- autoadmin
- អន្តរជាតិ
អង្គការសុខភាពពិភពលោកនិយាយថា មិនមានភស្តុតាងណាមួយដែលបង្ហាញថា មេរោគ COVID-19 ត្រូវបានចម្លងមកមនុស្សតាមរយៈការផលិតនិងការចែកចាយសាច់នោះទេ។ មន្ត្រីអង្គការសុខភាពពិភពលោកបានថ្លែងបែបនេះទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវកាលពីថ្ងៃព្រហស្បតិ៍ ដែលជាការឆ្លើយតបនឹងសេចក្តីប្រកាសរបស់ប្រទេសចិន ដែលបានរកឃើញដាននៃមេរោគជំងឺនេះនៅក្នុងសាច់មាន់ក្លាសេ ដែលនាំចូលពីប្រទេសប្រេស៊ីល។ ប្រធានបច្ចេកទេសរបស់អង្គការសុខភាពពិភពលោកសម្រាប់ការឆ្លើយតបនឹងមេរោគឆ្លង អ្នកស្រី Maria Van Kerkhove បាននិយាយថា អង្គការបានទទួលដឹងអំពីរបាយការណ៍នេះ ប៉ុន្តែបាននិយាយថាប្រទេសចិនបានរកឃើញករណីវិជ្ជមានតិចតួចបំផុតបន្ទាប់ពីបានធ្វើតេស្តលើសំណាករាប់សែន។ អ្នកស្រីបានបន្ថែមថា បើទោះបីជាមេរោគអាចចូលទៅក្នុងសាច់ទាំងនោះ មេរោគនឹងងាប់អស់ប្រសិនមានការចម្អិនត្រឹមត្រូវ។ ចំណែកប្រធានកម្មវិធីបន្ទាន់ផ្នែកសុខភាពរបស់ WHO លោក Michael Ryan បាននិយាយថា ក្រុមមន្រ្តីនឹងបន្តតាមដានការរកឃើញនេះ ប៉ុន្តែមិនមានភ័ស្តុតាងណាមួយបញ្ជាក់ថា មេរោគត្រូវបានចម្លងតាមរយៈខ្សែចង្វាក់អាហារទេ។ គួរឱ្យដឹងដែរថានេះមិនមែនជាលើកទីមួយទេ ដែលប្រទេសចិនរកឃើញដានមេរោគ COVID-19 នៅលើអាហារឆៅទាំងនេះ ដោយកាលពីមុនខ្លួនក៏បានរកឃើញមេរោគលើកញ្ចប់បង្គា
August 14, 2020 - កូវីដ-១៩
មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េ (KCDC) បាននិយាយថា ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសុក្រ ទី១៤ ខែសីហា បានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ១០៣ករណី ដែលក្នុងនោះមាន ៨៥ករណី ជាករណីក្នុងស្រុក ហើយវាជាករណីឆ្លងច្រើនបំផុតចាប់តាំងពីចុងខែមីនា។ តួលេខថ្មីនេះនាំឱ្យករណីជំងឺ COVID-19 ក្នុងប្រទេសនេះមានចំនួន ១៤,៨៧៣ នាក់ ដោយមានអ្នកស្លាប់ ៣០៥នាក់ គិតត្រឹមពាក់កណ្ដាលយប់ថ្ងៃព្រហស្បតិ៍។ រំលឹកដែរថាប្រទេសកូរ៉េខាងត្បូង ធ្លាប់បានស៊ូទ្រាំនឹងការផ្ទុះឡើងដ៏អាក្រក់បំផុតនៃជំងឺ COVID-19 ហើយកាលនោះវាជាការផ្ទុះឡើងអាក្រក់បំផុតនៅនៅខាងក្រៅប្រទេសចិន ប៉ុន្តែកិច្ចខិតខំរបស់ប្រទេសនេះបានធ្វើឱ្យវាស្ថិតក្រោមការគ្រប់គ្រងយ៉ាងល្អជាមួយនឹងកម្មវិធី «តាមដាន តេស្ដ និងព្យាបាល» យ៉ាងទូលំទូលាយ ខណៈពេលដែលមិនដែលដាក់ការបិទទ្វារប្រទេសនោះទេ ប៉ុន្តែនៅតែជោគជ័យលើការគ្រប់គ្រង៕
