autoadmin
  • អន្តរជាតិ

    កាណាដា៖ មន្ត្រីសុខាភិបាលជាន់ខ្ពស់ម្នាក់របស់ប្រទេសកាណាដាបានផ្តល់ដំបូន្មានទៅកាន់ពលរដ្ឋខ្លួនថា ក្នុងសម័យកាលជំងឺកូវីដ ១៩ នេះដៃគូរួមភេទទាំងអស់ត្រូវតែនាំគ្នាពាក់ម៉ាស់ក្នុងពេលរួមភេទ ដើម្បីកាត់បន្ថយអត្រានៃការចម្លងមេរោគឲ្យនៅកម្រិតទាបបំផុត។ ការថ្លែងដូចនេះត្រូវបានធ្វើឡើងដោយលោកស្រីវេជ្ជបណ្ឌិត Theresa Tam ប្រធានផ្នែកវេជ្ជសាស្ត្រប្រចាំប្រទេសកាណាដា និងបានធ្វើឡើងក្នុងឱកាសដែលលោកស្រីត្រូវបង្ហាញខ្លួននៅក្នុងពិធីសន្និសិទ្ធសារព័ត៌មានផ្លូវការស្តីពីវិធានការទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩។ លោកស្រីវេជ្ជបណ្ឌិត Theresa Tam  ក្រៅតែពីបានស្នើឲ្យដៃគូរួមភេទទាំងអស់ពាក់ម៉ាស់ក្នុងអំឡុងពេលរួមភេទ លោកស្រី Theresa Tam ក៏បានផ្តល់អនុសាសន៍ជាច្រើនបន្ថែមទៀតថា ដៃគូរួមភេទទាំងអស់ត្រូវចេះងូតទឹកសម្អាតខ្លួននិងលាងសម្អាតដៃជាមួយទឹកលាងដៃឲ្យបានត្រឹមត្រូវទាំងមុននិងក្រោយពេលរួមភេទ។ ក្នុងអំឡុងពេលរួមភេទដៃគូទាំងអស់គួរចៀសវាងការថើបមាត់គ្នា ឬនៅទល់មុខគ្នាយ៉ាងជិតស្និតពេក និងគួរជ្រើសរើសក្បាច់រួមភេទណាដែលមុខរបស់ដៃគូទាំង ២ អាចនៅឆ្ងាយពីគ្នាបាន ហើយជម្រើសដែលល្អបំផុតនោះគឺលោកស្រី Theresa Tam បានណែនាំឲ្យពលរដ្ឋទាំងអស់គួសម្រេចកាមដោយខ្លួនជំនួសឲ្យការរួមភេទជាមួយគូ ទើបមានសុវត្ថិភាព ១០០% ពីជំងឺកូវីដ ១៩

    September 4, 2020
  • អន្តរជាតិ

    យោងតាមការផ្ដល់ចំណាត់ថ្នាក់ដោយ Times Higher Education World University Rankings បានបង្ហាញថា សាកលវិទ្យាល័យ Oxford គឺជាសាកលវិទ្យាល័យល្អបំផុតរបស់ពិភពលោក និងបានជាប់ចំណាត់ថ្នាក់លេខ១ រយៈពេល ៥ឆ្នាំ ជាប់ៗគ្នាមកហើយ។ នៅក្នុងចំណោមចំណាត់ថ្នាក់សាកលវិទ្យាល័យដែលល្អបំផុតទាំង ១០ របស់ពិភពលោកសម្រាប់ឆ្នាំ២០២១ មានតែសកលវិទ្យាល័យមកពីអង់គ្លេស ២ ប៉ុណ្ណោះ ដែលបានឈរក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ ខណៈដែលក្រៅពីនោះ គឺសុទ្ធតែជាសកលវិទ្យាល័យមកពីសហរដ្ឋអាមេរិក។ សាកលវិទ្យាល័យ Oxford នៅតែឈរលេខ ១ ដដែល ក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ប៉ុន្តែសម្រាប់សាកវិទ្យាល័យ Cambridge

