autoadmin
  • អន្តរជាតិ

    ចាប់តាំងពីចូលដល់សម័យកាលជំងឺ COVID-19 អស់រយៈពេលខ្ទង់ ៧ខែ មកហើយនេះ ឃើញថាគម្រោងការដើរលេងក្រៅស្រុករបស់យើងគ្រប់គ្នាសុទ្ធតែត្រូវបានបំផ្លាញ ដោយសារតែជើងហោះហើរទាំងអស់ត្រូវបានបិទ ឬអាចនិយាយបានថា បើកសម្រាប់តែប្រទេសមានហានិភ័យទាប ហើយក្នុងស្ថានភាពចាំបាច់ប៉ុណ្ណោះ។ ទោះបីជាមានការបើកទ្វារជើងហោះហើរឡើងវិញ ក៏មិនមែនមានន័យថាយើងអាចចាប់ផ្ដើមដើរលេងបានភ្លាមៗនោះដែរ ពោលគឺទាល់តែវ៉ាក់សាំងត្រូវបានគេរកឃើញ ទើបយើងអាចមានអារម្មណ៍ថាសុវត្ថិភាព។ ដើម្បីដោះស្រាយបញ្ហាអ្នកចង់ Check-in ដើរលេងកម្សាន្តទៅក្រៅប្រទេសប៉ុន្តែមិនអាចចេញទៅប្រទេសណាបាន អាកាសយានដ្ឋាន Songshan ឬអាកាសយានដ្ឋានអន្តរជាតិតៃប៉ិ បានរកឃើញដំណោះស្រាយប្លែកថ្មីមួយ គឺការបើកឱ្យអតិថិជនចូលមកជិះលើយន្តហោះធ្វើដូចមែនទែន ហើយបន្ទាប់មកទៀតពួកគេអាចអញ្ចើញចុះចេញពីយន្តហោះវិញបាន។ អតិថិជនដែលបានមក Check-in ទាំងនោះត្រូវបានជ្រើសរើសចេញពីអ្នកដាក់ពាក្យចំនួន ៧,០០០ ហើយមានតែ ៦០នាក់ ប៉ុណ្ណោះដែលមានសំណាង។ យោងតាមសារព័ត៌មានរ៉យទ័របាននិយាយថា អ្នកដំណើរត្រូវបានផ្តល់ជូននូវការជិះយន្តហោះ ដោយមានការចូលប៉ុស្តិ៍ត្រួតពិនិត្យអន្តោប្រវេសន៍ និងសន្តិសុខ

    July 4, 2020
  • អន្តរជាតិ

    ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ NHK បាននិយាយថា ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានពីមុនមកបានវាយប្រហារភាគខាងត្បូងកោះ Kyushu នៅថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២០ ដែលបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ១៣ នាក់បានបាត់ខ្លួន ខណៈដែលមន្ត្រីអាកាសធាតុបានព្រមានពីហានិភ័យនៃទឹកជំនន់ និងការបាក់ដី។ ក្នុងនោះផងដែរប្រជាជនប្រមាណ ៧៦,៦០០នាក់ នៅក្នុងតំបន់ Kumamoto និង Kagoshima ត្រូវបានគេបញ្ជាឱ្យជម្លៀសចេញនៅព្រឹកថ្ងៃសៅរ៍នេះ ដោយសារភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ និងការរអិលបាក់ដី។ ទូរទស្សន៍ NHK បានផ្សាយពីរូបភាពផ្ទះ និងរថយន្តលិចទឹក នៅខេត្ដ Kumamoto ដោយបាននិយាយថា ទឹកជំនន់ទន្លេគូម៉ា (Kuma) កំពុងកាត់ផ្តាច់ផ្ទះ និងបានបំផ្លាញស្ពានមួយកន្លែង។

