- autoadmin
- អន្តរជាតិ
យោងតាមបណ្ឌិតសភាកុមារអាមេរិកាំង (American Academy of Pediatrics) បានឱ្យដឹងថា ចាប់តាំងពីមានការបើកសាលារៀនឡើងវិញមក ក្មេងៗនៅសហរដ្ឋអាមេរិករហូតដល់ទៅជិត ១០០,០០០នាក់ បានឆ្លងជំងឺ COVID-19 ខណៈដែលឥឡូវនេះចំនួនអ្នកឆ្លងជំងឺ COVID-19 នៅអាមេរិកបានកើនដល់ ៥ លាននាក់ហើយ។ គិតចាប់តាំងពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ចំនួនក្មេងៗដែលបានឆ្លងជំងឺ COVID-19 មានចំនួន ៩៧,០០០នាក់ ហើយគិតចាប់តាំងពីជំងឺនេះបានវាយប្រហារសហរដ្ឋអាមេរិក មានក្មេងៗប្រមាណជា ៣៣៨,០០០នាក រួចមកហើយ ដែលបានឆ្លងជំងឺ COVID-19 នេះ។ វេជ្ជបណ្ឌិត Tina Hartert
August 10, 2020 - អន្តរជាតិ
យោងតាមចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅព្រឹកថ្ងៃច័ន្ទ ទី១០ ខែសីហា ឆ្នាំ២០២០ បានរាយការណ៍ថា វៀតណាមបានកត់ត្រាការស្លាប់ដោយសារជំងឺ COVID-19 ចំនួន ២នាក់ បន្ថែមទៀត ដែលនាំឱ្យការស្លាប់សរុបរបស់ប្រទេសនេះបានកើនដល់ ១៣នាក់។ អ្នកជំងឺដែលបានស្លាប់ទាំង២នាក់ គឺមានអាយុ ៣៣ឆ្នាំ និង ៤៧ឆ្នាំ ដែលសុទ្ធតែជាអ្នកជំងឺមានទំនាក់ទំនងជាមួយមន្ទីរពេទ្យក្រុងដាណាង ហើយមានជំងឺតំរងនោមដំណាក់កាលចុងក្រោយ និងជំងឺប្រចាំកាយផ្សេងៗទៀត។ យ៉ាងណាក៏ដោយនាព្រឹកថ្ងៃច័ន្ទនេះផ្ទាល់វៀតណាមគ្មានករណីថ្មីឱ្យរាយការណ៍នោះទេ ប៉ុន្តែកាលពីល្ងាចម្សិលមិញ ប្រទេសនេះមានបានរកឃើញករណីក្នុងសហគមន៍ដល់ទៅ ៣១ករណី បន្ថែមទៀត។ គិតមកទល់ពេលនេះវៀតណាមមានករណីនៃជំងឺ COVID-19 សរុប ៨៤១នាក់ ដោយក្នុងនោះមានករណីចំនួន ៤៣៣ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ ហើយមានករណីចំនួន
August 10, 2020 - កូវីដ-១៩
រយៈពេលជាង ៧ខែ មកហើយ ដែលជំងឺ COVID-19 បានចូលមករំខានដល់ជីវិតរស់នៅរបស់យើង ហើយវាមិនបានបង្ហាញសញ្ញាថានឹងចុះថយឡើយ។ ជំងឺនេះបានរាលដាលពីកន្លែងមួយទៅកន្លែងមួយទៀត ខណៈប្រទេសមួយចំនួនកំពុងប្រឈមនឹងរលកទី២ របស់ខ្លួន។ បើយោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ Worldometers វាបានបង្ហាញថា ជំងឺ COVID-19 ឥឡូវនេះបានចម្លងដល់មនុស្សចំនួន ២០លាននាក់ ហើយការស្លាប់ក៏បានកើនឡើងដល់ ៧៣ម៉ឺននាក់ ហើយដែរ។ គិតត្រឹមព្រឹកថ្ងៃច័ន្ទ ទី១០ ខែសីហា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងជំងឺ COVID-19 សរុបមានរហូតដល់ទៅ ២០,០២៣,០១៦ នាក់ ខណៈការស្លាប់មាន ៧៣៣,៩៧៥នាក់ ក្នុងនោះក៏មានមនុស្សចំនួន ១២,៨៩៧,៨១៣ នាក់
August 10, 2020 - អន្តរជាតិ
