autoadmin
  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Apple បានប្រកាសនឹងសម្ពោធ Apple Central World ទីក្រុងបាងកក នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ ហើយនៅមុនការបើកសម្ពោធជាផ្លូវការ រូបភាពនៃស្ថាបត្យកម្មគួរឱ្យភ្ញាក់ផ្អើលរបស់ហាងថ្មីនេះ ក៏ត្រូវបានថតបង្ហោះចែកចាយតាមបណ្ដាញជាបណ្ដើរៗផងដែរ។ នៅក្នុងរូបភាពមួយចំនួនវាបានបង្ហាញពីអក្សរថៃនៅខាងក្រៅហាង ក៏ដូចជានៅលើឡូហ្គោរបស់វាផងដែរ ប៉ុន្តែការពិតទៅទាំងអស់នោះគឺគ្រាន់តែជាស្គុតខ្មៅបិទពីលើប៉ុណ្ណោះ។ នៅចំកណ្តាល Apple Central World ផ្នែកខាងក្នុងវិញ គឺជាឈើរាងកោងដ៏ធំសម្បើមដុះឡើងលើ ហើយ Apple បានហៅការរចនានេះថាជា Tree Canopy ខណៈជញ្ជាំងខាងក្រៅរបស់ហាងទាំងមូលគឺជាផ្ទាំងកញ្ចក់។ រូបរាងមូលរបស់ Apple Central World មើលទៅស្រដៀងសាលមហោស្រព

    July 29, 2020
  • កូវីដ-១៩

    យោងតាមក្រសួងសុខាភិបាលវៀតណាមនាព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០ បានរាយការណ៍ថា ប្រទេសនេះរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ៨ បន្ថែមទៀត ហើយទាំងអស់ជាករណីក្នុងសហគមន៍ ដែលនាំឱ្យវៀតណាមមានករណីឆ្លងសរុបដល់ ៤៤៦ករណី។ ក្រសួងបាននិយាយថា ករណីថ្មីទាំង ៨នាក់ គឺមានអាយុពី ១៩ ទៅ ៦៨ឆ្នាំ ហើយសុទ្ធតែជាអ្នកស្រុកនៅក្រុងដាណាងភាគកណ្តាល។ ម្សិលមិញនេះវៀតណាមក៏មានករណីឆ្លងក្នុងសហគមន៍ថ្មីចំនួន ៧ ផងដែរ ដោយពួកគេមានអាយុចន្លោះពី ២៩ ដល់ ៧១ឆ្នាំ ជាអ្នកស្រុកក្នុងទីក្រុងដាណាងភាគកណ្តាល និងខេត្តក្វាងណាម។ គិតចាប់តាំងពីថ្ងៃសៅរ៍សប្ដាហ៍មុន វៀតណាមបានរាយការណ៍ករណីក្នុងសហគមន៍សរុបចំនួន ៣០ ករណីហើយ។

    July 29, 2020
  • អន្តរជាតិ

    ថ្មីៗនេះមានការបង្ហោះតគ្នានៅលើបណ្ដាញហ្វេសប៊ុកជាច្រើន ដែលទាក់ទងនឹងគម្រោងសាងសង់នៅក្នុងព្រលានយន្តហោះមួយកន្លែង នៅក្នុងទីក្រុងបាងកក របស់ប្រទេសថៃ ដែលយើងអាចមើលឃើញពីរចនាបទសិល្បៈបុរាណ ដែលប្រទេសថៃផ្ទាល់គ្រោងត្រៀមបង្អួតភ្ញៀវអន្តរជាតិ នៅពេលដែលពួកគេនឹងមកដល់ទឹកដីរបស់ខ្លួន ដើម្បីជាការបង្ហាញពីអត្តសញ្ញាណ និងវប្បធម៌របស់ខ្លួន។ វាពិតជាគួរឱ្យសរសើរមែនទែន ដោយសារការដាក់បង្ហាញវប្បធម៌ក្នុងព្រលានយន្តហោះបែបនេះ មានន័យថានៅពេលដែលភ្ញៀវទេសចរចុះពីលើយន្តហោះភ្លាម ពួកគេនឹងអាចឃើញពីការលម្អទាំងនេះភ្លែត។ រូបភាពទាំងនេះគឺជាគម្រោងសាងសង់ពង្រីកបន្ថែមរបស់ព្រលានយន្តហោះសុវណ្ណភូមិ (Suvarnabhumi Airport) ឬព្រលានយន្តហោះបាងកក ដែលការពិតទៅវាមិនមែនជារឿងថ្មីថ្មោងនោះទេ គឺប្រទេសថៃតែងតែរៀបចំឱ្យមានចម្លាក់ ការតាំងលម្អ និងរចនាបទបុរាណផ្សេងៗ ដើម្បីបង្អួតក្នុងព្រលានយន្តហោះអន្តរជាតិរបស់ខ្លួន។ បើយោងតាមការចុះផ្សាយរបស់ Siam Rath វាគឺជាគម្រោងការអភិវឌ្ឍន៍ព្រលានសុវណ្ណភូមិជំហានទី២ (Suvarnabhumi Airport Development Project Phase 2) ដោយព្រលានយន្តហោះមុនទទួលភ្ញៀវអន្តរជាតិបានប្រមាណ ៤៥លាននាក់

