autoadmin
  • អន្តរជាតិ

    នាយកដ្ឋានសុខភាពផ្លូវចិត្តរបស់ប្រទេសថៃបានបង្កើតវិធីសាស្រ្តគាំទ្រមួយ ដោយមានការសម្របសម្រួលជាមួយប៉ូលីសបង្ក្រាបបទឧក្រិដ្ឋ និង Influencer តាមបណ្តាញសង្គម ដើម្បីជួយដល់អ្នកដែលមានគំនិតធ្វើអត្តឃាត បន្ទាប់ពីរបាយការណ៍ថ្មីមួយបានបង្ហាញពីការកើនឡើងនៃអត្រាធ្វើអត្តឃាតដល់ទៅ ២២% ក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ។ អគ្គនាយកនៃសុខភាពផ្លូវចិត្តលោកវេជ្ជបណ្ឌិត Kiartipoom Wongrachit កាលពីម្សិលមិញ ដែលជាថ្ងៃទិវាបង្ការការធ្វើអត្តឃាតពិភពលោក បាននិយាយថា ការកើនឡើងនៃអត្រាធ្វើអត្តឃាតរបស់ប្រទេសថៃ គឺពិតជាគួរឱ្យបារម្ភខ្លាំងណាស់។ របាយការណ៍បានបង្ហាញថា ត្រឹមរយៈពេល ៦ខែ ស្របពេលកំពុងមានការរាតត្បាតជំងឺ COVID-19 ប្រទេសថៃករណីធ្វើអត្តឃាតចំនួន ២,៥៥១ ឬ ៣.៨៩ ក្នុងចំណោមប្រជាជន ១០០,០០០នាក់ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំចាស់ ដែលមានចំនួន ២,០៩២ករណី។ ទោះបីជាមានប្រព័ន្ធដែលមានស្រាប់នៅតាមបណ្ដាញសង្គមដូចជា ហ្វេសប៊ុក ដើម្បីបង្ហាញឃ្លីបអប់រំពលរដ្ឋអំពីការធ្វើបាបខ្លួនឯង

    September 11, 2020
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ ពលរដ្ឋមួយចំនួននៅតែមិនព្រមពាក់ម៉ាស់បើទោះជាពួកដឹងថា ការពាក់ម៉ាស់នៅទីសាធារណៈគឺជារឿងចាំបាច់បំផុតដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩ ហើយពួកគេមានហេតុផលផ្ទាល់ខ្លួនផ្សេងៗដូចជា ខ្ជិលពាក់ មិនចេះពាក់​ ភ្លេចខ្លួន ឬមិនចង់ចំណាយលុយទិញម៉ាស់ជាដើម។ ដើម្បីជំរុញឲ្យពលរដ្ឋពាក់ម៉ាស់ឲ្យបានខ្ជាប់ខ្ជួន រដ្ឋាភិបាលនៃប្រទេសនីមួយៗបានដាក់ចេញនូវវិធានការជាច្រើនមានទាំងការពិន័យជាប្រាក់ ចាប់ខ្លួន និងដាក់ទណ្ឌកម្មតាមរូបភាពផ្សេងៗតាមភាពជាក់ស្តែង។ តួយ៉ាងនៅក្នុងប្រទេសឥណ្ឌូនេស៊ីត្រូវបានគេប្រទះឃើញ មានការដាក់ទណ្ឌកម្មប្លែកគេមួយចំពោះពលរដ្ឋណាដែលមិនព្រមពាក់ម៉ាស់គឺអាជ្ញាធរបានចាប់ខ្លួនពលរដ្ឋទាំងនោះឲ្យទៅអង្គុយគោរពសាកសពអ្នកស្លាប់ដោយជំងឺកូវីដ ១៩ នៅកន្លែងបញ្ចុះសាកសពតែម្តង ដើម្បីឲ្យពួកគេមានអារម្មណ៍ខ្លាចថា បើពួកគេមិនពាក់ម៉ាស់ទេពួកគេអាចស្លាប់ដូចសាកសពទាំងនេះដែរ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានបញ្ជាក់ថា ការដាក់ទណ្ឌកម្មខាងលើនេះត្រូវបានអនុវត្តនៅតំបន់ភាគខាងលិចនៃកោះចារ៉ា ប្រទេសឥណ្ឌូនេស៊ី ហើយអ្នកដែលត្រូវទទួលទណ្ឌកម្មនោះមានចំនួនសរុប ៥៤ នាក់ ដោយពួកគេត្រូវអង្គុយនៅពីមុខផ្នូរខ្មោចម្នាក់ៗមួយពីម៉ោង ១១ : ៣០ យប់