August 14, 2020 - អន្តរជាតិ
ឥណ្ឌា៖ មនុស្សម្នាក់ៗមានវិធីផ្សេងៗគ្នាសម្រាប់រក្សាអនុស្សាវរីយ៍ជាមួយនឹងមនុស្សជាទីស្រលាញ់របស់ខ្លួន ដោយអ្នកខ្លះបានរក្សាទុករូបថត សាក់ឈ្មោះមនុស្សជាទីស្រលាញ់នោះលើរាងកាយ ឬរក្សាទុកវត្ថុបញ្ចាំចិត្តណាមួយនៅជាប់ខ្លួនជាប្រចាំជាដើម។ យ៉ាងណាក្តី ចំពោះបុរសជាប្តីម្នាក់នេះវិញបានសម្រេចសាងសង់រូបក្រមួនដែលមានរូបរាងដូចប្រពន្ធរបស់គាត់ដើម្បីរក្សាទុកនៅក្នុងផ្ទះតែម្តង បន្ទាប់ពីប្រពន្ធរបស់គាត់បានលាចាកលោកទៅទាំងអាឡោះអាល័យ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា បុរសរូបនេះមានឈ្មោះថា Srinivas Gupta ជាអ្នកជំនួញមានជីវភាពធូរធាម្នាក់រស់នៅក្នុងរដ្ឋ Karnataka ភាគខាងត្បូងនៃប្រទេសឥណ្ឌា។ ប្រភពខាងលើបានបន្តរៀបរាប់ដោយរម្លឹកថា កាលពីឆ្នាំ ២០១៧ កន្លងទៅនេះលោក Srinivas Gupta រួមទាំងភរិយានិងកូនស្រី ២ នាក់របស់គាត់បានធ្វើដំណើរកំសាន្តជាមួយគ្នាក្នុងរថយន្តមួយគ្រឿង ហើយជាអកុសលរថយន្តនោះបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្រ្តីជាភរិយាស្លាប់យ៉ាងអាណោចអាធ័ម ខណៈសមាជិកក្នុងរយថន្ត ៣ នាក់ផ្សេងបានរងរបួសធ្ងន់និងស្រាល តែអាចនៅរស់មានជីវិត។ រយៈពេល ៣
August 14, 2020 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០ បានរាយការណ៍ថា ប្រទេសឥណ្ឌាបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ជិត ៦,៧០០០ ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ខណៈដែលការស្លាប់បានកើនឡើងដល់ ៤៧,០០០នាក់។ តួលេខថ្មីចុងក្រោយនាំឱ្យករណីជំងឺ COVID-19 នៅឥណ្ឌាកើនឡើងដល់ ២.៤ លាននាក់ និងជាប្រទេសលេខ៣ នៅលើពិភពលោក ដែលមានករណីឆ្លងច្រើនបំផុត។ ប្រទេសឥណ្ឌាបានកត់ត្រាករណីរាប់ម៉ឺនករណីជារៀងរាល់ថ្ងៃក្នុងរយៈពេលចុងក្រោយនេះ ហើយយ៉ាងហោចណាស់មានករណីចំនួន ៥០,០០០ ត្រូវបានគេរាយការណ៍ជារៀងរាល់ថ្ងៃ ក្នុងរយៈពេល ១៥ថ្ងៃ ជាប់ៗគ្នាកន្លងមកនេះ។ ពិភពលោកទាំងមូលពេលនេះមានករណីជំងឺ COVID-19
August 13, 2020 - អន្តរជាតិ
