autoadmin
  • កូវីដ-១៩

    ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០​ បានបញ្ជាក់ថា ខ្លួនបានកត់ត្រាករណីស្លាប់ទី៣ ដែលជាស្ត្រីម្នាក់មកពីទីក្រុងដាណាង ដែលទីនោះផ្ទាល់គឺកំពុងមានការផ្ទុះឡើងនៃករណីជំងឺ COVID-19 ក្នុងសហគមន៍មួយសប្ដាហ៍មកហើយ។ សារព័ត៌មានក្នុងតំបន់បានរាយការណ៍ថា មូលហេតុនៃការស្លាប់ត្រូវបានគេកំណត់ថា បណ្ដាលមកពីអ្នកជំងឺមានជំងឺ Myelosuppression (ប៉ះពាល់ដល់ឈាមនិងខួរឆ្អឹង) មហារីកឈាម និងបញ្ហាផ្សេងទៀត ដែលបណ្ដាលឱ្យគាត់កាន់តែមានភាពទ្រុឌទ្រោមជាមួយជំងឺ COVID-19 ។ ស្ត្រីដែលបានស្លាប់នោះជា «អ្នកជំងឺលេខ៤៩៩» គឺជាអ្នកស្រុកដាណាង គាត់មានចេញរោគសញ្ញាគ្រុនក្តៅកាលពីថ្ងៃច័ន្ទ ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅទីក្រុងដាណាងនៅថ្ងៃបន្ទាប់ និងបានធ្វើតេស្តរកឃើញថាមានជំងឺ COVID-19 នៅទីនោះ។ កាលពីព្រឹកថ្ងៃសុក្រម្សិលមិញក៏មានបុរសម្នាក់អាយុ ៧០ឆ្នាំ ដែលត្រូវបានគេស្គាល់ថាជា «អ្នកជំងឺលេខ៤២៨» បានគាំងបេះដូងស្លាប់អំឡុងពេលព្យាបាលជំងឺ COVID-19

    August 1, 2020
  • អន្តរជាតិ

    ក្រសួងយុត្តិធម៌អាមេរិកនៅថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ បានប្រកាសថា ពួកគេបានចាប់ខ្លួនក្មេងប្រុសអាយុ ១៧ឆ្នាំម្នាក់ ដែលជាមេក្លោងក្នុងការ Hack គណនីបុគ្គលល្បីៗនៅលើបណ្តាញសង្គម Twitter ដែលរួមមានទាំង បេក្ខភាពប្រធានាធិបតីគឺលោក Joe Biden អតីតប្រធានាធិបតី Barack Obama និងនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk -ល- ។ ក្រសួងយុត្តិធម៌ក៏បានចាប់ខ្លួនមនុស្ស ២នាក់ផ្សេងទៀត ដែលបានជួយនៅក្នុងការបោកប្រាស់នេះ ដោយមានម្នាក់ជាជនជាតិអង់គ្លេស អាយុ ១៩ឆ្នាំ និងម្នាក់ទៀតជាជនជាតិអាមេរិក អាយុ ២២ឆ្នាំ

