autoadmin
  • កូវីដ-១៩

    មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 នៅថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០ បាននិយាយថា ប្រទេសថៃបានកត់ត្រាករណីឆ្លងជំងឺ COVID-19 នៅក្នុងស្រុកចំនួន ២ករណី ជាលើកដំបូងក្នុងរយៈពេលជាងមួយខែ។ មជ្ឈមណ្ឌលបាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថា ករណីថ្មីទាំងនេះគឺស្ថិតក្នុងចំណោមជនជាតិភូមា ២នាក់ ដែលរស់នៅក្នុងប្រទេសថៃក្បែរព្រំដែនភូមា ដែលនៅទីនោះជាកន្លែងដែលមានការឆ្លងរាលដាលយ៉ាងខ្លាំងនាពេលថ្មីៗនេះ។ មជ្ឈមណ្ឌលបាននិយាយថា អ្នកទាំង ២ ត្រូវបានធ្វើតេស្តរកជំងឺ COVID-19 នៅថ្ងៃទី១៣ ខែតុលា ហើយពួកគេមិនបានបង្ហាញរោគសញ្ញាអ្វីនោះទេ ប៉ុន្តែលទ្ធផលគឺវិជ្ជមាន។ ករណីក្នុងស្រុករបស់ប្រទេសថៃដែលគេស្គាល់ចុងក្រោយ គឺនៅដើមខែកញ្ញា។ គួរឱ្យដឹងដែរថា គិតមកទលពេលនេះប្រទេសថៃមានករណីជំងឺ COVID-19 សរុប ៣,៦០០ ករណី

    October 17, 2020
  • អន្តរជាតិ

    របាយការណ៍ទើបតែចេញដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង ស្វែងរកនិងជួយសង្គ្រោះបានបង្ហាញថា គិតត្រឹមថ្ងៃសុក្រ ទី១៦ ខែតុលា មានមនុស្សចំនួន ៥៥នាក់ បានស្លាប់ និង ៧នាក់ ផ្សេងទៀតកំពុងបាត់ខ្លួន ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ធ្ងន់ធ្ងរនៅតំបន់កណ្តាលនៃប្រទេសវៀតណាម។ ផ្ទះចំនួន ៦៤៩ខ្នង ត្រូវបានបំផ្លាញខ្ទេចខ្ទីអស់ ខណៈជិត ១៥១,០០០ខ្នង ត្រូវលិចក្នុងទឹក និងផ្លូវតូចធំចំនួន ១៦៨ខ្សែ ត្រូវរងការខូចខាត។ ស្រូវចំនួន ៩០០ ហិកតា, ដំណាំ ៥,៥១៤ ហិកតា និងកសិដ្ឋានចិញ្ចឹមត្រី ៣,៩៧៨ ហិកតា ត្រូវបានបំផ្លាញ។ សត្វពាហនៈចំនួន

    October 17, 2020
  • អន្តរជាតិ

    ប្រទេសរុស្ស៊ីបានអនុម័តវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ទី២របស់ខ្លួន ហើយក៏បាននិយាយដែរថា វ៉ាក់សាំងទី៣ នឹងជិតបានចុះបញ្ជីដូចគ្នា ខណៈដែលទីក្រុងមូស្គូព្យាយាមធ្វើខ្លួនជាតួអង្គសំខាន់មួយ នៅក្នុងការប្រណាំងប្រជែងជាសកល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត COVID-19។ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃពុធថា វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងដោយ មជ្ឈមណ្ឌលស្រាវជ្រាវវិសាណូសាស្ដ្រ និងជីវបច្ចេកវិទ្យា VECTOR ដែលជាអតីតមន្ទីរពិសោធន៍ស្រាវជ្រាវជីវឧស្ម័នសូវៀត។ ក្នុងនោះក្រុមមន្ត្រីរុស្ស៊ីបាននិយាយថា វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ទី៣ អាចត្រូវបានអនុម័តនៅក្នុងខែធ្នូខាងមុខនេះ។ គួររំលឹកដែរថា រុស្ស៊ីបានក្លាយជាប្រទេសដំបូងគេ ដែលបានអនុម័តវ៉ាក់សាំង COVID-19 នៅក្នុងខែសីហា ទោះបីជាមានការសង្ស័យពីអ្នកវិទ្យាសាស្ត្រ និងអ្នកនយោបាយលោកខាងលិច ចំពោះល្បឿនដែលវាត្រូវបានបង្កើតក៏ដោយ។ វ៉ាក់សាំងចុះបញ្ជីដំបូងនោះឈ្មោះថា Sputnik

