autoadmin
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ តាមធម្មតាសត្វក្រពើត្រូវបានគេចាត់ទុកជាសត្វដ៏កាចសាហាវមួយ ព្រោះធម្មជាតិនៃសត្វប្រភេទនេះតែងស៊ីសាច់ស្រស់ជាអាហារប្រចាំថ្ងៃ ហើយកន្លងមកគេបានឃើញក្រពើអាចខាំត្របាក់សត្វដែលមានខ្លួនធំជាងវា និងខាំសម្លាប់មនុស្សសម្រាប់ធ្វើជាអាហារទៀតផង។ បើទោះយ៉ាងនេះក្តីមានវីដេអូមួយបានបង្ហាញថា មានក្មេង ៤ នាក់បានងូតទឹកទន្លេនិងប្រលែងលេងជាមួយសត្វក្រពើយ៉ាងរំភើយដោយមិនខ្លាចមានគ្រោះថ្នាក់អ្វីទាល់តែសោះ។ បើតាមសាព័ត៌មាន worldofbuzz បានឲ្យដឹងថា ​ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសម៉ាឡេស៊ី​ ហើយអ្នកដែលបានថតវីដេអូនេះគឺជាឪពុករបស់ក្មេងៗដែលកំពុងងូតទឹកលេងជាមួយនិងសត្វក្រពើនោះផ្ទាល់តែម្តង។ យ៉ាងណាក្តី គេមិនបានដឹងការពិតទេថា ហេតុអ្វីបានជាក្រពើនៅក្នុងវីដេអូនោះបែជាស្លូតមិនខាំមនុស្សផ្ទុយនឹងធម្មតាជាតិរបស់វាដូចនេះទៅវិញ ហើយ លោកអ្នកមិនត្រូវធ្វើត្រាប់តាមសកម្មភាពនេះជាដាច់ខាតព្រោះវាអាចបង្កគ្រោះថ្នាក់ខ្លាំងណាស់។ លោកអ្នកអាចទស្សនាសកម្មភាពនេះដូចក្នុងវីដេអូខាងក្រោម៖   Dia buat macam kucing la pula 😭😭😭😭😭 pic.twitter.com/ISmR08t3w4 — cikZul (@mdfaidzul) July 2, 2020

    July 7, 2020
  • អន្តរជាតិ

    UNAIDS ដែលជាកម្មវិធីរួមរបស់អង្គការសហប្រជាជាតិស្តីពីមេរោគអេដស៍និងជំងឺអេដស៍ (HIV/AIDS) កំពុងព្រមានពីការកើនឡើងនៃការស្លាប់ដែលអាចកើតមានពីអ្នកមានផ្ទុកមេរោគឬជំងឺអេដស៍ ដោយសារការរំខានដល់ការផ្គត់ផ្គង់ខាងវេជ្ជសាស្ត្រ ដែលបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ COVID-19។ របាយការណ៍របស់ UNAIDS ដែលបានចេញផ្សាយនៅថ្ងៃច័ន្ទប៉ាន់ស្មានថា ប្រជាជន ១.៧ លាននាក់ នៅជុំវិញពិភពលោកបានឆ្លងមេរោគអេដស៍កាលពីឆ្នាំមុន ហើយតួលេខនោះគឺទាបបំផុតចាប់តាំងពីឆ្នាំ១៩៨៩។ ការស្លាប់ដោយសារជំងឺទាក់ទងនឹងជំងឺអេដស៍ក៏ធ្លាក់ចុះដល់ ៦៩០,០០០នាក់ ដែលនេះគឺជាសញ្ញាធូរស្រាលមួយ ដោយសារថាការប្រើប្រាស់ថ្នាំប្រឆាំងវីរុសកាន់តែទូលំទូលាយជាងមុន។ របាយការណ៍ក៏បាននិយាយដែរថា មានមនុស្ស ២៥.៤ លាននាក់ បានទទួលការព្យាបាលសង្គ្រោះជីវិតកាលពីឆ្នាំមុន ប៉ុន្តែឥឡូវនេះជំងឺរាតត្បាត COVID-19 បានប៉ះពាល់ដល់ការទទួលបានការព្យាបាលរបស់ពួកគេ និងអ្នកជំងឺដទៃទៀត។ ពោលគឺ UNAIDS បាននិយាយថា ការអនុវត្តការបិទទ្វារប្រទេសបានធ្វើឱ្យមានការរំខានដល់ការចែកចាយថ្នាំ និងការការពារផ្សេងៗ។ UNAIDS

