- autoadmin
- អន្តរជាតិ
អ្នកនាំពាក្យរដ្ឋាភិបាលអ្នកស្រី Narumon Pinyosinwat កាលពីថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះបាននិយាយថា គណៈរដ្ឋមន្រ្តីរបស់ប្រទេសថៃបានប្រកាសថ្ងៃឈប់សម្រាកសាធារណៈចំនួន ៤ថ្ងៃ ដើម្បីសងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំ ដែលត្រូវបានបង្អាក់ដោយសារជំងឺ COVID-19 ។ ពោលគឺចាប់ពីថ្ងៃសៅរ៍ ទី២៥ ខែកក្កដា រហូតដល់ថ្ងៃទី២៨ ខែកក្កដា ត្រូវបានកំណត់ជាថ្ងៃឈប់សម្រាក ហើយអំឡុងថ្ងៃនោះក៏ស្របនឹងថ្ងៃកំណើតរបស់ព្រះមហាក្សត្រថៃផងដែរ។ ជាធម្មតាបុណ្យចូលឆ្នាំរបស់ថៃឈប់សម្រាកតែ ៣ថ្ងៃប៉ុណ្ណោះ ប៉ុន្តែលើកនេះវាមានការបន្ថែម ហើយខាងគណៈរដ្ឋមន្រ្តីកំពុងបារម្ភខ្លាចថា ការឈប់សម្រាករហូតដល់ទៅ ៤ថ្ងៃ នឹងមានផលប៉ះពាល់ដល់ការងាររដ្ឋ ឬអាចធ្វើឱ្យមានការរំខានដល់វិស័យឯកជន។ ដូច្នេះពួកគេបានកំណត់ឱ្យប្រធានទីភ្នាក់ងារ និងសហគ្រាស ធ្វើការសម្រេចចិត្តថា តើពួកគេគួរតែអនុញ្ញាតឱ្យមន្ត្រីរបស់ពួកគេឈប់សម្រាកទាំង ៤ថ្ងៃ
July 1, 2020 - អន្តរជាតិ
ម៉ាឡេស៊ី៖ ការសិក្សាតាមប្រព័ន្ធ Online ត្រូវបានគេយកទៅប្រើប្រាស់ពាសពេញពិភពលោកក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩ នេះ។ យ៉ាងណាក្តី មធ្យោបាយនៃការសិក្សាពីចម្ងាយមួយនេះមិនបានផ្តល់ភាពងាយស្រួលចំពោះសិក្សានុសិស្សស្មើៗគ្នានោះទេ ពោលគឺចំពោះក្រុមសិស្សដែលរស់នៅក្នុងតំបន់ដាច់ស្រយាលត្រូវប្រឈមនឹងការលំបាកយ៉ាងខ្លាំងក្នុងការប្រើប្រាស់អ៊ីនធឺណិត។ ដើម្បីអាចភ្ជាប់អ៊ីនធឺណិតសិក្សាតាមប្រព័ន្ធ Online បានកន្លងមកមានសិស្សមួយចំនួនត្រូវបង្ខំចិត្តឡើងលើដើមឈើ ឬទៅអង្គុយរៀនលើដងផ្លូវសាធារណៈទាំងកណ្តាលថ្ងៃត្រង់ទៀតផង។ នៅមិនទាន់អស់ទេ បើតាមសារព័ត៌មាន worldofbuzz បានរាយការណ៍ថា កាលពីពេលថ្មីៗនេះមានយុវតីម្នាក់សុខចិត្តចងមុងក្នុងចំការកៅស៊ូតែម្នាក់ឯង ដើម្បីទទួលបានសេវាអ៊ីនធឺណិតគ្រប់គ្រាន់សម្រាប់ការសិក្សាតាមប្រព័ន្ធ Online។ យុវសិស្សក្លាហានរូបនេះត្រូវបានប្រភពខាងលើបញ្ជាក់ថា នាងបានប្រើប្រាស់គណនី Facebook ឈ្មោះ Rose ED ហើយនាងរស់នៅក្នុងស្រុក Pakan រដ្ឋ Sarawak ភាគខាងជើងនៃប្រទេសម៉ាឡេស៊ី។ បើតាមការៀបរាប់តាមរយៈគណនី Facebook
