autoadmin
  • អន្តរជាតិ

    ថៃ៖ គម្រោងផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៣ ០០០ បាត (៩៥ ដុល្លារអាមេរិក) ទៅកាន់ពលរដ្ឋ ១០ លាននាក់ត្រូវបានរដ្ឋាភិបាលសម្រេចអនុម័តជាផ្លូវការហើយកាលពីថ្ងៃអង្គារ នេះបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Bangkok Post ។ គួរម្លឹកជូនថា តាមរយៈគម្រោងមួយនេះរដ្ឋាភិបាលថៃនឹងប្រើប្រាស់ថវិកាជាតិចំនួន ៣០ ពាន់លានបាត (ជាង ៩៤៧ លានដុល្លារអាមេរិក) បែងចែងជូនពលរដ្ឋក្នុងរយៈពេល ៣ ខែជាប់គ្នាគឺចាប់ពីថ្ងៃទី ២៣ ខែតុលា រហូតដល់ ថ្ងៃទី ៣១ ខែ ឆ្នូ សម្រាប់ទិញចំណីអាហារនៅតាមហាងដែលបានកំណត់ដោយរដ្ឋាភិបាល។ គម្រោងផ្តល់ប្រាក់មួយនេះនឹងត្រូវអនុវត្តឡើងក្រោមលក្ខខណ្ឌមួយចំនួនដូចជា ពលរដ្ឋថៃដែលមានអាយុលើសពី

    October 2, 2020
  • អន្តរជាតិ

    ទិន្នន័យចងក្រងដោយប៉ូលីសជប៉ុនបង្ហាញថា ចំនួននៃការធ្វើអត្តឃាតក្នុងចំណោមស្ត្រីវ័យក្មេងបានកើនឡើងយ៉ាងខ្លាំង។ ទីភ្នាក់ងារប៉ូលីសជាតិនិយាយថា មានមនុស្សចំនួន ១,៨៥៤ នាក់ បានធ្វើអត្តឃាតនៅទូទាំងប្រទេសកាលពីខែសីហា។ នេះគឺជាការលោតឡើងបន្ថែម ២៥១នាក់ ឬ ១៦% ធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។ ចំនួនអ្នកធ្វើអត្តឃាតជាស្ត្រីបានកើនឡើង ៤០% បើធៀបនឹងបុរសមានការកើនឡើង ៦% ប៉ុណ្ណោះ។ តួលេខគឺខ្ពស់ជាពិសេសក្នុងចំណោមស្ត្រីក្នុងវ័យ ៣០ឆ្នាំ ឬក្មេងជាងនេះ ដោយមាន ១៩៣នាក់ បានសម្លាប់ខ្លួន ឬស្មើនឹងការកើនឡើង ៧៤% ។ តាមសម្ដីបុគ្គលិកសុខុមាលភាពអាយុ ២៥ឆ្នាំម្នាក់ ដែលធ្លាប់ប៉ុនប៉ងធ្វើអត្តឃាត បានសរសេរនៅក្នុងបណ្តាញទំនាក់ទំនងសង្គមកាលពីខែកក្កដាថា នាងចង់ស្លាប់។ ស្ត្រីរូបនេះនិយាយថា ជំងឺរាតត្បាតឆ្លងរាលដាលបានរំខានដល់ការរស់នៅរបស់នាង និងមនុស្សនៅជុំវិញខ្លួន

    October 2, 2020
  • កូវីដ-១៩

    ឥណ្ឌា៖ ការសិក្សាមួយបានបង្ហាញថា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសឥណ្ឌាអាចនឹងកើនឡើងរហូតដល់ជាង ៦០ លានករណី ពោលគឺអាចកើនឡើង ១០ ដង បើធៀបនឹងតួលេខអ្នកឆ្លងនាពេលបចុប្បន្ននេះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌា ដោយផ្អែកលើវិសាលភាពនៃការរាតត្បាតជំងឺជាក់ស្តែង វិធានការរបស់អាជ្ញាធរ និងស្ថានភាពជាក់ស្តែងរបស់ពលរដ្ឋឥណ្ឌាគ្រប់រូប។ តាមរយៈទិន្នន័យដែលគេទទួលបានពីប្រជាពលរដ្ឋនិងការវិភាគទៅលើកត្តាខាងលើនេះទើបក្រុមអ្នកជំនាញឥណ្ឌាហ៊ានព្យាករណ៍ថា ចំនួនឆ្លងជំងឺកូវីដ ១៩​ នៅទូទាំងប្រទេសឥណ្ឌាអាចកើនដល់ ៦១ លានករណី ប្រសិនស្ថានភាពគ្រប់បែបយ៉ាងនៅបន្តដូចពេលបច្ចុប្បន្ននេះ។ យ៉ាងណាក្តី ក្រុមអ្នកជំនាញឥណ្ឌាក៏បានឲ្យដឹងផងដែរថា ក្នុងករណីដែលគេអាចផលិតវ៉ាក់សាំងបានក្នុងរយៈពេលដ៏ឆាប់ខាងមុខនេះ ការព្យាការណ៍របស់ពួកគាត់អាចនឹងប្រែប្រួលផងដែរ។ សូមបញ្ជាក់ថា ឥណ្ឌាគឺជាប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុតលំដាប់ទី ២ នៅលើពិភពលោក ដោយគិតត្រឹមឆ្នាំ ២០២០ នេះឥណ្ឌាមានប្រជាពលរដ្ឋសរុបជាង ១,៤

