- autoadmin
- អន្តរជាតិ
ឥណ្ឌូនេស៊ី៖ ការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ីហាក់មិនទាន់មានភាពល្អប្រសើរទាល់តែសោះ ជាក់ស្តែងមានរបាយការណ៍ចុងក្រោយមួយបានបង្ហាញថា ឥណ្ឌូនេស៊ីមានតួលេខអ្នកថ្មីប្រចាំថ្ងៃច្រើនជាង ៣ ០០០ ករណី ចំនួន ៦ ថ្ងៃជាប់ៗគ្នាមកហើយ បើគិតត្រឹមថ្ងៃអាទិត្យទី ១៣ ខែ កញ្ញាម្សិលមិញនេះ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា កន្លងទៅ ឥណ្ឌូនេស៊ីបានរកឃើញអ្នកជំងឺកូវីដ ១៩ ថ្មីចំនួន ៣ ៦៣៦ ករណី និងមានអ្នកស្លាប់ថ្មីចំនួន ៧៣ ករណីផងដែរ។
September 15, 2020 - អន្តរជាតិ
អ្នកឯកទេសខាងរោគសាស្ត្រម្នាក់អះអាងថា រដ្ឋាភិបាលចិនបានបិទបាំងការពិតពីការឆ្លងជំងឺ COVID-19 ហើយបាននិយាយថា គាត់នឹងបង្ហាញភស្តុតាងវិទ្យាសាស្ត្រដែលនឹងបញ្ជាក់ថា វីរុសកូរ៉ូណានេះត្រូវបានបង្កើតឡើងដោយមនុស្ស។ អ្នកស្រីវេជ្ជបណ្ឌិត Li-Meng Yan អ្នកជំនាញខាងវិសាណូសាស្ដ្រនិងភាពស៊ាំ នៅសាលាសុខភាពសាធារណៈហុងកុងបានអះអាងថា ទីក្រុងប៉េកាំងបានដឹងអំពីមេរោគនេះ តាំងតែពីមុនពេលមានរបាយការណ៍លេចចេញមកទៅទៀត។ ប៉ុន្តែចាប់តាំងពីពេលនោះមក គាត់ត្រូវបង្ខំចិត្តភៀសខ្លួនចេញពីហុងកុង ដោយខ្លាចថាជីវិតរបស់នាងស្ថិតក្នុងគ្រោះថ្នាក់ ហើយទើបតែបានបង្ហាញខ្លួនលើកម្មវិធី Loose Women ពីទីតាំងសម្ងាត់មួយ ដោយបង្ហាញថា រដ្ឋាភិបាលចិនបានលុបរាល់ព័ត៌មានរបស់គាត់ចេញពីមូលដ្ឋានទិន្នន័យរបស់រដ្ឋាភិបាល។ អ្នកស្រីវេជ្ជបណ្ឌិតបាននិយាយថា របាយការណ៍ដែលថា COVID-19 មានដើមកំណើតនៅផ្សារសាច់ឆៅមួយក្នុងទីក្រុង Wuhan គឺគ្រាន់តែជាឆាកល្ខោន ព្រោះវាមិនមែនកើតឡើងដោយធម្មជាតិទេ ហើយគាត់មានគម្រោងចេញផ្សាយនូវរបាយការណ៍ ដែលថាវីរុសនេះគឺមនុស្សជាអ្នកបង្កើត។ នៅពេលគេសួរថាតើវីរុសនេះចេញពីណា? គាត់ឆ្លើយថា វាចេញពីមន្ទីរពិសោធន៍នៅ
September 14, 2020 - អន្តរជាតិ
ថៃ៖ ព្រោះតែវិបត្តិនៃជំងឺកូវីដ ១៩ ជើងហោះហើរនៅតាមបណ្តាប្រទេសជាច្រើនត្រូវបានផ្អាកជាបណ្ដោះអាសន្ន ហើយការផ្អាកនេះបានធ្វើឲ្យអ្នកដំណើរជាច្រើនដែលធ្លាប់ជិះយន្តហោះញឹកញាប់នោះនឹកបរិយាកាសនៅក្នុងយន្តហោះជាខ្លាំង។ ដោយមើលឃើញឱកាសអំណោយផលពីស្ថានជាក់ស្តែងមួយនេះ “ហាងកាហ្វេយន្តហោះ” ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសថៃ ដើម្បីអនុញ្ញាឲ្យភ្ញៀវដែលមកពិសារកាហ្វេនៅក្នុងហាងមួយនេះមានអារម្មណ៍ដូចជាពួកគេកំពុងអង្គុយនៅក្នុងយន្តហោះនៅលើអាកាសអីចឹងដែរ។ បើតាមការផ្សាយនៅក្នុងសារព័ត៌មាន Bangkok Post បានឲ្យដឹងថា “ហាងកាហ្វេយន្តហោះ” បានបង្ហាញរូបរាងនៅតាមតំបន់ឆ្នេរសមុទ្រក្នុងទីក្រុងបាតាយ៉ា ប្រទេសថៃ។ ហាងកាហ្វេមួយនេះត្រូវបានគេរចនាឡើងដោយយកយន្តហោះដឹកអ្នកដំណើរចាស់ៗមកកែលម្អឡើយវិញ ដោយបំពាក់នូវកៅអីអង្គុយដូចកៅអីនៅក្នុងយន្តហោះ មានអ្នកបម្រើស្លៀកពាក់និងតែងខ្លួនដូចជាក្រុមអ្នកបម្រើការងារនៅលើយន្តហោះ ហើយសេវាកម្មនិងបរិយាកាសនៅក្នុងហាងកាហ្វេនេះគឺដូចគ្នានឹងបរិយាកាសដែលលោកអ្នកអង្គុយនៅក្នុងយន្តហោះដឹកអ្នកដំណើរកម្រិត First-Class (លំដាប់ខ្ពស់) ផងដែរ។ ប្រភពខាងលើបានបន្តថា ហាងកាហ្វេនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋថៃ ព្រោះវាបានផ្តល់នូវបរិយាកាសពិសេសមួយលើសពីការទៅញ៉ាំការហ្វេនៅក្នុងហាងទូទៅ ហើយអតិថិជនដែលនិយមទៅហាងកាហ្វេនេះក៏មានទាំងអ្នកមិនធ្លាប់មានបទពិសោធន៍ជិះយន្តហោះផងដែរ ព្រោះពួកគេចង់ទៅទទួលយកបរិយាកាសជិះយន្តហោះលំដាប់ខ្ពស់ដោយគ្រាន់តែចំណាយប្រាក់ទៅញ៉ាំកាហ្វេមួយកែវប៉ុណ្ណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Bangkok Post
September 14, 2020 - អន្តរជាតិ
លេខាធិការខុទ្ទកាល័យជប៉ុនលោក Yoshihide Suga (ស៊ូហ្គា យ៉ូស៊ីហ៊ីដិ) ត្រូវបានគេបោះឆ្នោតជ្រើសរើសឱ្យធ្វើជាមេដឹកនាំនៃគណបក្សប្រជាធិបតេយ្យសេរី Liberal Democratic Party (LDP) ជាមួយនឹងសំឡេងដ៏ច្រើនលើសលុប។ គណបក្សដែលគ្រប់គ្រងអំណាចដោយគ្មានការរំខានចាប់តាំងពីឆ្នាំ១៩៥៥ មួយនេះ នឹងប្រើសំឡេងភាគច្រើននៅក្នុងសភារបស់ខ្លួន ដើម្បីដំឡើងលោក Yoshihide Suga ធ្វើជានាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតដាច់ដោយឡែកមួយទៀតនៅថ្ងៃពុធនេះ។ បន្ទាប់ពីការតែងតាំងលោក Yoshihide Suga រួចហើយនោះ លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ដែលបានបម្រើការតាំងពីឆ្នាំ២០១២ និងបានធ្វើឱ្យជប៉ុនមានឈ្មោះលើឆាកអន្តរជាតិជាច្រើនកន្លងមកនេះ នឹងត្រូវអស់តួនាទី ហើយបន្ដមើលថែសុខភាពរបស់គាត់ ខណៈដែលការពិតទៅគាត់លាលែងពីតំណែងទាំងមិនទាន់អស់អាណត្តិនៅឡើយ ដោយសារជំងឺចាស់របស់គាត់បានរើឡើងម្ដងទៀត៕ អត្ថបទ៖ លីដា ប្រភព៖ Bloomberg
September 14, 2020 - អន្តរជាតិ