រដ្ឋមន្ត្រីព័ត៌មានប្រទេសលីបង់បានលាលែងពីតំណែង ចំពេលមានកំហឹងជាសាធារណៈប្រឆាំងនឹងរដ្ឋាភិបាល បន្ទាប់ពីមានការផ្ទុះដ៏សាហាវកាលពីសប្តាហ៍មុននៅក្នុងរដ្ឋធានីបេរូត។ អ្នកស្រី Manal Abdel Samad បានប្រកាសពីការសម្រេចចិត្តចុះចេញពីតំណែងនៅថ្ងៃអាទិត្យ ដោយលើកឡើងពីការផ្ទុះនិងការបរាជ័យរបស់រដ្ឋាភិបាលក្នុងការអនុវត្តកំណែទម្រង់។ អ្នកស្រីបាននិយាយថាគាត់បានលាឈប់ពីរដ្ឋាភិបាល ដើម្បីឆ្លើយតបនឹងឆន្ទៈរបស់ប្រជាជនសម្រាប់ការផ្លាស់ប្តូរ។ ការអត្ថាធិប្បាយរបស់អ្នកស្រីបានធ្វើឡើងនៅថ្ងៃទី០២ នៃការប៉ះទង្គិចគ្នាដោយអំពើហឹង្សារវាងប៉ូលីសនិងក្រុមអ្នកតវ៉ា ដែលបានស្តីបន្ទោសចំពោះឧបទ្ទវហេតុដ៏មហន្តរាយលើការធ្វេសប្រហែសរបស់រដ្ឋាភិបាល។ ប្រជាជនលីបង់ជាច្រើនមានការខឹងសម្បារជាយូរមកហើយចំពោះរដ្ឋាភិបាល ដែលពួកគេចោទប្រកាន់ថាបានប្រព្រឹត្តអំពើពុករលួយជាច្រើន។ ពួកគេកំពុងទាមទារឱ្យសមាជិកសភានិងរដ្ឋមន្ត្រីរដ្ឋាភិបាលលាលែងពីតំណែង។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនិយាយថា រដ្ឋមន្រ្តីក្រសួងបរិស្ថានលោក Damianos Kattar ក៏បានចុះចេញពីតំណែងផងដែរ។ ចំណែករដ្ឋមន្រ្តីក្រសួងការបរទេសលោក Nassif Hitti បានលាឈប់មុនមួយថ្ងៃនៃពេលមានការផ្ទុះឡើងនៃការប្រឆាំងនឹងភាពយឺតយ៉ាវនៅក្នុងកំណែទម្រង់ ទោះបីមានប្រទេសនេះកំពុងប្រឈមវិបត្តិសេដ្ឋកិច្ចក៏ដោយ។ វិបត្តិនៅក្នុងរដ្ឋាភិបាលត្រូវបានគេរំពឹងថា នឹងបង្កឱ្យមានចលាចលនយោបាយបន្ថែមទៀតនៅក្នុងប្រទេសលីបង់៕ អត្ថបទ៖ លីដា ប្រភព៖ NHK
August 10, 2020 - អន្តរជាតិ
តង់ហ្សានី៖ បុរសជាអ្នកជីករ៉ែជនជាតិតង់ហ្សានីម្នាក់ត្រូវបានសារព័ត៌មាន Daily Mail រាយការណ៍ថា គាត់បានរកឃើញត្បូងពេជ្យដែលមានតម្លៃរាប់លានដុល្លារមួយដុំបន្ថែមទៀតហើយ បន្ទាប់ពីបុរសកំពូលសំណាងនេះធ្លាប់រកឃើញត្បូងមានតម្លៃជាង ៣ លានដុល្លារម្តងរួចមកហើយកាលពីប៉ុន្មានខែមុននេះ។ គួរម្លឹកជូនថាបុរសមហាសំណាងម្នាក់នេះមានឈ្មោះ Saniniu Laizer អាយុ ៥៣ ឆ្នាំ មានប្រពន្ធចំនួន ៤ នាក់ និងកូនចំនួន ៣០ នាក់ ហើយរូបគាត់បានប្រកបរបរធ្វើជាអ្នកជីកយកវ៉ែលក្ខណៈគ្រួសារនៅក្នុងប្រទេសតង់ហ្សានីដែលជាដែនដីអាហ្វ្រិកខាងត្បូងជាច្រើនឆ្នាំមកហើយ។ គេនៅចាំបានថា កាលពីប៉ុន្មានខែមុននេះគ្រាន់តែរយៈពេលមួយយប់ប៉ុណ្ណោះលោក Saniniu Laizer បានរកឃើញត្បូងប្រភេទ Tanzanite ដែលត្បូងកម្របំផុតនៅលើពិភពលោកចំនួន ២ ដុំធំៗម្តងរួចហើយមក ដែលត្បូងទាំង ២ ដុំនោះត្រូវបានលក់ចេញក្នុងតម្លៃ ៣,៤