ប្រធានាធិបតីកូរ៉េខាជើងលោក គីម ជុងអ៊ុន បាននិយាយថា ទំនាក់ទំនងរបស់លោកជាមួយលោក ដូណាល់ ត្រាំ គឺដូចជា «ភាពយន្តស្រមើស្រមៃ» នេះបើយោងតាមសម្ដីលោក Bob Woodward ដែលជាអ្នកសរសេរសៀវភៅថ្មីមួយស្តីពីប្រធានាធិបតីអាមេរិក ដែលសៀវភៅនោះក៏គ្រោងនឹងបង្ហាញលិខិតឯកជនចំនួន ២៥ ដែលត្រូវបានផ្លាស់ប្តូររវាងមេដឹកនាំទាំងពីរកន្លងមក។ បើយោងតាមក្រុមហ៊ុនបោះពុម្ពផ្សាយ Simon & Schuster បាននិយាយថា អ្នកសារព័ត៌មានស៊ើបអង្កេតលោក Bob Woodward បានទទួលសាររវាងមេដឹកនាំទាំងពីរ ដែលមិនធ្លាប់ត្រូវបានបង្ហាញជាសាធារណៈពីមុនមកទេ ហើយគាត់បានបញ្ចូលវាក្នុងសៀវភៅថ្មីមួយរបស់គាត់ ប៉ុន្តែមិនបានបញ្ជាក់ពីរបៀបដែលគាត់ទទួលបានវានោះទេ។ មួយនៅក្នុងចំណោមលិខិតទាំងនោះលោក គីម ជុងអ៊ុន បានពិពណ៌នា អំពីចំណងមិត្តភាពរវាងមេដឹកនាំទាំងពីរ ថាជា
August 13, 2020 - កូវីដ-១៩
ក្រសួងសុខាភិបាលសាំងហ្គាពួរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពលករចំណាកស្រុកប្រហែល ៨០០នាក់ ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកសារជាថ្មី បន្ទាប់ពីមានករណីនៃជំងឺ COVID-19 ត្រូវបានរកឃើញនៅក្នុងអន្តេវាសិកដ្ឋានមួយ ដែលធ្លាប់បានប្រកាសថាអស់អ្នកជំងឺ COVID-19 ហើយ។ កាលពីដើមសប្តាហ៍នេះសាំងហ្គាពួរបាននិយាយថា ខ្លួនកំពុងត្រួតពិនិត្យយ៉ាងសកម្មនូវតាមអន្តេវាសិកដ្ឋាន ដើម្បីគ្រប់គ្រងហានិភ័យនៃការផ្ទុះឡើងថ្មី ព្រោះវាមានករណីថ្មីខ្លះត្រូវបានគេរកឃើញវិញ នៅកន្លែងដែលធ្លាប់បានសម្អាតអស់ជំងឺម្ដងរួចមកហើយ។ ការរកឃើញនេះអាចជាសញ្ញាថយក្រោយមួយ សម្រាប់ប្រទេសដែលក្នុងសប្តាហ៍នេះទើបតែបាននិយាយថា នៅតាមអន្តេវាសិកដ្ឋាន (ដម) របស់កម្មករទាំងអស់លែងមានការឆ្លងថ្មី។ ការប្រកាសនោះជាការត្រួសត្រាយផ្លូវសម្រាប់កម្មករភាគច្រើន ឱ្យបានវិលត្រឡប់មកធ្វើការវិញនៅចុងខែនេះ។ ជម្រាបដែរថា នៅសាំងហ្គាពួរផ្ទាល់មិនសូវជាមានករណីនាំចូល ឬក្នុងសហគមន៍នោះទេ ប៉ុន្តែការឆ្លងក្នុងចំនួនច្រើនដែលយើងបានអានកន្លងមក សុទ្ធតែជាប់ទាក់ទងនឹងពលករចំណាកស្រុក ដែលពួកគាត់រស់នៅផ្ដុំគ្នានៅតាមដមរបស់ពួកគាត់។ ឥឡូវនេះសាំងហ្គាពួរកំពុងបើកដំណើរការសេដ្ឋកិច្ចឡើងវិញយ៉ាងប្រុងប្រយ័ត្ន បន្ទាប់ពីបានបិទសកម្មភាពភាគជាច្រើននៅក្នុងអំឡុងពេលរឹតត្បឹតរយៈពេលពីរខែ ដែលត្រូវបានធ្វើឡើងដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺ។ សាលារៀនបានបើកជាថ្មី ម៉ាស់ត្រូវមានជាចាំបាច់ ហើយភោជនីយដ្ឋានក៏ត្រលប់មករកស៊ីធម្មតាវិញ។
August 13, 2020 - អន្តរជាតិ
