- autoadmin
- អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានអោយដឹងថា ភ្នាក់ងារស៊ើបអង្កេតសហព័ន្ធសហរដ្ឋអាមេរិក (FBI) នឹងបង្កើតការិយាល័យនៅទីស្នាក់ការប៉ូលីសជាតិរបស់កម្ពុជា ដើម្បីជួយតាមដានឧក្រិដ្ឋជនអាមេរិក នៅចំពេលដែលទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមស្ដារទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រទេសចិនមួយនេះ។ អ្នកនាំពាក្យប៉ូលិសលោក ឆាយ គឹមឃឿន បាននិយាយនៅថ្ងៃអង្គារនេះថា ការិយាល័យនេះនឹងបម្រើដល់ប៉ូលីសកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីចាប់ខ្លួនឧក្រិដ្ឋជនអាមេរិក និងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ លោក ឆាយ គឹមឃឿន បានប្រាប់រ៉យទ័រថា៖«ពីមុនយើងបានសហការគ្នាពីករណីមួយចូលករណីមួយ ហើយឥឡូវនេះយើងមានការិយាល័យ ដើម្បីធ្វើការជាមួយគ្នាឱ្យបានឆាប់រហ័ស»។ ប៉ុន្តែយ៉ាងណាលោក ឆាយ គឹមឃឿន បានថ្លែងថា លោកមិនបានដឹងអំពីពេលវេលាជាក់លាក់ ដែលការិយាល័យនេះនឹងត្រូវបង្កើតឡើងនោះទេ។ យ៉ាងណានៅក្នុងសេចក្តីថ្លែងការណ៍តាមអ៉ីមែលទៅកាន់រ៉យទ័រ ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការិយាល័យ FBI ទេ ប៉ុន្តែបាននិយាយថាស្ថាប័នទាំង ២ គឺមានទំនាក់ទំនងជាមួយគ្នា។ ស្ថានទូតបាននិយាយថា៖«ក្រុមការងារពិសេសនៃអគ្គស្នងការនគរបាលជាតិ និង
October 13, 2020 - អន្តរជាតិ
ចំនួនអ្នកស្លាប់ដោយទឹកជំនន់នៅប្រទេសវៀតណាមបានកើនឡើងដល់ ២៣នាក់ ហើយអាជ្ញាធរបាននិយាយថា ព្យុះថ្មីមួយឈ្មោះថា ណាងកា (Nangka) នឹងធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅលើប្រទេសប៉ុន្មានថ្ងៃជាប់ៗគ្នាខាងមុខនេះ។ រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទថា ទឹកជំនន់ក៏បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៤នាក់បាត់ខ្លួន នៅតាមបណ្ដាខេត្តភាគកណ្តាលរបស់ប្រទេសផងដែរ។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិបាននិយាយថា ជនរងគ្រោះភាគច្រើនត្រូវបាននាំទៅដោយទឹកជំនន់ ហើយអាជ្ញាធរមូលដ្ឋានបានជម្លៀសប្រជាជនជិត ៤៦,០០០នាក់ ចេញពីតំបន់រងគ្រោះ។ ទីភ្នាក់ងារបានបន្ថែមថា ទឹកជំនន់បានធ្វើឱ្យជន់លិចផ្ទះជាង ១០៩,០០០ខ្នង និងដំណាំចំនួន ១,៤៤៣ អាក្រេ (៥៨៤ហិកតា) ហើយផ្លូវថ្នល់ និងស្ពានត្រូវខូចខាត។ ដោយឡែកកាលពីថ្ងៃច័ន្ទនេះមានការបាក់ដីមួយ បានកប់កម្មករសំណង់ ១៣នាក់ នៅឯទំនប់វារីអគ្គិសនីមួយ នៅខេត្ត Thua Thien Hue ភាគកណ្តាល។