    August 1, 2020
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន ១០នាក់ បានស្លាប់ បន្ទាប់ពីពួកគេយកទឹកអាល់កុលសម្រាប់គេយកទៅធ្វើទឹកលាងសម្អាតដៃ មកផឹកជំនួសឲ្យស្រា ដោយសារតែហាងស្រានៅក្នុងភូមិត្រូវបិទទ្វារ ព្រោះតែការរីករាលដាលនៃជំងឺ COVID-19 ។ ពលរដ្ឋដែលបានស្លាប់ទាំងនោះគឺជាអ្នកភូមិ  Kurichedu ក្នុងរដ្ឋ Andhra Pradesh ហើយពួកគេបានស្លាប់ដោយសារការយកទឹកសម្អាតដៃធ្វើពីអាល់កុល មកលាយទឹក និងទឹកក្រូច ហើយផឹកវាជំនួសស្រា អស់រយៈពេលប្រហែល ១០ថ្ងៃ មកហើយ មុនពេលដែលពួកគេស្លាប់។ ពេលនេះអាជ្ញាធរកំពុងស៊ើបអង្កេតថា តើទឹកលាងសម្អាតមានសារធាតុពុលផ្សេងទៀតឬអត់ ហើយសំណាកគំរូនៃទឹកសម្អាតដៃទាំងនោះ ក៏ត្រូវបានបញ្ជូនទៅកន្លែងវិភាគគីមីរួចហើយ។ អធិការនគរបាលស្រុកលោក Siddharth Kaushal បាននិយាយថា ពលរដ្ឋដែលញៀនស្រា បានយកទឹកអាល់កុលសម្អាតដៃមកលាយធ្វើជាស្រាផឹក ដោយសារតែហាងស្រាត្រូវបានបិទទ្វារ ប៉ុន្តែទឹកអាល់កុលអាចរកទិញបានគ្រប់កន្លែង។ គួរឱ្យដឹងដែរថា

    August 1, 2020
  • រថយន្ត

    ប្រទេសថៃបានដាក់ដំណើរការសេវាកម្មទូកអគ្គិសនី សម្រាប់ការធ្វើពាណិជ្ជកម្មជាលើកដំបូងរបស់ខ្លួន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយការបំពុលបរិយាកាសធ្ងន់ធ្ងរ។ ទូកដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនថាមពលកកើតឡើងវិញ (Energy Absolute) របស់ថៃ ត្រូវបានដាក់បង្ហាញកាលពីថ្ងៃសុក្រ នៅតាមបណ្តោយដងទន្លេចៅប្រាយ៉ា ក្បែរទីក្រុងបាងកក។ ក្រុមហ៊ុនបាននិយាយថា ទូកនេះត្រូវបានបំពាក់ដោយអាគុយលីចូមអ៊ីយ៉ុងធំ អាចផ្ទុកមនុស្សបានរហូតដល់ ២០០នាក់ ហើយអាចធ្វើដំណើរបានចម្ងាយ ៨០គីឡូម៉ែត្រ នៅពេលសាកអាគុយត្រឹមតែ ២០នាទី។ ការកកស្ទះតាមផ្លូវបានក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងរមួយនៅទីក្រុងបាងកក ដោយសារកត្តាជាច្រើនរួមទាំងកំណើនប្រជាជន។ ចរាចរណ៍បានថយចុះនាពេលថ្មីៗនេះដោយសារការផ្ទុះឡើងនៃជំងឺ COVID-19 ប៉ុន្តែការបំពុលបរិយាកាសនៅតែជាបញ្ហាធ្ងន់ធ្ងរដដែល។ Energy Absolute គ្រោងនឹងដាក់ទូកអគ្គិសនីចំនួន ២០គ្រឿង ដោយភ្ជាប់ទីក្រុងបាងកកជាមួយតំបន់ជាយក្រុង។ នាយកប្រតិបត្តិលោក Somphote Ahunai មានប្រសាសន៍ថា ការផ្លាស់ប្តូរទៅប្រើរថយន្ត ឡានក្រុង

