autoadmin
  • អន្តរជាតិ

    ប្រទេសជប៉ុននៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០ បានប្រារព្ធពិធីខួបរយៈពេល ៧៥ឆ្នាំ​ ចាប់តាំងពីការវាយប្រហារដោយគ្រាប់បែកបរមាណូលើកដំបូងរបស់ពិភពលោក ដែលកាលនោះវាបានសម្លាប់មនុស្សប្រមាណ ១៤០,០០០នាក់ ដោយសារតែការផ្ទុះរបស់គ្រាប់ផង និងផលប៉ះពាល់បន្ទាប់ពីការផ្ទុះផង។ អ្នកដែលនៅរស់រានមានជីវិត សាច់ញាតិរបស់ពួកគេ និងឥស្សរជនបរទេសមួយចំនួនតូច បានចូលរួមធ្វើពិធីរំលឹកខួបនេះឡើង ដោយមានទាំងការអធិស្ឋាន ចម្រៀង និងអំពាវនាវឱ្យមានសន្តិភាពក្នុងពិភពលោក។ ពិធីរំលឹកនេះត្រូវបានធ្វើនៅឯវិមានសន្តិភាពហ៊ីរ៉ូស៊ីម៉ា ហើយអ្នកចូលរួមក៏បានឈរស្ងៀមរយៈពេលមួយនាទី នៅម៉ោង ៨ និង ១៥នាទីព្រឹក (ម៉ោងក្នុងស្រុក) ដែលវាជាពេលវេលាស្របគ្នាទៅនឹងពេលដែលអាវុធនុយក្លេអ៊ែរដំបូងរបស់ពិភពលោក ត្រូវបានបំផ្ទុះលើទីក្រុងមួយនេះ។ នៅក្នុងសុន្ទរកថាមួយ អភិបាលក្រុងហ៊ីរ៉ូស៊ីម៉ា លោក Kazumi Matsui បានមានប្រសាសន៍ថា៖«យើងមិនត្រូវបណ្តោយឱ្យអតីតកាលដ៏ឈឺចាប់នេះកើតឡើងម្តងទៀតឡើយ។ សង្គមស៊ីវិលត្រូវតែបោះចោលនូវគំនិតអាត្មានិយម

    August 6, 2020
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ អាជ្ញាធរសុខាភិបាលនៃប្រទេសឥណ្ឌូនេស៊ីបានរាយការណ៍ថា នៅថ្ងៃទី ៥ ខែ សីហា ម្សិលមិញនេះឥណ្ឌូនេស៊ីបានរកឃើញអ្នកជំងឺកូវីដ ១៩ ថ្មីចំនួន​ ១ ៨១៥ ករណី ខណៈអ្នកស្លាប់ក៏ត្រូវបានគេឃើញចំនួន ៦៤ ករណីបន្ថែមទៀតផងដែរ។ តាមរយៈតួលេខអ្នកឆ្លងនិងស្លាប់ថ្មីដ៏ច្រើនដូចនេះគេអាចវាយតម្លៃបានថា រលកជំងឺកូវីដ ១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ីនៅមានសភាពធ្ងន់ធ្ងរនៅឡើយ ពោលគឺឥណ្ឌូនេស៊ីនៅមិនទាន់អាចគ្រប់គ្រងស្ថាននៃការភាពរាតត្បាតជំងឺបាននៅឡើយទេ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា នៅចំពោះវិបត្តិកូវីដ ១៩ នេះ រដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ីបានសម្រេចបញ្ចេញកញ្ចប់ថវិការចំនួន ៤៨ ពាន់លានដុល្លារអាមេរិក ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចជាតិដែលកំពុងតែធ្លាក់ចុះខ្លាំងស្ទើរដួលរលំទៅហើយ។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះឥណ្ឌូនេស៊ីមានអ្នកជំងឺកូវីដ ១៩