    September 4, 2020
  • អន្តរជាតិ

    ថ្មីៗនេះសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់របស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC គឺព្រះរាជអាជ្ញាអ្នកស្រី Fatou Bensouda និងលោក Phakiso Mochochoko ប្រធានផ្នែកយុត្តាធិការភាពយុត្តិធម៍ និងសហប្រតិបត្តិការនៃ ICC ដោយសារតែតុលាការអន្តរជាតិមួយនេះ បានបន្ដផ្តោតគោលដៅលើជនជាតិអាមេរិក។ ក្នុងនោះអ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុបបាននិយាយថា ការទណ្ឌកម្មប្រឆាំងនឹងមន្រ្តី ICC ចំនួនពីររូបនេះ គឺមិនអាចទទួលយកបាននិងមិនធ្លាប់មានពីមុនមកទេ ហើយអាមេរិកគួរតែផ្លាសប្ដូរការសម្រេចនេះវិញ ខណៈរដ្ឋមន្រ្តីការបរទេសបារាំងបានហៅវាថាជា «ការវាយប្រហារដ៏ធ្ងន់ធ្ងរ»។ លោក Josep Borrell អ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប សម្រាប់គោលនយោបាយការបរទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ការដាក់ទណ្ឌកម្មនេះគឺជា វិធានការមិនអាចទទួលយកបាន និងមិនធ្លាប់មានពីមុនមក ដែលព្យាយាមរារាំងការស៊ើបអង្កេត និងនីតិវិធីតុលាការ ហើយថាសហរដ្ឋអាមេរិកគួរតែ «ពិចារណាឡើងវិញនូវជំហររបស់ខ្លួន

    September 4, 2020
  • អន្តរជាតិ

    អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានទទូចដល់ប្រទេសជប៉ុន និងប្រទេសដទៃទៀត ឱ្យបញ្ឈប់ការប្រើប្រាស់ថាមពលធ្យូងថ្ម និងបង្កើនថាមពលកកើតឡើងវិញ ដើម្បីឆ្លើយតបនឹងគោលដៅរបស់អង្គការសហប្រជាជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ លោក Antonio Guterres បានធ្វើការកត់សម្គាល់បែបនេះនៅថ្ងៃព្រហស្បតិ៍ នៅក្នុងសារជាវីដេអូរបស់លោក ដែលបានបញ្ជូនទៅកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីតាមអ៉ីនធឺណេត ស្តីពីបញ្ហាបរិស្ថានដែលរៀបចំឡើងដោយប្រទេសជប៉ុន និងមានមន្ត្រីមកពីប្រទេសសេដ្ឋកិច្ចជាង ៧០ បានចូលរួម។ លោកអគ្គលេខាធិការបានសង្កត់ធ្ងន់ថា ការបំភាយឧស្ម័នផ្ទះកញ្ចក់ពិភពលោក ចាំបាច់ត្រូវកាត់បន្ថយពាក់កណ្តាលត្រឹមឆ្នាំ ២០៣០ ហើយកាត់បន្ថយមកត្រឹមសូន្យ ឬអព្យាក្រឹតភាពកាបូន (carbon neutrality) នៅឆ្នាំ២០៥០ ដើម្បីបំពេញតាមគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ២០១៥។ វាកំណត់ការកើនឡើងនៃសីតុណ្ហភាពពិភពលោកដល់ ១.៥ អង្សាសេ ខ្ពស់ជាងកម្រិតមុនពេលមានឧស្សាហកម្ម។ លោក

    September 4, 2020
  • អន្តរជាតិ

    អង់គ្លេស៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសអង់គ្លេសបានអនុម័តថវិកាចំនួន ៥០០ លានផោន (ជាង ៦៦៦ លានដុល្លាអាមេរិក) សម្រាប់ប្រើប្រាស់ក្នុងគម្រោងអភិវឌ្ឍឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ ថ្មី ដែលអាចបង្ហាញលទ្ធផលបានឆាប់រហ័សបំផុត។ សូមបញ្ជាក់ជូនថា ឧបរកណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ ដែលកំពុងត្រូវបានគេប្រើប្រាស់នៅជុំវិញពិភពលោកក្នុងពេលបច្ចុប្បន្ននេះអាចបង្ហាញលទ្ធផលក្នុងរយៈពេលយូរពោលគឺអាចក្នុងចន្លោះរយៈពេលពី ២៤ ម៉ោង ទៅ ៧១ ម៉ោងឯណោះ។ ដោយឡែកឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ ដែលអាចបង្ហាញលទ្ធផលលឿនដែលរដ្ឋាភិបាលអង់គ្លេសកំពុងយកចិត្តទុកដាក់អភិវឌ្ឍនោះអាចបង្ហាញលទ្ធផលក្នុងរយៈពេលត្រឹមតែ ២០ នាទីប៉ុណ្ណោះ។ យ៉ាងណាក្តី គិតមកទល់នឹងពេលនេះឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ ល្បឿនលឿននៅមិនទាន់ផលិតបានដោយជោគជ័យ ១០០% នៅឡើយទេ

