សុវត្ថិភាពនឹងក្លាយជាអាទិភាពទីមួយ ហើយផែនការនេះនឹងត្រូវការការយល់ព្រមប្រកបដោយក្រមសីលធម៌ និងការយល់ព្រមពីនិយតករ មុនពេលពួកគេអាចដំណើរការទៅមុខបាន។ ការសិក្សានេះត្រូវបានគេមើលឃើញថា ជាវិធីលឿនជាងមុនដើម្បីតេស្ដរកវ៉ាក់សាំងមានប្រសិទ្ធភាព ដែលមានន័យថាពួកគេហ្នឹងមិនចាំបាច់រង់ចាំមើលលទ្ធផលវ៉ាក់សាំង ពីមនុស្សទូទៅដែលមិនមែនជាអ្នកចូលរួមសិក្សានោះទេ។ អ្នកចូលរួមគឺមានអាយុពី ១៨ ទៅ ៣០ឆ្នាំ ហើយអ្នកស្រាវជ្រាវនឹងធ្វើការសាកល្បងថា តើកម្រិតវីរុសប៉ុនណាទើបអាចចម្លងជំងឺទៅពួកគេបាន។ អ្នកចូលរួមទាំងនេះនឹងត្រូវប៉ះពាល់ជាមួយវីរុសតាមរយៈច្រមុះ ខណៈត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់បន្ទាប់ពីនោះ។ ជំហានបន្ទាប់គឺអ្នកស្រាវជ្រាវអាចតេស្ដបានថា តើវ៉ាក់សាំងនោះអាចទប់ស្កាត់ការចម្លងនៃជំងឺ COVID-19
October 20, 2020 - អន្តរជាតិ
តុលាការថៃនៅថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាឱ្យផ្អាកស្ថានីយ៍ទូរទស្សន៍តាមអ៉ីនធឺណេតមួយ ដោយចោទប្រកាន់ថាវាបានរំលោភលើក្រឹត្យបន្ទាន់ ដែលត្រូវបានដាក់ឡើងក្នុងគោលបំណងបញ្ចប់ការតវ៉ា ដែលអូសបន្លាយអស់រយៈពេល ៣ខែ កន្លងមកនេះ។ ស្ថានីយទូរទស្សន៍នោះមានឈ្មោះថា Voice TV ហើយស្ថានីយក៏ត្រូវបានគេចោទប្រកាន់ថា បានរំលោភលើច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រទាក់ទងនឹងព័ត៌មានមិនពិតផងដែរ។ រំលឹកដែរថាប្រទេសថៃបានទទួលការរិះគន់ពីក្រុមសិទិ្ធមនុស្ស សម្រាប់ការហាមឃាត់ការធ្វើបាតុកម្ម និងការផ្សាយព័ត៌មាន ដែលគេមើលឃើញថាជាការបំផ្លាញដោយរដ្ឋាភិបាល ខណៈដែលខ្លួនព្យាយាមបញ្ចប់ការធ្វើបាតុកម្មប្រឆាំងនឹងលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចានអូចា និងរបបរាជានិយមដ៏មានអំណាច។ យ៉ាងណាក៏ដោយលោក Rittikorn Mahakhachabhorn នាយកនៃស្ថានីយ៍ទូរទស្សន៍តាមអ៉ីនធឺណេត Voice TV បាននិយាយថា ខ្លួននឹងបន្តការចាក់ផ្សាយរហូតដល់ដីការបស់តុលាការមកដល់ដៃ៕ អត្ថបទ៖ លីដា ប្រភព៖
October 20, 2020 - អន្តរជាតិ
អ៊ុយក្រែន៖ បុរសជាអ្នកហាត់ប្រាណយកសាច់ដុំធំៗម្នាក់និងធ្លាប់បាននិយាយថា គាត់មិនជឿនិងមិនខ្លាចជំងឺកូវីដ ១៩ ទាល់តែសោះ ពេលនេះរូបគាត់ត្រូវបានសារព័ត៌មាន 7News រាយការណ៍ថា បានឆ្លងជំងឺកូវីដ ១៩ និងបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។ បុរសសាច់ដុំរូបនេះមានឈ្មោះថា Dmitriy Stuzhuk អាយុ ៣៥ ឆ្នាំ ជនជាតិអ៊ុយក្រែន ហើយរូបគាត់អ្នកកីឡាកាយវប្បកម្មដ៏មានឥទ្ធិពលម្នាក់នៅក្នុងបណ្តាញសង្គមផងដែរ។ កាលពីពេលថ្មីៗនេះបុរសដែលមានកូន ៣ នាក់រូបនេះ បានប្រាប់ទៅកាន់អ្នកគាំទ្រក្នុងបណ្តាញសង្គមជាង ១ លាននាក់របស់គាត់ថា គាត់មិនគិតថាជំងឺកូវីដ ១៩ បានកើតមាននោះទេ ហើយគាត់ក៏មិនខា្លចជំងឺមួយនេះដែរ។ ការថ្លែងដូចនេះទំនងជាគាត់គិតថា គាត់ជាអ្នកហាត់ប្រាណមានសុខភាពមាំមួនហើយជំងឺមួយនេះមិនអាចឆ្លងចូលទៅក្នុងខ្លួនរបស់គាត់នោះទេ។ យ៉ាងណាក្តី បន្ទាប់ពីបានថ្លែងដូចខាងលើនេះបានបន្តិចគាត់ក៏ត្រូវធ្វើដំណើរទៅកាន់ប្រទេសតួគី និងពេលត្រលប់មកដល់ប្រទេសកំណើតវិញក៏ត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយនឹងជំងឺកូវីដ ១៩ តែម្តង។
