- autoadmin
- កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា យ៉ាងហោចណាស់មានអ្នកដំណើរ និងនាវិកចំនួន ៤១នាក់ នៅលើនាវាទេសចរណ៍ន័រវេស MS Roald Amundsen បានតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ។ ឥឡូវនេះអ្នកដំណើររាប់រយនាក់ដែលនៅសេសសល់ កំពុងត្រូវបានគេដាក់នៅដោយលែករង់ចាំការពិនិត្យរកមើលជំងឺ។ នាវានេះត្រូវបានគេដឹងថា ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនន័រវែសឈ្មោះ Hurtigruten ហើយវាបានចូលចតនៅកំពង់ផែ Tromso ភាគខាងជើងប្រទេសន័រវេសកាលពីថ្ងៃសុក្រ។ ក្រុមហ៊ុន Hurtigruten ក៏បានបញ្ឈប់ដំណើរកម្សាន្តទាំងអស់របស់ខ្លួន ដោយសារតែការផ្ទុះឡើងថ្មីៗនេះ។ នាយកប្រតិបត្តិលោក Daniel Skjeldamsaid បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទថា៖«នេះគឺជាស្ថានភាពធ្ងន់ធ្ងរសម្រាប់អ្នករាល់គ្នាដែលពាក់ព័ន្ធ។ យើងមិនបានធ្វើឱ្យល្អគ្រប់គ្រាន់ ហើយយើងបានធ្វើឱ្យមានកំហុស»។ លោកបានបន្តថា វាជាកំហុសរបស់ក្រុមហ៊ុន ហើយជម្រើសទទួលខុសត្រូវរបស់ក្រុមហ៊ុន គឺត្រូវផ្អាករាល់ដំណើរកម្សាន្តតាមនាវារបស់ក្រុមហ៊ុនទាំងអស់។ ខណៈពេលនេះរដ្ឋាភិបាលន័រវេសបានប្រកាសផ្អាករាល់នាវាដែលមានគ្នាលើសពី
August 4, 2020 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider បានឱ្យដឹងថា វៀតណាមរកឃើញករណីជំងឺ COVID-19 ចំនួន ១០ករណី នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០។ ក្នុងចំណោមពួកគេមានមនុស្ស ៧នាក់ មកពីទីក្រុងដាណាង ដែលមានអាយុចន្លោះពី ៣០ ទៅ ៦៨ឆ្នាំ។ ក្នុងចំណោមអ្នកឆ្លងនៅក្រុងដាណាង មាន ១នាក់ ជាសមាជិកបុគ្គលិកពេទ្យនៅមន្ទីរពេទ្យ និង ៥នាក់ទៀត ជាអ្នកជំងឺ។ ចំណែកករណី ១ទៀត គឺបានទាក់ទងជាមួយអ្នកដែលវិជ្ជមានមុនៗ។ មនុស្ស ៣នាក់ ផ្សេងទៀត ដែលបានធ្វើតេស្តវិជ្ជមានគឺមកពីខេត្តក្វាងណាម ដែលមានអាយុចន្លោះពី ៣៥
August 4, 2020 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider នាល្ងាចថ្ងៃច័ន្ទ ទី០៣ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា វៀតណាមកំពុងដុតដៃដុតជើងធ្វើគ្រប់បែបយ៉ាង ដើម្បីទប់ទល់ជាមួយការឆ្លងរីករាលដាលនៃជំងឺ COVID-19 នៅក្នុងទីក្រុងដាណាង ហើយអ្វីដែលជាការព្រួយបារម្ភនោះគឺ ដាននៃមេរោគរបស់វាមានសម្ថភាពឆ្លងខ្លាំងជាងមេរោគពីមុន។ រដ្ឋមន្រ្តីស្តីទីក្រសួងសុខាភិបាលបាននិយាយថា៖«លទ្ធផលនៃលំដាប់ហ្សែនបានបង្ហាញថា មេរោគដែលបានចូលមកវៀតណាមនេះជាប្រភេទថ្មីមួយ។ វាមានការប្រែហ្សែន ដែលធ្វើឱ្យមានកម្រិតនៃការឆ្លងខ្ពស់»។ រដ្ឋមន្រ្តីស្តីទីក្រសួងសុខាភិបាលលោក Nguyen Thanh Long នៅឯកិច្ចប្រជុំមួយ ជាមួយគណៈកម្មាធិការជាតិសម្រាប់ការការពារនិងទប់ស្កាត់ជំងឺ COVID-19 បាននិយាយថា៖«អត្រានៃការឆ្លងមានប្រហែលពី ៥ ទៅ ៦នាក់ បើប្រៀបធៀបទៅនឹងប្រភេទមេរោគចាស់ពីមុនដែលមានអត្រាពី ១.