    October 17, 2020
  • អន្តរជាតិ

    អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា នឹងធ្វើយុទ្ធនាការឃោសនានៅសប្តាហ៍ក្រោយនេះ ជួសមុខឱ្យលោក ចូ បាយដិន ដែលជាបេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ។ យោងតាមការចេញផ្សាយពីយុទ្ធនាការរបស់លោក បាយដិន បានឱ្យដឹងថា លោក អូបាម៉ា គ្រោងនឹងធ្វើការបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍មួយ ជួសមុខឱ្យលោក ចូ បាយដិន ដែលជាអតីតអនុប្រធានាធិបតី និងជាមិត្តជិតស្និទ្ធរបស់លោក នៅថ្ងៃពុធទី២១ ខែតុលា នៅក្នុងរដ្ឋ Pennsylvania ។ ព្រឹត្តិការណ៍នៅទីក្រុង Philadelphia នឹងត្រូវបានកត់សម្គាល់ថាជាលើកដំបូង ដែលលោក អូបាម៉ា បានចូលរួមដោយផ្ទាល់នៅក្នុងការប្រជែងយកសំឡេងរបស់បក្សនីមួយៗនេះ។ គួរឱ្យដឹងដែរថាអតីតប្រធានាធិបតីរូបនេះក៏ធ្លាប់បានបង្ហាញខ្លួននៅក្នុងវីដេអូយុទ្ធនាការរបស់លោក បាយដិន ហើយលោកធ្លាប់បានថ្លែងសុន្ទរកថាគន្លឹះមួយ នៅឯសន្និបាតជាតិប្រជាធិបតេយ្យនារដូវក្តៅនេះផងដែរ។

    October 17, 2020
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ពលរដ្ឋថៃប្រមាណ ២,០០០នាក់ បានប្រមូលផ្តុំគ្នានៅកណ្ដាលទីក្រុងបាងកក កាលពីល្ងាចថ្ងៃសុក្រ នៅក្នុងថ្ងៃទី២ នៃការតវ៉ារបស់ពួកគេ ដើម្បីទាមទារឱ្យមានកំណែទម្រង់នយោបាយ។ ការប្រមូលផ្ដុំនេះគឺប្រឆាំងនឹងក្រឹត្យបន្ទាន់ថ្មីមួយ ដែលប្រទេសថៃទើបតែបានដាក់ចេញឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដើម្បីទប់ស្កាត់ក្រុមបាតុករ។ ជាក់ស្ដែងកាលពីម្សិលមិញនេះលោក ប្រាយុទ្ធ ចានអូចា បានព្រមានម្ដងហើយថា ប្រសិនបើចលាចលនៅតែមាន លោកនឹងចេញច្បាប់បំរាមគោចរបន្ថែមទៀត។ កាលពីល្ងាចថ្ងៃសុក្រម្សិលមិញនេះប៉ូលីសបានប្រើកាណុងបាញ់ទឹកជាច្រើន ដើម្បីបំបែកក្រុមសកម្មជនវ័យក្មេងៗ ដែលបានព្យាយាមរុញប៉ូលីសត្រឡប់មកវិញ ហើយអ្នកខ្លះទៀតក៏បានគប់ដបទឹកសុទ្ធមកលើក្រុមប៉ូលីស។ ក្រុមអ្នកតវ៉ាទាំងនេះក៏បានទាមទារឱ្យមានកំណែទម្រង់ ទៅលើរបបរាជានិយមរបស់ប្រទេសខ្លួនផងដែរ។ យ៉ាងណាក៏ដោយពេលនេះមេដឹកនាំបាតុកម្មសំខាន់ៗជាច្រើននាក់ ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន រួមមានមេធាវីសិទ្ធិមនុស្សលោក Anon Nampa សកម្មជននិស្សិតលោក Parit Chiwarak និងកញ្ញា Panusaya