    August 6, 2020
  • អន្តរជាតិ

    លីបង់៖ របាយការណ៍ចុងក្រោយមួយដែលគេទទួលបានពីហេតុការណ៍ផ្ទុះដ៏សម្បើមនៅក្រុងបេរូតប្រទេសលីបង់បានបង្ហាញថា គិតមកមកទល់នឹងពេលនេះគេបានរកឃើញមនុស្សស្លាប់ចំនួន ១៣៥​ នាក់ អ្នករងរបួសធ្ងន់និងស្រាលប្រមាណជា ៥ ០០០ នាក់ ខណៈមនុស្សជាង ១០ ផ្សេងទៀតកំពុងបាត់ខ្លួន។ បើតាមសារព័ត៌មាន Sky បានបញ្ជាក់ថា ក្រៅតែមានមនុស្សស្លាប់ រងរបួស និងបាត់ខ្លួន ក៏មានដែរប្រជាពលរដ្ឋលីបង់ប្រមាណជា ៣០០ ០០០ នាក់ត្រូវបាត់បង់ផ្ទះសម្បែងនិងកំពុងប្រមូលផ្ដុំគ្នាយ៉ាងកកកុញ ដោយមិនបានគិតពីការរក្សាគំលាតសង្គមនោះទេ។ ចំពោះចំណាត់ការរ​បស់រដ្ឋាភិបាលវិញគឺគណៈរដ្ឋមន្ត្រីលីបង់បានសម្រេចដាក់ទីក្រុងបេរូតស្ថិតក្នុងស្ថានភាពអាសន្នចំនួន ២ សបា្ដហ៍ ហើយកំពង់ផែដែលជាកន្លែងហេតុត្រូវបានគេសម្រេចធ្វើការហាមឃាត់និងដាក់ក្រោមការត្រួតពិនិត្យជាពិសេសពីសំណាក់អាជ្ញាធរផងដែរ។បើតាមលោក Michel Aoun ប្រធានាធិបតីនៃប្រទេសលីបង់បានបញ្ជាក់ថា ហេតុកាណ៍ផ្ទុះនោះគឺជាការផ្ទុះសារធាតុគីមីទំងន់ ២ ៧៥០ តោន ដែលត្រូវបានគេយកមករក្សាទុកនៅក្នុងឃ្លាំងក្នុងកំពង់ផែរយៈពេល

    August 6, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress សម្រាប់ថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០ បានរៀបរាប់ថា វៀតណាមបានកត់ត្រាការស្លាប់ទី៩ របស់ខ្លួន ដែលទាក់ទងនឹងជំងឺ COVID-19។ អ្នកដែលបានស្លាប់ជាស្ត្រីអាយុ ៦៧ឆ្នាំ ជាករណីទី៦៥១ រស់នៅក្នុងខេត្តក្វាងណាម ប៉ុន្តែបានមកព្យាបាលជំងឺនៅក្រុងដាណាង មុនពេលរកឃើញថាបានឆ្លងជំងឺ COVID-19 ។ ស្ត្រីរូបនេះមានជំងឺជាប់ខ្លួនដូចជា៖ តំរងនោម ជំងឺស្បែករ៉ាំរ៉ៃ ទឹកនោមផ្អែម និងមេរោគផ្សិតក្នុងឈាម និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដាណាង ដើម្បីព្យាបាលបន្ទាន់កាលពីថ្ងៃទី១៨ ខែកក្កដា។ ស្ត្រីរូបនោះត្រូវបានគេរកឃើញថាវិជ្ជមានជាមួយជំងឺ COVID-19 នៅថ្ងៃទី០២ ខែសីហា ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដាណាង។ នៅថ្ងៃបន្ទាប់គាត់បានសន្លប់ និងមានចេញដំបៅរលួយ និងមានបែកឈាមនៅក្រោមស្បែក

