- autoadmin
- អន្តរជាតិ
ថៃ៖ និស្សិតឆ្នាំទី ៤ នៃសាកលវិទ្យាល័យ Phuket Rajabhat ប្រទេសថៃម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីរូបគាត់បានដាក់ទណ្ឌកម្មចំពោះសិស្សប្អូនម្នាក់រហូតស្លាប់បាត់បង់ជីវិតនៅក្នុងបរិវេណសាកលវិទ្យាល័យ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Bangkok Post បានឲ្យដឹងថា ស្រ្តីជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះមានឈ្មោះថា Eaddam អាយុ ១៩ ឆ្នាំ ជានិស្សិតឆ្នាំទី ១ សិក្សាផ្នែកមនុស្សជាតិ ហើយក្រៅពីម៉ោងសិក្សានាងក៏បានចូលហ្វឹកហាត់ជាក្រុមរាំសម្រាប់អបអរព្រឹត្តិការណ៍កីឡា (cheerleading) ផ្សេងៗប្រចាំសាលកវិទ្យាល័យផងដែរ ដោយការហ្វឹកហាត់របស់នាងត្រូវស្ថិតក្រោមការត្រួតពិនិត្យពីសំណាក់រៀមច្បងដែលជានិស្សិតឆ្នាំទី ៤។ ស្រ្តីជនរងគ្រោះ ប្រភពខាងលើបានបន្តថា ក្នុងអំឡុងពេលហ្វឹកហាត់នោះនាងបានបង្កើតកំហុសចំនួន ៨ ហើយរូបនាង ត្រូវដាក់ទណ្ឌកម្មឲ្យរត់ជុំវិញអគារសាកលវិទ្យាល័យចំនួន ៨ ជុំ។ យ៉ាងណាក្តី
August 26, 2020 - អន្តរជាតិ
ប៉ារ៉ាហ្គាយ៖ ទីបំផុតទៅកំពូលកីឡាករបាល់ទាត់ប្រេស៊ីលគឺកីឡាករ Ronaldinho ត្រូវបានតុលាការនៃប្រទេសប៉ារ៉ាហ្គាយសម្រេចដោះលេងចេញពីការឃុំឃាំងវិញហើយ កាលពីថ្ងៃច័ន្ទ ទី ២៤ កន្លងទៅនេះ បន្ទាប់ពីកីឡាកររូបនេះត្រូវបានផ្ដន្ទាទោសឲ្យជាប់ឃុំឃាំងរយៈពេល ៥ ខែ ជុំករណីប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយសម្រាប់ធ្វើដំណើរចូលទៅកាន់ប្រទេសប៉ារ៉ាហ្គាយ។ សូមបញ្ជាក់ជូនថា គីឡាករ Ronaldinho គឺជាកីឡាករបាល់ទាត់ឆ្នើមរបស់ប្រទេសប្រេស៊ីលហើយកីឡាកររូបនេះធ្លាប់បាន់ឈ្នះពានរង្វាន់សំខាន់ៗជាច្រើននៅក្នុងអាជីពរបស់ខ្លួនដូចជាឈ្នះពាន់រង្វាន់ World Cup ឆ្នាំ ២០០២ ជាមួយក្រុមជម្រើសជាតិប្រេស៊ីល ឈ្នះពានរង្វាន់បាល់ទាត់អាជីពរបស់ប្រទេសអេស្ប៉ាញជាមួយក្លឹបបាល់ទាត់ FC Barcelona ឈ្នះពាន់ពាន់រង្វាន់បាល់ទាត់អាជីពរបស់ប្រទេសអ៊ីតាលីជាមួយក្លឹប AC Milan និងឈ្នះពាន់រង្វាន់សំខាន់ៗជាច្រើនទៀតនៅប្រទេសប្រេស៊ីលនិងនៅតំបន់អ៊ីរ៉ុប។ តាមរយៈកេរ្តិ៍ឈ្មោះរបស់គាត់ កីឡាករ Ronaldinho ទទួលបានសិទ្ធធ្វើដំណើរទៅកាន់ប្រទេសណាមួយក៏បានដោយគ្មានការហាមឃាត់ ដោយគាត់គ្រាន់តែបំពេញលក្ខខណ្ឌមួយប៉ុណ្ណោះគឺផ្តល់ជូនដំណឹងផ្លូវការអំពីការស្នាក់នៅក្នុងរយៈពេល ១
