- autoadmin
- អន្តរជាតិ
ប៉ុន្មានរយៈចុងក្រោយនេះប្រទេសថៃ ពិសេសគឺក្រុមនិស្សិត មានការប្រមូលផ្ដុំគ្នាតវ៉ាជាច្រើនដង ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលបច្ចុប្បន្នក្រោមការដឹកនាំរបស់លោក ប្រាយុទ្ធ ចាន់អូចា ហើយឥឡូវនេះសូម្បីតែសិស្សតូចៗក៏ចូលរួមក្នុងការតវ៉ានេះដែរ ដើម្បីទាមទារឱ្យមានការធ្វើកំណែទម្រង់ឡើងវិញ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បាននិយាយថា កាលពីអាទិត្យមុននេះមានកូនសិស្សប្រមាណជា ៤០០នាក់ បានធ្វើការតវ៉ានៅខាងក្រៅការិយាល័យរដ្ឋមន្ត្រីក្រសួងអប់រំ ជាមួយនឹងឈុតសម្ដែងមួយ បង្ហាញពីគ្រូម្នាក់បានចាប់កាត់សក់សិស្សស្រីម្នាក់ ដែលការសម្ដែងនេះកំពុងបង្ហាញពីការប្រឆាំងច្បាប់ដ៏តឹងរឹងដែលត្រូវបានអនុវត្តចំពោះសិស្សសាលារបស់ប្រទេសថៃ។ គួរឱ្យដឹងដែរថា ក្រុមអ្នកតវ៉ាបានបន្ដប្រមូលផ្ដុំគ្នាតវ៉ាជាបន្ដបន្ទាប់ ហើយពួកគេក៏បានចោទប្រកាន់លោក ប្រាយុទ្ធ ចាន់អូចា ថាបានធ្វើការបន្លំសន្លឹកឆ្នោតកាលពីឆ្នាំមុន បន្ទាប់ពីលោកបានកាន់អំណាចនៅក្នុងរដ្ឋប្រហារយោធាមួយកាលពីឆ្នាំ២០១៤។ ស្របជាមួយការប្រឆាំងនឹងរដ្ឋាភិបាលនេះ ក្រុមសិស្សក៏បានសម្ដែងជាឈុតគ្រូចាប់កាត់សក់សិស្សស្រីដែលកំពុងតែយំម្នាក់ ហើយបន្ទាប់មកសិស្សស្រីម្នាក់នោះបានទន់ជង្គង់អង្គុយដល់ដី។ នេះមិនមែនគ្រាន់តែជាការសម្ដែងឱ្យមើលនោះទេ វាគឺជាការពិត ដោយសារមួយរយៈមុនមានការបែកធ្លាយរឿងអាស្រូវរបស់គ្រូនៅប្រទេសថៃ ចាប់កាត់សក់កូនសិស្សបែបនេះពិតមែន។ ចង់ជ្រាបច្បាស់ថាពួកគេសម្ដែងបែបណា សូមមើលវីដេអូនៅខាងក្រោម៖ អត្ថបទ៖
August 24, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ញូវយ៉កប៉ុស្តិ៍ បានឱ្យដឹងថា មេដឹកនាំផ្តាច់ការកូរ៉េខាងជើងលោក គីម ជុងអ៊ុន ពេលនេះកំពុងសន្លប់បាត់ស្មារតី (coma) នេះបើយោងតាមអតីតមន្រ្តីកូរ៉េខាងត្បូងម្នាក់បានអះអាង ទៅលើរបាយការណ៍ពីក្រុមអ្នកស៊ើបការណ៍របស់កូរ៉េខាងត្បូងដែលថា មេដឹកនាំកូរ៉េខាងជើងបានប្រគល់អំណាចខ្លះដល់ប្អូនស្រីរបស់គាត់។ លោក Chang Song-min អតីតជំនួយការរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក Kim Dae-jung បាននិយាយថា មេដឹកនាំកូរ៉េខាងជើងនៅឆ្នាំនេះគឺមិនមានវត្តមានជាសាធារណៈច្រើនដូចមុននោះទេ ដែលវាបានធ្វើឱ្យគេសង្ស័យថាលោក គីម ជុងអ៊ុន គឺកំពុងឈឺធ្ងន់ធ្ងរ ខណៈដែលប្អូនស្រីរបស់លោកគឺអ្នកស្រី គីម យ៉ូចុង (Kim Yo Jong) ត្រូវបានគេតែងតាំងឱ្យជាអ្នកជំនួសតំណែងពីគាត់។ ចំណែកទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ក៏បានរាយការណ៍ដែរថា នៅក្នុងការប្រជុំបិទទ្វារជាមួយសមាជិកសភាសេវាកម្មស៊ើបការណ៍ជាតិ (NIS) បាននិយាយថា ការផ្លាស់ប្តូរអំណាចមួយផ្នែកនេះ
August 24, 2020 - អន្តរជាតិ
ខណៈដែលពិភពលោកទាំងមូលកំពុងរងនូវវិបត្តិនៃជំងឺកូវីដ ១៩ ធ្ងន់ធ្ងរនោះ ស្រាប់តែមានរបាយការណ៍មួយបង្ហាញថា តួលេខនៃការវះកាត់កែសម្ផស្សបានកើនឡើងខ្ពស់ជាងធម្មតាស្របពេលដែលសេដ្ឋកិច្ចប្រទេសនិងពលរដ្ឋជាច្រើនបាននាក់ធ្លាក់ចុះ។ បើតាមរបាយការណ៍មួយបានចុះផ្សាយនៅក្នុងសារព័ត៌ South China Morning Post បានបង្ហាញថា ក្នុងអំឡុងពេលកើតមានវិបត្តិជំងឺកូវីដ ១៩ នេះ តួលេខអ្នកវះកាត់កែសម្ផស្សនៅអាមេរិកបានកើនឡើងជាង ១០ ភាគរយ បើធៀបទៅនឹងតួលេខវះកាត់កែសម្ផស្សធម្មតាមុនពេលជំងឺកូវីដ ១៩ ចូលមកដល់។ ការសិក្សានេះត្រូវបានធ្វើឡើងដោយក្រុមវេជ្ជបណ្ឌិតល្បីៗ ដែលមានបណ្តាញគ្លីនិកវះកាត់កែសម្ផស្សនៅទូទាំងសហរដ្ឋអាមេរិក ហើយកន្លែងដែលមានការកើនឡើងគួរឲ្យគាត់សម្គាល់នោះមានដូចជា ក្រុង Los Angeles, New York, Atlanta និង Texas។ របាយការណ៍ដដែលនេះបានបង្ហាញថា សេវាកម្មវះកាត់កែសម្ផស្សដែលបានកើនឡើងនោះមានដូចជា វះកាត់បង្រួមដើមទ្រូង វះកាត់បបូរមាត់
August 18, 2020 - អន្តរជាតិ
ខណៈដែលពិភពលោកទាំងមូលកំពុងសម្តែងនូវការសោកស្តាយនិងចូលរួមជួយប្រទេសលីបង់ដែលទើបនឹងជួបហេតុការណ៍ផ្ទុះសារធាតុគីមីដ៏ធំសម្បើមតាមរូបភាពផ្សេងៗនោះ តារាសម្តែងស្រីក្នុងវិស័យភាពយន្តអាសអាភាស ដ៏ល្បីល្បាញម្នាក់គឺនាង Mia Khalifa ក៏បានប្រកាសជួយប្រទេសលីបង់ផងដែរតាមរយៈដាក់លក់ដេញថ្លៃវ៉ែតាផ្ទាល់ខ្លួនរបស់នាងដែលនាងតែពាក់ក្នុងពេលសម្តែងភាពយន្តអាសអាភាស។ គួរបញ្ជាក់ជូនថា នាង Mia Khalifa គឺជាកូនកាត់លីបង់-អាមេរិក ដោយនាងបានកើតនៅក្នុងទីក្រុងបេរូត ប្រទេសលីបង់ ដែលជាកន្លែងកើតហេតុផ្ទាល់តែម្តង បច្ចុប្បន្ននាងមានអាយុ ២៧ ឆ្នាំ ហើយរូបនាងត្រូវបានគេរាយការណ៍ថាមានទ្រព្យសម្បត្តិសរុបប្រមាណជា ៤ លានដុល្លារអាមេរិក។ ដោយឡែកវ៉ែនតាដងជ័រពណ៌ខ្មៅរបស់នាងនោះកំពុងត្រូវបានដាក់លក់ដេញថ្លៃនៅក្នុងគេហទំព័រ eBay ដោយផ្ដើមពីតម្លៃ ១០ ម៉ឺនដុល្លារអាមរិក ហើយនាងបានបញ្ជាក់ថា ប្រាក់ដែលនាងទទួលបានពីការលក់វ៉ែនតានេះទាំងអស់នឹងត្រូវបរិច្ចាគជូនកាក់បាទក្រហមលីបង់សម្រាប់ប្រើប្រាស់ក្នុកម្មវិធីជួយសង្គ្រោះផ្សេងៗ។ សូមរម្លឹកជូនថា កាលពីថ្ងៃទី ៤ ខែ សីហា កន្លងទៅនេះ មានសារធាតុគីមីទំងន់