    September 11, 2020
  • អន្តរជាតិ

    មនុស្សកន្លះលាននាក់នៅរដ្ឋ Oregon ត្រូវបានគេជម្លៀសចេញ ខណៈដែលភ្លើងឆេះព្រៃមិនធ្លាប់មានពីមុនមក បានបន្ដឆាបឆេះតាមបណ្តោយឆ្នេរភាគខាងលិចសហរដ្ឋអាមេរិក នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០។ នៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថា ក្រុមពន្លត់អគ្គិភ័យកំពុងផ្តល់អាទិភាពដល់សុវត្ថិភាពពលរដ្ឋ ខណៈពួកគេកំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃទំហំ ៩០០,០០០ អាក្រេ នៅទូទាំងរដ្ឋ Oregon ។ គិតត្រឹមរយៈពេល ៤៨ម៉ោង ចុងក្រោយនេះ មានមនុស្សយ៉ាងហោចណាស់ ៩នាក់ បានស្លាប់ដោយសារភ្លើងឆេះព្រៃ ដោយមាន ៤នាក់ នៅរដ្ឋ California, ៤នាក់ នៅរដ្ឋ Oregon និង

    September 11, 2020
  • អន្តរជាតិ

    សភាអឺរ៉ុបបានព្យួរមេដឹកនាំមីយ៉ាន់ម៉ាអ្នកស្រី Aung San Suu Kyi (អ៊ុងសាន ស៊ូជី) ជាផ្លូវការពីសកម្មភាពរង្វាន់សិទ្ធិមនុស្សរបស់ខ្លួន។ សភាអឺរ៉ុបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការសម្រេចចិត្តនេះគឺជាការឆ្លើយតបទៅនឹងការខកខានរបស់អ្នកស្រី នៅក្នុងការធ្វើសកម្មភាព និងការទទួលស្គាល់ចំពោះបទឧក្រិដ្ឋ ដែលកំពុងកើតមានប្រឆាំងនឹងសហគមន៍រ៉ូហ៊ីងយ៉ា នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ អ្នកស្រី Aung San Suu Kyi បានឈ្នះពានរង្វាន់សាខារ៉ូវ (Sakharov Prize) របស់សភាអឺរ៉ុបក្នុងឆ្នាំ ១៩៩០ ដោយសារការធ្វើបាតុកម្មអហិង្សារបស់អ្នកស្រីដើម្បីលទ្ធិប្រជាធិបតេយ្យ ទោះបីជាអ្នកស្រីត្រូវបានយោធា រដ្ឋាភិបាលឃុំឃាំងក្នុងផ្ទះក៏ដោយ។ ប៉ុន្តែជំហររបស់អ្នកស្រីចំពោះជនជាតិរ៉ូហ៊ីងយ៉ា បានជំរុញឱ្យមានការដកហូតរង្វាន់ណូបែលសន្តិភាព ដែលលោកស្រីបានឈ្នះក្នុងឆ្នាំ១៩៩១ ខណៈប្រទេសមីយ៉ាន់ម៉ាត្រូវបានចោទប្រកាន់កាលពីឆ្នាំមុន ពីបទប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា នៅឯតុលាការយុត្តិធម៌អន្តរជាតិ៕ អត្ថបទ៖