    October 1, 2020
  • អន្តរជាតិ

    ថ្លែងនៅឯព្រឹត្តិការណ៍មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ ប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បាននិយាយថា ប្រទេសនិងតំបន់ចំនួន ១៦៧ បានចូលរួមក្នុងកម្មវិធីដែលដឹកនាំដោយ WHO សម្រាប់ការចែកចាយវ៉ាក់សាំងវ៉ាក់ប្រឆាំងជំងឺ COVID-19 ។ ក្នុងនោះផងដែរលោកក៏បានគត់សម្គាល់ថា ឥឡូវនេះចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 គឺមានដល់ ១ លាននាក់ហើយ។ លោក Tedros បានបន្ថែមទៀតថា ចំនួនអ្នកស្លាប់ពិតប្រាកដគឺខ្ពស់ជាងនេះ ហើយបានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាជាសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ លោកបាននិយាយថា ប្រទេសនិងតំបន់ចំនួន ១៦៧ ដែលក្នុងនោះប្រជាជនប្រមាណ ៧០% នៃប្រជាជនពិភពលោក បានចូលរួមក្នុងកម្មវិធីនេះគិតត្រឹមថ្ងៃពុធ ហើយបញ្ជីកំពុងកើនឡើងជារៀងរាល់ថ្ងៃ។ លោក

    October 1, 2020
  • អន្តរជាតិ

    ឥណ្ឌា៖ ប៉ូលិសឥណ្ឌាចំនួន ៤ នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងករណីទទួលសំណូកពីឈ្មួញគ្រឿងញៀននិងចែកចាយបន្តនូវគ្រឿងញៀនដែលពួកគាត់រឹបអូសបានការបង្រ្កាបករណីជួញដូរគ្រឿងញៀន។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹង​ថា ករណីប៉ូលិសចាប់ប៉ូលិសនេះបានកើតឡើងនៅក្នុងក្រុង Delhi ស្ថិតនៅភាគខាងជើងនៃប្រទេសឥណ្ឌា។ ប្រភពបានរៀបរាប់ហេតុការណ៍នេះថា នាពេលកន្លងប៉ូលិសទាំង ៤ នាក់ខាងលើបានទទួលភារកិច្ចចុះទៅបង្ក្រាបករណីគ្រឿងញៀនមួយ ដោយក្នុងបេសកម្មនោះពួកគេអាចចាប់ខ្លួនបានឈ្មួញគ្រឿងញៀនម្នាក់និងកញ្ឆាចំនួន ១៦០ គីឡូក្រាម។ យ៉ាងណាក្តី ប៉ូលិសទាំង ៤ នាក់នេះបានត្រូវរ៉ូវគ្នាមិនអនុវត្តច្បាប់ចំពោះករណីនេះឡើយ ដោយពួកគាត់បានសម្រេចដោះលែងឈ្មួញគ្រឿងញៀនជាថ្នូរនឹងការទទួលបានប្រាក់សំណូកយ៉ាងច្រើនយកមកចែកគ្នា។ ជាងនេះទៅទៀត ពួកគាត់បានរាយការណ៍ជូនថ្នាក់លើថា ពួកគេអាចរឹបអូសកញ្ឆាបានតែ ១ គីឡូក្រាមប៉ុណ្ណោះ ខណៈកញ្ឆាចំនួន ១៥៩ គីឡូក្រាមផ្សេងទៀត ត្រូវបានពួកគាត់យកទៅលក់យកលុយចែកគ្នាទៀត។ ក្រោយមកដោយមានការសង្ស័យចំពោះប៉ូលិសទាំង