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) នឹងបើកការិយាល័យប្រចាំនៅទីក្រុងហាណូយ ដើម្បីបង្កើនការចូលរួមផ្នែកសុខភាពសាធារណៈនៅអាស៊ីអាគ្នេយ៍ នេះបើយោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិក (DOS) បានប្រកាសបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីតាមអ៉ីនធឺណេត ជាមួយសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ រៀបចំដោយប្រទេសវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ។ CDC បាននិងកំពុងដឹកនាំការឆ្លើយតបរបស់សហរដ្ឋអាមេរិកចំពោះជំងឺ COVID-19 ហើយវាមានការិយាល័យក្នុងតំបន់ជាច្រើននៅជុំវិញពិភពលោក ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដូចជាឥណ្ឌានិងឥណ្ឌូនេស៊ី។ នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់ថា ប្រទេសនេះប្រកាន់ជំហរទល់មុខគ្នាជាមួយដៃគូអាស៊ាន ដើម្បីកាត់បន្ថយការរាតត្បាតនាពេលបច្ចុប្បន្ន ហើយក៏ដើម្បីពង្រឹងសមត្ថភាពអាស៊ានក្នុងការការពារ ការរកមើល និងឆ្លើយតបចំពោះការផ្ទុះឡើងនូវវីរុសកូរ៉ូណា និងជំងឺឆ្លងដទៃទៀត។ ដូច្នោះសហរដ្ឋអាមេរិកបានផ្តល់ថវិកាជាង ៨៧ លានដុល្លារ ជាជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នៅក្នុងរដ្ឋជាសមាជិកអាស៊ាន។ ការប្រកាសអំពីគំនិតផ្តួចផ្តើមថ្មីៗ DOS បាននិយាយថា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានគ្រោងថវិកាចំនួន
September 14, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider បានរាយការណ៍ថា លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុននេះ បានបង្ហាញពីបំណងចង់បន្ដធ្វើជាប្រធានាធិបតីរហូតដល់ទៅ ១២ឆ្នាំ ឬស្មើនឹង ៣អាណ្ណតិ ដែលប្រាស់ចាកពីវិសោធនកម្មលើកទី២២ ដែលត្រូវបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៥១ ដែលបានចែងថា ប្រធានាធិបតីមួយរូបមិនអាចបម្រើការលើសពី ២អាណត្តិ បានទេ។ មុនពេលផ្តល់សច្ចាប័នលើវិសោធនកម្មលើកទី២២នេះ លោក Franklin D. Roosevelt ធ្លាប់ត្រូវបានគេបោះឆ្នោតឱ្យបម្រើការ ៤អាណត្តិ នៅក្នុងតំណែងជាប្រធានាធិបតីអាមេរិក ដោយបានបម្រើការជាប្រធានាធិបតីរយៈពេល ១២ឆ្នាំ មុនពេលលោកទទួលមរណភាពនៅឆ្នាំ១៩៤៥។ ប្រធានាធិបតីលោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍បានលើកឡើងជាថ្មីម្តងទៀតនូវបំណងរបស់គាត់ ក្នុងការបន្ដធ្វើជាប្រធានាធិបតីរហូតដល់ទៅ ៣អាណ្ណតិ