    September 11, 2020
  • អន្តរជាតិ

    ប្រទេសរុស្ស៊ីកំពុងព្យាយាមជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតរើសប្រធានាធិបតីអាមេរិកជាថ្មីម្តងទៀត នេះបើយោងតាមការបង្ហាញថ្មីមួយពីក្រុមហ៊ុន Microsoft ដែលក្នុងនោះរួមមានទាំងចិន និងអ៉ីរ៉ង់ផងដែរ។ ការវាយប្រហារបានកំណត់គោលដៅទាំងយុទ្ធនាការឃោសនារបស់លោក Joe Biden និងលោក ដូណាល់ ត្រាំ ក៏ដូចជាមន្ត្រី និងក្រុមដទៃទៀតដែលពាក់ព័ន្ធនឹងការបោះឆ្នោតឆ្នាំ២០២០។ ក្រុមហ៊ុន Microsoft បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«អ្វីដែលយើងបានឃើញគឺត្រូវគ្នាទៅនឹងគំរូនៃការវាយប្រហារកាលពីមុន ដែលមិនត្រឹមតែផ្តោតលើបេក្ខភាព និងបុគ្គលិកយុទ្ធនាការឃោសនាការបោះឆ្នោតប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏រកព័ត៌មានសំខាន់ៗផងដែរ»។ ក្រុមហ៊ុន Microsoft កត់សម្គាល់ថា រហូតមកដល់ពេលនេះភាគច្រើននៃការប៉ុនប៉ងពីអ្នកវាយប្រហារដែលក្រុមហ៊ុនចាប់បាន មិនបានទទួលជោគជ័យក្នុងការចូលលួចនោះទេ ហើយត្រូវបានបញ្ឈប់ដោយឧបករណ៍សុវត្ថិភាពដែលបានបង្កើតនៅក្នុងផលិតផលរបស់ Microsoft ប៉ុន្តែក្រុមដែលនៅពីក្រោយរឿងនេះនៅតែបន្ដវាយប្រហារ។ ជាឧទាហរណ៍ ក្រុមរុស្ស៊ីដែលមានឈ្មោះថា Strontium គឺជាពួក Hacker ដែលទទួលខុសត្រូវចំពោះការវាយប្រហារដូចគ្នាកាលពីឆ្នាំ២០១៦។ រហូតមកដល់ពេលនេះ

    September 11, 2020
  • អន្តរជាតិ

    អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យមានថវិកាបន្ថែមសម្រាប់កម្មវិធី «ACT Accelerator» របស់អង្គការសុខភាពពិភពលោក ដើម្បីគាំទ្រវ៉ាក់សាំង ការព្យាបាល និងការធ្វើរោគវិនិច្ឆ័យប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19។ លោក Antonio Guterres បានថ្លែងបែបនេះនៅក្នុងព្រឹត្តិការណ៍តាមអ៉ីនធឺណេតមួយ ដោយបានអំពាវនាវរកប្រាក់ចំនួន ៣៥ ពាន់លានដុល្លារបន្ថែមទៀត រួមទាំង ១៥ ពាន់លានដុល្លារ ក្នុងរយៈពេល ៣ខែទៀត។ យោងតាមលោក Antonio Guterres បានឱ្យដឹងថា រហូតមកដល់ពេលនេះទឹកប្រាក់ប្រមាណ ៣ ពាន់លានដុល្លារ ត្រូវបានចូលរួមចំណែកក្នុងកម្មវិធី ប៉ុន្តែវាតិចជាង ១០%