October 13, 2020 - អន្តរជាតិ
វេជ្ជបណ្ឌិតនៅសេតវិមាននៅថ្ងៃច័ន្ទ ទី១២ ខែតុលា បាននិយាយថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើតេស្តអវិជ្ជមានចំពោះជំងឺ COVID-19 ហើយគាត់មិនឆ្លងទៅអ្នកដទៃនោះទេ។ ការអះអាងនេះបានធ្វើឡើង ១០ថ្ងៃ បន្ទាប់ពីលោកប្រធានាធិបតីបានប្រកាសថា គាត់ និងភរិយាបានឆ្លងជំងឺនេះ។ នៅក្នុងអនុស្សរណៈមួយដែលចេញដោយសេតវិមានប៉ុន្មានម៉ោង មុនពេលដែលលោក ដូណាល់ ត្រាំ ត្រូវចាប់ផ្តើមធ្វើយុទ្ធនាការឃោសនាបោះឆ្នោត លោកវេជ្ជបណ្ឌិត Sean Conley បានមានប្រសាសន៍ថា ប្រធានាធិបតីបានតេស្ដអវិជ្ជមានក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា ដោយប្រើឧបករណ៍តេស្ដ BinaxNOW របស់ក្រុមហ៊ុន Abbott Laboratories ។ លោកវេជ្ជបណ្ឌិត Conley បាននិយាយថា
October 13, 2020 - កូវីដ-១៩
ចិនដីគោកបានរាយការណ៍ករណីក្នុងស្រុកនៃជំងឺ COVID-19 ជាលើកដំបូងបង្អស់ក្នុងរយៈពេលជិត ២ខែ ខណៈដែលក្រុងឈីងតាវបានបើកដំណើរការធ្វើតេស្ដនៅទូទាំងទីក្រុង បន្ទាប់ពីបានរកឃើញករណីថ្មីទាក់ទងនឹងមន្ទីរពេទ្យមួយ ដែលត្រូវបានចាត់តាំងព្យាបាលអ្នកជំងឺ COVID-19 នាំចូល។ គណៈកម្មការសុខភាពជាតិនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារបាននិយាយថា ករណីថ្មីនៃជំងឺ COVID-19 សរុបចំនួន ១៣ ត្រូវបានរាយការណ៍កាលពីថ្ងៃទី១២ ខែតុលា ប៉ុន្តែតិចជាងថ្ងៃមុនដែលមានចំនួន ២១ករណី ។ យ៉ាងណាក៏ដោយក្នុងចំណោមករណីថ្មីៗចុងក្រោយ ក្នុងនោះមាន ៦ករណី ជាករណីក្នុងស្រុកមកពីខេត្តសានទុង ទីរួមខេត្តរបស់ក្រុងឈីងតាវផ្ទាល់តែម្ដង។ ពេលចុងក្រោយដែលប្រទេសចិនបានរាយការណ៍ពីការឆ្លងក្នុងស្រុកគឺនៅថ្ងៃទី១៥ ខែសីហា នៅពេលដែលមានករណីបញ្ជាក់សរុបចំនួន ៤ ត្រូវបានរាយការណ៍នៅក្នុងតំបន់ស៊ីនជាំង។ គួរឱ្យដឹងដែរថា ឥឡូវនេះប្រទេសចិនមានករណីសរុបចំនួន ៨៥,៥៩១នាក់ ខណៈស្លាប់មាន ៤,៦៣៤នាក់៕
October 13, 2020 - អន្តរជាតិប្រទេសម៉ាឡេស៊ីដាក់ការរឹតត្បឹតសារជាថ្មីម្ដងទៀត បន្ទាប់ពីបានប្រឈមការកើនឡើងនៃករណីជំងឺកូវីដ១៩ នាពេលថ្មីៗ