៨ ទៅ ២.២នាក់»។ អត្រានេះស្មើនឹងចំនួនមនុស្សដែលអាចមានលទ្ធភាពឆ្លងពីអ្នកជំងឺ COVID-19 នៅពេលដែលពួកគេមានទំនាក់ទំនងជិតស្និទ្ធគ្នា។
August 3, 2020 - រថយន្ត
ដើម្បីអបអរសាទរការឈ្នះពាន Serie A ជាលើកទី៩ជាប់ៗគ្នារបស់ក្លឹប Juventus នាពេលថ្មីៗនេះ កំពូលតារាបាល់ទាត់ Cristiano Ronaldo បានឱ្យកាដូខ្លួនឯងជាមួយនឹងរថយន្ត Bugatti Centodieci ប្រភេទ Limited Edition ដែលមានតែ ១០គ្រឿង ប៉ុណ្ណោះនៅលើពិភពលោកនេះ។ គួរឱ្យដឹងដែរផងថា កំពូលតារាបាល់ទាល់សញ្ជាតិព័រទុយហ្កាល់រូបនេះ តែងតែប្រមូលទិញរថយន្តប្រណីតៗបញ្ចូលក្នុង Collection របស់គាត់។ ជាមួយនឹងតម្លៃប្រមាណ ១១ លានដុល្លារអាមេរិក រថយន្ត Bugatti Centodieci គឺពិតជាមិនថោកនោះទេ ប៉ុន្តែសម្រាប់កីឡាករគីឡូ Cristiano Ronaldo គាត់គ្មានបញ្ហាជាមួយលុយប៉ុណ្ណឹងទេ ខណៈដែលក្លឹប
August 3, 2020 - អន្តរជាតិ
វៀតណាម៖ បុរស ៧នាក់ មកពីក្រុងដាណាងប្រឈមនឹងការផាកពិន័យ ៧.៥ លានដុង (៣២១ដុល្លារ) ចំពោះការប្រមូលផ្ដុំគ្នាផឹកស៊ី ខុសពីបំរាមរបស់រដ្ឋដែលតម្រូវឱ្យមានការរក្សាគម្លាត ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ COVID-19 ។ អាជ្ញាធរនៅសង្កាត់ Nai Hien Dong បានណែនាំឱ្យរដ្ឋបាលស្រុក Son Tra ពិន័យបុរសទាំងនោះ ហើយឥឡូវអាជ្ញាធរកំពុងរងចាំការឆ្លើយតប។ ហេតុការណ៍កើតឡើងនៅម៉ោង ១១យប់ កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅពេលដែលប៉ូលីសល្បាតបានរកឃើញបុរសទាំងនោះកំពុងជួបជុំគ្នា និងផឹកស្រាបៀរនៅផ្ទះជួលមួយនៅផ្លូវ Ngo Thi Huong ។ បុរសទាំង ៧នាក់ ទំនងជាគេចមិនរួចនោះទេ ដោយសារតំបន់នេះធ្លាប់ពិន័យមនុស្សជាង
August 3, 2020 - បច្ចេកវិទ្យា
ក្រុមហ៊ុនផលិតយន្តហោះ Airbus បានដាក់តាក់ស៊ីហោះរបស់ខ្លួនឈ្មោះថា eVTOL ឬ CityAirbus ឱ្យហោះហើរជាលើកដំបូង នៅចំពោះមុខក្រុមមន្រ្តីសាធារណៈ និងប្រព័ន្ធផ្សព្វផ្សាយកាលពីសប្តាហ៍មុន។ ការហោះហើរសាកល្បងនេះត្រូវបានចូលរួមដោយអ្នកនយោបាយអាឡឺម៉ង់ ដែលពួកគេបានធ្វើទស្សនកិច្ចនៅរោងចក្ររបស់ Airbus មួយ នៅឯរដ្ឋ Bavaria ។ CityAirbus គឺជាតាក់ស៊ីហោះអគ្គិសនី ដែលអាចបើកនិងចុះចតដោយបញ្ឈរ ហើយវាមិនត្រឹមតែជាយានថ្មីរបស់ Airbus ប៉ុណ្ណោះទេ តែពួកវាអាចផ្លាស់ប្តូររបៀបដែលយើងជ្រើសរើសយកការធ្វើដំណើរនៅក្នុងទីក្រុងរបស់យើងផងដែរ។ យានដែលដំណើរការដោយការបញ្ជាពីចម្ងាយនេះ ត្រូវបានគេដាក់ឈ្មោះថា «តាក់ស៊ីហោះ» ដែលមានសមត្ថភាពដឹកអ្នកដំណើរចំនួន ៤នាក់ ជាមួយការធ្វើដំណើរបានចម្ងាយ ៦០ម៉ាយល៍ (៩៦គីឡូម៉ែត្រ) ក្នុងល្បឿន ៧៥ម៉ាយ ឬ
