- autoadmin
- អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia សម្រាប់ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា សហរដ្ឋអាមេរិកបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ រហូតដល់ទៅ ៦០,០០០ ករណី។ តួលេខនេះគឺជាចំនួនច្រើនបំផុតចាប់តាំងពីប្រទេសនេះមានករណីផ្ទុះឡើងដំបូង ដែលនាំឱ្យករណីសរុបរបស់វាកើនលើសពី ៣ លាននាក់ហើយ។ ចាប់តាំងពីមានការបើកទ្វារសេដ្ឋកិច្ចតាមរដ្ឋនានាវិញមក គេឃើញថាអាមេរិកបានកើនឡើងនូវចំនួនករណីឆ្លងថ្មីៗ ហើយកន្លែងខ្លះបានកើនឡើងក្នុងចំនួនច្រើនមិនធ្លាប់មាន។ ដោយព្រួយបារម្ភចំពោះរលកទី២ នៃការរាលដាលជំងឺ COVID-19 ផ្នែកខ្លះនៃរដ្ឋទាំងនោះត្រូវបង្ខំចិត្តបិទទ្វារវិញ ដែលធ្វើឱ្យកម្មករត្រូវបាត់បង់ប្រាក់ឈ្នួលសារជាថ្មីម្ដងទៀត។ ក្នុងចំណោមករណីថ្មីៗមានករណីជិត ១០,០០០ ត្រូវបានរកឃើញពីរដ្ឋ Florida ហើយនៅ
July 9, 2020 - អន្តរជាតិ
ប្រទេសថៃមានភាពល្បីល្បាញខ្លាំងនៅក្នុងតំបន់ជាមួយនឹងទេសចរណ៍ ហើយចំណូលរបស់ប្រទេសក៏ពឹងផ្អែកខ្លាំងទៅលើវិស័យនេះផងដែរ។ យ៉ាងណាក៏ដោយភាពល្បីល្បាយខ្លាំងរបស់ថៃក៏បានបើកឱកាសឱ្យពួកបោកប្រាស់ (scammer) ប្រើប្រាស់ភាពអំណោយផលនេះ ដើម្បីបោកប្រាស់ភ្ញៀវទេសចរណ៍ផងដែរ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះមានការចែកចាយតាមបណ្ដាញសង្គមយ៉ាងច្រើនជាថ្មីម្តងទៀត ដែលបង្ហាញពីជំនួញបោកប្រាស់មួយ គឺការជួលម៉ូតូទឹក (Jet ski scam) នៅឯឆ្នេរ Patong កោះភូកេតប្រទេសថៃ ដោយហេតុការណ៍នេះកើតឡើងតាំងពីឆ្នាំ២០១៩មកម្ល៉េះ ប៉ុន្តែស្រាប់តែផ្ទុះការល្បីល្បាញម្តងទៀតនៅលើបណ្តាញសង្គមហ្វេសប៊ុក។ នៅក្នុងវីដេអូបានបង្ហាញថា មានជនជាតិរុស្ស៉ី ២នាក់ បានជួលម៉ូតូទឹកចំនួន ២គ្រឿង ជិះកម្សាន្តសប្បាយ ហើយជាធម្មតាម៉ូតូទឹកត្រូវបានជួលក្នុងតម្លៃប្រហែល ៣,០០០បាត (៩៦ដុល្លារអាមេរិក)។ ប៉ុន្តែវាគួរឱ្យហួសចិត្តបំផុត បន្ទាប់ពីអ្នកទេសចររុស្ស៉ីទាំង២ យកម៉ូតូទឹកត្រឡប់មកខាងជួលវិញ ពួកគេត្រូវបានខាងជួលម៉ូតូទាមទារថ្លៃសំណង ៣០,០០០ បាត (៩៦០ដុល្លារ) បន្ទាប់ពីបានខាងជួលពិនិត្យការខូចខាតនានា។
July 9, 2020 - អន្តរជាតិ
ភ្លៀងធ្លាក់ខ្លាំងនៅប្រទេសចិនបានបន្ដវាយប្រហារ នៅតាមបណ្តោយដងទន្លេយ៉ាងស្សេ (Yangtze River) ដែលធ្វើឱ្យមនុស្សជាង ១៣០នាក់ បានស្លាប់ និងបាត់ខ្លួន។ ភ្លៀងក៏បានបន្តវាយប្រហារនៅខេត្តមួយចំនួនរួមទាំងខេត្តអានហ៊ួយ និងជាំងស៊ី ព្រមទាំងខេត្តហ្សេជាំងនៅភាគខាងកើតប្រទេសចិន ដែលបង្កឱ្យមានការរអិលបាក់ ភក់ និងទឹកជំនន់។ ទូរទស្សន៍កណ្តាលចិន (CCTV) ដែលគ្រប់គ្រងដោយរដ្ឋបានរាយការណ៍ថា គិតត្រឹមព្រឹកថ្ងៃពុធនេះមានមនុស្សចំនួន ១៣២នាក់ បានស្លាប់ ឬបាត់ខ្លួន ដោយសារគ្រោះមហន្តរាយទឹកជំនន់នេះ។ CCTV ក៏បានរាយការណ៍ផងដែរថា មានការបាក់ដីមួយនៅទីក្រុងហួងកាងក្នុងខេត្តហ៊ូប៉ី កាលពីថ្ងៃពុធ ហើយវាបានបាក់កប់ផ្ទះចំនួន ៧ខ្នង ហើយកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមសង្គ្រោះក្នុងតំបន់ ដើម្បីជួយសង្គ្រោះមនុស្សបាត់ខ្លួន ៩នាក់ កំពុងបន្ត។ ផ្លូវក្នុងទីក្រុងហួងកាងមានការលិចទឹកខ្លាំង ដែលវាបានធ្វើឱ្យនិស្សិតប្រលងចូលសកលវិទ្យាល័យជាង
July 9, 2020 - កូវីដ-១៩
យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ Worldometers សម្រាប់ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ជំងឺរាតត្បាតជាសកល COVID-19 ពេលនេះបានឆ្លងដល់ពលរដ្ឋជាង ១២លាននាក់ នៅទូទាំងពិភពលោក ខណៈការស្លាប់បានកើនឡើងជាង ៥៥០,០០០ នាក់ ហើយចំនួនជាសះស្បើយគឺមានជាង ៧ លាននាក់។ គិតត្រឹមព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ នេះ ករណីជំងឺ COVID-19 បានកើនដល់ ១២,១៦៤,៧២៣ និងការស្លាប់មាន ៥៥២,០៤៦ ករណី ខណៈអ្នកជាសះស្បើយមាន ៧,០៣០,០៩០ នាក់។ សហរដ្ឋអាមេរិកនៅតែឈរលេខ១លើគេក្នុងតារាង ទាំងការស្លាប់និងការឆ្លង
July 8, 2020 - រថយន្ត
យោងតាមបទសម្ភាសន៍ជាមួយនាយកក្រុមហ៊ុន Ford Global លោក Dave Pericak ជាមួយនឹងសារព័ត៌មាន Yahoo Finance ដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញ Twitter បានឱ្យដឹងថា Ford នឹងនាំយកមកវិញនូវម៉ូដែល Bronco ដែលជារថយន្ត SUV ដ៏ល្បីល្បាញបំផុតមួយកាលពីជំនាន់ឆ្នាំ១៩៦០ ហើយវាត្រូវបានគេឱ្យនាមថាជា G.O.A.T. ឬ Goes Over Any Terrain (ទៅបានគ្រប់ស្ថានភាពភូមិសាស្ដ្រ) នៅអំឡុងជំនាន់នោះ មុនពេលដែល Ford បានឈប់ផលិតម៉ូដែលនេះនៅឆ្នាំ១៩៩៦។ ឥឡូវនេះក្រុមហ៊ុន Ford បានសម្រេចនាំយកនូវម៉ូដែល icon
July 8, 2020 - អន្តរជាតិ
យ៉ាងហោចណាស់មានមនុស្ស ៥៨នាក់ បានស្លាប់ដោយសារទឹកជំនន់ រយៈពេលជាច្រើនថ្ងៃជាប់គ្នានៅឯប្រទេសជប៉ុន។ នៅព្រឹកថ្ងៃពុធនេះផ្នែកខ្លះនៃទីក្រុង Nagano និង Gifu នៅកណ្តាលប្រទេសជប៉ុន ត្រូវបានជន់លិចដោយសារភ្លៀងធ្លាក់ខ្លាំង។ រូបភាពនៅលើកញ្ចក់ទូរទស្សន៍ NHK បានបង្ហាញពីទឹកនៅក្នុងទន្លេហ៊ីដាដែលហូរបោកបក់ច្រាំងទន្លេ ដោយបំផ្លាញផ្លូវជាតិមួយនៅតាមដងទន្លេនោះ។ នៅទីប្រជុំជនភ្នំ Takayama មានផ្ទះជាច្រើនត្រូវបានវាយប្រហារដោយការរអិលបាក់ដី ដើមឈើរលំ និងកម្ទេចកម្ទីផ្សេងៗរាយប៉ាយនៅជុំវិញ ខណៈមិនទាន់ដឹងថាមានអ្វីកើតឡើងចំពោះអ្នកស្រុកនៅឡើយទេ។ នៅទូទាំងប្រទេសជប៉ុនប្រជាជនប្រមាណ ៣.