    July 7, 2020
  • អន្តរជាតិ

    គិតមកទល់ពេលនេះភ្លៀងធ្លាក់នៅតំបន់ Kyushu ប្រទេសជប៉ុន បានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៥០នាក់ស្លាប់ ដោយសារតែទឹកជំនន់ និងការបាក់ដី ខណៈរដ្ឋាភិបាលបានចេញសេចក្ដីព្រមានកម្រិតខ្ពស់ នៅពេលដែលទន្លេ Chikugo នៅក្នុងខេត្ត Oita បានជន់ហូរហៀ។ នៅក្នុងខេត្ត Kumamoto មានមនុស្សចំនួន ៤៩នាក់បានស្លាប់ និងមនុស្ស ១១នាក់ទៀតកំពុងបាត់ខ្លួន ហើយក៏មានស្ត្រីម្នាក់នៅខេត្ត Fukuoka ត្រូវបានគេអះអាងថា បានស្លាប់ផងដែរ។ មានលោកយាយអាយុ ៨៧ឆ្នាំម្នាក់ នៅទីក្រុង Omuta ខេត្ត Fukuoka ត្រូវបានគេរកឃើញនៅឯផ្ទះដែលលិចទឹករបស់គាត់កាលពីយប់ថ្ងៃច័ន្ទ ហើយត្រូវបានគេបញ្ជាក់ថាបានស្លាប់នៅឯមន្ទីរពេទ្យ។ នៅក្រុង Omuta មានមនុស្សប្រហែល

    July 7, 2020
  • អន្តរជាតិ

    ថៃ៖ ប៉ូលិសថៃបានធ្វើការចាប់ខ្លួនក្រុមក្មេងស្ទាវដែលនាំគ្នាជិះម៉ូតូប្រណាំងពេញដងផ្លូវសាធារណៈចំនួន ៥ ៦០០ នាក់ និងរឹបអូសបានម៉ូតូកែច្នៃជាង ១៧ ៧០០ គ្រឿងក្នុងរយៈពេលត្រឹមតែ ១១ ថ្ងៃប៉ុណ្ណោះរាប់ចាប់តាំងរដ្ឋាភិបាលថៃបានសម្រេចដកបំរាមគោចរចំពោះការរឹតបណ្ដឹងប្រទេសមក។​ បើតាមប៉ូលិសថៃបានបញ្ជាក់ប្រាប់សារព័ត៌មាន bangkokpost ថា ក្រុមក្មេងស្ទាវទាំងអស់នោះមានអាយុចន្លោះពី ២០ ទៅ ៣០ ឆ្នាំ ហើយក្រុមពួកគេមានរហ័សនាមថាក្រុម “Vanz boys”។ ក្រុមក្មេងស្ទាវទាំងអស់នោះបានផ្អាកសកម្មភាពរបស់ពួកគេមួយរយៈនៅក្នុងអំឡុងពេលនេះដែលរដ្ឋាភិបាលបានបិទប្រទេសព្រោះតែវិបត្តិនៃជំងឺកូវីដ ១៩ ហើយចាប់តាំងពីរដ្ឋាភិបាលថៃបានសម្រេចដកបំរាមគោចរកាលពីថ្ងៃទី ១៤ ខែមិថុនាកន្លងមកនេះ ពួកគេក៏បានផ្ដើមសកម្មភាពវិញជាបន្តបន្ទាប់ក្នុងទ្រង់ទ្រាយច្រើនឡើៗរហូតអាជ្ញាធរសម្រេចធ្វើអន្តរាគមន៍ចាប់ខ្លួនពួកគេតែម្តង។ ក្រៅតែពីបានចាប់ខ្លួនក្រុមក្មេងស្ទាវខាងលើនេះ ឪពុកម្តាយរបស់ពួកគេមួយចំនួនក៏ត្រូវបានប៉ូលិសចោទថាបានចូលរួមប្រព្រឹត្តកំហុសផងដែរព្រោះតែពួកគាត់បានអនុញ្ញាតឲ្យកូនៗរបស់ពួកគាត់ធ្វើសកម្មភាពជិះម៉ូតូប្រណាំងគ្នាដោយសេរីនិងគ្មានវិធានការចំពោះកូនទាល់តែសោះ។ សូមបញ្ជាក់ថា ការជិះម៉ូតូប្រណាំងគ្នាលើដងផ្លូវសាធារណៈពីសំណាក់ក្រុមក្មេងស្ទាវបានក្លាយជាបញ្ហាសង្គមថ្មីមួយ ដែលបានកើតមានក្នុងសង្គមថៃច្រើនឡើងៗក្នុងរយៈជាច្រើនឆ្នាំចុងក្រោយនេះ ខណៈសកម្មភាពនេះបានបង្កគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះអ្នកប្រើប្រាស់ផ្លូវថ្នល់ផ្សេងទៀត៕ អត្ថបទ៖