    October 1, 2020
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail កាលពីថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា សត្វសេកចំនួន ៥ក្បាល នៅតំបន់ Lincolnshire របស់អងគ្លេស ត្រូវបានគេបំបែកឱ្យនៅដាច់ពីគ្នា ដោយសារតែរស់នៅជាមួយគ្នាយូរៗទៅចេះតែជេរគ្នា ហើយជេរគ្នានៅនឹងមុខអ្នកចូលទស្សនាសួនទៀតផង។ សេកទាំងនោះមានឈ្មោះថា Billy, Eric, Tyson, Jade និង Elsie និងបានមករួមរស់ជាមួយមជ្ឈមណ្ឌលសត្វព្រៃ Lincolnshire នៅខែសីហា។ ពួកវាស្ថិតក្នុងចំណោមសេកពណ៌ប្រាក់ចំនួន ២០០ របស់មជ្ឈមណ្ឌលការពារមួយនោះ។ ប៉ុន្តែមិនយូរប៉ុន្មានសេកទាំងនោះបានចាប់ផ្ដើមចេះជេរ។ លោក Steve Nichols ប្រធានសួនសត្វព្រៃបានមានប្រសាសន៍ថា៖«យើងបានឃើញពួកវា។ យើងក៏ធ្លាប់ឃើញសេកចេះជេរ

    October 1, 2020
  • បច្ចេកវិទ្យា

    ជាធម្មតាប្រព័ន្ធប្រតិបត្តិការ iOS BETA ថ្មីចុងក្រោយ តែងតែបង្ហាញឱ្យឃើញនូវអ្វីដែលយើងអាចរំពឹងទុកបាន នៅពេលដែល version មួយនោះអាចដោនឡូតនៅលើឧបករណ៍ APPLE ទូទៅ។ ម៉្យាងទៀតប្រសិនបើអ្នកចូលចិត្ត Emoji ផងនោះ ជឿថាប្រព័ន្ធប្រតិបត្តិការ iOS 14.2 នឹងធ្វើឱ្យអ្នកពេញចិត្តខ្លាំងជាមិនខាន។ ការបន្ថែមថ្មីៗនេះគួរតែអាចដោនឡូតបាននៅលើ iPhone នៅប៉ុន្មានសប្តាហ៍ទៀត ដោយក្នុងនោះរួមមាន៖ ទង់ជាតិ និងនិមិត្តសញ្ញាអ្នកប្តូរភេទ តែគុជ និងនិនចា។ តាមការពិតទៅ Apple ធ្លាប់បានបង្ហាញគំរូ Emoji មួយចំនួននៅក្នុងខែកក្កដា ប៉ុន្តែឥឡូវនេះយើងអាចប្រ់ើប្រាស់វាបាននៅប៉ុន្មានសប្ដាហ៍ទៀត ហើយអាចសម្រេចចិត្តថា តើមួយណាជាចំណូលចិត្តថ្មីរបស់យើងបាន។ ការបន្ថែមថ្មីនេះក៏មាន

    October 1, 2020
  • អន្តរជាតិ

    ឈុតហោះហើរសម្រាប់ពេទ្យដំបូងគេរបស់ពិភពលោក បានបង្ហាញខ្លួននៅចក្រភពអង់គ្លេស ជាមួយនឹងវីដេអូមិនគួរឱ្យជឿ ដែលវាត្រូវបានគេសាកល្បងនៅតំបន់ Langdale Pikes របស់ឧទ្យាន Lake District ។ ឈុត 1050bhp Jet Suit នេះត្រូវបានបង្កើតឡើងដោយមានការសហការគ្នារវាងក្រុមហ៊ុន Gravity Industries និង Great North Air Ambulance Service (GNAAS) ហើយគោលបំណងរបស់វាគឺដើម្បីការសង្គ្រោះបន្ទាន់ សម្រាប់ទីតាំងដែលមានការលំបាកក្នុងការចូលទៅជួយជនរងគ្រោះ៕ ក្នុងអំឡុងពេលនៃការសាកល្បងស្ថាបនិក និងជាប្រធានការសាកល្បងតេស្ដលោក Richard Browning បានហោះចេញពីបាតជ្រលងភ្នំ រហូតដល់កន្លែងដែលមានមនុស្សរងគ្រោះថ្នាក់ នៅជិតនឹងភ្នំ Bowfell ។

