autoadmin
  • អន្តរជាតិ

    កូរ៉េខាងជើង៖ កូរ៉េខាងជើងបានប្រកាសអាសន្នជាលើកដំបូងជុំវិញបញ្ហាជំងឺកូវីដ ១៩ បន្ទាប់ពីប្រទេសមួយនេះបានរកឃើញពលរដ្ឋម្នាក់ដែលកំពុងស្ថិតក្រោយការសង្ស័យថា បានឆ្លងនូវជំងឺកូវីដ ១៩។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Bangkok Post បានឲ្យដឹងថា ​ប្រមុខដឹកនាំកូរ៉េខាងជើងគឺលោក គឹម ជុងអ៊ុន បានបើកការប្រជុំជាបន្ទាប់មួយជានឹងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបទៀត ដែលកិច្ចប្រជុំនោះមានខ្លឹមសាររួមស្តីអំពី “ប្រព័ន្ធសង្គ្រោះបន្ទាន់ចំពោះជនរងគ្រោះនិងការផ្ដល់សញ្ញាអាសន្នជាបន្ទាន់” ក្នុងករណីដែលជំងឺកូវីដ ១៩ ពិតបានរាតត្បាតនៅក្នុងប្រទេសកូរ៉េខាងជើងប្រាកដមែន។ បើតាមអ្នកនាំពាក្យរដ្ឋាភិបាលកូរ៉េខាងជើងបានបញ្ជាក់ថា ជនដែលត្រូវបានគេសង្ស័យថាបានឆ្លងជំងឺកូវីដ ១៩ នោះ គឺជាពលរដ្ឋកូរ៉េខាងជើងម្នាក់ដែលធ្លាប់រត់ចេញពីប្រទេសកាលពី ៣ ឆ្នាំមុន ហើយកាលពីថ្ងៃទី ១៩​ កក្កដាកន្លងទៅនេះរូបគាត់បានរត់ចូលក្នុងប្រទេសកូរ៉េខាងជើងវិញដោយខុសច្បាប់និងត្រូវបានគេឃាត់ខ្លួនចំណុចច្រកព្រំដែន។ បច្ចុប្បន្នជនសង្ស័យរូបនេះត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកនៅក្នុងក្រុង Kaesong ដើម្បីតាមដានសុខភាព ខណៈក្រុមអ្នកជំនាញបានលើកឡើងថា រូបគាត់មានភាគរយខ្ពស់ណាស់ក្នុងការធ្វើតេស្តវិជ្ជមានជាមួយនឹងជំងឺកូវីដ ១៩

    July 27, 2020
  • អន្តរជាតិ

    ពលរដ្ឋនៅប៉ាគីស្ថានកំពុងមានក្ដីសង្ឃឹមថ្មីមួយ បន្ទាប់ពីលោកតាអាយុ ១០៣ឆ្នាំម្នាក់ នៅខេត្ត Khyber-Pakhtunkhwa បានជាសះស្បើយពីជំងឺ COVID-19 ។ លោកតាមានឈ្មោះថា Aziz Abdul Alim មកពីអនុស្រុក Chitral និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីវិជ្ជមានជាមួយជំងឺ COVID-19 កាលពីដើមខែកក្កដា។ ដោយសារតែអាយុជរារបស់គាត់ ក្រុមគ្រួសាររបស់គាត់មានការបារម្ភយ៉ាងខ្លាំងចំពោះភាគរយនៃការរស់រានរបស់គាត់ ប៉ុន្តែយ៉ាងណាលោកតាខ្លួនឯងនិយាយថាគាត់មិនដែលភ័យនោះទេ ហើយគាត់បន្ថែមទៀតថាគាត់ធ្លាប់ឆ្លងកាត់បញ្ហាអាក្រក់នៅក្នុងជីវិតរបស់គាត់អស់ហើយ។ ចំណែកលោក Sohail Ahmed ដែលជាកូនប្រុសរបស់លោកតា Aziz បាននិយាយថា ឪពុករបស់គាត់មានការព្រួយបារម្ភអំពីការឃ្លាតឆ្ងាយពីមនុស្សជាទីស្រឡាញ់ ជាជាងគាត់ស្លាប់ដោយសារជំងឺ COVID-19 នេះ។ ឥឡូវនេះលោកតាបានចេញពីមន្ទីរពេទ្យនិងត្រលប់មកផ្ទះវិញហើយ បន្ទាប់ពីបានជាសះស្បើយពេញលេញ។