    September 4, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០ បានរាយការណ៍ថា ប្រទេសថៃបានរកឃើញករណីជំងឺ COVID-19 ក្នុងសហគមន៍ជាលើកដំបូងបំផុត ក្នុងរយៈពេល ១០០ថ្ងៃ ចាប់តាំងពីករណីក្នុងសហគមន៍ចុងក្រោយ ត្រូវបានគេកត់ត្រាតាំងតែពីចុងខែឧសភា។ អ្នកជំងឺក្នុងសហគមន៍ថ្មីចុងក្រោយនេះ គឺជាអ្នកទោសនៃពន្ធនាគារមួយនៅទីក្រុងបាងកក ហើយគាត់ទើបតែត្រូវបានដាក់គុកប៉ុណ្ណោះ។ យោងតាមក្រសួងសុខាភិបាលថៃបាននិយាយថា អ្នកជំងឺម្នាក់នោះមានប្រវត្តិជា DJ ចាក់ភ្លេង និងរស់នៅជាមួយគ្រួសារមុនពេលដែលគាត់ជាប់ពន្ធនាគារ ហើយគាត់ក៏គ្មានប្រវត្តិចេញក្រៅប្រទេសថៃដែរ។ យ៉ាងក៏ដោយវាមិនមានហានិភ័យឆ្លងភ្លាមៗក្នុងចំណោមអ្នកទោសដទៃទៀតទេ ដោយសារតែអ្នកទោសថ្មីទាំងអស់ត្រូវនៅដាច់ដោយឡែកចំនួន ១៤ថ្ងៃ ជាមុនសិន។ ខណៈពេលនេះអាជ្ញាធរសុខាភិបាលកំពុងតាមដានរាល់ទំនាក់ទំនងទាំងអស់ ដែលអ្នកជំងឺធ្លាប់ពាក់ព័ន្ធជាមួយ៕ អត្ថបទ៖ លីដា ប្រភព៖ Bloomberg

    September 3, 2020
  • អន្តរជាតិ

    តាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានឱ្យដឹងថា វៀតណាមបានកត់ត្រាករណីស្លាប់ដោយសារជំងឺ COVID-19 ទី៣៥ របស់ខ្លួន ដែលជាស្ត្រីអាយុ ៨៣ឆ្នាំម្នាក់ នៅកណ្តាលទីក្រុង Da Nang នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ស្ត្រីចំណាស់រូបនោះមានជំងឺជាប់ខ្លួនស្រាប់ រួមមានខ្សោយតំរងនោមរ៉ាំរ៉ៃ ជំងឺលើសឈាម និងហូរឈាមក្នុងក្រពះពោះវៀន។ គាត់បានស្លាប់ដោយសារឆ្លងជំងឺ COVID-19 ដែលបណ្ដាលឱ្យមានជំងឺរលាកសួតធ្ងន់ធ្ងរ និងឆ្លងមេរោគក្នុងឈាម។ គាត់បានស្លាប់ពេលកំពុងទទួលការព្យាបាលជំងឺ COVID-19 នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រស្រុក Hoa Vang ។ គួរឱ្យដឹងដែរថា ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ចំនួន ១,០៤៦ ករណី ហើយគិតមកដល់ពេលនេះគឺមានអ្នកជំងឺ ២៦២