    August 6, 2020
  • បច្ចេកវិទ្យា

    Facebook និង Twitter បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានលុបចោលការបង្ហោះវីដេអូមួយ ចេញពីទំព័ររបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជុំវិញព័ត៌មានមិនពិតស្ដីពីជំងឺ COVID-19 ។ ការបង្ហោះនោះគឺជាវីដេអូឃ្លីបនៃបទសម្ភាសន៍មួយ ដែលលោកប្រធានាធិបតីបានផ្តល់ឱ្យ Fox News នៅព្រឹកថ្ងៃពុធ ដោយលោកបានអះអាងថា ក្មេងៗស្ទើរតែមិនអាចឆ្លងជំងឺនេះ។ អ្នកនាំពាក្យហ្វេសប៊ុកលោក Andy Stone បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅល្ងាចថ្ងៃពុធថា៖«វីដេអូនោះរួមបញ្ចូលទាំងការអះអាងមិនពិតដែលថា មនុស្សមួយក្រុម (ក្មេងៗ) មានភាពស៊ាំនឹងជំងឺ COVID-19 ដែលជាការបំពានគោលការណ៍របស់យើង ជុំវិញព័ត៌មានមិនពិតនៃជំងឺ COVID-19»។ ឆ្លើយតបទៅនឹងការលុបចោលរបស់ហ្វេសប៊ុក លោក Courtney Parella អ្នកនាំពាក្យខាងលោក

    August 6, 2020
  • អន្តរជាតិ

    ភ្នាក់ងារ FBI និងមន្ត្រី SWAT រាប់សិបនាក់ បានវាយឆ្មក់ចូលក្នុងវិមានរបស់តារា YouTube គឺលោក Jake Paul (ជេក-ផល) និងបានរឹបអូសយកអាវុធរបស់គាត់ជាច្រើន បន្ទាប់ពីគាត់ត្រូវបានគេរកឃើញថា មានជាប់ពាក់ព័ន្ធនឹងការលួចនិងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ នៅឯផ្សារទំនើបមួយនៅរដ្ឋអារីហ្សូណា។ ការិយាល័យភ្នាក់ងារស៊ើបអង្កេតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា៖«FBI កំពុងធ្វើការស៊ើបអង្កេតលើការចោទប្រកាន់ពីបទឧក្រិដ្ឋ ជុំវិញឧប្បត្តិហេតុនៅឯ Scottsdale Fashion Square ក្នុងខែឧសភាឆ្នាំ២០២០»។ ទីភ្នាក់ងារបានកត់សម្គាល់ថា មានដីកាស្វែងរកដាច់ដោយឡែកមួយក៏ត្រូវបានចេញនៅឡាសវេហ្គាសដែរ ប៉ុន្តែបាននិយាយថា គ្មានការចាប់ខ្លួនណាមួយត្រូវបានធ្វើឡើងនោះទេ ព្រោះគេមិនបានរកលោក Jake Paul ឃើញទេនៅពេលនោះ។ ការវាយឆ្មក់ទៅលើលំនៅដ្ឋានរបស់លោក Jake Paul នៅកាឡាបាសាស (Calabasas)