August 8, 2020 - កូវីដ-១៩
ឥណ្ឌា៖ គិតត្រឹមល្ងាចថ្ងៃសុក្រ ទី ៧ ខែ សីហាម្សិលមិញនេះអាជ្ញាធរសុខាភិបាលនៃប្រទេសឥណ្ឌាបានជូនដំណឹងថា ករណីអ្នកឆ្លងជំងឺកូវីដ ១៩ នៅទូទាំងប្រទេសឥណ្ឌាបានកើតឡើងជាង ២ លានករណី ហើយចំនួនអ្នកស្លាប់បានកើតឡើងជាង ៤២ ០០០ ករណី ដែលតួលេខនេះគឺជាកំណត់ត្រាអាក្រក់បំផុតមួយសម្រាប់ឥណ្ឌាផងដែរ។ បើយោងតាមសារព័ត៌មាន LA Times បានបញ្ជាក់ថា ទន្ទឹមនឹងមានតួលេខអ្នកជំងឺកូវីដ ១៩ ដ៏ច្រើនសម្បើមនេះ ក្រុមបុគ្គលិកសុខាភិបាលនៅតាមទីជនបទនៃប្រទេសឥណ្ឌាជាច្រើនបាននាំគ្នាត្អូញត្អែរថា ពួកគេកំពុងមានបញ្ហាលំបាកយ៉ាងខ្លាំងព្រោះពួកគេត្រូវជួយព្យាបាលអ្នកជំងឺកូវីដ ១៩ យ៉ាងច្រើនដោយឥតបានសម្រាកគ្រប់គ្រាន់រហូតពួកគេផ្ទាល់ក៏ត្រូវមានបញ្ហាសុខភាពប្រចាំកាយផងដែរ នៅពេលដែលពួកគេត្រូវចុះទៅជួយព្យាបាលអ្នកជំងឺនោះ។ ឥណ្ឌាគឺជាប្រទេសទី ៣ នៅលើពិភពលោកដែលមានអ្នកជំងឺកូវីដ ១៩ ច្រើនបំផុត ដោយលេខ
August 8, 2020 - អន្តរជាតិ
ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្ស ១៧ នាក់បានស្លាប់ភ្លាមៗនៅក្នុងហេតុការណ៍យន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានបើកធ្លាក់ចេញពីផ្លូវសម្រាប់ចុះចតនិងបង្កឲ្យមានការប៉ះទង្គិចយ៉ាងខ្លាំងរហូតយន្តហោះមួយគ្រឿងនោះត្រូវបាក់ដាច់ ២ ទៀតផង។ បើយោងតាមសារព័ត៌មាន China Plus បានចុះផ្សាយថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រលានយន្តហោះអន្តរជាតិ Calicut ក្នុងក្រុង Karipurរដ្ឋ Kerala នៃប្រទេសឥណ្ឌាកាលពីយប់ថៃទី សុក្រ ៧ ខែ កក្កដា ម្សិលមិញនេះ ដោយយន្តហោះដឹកអ្នកដំណើរមួយគ្រឿងនេះជាយន្តហោះប្រភេទ Boeing 737 របស់ក្រុមហ៊ុន Air India Express និងមានទិសដៅដឹកអ្នកដំណើរមកពីទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។ ប្រភពខាងលើបន្តថា យន្តហោះមួយគ្រឿងនេះមានផ្ទុកមនុស្សសរុបទាំងអ្នកដំណើរនិងក្រុមការងារហោះហើយចំនួន ១៩១ នាក់
August 8, 2020 - រថយន្ត
Cadillac ប្រហែលជាមកយឺតជាងគេបន្ដិចសម្រាប់ទីផ្សាររថយន្តអគ្គិសនីប្រណីត ខណៈគូប្រជែងដូចជា Ford, Mercedes-Benz និង Audi បានមានរថយន្តអគ្គិសនីរួចអស់ទៅហើយ ប៉ុន្តែមកយឺតវាប្រសើរជាងមិនមក។ ជាក់ស្ដែង Cadillac Lyriq ស៊េរីឆ្នាំ2021 ដែលជារថយន្តអគ្គិសនីដំបូងបំផុតរបស់ General Motors បានបង្ហាញខ្លួនជាផ្លូវការ បន្ទាប់ពី teaser វីដេអូ និងរូបភាព ត្រូវបានបង្ហាញរយៈពេល 5ខែ មកហើយ។ អាគុយរបស់ Cadillac Lyriq គឺមានថាមពល 100kW ដែលធ្វើឱ្យវាអាចបើកក្នុងចម្ងាយ 300ម៉ាយ ឬ 482គីឡូម៉ែត្រ/ម៉ោង។ ចំពោះការបំពេញមុខងាររបស់វា