    July 4, 2020
  • កូវីដ-១៩

    ចំនួនករណីនៃជំងឺ COVID-19 នៅទូទាំងពិភពលោកពេលនេះកើនឡើងលើសពី ១១លាននាក់ ខណៈមានអ្នកស្លាប់ជាង ៥២០,០០០នាក់ មកហើយ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ ចំនួនករណីជំងឺ COVID-19 ក៏ខ្ពស់ជាងទ្វេដងបើប្រៀបនឹងជំងឺផ្តាសាយធំ ដែលត្រូវបានកត់ត្រាជារៀងរាល់ឆ្នាំ នេះបើយោងតាមអង្គការសុខភាពពិភពលោក។ បណ្តាប្រទេសដែលរងគ្រោះខ្លាំងៗកំពុងបន្ធូរបន្ថយការបិទទ្វារ ដែលត្រូវបានបង្កើតឡើងដើម្បីបន្ថយការរីករាលដាលនៃជំងឺ ខណៈពេលដែលធ្វើការផ្លាស់ប្តូររបៀបធ្វើការងារ និងជីវិតសង្គម ដែលអាចមានរយៈពេលមួយឆ្នាំ ឬច្រើនជាងនេះ រហូតដល់មានវ៉ាក់សាំង។ ប្រទេសខ្លះក៏មានការឆ្លងឡើងវិញផងដែរ ដែលបណ្ដាលឱ្យមានការអនុវត្តការរក្សាគម្លាត ឬបិទទ្វារអាជីវកម្មជាដើម។ ជាក់ស្ដែងសហរដ្ឋអាមេរិកគឺមានករណីថ្មីៗជាង ៥០,០០០នាក់ ប៉ុន្មានថ្ងៃជាប់ៗគ្នាមកហើយ ដែលវាជាការឆ្លងប្រចាំថ្ងៃខ្ពស់បំផុត។ ចំណែកប្រទេសប្រេស៊ីលមានករណីសរុបចំនួន ១.៥ លានករណី ដែលស្មើនឹង ២៣% នៃចំនួនប្រជាជនឆ្លងសរុបទូទាំងពិភពលោក។ ប្រទេសឥណ្ឌាបានក្លាយជាចំណុចកណ្តាលនៃការផ្ទុះសម្រាប់ទ្វីបអាស៊ី

    July 4, 2020
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់ Bloomberg បានឱ្យដឹងថា កម្មកធ្វើការនៅរោងចក្រសាច់ជ្រូក JBS SA ច្រើនជាង ១,០០០នាក់ នៅក្នុងប្រទេសប្រេស៊ីល បានតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 ។ យោងតាមឯកសារដែលបានចែករំលែកដោយព្រះរាជអាជ្ញាបានឱ្យដឹងថា ការធ្វើតេស្តទ្រង់ទ្រាយធំនៅឯរោងចក្រ JBS នៅតំបន់ជាយក្រុង Dourados ក្នុងរដ្ឋ Mato Grosso do Sul បានចាប់ផ្តើមចាប់តាំងពីថ្ងៃទី២៥ ខែឧសភា ក្នុងចំណោមបុគ្គលិកចំនួន ៤,១៣៤នាក់ ហើយរហូតដល់ថ្ងៃទី០១ ខែកក្កដា ពួកគេរកឃើញថាកម្មករ ១,០៧៥នាក់ បានតេស្ដវិជ្ជមាន។ នៅក្នុងតំបន់ជាយក្រុងដូចគ្នានេះដែរ មានរោងចក្របសុបក្សីមានកម្មរករ ១,៥០០នាក់ ដែលគ្រប់គ្រងដោយ

    July 4, 2020
  • អន្តរជាតិ

    សហរដ្ឋអាមេរិកបានប្រមូលទិញយកថ្នាំ Remdesivir ស្ទើរតែទាំងអស់ពីស្តុកថ្នាំសម្រាប់ការលក់នៅទូទាំងពិភពលោកក្នុងរយៈពេល ៣ខែ ពីក្រុមហ៊ុន Gilead Sciences ។ ថ្នាំនេះផ្ទាល់ត្រូវបានគេនិយាយថា មានប្រសិទ្ធភាពជាមួយអ្នកជំងឺ COVID-19 ហើយអាចកាត់បន្ថយរយៈពេលឈឺជាមធ្យម ៤ ថ្ងៃផងដែរ។ ក្រសួងសុខាភិបាលសហរដ្ឋអាមេរិក (HHS) បានប្រកាសពីដំណឹងនេះកាលពីថ្ងៃច័ន្ទ ដោយបាននិយាយថា ក្រោមការយកចិត្តទុកដាក់របស់លោកប្រធានាធិបតីលើសុខភាពពលរដ្ឋ សហរដ្ឋអាមេរិកបានទិញយក Remdesivir ច្រើនជាង ៥០០,០០០ ឈុត សម្រាប់មន្ទីរពេទ្យនៅអាមេរិករហូតដល់ខែកញ្ញា។ ដូច្នេះមានន័យថាសហរដ្ឋអាមេរិកទិញផ្ដាច់ស្ដុក ១០០% សម្រាប់ខែកក្កដា និង ៩០% សម្រាប់ខែសីហា និងខែកញ្ញា។ ថ្នាំ Remdesivir