៦ លាននាក់ ត្រូវបានគេណែនាំឱ្យជម្លៀសចេញ ហើយគិតត្រឹមព្រឹកថ្ងៃពុធចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបានចាប់ផ្តើមកាលពីចុងសប្តាហ៍មុន បានកើនឡើងដល់ ៥៨នាក់ ដែលភាគច្រើនមកពីខេត្ត Kumamoto ដែលជាខេត្តរងគ្រោះខ្លាំងជាងគេ។ ក្នុងនោះផងដែរមានមនុស្សចំនួន ១៤នាក់ កំពុងបាត់ខ្លួននៅឡើយទេ
July 8, 2020 - កូវីដ-១៩
សាំងហ្គាពួរនៅតែបន្តមានករណីថ្មីៗនៃជំងឺ COVID-19 ដោយនៅថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២០ ប្រទេសនេះបានរាយការណ៍ករណីថ្មីចំនួន ១៥៨ ដែលនាំឱ្យចំនួនសរុបមានដល់ ៤៥,២៩៨ ករណី ហើយការស្លាប់នៅតែមាន ២៦នាក់ ដដែល។ ករណីថ្មីៗចុងក្រោយរួមមានករណីក្នុងសហគមន៍ចំនួន ៩ និងករណីនាំចូលចំនួន ៣ ។ ពលករចំណាកស្រុកដែលរស់នៅក្នុងអន្តេវាសិកដ្ឋាន នៅតែជាអ្នករួមចំណែកភាគច្រើនក្នុងចំណោមករណីទាំងអស់។ ព័ត៌មានលម្អិតក្រសួងសុខាភិបាលសាំងហ្គាពួរ នឹងធ្វើការផ្សាយជូនបន្តនារាត្រីថ្ងៃពុធ។ កាលពីម្សិលមិញនេះសាំងហ្គាពួរមានករណីក្នុងសហគមន៍ចំនួន ២០ ហើយក្នុងនោះក៏មានករណីសិស្ស និងគ្រូបង្រៀន សរុបចំនួន ៥នាក់ ដែលបានឆ្លងជំងឺ COVID-19 នេះផងដែរ។ ករណីក្នុងសហគមន៍ចំពោះគ្រូបង្រៀនម្នាក់នោះ ក៏នឹងត្រូវធ្វើការស៊ើបអង្កេតបន្ថែមដោយរដ្ឋាភិបាល។
July 8, 2020 - កូវីដ-១៩
គិតត្រឹមរយៈពេល ៥ថ្ងៃ ដំបូងនៅក្នុងខែកក្កដានេះ សហរដ្ឋអាមេរិកបានរាយការណ៍ថា ខ្លួនរកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ២៥០,០០០ ករណី នៅទូទាំងប្រទេស។ រដ្ឋផ្លរីដាត្រូវបានគេមើលឃើញថា មានការកើនឡើងករណី ២ដង ក្នុងរយៈចុងក្រោយនេះ ខណៈមានករណីថ្មីចំនួន ១១,៤០០០ ករណី គិតត្រឹមថ្ងៃទី០៤ ខែកក្កដាតែមួយ។ អភិបាលរដ្ឋផ្លរីដាលោក Ron DeSantis បានសន្មតថា ភាគច្រើននៃករណីនេះបានកើតឡើងចំពោះពលរដ្ឋវ័យក្មេង ដែលមានអាយុចន្លោះពី ១៥ ទៅ ៤៤ឆ្នាំ។ ការផ្ទុះឡើងនាពេលថ្មីៗនេះបានធ្វើឱ្យករណី COVID-19 នៅអាមេរិកកើនឡើងដល់ ៣លាននាក់ ដែលឈរនៅលើគេក្នុងតារាង គ្មាននរណាវ៉ាដាច់នោះទេ។
July 8, 2020 - អន្តរជាតិ
ថៃ៖ ក្រសួងពាណិជ្ជកម្មថៃបានអះអាងថា អាជីវកម្មដែលគេបានប្រើប្រាស់សត្វស្វាឲ្យឡើងបេះផ្លែដូងជំនួសមនុស្សនោះគឺមិនមែនជារឿងខុសឆ្គងនិងជាសកម្មភាពបំពានទៅលើសិទ្ធរបស់សត្វឡើយ។ ការអាះអាងដូចនេះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីក្រុមសកម្មជនការពារសិទ្ធិសត្វអន្តរជាតិជាច្រើនរូបបានធ្វើការចោទប្រកាន់ថា