August 7, 2020 - កូវីដ-១៩
សាំងហ្គាពួរនៅថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២០ បានរាយការណ៍ថា ខ្លួនបានរកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ២៤២នាក់ បន្ថែមទៀត ដោយក្នុងនោះមានករណីចំនួន ៦ ជាករណីនាំចូល និងករណីចំនួន ១ ជាករណីក្នុងសហគមន៍ ដែលនាំឱ្យករណីសរុបរបស់ប្រទេសនេះកើនដល់ ៥៤,៧៩៧នាក់។ ចំណែកការស្លាប់របស់ប្រទេសនេះគឺមិនប្រែប្រួលនោះទេ ដោយមានការស្លាប់សរុប ២៧នាក់ ខណៈមនុស្សចំនួន ១៥នាក់ ផ្សេងទៀតបានស្លាប់ នៅពេលដែលបានជាពីជំងឺ COVID-19 ។ ពលករប្រទេសដែលរស់នៅអន្តេវាសិកដ្ឋាន នៅតែជាអ្នកចូលរួមចំណែកក្នុងការឆ្លងច្រើនជាងគេបំផុត។ ជាមួយនឹងករណីចំនួន ២៦៣ ត្រូវបានរំសាយកាលពីថ្ងៃព្រហស្បតិ៍ វាបាននាំឱ្យចំនួនអ្នកជាសះស្បើយរបស់ប្រទេសនេះមានដល់ ៤៨,០១៦នាក់។
August 7, 2020 - អន្តរជាតិ
ចិន៖ ផ្ទះមួយខ្នងត្រូវបានគេប្រទះឃើញមានទីតាំងស្ថិតនៅពាក់កណ្តាលផ្លូវពីរខ្សែយ៉ាងចម្លែកបំផុត ហើយគេជឿថាផ្ទះដែលមានទីតាំងដូចនេះប្រហែលជាមានតែមួយខ្នងនេះគត់នៅលើពិភពលោក។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Dailymail បានឲ្យដឹងថា ផ្ទះនេះមានកម្ពស់មួយជាន់ មានទំហំប្រមាណជា ៤០ ម៉ែត្រការ៉េមានទីតាំងស្ថិតនៅក្នុង Guangzhou ខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន ហើយផ្ទះនេះជាកម្មសិទ្ធរបស់លោក Liang ។ ប្រភពខាងលើបានបញ្ជាក់ថា វាមិនមែនជារឿងចៃដន្យឡើយដែលផ្ទះរបស់លោក Liang ត្រូវមានទីតាំងស្ថិតនៅចន្លោះផ្លូវស្ពានយ៉ាងចម្លែកដូចនេះ តែអ្វីៗគ្រប់យ៉ាងបានកើតឡើងដោយការសម្រេចចិត្តរបស់គាត់ផ្ទាល់តែម្តង។ គេនៅចាំបានថា កាលពី ១០ ឆ្នាំមុនពោលគឺនៅក្នុងអំឡុងឆ្នាំ ២០១០ អាជ្ញាធរចិនបានសម្រេចកសាងស្ពានមួយកាត់ប្រលាយទឹកក្នុងទីក្រុងដើម្បីជួយសម្រួលដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋឲ្យបានងាយស្រួលជាងមុន តែគម្រោងនោះត្រូវប៉ះពាល់ដល់ផ្ទះពលរដ្ឋជាច្រើនខ្នងរួមទាំងផ្ទះរបស់លោក Liang ផងដែរ។ នៅចំពោះមុខស្ថានភាពនេះអាជ្ញាធរចិនគ្មានជម្រើសណាក្រៅពីផ្តល់ជូនប្រាក់សំណងទៅកាន់ប្រជាពលរដ្ឋតាមទំហំផ្ទះជាក់ស្ដែងរបស់គាត់ ដើម្បីឲ្យពួកគាត់រុះរើផ្ទះចេញនិងប្តូរទៅរស់នៅកន្លែងផ្សេងទៀត។ កាលនោះមានផ្ទះចំនួន ៤៧ ខ្នង និងក្រុមហ៊ុនចំនួន
August 7, 2020