    October 1, 2020
  • អន្តរជាតិ

    ថៃ៖ តាមគម្រោងអាជ្ញាធរថៃនឹងធ្វើការហាមឃាត់ការទទួលទានស្រវឹងគ្រប់ប្រភេទនិងគ្រប់ទីកន្លែងទូទាំងផ្ទៃប្រទេសនៅថ្ងៃសុក្រ ទី២ ខែតុលា ចុងសប្តាហ៍នេះដែលជាថ្ងៃចេញព្រះវស្សា នេះបើយោងតាមការឲ្យដឹងពីសំណាក់មន្ត្រីរាជការជាន់ខ្ពស់របស់រដ្ឋាភិបាលថៃ។ សូមបញ្ជាក់ថា ថ្ងៃចេញព្រះវស្សាគឺថ្ងៃបញ្ជប់នៃការគង់ចាំព្រះវស្សាអស់រយៈពេល ៣ ខែរបស់ព្រះសង្ឃគ្រប់អង្គដែលជាអ្នកគោរពប្រតិបត្តិព្រះពុទ្ធសាសនា។ បើតាមទីស្រ្តីក្នុងសាសនាព្រះពុទ្ធពេលចេញវស្សានេះគឺជាពេលដែលព្រះសង្ឃត្រូវយកចំណេះដឹង ដែលព្រះអង្គបានសិក្សាក្នុងពេលចូលវស្សាទៅ​បង្ហាត់​​ប្រៀនប្រៀនប្រដៅដល់ពុទ្ធបរិស័ទឱ្យ​បាន​ជ្រួតជ្រាបនិងប្រតិបត្តិដើម្បីជា​ប្រយោជន៍​។ យ៉ាងណាក្តី អាជ្ញាធរថៃនៅមិនទាន់ចេញសេចក្តីហាមឃាត់ផ្លូវការនៅឡើយទេ តែចំពោះឆ្នាំកន្លងៗមកគឺថៃតែងអនុវត្តវិធានការហាមឃាត់នេះយ៉ាងខ្ជាប់ខ្ជួនបំផុតក្នុងនាមជាប្រទេសដែលគោរពសាសនាព្រះពុទ្ធដ៏ស៊ីជម្រៅបំផុតមួយ។ ការហាមឃាត់មិនឲ្យទទួលគ្រឿងស្រវឹងនឹងធ្វើឡើងគ្រប់ភោជនីយដ្ឋាន សណ្ឋាគារ ហាងលក់ស្រា ផ្សារទំនើប និងតាមផ្ទះពលរដ្ឋគ្រប់រូបផងដែរ។ ចំពោះបារ ក្លឹបរាត្រី និងកន្លែងផ្តល់សេវាកំសាន្តពេលពេលរាត្រីផ្សេងទៀតនឹងតម្រូវឲ្យបិទទ្វារចាប់តាំងពីម៉ោង ១២ ​យប់នៃថ្ងៃព្រហស្បត្តិ៍ឆ្លងចូលថ្ងៃសុក្រនិងបន្តបិទនៅយប់ថ្ងៃសុក្រឆ្លងចូលថ្ងៃសៅរ៍ទៀតហើយអាចបើកដំណើរវិញបាននៅយប់ថ្ងៃសៅរ៍៕ អត្ថបទ៖ ភក្តី ប្រភព៖ Thethaiger

    October 1, 2020
  • កូវីដ-១៩

    គិតមកទល់ពេលនេះគឺមានរយៈពេល ១០ ខែមកហើយ ដែលជំងឺ COVID-19 បានរាតត្បាតពាសពេញពិភពលោក ហើយតួលេខអ្នកឆ្លងសរុបក៏មានរាប់សិបលាននាក់ហើយដែរ។ យោងតាមការធ្វើបច្ចុប្បន្នភាពរបស់ Worldometers នៅថ្ងៃថ្ងៃព្រហស្បតិ៍ ទី០១ បើកខែតុលា បានបង្ហាញថា ជំងឺ COVID-19 ពេលនេះបានឆ្លងដល់មនុស្សជាង ៣៤លាននាក់ ខណៈស្លាប់ជាង ១លាននាក់ ហើយចំនួនជាសះស្បើយមាន ២៥.៤ លាននាក់ផងដែរ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានអ្នកជំងឺ COVID-19 ច្រើនបំផុត ជាមួយនឹងចំនួនសរុបជាង ៧.៤លាននាក់ ហើយអ្នកស្លាប់មាន ២១ម៉ឺននាក់។ ឥណ្ឌាដែលឈរនៅលំដាប់ទី២ ទំនងអាចនឹងវ៉ាដាច់អាមេរិកឆាប់ៗនេះ នៅពេលដែលវាបានរាយការណ៍ចំនួនឆ្លងប្រចាំថ្ងៃច្រើនជាងគេបំផុតរាលថ្ងៃ ហើយឥឡូវនេះមានករណីសរុប ៦.៣ លានករណី

    October 1, 2020