    July 3, 2020
  • រថយន្ត

    ក្រុមហ៊ុនផលិតរថយន្ត Volvo បាននិយាយកាលពីថ្ងៃពុធថា ខ្លួនកំពុងប្រកាសប្រមូលរថយន្តពីទូទាំងពិភពលោកជិត ២.២ លានគ្រឿង ដែលបានផលិតឡើងនៅចន្លោះឆ្នាំ២០០៦ និងឆ្នាំ២០១៩ ដើម្បីដោះស្រាយបញ្ហាជាមួយនឹងខ្សែកាបភ្ជាប់ទៅនឹងខ្សែក្រវ៉ាត់កៅអីខាងមុខរបស់ពួកគេ នៅក្នុងការហៅត្រឡប់មកវិញយ៉ាងធំដែលមិនធ្លាប់មានពីមុនមក។ ក្រុមហ៊ុន Volvo បាននិយាយថា ខ្លួននឹងទាក់ទងម្ចាស់រថយន្តដែលរងផលប៉ះពាល់ដូចជាពពួកម៉ូដែល V60, V70 និង XC60 ដោយស្នើសុំឱ្យម្ចាស់រថយន្តទាក់ទងទៅអ្នកលក់រាយរថយន្ត Volvo របស់ពួកគេ ដើម្បីឱ្យពួកគេទទួលការជួសជុលដោយមិនគិតថ្លៃ។ ក្រុមហ៊ុនផលិតរថយន្តដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Geely របស់ប្រទេសចិនមួយនេះបាននិយាយថា ខ្លួនមិនទាន់បានទទួលរបាយការណ៍អំពីគ្រោះថ្នាក់ ឬការរងរបួស ដែលទាក់ទងនឹងគុណវិបត្តិនេះទេ ហើយការផ្លាស់ប្តូរនេះគឺជាការបង្ការមុន ដើម្បីចៀសវាងបញ្ហាដែលអាចកើតមាននាពេលអនាគត។ របាយការណ៍បាននិយាយថា៖«បញ្ហាគឺពាក់ព័ន្ធនឹងខ្សែដែកថែបភ្ជាប់ទៅនឹងខ្សែក្រវ៉ាត់កៅអីខាងមុខ»។ ស្ថិតក្នុងកាលៈទេសៈដ៏កម្រ និងបូករួមអាកប្បកិរិយារបស់អ្នកប្រើប្រាស់ យូរៗទៅខ្សែកាបនេះអាចមានបញ្ហា

    July 3, 2020
  • កូវីដ-១៩

    សាំងហ្គាពួរនៅថ្ងៃសុក្រ ទី០៣ ខែកក្កដា បានរកឃើញអ្នកជំងឺ COVID-19 ថ្មីចំនួន ១៦៩នាក់ ដែលត្រូវបានបញ្ជាក់ ដែលនាំឱ្យចំនួនសរុបកើនឡើងដល់ ៤៤,៤៧៩នាក់ និងការស្លាប់មាន ១១ នាក់ដដែល។ ក្រសួងសុខាភិបាលបាននិយាយថា ករណីថ្មីៗរួមមានករណីសហគមន៍ចំនួន ១១នាក់ ករណីនាំចូលចំនួន ៣នាក់ និងក្រៅពីនោះគឺសុទ្ធតែជាពលករចំណាកស្រុក ដែលរស់នៅក្នុងអន្តេវាសិកដ្ឋាន។ ឥឡូវនេះសាំងហ្គាពួរស្ថិតនៅក្នុងដំណាក់កាលទី២ បន្ទាប់ពីបន្ធូរបន្ថយការរឹតត្បឹត ហើយពួកគេរំពឹងថានឹងមានករណីច្រើនទៀត ប្រសិនបើអ្នកដែលសង្ស័យមិនទៅរកការព្យាបាលឱ្យទាន់ពេល និងបន្ដការដើរលេង ឬហូបអាហារនៅតាមអាហារដ្ឋានជាដើម។ ចំណែកករណីទូទាំងពិភពលោកវិញគឺមាន ១០.៩ លាននាក់ ខណៈការស្លាប់មាន ៥២៣,០០០នាក់។ អាមេរិកនៅតែកំពូលតារាង ជាមួយករណី ២.៨