September 14, 2020 - កូវីដ-១៩
ឥណ្ឌា៖ សារព័ត៌មាន Channel News Asia បានរាយការណ៍ថា កាលពីថ្ងៃអាទិត្យទី១៣ ខែកញ្ញា ម្សិលមិញនេះ ប្រទេសឥណ្ឌាបានរកឃើញអ្នកជំងឺកូវីដ ១៩ ថ្មីចំនួន ៩៤,៣៧២ ករណីបន្ថែមទៀត ដែលធ្វើឲ្យតួលេខអ្នកឆ្លងសរុបនៅក្នុងប្រទេសមួយនេះបានកើតឡើងដល់ជាង ៤.៨ លានករណី។ ទន្ទឹមនឹងមានករណីអ្នកឆ្លងថ្មីនេះ តួលេខអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ក៏បានកើនឡើងផងដែរ ពោលគឺគិតត្រឹមថ្ងៃម្សិលមិញនេះឥណ្ឌាមានតួលេខអ្នកស្លាប់ចំនួន ១,១១៤ ករណី។ បើតាមអាជ្ញាធរសុខាភិបាលឥណ្ឌាបានបញ្ជាក់ថា ការរាតត្បាតជំងឺកូវីដ ១៩ បានកើតមានស្ទើរតែគ្រប់រដ្ឋ ហើយចំពោះរដ្ឋធំៗនិងជារដ្ឋសម្បូរអ្នកមានរស់នៅនោះ គឺមានតួលេសអ្នកឆ្លងនិងស្លាប់ច្រើនជាងគេបំផុត។ ជាក់ស្តែងគ្រាន់តែរដ្ឋ Maharashtra មួយតែម្នាក់ឯងមានអ្នកឆ្លងថ្មីរហូតដល់ទៅ ៨,២០៤
September 14, 2020 - កូវីដ-១៩
អង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ពីការកើនឡើងក្នុងកំណត់ត្រាថ្មីមួយទៀត នៃករណីជំងឺ COVID-19 សម្រាប់ថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ដោយក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ មានមនុស្សរហូតដល់ទៅ ៣០៧,៩៣០នាក់ បានឆ្លងជំងឺនេះពីទូទាំងពិភពលោក។ ការកើនឡើងខ្លាំងបំផុតគឺមកពីប្រទេសឥណ្ឌា សហរដ្ឋអាមេរិក និងប្រេស៊ីល នេះបើយោងតាមគេហទំព័ររបស់ទីភ្នាក់ងារ។ ចំនួនអ្នកស្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ មានចំនួន ៥,៥៣៧នាក់ ដែលនាំឱ្យករណីសរុបមាន ៩១៧,៤១៧នាក់។ កំណត់ត្រាមុនរបស់ WHO សម្រាប់ករណីថ្មីក្នុងមួយថ្ងៃគឺ ៣០៦,៨៥៧នាក់ ដែលបានធ្វើឡើងកាលពីថ្ងៃទី០៦ ខែកញ្ញា ហើយករណីស្លាប់ច្រើនបំផុតចំនួន ១២,៤៣០នាក់ ត្រូវបានកត់ត្រាកាលពីថ្ងៃទី១៧ ខែមេសា។
September 14, 2020 - អន្តរជាតិ
គណបក្សប្រជាធិបតេយ្យសេរី (LDP) ដ៏សំខាន់របស់ជប៉ុន នឹងសម្រេចជ្រើសរើសមេដឹកនាំថ្មីរបស់ខ្លួននៅថ្ងៃច័ន្ទនេះ។ ជាក់ស្ដែងលោក Suga Yoshihide (ស៊ូហ្គា យ៉ូស៊ីហ៊ីដិ) ដែលជាអ្នកនាំពាក្យកំពូលនៃរដ្ឋបាលបច្ចុប្បន្នរបស់លោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ ត្រូវបានគេមើលឃើញថា