autoadmin
  • អន្តរជាតិ

    នាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ ស៊ីនហ្សូ (ABE Shinzo) គ្រោងនឹងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រនេះ ដើម្បីពន្យល់ពីការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះការផ្ទុះឡើងនៃជំងឺ COVID-19 ហើយគេរំពឹងថា គាត់ក៏នឹងធ្វើការអត្ថាធិប្បាយអំពីសុខភាពរបស់គាត់ផងដែរ។ លោកនាយករដ្ឋមន្រ្តី អាបេ នឹងថ្លែងទៅកាន់អ្នកសារព័ត៌មានចាប់ពីម៉ោង ៥ល្ងាច បន្ទាប់ពីក្រុមការងារការពារមេរោគឆ្លងរបស់រដ្ឋាភិបាលបញ្ចប់ការឆ្លើយតបរបស់ពួកគេ។ នេះគឺជាសន្និសីទកាសែតដំបូងរបស់លោក អាបេ នៅឯការិយាល័យនាយករដ្ឋមន្ត្រីក្នុងរយៈពេល ២ខែកន្លះ។ រដ្ឋាភិបាលត្រូវបានគេរំពឹងថា នឹងដាក់ចេញនូវគោលនយោបាយដើម្បីធានាប្រព័ន្ធវេជ្ជសាស្ត្រ និងពង្រីកសមត្ថភាពតេស្តនៅមុនរដូវរងារ នៅពេលដែលការផ្ទុះឡើងនៃជំងឺផ្តាសាយ និងជំងឺ COVID-19 ត្រូវបានគេព្រួយបារម្ភថា អាចកើតឡើងក្នុងពេលដំណាលគ្នា។ រដ្ឋាភិបាលទំនងជាស្វែងរកការចាក់វ៉ាក់សាំងផ្ដាសាយឱ្យបានគ្រប់គ្រាន់ សម្រាប់ពលរដ្ឋជប៉ុនទាំងអស់ក្នុងឆមាសទីមួយនៃឆ្នាំក្រោយ។ រដ្ឋាភិបាលត្រូវបានគេរំពឹងថា នឹងចាត់វិធានមុនពេលការចាក់វ៉ាក់សាំងមកដល់ ដូច្នេះរដ្ឋាភិបាលអាចទូទាត់សងនូវការខាតបង់ដែលកើតឡើងដោយក្រុមហ៊ុនផលិត និងអ្នកចែកចាយ ប្រសិនបើវ៉ាក់សាំងបង្កឱ្យមានបញ្ហាសុខភាព។

    August 28, 2020
  • អន្តរជាតិ

    នាយកប្រតិបត្តិកម្មវិធីចែករំលែកវីដេអូ TikTok លោក Kevin Mayer បានលាលែងពីតំណែងរបស់ខ្លួន ដោយបញ្ជាក់ថា វិសាលភាពនៃតួនាទីរបស់គាត់ជាប្រធានគឺច្រើនជាងអ្វីដែលគាត់អាចគ្រប់គ្រងបាន ខណៈដែលក្រុមហ៊ុននេះកំពុងតតាំងជាមួយទីក្រុងវ៉ាស៊ីនតោន។ ការសម្រេចចិត្តរបស់លោកក្នុងការចាកចេញពីក្រុមហ៊ុននេះ បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពី TikTok បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងរដ្ឋបាល Trump ជុំវិញបទបញ្ជាប្រតិបត្តិ ដែលរារាំង TikTok មិនឱ្យធ្វើជំនួញនៅសហរដ្ឋអាមេរិក។ បើតាមសារព័ត៌មានរ៉យទ័របាននិយាយថា អ្នកគ្រប់គ្រងទូទៅលោក Vanessa Pappas នឹងក្លាយជានាយកប្រតិបត្តិបណ្តោះអាសន្នរបស់ក្រុមហ៊ុន។ លោក Kevin Mayer បានសរសេរលើលិខិតមួយថា៖«នៅក្នុងសប្តាហ៍ថ្មីៗនេះ ខណៈដែលបរិយាកាសនយោបាយបានផ្លាស់ប្តូរយ៉ាងខ្លាំង ខ្ញុំបានធ្វើការពិចារណាទៅលើការផ្លាស់ប្តូររចនាសម្ព័ន្ធដែលក្រុមហ៊ុននឹងត្រូវការ ហើយតើវាមានន័យយ៉ាងដូចម្តេចចំពោះតួនាទីជាសកលដែលខ្ញុំត្រូវដោះស្រាយ»។ ចំណែកក្រុមហ៊ុន ByteDance ដែលជាម្ចាស់កម្មវិធីដ៏មានប្រជាប្រិយភាពនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា

    August 27, 2020
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងបញ្ជូនមន្ត្រីអនុវត្តច្បាប់សហព័ន្ធទៅរដ្ឋ Wisconsin​ ដែលជាកន្លែងកំពុងមានការតវ៉ាប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីមានករណីប៉ូលីសបានបាញ់ទៅលើបុរសស្បែកខ្មៅម្នាក់ឈ្មោះថា Jacob Blake ចំនួន ៧គ្រាប់ ពីខាងក្រោយឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃអាទិត្យ នៅទីក្រុង Kenosha រដ្ឋ Wisconsin ។ បាតុកម្មប្រឆាំងប៉ូលីសនៅទីនោះបានប្រែទៅជាហិង្សា ដោយមានទាំងការប៉ះទង្គិចគ្នាជាមួយមន្រ្តី និងការបាញ់ប្រហារមួយនៅអំឡុងយប់ថ្ងៃទី៣។ លោក ដូណាល់ ត្រាំ បានសរសេរនៅលើ Twitter កាលពីថ្ងៃពុធថា៖ «យើងនឹងមិនឈរខាងការលួចប្លន់ ការដុតបំផ្លាញ អំពើហឹង្សា និងភាពគ្មានច្បាប់ទម្លាប់នៅតាមផ្លូវអាមេរិកទេ»។ លោកបានបន្ថែមទៀតថា៖«ខ្ញុំនឹងបញ្ជូនមន្ត្រីអនុវត្តច្បាប់សហព័ន្ធ និងកងកម្លាំងការពារជាតិទៅ Kenosha

    August 27, 2020
  • អន្តរជាតិ

    ចិន៖ ក្មេងស្រីអាយុ ១៥ ឆ្នាំបានលោតសម្លាប់ខ្លួនពីលើដំបូលអគារជាន់ទី ២៥ ហើយអ្វីដែលជារឿងអកុលសបំផុតនោះគឺឪពុករបស់នាងដែលនៅជាន់ផ្ទាល់ដី និងសុខចិត្តរត់មកទ្រនាងនោះ​ក៏ត្រូវនាងធ្លាក់ចំពីលើខ្លួនមួយទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុផងដែរ ពោលគឺឪពុកកូនបានស្លាប់ក្នុងពេលតែមួយ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងស្រុក Lu ខេត្ត Sichuan ភាគខាងត្បូងនៃប្រទេសចិន។ ប្រភពខាងលើបានបន្តថា មូលហេតុដែលជំរុញឲ្យក្មេងស្រីខាងលើសម្រេចចិត្តគិតខ្លីដូចនេះគឺដោយសារនាងមានជំលោះមួយនឹងឪពុករបស់នាង ដោយឪពុកនាងបង្ខំឲ្យនាងចូលរៀនថ្នាក់លេងព្យាណូ តែនាងបានប្រកែកដាច់ខាតព្រោះនាងមិនចូលចិត្តព្យាណូទាល់តែសោះ។ ដំបូងឡើយ ឪពុកកូនទាំង ២ នាក់នេះបានប្រកែកគ្នាតិចតួច ហើយក្រោយមកជំលោះបានបន្តធំឡើងៗរហូតក្មេងស្រីជាជនរងគ្រោះដាច់ចិត្តឡើងទៅលើដំបូងអគារលោតសម្លាប់តែម្តង។ សាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា គេបានព្យាយាមប្រាប់បុរសជាឪពុកកុំឲ្យរត់ទៅចាប់កូនស្រីអីព្រោះវាអាចធ្វើគាត់ស្លាប់ដែរ តែគាត់មិនស្ដាប់នោះទេព្រោះគាត់ស្រលាញ់កូនស្រីខ្លាំងពេក យ៉ាងណាក្តីការលះបង់របស់បុរសជាឪពុករូបនេះពុំមានផលវិជ្ជមានឡើយដោយពួកគាត់បានសម្លាប់ទាំង ២ នាក់តែម្តង៕ អត្ថបទ៖ភក្តី ប្រភព៖