    July 3, 2020
  • អន្តរជាតិ

    កាលពីពេលថ្មីៗនេះរដ្ឋាភិបាលហុងកុងបានទិញម៉ាស់មុខជាង ៦លាន នៅក្នុងតម្លៃ ១៥លានដុល្លារហុងកុង (២លានដុល្លារអាមេរិក) ប៉ុន្តែក្រោយមកក៏រកឃើញថាវាជាម៉ាស់ក្លែងក្លាយ ដែលជំរុញឱ្យមានការចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់។ យោងតាមកាសែត South China Morning Post កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ម៉ាស់ទាំងនេះត្រូវបានទិញដោយនាយកដ្ឋានភស្តុភាររបស់រដ្ឋាភិបាល (GLD) នៅក្នុងខែមីនា ហើយម៉ាស់គឺស្ថិតក្រោមឡូហ្គោ Medicom ដែលជាក្រុមហ៊ុនល្បីល្បាញ ផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្រ្តនៅទូទាំងពិភពលោក។ ម៉ាស់ត្រូវបានបញ្ជូនមកជាដំណាក់កាល (batch) ហើយក្នុងនោះមានម៉ាស់ទាំង ៦.៧ លាន ក៏ត្រូវបានចែកចាយទៅមន្ទីររដ្ឋាភិបាលចំនួន ១១ ក្នុងទីក្រុងហុងកុងផងដែរ ក៏ប៉ុន្តែក្រុមហ៊ុន Medicom Asia បានអះអាងថា ខ្លួនមិនផ្គត់ផ្គង់ម៉ាស់ឱ្យនាយកដ្ឋានភស្តុភាររបស់ទីក្រុងហុងកុង

    July 3, 2020
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ បើទោះជាសាលារៀនមួយចំនួនត្រូវបានអនុញ្ញាតឲ្យបើកដំណើរជាធម្មតាវិញបន្ទាប់ពីបានបិទអស់មួយរយៈព្រោះតែជំងឺកូវីដ ១៩ តែសិក្សានុសិស្ស គ្រូបង្រៀន និងបុគ្គលិកបម្រើការងារនៅក្នុងសាលារៀនទាំងអស់ត្រូវតែបន្តអនុវត្តវិធានការអនាម័យជាចាំបាច់។ វិធានការអនាម័យសំខាន់ៗដែលពួកគេត្រូវអនុវត្តនោះមានដូចជាការពាក់ម៉ាស់ឲ្យបានជាប់ជាប្រចាំ និងរក្សាគំលាតពីគ្នាឲ្យបាន ១,៥ ម៉ែត្រ ។ ដើម្បីលើកទឹកចិត្តឲ្យមានការរក្សាគំលាតសង្គមគេបានប្រើប្រាស់វិធីផ្សេងៗដូចជារៀបតុឲ្យនៅដាច់ៗពីគ្នា ដាក់រនាំងបាំង ហើយបើសម្រាប់ក្មេងៗវិញពួកគេអាចតម្រូវឲ្យពាក់មួកធ្វើពីក្រដាសកាតុងដែលមានស្នែងវែងៗទៀតផងដើម្បីឲ្យពួកគេទើសគ្នារាល់ពេលដែលពួកគេភ្លេចខ្លួនចង់នៅក្បែរគ្នា។ សម្រាប់សាកលវិទ្យាល័យ Sunway University នៅក្នុងប្រទេសម៉ាឡេស៊ីវិញបានប្រើប្រាស់វិធីប្លែកមួយដោយខាងសាកលវិទ្យាល័យបានព្រីនរូបបុគ្គលល្បីៗជាច្រើនទៅដាក់ជំនួសនៅកៅអីអង្គុយរបស់សិស្ស ដើម្បីឲ្យសិស្សមានអារម្មណ៍ថាពួកមានមនុស្សជាច្រើនអង្គុយនៅជុំវិញខ្លួនពួកគេ តែមនុស្សជាក់ស្តែងត្រូវបានអង្គុយដាច់ពីគ្នា ១,៥ ម៉ែត្រ។ បុគ្គលល្បីទាំងនោះមានដូចជា លោកមហាសេដ្ឋី Jack Ma តារាកំប្លែក Mr. Bean តារាចម្រៀង Taylor Swift តារាសម្តែង Will