    July 27, 2020
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង (NTU) របស់សិង្ហបុរី បានរកឃើញនូវវិធីសាស្ត្រថ្មីមួយ ដែលអាចតេស្ដរកជំងឺ COVID-19 ឱ្យចេញលទ្ធផលក្នុងរយៈពេលតែ ៣៦នាទី ប៉ុណ្ណោះ។ វិធីសាស្ត្រថ្មីនេះគឺលឿនជាងដល់ទៅ ៤ ដងឯណោះ បើប្រៀបនឹងការធ្វើតេស្ដដោយប្រើបច្ចេកទេស PCR ដែលត្រូវបានគេស្គាល់ជាទូទៅថាជាការតេស្ដកម្រិតស្ដង់ដារនិងច្បាស់លាស់ជាងគេបំផុត។ NTU បាននិយាយថា វិធីសាស្ត្រនេះនឹងត្រូវដាក់ពង្រាយតាមសហគមន៍ ដោយសារវាអាចធ្វើទៅបានជាមួយនឹងកន្លែងចល័តនានា ដើម្បីជួយសម្រួលដល់ការធ្វើតេស្ដឱ្យកាន់តែមានភាពងាយស្រួល។ ការតេស្តជាលក្ខណៈទ្រង់ទ្រាយធំគឺជាអ្វីដែលសិង្ហបុរីកំពុងធ្វើឡើង ដើម្បីទប់ស្កាត់ការឆ្លងរាលដាល និងគ្រប់គ្រងស្ថានភាពនៃជំងឺ COVID-19 មិនឱ្យមានការផ្ទុះឡើងក្នុងចំនួនច្រើន។ ចាប់តាំងពីថ្ងៃទី០១ ដើមខែកក្កដា

    July 27, 2020
  • អន្តរជាតិ

    ការកើនឡើងនៃការឆ្លងជំងឺ COVID-19 នៅតំបន់ជនបទដាច់ស្រយាលនៃរដ្ឋតិចសាស់ បានបង្ខំចិត្តឱ្យមន្ទីរពេទ្យមួយត្រូវសម្រេចចិត្តថា តើអ្នកជំងឺណាអាចជួយសង្គ្រោះបាន ហើយអ្នកណាដែលត្រូវបញ្ជូនទៅផ្ទះវិញឱ្យស្លាប់តាមដំណើរ ដែលនៅអាមេរិកគេហៅថា «Death panels» នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian។ យោងតាមសម្ដីរបស់វេជ្ជបណ្ឌិតនៅឯមន្ទីរពេទ្យ Starr County Memorial ដែលជាមន្ទីរពេទ្យតែមួយគត់នៅ Starr County បាននិយាយថា មន្ទីរពេទ្យរបស់គាត់បានចេញនូវគោលការណ៍ថ្មីមួយ ដោយពួកគេមិនអាចទទួលយកអ្នកជំងឺ COVID-19 ទាំងអស់មកព្យាបាលនោះទេ គឺត្រូវមើលថាអ្នកណាអាចឬមិនអាចព្យាបាល ដោយផ្ដោតសំខានតែអ្នកមានសង្ឈឹមប៉ុណ្ណោះ។ គួរឱ្យដឹងដែរថានៅអាមេរិកទាំងមូលមានការកើនឡើងវិញនូវករណីជំងឺ COVID-19 ជាបន្ដបន្ទាប់ចាប់តាំងពីបើកទ្វារសេដ្ឋកិច្ចវិញ ហើយនៅ Starr County បានចាប់ផ្តើមជួបប្រទះនូវការកើនឡើងតាំងពីដើមខែកក្កដា ដោយមានករណីចំនួន ១,៧៦៩ ត្រូវបានគេរាយការណ៍ត្រឹមថ្ងៃទី២៤