    August 1, 2020
  • អន្តរជាតិ

    អង់គ្លេស៖ ម៉ាស់គឺជាឧបរកណ៍សម្រាប់ការពារមេរោគដ៏សំខាន់មួយក្នុងអំឡុងពេលដែលមានការរាតត្បាតជំងឺកូវីដ ១៩ តែយ៉ាងណាក្តីមានការសិក្សាមួយបានរកឃើញថា ការពាក់ម៉ាស់បានក្លាយជាឧបសគ្គចម្បងមួយសម្រាប់មនុស្សគថ្លង់ក្នុងការទំនាក់ទំនងគ្នា ព្រោះជាធម្មតាក្រុមមនុស្សថ្លង់ត្រូវធ្វើការទំនាក់ទំនងគ្នាដោយផ្អែកលើភាសាសញ្ញាដែលរួមបញ្ចូលទាំងមើលទឹកមុខនិងមាត់របស់អ្នកនិយាយផងដែរ។ បើយោងតាមការសិក្សារបស់ការិយាល័យស្ថិតិជាតិអង់គ្លេសនិងបានចុះផ្សាយនៅក្នុងសារព័ត៌មាន Reuters បានបង្ហាញថា មានពលរដ្ឋអង់គ្លេសដែលជាមនុស្សគថ្លង់ប្រមាណជា ១២ លាននាក់ កំពុងតែជួបនូវការលំបាកយ៉ាងខ្លាំងក្នុងការសន្ទនានៅទីសាធារណៈក្នុងអំឡុងពេលកើតមានវិបត្តិកូវីដ ១៩ នេះ ព្រោះពលរដ្ឋទាំងអស់ត្រូវពាក់ម៉ាស់ជាចាំបាច់ពេលនៅទីសាធារណៈហើយម៉ាស់បានបិទបាំងមុខមាត់របស់អ្នកនិយាយទាំងស្រុងពេលពួកគេនិយាយ ខណៈក្រុមមនុស្សថ្លង់ត្រូវការមើលទឹកមុខនិងមើលមាត់របស់អ្នកនិយាយដើម្បីស្វែងយល់ពីអត្ថន័យដែលពួកគេចង់និយាយ។ ការសិក្សាដដែលនេះបានក៏បានបង្ហាញផងដែរថា ស្ថិតនៅក្នុងស្ថានភាពលំបាកដូចបានជម្រាបជូនខាងលើនេះពលរដ្ឋអង់គ្លេសដែលជាមនុស្សថ្លង់ភាគច្រើនសម្រេចចិត្តមិនចេញទៅទីសាធារណៈនិងបង្ខំចិត្តនៅតែក្នុងផ្ទះ។ បើតាមលោកស្រី Mangai Sutharsan ដែលជានាយកសហគមន៍លើកកម្ពស់មនុស្សគថ្លង់ហើយរូបគាត់ក៏ជាមនុស្សថ្លង់ម្នាក់ដែរនោះបានចែលរំលែកបទពិសោធណ៍ផ្ទាល់ខ្លួនគាត់ថា៖ “ពេលគាត់ទៅផ្សារទិញអីវ៉ាន់គាត់មិនអាចយល់អំពីអ្វីដែលអ្នកលក់និយាយទាំងពាក់ម៉ាស់នោះទេហើយដើម្បីយល់ខ្លឹមនៃការសន្ទនានោះគាត់ត្រូវការអ្នកបកប្រែម្នាក់ផងដែរទើបអាចដើរផ្សារទិញអីវ៉ាន់បានដោយងាយស្រួល”។ នៅចំពោះមុនបញ្ហានេះម៉ាស់ពិសេសដែលរចនាដោយមានថង់ប្លាស្ទិកនៅកណ្តាលនិងអាចបង្ហាញមុខមាត់អ្នកនិយាយនោះក៏ត្រូវបានគេបង្កើតឡើងដែរ តែម៉ាស់ប្រភេទនេះមិនត្រូវបានគេប្រើប្រាស់ដោយទូលំទូលាយនោះទេ៕   អត្ថបទ៖ភក្តី ប្រភព៖ Reuters

    August 1, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់ Vietnam Plus បានឱ្យដឹងថា វៀតណាមរកឃើញករណីជំងឺ COVID-19 ចំនួន ១២ ករណីបន្ថែមទៀត នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ នេះបើយោងតាមគណៈកម្មាធិការជាតិសម្រាប់ការការពារនិងត្រួតពិនិត្យ។ ការឆ្លងថ្មីក្នុងមូលដ្ឋាននេះ នាំឱ្យចំនួនសរុបនៃករណីជំងឺ COVID-19 នៅទូទាំងប្រទេសវៀតណាមមានដល់ ៥៥៨ករណី ហើយចំនួនស្លាប់នៅមាន ១នាក់ ដដែល។ ក្នុងចំណោមករណីថ្មីៗនេះមានបុរស ៨នាក់ និងស្ត្រី ៤នាក់ ត្រូវបានកត់ត្រានៅកណ្តាលទីក្រុងដាណាង។ ករណីថ្មីចំនួន ៣ ក្នុងចំណោមករណីថ្មី គឺអ្នកជំងឺនៅមន្ទីរពេទ្យដាណាង។ ម្នាក់ជាស្ត្រីអាយុ ៧២ឆ្នាំ ដែលកំពុងទទួលការព្យាបាលផ្នែកវេជ្ជសាស្ត្រ ហើយ ២នាក់ទៀត