    July 7, 2020
  • រថយន្ត

    រថយន្ត Ford Ranger ជំនាន់ថ្មីកំពុងស្ថិតក្នុងដំណើរការ ហើយវានឹងប្រែមុខមាត់ថ្មីសម្រាប់ត្រកូលនេះ ដើម្បីដេញឱ្យទាន់សម័យកាលថ្មី។ ដោយយោងតាមរបាយការណ៍ជាបឋមមួយ កាលពីប៉ុន្មានសប្តាហ៍មុនបានឱ្យដឹងថា រថយន្តភីកអាប់ Ford Ranger នឹងមានមកជាមួយជម្រើសម៉ាស៊ីនកូនកាត់ ហើយកាន់តែពិសេសទៀតនោះពួកយើងក៏ចាប់ផ្ដើមដឹងដំណឹងរបស់ Ranger Raptor ជាបណ្ដើរៗដូចគ្នា។ យោងតាមការចុះផ្សាយរបស់ CarExpert ហាក់ដូចជាបានបញ្ជាក់ថា Ranger Raptor ស៊េរីថ្មីនឹងត្រូវបានបំពាក់ដោយម៉ាស៊ីន V6 សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ ច្បាស់ជាងនេះទៅទៀតនៅត្រង់ថា វាប្រើម៉ាស៊ីន EcoBoost ទំហំ 2.7លីត្រ កំណែជំនាន់ថ្មី ដែលគូជាមួយប្រអប់លេខអូតូ 10 វគ្គ និងប្រព័ន្ធប៉ុង២

    July 6, 2020
  • រថយន្ត

    ទីបំផុតក្រុមហ៊ុន Porsche បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូនម៉ូដែល Taycan ក្នុងប្រភេទរថយន្តជាប៉ុង១ (rear-wheel drive) ប៉ុន្តែអ្នកប្រហែលជាមិនទាន់អាចទិញវាបានទេ ដោយសារតែម៉ូដែលនេះមានសម្រាប់តែក្នុងទីផ្សារប្រទេសចិនប៉ុណ្ណោះ។ យោងតាម Autoblog បានឱ្យដឹងថា រថយន្តអគ្គិសនី Taycan បានបោះចោលម៉ូទ័រសម្រាប់កង់មុខ ដើម្បីអំណោយផលដល់ប្រព័ន្ធកង់ខាងក្រោយ (RWD) ដោយវាអាចផ្ដល់កម្លាំង 402HP ជាមួយអាគុយទំហំ 79.2kWh ឬរហូតដល់ទៅ 469HP ជាមួយថាមពលអាគុយ 93.4kW (Performance Battery Plus)។ និយាយឱ្យស្រួលស្ដាប់ទៅគឺប្រព័ន្ធប៉ុង១ វាមិនអាចខ្លាំងជាងប្រព័ន្ធប៉ុង២ នោះទេ ជាពិសេសក្នុងអាកាសធាតុមិនល្អ។ យ៉ាងណាក៏ដោយវាមានតម្លៃធូរថ្លៃជាងធម្មតា ២០%