    August 27, 2020
  • កូវីដ-១៩

    ទិន្នន័យពីក្រសួងសុខាភិបាលសហព័ន្ធនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០ បានបង្ហាញថា ប្រទេសឥណ្ឌាបានរាយការណ៍ពីករណីជំងឺ COVID-19 ចំនួន ៧៥,៧៦០ ករណី ដែលនាំឱ្យចំនួនសរុបមានដល់ទៅ ៣.៣១ លានករណី ខណៈករណីថ្មីៗនៅតែបន្ដកើនឡើងនៅទូទាំងប្រទេស។ ប្រទេសឥណ្ឌាជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេនៅអាស៊ី និងជាប្រទេសមានការឆ្លងច្រើនបំផុតលំដាប់ទី៣ នៅក្នុងពិភពលោក ដេញពីក្រោយសហរដ្ឋអាមេរិក និងប្រេស៊ីល។ ប្រភពពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឱ្យដឹងថា ឥណ្ឌាជាប្រទេសដែលមានករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតជាងគេនៅលើពិភពលោកចាប់តាំងពីថ្ងៃទី០៧ ខែសីហា តរៀងមក។ ក្នុងរយៈពេល​ ២៤ ម៉ោងចុងក្រោយនេះ ប្រទេសឥណ្ឌាក៏មានករណីស្លាប់សរុប ១,០២៣នាក់ ផងដែរ។ ចំណែកករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកពេលនេះមានដល់ជាង ២៤លាននាក់ ខណៈការស្លាប់សរុបមាន

    August 27, 2020
  • អន្តរជាតិ

    ថៃ៖ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Bangkok Post បានឲ្យដឹងថា ថៃបានសម្រេចពន្យារពេលការធ្វើតេស្តវ៉ាក់សាំងជំងឺកូវីដ ១៩ ហើយ ដោយសារសមត្ថភាពនៃការផលិតសម្ភារៈបរិក្ខានៅក្រៅប្រទេសនៅមានកម្រិតនៅឡើយ។ បើតាមអាជ្ញាធរសុខាភិបាលថៃបានឲ្យបញ្ជាក់ថា កន្លងមកថៃគ្រោងផ្ដើមធ្វើតេស្តវ៉ាក់សាំងជំងឺកូវីដ ១៩ លើរាងកាយមនុស្សនៅក្នុងខែតុលាខាងលមុននេះ ដោយថៃត្រូវបញ្ជាទិញសម្ភារៈបរិក្ខាមួយចំនួនមកពីក្រៅប្រទេសផងដែរ។ យ៉ាងណាក្តី អ្វីៗហាក់បានប្រែប្រួលបន្តិចដោយក្រុមហ៊ុនផ្គត់ផ្គង់នៅឯក្រៅប្រទេសមិនបានផលិតសម្ភារបរិក្ខាបានគ្រប់គ្រាន់តាមតម្រូវការរបស់ថៃ ហើយការពន្យារពេលនេះទៀតសោធអាចអូសបន្លាយដល់ចុងឆ្នាំ ២០២០។ សូមបញ្ជាក់ជូនថា រដ្ឋាភិបាលថៃបានអនុម័តថវិការចំនួន ១ ពាន់លានបាត (៣២ លានដុល្លារអាមេរិក) សម្រាប់ការអភិវឌ្ឍគម្រោងផលិតវ៉ាក់សាំងជំងឺកូវីដ ១៩ ហើយក្នុងចំនួនទឹកប្រាក់ដ៏ច្រើននេះមានប្រមាណជា ៦០% គឺថៃបានវិនិយោគជាមួយនឹងសាកលវិទ្យាល័យ Oxford University ប្រទេសអង់គ្លេស ហើយក្រៅពីនោះគឺប្រើប្រាស់សម្រាប់គម្រោងអភិវឌ្ឍវ៉ាក់សាំងនៅក្នុងប្រទេសថៃផ្ទាល់តែម្តង។ សូមបញ្ជាក់ជូនផងដែរថា