    July 29, 2020
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib Razak នឹងត្រូវជាប់គុករយៈពេល ១២ឆ្នាំ ហើយពិន័យជាទឹកប្រាក់ ២១០ លានរីងហ្គីត (ជាង៤៩លានដុល្លារអាមេរិក) ក្រោយរកឃើញថា លោកមានពិរុទ្ធជាមួយបទល្មើសពុករលួយ ដែលទាក់ទងនឹងមូលនិធិវិនិយោគ 1Malaysia Development Berhad (1MDB)។ លោក Najib Razak ត្រូវបានគេចោទប្រកាន់ពីបទរំលោភអំណាច លាងលុយខុសច្បាប់ និងការរំលោភលើសេចក្ដីទុកចិត្ត។ ការចោទប្រកាន់ប្រឆាំងនឹងលោក Najib Razak ដែលបានបម្រើការជានាយករដ្ឋមន្រ្តីម៉ាឡេស៊ី ពីឆ្នាំ២០០៩

    July 29, 2020
  • អន្តរជាតិ

    ការស្ទង់មតិមួយបង្ហាញថា ជនជាតិអាមេរិកចំនួន ៥៣% គិតថា ប្រទេសចិនគួរតែជាអ្នកចំណាយថ្លៃខូចខាតនៃជំងឺរាតត្បាត COVID-19 ហើយវាគឺជាការកើនឡើង ១១% ចាប់តាំងពីសំណួរដដែលត្រូវបានសួរនៅក្នុងខែមីនា។ ក្រុមហ៊ុនបោះឆ្នោតស្ទង់មតិឈ្មោះ Rasmussen Reports បានស្ទាបស្ទង់លើមនុស្សប្រហែល ១,០០០ នាក់ នៅសហរដ្ឋអាមេរិកទាំងតាមទូរស័ព្ទ និងតាមប្រព័ន្ធអ៊ីនធឺណេត ចាប់ពីចន្លោះថ្ងៃទី២៣ និងទី២៦ ខែកក្កដានេះផ្ទាល់។ តួលេខស្ទង់មតិរបស់ក្រុមហ៊ុនដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារបានបង្ហាញថា ៥០% នៃអ្នកបោះឆ្នោតអាមេរិកទំនងជាមានអារម្មណ៍ថា ប្រទេសចិនគឺជាអ្នកទទួលខុសត្រូវចំពោះការរីករាលដាលនៃជំងឺ COVID-19។ បើគិតតាមគណបក្សនយោបាយរបស់សហរដ្ឋអាមេរិកវិញ គឺ ៧២% នៃគណបក្សសាធារណរដ្ឋ និង ៣៧% នៃគណបក្សប្រជាធិបតេយ្យប្រកាន់ជំហរថាប្រទេសចិនត្រូវទទួលខុសត្រូវចំពោះការរីករាលដាលនេះ។ របាយការណ៍និយាយថា អ្នកដែលស្តីបន្ទោសប្រទេសចិនទំនងជាយល់ស្របជាមួយប្រធានាធិបតីលោក