July 1, 2020 - អន្តរជាតិ
ជាមួយករណីសរុបច្រើនជាង ១០.៣ លាននាក់ និងមានការស្លាប់រហូតដល់ទៅជាង ៥០០,០០០នាក់ នៅទូទាំងពិភពលោក ហើយការឆ្លងជំងឺនៅតែបន្តកើនឡើងកាន់តែច្រើនផងនោះ អ្នកវិទ្យាសាស្ត្រនៅជុំវិញពិភពលោកកំពុងប្រញាប់ប្រញាល់យ៉ាងខ្លាំង ដើម្បីបង្កើតវ៉ាក់សាំងការពារជំងឺ COVID-19 ។ ក្នុងនោះជប៉ុនក៏មិនខុសពីប្រទេសទំនើបដទៃទាំងនោះដែរ ដោយការពីថ្ងៃអង្គារម្សិលមិញនេះ ក្រុមហ៊ុនឱសថជប៉ុនមួយឈ្មោះថា AnGes បានចាប់ផ្ដើមធ្វើការសាកល្បងវ៉ាក់សាំងលើមនុស្ស នៅឯមន្ទីរពេទ្យសាកលវិទ្យាល័យមួយនៅអូសាកា ដោយមានការចូលរួមពីពលរដ្ឋចំនួន ៣០នាក់។ វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងដើម្បីជួយបង្កើតអង្គបដិប្រាណ ដែលរារាំងវីរុសកូរ៉ូណាពីការចងភ្ជាប់នឹងកោសិកាមនុស្ស។ អ្នកចូលរួមត្រូវបែងចែងជា ២ក្រុម មានគ្នា ១៥នាក់ និងត្រូវចាក់វ៉ាក់សាំង ២ដង ដើម្បីវាយតម្លៃសុវត្ថិភាព និងប្រសិទ្ធភាពរបស់វា។ ក្រុមហ៊ុន AnGes និយាយថា ខ្លួនគ្រោងនឹងពង្រីកការពិសោធន៍ព្យាបាលនៅប៉ុន្មានខែខាងមុខនេះ ជាមួយការចូលរួមពីមនុស្ស
July 1, 2020 - កីឡា
យោងតាមការចុះផ្សាយរបស់ The Straits Times នៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា សាំងហ្គាពួររកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ២៤៦ ករណី ដែលនាំឱ្យករណីសរុបនៅប្រទេសនេះមានដល់ ៤៣,៩០៧ ខណៈការស្លាប់នៅតែមាន ២៦ នាក់ដដែល។ ក្នុងនោះផងដែរមានករណីចំនួន ៦ ត្រូវបានរកឃើញពីក្នុងសហគមន៍ ហើយក្រៅពីនោះគឺចេញពីអន្តេវាសិកដ្ឋានរបស់ពលករបរទេស។ ព័ត៌មានលម្អិតក្រសួងសុខាភិបាលសាំងហ្គាពួរនឹងប្រកាសបន្ថែមនៅពេលរាត្រី។ គិតត្រឹមថ្ងៃអង្គារនេះអន្តេវាសិកដ្ឋានចំនួន ៧៨ ត្រូវបានប្រកាសថាគ្មានជំងឺ COVID-19 តទៅទៀត ដែលនាំឱ្យចំនួនអន្តេវាសិកដ្ឋានសរុប ២៤១ នៅសាំងហ្គាពួរត្រូវបញ្ជាក់ថារួចផុតពីជំងឺ។ កាលពីថ្ងៃច័ន្ទម្សិលមិញសាំងហ្គាពួរបានរំសាយអ្នកជំងឺចំនួន ៤៧៧
June 30, 2020 - អន្តរជាតិ