    October 17, 2020
  • អន្តរជាតិ

    អង់គ្លេស៖ ពិធីមង្គលការមួយត្រូវបានប៉ូលិសចុះទៅបង្រ្កាបភ្លាមៗបន្ទាប់ពីកម្មពិធីមួយនេះត្រូវបានរៀបចំឡើងដោយមានភ្ញៀវចូលរួមច្រើនជាង ១០០ នាក់ ដែលការជួបជុំគ្នាក្នុងចំណោមមនុស្សដ៏ច្រើនដូចនេះនៅក្នុងសម័យកាលកូវីដ ១៩ គឺជាសកម្មភាពបំពានដ៏ធ្ងន់ធ្ងរទៅនឹងបំរាមរបស់អាជ្ញាធរមានសមត្ថកិច្ច។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ Southall ទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស កាលពីថ្ងៃអង្គារទី ១៣ តុលា កន្លងទៅនេះ។ គួរម្លឹកជូនថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ កាលពីខែសីហាកន្លងទៅអាជ្ញាធរប្រចាំទីក្រុងឡុងដ៏ធ្លាប់ចេញសេចក្តីប្រកាសកំណត់ឲ្យមានភ្ញៀវត្រឹមតែ ៣០ នាក់ប៉ុណ្ណោះអាចចូលរួមកម្មវិធីមង្គលការមួយ ហើយដោយស្ថានភាពនៃការរាតត្បាតកាន់តែអាក្រក់ឡើងនៅខែកញ្ញាអាជ្ញាធរបានជូនដំណឹងជាថ្មីម្តងទៀតដោយបន្ថយចំនួនភ្ញៀវមកសល់ត្រឹមតែ ១៥ នាក់ប៉ុណ្ណោះ។ ផ្អែកតាមសេចក្តីជូនដំណឹង ពិធីមង្គលការខាងលើនេះត្រូវបានរៀបចំឡើងដោយបំពាននឹងបំរាមរបស់អាជ្ញាធរយ៉ាងខ្លាំងតែម្តង ព្រោះមានភ្ញៀវចូលរួមរហូតដល់ជាង ១០០ នាក់ឯណោះ ហើយក្រៅពីបានផ្អាកកម្មពិធីជាបន្ទាន់ អាជ្ញាធរក៏បានពិន័យជាប្រាក់ចំនួន

    October 17, 2020
  • អន្តរជាតិ

    អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Oxford ទើបតែបានបង្កើតឧបករណ៍ធ្វើតេស្តរកជំងឺ COVID-19 ថ្មីម៉្យាង ដែលអាចចេញលទ្ធផលក្នុងរយៈពេលតែ ៥នាទី ប៉ុណ្ណោះ។ អ្នកស្រាវជ្រាវបាននិយាយថា ឧបករណ៍តេស្តនេះអាចត្រូវបានប្រើសម្រាប់ការធ្វើតេស្ដទ្រង់ទ្រាយធំនៅតាមអាកាសយានដ្ឋាន និងតាមកន្លែងអាជីវកម្មនានា។ សាកលវិទ្យាល័យបាននិយាយថា ខ្លួនសង្ឃឹមថានឹងចាប់ផ្តើមការអភិវឌ្ឍឧបករណ៍តេស្តនេះនៅដើមឆ្នាំ២០២១ ហើយអាចទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ក្នុងរយៈពេល ៦ខែ បន្ទាប់ពីនោះទៀត។ អ្នកស្រាវជ្រាវបាននិយាយនៅក្នុងការស្រាវជ្រាវមុនពេលចេញបោះពុម្ពថា ឧបករណ៍នេះអាចរកឃើញវីរុស និងបែងចែកវាពីវីរុសផ្សេងៗទៀត ជាមួយនឹងភាពត្រឹមត្រូវខ្ពស់។ សាស្រ្តាចារ្យលោក Achilles Kapanidis មកពីផ្នែករូបវិទ្យារបស់សាកលវិទ្យាល័យ Oxford បាននិយាយថា ឧបករណ៍ធ្វើតេស្តនេះនឹងមានលក្ខណៈ «សាមញ្ញ រហ័ស និងចំណាយតិច»។ ការធ្វើតេស្តទទួលបានលទ្ធផលលឿនត្រូវបានគេមើលឃើញថា ជាគន្លឹះដែលអាចឈានទៅរកការបើកអាជីវកម្មឡើងវិញ ខណៈពេលដែលជំងឺឆ្លងកំពុងចរាចរនៅឡើយ។ កាលពីថ្ងៃពុធក្រុមហ៊ុន

    October 16, 2020
  • អន្តរជាតិ

    អង្គការសុខភាពពិភពលោកបានសង្កត់ធ្ងន់ថា វិធានការរឹតត្បិតនៅក្នុងបណ្តាប្រទេសអឺរ៉ុបជាច្រើនគឺពិតជាចាំបាច់ណាស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19 ។ អង្គការសុខភាពពិភពលោកនិយាយថា ចំនួនសរុបប្រចាំថ្ងៃនៃករណីជំងឺ COVID-19 នៅអឺរ៉ុបបានកើនឡើងដល់ ១២០ ០០០ នាក់ នាពេលថ្មីៗនេះ ហើយវាជាលើកទី២ នៅក្នុងខែនេះផងដែរ។ ដូច្នេះហើយនាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោកលោក Hans Kluge បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះរលកនៃការឆ្លងនាពេលថ្មីៗនេះ។ លោក Hans Kluge បាននិយាយថា ករណីឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃនៅអឺរ៉ុបកើនឡើងទ្វេដងបើប្រៀបធៀបនឹងខែមេសា ហើយចំនួននៃការចូលមន្ទីរពេទ្យក៏កំពុងកើនឡើងផងដែរ។ លោកក៏បាននិយាយផងដែរថា ការកើនឡើងនូវករណីដែលបានបញ្ជាក់គឺជាផ្នែកមួយ ដោយសារតែសព្វថ្ងៃការតេស្ដសាកល្បងកាន់តែច្រើន។ លោក Kluge បានបន្ថែមថា