August 26, 2020 - អន្តរជាតិ
នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា និងបណ្តារដ្ឋមន្រ្តីរបស់លោក បានឈរជើងយ៉ាងរឹងមាំនៅថ្ងៃអង្គារនេះ ដើម្បីទាមទារឱ្យ FACEBOOK គោរពច្បាប់របស់ថៃ នៅពេលដែលរដ្ឋាភិបាលថៃស្នើសុំឱ្យ FACEBOOK មានការរឹតត្បិតទៅលើគណនីមួយចំនួន។ វាជាការឆ្លើយតបទៅនឹងការគំរាមកំហែងរបស់ FACEBOOK នាពេលថ្មីៗនេះ ដែលអះអាងថានឹងដាក់បណ្ដឹងប្រឆាំងរដ្ឋាភិបាលថៃ ជុំវិញការទាមទាររបស់ថៃឱ្យមានការរិតត្បិតលើមាតិកាមួយចំនួន ដែលប៉ះពាល់ដល់ស្ថាប័នរាជវង្សថៃ។ លោកនាយករដ្ឋមន្រ្តីក៏បានបន្ថែមដែរថា គ្រប់ភាគីទាំងអស់មិនថាតែ FACEBOOK ត្រូវតែគោរពច្បាប់របស់ប្រទេសថៃ។ លោក ប្រាយុទ្ធ បានសំដៅទៅលើ Group នៅលើបណ្ដាញសង្គមយក្សឈ្មោះថា Royalist Marketplace ដែលគ្រប់គ្រងដោយលោក Somsak Jeamteerasakul ដែលកំពុងរស់នៅប្រទេសបារាំង និងលោក Pavin Chatchavalpongpun ដែលកំពុងរស់នៅប្រទេសជប៉ុន ហើយទាំង
August 25, 2020 - អន្តរជាតិ
អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្រ្តីលោក Anucha Burapachaisri នៅថ្ងៃអង្គារ ទី២៥ ខែសីហា បាននិយាយថា គណៈរដ្ឋមន្រ្តីបានផ្តល់ភ្លើងខៀវដល់ការពង្រីកស្ថានភាពអាសន្ន (state of emergency) រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) ជាអ្នកដែលបានស្នើឱ្យមានការពង្រីកបន្ថែមនេះ។ ចំណែក NSC វិញបាននិយាយថា ក្រឹត្យនេះនឹងមិនត្រូវបានប្រើប្រឆាំងនឹងការប្រមូលផ្តុំនយោបាយ ដែលកំពុងកើតមានឡើងនាពេលថ្មីៗនេះទេ។ ទន្ទឹមនឹងនេះមជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 ក៏បានរាយការណ៍ពីករណីថ្មីចំនួន ៥ ដោយក្នុងនោះមាន ៣នាក់ ជាករណីនាំចូលមកពីប្រទេសអូម៉ង់ និង ២នាក់ មកពីប្រទេសឥណ្ឌូនេស៊ី។
August 25, 2020 - អន្តរជាតិ
អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃច័ន្ទកន្លងទៅ បានដាស់តឿនចំពោះការគាំទ្រការប្រើប្រាស់ប្លាស្មាពីអ្នកជំងឺ COVID-19 ដែលបានជាសះស្បើយពីមុនៗ ហើយយកវាមកព្យាបាលអ្នកជំងឺ COVID-19 ថ្មីៗដែលមានស្ថានភាពធ្ងន់ធ្ងរ។ WHO បានលើកឡើងថា ភ័ស្តុតាងរបស់វាដែលថាវាអាចព្យាបាលជំងឺ COVID-19 គឺនៅមានតិចតួច បើទោះបីជារដ្ឋបាលចំណីអាហារនិងឪសថ FDA របស់សហរដ្ឋអាមេរិក ទើបតែបានអនុញ្ញាតឱ្យមានការប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់ក៏ដោយ។ អ្នកស្រី Soumya Swaminathan ប្រធានអ្នកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក បានមានប្រសាសន៍ថា មានការសាកល្បងគ្លីនិកតិចតួចប៉ុណ្ណោះ ដែលបានប្រើប្លាស្មាយកមកព្យាបាលជំងឺ COVID-19 ហើយមានលទ្ធផលល្អ។ ដូច្នេះហើយភ័ស្តុតាងរបស់វាគឺនៅតិចតួច និងមិនគ្រប់គ្រាន់ នៅក្នុងការប្រើប្រាស់លើសពីការសាកល្បងនោះទេ។ ភ័ស្តុតាងនៃការប្រើប្លាស្មានៅតែមានភាពចម្រូងចម្រាស ដោយសារការសាកល្បងរបស់ប្រទេសចិនបានរកឃើញថា វាគ្មានភាពប្រែប្រួលជាមួយការប្រើប្លាស្មានោះទេ ខណៈការស្ទង់ស្ថិតិផ្សេងទៀតបាននិយាយថា វាកាត់បន្ថយកម្រិតមរណៈ៕
August 25, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា FACEBOOK គ្រោងនឹងដាក់បណ្ដឹងប្រឆាំងរដ្ឋាភិបាលរបស់ប្រទេសថៃ ជុំវិញការទាមទារឱ្យបណ្ដាញសង្គមយក្សមួយនេះ រារាំងមិនឱ្យអ្នកប្រើប្រាស់នៅប្រទេសថៃអាចចូលទៅក្នុង Group មួយឈ្មោះថា Royalist Marketplace ដែលមានសមាជិកសរុបជាង ១លាននាក់។ Group ឬក្រុមជជែកមួយនោះបានបង្កើតឡើងដោយលោក Pavin Chachavalpongpun គឺជាអ្នករិះគន់របបរាជានិយម ដែលកំពុងនិរទេសខ្លួននៅប្រទេសជប៉ុន។ អ្នកនាំពាក្យរបស់ FACEBOOK បានប្រាប់ CNN ថា៖«បន្ទាប់ពីការពិនិត្យឡើងវិញយ៉ាងប្រុងប្រយ័ត្ន FACEBOOK បានកំណត់ថា យើងត្រូវបានបង្ខំឱ្យរឹតត្បិតការចូលប្រើមាតិកាដែលរដ្ឋាភិបាលថៃបានចាត់ទុកថាខុសច្បាប់» ដែលសំដៅទៅលើការសម្រេចចិត្តរបស់ខ្លួន ក្នុងការប្លុកមិនឱ្យអ្នកប្រើប្រាស់អាចចូលក្រុម Royalist Marketplace តទៀតបាន។ FACEBOOK បាននិយាយថា ខ្លួនបានទទួលរងសម្ពាធពីរដ្ឋាភិបាលថៃ ដើម្បីឱ្យមានការរឹតត្បឹតពាក្យពេចន៍នយោបាយមួយចំនួននៅក្នុងប្រទេសថៃ។ រដ្ឋាភិបាលថៃថែមទាំងបានគំរាមប្រើនីតិវិធីព្រហ្មទណ្ឌ
August 25, 2020 - អន្តរជាតិ
ចិន៖ យោងតាមសារព័ត៌មាន South China Morning Post បានរាយការណ៍ថា មានប្រជាជនចិនប្រមាណជិត ៥០០ នាក់កំពុងតែធ្លាក់ខ្លួនឈឺ បន្ទាប់ពីពួកគេបានទទួលទានទឹកកខ្វក់។ ប្រភពខាងលើបានបញ្ជាក់ថា កន្លែងដែលកំពុងមានជំងឺរាតត្បាតនេះគឺតំបន់ Baoyi មានចម្ងាយប្រមាណជា ៥៥០ គីឡូម៉ែត្រពីទីក្រុងសៀងហៃ និងស្ថិតនៅភាគខាងលិចប្រទេសចិន។ បើយោងតាមអាជ្ញាធរសុខាភិបាលប្រចាំនៅតំបន់កើតហេតុខាងលើនេះបានបញ្ជាក់ជូនថា ទឹកកខ្វក់ដែលពលរដ្ឋបានទទួលបាននោះមានផ្ទុកនូវបាក់តេរីម្យ៉ាងដែលមានឈ្មោះថា shigella