August 17, 2020 - អន្តរជាតិ
ហ្វីលីពីន៖ តែគុជគឺជាភេសជ្ជៈដ៏មានប្រជាប្រិយភាពសម្រាប់យុវវ័យនៅក្នុងប្រទេសហ្វីលីពីន ហើយជាធម្មតាពួកគេនិយាមញ៉ាំភេសជ្ជៈប្រភេទនេះនៅទីសាធារណៈ។ យ៉ាងណាក្តី ក្នុងអំឡុងពេលដែលប្រទេសហ្វីលីពីនកំពុងជួបប្រទះនូវការរាតត្បាតនៃជំងឺកូវីដ ១៩ យ៉ាងធ្ងន់ធ្ងរដូចនេះ ការបង្ហាញខ្លួនទៅសាធារណៈដើម្បីញ៉ាំតែគុជនោះអាចប្រឈមនឹងការចម្លងមេរោគខ្ពស់ណាស់ ប្រសិនបើលោកអ្នកមិនបានការពារខ្លួនឲ្យបានត្រឹមត្រូវនោះទេ។ ស្ថិតនៅក្នុងស្ថានភាពនេះក្រុមអ្នកច្នៃម៉ូតហ្វីលីពីនបានសម្រេចបង្កើតម៉ាស់ពិសេសម្យ៉ាងសម្រាប់ពាក់ញ៉ាំតែគុជ ដោយម៉ាស់នោះមានប្រហោងតូចនិងអាចបិទបើកបានមួយនៅក្បែរមាត់សម្រាប់អនុញ្ញាតឲ្យអ្នកពាក់អាចបើកញ៉ាំតែគុជបានដោយងាយស្រួលដោយមិនចាំបាច់ដោះម៉ាស់ចេញពីមាត់នោះទេ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានបញ្ជាក់ថា ម៉ាស់នេះមានគុណភាពការពារមេរោគបានខ្ពស់ដូចម៉ាស់ពេទ្យធម្មតាដែរ ហើយតម្លៃរបស់វាវិញគឺត្រូវបានគេដាក់លក់សម្រាប់ម៉ាស់មួយមានតម្លៃ ១ ០០០ ប៉េសូ (២០,៥ ដុល្លារអាមេរិក)។ ថ្បិតតែម៉ាស់នេះមានតម្លៃខ្ពស់បន្តិចមែន តែវាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យហ្វីលីពីន ព្រោះនៅក្នុងចំណោមពួកគេម៉ាស់នេះមិនត្រូវអាចការពារជំងឺបាននោះទេ តែវាថែមទាំងបានបង្ហាញនូវភាពស៊ីវិល័យរបស់ពួកគេទៀតផង៕ អត្ថបទ៖ភក្តី ប្រភព៖ World of Buzz
August 16, 2020 - អន្តរជាតិ
ទីភ្នាក់ងារសារព័ត៌មាន Interfax ដែលបានដកស្រង់សម្តីមន្ត្រីក្រសួងសុខាភិបាលរុស្ស៉ី នៅថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ឥឡូវនេះរុស្សុីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ជើងដំបូងរបស់ខ្លួនរួចរាល់ហើយ (first batch) ពោលគឺត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីរុស្ស៉ីទើបតែប្រកាសថាបានចាប់ផ្ដើមផលិតវាឡើង។ ការសម្រេចបានជាផ្លែផ្ការបស់រុស្ស៊ី បានបង្កើនការព្រួយបារម្ភសាធារណៈពីអ្នកវិទ្យាសាស្ត្រមួយចំនួន ដោយសារពួកគេគិតថា រុស្ស៉ីចង់បង្ហាញកិត្យានុភាពខ្លួនឯង ច្រើនជាងសុវត្ថិភាពរបស់វ៉ាក់សាំងផ្ទាល់។ ប្រទេសរុស្ស៊ីក៏បាននិយាយដែរថា វ៉ាក់សាំងដំបូងបង្អស់សម្រាប់ប្រឆាំងជំងឺ COVID-19 នឹងត្រូវផលិត ហើយនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ។ គួរឱ្យដឹងផងដែរថា ប្រទេសរុស្ស៉ីបានចុះបញ្ជីឱ្យវ៉ាក់សាំងនេះ ទាំងដែលការពិតវាមិនទាន់ឈានដល់ដំណាក់កាលទី៣ ដែលត្រូវមានមនុស្សរាប់ពាន់អ្នកមកចូលរួមនោះទេ។ វាគឺជាហេតុផលដែលអ្នកវិទ្យាសាស្ត្រខ្លះនៅតែមិនទុកចិត្តរុស្ស៊ី ប៉ុន្តែលោក Vladimir Putin ធ្លាប់និយាយហើយថា វាឆ្លងកាត់ការត្រួតពិនិត្យនិងសាកល្បងត្រឹមត្រូវ
August 15, 2020 - អន្តរជាតិ
យោងតាមប្រភពព័ត៌មាន VietNamNet បានឱ្យដឹងថា ភ្នាក់ងារប៉ូលីសស៊ើបអង្កេតក្រោមក្រសួងសន្តិសុខសាធារណៈ បានកាត់ទោសលោក ង្វៀន ហុងជឿង (Nguyễn Hồng Trường) អតីតអនុរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនពីបទ «រំលោភលើបទបញ្ញត្តិស្តីពីការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ» ដែលគាត់បានធ្វើឱ្យខ្ជះខ្ជាយ និងខាតបង់។ ទីភ្នាក់ងារស៊ើបអង្កេតក៏បានអនុវត្តវិធានការនីតិវិធីប្រឆាំងនឹងជនជាប់ចោទ ៣នាក់ ផ្សេងទៀត ដោយក្នុងនោះមានអតីតរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនលោក ឌិញ ឡាថាំង (Đinh La Thăng)។ កាលពីខែកញ្ញា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ង្វៀន សឹនហ្វុក (Nguyễn Xuân Phúc) បានដកហូតតំណែងលោក ង្វៀន ហុងជឿង
August 15, 2020 - អន្តរជាតិ
កាលពីយប់ថ្ងៃព្រហស្បតិ៍កន្លងទៅមានអគ្គិភ័យយ៉ាងសម្បើមមួយ បានឆាបឆេះនៅតំបន់ Southern California ដែលវាបានឆាបឆេះព្រៃរាប់ម៉ោង ហើយបានដាក់សម្ពាធយ៉ាងខ្លាំងដល់ក្រុមអ្នកពន្លត់អគ្គិភ័យ ខណៈអាជ្ញាធរបានបញ្ជាឱ្យមានការជម្លៀសប្រជាជនចេញពីទីនោះ។ អគ្គិភ័យបានផ្ទុះឡើងកាលពីល្ងាចថ្ងៃពុធ (ម៉ោងនៅអាមេរិក) និងបានឆាបឆេះព្រៃច្រើនជាង ១៥.៦ ម៉ាយក្រឡា ឬ ៤០ គីឡូម៉ែត្រក្រឡា ដោយរួមទាំងកន្លែងខ្លះមិនធ្លាប់ឆាបឆេះពីមុននោះទេ ចាប់តាំងពីឆ្នាំ១៩៦៨ តរៀងមក។ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍វាបានឆាបឆេះអស់ព្រៃទំហំ ១០,៥០០ អាក្រេ (ប្រហែល ៤,២៥០ ហិកតា)។ អគ្គិភ័យមានទីតាំងនៅចន្លោះបឹង Hughes និង Castaic ហើយមានអ្នកពន្លត់អគ្គិភ័យចំនួន ៥០០នាក់ និងឧទ្ធម្ភាគចក្រ បានចូលរួមក្នុងប្រតិបត្តិការនេះ។ មនុស្សមួយចំនួនក៏មិនបានសម្រាកនៅតាមកន្លែងស្នាក់នៅបណ្ដោះអាសន្នដែរ ដោយខ្លះបានសម្រាកនៅតាមរថយន្តរបស់ពួកគេ ដោយសារហានិភ័យនៃការឆ្លងជំងឺ COVID-19
August 15, 2020 - កូវីដ-១៩
ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ១៦៦ គិតត្រឹមថ្ងៃសុក្រ ដោយក្នុងនោះមាន ១៥៥ ជាករណីក្នុងស្រុក ដែលជំរុញឱ្យមានការរៀបចំឡើងវិញនូវការរឹតបន្តឹងការរក្សាគម្លាតនៅក្នុងទីក្រុងសេអ៊ូល ខណៈអាជ្ញាធរកំពុងបារម្ភពីរលកថ្មីឆ្លងនេះ។ កូរ៉េខាងត្បូងធ្លាប់បានប្រើប្រាស់ការតាមដាន និងការធ្វើតេស្តទ្រង់ទ្រាយធំ ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺ ប៉ុន្តែប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទីបួននៅអាស៊ីមួយនេះ បានជួបប្រទះការផ្ទុះឡើងជាបន្តបន្ទាប់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលភាគច្រើនផ្ទុះចេញនៅតំបន់រដ្ឋធានីដែលមានប្រជាជនច្រើន។ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺកូរ៉េ (KCDC) បាននិយាយថា ប្រទេសខ្លួនបានរាយការណ៍ពីករណីក្នុងសហគមន៍ ដែលនៅសុខៗវាស្រាប់តែផ្ទុះឡើង នារយៈពេល២ថ្ងៃជាប់ៗគ្នាមកនេះ ហើយក៏ជាលើកដំបូងនៅក្នុងរយៈពេលជាងបួនខែកន្លងមក។ ករណីថ្មីនេះបានធ្វើឱ្យកូរ៉េខាងត្បូងមានការកើនឡើងករណីសរុបដល់ ១៥,០៣៩ នាក់ ដោយមានមនុស្ស ៣០៥នាក់បានស្លាប់។ ការរីករាលដាលថ្មីៗនៃការឆ្លង កំពុងលេចឡើងនៅក្នុងការប្រមូលផ្តុំតាមព្រះវិហារជាច្រើន។ នាយករដ្ឋមន្រ្តីលោក Chung Sye-kyun បានប្រាប់កិច្ចប្រជុំមួយនៅថ្ងៃសៅរ៍នេះថា
August 15, 2020 - អន្តរជាតិ
ថៃ៖ សារព័ត៌មាន Bangkok Post បានរាយការណ៍ថា ប៉ូលិសថៃនៅខេត្តសាកែវ ដែលជាតំបន់ព្រំប្រទល់ថៃ-កម្ពុជាបានចាប់ខ្លួនស្រ្តីភេទទី៣ ជនជាតិខ្មែរម្នាក់ដែលជាមេខ្យល់នាំក្មេងស្រីអាយុក្រោម១៨ឆ្នាំចំនួន៣នាក់ទៅរួមភេទជាមួយភ្ញៀវ និងជាអ្នករៀបចំកម្មពិធីជប់លៀងផ្លូវភេទ (ជាកម្មវិធីដែលមានសេវាផឹកស៊ីកំសាន្តនិងផ្តល់សេវារួមភេទជាក្រុមដោយសេរីក្នុងកញ្ចប់តែមួយ) ដ៏សកម្មម្នាក់។ ប្រភពខាងលើបានបន្តថា ការចាប់ខ្លួនត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី ១៣ ឈានចូលថ្ងៃទី ១៤ ខែ សីហាកន្លងទៅនេះនៅក្នុងរមណីយដ្ឋាន Le Min ក្នុងខេត្តសាកែវ នៃប្រទេសថៃ។ មេខ្យល់ជនជាតិកម្ពុជារូបនេះត្រូវបានគេស្គាល់ថាមានអាយុ ២៩ ឆ្នាំ និងបានប្រើឈ្មោះគណនីបណ្តាញសង្គមថា Wan Jo សម្រាប់ទាក់ទងភ្ញៀវតាមរយៈបណ្តាញសង្គម Twitter ហើយកន្លងមកទីកន្លែងដែលមេខ្យល់រូបនេះមានបណ្តាញច្រើននិងធ្លាប់រកស៊ីបាននោះមានដូចជាក្រុងបាងកក ខេត្តចាន់បូរី និងខេត្តសាកែវនេះផ្ទាល់តែម្តង។
August 15, 2020