    August 27, 2020
  • អន្តរជាតិ

    ខ្មាន់កាំភ្លើងនៃការវាយប្រហារភេរវកម្មទៅលើវិហារអ៊ីស្លាមចំនួន ២ នៅក្នុងទីក្រុង Christchurch ប្រទេសនូវែលសេឡង់ កាលពីខែមីនា ឆ្នាំ២០១៩ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ ជនល្មើសម្នាក់នោះឈ្មោះ Brenton Tarrant ជនជាតិអូស្ត្រាលី អាយុ ២៩ឆ្នាំ ដែលកាលនោះគាត់បានសម្លាប់មនុស្សចំនួន ៥១នាក់ ដែលភាគច្រើនជាអ្នកកំពុងគោរពព្រះនៅវិហារអ៊ីស្លាម កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។ ការកាត់ទោសត្រូវបានធ្វើឡើងរយេះពេល ៤ថ្ងៃ មកហើយ ជាមួយនឹងរបាយការណ៍ខូចខាតរបស់ជនរងគ្រោះចំនួន ៦០នាក់។ រំលឹកដែរថាការសម្លាប់យ៉ាងរង្គាលនោះ ត្រូវបានគេចាត់ទុកថាជាការរើសអើងពូជសាសន៍ ហើយកាលពីអំឡុងពេលជនល្មើសកំពុងធ្វើសកម្មភាពបាញ់ប្រហារ រូបគេក៏បានធ្វើការ Live-stream សកម្មភាពដ៏ឃោរឃៅនោះផងដែរ។ បន្ទាប់ពីការកាត់ទោសរបស់ជនល្មើសរួច អ្នកស្រីនាយករដ្ឋមន្រ្តី Jacinda

    August 27, 2020
  • កូវីដ-១៩

    ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ចំនួន ៤៤១ករណី គិតត្រឹមថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០ ដែលជាការឆ្លងជំងឺប្រចាំថ្ងៃច្រើនបំផុតមួយចាប់តាំងពីដើមខែមីនា នៅពេលដែលប្រទេសនេះមានការផ្ទុះឡើងជាលើកដំបូងនិងច្រើនបំផុតនៅក្រៅប្រទេសចិន។ ក្នុងចំណោមករណីថ្មីៗទាំងអស់ មានករណីចំនួន ៤៣៤ករណី ជាការឆ្លងនៅក្នុងសហគមន៍។ កាលពីថ្ងៃច័ន្ទនេះទីក្រុងសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូង ក៏ទើបតែបានចេញច្បាប់តម្រូវឱ្យពាក់ម៉ាសជាលើកដំបូង ទាំងនៅតាមទីសាធារណៈ ទាំងខាងក្នុង និងទីខាងក្រៅ។ ការផ្លាស់ប្តូរនេះគឺដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃករណីឆ្លងជំងឺ COVID-19 ដែលស្ថិតនៅចំកណ្តាលទីក្រុងមានប្រជាជនច្រើន។ រំលឹកដែរថាកាលពីក្នុងខែឧសភា រដ្ឋាភិបាលទីក្រុងសេអ៊ូលបានបញ្ជាឱ្យមានការពាក់ម៉ាស់ សម្រាប់ការដឹកជញ្ជូនសាធារណៈ និងរថយន្តតាក់ស៊ី ប៉ុន្តែការកើនឡើងករណីចុងក្រោយនេះ បានធ្វើឱ្យមន្ត្រីសុខាភិបាលព្រួយបារម្ភថា ប្រទេសនេះប្រហែលជាត្រូវការការរក្សាគម្លាតកម្រិតខ្ពស់ជាងនេះទៀត៕ អត្ថបទ៖ លីដា ប្រភព៖ Channel News