ហើយបាក់តេរីនេះបានបង្កឲ្យពលរដ្ឋចិនក្តៅខ្លួនខ្លាំងនិងមានជំងឺរាកមួលយ៉ាងរ៉ាំរ៉ៃទៀតផង។ ក្នុងចំណោមជនរងគ្រោះទាំងជិត ៥០០ នាក់ខាងលើនេះ មានប្រជាជនប្រមាណជា ៣០០នាក់ មានសភាពធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាប់ផងដែរ។ សូមបញ្ជាក់ជូនថា កាលពីចុងខែកក្កដាកន្លងទៅនេះ ក្រសួងធនធានទឹកចិនទើបតែបានអភិវឌ្ឍសេវាផ្គត់ផ្គន់ទឹករបស់ខ្លួននៅតាមទីជនបទដាច់ស្រយាលសម្រាប់ពលរដ្ឋប្រមាណជា ២៥៦ លាននាក់ បើមិនដូចនេះទេនឹងមានពលរដ្ឋចិនជាច្រើននាក់ផ្សេងទៀតត្រូវប្រឈមនឹងបញ្ហាដូចពលរដ្ឋទាំងជាង ៥០០
August 25, 2020 - អន្តរជាតិ
យ៉ាងហោចណាស់មានមនុស្ស ១៣នាក់ បានស្លាប់ និង ៣នាក់ ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍រត់ជាន់គ្នានៅក្លឹបរាត្រីមួយ ក្នុងទីក្រុងលីម៉ា នៃប្រទេសប៉េរូ ដោយសារតែក្រុមអ្នកកម្សាន្តទាំងនោះ បានព្យាយាមរត់គេចពីការវាយឆ្មក់របស់ប៉ូលីសនៅនឹងកន្លែង។ ប៉ូលីសបានឆ្មក់ចូលទៅក្លឹបឈ្មោះថា Thomas Restobar នៅតំបន់ Los Olivos នៃរដ្ឋធានីលីម៉ា កាលពីល្ងាចថ្ងៃសៅរ៍ ដើម្បីបិទពិធីជប់លៀងកម្សាន្តខុសច្បាប់មួយ ដែលមានមនុស្សជាង ១២០នាក់ចូលរួម ដោយសារតែវាផ្ទុយពីបំរាមគោចរ ដែលតម្រូវមិនឱ្យមានការចេញក្រៅដើរសប្បាយក្រោយម៉ោង ១០យប់ នោះឡើយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។ ប្រទេសប៉េរូគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេនៅទ្វីបអាមេរិក ដែលបានចាត់វិធានការការពារដ៏តឹងរ៉ឹងបំផុត ប៉ុន្តែឥឡូវនេះគឺជាប្រទេសមួយដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតនៅអាមេរិកឡាទីន ជាមួយនឹងករណីជាង ៥៧៦,០០០ ករណី
August 25, 2020 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ ជំនួសដោយការលេបថ្នាំនិងចាក់ថ្នាំមានវិធីព្យាបាលជំងឺជាច្រើនទៀតត្រូវបានគេប្រទះឃើញប្រជាពលពលរដ្ឋនៅតាមបណ្តាប្រទេសជាច្រើនយកមកអនុវត្តដោយផ្អែកតាមប្រពៃណីនិងជំនឿផ្សេងៗគ្នា ដែលវិធីព្យាបាលជំងឺទាំងនោះមានទាំងការញ៉ាំបន្លែ ផ្លែឈើ រុក្ខជាតិឬសាច់សត្វកម្រណាមួយ ការពាក់អង្កាំឬវត្ថុស័ក្កសិទ្ធណាមួយជាប់ខ្លួន ការត្រាំទឹកក្តៅ ឬប្រើចលនាពិសេសណាមួយមកលើរាងកាយអ្នកជំងឺជាដើម។ ក្រៅតែពីមានវិធីព្យាបាលជំងឺផ្សេងៗដូចបានជម្រាបជូនខាងលើនេះ នៅប្រទេសឥណ្ឌូនេស៊ីឯណោះវិញត្រូវបានគេប្រទះឃើញថា