    July 29, 2020
  • កូវីដ-១៩

    វៀតណាម៖ បើយោងតាមការចុះផ្សាយរបស់ Vietnam Insider នៅល្ងាចថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានរកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ៧ ករណីបន្ថែមទៀត ហើយទាំងអស់ជាករណីក្នុងសហគមន៍ ដែលនាំឱ្យវៀតណាមមានករណីសរុបចំនួន ៤៣៨ ករណី។ យោងតាមក្រសួងសុខាភិបាលបាននិយាយថា ក្នុងចំនោមករណីថ្មីទាំង ៧ មានករណីចំនួន ៤ បានផ្សារភ្ជាប់ទៅនឹងមន្ទីរពេទ្យក្រុងដាណាង និងចំនួន ១ ករណី បានទាក់ទងទៅនឹងមជ្ឈមណ្ឌល សម្រាប់ការរៀបអាពាហ៍ពិពាហ៍ For You Place ។ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា

    July 28, 2020
  • រថយន្ត

    រថយន្ត Lexus NX ស៊េរីឆ្នាំ2021 បានបង្ហាញវត្តមានហើយ ដោយយើងអាចសម្គាល់វាបានភ្លាមៗព្រោះមិនមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ទេ។ យ៉ាងណាក៏ដោយវាមិនមែនមិនប្ដូរអ្វីសោះនោះទេ ដោយផ្នែកខាងក្រៅគឺមានការផ្លាស់ប្ដូរត្រង់ផ្លិតទឹក ក៏ដូចជាកញ្ចក់សងខាងមានភាពទំនើបជាងមុន។ ចំណែកបរិក្ខារខាងក្នុងរថយន្តវិញ ប្រសិនបើអ្នកមិនមែនជាហ្វេនរថយន្តនេះទេ កាន់តែមើលមិនឃើញថាវាប្លែកត្រង់ណា គឺវាគ្រាន់តែមានកុងទ័រ tachometer ថ្មី និងទ្រនាប់ស៊ីហ្លេថ្មីប៉ុណ្ណោះ។ ថ្វីបើគ្មានការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់សម្រាប់បរិក្ខារនានា ប៉ុន្តែរថយន្ត Lexus NX ស៊េរីឆ្នាំ2021 បានបន្ថែមនូវមុខងារ Blind spot monitoring system with Rear cross traffic alert ដែលមុខងារនេះគឺសំខាន់សម្រាប់ការផ្តល់ដំណឹងពេលវ៉ាជែង និងការអាយ៉ែចេញរថយន្តពីចំណតរបស់លោកអ្នក។ ការផ្លាស់ប្តូរផ្សេងទៀតមានដូចជា ប្រព័ន្ធសំឡេង

    July 28, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times នារសៀលថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងដា សាំងហ្គាពួររកឃើញករណីថ្មីនៃជំងឺ​ COVID-19 ចំនួន ៣៥៩ ករណី ដែលនាំឱ្យករណីសរុបរបស់ប្រទេសនេះមានដល់ទៅ ៥១,១៩៧ ករណី។ ករណីថ្មីទាំងនេះរួមមានករណីក្នុងសហគមន៍ចំនួន ១ និងករណីនាំចូលចំនួន ២ ហើយក្រៅពីនោះគឺសុទ្ធតែជាពលករបរទេស ដែលកំពុងស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន។ គិតត្រឹមថ្ងៃច័ន្ទនេះ សាំងហ្គាពួរបានរំសាយអ្នកជំងឺចំនួន ១៧១ នាក់ទៀត ដែលនាំឱ្យចំនួនជាសះស្បើយបានកើនដល់ ៤៥,៦៧៧ នាក់។ ឥឡូវនេះសាំងហ្គាពួរនៅសល់អ្នកជំងឺ ១៧៩នាក់ កំពុងព្យាបាលនៅមន្ទីរពេទ្យ និងអ្នកជំងឺ ៤,៩៤០នាក់