October 20, 2020 - អន្តរជាតិ
កាលពីថ្ងៃច័ន្ទម្សិលមិញនេះរដ្ឋាភិបាលថៃ បានជំរុញឱ្យមានហាមឃាត់បណ្ដាញទំនាក់ទំនង Telegram ដោយបានអះអាងថា វាបង្កការគំរាមកំហែងដល់សន្តិសុខជាតិ នៅក្រោមក្រឹត្យបន្ទាន់មួយ ដែលប្រទេសថៃទើបតែដាក់ចេញនាពេលថ្មីៗនេះ។ កាលពីថ្ងៃសុក្រកន្លងទៅ ប៉ូលីសថៃបានបង្ក្រាបទំព័រ Facebook របស់ក្រុមចលនា Free Youth (យុវជនសេរី) ហើយក្រោយមកពួកគេ និងក្រុមបាតុករ ក៏បានប្ដូរទៅប្រើបណ្ដាញ Telegram សម្រាប់ការទាក់ទងនិងផ្ដល់ព័ត៌មានគ្នា ដែលជាហេតុអាជ្ញាធរថៃចង់ហាមឃាត់ ឬរឹតត្បឹតលើបណ្ដាញទំនាក់ទំនងសង្គមមួយនេះ។ ក្រសួងសេដ្ឋកិច្ចឌីជីថលនិងសង្គម (DES) បានស្នើឱ្យគណៈកម្មាធិការជាតិផ្សព្វផ្សាយ និងទូរគមនាគមន៍ (NBTC) លុបព័ត៌មាននៅលើកម្មវិធី Telegram ដោយអះអាងថា វាបានរំលោភលើក្រឹត្យបន្ទាន់ដែលបានដាក់កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីឆ្លើយតបនឹងការកើនឡើងនៃបាតុកម្មប្រឆាំងរដ្ឋាភិបាល។ ជម្រាបដែរថា ក្រឹត្យហាមប្រាមការប្រមូលផ្តុំមនុស្ស ៥នាក់
October 20, 2020 - បច្ចេកវិទ្យា
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា អង្គការ NASA និងក្រុមហ៊ុន Nokia កំពុងធ្វើការបំពាក់បណ្ដាញ 4G នៅលើឋានព្រះច័ន្ទ ដែលវាជាផ្នែកមួយរបស់អង្គការ NASA ដើម្បីបញ្ជូនមនុស្សទៅឋានព្រះច័ន្ទក្នុងរយៈពេលវែងនាពេលខាងមុខនេះ។ ដើម្បីឈានដល់គោលដៅឆ្នាំ២០២៨របស់ខ្លួន អង្គការ NASA បានផ្តល់ប្រាក់ចំនួន ៣៧០លានដុល្លារ ដល់ក្រុមហ៊ុនជាង ១២ ដើម្បីដាក់ពង្រាយបច្ចេកវិទ្យា 4G នៅលើឋានព្រះច័ន្ទ។ ការបង្កើតថ្មីទាំងនោះរួមមាន៖ ការបង្កើតថាមពលពីចម្ងាយ, ការបង្កកធាតុ Cryogenic, រ៉ូបូត, ការចុះចតប្រកបដោយសុវត្ថិភាព និងប្រព័ន្ធ 4G ។ អង្គការ NASA
October 20, 2020 - អន្តរជាតិ
អ្នករៀបចំយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃច័ន្ទ ទី១៩ ខែតុលា បាននិយាយថា ការជជែកដេញដោលចុងក្រោយរវាងប្រធានាធិបតីលោក ដូណាល់ ត្រាំ និងគូប្រជែងមកពីបក្សប្រជាធិបតេយ្យគឺលោក ចូ បាយដិន នឹងមានភ្ជាប់ជាមួយប៊ូតុងបិទសំឡេង ដើម្បីឱ្យបេក្ខជនម្នាក់ៗនិយាយដោយគ្មានការរំខានគ្នា។ ការផ្លាស់ប្ដូរចុងក្រោយនេះ គឺដោយសារតែជំនួបរវាងអ្នកទាំង ២ កាលពីខែមុន គឺមានតែការប្រកែកគ្នា និងកាត់សម្ដីគ្នាប៉ុណ្ណោះ។ យ៉ាងណាខាងលោក ដូណាល់ ត្រាំ បានសម្តែងការជំទាស់ចំពោះការផ្លាស់ប្ដូរនេះ ប៉ុន្តែបាននិយាយថា គណបក្សសាធារណរដ្ឋនឹងនៅតែចូលរួមក្នុងព្រឹត្តិការណ៍រាត្រីថ្ងៃព្រហស្បតិ៍ ដែលជាឱកាសមួយក្នុងចំណោមឱកាសចុងក្រោយ មុនពេលការបោះឆ្នោតបញ្ចប់នៅថ្ងៃទី៣ ខែវិច្ឆិកា។ គណៈកម្មាធិរៀបចំការជជែកពិភាក្សារបស់បេក្ខភាពប្រធានាធិបតីបាននិយាយថា មេក្រូរបស់បេក្ខជននីមួយៗនៅក្នុងកិច្ចពិភាក្សានៅ Nashville រដ្ឋ Tennessee នឹងត្រូវបិទសំឡេង ដើម្បីអនុញ្ញាតឱ្យអ្នកផ្សេងទៀតធ្វើការថ្លែងសុន្ទរកថា
October 20, 2020