    August 6, 2020
  • អន្តរជាតិ

    លីបង់៖ ហេតុការណ៍ផ្ទុះដ៏សម្បើមមួយនៅកំពង់កំពង់ផែទីក្រុងបេរូតនៃប្រទេសលីបង់បានក្លាយជាប្រធានបទគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់សារព័ត៌មានធំៗនៅជុំវិញពិភពលោក ដោយសារព័ត៌មានទាំងនោះបានបន្តចុះផ្សាយរឿងរ៉ាវថ្មីៗជាច្រើនបន្ថែមទៀតដែលទាក់ទងនឹងសោកនាដកម្មមួយ​នេះ។ ជាក់ស្តែងបើយោងតាមសារព័ត៌មាន Daily Mail   បានរាយការណ៍ថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញក្មេងស្រីតូចម្នាក់ដែលបានកប់នៅក្នុងគំនរបាក់បែក តែសំណាងល្អនាងនៅរស់មានជីវិតនៅឡើយ។ ការរកឃើញក្មេងស្រីអាយុនេះថ្លៃរូបនេះត្រូវបានធ្វើឡើងក្នុងរយៈពេល ២៤ ម៉ោង បន្ទាប់ពីកើតមានហេតុការណ៍ផ្ទុះ ដូចនេះវាមានន័យថាក្មេងស្រីរងគ្រោះត្រូវកប់ក្រោមគំនរបាក់បែក អត់អាហារ និងទឹកញាំមួយថ្ងៃពេញទៅហើយ តែនាងនៅមានសំណាងមិនទាន់ស្លាប់។ ក្រៅពីបានរកឃើញក្មេងស្រីរូបនេះ ក្រុមអ្នកជួយសង្គ្រោះក៏បានរកឃើញមនុស្សប្រុសម្នាក់កប់នៅក្នុងគំនរបាក់បែកដូចគ្នាដែរនិងត្រូវបានគេជួយសង្គ្រោះជីវិតបានទាន់ពេលវេលា។ ប្រធានបទដាច់ដោយឡែកមួយទៀតក៏ត្រូវបានប្រភពខាងលើយកមកចុះផ្សាយរួមគ្នាផងដែរ គឺមានអ្នកគ្រូពេទ្យម្នាក់ត្រូវបានគេចាត់ទុកថាជាវីរនារីដ៏អស្ចារ្យម្នាក់ បន្ទាប់ពីគាត់បានជួយសង្គ្រោះជីវិតទារកបីនាក់ទាំងដែលរូបគាត់ក៏ត្រូវរត់គេចខ្លួនពីហេតុកាណ៍ផ្ទុះនេះផងដែរ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះហេតុការណ៍ផ្ទុះបានសម្លាប់មនុស្ស ១៣៥ នាក់ រងរបួសធ្ងន់ស្រាលប្រមាណជា ៥ ០០០ នាក់ និងបាត់ខ្លួនជាច្រើននាក់ទៀត ខណៈគេជឿថាតួលេខអ្នកស្លាប់នឹងមានការកើនឡើងផងដែរ៕ អត្ថបទ៖ ភក្តី

    August 6, 2020
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០ បាននិយាយថា វៀតណាមកំពុងខ្វះខាតឧបករណ៍ធ្វើតេស្ដរកមើលជំងឺ COVID-19 បន្ទាប់ពីប្រទេសនេះបានលេចចេញនៃករណីក្នុងសហគមន៍ជាបន្ដបន្ទាប់។ គិតត្រឹមថ្ងៃពុធម្សិលមិញនេះវៀតណាមណាមមានករណីសរុប ៦៧០ករណី និងមានការស្លាប់សរុប ៨ករណី ខណៈដែលទីក្រុងហាណូយបាននិយាយថា ពួកគេកំពុងខ្វះខាតឧបករណ៍សម្រាប់ការធ្វើតេស្ដបន្ថែមទៀត ដើម្បីបន្តការពិនិត្យរកមេរោគទ្រង់ទ្រាយធំរបស់ពួកគេ។ រូបតំណាង គួរឱ្យដឹងដែរថា កាលពីមុនវៀតណាមទទួលបានជោគជ័យក្នុងការគ្រប់គ្រងជំងឺ COVID-19 ដោយសារការធ្វើតេស្ដទ្រង់ទ្រាយធំ ហើយពួកគេក៏គ្មានករណីក្នុងស្រុករយៈពេល ៣ខែ មកហើយ។ ​​ប៉ុន្តែចាប់តាំងពីថ្ងៃទី២៥ ខែកក្កដា វៀតណាមបានរកឃើញករណីសហគមន៍ជាលើកដំបូង ​​​​ហើយមានមនុស្សយ៉ាងហោចណាស់ ២២០នាក់ បានឆ្លងជំងឺចាប់តាំងពីពេលនោះមក។ ទីតាំងផ្ទុះខ្លាំងជាងគេគឺនៅក្រុងដាណាង ប៉ុន្តែវាក៏បានរាលដាលដល់ទីក្រុង និងខេត្តចំនួន ៨