August 3, 2020 - អន្តរជាតិ
អាមេរិក៖ ទន្ទឹមនឹងមានពលរដ្ឋជាច្រើនលាននាក់នៅជុំវិញពិភពលោកបាននាំគ្នាពាក់ម៉ាស់ជាចាំបាច់ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩ នោះ ក៏មានដែលពលរដ្ឋមួយចំនួនបានសម្រេចច្នៃម៉ាស់ទាំងនោះឲ្យក្លាយជាគឿងតុបតែងលម្អខ្លួនតាមរូបភាពជាច្រើន។ កន្លងមានពលរដ្ឋខ្លះបានសម្រេចប្រើក្រណាត់ផ្សេងៗដេរជាម៉ាស់ដោយខ្លួនឯងតាមចំណូលចិត្តរបស់ពួកគេ ហើយបើនៅឥណ្ឌាវិញមានពលរដ្ឋអ្នកមានចំនួនបានប្រើប្រាស់ម៉ាស់ធ្វើអំពីមាស ឬជាម៉ាស់ក្រណាត់ដាំពេជ្យដែលមានតម្លៃរាប់ម៉ឺនដុល្លារទៀតផង។ ដោយឡែកមានបុរសជនជាតិអាមេរិកម្នាក់កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម Facebook និង Twitter បន្ទាប់ពីរូបគាត់ បានយកក្រណាត់សម្រាប់ដាក់នៅលម្អក្នុងហោប៉ៅអាវធំ (Pocket Square) ចាស់ៗទៅច្នៃជាម៉ាស់ដើម្បីពាក់ទៅឲ្យស៊ីគ្នាជាមួយនឹងក្រវ៉ាត់ករបស់គាត់។ បើតាមសារព័ត៌មាន Insider បានឲ្យដឹងថា បុរសរូបនេះមានឈ្មោះថា Steve Montgomery អាយុ ៥៧ ឆ្នាំ ប្រកបការងារជាអ្នកលក់រថយន្តនិងកំពុងរស់នៅក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក។ ប្រភពខាងលើបានបន្តថា ការច្នៃម៉ាស់ឲ្យមានភាពស៊ីគ្នាជាមួយនឹងក្រវ៉ាត់ករដោយមានពណ៌ផ្សេងៗជាច្រើននេះ គឺជាគំនិតច្នៃប្រឌិតរបស់លោក Steve Montgomery រួមជាមួយនឹងមិត្តមិត្តស្រីរបស់លោក ហើយអ្នកដែលបាននាំយករូបភាពស្រស់ស្អាតទាំងនោះទៅបង្ហោះក្នុងបណ្តាញសង្គមគឺជាកូនស្រីរបស់គាត់ផងដែរ។
August 3, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់ BBC កាលពីថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា អាជ្ញាធរបានចាប់ខ្លួនមេដឹកនាំសាសនារបស់ព្រះវិហារ Shincheonji ដែលជាប់ទាក់ទងទៅនឹងការផ្ទុះឡើងនៃជំងឺ COVID-19 ដ៏ធំបំផុតនៅកូរ៉េខាងត្បូង។ ប្រភពបាននិយាយថា លោក Lee Man-hee អាយុ ៨៨ឆ្នាំ ត្រូវបានអាជ្ញាធរចាប់ខ្លួន ហើយការឆ្លងជំងឺ COVID-19 ទាក់ទងជាមួយព្រះវិហារនោះ គឺមានរហូតដល់ទៅ ៥,០០០ ករណី ដែលស្មើនឹង ៣៦% នៃចំនួនឆ្លងសរុបរបស់កូរ៉េខាងត្បូងទាំងមូល។ អាជ្ញាធរបានចោទប្រកាន់គាត់ពីបទ លាក់បាំងព័ត៌មានអំពីសមាជិកក្រុមនិងការប្រមូលផ្ដុំ នៅពេលដែលក្រុមអ្នកជំនាញចុះស្រាវជ្រាវរកអ្នកដែលមានទំនាក់ទំនង។ លោក Lee Man-hee ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃសៅរ៍បន្ទាប់ពីការស៊ើបអង្កេត ហើយចៅក្រមបាននិយាយថា