ប្រទេសម៉ាឡេស៊ីនឹងធ្វើការរឹតត្បិតទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 នៅក្នុងរដ្ឋធានីរបស់ប្រទេស បន្ទាប់ពីវាបានប្រឈមការកើនឡើងនៃករណីជំងឺ COVID-19 ថ្មីៗ។ អាជ្ញាធររបស់ប្រទេសនេះបាននិយាយថា ការរឹតបន្តឹងនឹងត្រូវធ្វើឡើងក្នុងរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃពុធ សម្រាប់ទីក្រុងគូឡាឡាំពួ និងតំបន់ផ្សេងទៀតដូចជាស្រុករដ្ឋបាលរបស់ប្រទេស។ បញ្ហានេះកើតឡើងចំពេលដែលប្រទេសម៉ាឡេស៊ីកំពុងជួបប្រទះរលកនៃករណីថ្មីៗ ដោយមានមនុស្សជាង ៤,៤០០នាក់ ត្រូវបានបញ្ជាក់ថាឆ្លងជំងឺ COVID-19 នៅក្នុងខែនេះ។ វិធានការណ៍រួមមានការបិទសាលារៀនទាំងអស់នៅតំបន់ហាមឃាត់ ការធ្វើដំណើរអន្តរស្រុក និងហាមប្រាមមនុស្ស ៣នាក់ ឬច្រើននាក់ ចាកចេញពីផ្ទះរបស់ពួកគេ។ អាជ្ញាធរនឹងអនុញ្ញាតឱ្យប្រជាជនទៅធ្វើការ ដរាបណាពួកគេមានការអនុញ្ញាតពីនិយោជករបស់ពួកគេ ក្នុងគោលបំណងដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សេដ្ឋកិច្ច។ ការផ្ទុះឡើងនៃជំងឺ COVID-19 របស់ប្រទេសនេះស្ទើរតែបានគ្រប់គ្រង បន្ទាប់ពីប្រទេសនេះបានដាក់កម្រិតយ៉ាងតឹងរ៉ឹងនៅក្នុងខែមីនា រួមទាំងការបង្ខំឱ្យបិទអាជីវកម្មជាដើម ប៉ុន្តែពេលនេះត្រូវបានដាក់ម្ដងទៀត ដោយសារករណីបានកើនឡើងវិញ៕
October 13, 2020 - ព័ត៌មានជាតិ
អង់គ្លេស៖ ក្រុមអ្នកជំនាញនៅចក្រភពអង់គ្លេសបានបង្ហាញនូវក្តីបារម្ភថា ទំនាក់ទំនងពាណិជ្ជកម្មចំពោះផលិតផលសាច់រវាងអាមេរិកនិងចក្រភពអង់គ្លេសអាចប្រឈមនឹងភាពរង្គោះរង្គើ បន្ទាប់ពីសាច់ដែលនាំចេញពីចក្រភពអង់គ្លេសនិងកំពុងដាក់លក់នៅក្នុងទីផ្សារអាមេរិកត្រូវបានគេរកឃើញថា មានផ្ទុកនូវបាក់តេរីយ៉ាងច្រើនហួសពីកម្រិតស្ដង់ដាសុខភាព។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Guardian បានឲ្យដឹងថា បាក់តេរីដែលត្រូវបានគេរកឃើញមាន ២ប្រភេទធំៗគឺប្រភេទ Salmonella និង E coli ដែលបាក់តេរីប្រភេទនេះអាចបង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាពអ្នកទទួលទាន។ ការសិក្សាដែលបានធ្វើឡើងដោយអ្នកជំនាញអាមេរិកមកពីសាកលវិទ្យាល័យ George Washington បានបង្ហាញថា ផលិតផលសាច់បក្សីដែលមានប្រភពមកពីចក្រភពអង់គ្លេសនិងកំពុងដាក់លក់ក្នុងទីផ្សារអាមេរិក ចំនួន ១៤% និង ផលិតផលសាច់ជ្រូក ១៣ % មានផ្ទុកនូវបាក់តេរី Salmonella យ៉ាងច្រើន។ ជាងនេះទៅទៀតការសិក្សាក៏បានបង្ហាញថា ផលិតផលសាច់ជ្រូកជាង ៦០% ផលិតផលសាច់គោ ៧០% ផលិតផលសាច់មាន់ធម្មតា
October 13, 2020 - អន្តរជាតិ