    July 28, 2020
  • អន្តរជាតិ

    ការសិក្សាស្រាវជ្រាវថ្មីមួយរបស់ សាកលវិទ្យាល័យមីឈីហ្គែន បានរកឃើញថា មនុស្សដែលរៀបការហើយចំណាយពេលរាប់ឆ្នាំនៅជាមួយគ្នា មិនមានភាពរីករាយជាងអ្នកដែលចំណាយពេលក្នុងជីវិតនៅលីវប៉ុន្មាននោះទេ។ ការសិក្សាថ្មីនេះបានតាមដានលើមនុស្សចំនួន ៧,៥៣២នាក់ ដែលមានអាយុចន្លោះពី ១៨ ទៅ ៦០ឆ្នាំ ដើម្បីមើលថាតើមាននរណាខ្លះដែលរាយការណ៍ពីភាពរីករាយក្នុងជីវិតពេលក្រោយរបស់ពួកគេ។ អ្នកចូលរួមទាំងអស់នោះមាន ៧៩% ជាមនុស្សដែលរៀបការនៅជាមួយគ្នា, ៨% នៅលីវឬចំណាយពេលជាមួយជីវិតគ្មានគ្រួសារ ខណៈដែល ១៣% ផ្សេងទៀតមានប្រវត្តិទំនាក់ទំនងចម្រុះ រវាងមានស្នេហា នៅលីវ លែងលះគ្នា រៀបការម្តងទៀត ឬក្លាយជាអ្នកមេម៉ាយ។ បន្ទាប់ពីបានសាកសួរអ្នកចូលរួមដើម្បីវាយតម្លៃកម្រិតសុភមង្គលទូទៅរបស់ពួកគេ អ្នកស្រាវជ្រាវបានរកឃើញថា ទោះបីជាក្រុមអ្នករៀបការមានសុភមង្គលបន្តិចក៏ដោយ ប៉ុន្តែពួកគេមិនមានភាពរីករាយដាច់ឆ្ងាយជាងអ្នកដែលនៅលីវប៉ុន្មានទេ។ ការសិក្សាបានរកឃើញថា អ្នករៀបការនៅជាមួយគ្នា ៤នាក់ ក្នុងចំណោម ៥នាក់ មានភាពសប្បាយរីករាយខ្លាំងក្នុងជីវិតពួកគេ

    July 28, 2020
  • អន្តរជាតិ

    ចិន៖ វេជ្ជបណ្ឌិតជំនាញជនជាតិហុងកុង និងជាបុគ្គលដ៏សកម្មមួយរូបក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នៅពេលដែលជំងឺនេះបានផ្ទុះនៅទីក្រុងវូហានដំបូង បានបង្ហើបឲ្យដឹងថា អាជ្ញាធរទីក្រុងនេះបានលាក់បាំងទំហំនៃការរាតត្បាតជំងឺជាក់ស្តែង ហើយរាយការណ៍ពីស្ថានភាពនៃជំងឺយឺត​យ៉ាវជាងអ្វីដែលខ្លួនគួរតែធ្វើ។ វេជ្ជបណ្ឌិតជំនាញរូបនេះមានឈ្មោះថា Yuen Kwok-yung ហើយកាលពីអំឡុងខែមករា ដើមឆ្នាំ២០២០ គាត់បានធ្វើដំណើរពីក្រុងហុងកុងទៅកាន់ទីក្រុងវូហាន ដើម្បីជួយសង្គ្រោះអ្នកជំងឺ COVID-19 នៅអំឡុងពេលរាតត្បាតដំបូង ហើយក្រុមរបស់គាត់នេះហើយដែលជាអ្នករាយការណ៍ថា ជំងឺ COVID-19 អាចឆ្លងពីមនុស្សទៅមនុស្ស។ យើងអាចចាំបានថា កាលពីដំបូងឡើយទាំង WHO និងអាជ្ញាធរចិននៅតែមិនទាន់អាចបញ្ជាក់ពីវាបាន។ លោកវេជ្ជបណ្ឌិត Yuen Kwok-yung បានប្រាប់សារព័ត៌មាន BBC ថា អាជ្ញាធរចិនបានបំផ្លាញភស្តុតាំងជាច្រើន និងបានផ្តល់ការឆ្លើយតបយឺតយ៉ាវចំពោះលទ្ធផលស្រាវជ្រាវទាក់ទងនឹងជំងឺ ហើយក៏បានលាក់បាំងតួលេខអ្នកជំងឺនិងអ្នកស្លាប់ផងដែរ។

    July 28, 2020