    August 1, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider បានឱ្យដឹងថា វៀតណាមបានរកឃើញអ្នកឆ្លង COVID-19 ថ្មីចំនួន ​៣៧នាក់ នាយប់ថ្ងៃសុក្រ​ ទី៣១ ខែកក្កដា ឆ្នាំ២០២០ ដែលនាំឱ្យករណីសរុបទាំងអស់កើនដល់ ៥៤៦នាក់។ ករណីថ្មីៗសម្រាប់យប់បិទខែកក្កដានេះមាន ២៦ករណី ជាករណីនាំចូល និងមាន ៣ ករណីទៀត គឺមកពីក្រុង Ho Chi Minh និងខេត្ត Quang Nam។ នៅរសៀលថ្ងៃសុក្រនេះប្រទេសវៀតណាម ក៏បានកត់ត្រាមរណភាពដំបូងរបស់ខ្លួនទាក់ទងនឹង COVID-19 ផងដែរ បន្ទាប់ពីទទួលបានការសរសើរពីទូទាំងពិភពលោក សម្រាប់ការឆ្លើយតបជាមួយជំងឺដោយជោគជ័យបំផុតតាំងតែពីដើមមក។ ទីភ្នាក់ងារព័ត៌មានផ្លូវការវៀតណាមបាននិយាយថា អ្នកជំងឺដែលស្លាប់គឺជាអ្នកជំងឺទី៤២៨ ដែលមានអាយុ

    July 31, 2020
  • អន្តរជាតិ

    អភិបាលក្រុងតូក្យូអ្នកស្រី Yuriko Koike នៅថ្ងៃសុក្រ ទី៣១ ខែកក្កដា បានព្រមានថា រាជធានីជប៉ុនមួយនេះអាចត្រូវប្រកាសអាសន្នជាថ្មី ប្រសិនបើស្ថានភាពជំងឺ COVID-19 កាន់តែយ៉ាប់យ៉ឺន បន្ទាប់ពីទីក្រុងនេះបានបញ្ជាក់ករណីថ្មីចំនួន ៤៦៣ករណី ដែលជាតួលេខខ្ពស់បំផុតក្នុងមួយថ្ងៃ។ អ្នកស្រី Koike បាននិយាយថា៖«ប្រសិនបើស្ថានការណ៍កាន់តែអាក្រក់ទៅ ទីក្រុងតូក្យូនឹងត្រូវគិតអំពីការដាក់ចេញនូវភាពអាសន្នរបស់ខ្លួន» ដោយទទូចឱ្យប្រជាជនធ្វើតាមការណែនាំសុខភាព ដើម្បីជៀសវាងលទ្ធភាពឈានទៅដល់ការប្រកាសអាសន្ននេះ។ កាលពីថ្ងៃច័ន្ទរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចរបស់ជប៉ុនបាននិយាយថា រដ្ឋាភិបាលនឹងជំរុញឱ្យអាជីវកម្មមានគោលដៅធ្វើការពីចម្ងាយ ៧០%  និងលើកកម្ពស់វិធានការណ៍រក្សាគម្លាតផ្សេងៗទៀត ចំពេលមានករណីឆ្លងជំងឺ COVID-19 ក្នុងចំណោមកម្មករ ដែលអ្នកខ្លះឆ្លងក្នុងកំឡុងពេលទំនាក់ទំនងសង្គម។ ទោះបីជាប្រទេសជប៉ុនបានជៀសផុតពីការឆ្លងជំងឺក្នុងចំនួនច្រើនក៏ដោយ ប៉ុន្តែការកើនឡើងនូវករណីជាច្រើនក្នុងសប្តាហ៍កន្លងមកនេះ ទាំងនៅទីក្រុងតូក្យូ និងតំបន់ទីក្រុងធំៗផ្សេងទៀត បានធ្វើឱ្យអ្នកជំនាញព្រួយបារម្ភថាប្រទេសនេះនឹងប្រឈមមុខនឹងរលកទី២៕ អត្ថបទ៖