ច្បាប់បិទទ្វារប្រទេសថ្មីរបស់អង់គ្លេសគ្រោងនឹងត្រូវប្រកាសនៅពេលឆាប់ៗនេះ ខណៈតំបន់ទីក្រុងហង្សក្រហម Liverpool ត្រូវបានគេរំពឹងថានឹងប្រឈមនឹងការរឹតត្បឹតខ្លាំងបំផុត «កម្រិតទី៣» ដែលជាកម្រិតខ្ពស់បំផុតក្នុងចំណោមកម្រិតទាំង ៣ គឺមធ្យម ខ្ពស់ និងខ្ពស់បំផុត។ លោក Steve Rotheram អភិបាលក្រុងនិយាយថាការចរចាបានកើតឡើងពេញមួយយប់ ប៉ុន្តែមិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានយល់ព្រមនៅឡើយទេ។ ដូច្នេះនាយករដ្ឋមន្រ្តី Boris Johnson កំពុងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ Cobra បន្ទាន់មួយ ដើម្បីកំណត់អន្តរាគមន៍ចុងក្រោយនេះ។ យ៉ាងណាក៏ដោយថ្វីបើមិនទាន់មានការព្រមព្រៀងគ្នារវាងថ្នាក់ដឹកនាំ ប៉ុន្តែរដ្ឋាភិបាលបានបញ្ជាក់យ៉ាងច្បាស់ថា តំបន់ទីក្រុង Liverpool ត្រូវតែដាក់ចេញការរឹតត្បឹតខ្ពស់បំផុត។ គួរឱ្យដឹងដែរថាទីក្រុង Liverpool បានកត់ត្រាករណីចំនួន ៦០០ករណី ក្នុងចំណោមមនុស្ស ១០០,០០០នាក់ នៅក្នុងសប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី០៦ ខែតុលា
October 12, 2020 - អន្តរជាតិ
ជប៉ុននៅថ្ងៃច័ន្ទ ទី១២ ខែតុលា ឆ្នាំ២០២០ នេះបានប្ដេជ្ញាថា នឹងបង្កើនសមត្ថភាពប្រព័ន្ធទប់ស្កាត់មីស៊ីលរបស់ប្រទេសខ្លួន ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនានាដោយអាវុធរបស់កូរ៉េខាងជើង ដែលខ្លួនមើលឃើញថាកាន់តែមានលក្ខណៈ «ចម្រុះនិងស្មុគស្មាញ» ដូចដែលបានបង្ហាញក្នុងពិធីព្យុហយាត្រាយោធារបស់ក្រុងព្យុងយ៉ាងកាលពីចុងសប្តាហ៍។ ជម្រាបដែរថាកាលពីថ្ងៃសៅរ៍ថ្មីៗនេះ កូរ៉េខាងជើងបានបង្ហាញមីស៊ីលផ្លោងអន្តរទ្វីបថ្មីមួយ នៅក្នុងពិធីព្យុហយាត្រាយោធារបស់ខ្លួន ដែលលើកនេះធំជាងប្រភេទពីមុនៗដែលខ្លួនធ្លាប់ប្រើទៅទៀត។ វាក៏បានបង្ហាញនូវអ្វីដែលទំនងជាកំណែថ្មីនៃមីស៊ីល ដែលអាចបាញ់ចេញពីនាវាមុជទឹកផងដែរ។ លោក Katsunobu Kato ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីបានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃច័ន្ទនេះថា៖ «ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនានាដែលមានលក្ខណៈចម្រុះនិងស្មុគស្មាញ យើងនឹងធ្វើការយ៉ាងម៉ឺងម៉ាត់ដើម្បីពង្រឹងសមត្ថភាពទប់ស្កាត់មីស៊ីលដ៏ទូលំទូលាយរបស់យើង។ យើងបានយល់ថាមីស៊ីលមួយចំនួន អាចធ្វើឱ្យយើងមានការលំបាកក្នុងការឆ្លើយតបជាមួយឧបករណ៍សាមញ្ញបច្ចុប្បន្នរបស់យើង»។ យ៉ាងណាលោក Katsunobu Kato បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតស្តីពីការវិភាគ ចំពោះមីស៊ីលដែលបង្ហាញដោយកូរ៉េខាងជើងនោះទេ។ លោកថាមានតែជប៉ុនខ្លួនឯងទេ ដែលនឹងបន្តសហប្រតិបត្តិការជាមួយអាមេរិកនិងប្រទេសពាក់ព័ន្ធដទៃទៀត ដើម្បីការពារប្រជាជនជប៉ុន៕ អត្ថបទ៖ លីដា