ទីភ្នាក់ងារអវកាស NASA បានប្រកាសនូវដំណឹងល្អមួយសម្រាប់អ្នកដែលមានជំនាញច្នៃបង្កើតរបស់ថ្មី ដោយ NASA នឹងផ្តល់ទឹកប្រាក់រង្វាន់រាប់ម៉ឺនដុល្លារសម្រាប់អ្នកណាដែលអាចច្នៃបង្គន់សម្រាប់យកទៅប្រើប្រាស់នៅទីអវកាសបាន។ យោងតាមសារព័ត៌មាន Worldofbuzz បានបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៤ ខាងមុខនេះ NASA នឹងបញ្ជូនអវកាសយានិកមួយក្រុមទៅកាន់ឋានព្រះច័ន្ទ ហើយសម្រាប់គម្រោងមួយនេះ NASA ចង់នាំយកបង្គន់ទៅជាមួយដើម្បីផ្តល់ភាពងាយស្រួលដល់ក្រុមអវកាសយានិកពេលត្រូវបត់ជើងតូច ឬធំ។ យ៉ាងណាក្តី ដើម្បីអាចអភិវឌ្ឍន៍បង្គន់ពិសេសនេះឡើងវាមិនមែនជារឿងងាយស្រួលនោះទេ ដូចនេះហើយទើបទីភ្នាក់ងារអវកាស NASA សម្រេចរៀបចំបង្កើតកម្មវិធីប្រកួតប្រជែងមួយឡើយ ដោយអនុញ្ញាតឲ្យក្រុមអ្នកច្នៃម៉ូតគ្រប់ទីកន្លែងអភិវឌ្ឍន៍បង្គន់ពិសេសមួយឡើងស្របតាមលក្ខខណ្ឌមួយកំណត់មួយចំនួនដើម្បីឲ្យ NASA ពិនិត្យមើល ជ្រើសរើសជាជ័យលាភី និងយកទៅប្រើប្រាស់ជាផ្លូវការ។ សម្រាប់ម្ចាស់ជ័យលេភីលេខមួយនឹងទទួលបានប្រាក់ចំនួន ២០,០០០ ដុល្លារ លេខទី ២ ទទួលបាន
June 30, 2020 - អន្តរជាតិ
រាល់អ្នកជំងឺ COVID-19 ត្រូវបានគេរំពឹងថា នឹងត្រូវចំណាយប្រាក់ក្នុងម្នាក់ ២,៣៤០ ដុល្លារអាមេរិក សម្រាប់ការព្យាបាលដោយឱសថ Remdesivir ហើយថ្នាំនេះសព្វថ្ងៃស្ថិតនៅក្រោមការអភិវឌ្ឍដោយក្រុមហ៊ុនឱសថ Gilead Sciences ដែលមានមូលដ្ឋាននៅអាមេរិក។ ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុនឱសថ Gilead Sciences លោក Daniel O’Day បានបញ្ជាក់ថា តម្លៃសម្រាប់លក់ទៅឱ្យរដ្ឋាភិបាលនៃប្រទេសអភិវឌ្ឍន៍គឺ ៣៩០ដុល្លារ ក្នុងមួយកូនដបថ្នាំ ហើយខណៈដែលអ្នកជំងឺ COVID-19 ត្រូវការជាមធ្យម ៥ថ្ងៃ ក្នុងការព្យាបាលជំងឺដោយប្រើថ្នាំ Remdesivir វាអាចនឹងមានតម្លៃ ២,៣៤០ ដុល្លារអាមេរិក សម្រាប់អ្នកជំងឺម្នាក់ៗ។ ក្រុមហ៊ុននេះបាននិយាយថា តម្លៃរបស់
June 30, 2020 - កូវីដ-១៩
អ្នកស្រីវេជ្ជបណ្ឌិត Panprapa Yongtrakul ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាព COVID-19 ថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០ បាននិយាយថា ប្រទេសថៃបានរកឃើញករណីថ្មីចំនួន ២ ដោយគ្មានការស្លាប់ថ្មីនោះទេ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ករណីទាំង ២ គឺជាបុរសអាយុ ២៧ឆ្នាំ និង ២៨ឆ្នាំ ដែលបានវិលត្រឡប់ពីប្រទេសកាតាវិញ ហើយស្ថិតនៅក្រោមការដាក់ដោយឡែកនៅឆុនបូរី។ ពួកគេទាំង ២នាក់ មិនបានចេញរោគសញ្ញានោះទេ។ គិតត្រឹមថ្ងៃនេះចំនួនករណីដែលត្រូវបានបញ្ជាក់នៅក្នុងប្រទេសថៃមានចំនួន ៣,១៧១ នាក់ ដោយក្នុងនោះមានករណីក្នុងស្រុកចំនួន ២,៤៤៤ ករណី និង ២៣៤