    July 31, 2020
  • កូវីដ-១៩

    វៀតណាមបានរាយការណ៍ពីករណីស្លាប់ដោយសារជំងឺ COVID-19 ជាលើកដំបូងបំផុតរបស់ខ្លួន បន្ទាប់ពីប្រទេសនេះបានរកឃើញករណីក្នុងសហគមន៍សរុបរហូតដល់ទៅ ៩៣ករណី ក្នុងរយៈពេលមិនដល់មួយសប្ដាហ៍ផងនោះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ បាន​ឱ្យដឹងថា វៀតណាមបានកត់ត្រាករណីស្លាប់ជាលើកដំបូងបំផុតរបស់ខ្លួន ចាប់តាំងពីប្រទេសនេះមានការឆ្លងជំងឺ COVID-19 ។ អ្នកជំងឺដែលបានស្លាប់មានអាយុ ៧០ឆ្នាំ និងបានតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 នៅទីក្រុងដាណាង ដែលទីនោះគឺជាចំណុចក្ដៅថ្មី ដែលបានផ្ទុះឡើងនូវករណីជំងឺ COVID-19 នៅក្នុងសហគមន៍ជាបន្ដបន្ទាប់ជិត ១ សប្ដាហ៍មកហើយ។ គួរឱ្យដឹងដែរថា វៀតណាមបានស្ងាត់ករណីក្នុងសហគមន៍រយៈពេល ១០០ថ្ងៃមកហើយ រហូតដល់មានការផ្ទុះឡើងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ កាលពីព្រឹកមិញនេះផ្ទាល់ក្រសួងសុខាភិបាលវៀតណាម

    July 31, 2020
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានប្រាប់ពលរដ្ឋរបស់គាត់ជាថ្មីម្ដងទៀត ឱ្យសម្លាប់មេរោគលើម៉ាស់ដោយប្រើសាំង ហើយថាគាត់មិនបាននិយាយលេងទេ។ គួរឱ្យដឹងដែរថា លោកប្រធានាធិបតី Rodrigo Duterte ធ្លាប់បានប្រាប់បែបនេះទៅកាន់ពលរដ្ឋរបស់គាត់ម្ដងរួចហើយ កាលពីសប្ដាហ៍មុន ប៉ុន្តែក្រុមមន្ត្រីបានចេញមុខជួយកែអនុសាសន៍របស់គាត់ ដោយនិយាយថាគាត់គ្រាន់តែនិយាយលេងសើចប៉ុណ្ណោះទេ។ យ៉ាងណាក៏ដោយលើកនេះគាត់បានលើកឡើងម្ដងទៀត ហើយថែមទាំងទទូចថាមិនបានលេងសើចនោះទេ។ ប្រធានាធិបតីលោក Rodrigo Duterte បាននិយាយសង្កត់ធ្ងន់ថា៖«អ្វីដែលខ្ញុំបាននិយាយគឺជាការពិត … ទៅស្ថានីយប្រេងសាំងទៅ»។ លោកនិយាយថា អ្នកដែលគ្មានសមត្ថភាពទិញគ្រឿងសម្រាប់ការសម្អាត អាចប្រើសាំងដើម្បីសម្លាប់មេរោគលើម៉ាស់របស់ពួកគេ ហើយហាលវាឱ្យស្ងួតទុកប្រើពេលក្រោយបាន។​ ការពិតទៅវាគ្មានភស្តុតាងណាអាចបញ្ជាក់បានថា សាំងអាចសម្លាប់មេរោគ COVID-19

    July 31, 2020