    July 27, 2020
  • កូវីដ-១៩

    ប្រទេសជប៉ុនបានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ថ្មីៗជាង ៨០០ករណី នៅទូទាំងប្រទេសកាលពីថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២០ ខណៈដែលទីក្រុងតូក្យូតែមួយមានអ្នកឆ្លងថ្មីរហូតដល់ទៅ ២៣៩នាក់។ វាជាថ្ងៃទី៦ ជាប់ៗគ្នាហើយ ដែលតួលេខរបស់ទីក្រុងតូក្យូបានឡើងដល់ជាង ២០០ករណី ហើយវាជាថ្ងៃទី១៨ជាប់ៗគ្នា ដែលទីក្រុងនេះបានកើនករណីដល់៣ខ្ទង់។ រដ្ឋមន្រ្តីទទួលបន្ទុកការឆ្លើយតបនឹងមេរោគបាននិយាយថា ពួកគេនឹងព្យាយាមកុំឱ្យសេវាវេជ្ជសាស្ត្រមានការខ្វះខាត ហើយក្រុមអ្នកជំនាញកំពុងវាយតម្លៃស្ថានភាពនៃជំងឺនេះ។ លោក Nishimura Yasutoshi រដ្ឋមន្រ្តីស្តារសេដ្ឋកិច្ចឡើងវិញបានមានប្រសាសន៍ថា៖«យើងនឹងខិតខំប្រឹងប្រែងដើម្បីមិនឱ្យសេវាវេជ្ជសាស្រ្តខ្វះខាត។ ក្រុមអ្នកជំនាញនឹងជួបប្រជុំនៅសប្តាហ៍នេះដើម្បីវិភាគ និងវាយតម្លៃការវិវត្តចុងក្រោយ។ ខ្ញុំទន្ទឹងរងចាំស្តាប់យោបល់របស់ពួកគេ»។ គិតមកទល់ពេលនេះករណីនៅទូទាំងប្រទេសមានលើសពី ៣១,០០០ ករណី ដោយក្នុងនោះរាប់បញ្ចូលទាំងមនុស្ស ៧១២នាក់ ដែលនៅលើនាវាកម្សាន្ត​ Diamond Princess