អាជីវកម្មដែលពលរដ្ឋថៃបានប្រើសត្វស្វាឲ្យឡើងបេះផ្លែដូងនោះគឺជាការរំលោភបំពានសិទ្ធិរបស់សត្វស្វាយ៉ាងខ្លាំង។ បើតាមលោក Boonyarit Kalayanamit រដ្ឋលេខាធិការអចិន្ត្រៃនៃក្រសួងពាណិជ្ជកម្មថៃបានឲ្យដឹងថា អាជីវកម្មមួយនេះបានកើតមាននៅក្នុងប្រទេសថៃយូរមកហើយ គ្រាន់តែក្រុមសកម្មជនបរទេសមិនដែលបានឃើញនឹងដឹងពីវាច្បាស់ប៉ុណ្ណោះ។ លោកបានបន្តថា មុននឹងប្រើប្រាស់សត្វស្វាឲ្យឡើងបេះផ្លែដូង សត្វស្វាទាំងអស់ត្រូវបានគេយកទៅចិញ្ចឹមនិងបង្ហាត់ដោយយកចិត្តដាក់បំផុតនៅក្នុងសាលាបង្វឹកសត្វ ហើយស្វាណាដែលមានសុខភាពល្អទើបគេយកទៅប្រើហើយការប្រើសត្វស្វានោះទៀតសោធគឺមិនឲ្យលើសពីកម្លាំងរបស់វានោះទេ។ លោក Boonyarit Kalayanamit ក៏ចង់អញ្ចើញក្រុមសកម្មជនការពារសិទ្ធិសត្វអន្តរជាតិនិងឯកអគ្គរដ្ឋទូតនៃប្រទេសមួយចំនួនដែលកំពុងមានវត្តមាននៅក្នុងប្រទេសថៃឲ្យទៅពិនិត្យមើលដោយផ្ទាល់នៅចំការដូងនិងសាលាបង្វឹកសត្វស្វាផ្ទាល់ផងដែរ ដើម្បីឲ្យពួកគាត់ឈប់គិតថា ពលរដ្ឋថៃកំពុងបំពានសិទ្ធរបស់សត្វស្វា។ សូមបញ្ជាក់ថា ជាច្រើនឆ្នាំមកហើយដែលម្ចាស់ចំការដូចនៅក្នុងប្រទេសថៃតែងជួលសត្វស្វាឲ្យឡើងបេះផ្លែដូងដូចនេះដោយសត្វស្វាឈ្មោលមួយក្បាលអាចបេះផ្លែដូងបានប្រមាណជា ១ ០០០ ផ្លែនៅក្នុងមួយថ្ងៃខណៈមនុស្សអាចឡើងបេះផ្លែដូងបានត្រឹម ៨០ ផ្លែប៉ុណ្ណោះនៅក្នុងមួយថ្ងៃ ហើយសម្រាប់តម្លៃជួលវិញគឺម្ចាស់ស្វានឹងទទួលបានប្រាក់ចំនួន ២ បាត (ប្រមាណជា ២៦០
July 8, 2020 - អន្តរជាតិដោយសារកូវីដ-១៩ ធ្វើបុរសម្នាក់ត្រូវរស់នៅក្នុងព្រលានយន្តហោះហ្វីលីពីនជាង១០០ថ្ងៃមិនអាចមកស្រុកកំណើតវិញបាន
ដោយសារតែជំងឺ COVID-19 បានបណ្ដាលឱ្យអ្នកទេសចរជនជតិអេស្តូនីម្នាក់ ត្រូវចំណាយពេលជាង ១០០ថ្ងៃ រស់នៅក្នុងអាកាសយានដ្ឋានមួយកន្លែងក្នុងប្រទេសហ្វីលីពីន ក៏ព្រោះតែការបិទជើងហោះហើរឆ្លងប្រទេស ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺរាតត្បាតជាសកលមួយនេះ។ យោងតាមការចុះផ្សាយរបស់ សារព័ត៌មានអារ៉ាប់ បានឱ្យដឹងថា អ្នកទេសចរនោះមានឈ្មោះថា Roman Trofimov បានរស់នៅក្នុងច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino នៃទីក្រុងម៉ានីល តាំងតែពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ មកម៉្លេះ។ លោក Roman Trofimov ត្រូវគេអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញកាលពីថ្ងៃទី០៧ ខែកក្កដានេះ ពោលគឺវាមានរយៈពេល ១១០ ថ្ងៃមកហើយ ដែលគាត់ត្រូវរស់នៅតែលតោលក្នុងអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino ។ លោក Trofimov
July 8, 2020