    September 11, 2020
  • អន្តរជាតិ

    ថៃ៖ សារព័ត៌មាន Next Shark បានចុះផ្សាយថា មានសិស្សសាលាថៃម្នាក់ត្រូវបានគ្រូដាក់ទណ្ឌឲ្យលោតបែប Squat Jump ចំនួន ១០០ ដង ព្រោះតែគេមិនបានធ្វើកិច្ចសាលា ហើយដាក់ទណ្ឌកម្មនោះបានធ្វើឲ្យគេថប់ដបង្ហើបនិងត្រូវដាច់ខ្យល់ស្លាប់តែម្តង។ ជនរងគ្រោះត្រូវបានគេដឹងត្រឹមថា ជាក្មេងប្រុសម្នាក់មានអាយុ ១៣ ឆ្នាំតែអត្តសញ្ញាណពិតប្រាកដរបស់គាត់និងឈ្មោះសាលារៀនដែលជាកន្លែងកើតហេតុមិនត្រូវគេបង្ហាញជូនឡើយ។ ប្រភពខាងលើបានបន្តឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុនោះមានក្មេងប្រុសសិស្សសាលាចំនួន ២ នាក់ដែលត្រូវគ្រូដាក់ទណ្ឌកម្មឲ្យលោតចំនួនម្នាក់ ១០០ ដង ព្រោះពួកគេមិនបានធ្វើកិច្ចការសាលា។ យ៉ាងណាក្តី ក្មេងប្រុសរងគ្រោះជាមនុស្សដែលមានអាការៈមិនស្រួលខ្លួនមុនពេលទៅដល់សាលារៀន ដោយរូបគេមានបញ្ហាតឹងទ្រូងនិងក្តៅខ្លួន ២-៣ ថ្ងៃមកហើយ។ ព្រោះតែក្មេងប្រុសរងគ្រោះមានបញ្ហាសុខភាពស្រាប់និងត្រូវធ្វើចលនាលោតចុះលោតឡើងខ្លាំងៗចំនួន ១០០ ដងទៀតនោះ ស្រាប់តែរូបគេបានថប់ដង្ហើមរហូតសន្លប់និងបានស្លាប់ក្នុងពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ក្រោយកើតហេតុខាងសាលារៀនបានមកសូមទោសគ្រួសារជនរងគ្រោះដល់ផ្ទះ

    September 11, 2020
  • អន្តរជាតិ

    ការស្រាវជ្រាវថ្មីមួយលើជំងឺ COVID-19 បានបង្ហាញថា ជំងឺនេះក៏អាចលុកលុយខួរក្បាលយើងបានដែរ ហើយនេះគឺអាចពន្យល់ពីមូលហេតុដែលអ្នកជំងឺ COVID-19 មួយចំនួន បានជួបប្រទះការឈឺក្បាល ការភ័ន្តច្រឡំ និងរវើរវាយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្ដិ៍។ ថ្វីបើការរកឃើញនេះស្ថិតក្នុងជំហានដំបូង​ ប៉ុន្តែវាបានផ្ដល់ភស្តុតាងថ្មីៗជាច្រើន ដើម្បីគាំទ្រដល់ការលើកឡើងពីមុនៗ ដែលមិនមានភស្តុតាងគ្រប់គ្រាន់ក្នុងការបញ្ជាក់។ យោងតាមការសិក្សាដែលធ្វើឡើងដោយអ្នកជំនាញខាងភាពស៊ាំនៃសាកលវិទ្យាល័យយ៉េលឈ្មោះ Akiko Iwasaki បានឱ្យដឹងថា វីរុសកូរ៉ូណានេះអាចចម្លងនៅខាងក្នុងខួរក្បាល ដោយយកអុកស៊ីសែនចេញពីកោសិកាខួរក្បាល។ ការសិក្សារបស់អ្នកស្រីសាស្ត្រាចារ្យ Akiko Iwasaki និងក្រុមរបស់គាត់ទៅលើសត្វកណ្ដុរ និងលើអ្នកជំងឺ COVID-19 ដែលបានស្លាប់ បានរកឃើញថា ជំងឺ COVID-19 មានសមត្ថភាពឆ្លងកោសិកាប្រសាទ ហើយកោសិកាដែលមានមេរោគនឹងបាត់បង់អុកស៊ីសែន លុះក្រោយមកបណ្តាលឱ្យកោសិកាជុំវិញនោះងាប់។