    July 27, 2020
  • អន្តរជាតិ

    ថៃ៖ ក្រុមចោរដែលជាក្មេងទំនើងចំនួន ២ នាក់បានធ្វើសកម្មភាពចូលទៅប្លន់យកប្រាក់នៅក្នុងហាងលក់អីវ៉ាន់មួយកន្លែង ហើយក្រៅតែពីបានប្លន់យកលុយរួចមានចោរម្នាក់បានធ្វើសកម្មភាពគួរឲ្យភ្ញាក់ផ្អើលមួយទៀតគឺចាប់ថើបបុគ្គលិកអ្នកគិតលុយស្រស់ស្អាតម្នាក់មុននឹងរត់គេចខ្លួន។ បើយោងតាមសារព័ត៌មាន bangkokpost បានចុះផ្សាយថា ហេតុការណ៍នេះបានឡើងនៅក្នុងហាងលក់ទំនិញ 7-Eleven មួយកន្លែងនៅក្នុងខេត្តកានច័ន្ទបូរី នៃប្រទេសថៃ កាលពីរសៀលម៉ោង ៣ ថ្ងៃទី២៤ ខែកក្កដា កន្លងទៅ។ ប្រភពខាងលើបានបន្តថា ក្រុមចោរបានជិះម៉ូតូមួយគ្រឿងមកឈប់នៅមុខហាងមួយសន្ទុះទើបដើរចូលទៅក្នុងហាង និងបានទាញកាំបិតមកគំរាមទាប្រាក់ពីអ្នកគិតលុយនៅក្នុងហាងបានប្រមាណជា ១០ ០០០ បាត (៣១៦ ដុល្លារអាមេរិក)។ បន្ទាប់ពីបានលុយរួចស្រាប់តែមានចោរម្នាក់បានបង្ខំឲ្យស្រីជាអ្នកគិតលុយម្នាក់ដោះម៉ាស់ចេញហើយគាត់ក៏បានចាប់ថើបមាត់ស្រីរូបនោះជាច្រើនដងទៀតផង ហើយអ្វីដែលជារឿងដ៏ហួសចិត្តជាងនេះទៀតនោះគឺក្រុមចោរបានចាប់ស្រ្តីរងគ្រោះរូបនោះឲ្យជិះម៉ូតូជាមួយពួកគេចេញពីហាងទៀតផង។ យ៉ាងណាក្តី បន្ទាប់ពីធ្វើដំណើរចេញពីហាងបានប្រហែលជា ៥ គីឡូម៉ែត្រ ក្រុមចោរក៏បានទុកស្រ្តីរងគ្រោះចោលនៅលើដងផ្លូវមួយកន្លែង ខណៈស្រ្តីរងគ្រោះរូបនោះពុំមានរងរបួសអ្វីធ្ងន់ធ្ងរឡើយ។ នៅក្នុងថ្ងៃកើតហេតុដដែលនោះប៉ូលិសថៃបានបើការស៊ើបអង្កេតនិងចាប់បានក្រុមចោរទាំងយប់

    July 27, 2020
  • កូវីដ-១៩

    វៀតណាម៖ ប្រទេសវៀតណាមបានរកឃើញករណីឆ្លងជំងឺ COVID-19 ជាលើកដំបូងក្នុងសហគមន៍ ក្រោយប្រទេសនេះបានស្ងាត់ករណីឆ្លងរាលដាលចំនួនប្រមាណជិត ១០០ថ្ងៃ ពោលគឺចាប់តាំងពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ វៀតណាមមិនមានករណីក្នុងស្រុកនោះទេ។ អ្នកជំងឺក្នុងស្រុកម្នាក់នោះត្រូវបានគេស្គាល់ថាជា «អ្នកជំងឺលេខ៤១៦» គឺជាបុរសជនជាតិវៀតណាមដែលចូលនិវត្តន៍ មានអាយុ ៥៧ឆ្នាំ រស់នៅភាគខាងត្បូងទីក្រុងដាណាង។ ក្រសួងសុខាភិបាលបាននិយាយថា មន្ត្រីសុខាភិបាលក្នុងតំបន់ក៏បានធ្វើតេស្ដលើមនុស្សចំនួន ១០៥នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយគាត់រួចហើយដែរ។ ការរកឃើញនេះពិតជាគួរឱ្យភ្ញាក់ផ្អើលមែនទែន ដោយសារតែវៀតណាមតែងត្រូវបានគេសរសើរចំពោះវិធានការភ្លាមៗ​របស់ខ្លួន ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺ COVID-19។ តាមប្រភពបាននិយាយថា បុរសរូបនេះបាននាំម្ដាយទៅមន្ទីរពេទ្យមុនពេលដែលខ្លួនគាត់ត្រូវបានគេរកឃើញថាវិជ្ជមានជាមួយជំងឺ COVID-19 ប៉ុន្តែនៅតែមិនទាន់មានការបញ្ជាក់ច្បាស់លាស់ថា គាត់បានឆ្លងជំងឺនេះចេញពីទីណានោះទេ ខណៈដែលប្រទេសនេះមានលំនឹងល្អរាប់ខែមកហើយ។ ឥឡូវនេះអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយមានទាំងឧបករណ៍ជំនួយដង្ហើមផងដែរ ព្រោះគាត់មានបញ្ហាជាមួយផ្លូវដង្ហើម។ ប្រភពដដែលនិយាយថា