    July 3, 2020
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ ក្រសួងកសិកម្មនៃប្រទេសឥណ្ឌូនេស៊ីបានប្រកាសថា ផ្សិតម្ជុលដែលមិនមែននាំចូលពីប្រទេសកូរ៉េខាងត្បូងគឺមានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ទទួលទាន។ សេចក្តីប្រកាសមួយនេះត្រូវបានធ្វើឡើងបន្ទាប់ពីពេលថ្មីៗនេះ ឥណ្ឌូនេស៊ីបានប្រកាសឲ្យពលរដ្ឋខ្លួនផ្អាកទទួលទានផ្សិតម្ជុលដែលកំពុងមានវត្តមាននៅលើទីផ្សារក្រោយគេបានរកឃើញថា ម្សិលម្ជុលមួយចំនួនមានផ្ទុកនូវសារធាតុគីមីយ៉ាងច្រើន។ គួរម្លឹកជូនថា នាពេលកន្លងមកទីភ្នាក់ងារសុវត្ថិភាពចំណីអាហារឥណ្ឌូនេស៊ីបានរកឃើញថា ផ្សិតម្ជុលដែលជាផលិតផលនាំចូលពីក្រៅប្រទេសនិងកំពុងត្រូវបានគេដាក់លក់លើទីផ្សារក្នុងខេត្តចំនួន ២៤ នៃប្រទេសឥណ្ឌូនេស៊ីមានផ្ទុកនូវបាក់តេរី Listeria monocytogenes យ៉ាងច្រើន ដែលបាក់តេរីប្រភេទនេះអាចបង្កឲ្យមានជំងឺយ៉ាងធ្ងន់ធ្ងរចំពោះអ្នកទទួលទាន។ ភ្លាមៗក្រោយការរកឃើញដូចខាងលើនេះអាជ្ញាធរឥណ្ឌូនេស៊ីបានអំពាវនាវឲ្យពលរដ្ឋដែលកំពុងរស់នៅក្នុងខេត្តទាំង ២៤ នោះ ឈប់ទទួលទានផ្សិតម្ជុលមួយរយៈសិនដើម្បីបង្កាការកើតមានជំងឺផ្សេងៗដោយយថាហេតុ។ យ៉ាងណាក្តី បន្ទាប់ពីបានធ្វើការស៊ើបអង្កេតនិងសិក្សាយ៉ាងល្អិតល្អន់ទើបឥណ្ឌូនេស៊ីបានរកឃើញថា ផ្សិតម្ជុលដែលមានផ្ទុកបាក់តេរីនោះគឺជាផ្សិតដែលត្រូវបានគេនាំចូលពីប្រទេសកូរ៉េខាងត្បូង ខណៈផ្សិតដែលនាំចូលពីប្រទេសផ្សេងទៀតគឺគ្មានបញ្ហានោះទេ។ ដូចនេះទើបក្រសួងកសិកម្មឥណ្ឌូនេស៊ីធ្វើសេចក្តីប្រកាសឡើងវិញថា ក្រៅតែពីផ្សិតម្ជុលនាំចូលពីប្រទេសកូរ៉េខាងត្បូងគឺមានសុវត្ថិភាព ១០០% សម្រាប់ទទួលទាន៕    អត្ថបទ៖ ភក្តី ប្រភព៖ coconuts

    July 3, 2020