    October 16, 2020
  • អន្តរជាតិ

    គណៈរដ្ឋមន្រ្តីថៃនៅថ្ងៃសុក្រនេះបានអនុម័តជាផ្លូវការនៃការដាក់ភាពអាសន្ននៅក្នុងទីក្រុងបាងកក នៅក្នុងកិច្ចប្រជុំបន្ទាន់មួយដែលត្រូវបានអំពាវនាវដោយនាយករដ្ឋមន្រ្តី។ ឧត្តមសេនីយ៍លោក ប្រាយុទ្ធ ចានអូចា បានកោះប្រជុំគណៈរដ្ឋមន្រ្តីនៅម៉ោង ១០ព្រឹក ថ្ងៃសុក្រ ទី១៦ ខែតុលា ដើម្បីពិភាក្សាអំពីក្រឹត្យបន្ទាន់ដែលលោកបានដាក់នៅទីក្រុងបាងកក កាលពីម៉ោង ៤ព្រឹក ថ្ងៃព្រហស្បតិ៍ម្សិលមិញ បន្ទាប់ពីមានការតវ៉ាតាមដងផ្លូវនៅក្នុងរាជធានីរបស់ប្រទេស។ លោកឧត្តមសេនីយ៍បានប្រាប់ក្រុមអ្នកយកព័ត៌មានថា បម្រាមគោចរហាមឃាត់ប្រជាជនមិនឱ្យចាកចេញពីផ្ទះនៅពេលយប់អាចនឹងត្រូវបានដាក់ ប្រសិនបើស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន។ លោកក៏បានទទូចថាស្ថានការណ៍នេះ មិនធានាចំពោះការប្រកាសប្រើច្បាប់អាជ្ញាសឹកទេ។ ខុទ្ទកាល័យលេខាធិការគណៈរដ្ឋមន្រ្តីបានប្រកាសថា គណៈរដ្ឋមន្រ្តីបានអនុម័តជាផ្លូវការនូវក្រឹត្យបន្ទាន់ក្នុងទីក្រុងបាងកកសម្រាប់រយៈពេលមួយខែ គិតចាប់ពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ដូចដែលបានស្នើដោយក្រុមប្រឹក្សាសន្តិសុខជាតិ។ យោងតាមសេចក្តីប្រកាសបានឱ្យដឹងថា ក្រឹត្យបន្ទាន់នេះត្រូវបានចេញបន្ទាប់ពីក្រុមមនុស្សដែលហៅខ្លួនឯងថា «Khana Rassadorn 2563» ឬ គណបក្សប្រជាជន២០២០ (2020

    October 16, 2020
  • កូវីដ-១៩

    យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ Worldometers សម្រាបរសៀលថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០ បានបង្ហាញថា ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកពេលនេះបានកើនដល់ជាង ៣៩ លាននាក់ ខណៈការស្លាប់បានកើនដល់ ១លាន ១០ម៉ឺននាក់ និងមានអ្នកជាសះស្បើយជាង ២៩លាននាក់។ គិតមកទល់ពេលនេះគឺរយៈពេលជិត ១១ខែមកហើយ ដែលជំងឺ COVID-19 បានរាតត្បាតនៅជុំវិញពិភពលោក។ ពោលគឺចាប់តាំងពីវាបានបង្ហាញវត្តមានដំបូងនៅប្រទេសចិន កាលពីចុងឆ្នាំ២០១៩ ប៉ុន្តែយ៉ាងណាវាហាក់មិនបានចុះថយទៅវិញនោះទេ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានការឆ្លងច្រើនជាងគេ ជាមួយនឹងករណីសរុប ៨.២ លានករណី និងមានអ្នកស្លាប់សរុបចំនួន ២២ម៉ឺននាក់។ នាពេលថ្មីៗនេះអាមេរិកមានការកើនឡើងនូវករណីថ្មីៗគួរឱ្យកត់សម្គាល់ ជាមួយនឹងករណីថ្មីជាង ៦ម៉ឺន

    October 16, 2020