ជាអ្នកដែលទំនងនឹងឈ្នះជាងគេ។ ការបោះឆ្នោតនេះគឺជាការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាពមួយ ថាតើនរណានឹងក្លាយជានាយករដ្ឋមន្រ្តីរបស់ប្រទេស បន្ទាប់ពីលោក អាបេ ដែលចុះចេញពីតំណែងដោយសារបញ្ហាសុខភាព។ ការផ្តោតសំខាន់របស់យុទ្ធនាការបោះឆ្នោតនេះគឺថា តើបេក្ខភាពនីមួយៗនឹងអនុវត្តតាមគោលនយោបាយរបស់លោក អាបេ ប៉ុនណា? ខណៈដែលវីរុសកូរ៉ូណា និងការធ្លាក់ចុះសេដ្ឋកិច្ចបច្ចុប្បន្ន បានទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំង រួមជាមួយនឹងយុទ្ធសាស្ត្រ ដើម្បីធ្វើឱ្យតំបន់ជនបទមានភាពរស់រវើកឡើងវិញ។ មានអ្នកនយោបាយជើងចាស់ ៣ រូបកំពុងប្រជែងគ្នាសម្រាប់តំណែងដឹកនាំកំពូលនេះ គឺអតីតអគ្គលេខាធិការ LDP លោក
September 14, 2020 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Bangkok Post បានឲ្យដឹងថា ក្រសួងអបរំនៃប្រទេសថៃគ្រោងនឹងជ្រើសរើសគ្រូបង្រៀនភាសាអង់គ្លេសដែលជាជនជាតិដើមនិយាយភាសាអង់គ្លេសចំនួន ១០,០០០ នាក់ ដើម្បីមកជួយបង្កើនសមត្ថភាពប្រើប្រាស់ភាសាបរទេសក្នុងចំណោមកូនសិស្សថៃ បន្ទាប់ពីស្ថានភាពនៅក្នុងប្រទេសមានសុវត្ថិភាពពីជំងឺឆ្លងកូវីដ ១៩។ គម្រោងខាងលើនេះត្រូវបានបង្ហាញជូនដោយលោក Nataphol Teepsuwan រដ្ឋមន្ត្រីក្រសួងអប់រំថៃនៅក្នុងឱកាសដែលរូបលោកបានទៅចូលរួមកិច្ចប្រជុំមួយនៅឯសមាគមន៍សាលាអន្តរជាតិក្នុងប្រទេសថៃ កាលពីថ្ងៃសុក្រ កន្លងទៅ។ លោករដ្ឋមន្រ្តីរូបនេះបានបញ្ជាក់ថា បច្ចុប្បន្នថៃមានគ្រូបរទេសបង្រៀនភាសាអង់គ្លេសចំនួន ៧,០០០ នាក់ហើយ តែចំនួននេះគឺមិនទាន់គ្រប់គ្រាន់ឡើយ ព្រោះថៃកំពុងតែអនុវត្តកម្មវិធីពង្រឹងភាសាអង់គ្លេសតាមសាលារដ្ឋនៅទូទាំងប្រទេសចាប់តាំងពីកម្រិតមត្តេយ្យសិក្សារហូតដល់វិទ្យាល័យ។ លោកបានបន្តថា ការសិក្សាភាសាបរទេសគឺជារឿងចាំបាច់បំផុតសម្រាប់ក្មេងៗជំនាន់ក្រោយ ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារនិងសង្គមក្នុងសម័យសាកលភាវូបនីយកម្ម ហើយពេលវេលាដែលល្អនិងងាយរៀនភាសាបំផុតនោះគឺរាប់ចាប់តាំងពីពេលមនុស្សម្នាក់បានកើតរហូតដល់អាយុ ៧ ឆ្នាំ។ លោក Nataphol Teepsuwan បានប្រាប់អ្នកសារព័ត៌មានថា រហូតមកទល់នឹងពេលនេះលោកបានធ្វើការងារជាមួយស្ថានទូតនៃប្រទេសដែលមានភាសាដើមអង់គ្លេសនិងកំពុងមានវត្តមាននៅក្នុងប្រទេសថៃជាច្រើនរួចហើយ
September 14, 2020