មានពលរដ្ឋជាច្រើនបាននាំគ្នាទៅដេកលើផ្លូវរថភ្លើងបន្តបន្ទាប់គ្នាដោយពួកគេបានអះអាងថា ការដេកដូចនេះអាចព្យាបាលជំងឺនៅក្នុងរាងកាយរបស់ពួកគេបានជាច្រើនមុខ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា សកម្មភាពនេះត្រូវបានអនុវត្តដោយពលរដ្ឋឥណ្ឌូនេស៊ីដែលរស់នៅក្នុងខេត្ត Rawa Buaya ភាគខាងលិចនៃទីក្រុងចាកាតា ហើយការដេកដូចនេះគឺចាប់ផ្ដើមពីចន្លោះពេលជិតផុតពេលរសៀលរហូតដល់ពេលល្ងាច ពោលគឺដល់ពេលព្រះអាទិត្យចាប់ផ្តើមលិច។ ពលរដ្ឋដែលបានអនុវត្តវិធីនេះសុទ្ធតែបានអះអាងថា សុខភាពរបស់ពួកគេហាក់មានភាពល្អប្រសើរ រឹងមាំ និងគ្មានជំងឺប្រចាំកាយនោះទេ ប្រសិនបើពួកគេបានអនុវត្តវិធីនេះឲ្យបានជាប់ជាប្រចាំ។ បើទោះជាមានការអះអាងដូចនេះក្តី អាជ្ញាធរសុខាភិបាលនៃប្រទេសឥណ្ឌូនេស៊ីបានព្រមានថា ការអនុវត្តវិធីនេះអាចបង្កគ្រោះថ្នាក់បានប្រសិនបើលោកមិនបានទទួលការណែនាំពីអ្នកជំនាញឬអ្នកធ្លាប់មានបទពិសោធន៍ ព្រោះផ្លូវរថភ្លើងនៅកន្លែងផ្សេងគ្នានិងពេលវេលាផ្សេងគ្នាអាចមានចរន្តកំដៅផ្សេងគ្នាដែរ៕ អត្ថបទ៖ ភក្តី
August 25, 2020 - អន្តរជាតិ
ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ បានបញ្ជាឱ្យសាលារៀនភាគច្រើននៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជុំវិញត្រូវបិទទ្វារ និងរៀនពីចម្ងាយ ដែលជាវិធានការណ៍ប្រុងប្រយ័ត្នថ្មីចុងក្រោយបំផុតក្នុងគោលបំណងដើម្បីបញ្ឈប់ការកើតឡើងជាថ្មីនៃករណីជំងឺ COVID-19 ។ មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺកូរ៉េបានរាយការណ៍ថា មានករណីថ្មីនៃជំងឺ COVID-19 ចំនួន ២៨០ គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទ ដែលនាំឱ្យចំនួនអ្នកឆ្លងជំងឺសរុបរបស់ប្រទេសនេះមានដល់ ១៧,៩៤៥ ជាមួយនឹងការស្លាប់ ៣១០នាក់។ ករណីភាគច្រើនត្រូវបានរកឃើញពីកន្លែងដែលកកកុញក្នុងតំបន់ទីក្រុង ប៉ុន្តែមន្ត្រីសុខាភិបាលនិយាយថា វាអាចនឹងមានហានិភ័យក្នុងការឆ្លងនៅទូទាំងប្រទេស ហើយអាជ្ញាធរបានស្នើឱ្យមានការកំណត់ចំពោះការធ្វើដំណើរ និងស្នាក់នៅផ្ទះបើមិនមានការចាំបាច់។ ក្រសួងអប់រំបាននិយាយថា គ្រប់សិស្សទាំងអស់លើកលែងសិស្សវិទ្យាល័យនៅក្រុងសេអ៊ូល និងអ៉ីនឈុន និងខេត្ត Geonggi ត្រូវតែរៀនពីចម្ងាយរហូតដល់ខែកញ្ញា។ ក្នុងរយៈពេល ២ សប្តាហ៍កន្លងមកនេះ យ៉ាងហោចណាស់មាននិស្សិតចំនួន ១៥០ នាក់ និងបុគ្គលិកសាលាចំនួន
August 25, 2020