    August 27, 2020
  • អន្តរជាតិ

    បើទោះជាក្រុមហ៊ុន Apple មិនទាន់ប្រកាសដាក់លក់ទូរស័ព្ទ iPhone 12 ជាផ្លូវការក៏ពិតមែន​ តែក្រុមហ៊ុនលក់ទូរស័ព្ទប្រណិតរបស់ប្រទេសរុស្សីគឺក្រុមហ៊ុន Caviar បានប្រកាសដាក់លក់ទូរស័ព្ទ  iPhone 12 រួចរាល់ហើយជាមួយនឹងតម្លៃ ២៣,៣៨០ ដុល្លារអាមេរិកឯណោះ។ សូមបញ្ជាក់ជូនថា Caviar ជាក្រុមហ៊ុនផលិតទូរស័ព្ទនិងរចនាម៉ូតទូរស័ព្ទល្បីៗឲ្យក្លាយជាទូរស័ព្ទប្រណិតតាមរយៈការបំពាក់នូវស្រោមទូរស័ព្ទធ្វើអំពីមាសសុទ្ធនិងតុបតែងលម្អរបន្ថែមដោយត្បូងឬពេជ្រជាដើម។ ចំពោះការប្រកាសដាក់លក់ទ័រស័ព្ទ Phone 12 តម្លៃជាង ២ ម៉ឺនដុល្លារអាមេរិកនោះទៀតសោធ គឺក្រុមហ៊ុន Caviar គ្រាន់តែបើកឲ្យអតិថិជនធ្វើការបញ្ជាទិញទុកមុនប៉ុណ្ណោះ ហើយទូរស័ព្ទប្រណិតជាក់ស្ដែងនឹងមានដាក់លក់បន្ទាប់ពីក្រុមហ៊ុន Apple ចេញលក់ទូរស័ព្ទ iPhone 12 ជាផ្លូវការផងដែរ។ យ៉ាងណាក្តី​ តាមរយៈការប្រកាសលក់ទូរស័ព្ទរបស់ក្រុមហ៊ុន

    August 27, 2020
  • អន្តរជាតិ

    កាលពីម្សិលមិញនេះ CNN បានរាយការណ៍ជាបឋមថា មានការបាញ់ប្រហារទៅលើក្រុមបាតុករមួយបានកើតឡើង នៅឯក្រុង Kenosha រដ្ឋ Wisconsin របស់សហរដ្ឋអាមេរិក ដែលបានបណ្ដាលឱ្យបាតុករ ២នាក់ស្លាប់ និងម្នាក់រងរបួស។ ហេតុការណ៍នោះបានកើតឡើងនៅចំយប់ថ្ងៃទី៣ នៃការប្រឆាំងតវ៉ាចំពោះការស្លាប់របស់បុរសស្បែកខ្មៅម្នាក់ឈ្មោះថា Jacob Blake ដែលត្រូវបានប៉ូលីសក្នុងតំបន់ធ្វើការបាញ់ពីក្រោយជាច្រើនគ្រាប់ បណ្ដាលឱ្យគាត់រងរបួសធ្ងន់ធ្ងរ និងមិនសង្ឃឹមថាអាចដើររួចវិញបាននោះទេ។ ឥឡូវនេះអាជ្ញាធរចាប់ខ្លួនជនបង្កបានហើយ ដែលជាក្មេងប្រុសជំទង់ទើបតែមានអាយុ ១៧ឆ្នាំ ប៉ុណ្ណោះ។ ជនបង្កឈ្មោះថា Kyle Rittenhouse ត្រូវចាប់ខ្លួនបាននៅរសៀលថ្ងៃពុធ នៅឯស្រុកកំណើតរបស់ខ្លួន ក្នុងក្រុង Antioch រដ្ឋ Illinois ហើយត្រូវបានប៉ូលីសចោទប្រកាន់ពីបទមនុស្សឃាតដោយចេតនាកម្រិតទី១។ របាយការណ៍តុលាការនិយាយថា ក្រោយកើតហេតុរួច ក្មេងប្រុសរូបនេះបានហោះចេញពីរដ្ឋ Wisconsin

    August 27, 2020