    July 6, 2020
  • អន្តរជាតិ

    ជប៉ុនកំពុងត្រៀមខ្លួនសម្រាប់ភ្លៀងធ្លាក់ខ្លាំងផ្សេងទៀត បន្ទាប់ពីទឹកជំនន់ចាប់តាំងពីចុងសប្តាហ៍បានបណ្តាលឱ្យមនុស្សយ៉ាងតិច ៣៧ នាក់បានស្លាប់។ បុគ្គលិកជួយសង្គ្រោះជាង ៤០,០០០នាក់ នៅភាគនិរតីកំពុងបន្ដស្វែងរកអ្នកនៅរស់រាននៅឡើយនៅថ្ងៃច័ន្ទនេះ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យបាក់ដី និងទន្លេបាក់ច្រាំងកាលពីថ្ងៃសៅរ៍។ ក្នុងនោះផងដែរមានមនុស្សចំនួន ១៣នាក់ កំពុងបាត់ខ្លួន ហើយមនុស្សចំនួន ៨០០នាក់ ត្រូវបានជួយសង្គ្រោះ។ ទឹកភ្លៀងកម្រិត ៣០សង់ទីម៉ែត្រ ត្រូវបានរំពឹងថានឹងកើតឡើងក្នុងរយៈពេល ២ថ្ងៃខាងមុខ។ កាពិតទៅវាជារឿងធម្មតាសម្រាប់ប្រទេសជប៉ុនខាងលិចដែលទទួលរងនូវភ្លៀងធ្លាក់ខ្លាំងក្នុងរដូវមូសុង ប៉ុន្តែរយៈពេលពីរថ្ងៃចុងក្រោយនេះមានភ្លៀងធ្លាក់ខ្លាំងគួរឱ្យកត់សម្គាល់នៅលើកោះ Kyushu ។ អាណាខេត្ត Kumamoto និង Kagoshima បានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេបង្អស់ ដោយប្រជាជនរាប់សែននាក់ត្រូវបានគេជម្លៀសចេញ។ ទោះយ៉ាងណាមជ្ឈមណ្ឌលជម្លៀសកំពុងដំណើរការនៅកម្រិតទាប ដោយសារតែហានិភ័យនៃការឆ្លងជំងឺ COVID-19 ដោយមន្រ្តីនាយកដ្ឋានពន្លត់អគ្គីភ័យលោក Toshihiko