    July 25, 2020
  • អន្តរជាតិ

    អាជ្ញាធរអន្តោប្រវេសន៍សហរដ្ឋអាមេរិកបាននិយាយថា ពួកគេអាចនឹងមិនចេញទិដ្ឋាការដល់និស្សិតអន្តរជាតិថ្មីៗ ដែលចុះឈ្មោះចូលរៀនសម្រាប់បវេសនកាលនៅរដូវស្លឹកឈើជ្រុះនេះទេ ប្រសិនបើសាកលវិទ្យាល័យឬវិទ្យាល័យរបស់ពួកគេ មានផែនការផ្តល់វគ្គសិក្សាឱ្យពួកគេតាមអ៊ីនធឺណេត។ សេចក្តីប្រកាសនេះធ្វើឡើងដោយសហព័ន្ធអនុវត្តច្បាប់អន្តោប្រវេសន៍និងគយរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ដែលបន្ធូរបន្ថយពីការសម្រេចចិត្តពីលើកមុន ដែលថាវាមិនចេញទិដ្ឋាការឱ្យសិស្សសាកលវិទ្យាល័យឬវិទ្យាល័យ ដែលថ្នាក់របស់ពួកគេត្រូវរៀនតាមអនឡាញនោះទេ។ កាលពីថ្ងៃទី០៦ ខែកក្កដា អាជ្ញាធរអន្តោប្រវេសន៍បានប្រកាសថា និស្សិតបរទេសដែលមានថ្នាក់បង្រៀន ១០០% រៀនតាមអ៊ិនធឺណេត នឹងមិនត្រូវបានចេញទិដ្ឋាការឱ្យនោះទេ។ ប៉ុន្តែពួកគេបានលុបចោលផែនការនេះវិញនៅថ្ងៃទី១៤ ខែកក្កដា បន្ទាប់ពីសាកលវិទ្យាល័យហាវ៉ាដ និងវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសេត បានដាក់ពាក្យបណ្តឹងនៅតុលាការសហព័ន្ធដើម្បីរារាំងសកម្មភាពនេះ ហើយរដ្ឋាភិបាលក្នុងរដ្ឋខ្លះក៏បានដាក់ពាក្យបណ្តឹងស្រដៀងគ្នានេះដែរ។ ដូច្នេះមានន័យថា ការសម្រេចមិនចេញទិដ្ឋាការដល់សិស្សលើកនេះ នឹងមានផលប៉ះពាល់ដល់សិស្សថ្មីៗប៉ុណ្ណោះ។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទទូចម្តងហើយម្តងទៀតដល់សាលារៀននានាឱ្យចាប់ផ្តើមថ្នាក់រៀនជួបមុខផ្ទាល់ឡើងវិញ ដើម្បីលើកកម្ពស់ការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច និងសង្គម។ ក្រុមអ្នកសង្កេតការណ៍និយាយថាលោក ដូណាល់ ត្រាំ

    July 25, 2020
  • អន្តរជាតិ

    កូរ៉េខាងត្បូងនៅថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២០ បានរាយការណ៍ពីករណីជំងឺ COVID-19 ថ្មីចំនួន ១១៣ករណី ដែលជាករណីហក់ឡើងក្នុងមួយថ្ងៃខ្ពស់បំផុតមួយចាប់តាំងពីខែមីនា។ មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺកូរ៉េ (KCDC) បាននិយាយថា ការកើនឡើងនេះបានធ្វើឱ្យចំនួនសរុបរបស់ប្រទេស កើនឡើងដល់ ១៤,០៩២ករណី។ ក្នុងចំណោមករណីថ្មីទាំងអស់មាន ៨៦នាក់ ជាករណីនាំចូល និង ២៧នាក់ ជាករណីឆ្លងក្នុងស្រុក។ វាជាតួលេខខ្ពស់បំផុតចាប់តាំងពីថ្ងៃទី៣១ ខែមីនា នៅពេលដែលមនុស្ស ១២៥នាក់ ត្រូវបានរាយការណ៍ថាបានឆ្លងជំងឺ។ លោក Kwon Jun-wook អគ្គនាយករង KCDC បានប្រាប់សន្និសីទកាសែតថា សមាជិកនាវិកមួយចំនួនធំនៅលើកប៉ាល់រុស្ស៊ីដែលចតនៅកូរ៉េបានធ្វើតេស្តវិជ្ជមាន ខណៈដែលពលករកូរ៉េខាងត្បូងមួយចំនួនក៏បានធ្វើដំណើរតាមជើងហោះហើរយោធាពីប្រទេសអ៊ីរ៉ាក់