អ្នកនាំពាក្យរបស់ប្រធានាធិបតី Rodrigo Duterte គឺលោក Harry Roque នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា បាននិយាយថា ប្រទេសហ្វីលីពីនគ្រោងនឹងបើកការសាកល្បងវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 លើមនុស្ស ដោយប្រើវ៉ាក់សាំងរបស់រុស្ស៊ីនៅខែតុលា ខណៈលោកប្រធានាធិបតីផ្ទាល់នឹងសាកវ៉ាក់សាំងនេះនៅខែឧសភាឆ្នាំក្រោយ។ អ្នកនាំពាក្យបានប្រកាសពីគម្រោងនេះក្រោយ១ថ្ងៃ បន្ទាប់ពីអ្នកស្រាវជ្រាវរបស់ហ្វីលីពីន បានពិភាក្សាគ្នាជាមួយវិទ្យាស្ថានស្រាវជ្រាវ Gamaleya ទាក់ទងនឹងការសាកល្បង និងព័ត៌មានអំពីការចាក់វ៉ាក់សាំង។ រំលឹកដែរថាប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារ បានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលបានផ្តល់ការយល់ព្រមលើបទប្បញ្ញត្តិ (ចុះបញ្ជី) សម្រាប់វ៉ាក់សាំងការពារជំងឺ COVID-19 ដែលត្រូវបានគេដាក់ឈ្មោះថា «Sputnik V» ដើម្បីគោរពដល់ការបាញ់បង្ហោះផ្កាយរណបដំបូងបង្អស់របស់សហភាពសូវៀត។ ប៉ុន្តែការសម្រេចចិត្តរបស់ខ្លួនក្នុងការផ្តល់ការយល់ព្រមចុះបញ្ជីមុនដំណើរការនៃការសាកល្បងត្រូវបានបញ្ចប់គ្រប់ដំណាក់កាល បានធ្វើឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកជំនាញមួយចំនួន ដែលបារម្ភថារុស្សីកំពុងបង្ហាញកិត្យានុភាពខ្លួន
August 13, 2020 - អន្តរជាតិ
កាលពីខែកក្កដាកន្លងទៅនេះ ប្រទេសថៃបានសងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំរបស់ខ្លួន ដែលត្រូវបានបង្អាក់ដោយសារជំងឺ COVID-19 ប៉ុន្តែពេលនោះគេមិនបានឈប់ពេញទាំងអស់នោះទេ ដោយសារកាលនោះគឺត្រូវឈប់ជាប់គ្នាជាមួយនឹងបុណ្យចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រថៃ។ យ៉ាងណាក៏ដោយឥឡូវនេះគណៈរដ្ឋមន្រ្តីរបស់ប្រទេសថៃ បានមូលមតិគ្នាឱ្យមានការសងថ្ងៃឈប់សម្រាករយៈពេល ២ថ្ងៃ ដែលនៅជំពាក់ពលរដ្ឋនោះ។ លោក Wissanu Krua-ngam ឧបនាយករដ្ឋមន្រ្តីថៃបានថ្លែងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា គណៈរដ្ឋមន្រ្តីនឹងពិភាក្សាអំពីការសងថ្ងៃឈប់សម្រាកបុណ្យចូលរបស់ថៃនៅថ្ងៃសុក្រ ទី០៤ និងថ្ងៃច័ន្ទ ទី០៧ ខែកញ្ញា ហើយដោយសារថ្ងៃទី០៥ និងទី០៦ ខែកញ្ញា គឺជាថ្ងៃសៅរ៍-អាទិត្យស្រាប់ ដូច្នេះវាធ្វើឱ្យការឈប់សម្រាកមានរយៈពេល ៤ថ្ងៃជាប់គ្នាតែម្តង។ យោងតាមការបង្ហោះរបស់ផេកហ្វេសប៊ុក Workpoint TODAY បានបញ្ជាក់ថា ក្រុមគណៈរដ្ឋមន្រ្តីរបស់ប្រទេសថៃបានសម្រេចរួមមតិគ្នារួចហើយ ដោយឱ្យមានការសងថ្ងៃឈប់សម្រាកចាប់ពីថ្ងៃទី០៤ ដល់ទី០៧ ខែកញ្ញា។ យ៉ាងណាក៏ដោយទោះបីជាមានការសងថ្ងៃឈប់សម្រាក