August 3, 2020 - អន្តរជាតិ
អាមេរិក៖ នៅព្រឹកថ្ងៃច័ន្ទ ទី ៣ សីហានេះ សារព័ត៌មាន Reuters បានចុះផ្សាយថាលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានសម្រេចផ្តល់ពេល ៤៥ ថ្ងៃឲ្យក្រុមហ៊ុន ByteDance របស់ចិនធ្វើការចរចាក្នុងការលក់កម្មវិធី TikTok ឲ្យទៅក្រុមហ៊ុនអាមេរិក ឬទុកឲ្យរដ្ឋាភិបាលអាមេរិកបិទកម្មវិធីនេះមិនឲ្យមានវត្តមាននៅលើទឹកអាមេរិកទាំងស្រុងតែម្តង។ គេនៅចាំបានថា កាលពីថ្ងៃសុក្រ ទី ៣១ កក្កដាកន្លងទៅនេះ លោក ដូណាល់ត្រាំ បានសម្រេចចិត្តភ្លាមៗថា លោកនឹងបញ្ជាឲ្យគេបិទកម្មវិធី TikTok មិនឲ្យមានការប្រើប្រាស់នៅលើទឹកដីអាមេរិកឡើយ ដោយលោកបានអះអាងថា កម្មវិធីកំពុងមានប្រជាប្រិយភាពខ្លាំងមួយនេះអាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិអាមេរិក តាមរយៈការគ្រប់គ្រងនិន្នន័យរបស់ពលរដ្ឋអាមេរិកម្នាក់ៗសម្រាប់ផ្តល់ជូនជាសម្ងាត់ទៅកាន់រដ្ឋាភិបាលចិន។ យ៉ាងណាក្តី ស្រាប់តែកាលពីព្រឹកមិញនេះ សេតវិមានអាមេរិកបានផ្តល់ជូនជម្រើសថ្មីមួយចំពោះក្រុមហ៊ុនចិនគឺផ្តល់ពេល ៤៥ ថ្ងៃ
August 3, 2020 - អន្តរជាតិប្រទេសហ្វីលីពីនសម្រេចនឹងបិទទ្វារទាំងនៅក្នុង និងជុំវិញទីក្រុងម៉ានីល ជាថ្មីម្ដងទៀតនៅថ្ងៃអង្គារស្អែកនេះ
រដ្ឋាភិបាលហ្វ៊ីលីពីននិយាយថា ខ្លួននឹងចាប់ផ្តើមបិទទ្វាររឹតបន្ដឹងទាំងនៅក្នុង និងជុំវិញទីក្រុងម៉ានីល ជាថ្មីម្ដងទៀតនៅថ្ងៃអង្គារនេះ ដើម្បីទប់ស្កាត់ការកើនឡើងនៃចំនួនករណីជំងឺ COVID-19 ។ រដ្ឋាភិបាលបានប្រកាសនៅថ្ងៃអាទិត្យនេះថា ការរឹតបន្តឹងនេះនឹងចូលជាធរមាន រហូតដល់ថ្ងៃទី១៨ ខែសីហា នៅក្នុងរដ្ឋធានី និងខេត្តក្បែរៗ ដែលមានការបញ្ជាក់ថាមានការឆ្លងច្រើន។ វិធានការណ៍ចាក់សោរនឹងរាប់បញ្ចូលទាំងការហាមឃាត់មិនឱ្យប្រជាជនចេញទៅក្រៅ លើកលែងតែការទិញរបស់ប្រើប្រាស់ប្រចាំថ្ងៃ ដូចជាអាហារ និងថ្នាំ។ ការរីករាលដាលនៃជំងឺ COVID-19 បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចហ្វីលីពីនយ៉ាងខ្លាំង ដោយអត្រាគ្មានការងារធ្វើនៅក្នុងខែមេសា បានកើនឡើងដល់ ១៧.៧% ដែលជាកម្រិតមួយអាក្រក់បំផុតមិនធ្លាប់មាន។ រដ្ឋាភិបាលបានចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតនៅក្នុងខែមិថុនា ដើម្បីចាប់ផ្តើមសកម្មភាពសេដ្ឋកិច្ចឡើងវិញ ប៉ុន្តែជំងឺ COVID-19 បានរាលដាលយ៉ាងឆាប់រហ័សចាប់តាំងពីពាក់កណ្តាលខែកក្កដា។ ហ្វីលីពីនបានរាយការណ៍ពីការឆ្លងខ្ពស់បំផុតក្នុងមួយថ្ងៃចំនួន ៥,០៣២ ករណី កាលពីថ្ងៃអាទិត្យ
August 3, 2020