June 30, 2020 - អន្តរជាតិ
ចិន៖ ស្ត្រីជាអ្នកស្រលាញ់សិល្បៈចម្រៀងម្នាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយរូបគាត់ខំស្រែកច្រៀងបទចម្រៀងមានតុងខ្ពស់ៗខ្លាំងពេកនៅក្នុងបន្ទប់ខារ៉ាអូខេរហូតត្រូវដាច់សរសៃឈាមនៅក្នុងខួរក្បាល។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន dailymail បានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះថា Zhang ជាជនជាតិចិន មានអាយុ ៥៥ ឆ្នាំ។ ប្រភខាងលើបានបន្តថា នៅក្នុងថ្ងៃកើតហេតុស្រ្តីរងគ្រោះរួមជាមួយនឹងក្រុមគ្រួសារបាននាំគ្នាទៅញ៉ាំអាហារ និងច្រៀងខារ៉ាអូខេលេងតាមទម្លាប់ចាស់របស់ពួកគាត់ ព្រោះជាធម្មតាស្ត្រីរងគ្រោះចូលចិត្តច្រៀងខារ៉ាអូខេខ្លាំងណាស់។ យ៉ាងណាក្តី នៅពេលស្ត្រីរងគ្រោះខំប្រឹងស្រែកច្រៀងបទចម្រៀង ដែលមានតុងខ្ពស់ខ្លាំងនោះ ស្រាប់តែគាត់មានអាការៈឈឺក្បាលយ៉ាងខ្លាំងនិងត្រូវដួលសន្លប់នៅក្នុងបន្ទប់ខារ៉ាអូខេមួយរំពេចតែម្តង។ ភ្លាមៗក្រោយកើតហេតុស្រ្តីរងគ្រោះត្រូវបានបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ ខណៈខាងវេជ្ជបណ្ឌិតជំនាញបានរកឃើញថា មានសរសៃឈាមមួយកន្លែងនៅក្នុងខួរក្បាលរបស់ស្ត្រីរងគ្រោះបានធ្លាយក្នុងទំហំ ២,៥ មីលីម៉ែត្រ ហើយបញ្ហានេះគឺបណ្តាលមកពីស្រ្តីរងគ្រោះខំប្រឹងស្រែកច្រៀងខ្លាំងពេក។ វេជ្ជបណ្ឌិតបានប្រើប្រាស់ពេលប្រមាណជា ៤ ម៉ោងដើម្បីធ្វើការវះកាត់ស្រ្តីរងគ្រោះ ហើយពេលនេះគាត់បានរួចផុតពីសេចក្តីស្លាប់ហើយ តែត្រូវបន្តសម្រាកនៅក្នុងមន្ទីរពេទ្យមួយរយៈសិន៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz
June 30, 2020 - អន្តរជាតិអង្គការកម្មវិធីស្បៀងអាហារពិភពលោក ព្រមានពីការកើនឡើងនូវភាពអត់ឃ្លាន ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩
អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) កំពុងអំពាវនាវរកជំនួយជាអន្តរជាតិជាបន្ទាន់ ដើម្បីគាំទ្រដល់ការកើនឡើងនៃចំនួនប្រជាជនដែលកំពុងទទួលរងភាពអត់ឃ្លាននៅទូទាំងពិភពលោក ដោយសារតែផលប៉ះពាល់សេដ្ឋកិច្ចសង្គមព្រោះតែជំងឺ COVID-19 ។ អង្គការជំនួយស្បៀងអាហារ ដែលជាសាខារបស់អង្គការសហប្រជាជាតិមួយនេះ បាននិយាយកាលពីថ្ងៃច័ន្ទថា មនុស្សចំនួន ២៧០លាននាក់ អាចធ្លាក់ចូលក្នុងវិបត្តិគ្មានស្បៀងអាហារនៅចុងឆ្នាំនេះ ពោលគឺជិតទ្វេដងនៃកម្រិតមុនពេលមានជំងឺរាតត្បាត។ WFP និយាយថា ទ្វីបអាហ្រ្វិកមានការកើនឡើងនៃភាពអត់ការងារធ្វើ និងការធ្លាក់ចុះនៃការផ្ញើប្រាក់របស់ពលករចំណាកស្រុក មានន័យថាពួកគេកំពុងមានបញ្ហាហិរញ្ញវត្ថុ។ WFP ក៏និយាយដែរថា ប្រជាជនជាង ៥៧ លាននាក់ នៅអាហ្វ្រិកខាងលិចនិងកណ្តាល អាចប្រឈមនឹងកង្វះស្បៀងអាហារ។ នៅអាមេរិកឡាទីនដែលរងគ្រោះរាំងស្ងួតខ្លាំងកាលពីឆ្នាំមុន បានកើនឡើងចំនួនប្រជាជនត្រូវការស្បៀងអាហារជិត៣ដង ដែលស្មើនឹង ១៦លាននាក់។ ដូច្នេះ WFP គ្រោងនឹងផ្តល់ជំនួយដល់ប្រជាជនចំនួន ១៣៨លាននាក់
June 30, 2020 - កីឡា
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នាថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសចិនសម្រេចអនុម័តច្បាប់សន្តិសុខជាតិសម្រាប់ទីក្រុងហុងកុង។ ស្ថាប័ននីតិប្បញ្ញត្តិជាន់ខ្ពស់របស់ប្រទេសចិនបានអនុម័តជាផ្លូវការនូវច្បាប់សន្តិសុខជាតិសម្រាប់ទីក្រុងហុងកុង ដែលជាដំណាក់កាលថ្មីមួយនៃទំនាក់ទំនងទីក្រុងហុងកុង និងចិនដីគោក។ ក្រុមអ្នកសង្កេតការណ៍និយាយថា ច្បាប់នេះអាចបំផ្លាញស្វ័យភាពរបស់ទីក្រុងហុងកុង និងបន្ថយតួនាទីរបស់ទីក្រុងនេះក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក។ ប្រព័ន្ធផ្សព្វផ្សាយហុងកុងនិយាយថា គណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន បានអនុម័តសេចក្តីព្រាងច្បាប់នេះ ដោយមានការបោះឆ្នោតជាឯកច្ឆ័ន្ទនៅថ្ងៃអង្គារនេះផ្ទាល់។ ច្បាប់ថ្មីនេះនឹងចូលជាធរមានភ្លាមៗ ប៉ុន្តែនៅហុងកុងនៅមិនទាន់ប្រកាសជាសាធារណៈនៅឡើយ។ ជម្រាបដែរថាទីក្រុងហុងកុងចាប់តាំងពីមានការធូរស្រាលពីជំងឺ COVID-19 បានផ្ដើមមានការតវ៉ាសារជាថ្មី ខណៈដែលទីក្រុងប៉េកាំងបានចាត់វិធានការ ដាក់ចេញនូវច្បាប់ថ្មីៗជាបន្ដបន្ទាប់៕ អត្ថបទ៖ លីដា ប្រភព៖ Channel News Asia
June 30, 2020