August 13, 2020 - អន្តរជាតិ
រដ្ឋាភិបាលទីក្រុង Shenzhen ភាគខាងត្បូងរបស់ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០ បាននិយាយថា សំណាកនៃស្លាបមាន់កក ដែលត្រូវបាននាំចូលពីប្រទេសប្រេស៊ីលបានតេស្តវិជ្ជមានជាមួយជំងឺ COVID-19។ អាជ្ញាធរបាននិយាយថា ពួកគេបានតាមដានភ្លាមៗ និងធ្វើតេស្ដមនុស្សគ្រប់គ្នា ដែលអាចមានទំនាក់ទំនងជាមួយផលិតផលអាហារទាំងនេះ ហើយមិនមាននរណាម្នាក់វិជ្ជមានជាមួយជំងឺទេ។ កាលពីថ្ងៃពុធប្រទេសចិនក៏ទើបតែរាយការណ៍ថា កញ្ចប់បង្គាដែលនាំចូលពីប្រទេសអេក្វាឌ័រ មានដានជំងឺ COVID-19 ផងដែរ។ ចាប់តាំងពីខែកក្កដាទីក្រុងរបស់ប្រទេសចិនជាច្រើនទៀត រួមទាំងទីក្រុងកំពង់ផែ Xiamen និង Dalian ក៏បានរាយការណ៍ពីករណីនានា ដែលជំរុញឱ្យប្រទេសចិនផ្អាកការនាំចូលបង្គាពីអេក្វាឌ័រ។ ប្រទេសចិនក៏បានចាប់ផ្តើមធ្វើការត្រួតពិនិត្យសាច់ និងអាហារសមុទ្រយ៉ាងយកចិត្តទុកដាក់នៅកំពង់ផែធំៗ បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺ COVID-19 កាលពីខែមិថុនា។ ការផ្ទុះឡើងនោះត្រូវបានផ្សារភ្ជាប់ទៅនឹងផ្សារ
August 13, 2020 - អន្តរជាតិ
វ៉ាក់សាំងការពារជំងឺ COVID-19 ដែលបង្កើតឡើងដោយវិទ្យាស្ថានស្រាវជ្រាវហ្គាម៉ាឡេយ៉ា (Gamaleya) របស់ប្រទេសរុស្ស៊ី នឹងត្រូវផលិតនិងត្រៀមសម្រាប់ប្រើប្រាស់ក្នុងរយៈពេល ២ សប្តាហ៍ទៀត នេះបើយោងតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលដកស្រង់សម្តីលោករដ្ឋមន្ត្រី Mikhail Murashko ។ លោក Mikhail Murashko ក៏បាននិយាយដែរថា ការចោទប្រកាន់ថាវ៉ាក់សាំងរុស្ស៊ីមិនមានសុវត្ថិភាពគឺគ្មានមូលដ្ឋានទេ។ លោក Mikhail Murashko បានប្រាប់សន្និសីទកាសែតមួយកាលពីថ្ងៃពុធថា៖«មិត្តលោកខាងលិចដែលមើលឃើញប្រយោជន៍ប្រកួតប្រជែងរបស់ថ្នាំរុស្ស៊ី កំពុងព្យាយាមបង្ហាញនូវទស្សនៈមួយចំនួនដែលមិនសមហេតុផលទាំងស្រុងនៅក្នុងទស្សនៈរបស់យើង»។ គាត់បានកត់សម្គាល់ថា៖«វ៉ាក់សាំងនេះគឺជាវេទិកាមួយ ដែលត្រូវបានគេស្គាល់ច្បាស់លាស់ និងសិក្សារួចអស់ហើយ»។ លោកបានបន្ថែមថា ប្រទេសផ្សេងទៀតបានបង្កើតវ៉ាក់សាំង ក្រោមកម្មវិធីសាកល្បងដែលបង្កើនល្បឿន។ ចំណែកកាលពីម្សិលមិញនេះអ្នកនាំពាក្យអង្គការសុខភាពពិភពលោក (WHO) ក៏បាននិយាយថា WHO កំពុងមានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី សម្រាប់ថ្នាំដែលអាចការពារជីវិតមនុស្សពីជំងឺ COVID-19
August 13, 2020