    September 3, 2020
  • អន្តរជាតិ

    ប្រទេសជប៉ុនកំពុងបន្តស្វែងរកនាវាដឹកទំនិញមួយ មានផ្ទុកនាវិកចំនួន ៤៣នាក់ និងគោចំនួន ៥,៨០០ក្បាល ដែលបានបញ្ជូនសញ្ញាអាសន្នមួយកាលពីព្រឹកថ្ងៃអង្គារ ចេញពីសមុទ្រចិនខាងកើត នៅពេលដែលព្យុះទីហ្វុងម៉ៃសាក់ បានបោកបក់ពេញតំបន់នោះ។ អ្នកនាំពាក្យបាននិយាយថា ឆ្មាំសមុទ្ររបស់ប្រទេសជប៉ុនបានជួយសង្គ្រោះអ្នកនេសាទហ្វីលីពីនម្នាក់កាលពីយប់ថ្ងៃអង្គារ ហើយបានបញ្ជូននាវាល្បាតចំនួន ៤គ្រឿង និងយន្តហោះចំនួន ៣គ្រឿង បន្ថែមទៀត ដែលជាផ្នែកមួយនៃការស្រាវជ្រាវបន្ត។ សញ្ញាអាសន្នពីនាវា Gulf Livestock 1 ត្រូវគេទទួលបាន នៅពេលដែលនាវានោះមានចម្ងាយប្រហែល ១៨៥ គម ខាងលិចកោះ Amami របស់ជប៉ុន។ យោងតាមឆ្មាំសមុទ្ររបស់ជប៉ុនបានឱ្យដឹងថា នាវិកទាំងនោះរួមមានជនជាតិហ្វីលីពីន ៣៩នាក់ និងពីរនាក់ទៀត មានម្នាក់មកពីអូស្ត្រាលី និងម្នាក់ទៀតមកពីនូវែលសេឡង់។

    September 3, 2020
  • អន្តរជាតិ

    រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) សម្រាប់ការស៊ើបអង្កេតរបស់ពួកគេលើមនុស្សរបស់អាមេរិក។ លោក Pompeo បាននិយាយថា សហរដ្ឋអាមេរិកនឹងផ្ដោតលើព្រះរាជអាជ្ញា ICC អ្នកស្រី Fatou Bensouda និងលោក Phakiso Mochochoko ប្រធានផ្នែកយុត្តាធិការភាពយុត្តិធម៍ និងសហប្រតិបត្តិការនៃ ICC ដោយសារថា ICC នៅតែបន្តផ្តោតគោលដៅលើជនជាតិអាមេរិក។ លោកបានមានប្រសាសន៍ថា៖«បុគ្គលនិងអង្គភាពដែលនៅតែបន្តគាំទ្រដល់បុគ្គលទាំងនោះ ក៏មានហានិភ័យប្រឈមនឹងការដាក់ទណ្ឌកម្មដូចគ្នា»។ លោកបានបន្ថែមថា ក្រសួងការបរទេសសហរដ្ឋអាមេរិកក៏បានរឹតត្បិតទិដ្ឋាការរបស់បុគ្គលដែលចូលរួមក្នុងកិច្ចប្រឹងប្រែងរបស់ ICC ដើម្បីស៊ើបអង្កេតពលរដ្ឋអាមេរិកសហរដ្ឋអាមេរិកផងដែរ។ លោក Pompeo បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងមិនអត់ធ្មត់ចំពោះការប៉ុនប៉ងខុសច្បាប់របស់ ICC

    September 3, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០ បានរាយការណ៍ថា ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺ COVID-19 ជាង ៨ម៉ឺន ករណី ដែលជាការកើនឡើងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានពីមុន ខណៈករណីនៅទូទាំងពិភពលោកពេលនេះមានសរុបជាង ២៦លាននាក់ និងស្លាប់មាន ៨៦ ម៉ឺននាក់ហើយ។ ឥឡូវនេះឥណ្ឌាមានករណីជំងឺ COVID-19 សរុបរហូតដល់ទៅ ៣.៨៥ លាននាក់ បន្ទាប់ពីបានបន្ថែមករណីរថ្មីចំនួន ៨៣,៨៨៣នាក់ នៅថ្ងៃនេះ ហើយតិចជាងប្រេស៊ីលដែលជាប្រទេសមានការឆ្លងច្រើនបំផុតទី២ របស់ពិភពលោកតែ ១០០,០០០នាក់ ប៉ុណ្ណោះ។ ប្រទេសដែលរងគ្រោះខ្លាំងជាងគេនៅអាស៊ីមួយនេះ បានប្រកាសអំពីការឆ្លងប្រចាំថ្ងៃច្រើនជាងគេបំផុតនៅលើពិភពលោកជារៀងរាល់ថ្ងៃ អស់រយៈពេលជិតមួយខែមកហើយ

    September 3, 2020