    September 10, 2020
  • អន្តរជាតិ

    ប្រទេសរុស្ស៊ីបានចាប់ផ្តើមការសាកល្បងលើមនុស្សដំណាក់កាលទី៣ និងជាដំណាក់កាលចុងក្រោយ លើវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលខ្លួនផលិត។ ក្នុងនោះរដ្ឋាភិបាលរុស្ស៊ីគ្រោងនឹងចាត់ចែងវ៉ាក់សាំងទៅដល់បុគ្គលិកសុខាភិបាល ចាប់ពីខែវិច្ឆិកាខាងមុខនេះ។ ក្រសួងសុខាភិបាលរុស្ស៊ីបានប្រកាសកាលពីថ្ងៃពុធថា វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវជាតិហ្គាម៉ាឡាយ៉ា (Gamaleya) កំពុងត្រូវបានដាក់ឱ្យដំណើរការសាកល្បងដំណាក់កាលទី៣ នៅឯស្ថាប័នវេជ្ជសាស្ត្រមួយក្នុងទីក្រុងម៉ូស្គូ ដោយនឹងមានអ្នកស្ម័គ្រចិត្ត ៣១,០០០នាក់ ចូលរួម។ វ៉ាក់សាំងនេះត្រូវបានគេដាក់ឈ្មោះថា «Sputnik V» ជាការឧទិសដល់ផ្កាយរណបដំបូងបង្អស់របស់ពិភពលោក ដែលអតីតសហភាពសូវៀតបានបាញ់បង្ហោះនៅឆ្នាំ១៩៥៧។ រដ្ឋាភិបាលរុស្ស៊ីបានអនុម័តវ៉ាក់សាំងនេះនៅដើមខែសីហា នៅពេលដែលវាទើបតែបញ្ចប់ដំណាក់កាលទី២ ប៉ុណ្ណោះ។ កាលនោះអ្នកស្រាវជ្រាវរុស្ស៊ីមួយចំនួនដែលចូលរួមក្នុងការអភិវឌ្ឍវ៉ាក់សាំងបានអួតថា ពួកគេបានវ៉ាដាច់សហរដ្ឋអាមេរិកចំពោះការផលិតវ៉ាក់សាំងនេះ។ ការចុះបញ្ជីឱ្យវ៉ាក់សាំងនេះ បានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាន អំពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វា ដោយពួកអ្នករិះគន់យល់ថា វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងគឺសម្រាប់គោលបំណងនយោបាយ។ ប៉ុន្តែយ៉ាងណាក្រុមស្រាវជ្រាវរុស្ស៊ីបានរាយការណ៍អំពីដំណើរការរបស់វ៉ាក់សាំង នៅក្នុងទិនានុប្បវត្តិវេជ្ជសាស្រ្តអង់គ្លេស Lancet

    September 10, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ប្រទេសឥណ្ឌាមានការកើនឡើងទាំងចំនួនករណីថ្មី និងការស្លាប់ដោយសារជំងឺ COVID-19 នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ខណៈករណីសរុបកើនឡើងដល់ ៤.៤លាននាក់ និងការស្លាប់សរុបកើនដល់ ៧៥,០០០ នាក់។ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ឥណ្ឌាបានកត់ត្រាអ្នកឆ្លងថ្មីចំនួន ៩៥,៧៣៥ នាក់ និងមានអ្នកស្លាប់បន្ថែម ១,១៧២ នាក់ ដែលចំនួនស្លាប់ចុងក្រោយនេះក៏ជាតួលេខច្រើនបំផុតមួយផងដែរ។ ការឆ្លងកំពុងកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងប្រទេសឥណ្ឌាជាងនៅទីណាទាំងអស់ក្នុងពិភពលោក ប៉ុន្តែសហរដ្ឋអាមេរិកនៅតែជាប្រទេសតែមួយគត់ដែលមានករណីច្រើនជាងគេបំផុត។ ខណៈដែលទីតាំងនៃការឆ្លងរាលដាលខ្លាំងបំផុតគឺជាប្រទេសឥណ្ឌា វានៅតែគ្មានសញ្ញាណាមួយបង្ហាញថា ការឆ្លងរាលដាលបានឈានដល់កំពូល ហើយនឹងចុះថយទៅវិញនោះឡើយ។ ឥឡូវនេះឥណ្ឌាបានបើកទ្វារបារឡើងវិញកាលពីថ្ងៃពុធ ខណៈបន្ដរាយការណ៍ពីករណីថ្មីៗច្រើនឡើងៗជារៀងរាល់ថ្ងៃ។ វាក៏កំពុងកត់ត្រានូវចំនួនអ្នកស្លាប់ច្រើនជាងប្រទេសដទៃទៀតផងដែរ

    September 10, 2020