    July 25, 2020
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ បុគ្គលិកនៅក្នុងភោជនីយដ្ឋានមួយកន្លែងត្រូវអតិថិជនទះកំផ្លៀងជាច្រើនដៃ បន្ទាប់ពីបុគ្គលិករូបនោះបានប្រាប់ឲ្យអតិថិជនពាក់ម៉ាស់ ដើម្បីការពារការចម្លងជំងឺ COVID-19 ។ ​បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World Of Buzz បានឲ្យដឹងថា ហេតុកាណ៍បានកើតឡើងនៅក្នុងក្រុង Kuching នៃប្រទេសម៉ាឡេស៊ី ដែលជាទីកន្លែងមានបំរាមយ៉ាងតឹងរឹងចំពោះការពាក់ម៉ាស់។ ប្រភពខាងលើបានបន្តថា វាបានកើតឡើងក្នុងអំឡុងពេលដែលមានអតិថិជនជាប្តីប្រពន្ធមួយគូ ព្យាយាមដើរចូលទៅក្នុងភោជនីយដ្ឋានដើម្បីញ៉ាំអាហារ តែត្រូវបានបុគ្គលិកដែលរង់ចាំទទួលអតិថិជននៅខាងមុខហាងប្រាប់ពួកគាត់ឲ្យពាក់ម៉ាស់ ទើបអាចអនុញ្ញាតឲ្យចូលទៅក្នុងហាងបាន។ ឥរិយាបថនេះបានធ្វើឲ្យអតិថិជនជាប្តីប្រពន្ធខឹងយ៉ាងខ្លាំង ហើយពួកគាត់បាននិយាយថា គ្មានភោជនីយដ្ឋានណាមានច្បាប់តឹងរឹងយ៉ាងនេះទេ ព្រោះគេមកទៅនេះដើម្បីញ៉ាំអាហារ បើឲ្យគេពាក់ម៉ាស់តើគេអាចញ៉ាំអាហារបានយ៉ាងដូចម្តេច? យ៉ាងណាក្តីបុគ្គលិកភោជនីយដ្ឋាននៅតែទទួចថា ខាងភោជនីយដ្ឋានតម្រូវឲ្យអតិថិជនត្រូវតែពាក់ម៉ាស់ដើម្បីគោរពតាមការណែនាំរបស់អាជ្ញាធរ ហើយពេលចូលដល់តុញ៉ាំអាហារចាំដោះម៉ាស់ចេញវិញ។ បន្ទាប់ពីមានការជជែកទាំងកំហឹងបែបនេះហើយ អតិថិជនក៏បានស្ទុះទៅទះកំផ្លៀងបុគ្គលិកនោះជាច្រើនដៃ ហើយភ្លាមនោះមានបុគ្គលិកផ្សេងទៀតព្យាយាមទៅជួយសម្រួលដែរ តែក៏ត្រូវគេទះកំផ្លៀងជាច្រើនដៃបន្ថែមទៀតផងដែរ។​ ក្រោយធ្វើសកម្មភាពហឹង្សានេះរួច ប្តីប្រពន្ធទាំង២នាក់ ក៏បានបើករថយន្តចេញបាត់

    July 25, 2020