October 12, 2020 - អន្តរជាតិ
ទីក្រុងឈីងតាវរបស់ប្រទេសចិន (Qingdao) កំពុងធ្វើតេស្តរកជំងឺ COVID-19 លើពលរដ្ឋរបស់ខ្លួនទាំងមូល ដែលមានចំនួនសរុប ៩លាននាក់ ក្នុងរយៈពេល ៥ថ្ងៃ បន្ទាប់ពីទីក្រុងនេះបានរកឃើញថា ករណីឆ្លងរាប់សិបនាពេលថ្មីៗនេះ គឺទាក់ទងនឹងមន្ទីរពេទ្យមួយកន្លែងដែលព្យាបាលអ្នកជំងឺ COVID-19 នាំចូលពីបរទេស។ រំលឹកដែរថានៅក្នុងខែឧសភា ប្រទេសចិនបានធ្វើតេស្ដទីក្រុងវូហានទាំងមូល ដែលទីនោះគឺជាជម្រករបស់ពលរដ្ឋប្រមាណ ១១លាននាក់ និងជាចំណុចកណ្តាលនៃការផ្ទុះឡើងដំបូងនៃជំងឺ COVID-19។ យ៉ាងណាប្រទេសចិននៅតែត្រូវបានគេមើលឃើញថា គ្រប់គ្រងជំងឺ COVID-19 បានច្រើនជាងគេ ទោះបីជាជំងឺបានផ្ទុះចេញពីប្រទេសនេះដំបូងគេក៏ដោយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមចិន Weibo គណៈកម្មការសុខាភិបាលក្រុងឈីងតាវបាននិយាយថា មានករណីថ្មីចំនួន ៦ និងករណីមិនចេញរោគសញ្ញាចំនួន ៦ ត្រូវបានរកឃើញនៅក្នុងទីក្រុង ហើយទាំងអស់ត្រូវបានផ្សារភ្ជាប់ទៅនឹងមន្ទីរពេទ្យតែមួយ។
October 12, 2020 - កូវីដ-១៩
ចំនួនអ្នកឆ្លងជំងឺ COVID-19 ដែលត្រូវបានបញ្ជាក់នៅប្រទេសឥណ្ឌាបានកើនឡើងដល់ ៧លាននាក់ កាលពីថ្ងៃអាទិត្យ ថ្វីបើករណីថ្មីៗបានធ្លាក់ចុះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ដោយ។ ក្នុងនោះក្រសួងសុខាភិបាលក៏បានកត់ត្រាការឆ្លងថ្មីចំនួន ៧៤,៣៨៣ ផ្សេងទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ។ ប្រទេសឥណ្ឌាត្រូវបានគេរំពឹងថា នឹងក្លាយជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុតក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ ហើយចំនួនសរុបរបស់វានឹងលើសពីសហរដ្ឋអាមេរិក ដែលកំពុងមានករណីសរុប ៧.៧ លាននាក់ ប៉ុន្តែការឆ្លងប្រចាំថ្ងៃគឺតិចជាងឥណ្ឌាឆ្ងាយណាស់។ ក្រសួងសុខាភិបាលឥណ្ឌាក៏បានរាយការណ៍ផងដែរថា ពួកគេបានកត់ត្រាការស្លាប់បន្ថែមចំនួន ៩១៨នាក់ ដែលនាំឱ្យប្រទេសនេះមានអ្នកស្លាប់សរុបដល់ទៅ ១០៨,៣៣៤នាក់។ យ៉ាងណាក៏ដោយលោកវេជ្ជបណ្ឌិត Randeep Guleria អ្នកជំនាញផ្នែកសុខភាពរបស់រដ្ឋាភិបាលបាននិយាយថា ចំនួនអ្នកដែលបានស្លាប់ដោយសារជំងឺ COVID-19 នៅតែមានកម្រិតទាបសម្រាប់តំបន់ក្នុងអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ ពោលគឺចាប់ពីឥណ្ឌាទៅដល់វៀតណាម និងតៃវ៉ាន់ បើប្រៀបធៀបទៅនឹងបណ្តាប្រទេសអឺរ៉ុប
October 12, 2020