    July 6, 2020
  • កូវីដ-១៩

    សាំងហ្គាពួរបានបញ្ជាក់ករណីថ្មីនៃជំងឺ COVID-19 ចំនួន ១៨៣នាក់ សម្រាប់ថ្ងៃច័ន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០ ដែលសរុបទៅមានរហូតដល់ ៤៤,៩៨៣នាក់។ ក្រសួងសុខាភិបាលបាននិយាយថា ករណីទាំងនេះរួមមានករណីសហគមន៍ចំនួន ២៣ ដែលរួមមានពលរដ្ឋសាំងហ្គាពួរ ឬអ្នករស់នៅអចិន្រ្តៃយ៍ ៣នាក់ និងអ្នកកាន់ប័ណ្ណការងារចំនួន ២០នាក់។ ក្នុងចំណោមករណីថ្មីៗទាំងនេះក៏មាន ៣នាក់ ដែលជាករណីនាំចូល ត្រូវបានពិនិត្យរកឃើញពីកន្លែងនៅដាច់ដោយឡែក។ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ សាំងហ្គាពួរបានរកឃើញករណីជំងឺ COVID-19 ចំពោះក្មេងស្រីអាយុ ២ ឆ្នាំម្នាក់ និងនិស្សិតអាយុ ២០ឆ្នាំ នៅឯវិទ្យាស្ថាន Millennia ប៉ុន្តែមិនទាប់បានពន្យល់ថាពួកគេឆ្លងរបៀបណានោះទេ។ ក្នុងចំណោមករណីក្នុងសហគមន៍ទាំងអស់

    July 6, 2020
  • អន្តរជាតិ

    នៅថ្ងៃច័ន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០ នាយករដ្ឋមន្រ្តីរដ្ឋ Victoria និង New South Wales បានប្រកាសថា នឹងបិទច្រកព្រំដែនទាំងអស់រវាងរដ្ឋទាំង ២ ចាប់ពីម៉ោង ១១ និង ៥៩នាទី យប់ថ្ងៃអង្គារ បន្ទាប់ពីមានកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្រ្តីរបស់ប្រទេសអូស្ដ្រាលី គឺលោក Scott Morrison ។ ការសម្រេចនេះបានកើតឡើងនៅពេលដែលរដ្ឋ Victoria បានរកឃើញករណីជំងឺ COVID-19 ថ្មីៗរហូតដល់ទៅ ១២៧ ករណី ដែលវាជាតួលេខខ្ពស់បំផុតចាប់តាំងពីរដ្ឋមានករណីជំងឺនេះ។ ការសម្រេចចិត្តបិទព្រំដែនជាលើកដំបូងក្នុងរយៈពេល ១០០ឆ្នាំ ត្រូវបានធ្វើឡើងនៅឯពិធីភ្ជាប់ទំនាក់ទំនងពេលព្រឹករវាងនាយករដ្ឋមន្ត្រីរដ្ឋ

    July 6, 2020
  • អន្តរជាតិ

    វៀតណាម៖ សណ្ឋាគារដែលបំពាក់ដោយរបស់ប្រើប្រាស់ធ្វើអំពីមាសដំបូងបង្អស់នៅលើពិភពលោកបានបង្ហាញខ្លួននៅក្នុងប្រទេសវៀតណាម និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិនៅជុំវិញពិភពលោក។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Dailymail  បានឲ្យដឹងថា សណ្ឋាគារមួយនេះមានឈ្មោះថា Dolce Hanoi Golden Lake hotel ជាសណ្ឋាគារលំដាប់ផ្កាយប្រាំ មានទីតាំងស្ថិតនៅក្នុងទីក្រុងហាណូយនៃប្រទេសវៀតណាម ហើយតាមធម្មតាគេតែងហៅសណ្ឋាគារនេះថា “សណ្ឋាគារមាស”។ ប្រភពខាងលើបន្តថា សណ្ឋាគារមួយនេះបានប្រើប្រាស់មាសសុទ្ធប្រមាណជា ១ តោន ដើម្បីរចនាសម្ភារៈប្រើប្រាស់មួយចំនួនដូចជា ពែង ស្លាបព្រា សម ចង្កឹះ ចានបង្គន់  ការ៉ូអាងហែលទឹក និងគ្រឿងលម្អរចំនួនទៀត ហើយសណ្ឋាគារត្រូវបានសាងសង់ឡើងដោយប្រើថវិកាសរុបប្រមាណជា ១៩៩ ៧៦០ ០០០ ដុល្លារអាមេរិក។ ចំពោះតម្លៃនៃស្នាក់នៅវិញគឺខាងសណ្ឋាគារនឹងគិតថ្លៃត្រឹមតែ ២៥០

    July 6, 2020