    August 6, 2020
  • អន្តរជាតិ

    ថៃ៖ បើយោងតាមសារព័ត៌មាន  Coconuts បានរាយការណ៍ថា រដ្ឋាភិបាលថៃកំពុងពិចារណារៀបចំថ្ងៃឈប់សម្រាកចំនួន ២ បន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋខ្លួន ដែលថ្ងៃឈប់សម្រាកទាំងនោះគឺជាការជំនួសឲ្យឱកាសឈប់សម្រាកនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីថៃ ឬសង្គ្រានថៃ ដែលត្រូវបានគេលុបចោលព្រោះតែវិបត្តិនៃជំងឺកូវីដ ១៩ នាពេលកន្លងមក។ បើតាមលោក Wissanu Krea-ngam ឧបនាយករដ្ឋមន្ត្រីថៃបានឲ្យដឹងថា គណៈរដ្ឋមន្រ្តីថៃបានបើកការប្រជុំនិងសម្រេចរួចហើយថានឹងរៀបចំថ្ងៃឈប់សម្រាក់ចំនួន ២ ផ្សេងទៀតជូនប្រជាពលរដ្ឋ ដោយក្នុងនោះមានថ្ងៃឈប់សម្រាកមួយនឹងត្រូវរៀបចំក្នុងខែកញ្ញា និងមួយទៀតនៅក្នុងខែតុលាខាងមុខនេះ។ យ៉ាងណាក្តី លោក Wissanu Krea-ngam បានបញ្ជាក់ថា ចំពោះការបរិច្ឆេទពិតប្រាកដនៅមិនទាន់ត្រូវបានសម្រេចដោយនៅឡើយទេ ដោយគណៈរដ្ឋមន្រ្តីថៃត្រូវការពេលសិក្សាឲ្យស៊ីជម្រៅបន្តិចទៀតសិន តែជម្រើសដែលមានភាពរយខ្ពស់នោះទំនងជាថ្ងៃចុងខែនៃខែកញ្ញា និងខែតុលា ហើយថ្ងៃឈប់សម្រាកនោះទៀតសោធនឹងត្រូវកំណត់យកថ្ងៃដែលជាប់នឹងថ្ងៃចុងសប្តាហ៍តែម្តង។ គួរបញ្ជាក់ជូនថា កាលពីខែកក្កដាកន្លងទៅនេះ ថៃបានរៀបចំថ្ងៃឈប់សម្រាកម្តងរួចហើយដើម្បីជំនួសឲ្យពិធីសង្គ្រានថៃដែលត្រូវបានផ្អាកកាលពីពាក់កណ្តាលខែមេសា

    August 6, 2020
  • រថយន្ត

    រថយន្ដ Mazda3 ស៊េរីឆ្នាំ2021 បានបង្ហាញខ្លួនហើយ ដោយលើកនេះគឺដើរដោយម៉ាស៊ីន turbo យ៉ាងថ្មីសន្លាង ហើយក្រុមហ៊ុនក៏បានឱ្យដឹងដែរថា វាមានតម្លៃចាប់ផ្តើមពី 29,900 ដុល្លារ ដោយមិនរាប់បញ្ចូលថ្លៃដឹកទៅគោលដៅ ដែលយ៉ាងហោចណាស់គឺ 945ដុល្លារ បន្ថែមទៀត។ ស៊េរីថ្មីនេះគឺមានតម្លៃថ្លៃជាង Mazda3 ធម្មតាដល់ទៅជិត 10,000ដុល្លារ ប៉ុន្តែយ៉ាងណាវាមានម៉ាស៊ីនល្អជាងមុនឆ្ងាយណាស់ ដោយវាបានបំពាក់ជាមួយម៉ាស៊ីន turbocharged ចំណុះ 2.5លីត្រ ស៊ីឡាំង4 ដែលអាចឱ្យរថយន្តថ្មីនេះមានកម្លាំង 250 hp (186kW/253PS) និងកម្លាំងបង្វិល 320 lb-ft (433Nm)។ ម៉ាស៊ីនរបស់វាគឺស៊ីគ្នាជាមួយប្រអប់លេខអូតូ6វគ្គ

    August 5, 2020